ការព្យាករ​បង្ហាញ​​ថា​រដូវប្រាំង​ និង​​ដើម​រដូវវស្សា​ឆ្នាំ​​នេះ ល្អ​ជាង​មុន​

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បានបង្ហាញ​លទ្ធផល​បាន​ពី​ការព្យាករ​អាកាសធាតុ​របស់ខ្លួន​ដោយ​ផ្នែក​លើ​បាតុភូត​ ENSO ​ថា អាកាសធាតុ​នៅ​កម្ពុជា​នា​រដូវប្រាំង និង​ដើមរដូវវស្សា​ក្នុង​ឆ្នាំ​ ២០២០ នេះ​​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ឆ្នាំមុន ខណៈ​ដែល​បាតុភូត​នេះ​នឹង​គ្របដណ្ដប់​មកលើ​ប្រទេស​កម្ពុជា​អំណោយផល​ជាង​ឆ្នាំមុន​។ កាលពី​ថ្ងៃ​ទី ១៣ ខែ ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/ministry-forecasts-favourable-dry-early-rainy-season-weather

បី​ថ្ងៃ​ទៀត​ស្រុក​មង្គលបុរី​នឹង​ខ្វះ​ទឹក​ប្រើប្រាស់​ ខណៈ​អាងស្តុកទឹក​រីងស្ងួត​

កាលពី​ម្សិលមិញ​ក្រសួងធនធានទឹក​បាន​ព្រមាន​ថា​ កម្ពស់​ទឹក​នៅ​អាងស្តុកទឹក​មង្គលបូរី​ ក្នុង​ខេត្ត​បន្ទាយមានជ័យ​ កំពុង​រីង​ដោយសារ​តែ​គ្រោះ​រាំងស្ងួត​។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ករបស់​ខ្លួន​ ក្រសួង​បាន​កត់សម្គាល់​ថា​អាងស្តុកទឹក​នេះ​មាន​ទឹក​គ្រប់​សម្រាប់​ផ្គត់ផ្គង់​ស្រុក​មង្គលបូរី​ រយៈពេល​តែ ...

សែន ដាវីត
https://bit.ly/2t2yRVD

គណៈកម្មាធិការ​កត់សំគាល់​ការ​កើនឡើង​នៃ​តួលេខ​ព្យុះ​

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ (គ.ជ.អ.ប​) កាលពី​ម្សិលមិញ​ បាន​និយាយ​ថា​ព្យុះ​ជាង​ ៣០០​ កាលពី​ឆ្នាំមុន​បាន​សម្លាប់​មនុស្ស​ ៨ នាក់​ រង​របួស​ជាង​ ១០០​ នាក់​ និង​បំផ្លាញ​ផ្ទះ​រាប់ពាន់​ខ្នង​។ លោក​ កែវ​ វី​ អ្នកនាំពាក្យ​ (គ.ជ.អ.ប​) បាន​និយាយ​ថា​ នៅ​ឆ្នាំ២០១៩​ មាន​ព្យុះ​ ៣៣៦កើតឡើង​ ដែល​ចំនួន​នេះ ...

មុំ គន្ធា
https://www.khmertimeskh.com/50676088/committee-notes-sharp-rise-in-storm-figures

នាយករដ្ឋមន្ត្រី​​ អំពាវនាវ​ឲ្យ​កសិករ​ងាក​ទៅ​ដាំ​ដំណាំ​កសិកម្ម​ផ្សេង​ក្រៅពី​ស្រូវ​ នៅ​រដូវប្រាំង

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃ​ព្រហស្បតិ៍​អំពាវនាវ​ឲ្យ​កសិករ​ផ្លាស់ប្តូរ​ការដាំ​ដំណាំ​កសិកម្ម​ផ្សេងទៀត​ជាជាង​គ្រាន់តែ​ដាំដុះ​ស្រូវ​នៅក្នុង​រដូវប្រាំង ដោយសារ​តែ​បញ្ហា​នៃ​ការធ្លាក់ចុះ​កម្រិត​ទឹកនឹង​ប៉ះពាល់​គុណភាព​ស្រូវ និង​អាច​បណ្តាល​ឲ្យ​តម្លៃ​ធ្លាក់ចុះ​។ ...

