សេដ្ឋកិច្ច និងពាណិជ្ជកម្ម
កម្ពុជានាំចេញសន្លឹកថ្នាំជក់ស្ងួតទៅ ៩ ប្រទេសមានតម្លៃសរុបជាង $១៧ លាន
កម្ពុជាបាននាំចេញសន្លឹកថ្នាំជក់ស្ងួតជាង ៥,៨ ពាន់តោនទៅកាន់ប្រទេសចំនួន ៩ កាលពីឆ្នាំ ២០២០ ដែលមានតម្លៃជាង ១៧,៤៦ លានដុល្លារ ធ្លាក់ចុះ ២៨ ភាគរយធៀបនឹងឆ្នាំ ២០១៩។ នេះបើយោងតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ...
ធូ វិរៈ
https://bit.ly/3bZ2RW8
រោងចក្រស៊ីម៉ងត៍តម្លៃ $២៦៣ លានគ្រោងសង់នៅកំពង់ស្ពឺ
ក្រុមហ៊ុនមកពីប្រទេសចិន Conch KT Cement ដែលកំពុងវិនិយោគរោងចក្រផលិតស៊ីម៉ងត៍ ក្នុងខេត្តបាត់ដំបង នៅពេលនេះកំពុងឈានឆ្ពោះទៅវិនិយោគលើរោងចក្រផលិតស៊ីម៉ងត៍ ១ កន្លែងនៅក្នុងខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគប្រមាណ ២៦៣ លានដុល្លារ ដែលរោងចក្រនេះមានសមត្ថភាព ...
ហ៊ឹន ពិសី
https://bit.ly/2OLbJG0
ការនាំចេញទៅកូរ៉េខាងត្បូងកើនឡើងរយៈពេលពីរខែជាប់គ្នា
ទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េបានបង្ហាញថាក្នុងខែមករា និងកុម្ភៈប្រទេសកម្ពុជាបាននាំចេញផលិតផលប្រមាណ ៦៤ លានដុល្លារទៅកាន់ប្រទេសអាស៊ីខាងកើតដែលកើនឡើងជាង ២,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/50826608/exports-to-south-korea-increase-for-two-consecutive-months/
ការនាំចេញរបស់កម្ពុជាទៅកាន់វៀតណាមកើនឡើង
ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមបានកើនឡើងនៅឆ្នាំ ២០២០ បើទោះបីជាប្រទេសទាំងពីរបានអនុវត្តការត្រួតពិនិត្យសកម្មភាពឆ្លងកាត់ព្រំដែនយ៉ាងតឹងរ៉ឹងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតយ៉ាងណាក៏ដោយ។ ...
ជា វណ្ឌយុទ្
https://bit.ly/3cMTLea
ធនាគារជាតិនៃកម្ពុជាបាននិងកំពុងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ
អំឡុងបទសម្ភាសន៍ ជាមួយនឹងទីភ្នាក់ងារសារព័ត៌មាន CoinDesk ក្នុងកម្មវិធី «Money Reimagined» លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាបានពន្យល់ពីវិធីដែលធនាគារកណ្តាលកំពុងធ្វើការឆ្ពោះទៅរកបរិយាប័ន្នហិរញ្ញវត្ថុដោយជំរុញឱ្យមានការបើកគណនីសន្សំផ្លូវការ ...
សុខ ចាន់
https://bit.ly/3lvmrMP
ការព្យាករណ៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២១ ប៉ាន់ប្រមាណពីកំណើនផលិតផលក្នុងស្រុកសរុបចំនួន ៣,៥ ភាគរយ
កម្ពុជាត្រូវបានព្យាករថានឹងចុះបញ្ជីកំណើនផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ៣,៥ ភាគរយ។ នេះបើតាមការឲ្យដឹងពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅក្នុងរបាយការណ៍ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់ខ្លួន។ ...
Husain Haider
https://bit.ly/3cJ3zpO
IFC ពិចារណាដាក់ទុនវិនិយោគចំនួន ២០០លានដុល្លារអាមេរិកដើម្បីជួយដល់សហគ្រិនជាស្ត្រី និងសហគ្រាសធុនតូច និងមធ្យម
ធនាគារ អេស៊ីលីដា ភីអិលស៊ី បានស្នើសុំការវិនិយោគហិរញ្ញវត្ថុរយៈពេល ៥ ឆ្នាំ ក្នុងទំហំទឹកប្រាក់ចំនួន ២០០ លានដុល្លារពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនៃធនាគារពិភពលោក។ ការវិនិយោគដែលបានស្នើសុំរួមមានប្រាក់កម្ចី IFC A Loan ...