ម៉ៃ គុណមករា
https://bit.ly/2MtTRen

លោក​ ស៊ុន ចាន់ថុល ​កំណត់​ឲ្យ​ស្តារ​អូរប្រឡាយ​នៅ​ខេត្ត​ព្រះសីហនុ​ឲ្យ​រួច​ក្នុង​រយៈពេល​ ៣ ​ខែ

លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានកំណត់​ពេល​ត្រឹម​ ៣ ​ខែ ​ក្នុង​ការស្តារ​អូរប្រឡាយ​ចំនួន ៥ ​ខ្សែ ដែល​មាន​ប្រវែង​ ២៥ ​គីឡូម៉ែត្រ​ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​រំដោះ​ទឹកជំនន់​ទឹកភ្លៀង​នៅក្នុង​រដូវវស្សា​ខាង​មុខ កុំ​ឲ្យ​មាន​ការជន់លិច​ធ្វើឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងដំណំ​ដូច​កាលពី​រដូវវស្សា​ឆ្នាំ​កន្លង​ទៅទៀត​។ លោក​រដ្ឋមន្ដ្រី​បាន​ថ្លែង​នៅក្នុង ...

វ៉ន ដារ៉ា
https://bit.ly/2Py1XUb

ក្រសួងបរិស្ថាន ​ណែនាំ​ឲ្យ​បង្ការ​កុំ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ

ក្រសួងបរិស្ថាន ណែនាំ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​ការប្រើប្រាស់​ភ្លើង​ជា​មធ្យោបាយ​ផ្សេងៗ ដើម្បី​ចៀសវាង​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ដោយ​ចេតនា ដែល​ប្រឈម​នឹង​ទោសទណ្ឌ​ជាប់ពន្ធនាគារ​ដល់​ទៅ​ ១០ ​ឆ្នាំ​ និង​ទោសពិន័យ​ជា​ប្រាក់​ជាដើម​។ ការណែនាំ​នេះ​ធ្វើ ...

ឡុង គីមម៉ារីតា
https://bit.ly/2RyDDnC

អាជ្ញាធរ​នឹង​បើក​ការដ្ឋាន​ស្តារ​អូរប្រឡាយ​ទាំងអស់​ ក្នុង​ក្រុងព្រះសីហនុ

អាជ្ញាធរខេត្ត​ព្រះសីហនុ​នឹង​ចាប់ផ្ដើម​បើក​ការដ្ឋាន​ស្ដារ និង​ពង្រីក​អូរ​ប្រឡាយ​ទាំង​ ៥ ​ខ្សែ​ ប្រវែង​ប្រហែល ២៦ គីឡូម៉ែត្រ​រួមទាំង​ប្រឡាយ​តូចៗ​ផ្សេងទៀត​នៅ​ថ្ងៃទី​ ៩ ​ខែ​ធ្នូ ដើម្បី​រំដោះ​ទឹក​នៅពេល​ដែលមាន​ភ្លៀង​កុំឱ្យ​មានការ​ជន់​លិច​ទីក្រុង​ទេសចរណ៍​មួយ​នេះ ដូច​កាលពី​ឆ្នាំ​កន្លងមក​ទៀត​។ ជាមួយ​គ្នា​នេះ​លោក គួច ចំរើន អភិបាលខេត្ត ...

ខន សាវិ
https://bit.ly/34WDw9n

ស្រូវ​ក្នុង​ខេត្ត​ចំនួន​ ៨ ​ជួប​គ្រោះរាំងស្ងួត​ ខណៈ​មានការ​បារម្ភ​ខ្វះ​ទឹក​ប្រើ​ប្រចាំ​ថ្

លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ស្រូវ​ដែល​កំពុង​ជួប​គ្រោះរាំងស្ងួត​ខ្វះខាត​ទឹក​ទាំងនោះ គឺជា​ប្រភេទ​ស្រូវធ្ងន់​ចុង​រដូវវស្សា និង​ស្រូវប្រាំង​ធ្វើ​លើក​ទី​ ១ ដែល​មាន​ក្នុង​ខេត្តព្រៃវែង កណ្ដាល តាកែវ កំពង់ចាម បន្ទាយមានជ័យ ត្បូងឃ្មុំ កំពង់ឆ្នាំង និង​ខេត្តបាត់ដំបង​។ លោក​បន្តថា លោក​កំពុង​ប្រមូល​ព័ត៌មាន​អំពី​ចំនួន​ស្រូវ​ស្រែ​ដែល​ត្រូវ​ជួប​គ្រោះរាំងស្ងួត​ខ្វះខាត ...

ខន សាវិ
https://bit.ly/2qbAvCW

MRC បាន​អនុម័ត​​យុទ្ធសាស្ត្រ​ដើម្បី​ត្រៀមខ្លួន​ប្រឈម​នឹង​គ្រោះមហន្តរាយ

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​លើក​ឡើង​ថា ការរៀបចំ​ប្រព័ន្ធ​ទិន្នន័យ និង​ព័ត៌មាន​នាពេល​អនាគត​ផែនការ​អភិវឌ្ឍន៍​ និង​ផែនការ​យុទ្ធសាស្ត្រ​បន្ទាប់ សម្រាប់​អាង​ទន្លេមេគង្គ​គឺជា​ឧបករណ៍​ចាំបាច់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ខណៈ​ MRC បាន​អនុម័ត​យុទ្ធសាស្ត្រ​ដើម្បី​ត្រៀមខ្លួន​ប្រឈម​នឹង​គ្រោះមហន្តរាយ​នាពេល​អនាគត​។ ...

រី សុចាន់
https://bit.ly/35EzjXX

ក្រុម​មន្រ្តី​នឹង​ជួបគ្នា​ស្តី​ពី​វិបត្តិ​ទន្លេមេគង្គ​នៅពេល​សហគមន៍​នេសាទ​ទទួលរង​គ្រោះ​

កម្រិតទាប​នៃ​ទឹកទន្លេ​នៅ​លើ​បឹងទន្លេសាប​នៃ​ប្រទេស​កម្ពុជា​ បាន​ធ្វើ​ឱ្យ​សហគមន៍​នេសាទ​ធ្លាក់​ចូលក្នុង​វិបត្តិ​ ប៉ុន្តែ​ការព្រមាន​អំពី​ “ភាពរាំងស្ងួត​ធ្ងន់ធ្ងរ​” បាន​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ថា​ ស្ថានភាព​នឹង​កាន់តែ​អា​ក្រ​ក់​ទៅៗ​។ ...

Leonie Kijewski
https://www.aljazeera.com/news/2019/11/officials-meet-mekong-crisis-fishing-communities-suffer-191125070104119.html

រាជរដ្ឋាភិបាល​ ចេញ​សារាចរ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ចាត់វិធានការ​រក្សា​ទឹក

រាជរដ្ឋាភិបាល​កាលពី​ម្សិលមិញ​ចេញ​សារាចរ​ណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ចូលរួម​ចាត់​វិធានការ​ថែរក្សា​ទឹក​ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តែ​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ ដោយហេតុ​របប​ទឹកទន្លេ​មេគង្គ​មាន​ការប្រែប្រួល​ខ្លាំង​ស្រក​ចុះ​ដល់​កម្រិត​ទាប​បំផុត​ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈកាល ...