Husain Haider
https://bit.ly/3ePyRhe
តម្លៃ និងការនាំចេញកៅស៊ូកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងក្នុងត្រីមាសទី១
កំណើននៃតម្រូវការនៅប្រទេសចិន បានធ្វើឱ្យតម្លៃកៅស៊ូកម្ពុជានៅទីផ្សារអន្តរជាតិកើនឡើងជាង ១០ ភាគរយក្នុងត្រីមាសទី១ នេះធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...
ហ៊ឹន ពិសី
https://bit.ly/2Q5Ove2
វិស័យដឹកជញ្ជូនកម្ពុជា កំពុងរងផលប៉ះពាល់បន្ថែមពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងតែជះឥទ្ធិពលអវិជ្ជមានបន្ថែមទៀតដល់ក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិកនៅកម្ពុជា ខណៈវិស័យនេះទទួលរងផលប៉ះពាល់រួចហើយពីវិបត្តិសុខភាពមួយនេះ។ ...
ធូ វិរៈ
https://bit.ly/3qR1PQp
ACMF អនុម័តផែនការសកម្មភាពរយៈពេល ៥ ឆ្នាំ (២១-២៥)
និយតករមូលបត្រកម្ពុជា (SERC) ដែលជានិយតករវ័យក្មេងនៅតំបន់អាស៊ានរួមជាមួយនិយតករទីផ្សារមូលធនអាស៊ាន ៩ ផ្សេងទៀតបានអនុម័តផែនការសកម្មភាពរយៈពេល ៥ ឆ្នាំ (ឆ្នាំ ២០២១-២០២៥) សម្រាប់ការអភិវឌ្ឍវិស័យនេះដោយធ្វើយ៉ាងណាកៀរគរលំហូរមូលធនសម្រាប់យក ...
ម៉ៃ គុណមករា
https://bit.ly/38Qicqa
អគ្គនាយកដ្ឋានពន្ធដារ៖ កម្មវិធីបង់ប្រាក់ពន្ធលើអចលនទ្រព្យតាមទូរស័ព្ទដៃផ្ដល់ជាភាពងាយស្រួល តម្លាភាព និងប្រសិទ្ធភាព
អគ្គនាយកដ្ឋានពន្ធដារ (GDT) បានធ្វើការប្រកាសឲ្យដឹងថាការបង់ប្រាក់ពន្ធលើអចលនទ្រព្យបច្ចុបប្បន្នអាចធ្វើបានតាមទូរស័ព្ទដៃក្នុងកម្មវិធី «GDT Taxpayer App»។ សេចក្ដីជូនដំណឹងនេះត្រូវបានចេញនៅថ្ងៃទី ១១ ខែមីនា ដែលចុះហត្ថលេខាដោយលោក គង់ ...
សុខ ចាន់
https://bit.ly/2NlMA43
ក្រុមហ៊ុន វីសា បង្ហាញពីយុទ្ធសាស្ត្រសម្រាប់អាជីវកម្មខ្នាតតូចបន្តដំណើរការក្នុងអំឡុងពេលមានជំងឺរាតត្បាត
យោងតាមការចេញផ្សាយមួយដោយក្រុមហ៊ុន វីសា បានឲ្យដឹងថាអាជីវកម្មខ្នាតតូចជាច្រើន បានបង្ហាញពីភាពធន់លើការរងការប៉ះទង្គិច និងសម្របខ្លួនបានយ៉ាងឆាប់រហ័សទៅនឹងផលប៉ះពាល់ដែលងបង្កដោយវីរុសកូ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3rRi29y
ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងបន្តធ្វើឱ្យការលក់រាយធ្លាក់ចុះ
សកម្មភាពអាជីវកម្មលក់រាយភាគច្រើននៅរាជធានីភ្នំពេញបានបង្ហាញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់តាំងពីការផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលបាននិងកំពុងបន្តការឆ្លងរីករាលដាលដល់ខេត្ត-ក្រុងមួយចំនួន ដោយមានអ្នកឆ្លង ...