ម៉ិច ដារ៉ា
https://bit.ly/2QTTKw1

MRC​ ​ព្រមាន​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​នឹង​ទទួល​រង​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​

គណៈកម្មការ​ទន្លេមេគង្គ​ ​ហៅ​កាត់​ថា​ ​MRC​ ​បាន​ឲ្យដឹង​កាលពី​ថ្ងៃអង្គារ​ថា​ ​បណ្តា​ប្រទេស​តាម​ដងទន្លេ​មេគង្គ​ក្រោម​ ​នឹង​ទទួលរង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ខ្លាំង​ ​ចាប់ពី​ពេលនេះ​ ​រហូតដល់​ខែមករា​ ​ឆ្នាំ២០២០​ ​ដែល​អាច​បណ្តាល​ឲ្យ​ផលិតផល​ដំណាំ​ប្រឈម​នឹង ...

ប៉ិច សុធារី
https://bit.ly/346Vh5m

ការ​បាក់​ច្រាំងទន្លេ​កំពង់ចាម​ប៉ះពាល់​សាល​ឃុំ​

កាលពី​ថ្ងៃសៅរ៍​ ច្រាំងទន្លេ​ប្រហែល​ប្រមាណ​ ៥០​ ម៉ែត្រ​បាន​រលំ​ហើយ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អគារ​សាល​ប្រជុំ​ឃុំ​សង្កាត់​មួយ​នៅ​ក្រុង​កំពង់ចាម​ ខេត្ត​កំពង់ចាម​។ លោក​ អ៊ុន​ ចាន់​ដា​ អភិបាលខេត្ត​ដែល​បាន​ចុះ​ពិនិត្យ​ទីតាំង​បាក់​រលំ​នោះ​ ស្ថិតនៅ​ក្នុង​ឃុំ​វាលវង់​ បាន​មានប្រសាសន៍ ...

សែន ដាវិដ
https://www.khmertimeskh.com/50660666/kampong-cham-riverbank-collapse-affects-commune-administration-hall/

រដ្ឋាភិបាល​ព្រមាន​ពី​ទឹកជំនន់​នៅ​តាម​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ដែល​​បណ្តាលមកពី​​ព្យុះ​

រដ្ឋាភិបាល​បាន​ក្រើនរំលឹក​អ្នក​ដែល​រស់នៅ​ខេត្ត​តាម​តំបន់ឆ្នេរ​ និង​តាម​បណ្តោយ​ព្រំដែន​វៀតណាម​ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​នៅពេល​ដែល​ប្រទេស​កម្ពុជា​ត្រៀម​ទប់ទល់​នឹង​ព្យុះ​នៅ​សប្តាហ៍​នេះ​។ ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/government-warns-storm-related-flooding-coastal-provinces

កងទ័ព​កម្ពុជា-វៀតណាម ​នឹង​ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​ខែ​ធ្នូ

កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ប្រជាជន​វៀតណាម​គ្រោង​រៀបចំ​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​ខែធ្នូ ឆ្នាំ​ ២០១៩ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ដល់​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ ២ នៅពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​។ លោក ​ថោង ​សូលីម៉ូ អ្នកនាំពាក្យ​អគ្គបញ្ជាការ​កងទ័ព​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ប្រជាជន​វៀតណាម​នឹង ...

ម៉ិច ដារ៉ា
https://bit.ly/2Pz2hDF

មនុស្ស​ ១៣១ ​នាក់​ស្លាប់​​ ដោយសារ​គ្រោះ​ធម្មជាតិ​ និង​ជាង​ ១១ ​ម៉ឺន​គ្រួសារ ​រង​ផលប៉ះពាល់

មនុស្ស​ចំនួន​ ១៣១ ​នាក់​បាន​ស្លាប់ និង​ជាង​ ១១ ​ម៉ឺន​គ្រួសារ​ ត្រូវ​បាន​ខាតបង់​ទ្រព្យ​សម្បត្តិ ដោយសារ​គ្រោះមហន្តរាយ​ដូចជា ទឹកជំនន់ ខ្យល់ព្យុះ និង​រន្ទះបាញ់​ដែល​បាន​កើតឡើង​ក្នុង​អំឡុង​ពេល​ ១០ ​ខែ​នា​ឆ្នាំ ២០១៩​។ ...

វ៉ន ដារ៉ា
https://bit.ly/2MY2GxR

កំណើន​វិស័យ​សំណង់​ ត្រូវ​ជំរុញ​សមត្ថភាព​គ្រប់គ្រង​អគ្គិភ័យ

រដ្ឋាភិបាល​ចាំបាច់​ត្រូវ​បង្កើន​ការវិនិយោគ​លើ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​អគ្គិភ័យ ខណៈ​ប្រទេស​កម្ពុជា​កំពុង​រីករាយ​នឹង​កំណើន​នៃ​វិស័យ​សំណង់​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ សំណង់​អគារ​ខ្ពស់ៗ​នៅក្នុង​ទីក្រុង​ភ្នំពេញ​កំពុង​រីក​ដូច​ផ្សិត ប៉ុន្តែ​សមត្ថភាព​នៃ​ការគ្រប់គ្រង​អគ្គិភ័យ​មិនបាន​ឆ្លើយតប​នឹង​ការរីកចម្រើន​នេះ​នៅឡើយ ...

ហ៊ឹន ពិសី
https://bit.ly/2BFGgef

រដ្ឋាភិបាល​ផ្តល់​ស្រូវ​ពូជ​ជាង​ ១​ ០០០ ​តោន ឱ្យ​ពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ

រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ផ្ដល់​ស្រូវពូជ​ជាង ១ ០០០ ​តោន​ ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​​ទឹកជំនន់ និង​ភាពរាំងស្ងួត​នាពេល​កន្លង​ទៅ​នេះ ដើម្បី​ធ្វើការ​ដាំដុះ​ស្ដារ​ជីវភាព​ឡើងវិញ​។ ...

ឃុត សុភចរិយា
https://bit.ly/2OSotIS

ក្រសួង​ចេញ​ការ​ព្រមាន​ស្ដី​ពី​គ្រោះ​ទឹកជំនន់​ចំពោះ​ខេត្ត​ចំនួន​ ១១

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ កាលពី​ម្សិលមិញ​បាន​ព្រមាន​ថា​ ខេត្ត​ចំនួន​ ១១​ ប្រឈម​នឹង​ទឹកជំនន់​ ដោយសារ​ជំនន់​ទឹកភ្លៀង​រហូត​ដល់​ស​ប្តា​ហ៍​ក្រោយ​។​ សេចក្តី​ប្រកាស​របស់​ក្រសួង​បានឱ្យ​ដឹង​ថា​ ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បាន​ចាប់ផ្តើម​កាលពី​ម្សិលមិញ​នេះ​ គឺ​ដោយសារ​តែ​ប្រព័ន្ធ ...

មុំ គន្ធា
https://www.khmertimeskh.com/50644107/ministry-issues-flood-warning-for-11-provinces/

គោលនយោបាយ​ផ្តល់​ជំនួយ​ដល់​គ្រួសារ​ជាង​ ៦០.០០០

កាលពី​ម្សិលមិញ​ក្រសួង​សង្គមកិច្ច​បាន​និយាយ​ថា​ រដ្ឋាភិបាល​បាន​ជួយ​គ្រួសារ​ក្រីក្រ​ជាង​ ៦០.០០០​ គ្រួសារ​ដែល​រង​គ្រោះ​ដោយសារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ ចាប់តាំងពី​ខ្លួន​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​កាត់​បន្ថយ​ក្នុង​ឆ្នាំ​២០១៤​។​ ​លោក​ ឡៅ​ ​វ៉េ​ង​ អនុប្រធាន​នាយកដ្ឋាន​បច្ចេកទេស​ទូទៅ ...

ឃួន ណារីម
https://www.khmertimeskh.com/50642974/mitigation-policy-aids-more-than-60000-families/

​លោក​ ហ៊ុន​ សែន​ ចេញ​សេចក្តីណែនាំ​ថ្មី​ស្តី​ពី​ទឹកជំនន់​ដែល​ជិត​មក​ដល់​

កាលពី​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចេញ​សេចក្តីណែនាំ​មួយទៀត​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​ដែនដី​ត្រូវ​ចាត់វិធានការ​បង្ការ​ដើម្បី​ទប់ទល់​នឹង​ទឹកជំនន់​នា​ពេល​ខាង​មុខ​។​ លោក​បាន​កត់សម្គាល់​ឃើញ​ថា​ មាន​ទឹកជំនន់​យ៉ាង​ខ្លាំង​នៅ​តាម​ដង​ទន្លេមេគង្គ​លើ​ ដែល​បាន ...

មុំ គន្ធា
https://www.khmertimeskh.com/50642107/hun-sen-issues-new-directive-over-impending-floods/

​ផ្លូវថ្នល់​ក្នុង​ខេត្ត​ចំនួន​ ១១​ ខូចខាត​ដោយសារ​ទឹកជំនន់​

លោក​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ ផ្លូវ​ចំនួន​ ៤៦​ ក្នុង​ខេត្ត​ចំនួន​ ១១​ បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ទឹកជំនន់​ ហើយ​ក្រសួង​នឹង​ធ្វើការ​ជួសជុល​បន្ទាប់​ពី​ទឹក​ស្រក​។​ លោក​បន្ត​ថា​ ផ្លូវ​សរុប​ ៦០​ គីឡូម៉ែត្រ​រួម ...

មុំ គន្ធា
https://www.khmertimeskh.com/50641781/roads-in-11-provinces-damaged-by-floods/

ពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​ពី​ទឹកជំនន់​កើន​ដល់​ជាង​ ២ ​ពាន់​គ្រួសារ

មន្ត្រី​អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ អាទិត្យ​ម្សិលមិញ​ថា ចំនួន​ពលរដ្ឋ​ដែល​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​បាន​កើនឡើង​រហូត​ដល់​ ២២១០​ ​គ្រួសារ​ហើយ​ក្នុង​ចំណោម​អ្នក​រង​ផលប៉ះពាល់​មាន​ជិត​ ៨ ​ពាន់​គ្រួសារ ខណៈ​ទឹកទន្លេ​មេគង្គ​ និង​ទន្លេសេកុង​កំពុង​បន្ត​ជន់​លិច​កាន់តែ ...

ឃុត សុភចរិយា
https://bit.ly/2m5MAay

មនុស្ស​ ៣ ​នាក់​ស្លាប់ និង​ជិត​ ១ ៣០០ ​គ្រួសារ​ ជម្លៀស​រក​ទី​សុវត្ថិភាព​ ខណៈ​ទឹកជំនន់​ឡើង​ខ្ពស់

មន្ត្រី​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​លោក កែវ វី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ម្សិលមិញ​ថា ជំនន់​ទឹកទន្លេ​មេគង្គ និង​ជំនន់​ទឹកភ្លៀង គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​បាន​ធ្វើឲ្យ​កុមារ​ ៣ ​នាក់​ស្លាប់ ខណៈ​ពលរដ្ឋ​ជិត​ ១ ៣០០ ​គ្រួសារ​បាន​ជម្លៀស​ចេញពី​លំនៅឋាន​របស់​ពួកគេ​ទៅ​រក​ទីទួល​សុវត្ថិភាព ដើម្បី​ស្នាក់នៅ​ជា​បណ្ដោះអាសន្ន​។ ...

ឃុត សុភចរិយា
https://bit.ly/2k2NlAq

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

H4aZ2
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!