ធូ វិរៈ
https://bit.ly/3eJOpTS
ការផលិតស្រាពីផ្លែស្វាយកែវរមៀតកំពុងមានភាពវិជ្ជមាន
ការផលិតស្រាពីផ្លែស្វាយកែវរមៀតរបស់សហគមន៍កសិកម្មនៅខេត្តត្បូងឃ្មុំត្រូវរំពឹងនឹងទទួលបានលទ្ធផលល្អដើម្បីឈានទៅផលិតសម្រាប់ដាក់លក់លើទីផ្សារក្នុងស្រុក ខណៈលទ្ធផលនៃការសាកល្បងនឹងត្រូវបង្ហាញនៅដើមសប្តាហ៍ក្រោយ ...
ហ៊ឹន ពិសី
https://bit.ly/3vukwwJ
Kiwi pay Group រួមសហការជាមួយនឹង Meal Temple
ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមានមូលដ្ឋាននៅក្រុងហុងកុង Kiwi Pay Group បានប្រកាសពីការច្របាច់បញ្ចូលគ្នាជាមួយនឹង Meal Temple Group ដែលចែកចាយស្បៀងអាហារ និងគ្រឿងទេសកម្ពុជាដើម្បីបង្កើតកម្មវិធីថ្មីមួយដែលហៅថា «KiwiGo»។ នេះបើយោងតាម Tech in ...
ធូ វិរៈ
https://bit.ly/38JgvuB
សភាពាណិជ្ជកម្មអន្តរជាតិ ៩ ស្នើពន្យារពេលដាក់ឯកសារប្រកាសពន្ធប្រចាំឆ្នាំ
សភាពាណិជ្ជកម្មអន្តរជាតិ ៩ បានអំពាវនាវដល់រដ្ឋាភិបាលឱ្យពន្យារពេលវេលាកំណត់សម្រាប់ការប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំដែលបច្ចុប្បន្ននេះកំណត់ពេលត្រឹម ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ សម្រាប់ឆ្នាំសារពើពន្ធ ២០២០ ដោយលើកឡើងពីការរីករាលដាលជំងឺកូវីដ ...
ម៉ៃ គុណមករា
https://bit.ly/3tkHbtm
ការចរចាបច្ចេកទេសជាមួយ EEC ផ្តោតលើ ៥ ប្រធានបទ
ក្រុមចរចាកម្រិតបច្ចេកទេសរវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EEC) បានបើកកិច្ចប្រជុំចែករំលែកនូវធាតុចូលដែលជាវិធានការត្រៀមសម្រាប់ការចរចាលើកទី ៣ នៅពេលខាងមុខដើម្បីចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) សម្រាប់កាលានុវត្តភាពនៃ ...
ម៉ៃ គុណមករា
https://bit.ly/3rOUjH1
គ្រឹះស្ថានអង្គរចេញគោលនយោបាយ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ
គ្រឹះស្ថានអង្គរដែលគ្រប់គ្រងការលក់សំបុត្រចូលទស្សនាប្រាសាទក្នុងតំបន់អង្គរ បានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តដល់ភ្ញៀវទេសចរអាចទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបានកាន់តែយូរជាងមុន។ ...
ធូ វិរៈ
https://bit.ly/2NjeHRB
CLV ប្តេជ្ញាជំរុញពាណិជ្ជកម្ម និងការវិនិយោគនៅតាមតំបន់ព្រំដែន
ប្រទេសកម្ពុជា ឡាវ និងវៀតណាម (CLV) បានប្ដេជ្ញានឹងជំរុញពាណិជ្ជកម្ម និងការវិនិយោគនៅតាមព្រំដែន ដោយផ្តោតការយកចិត្តទុកដាក់លើការកសាងផ្សារព្រំដែន និងការជួយសម្រួលក្នុងការរៀបចំឯកសារបញ្ចេញទំនិញពីគយ។ ...
ធូ វិរៈ
https://bit.ly/3cyrEPU
គយចិនកំពុងពិនិត្យលក្ខណសម្បត្តិកសិដ្ឋាន និងក្រុមហ៊ុនស្វាយ
រដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) នៅថ្ងៃពុធបានពិនិត្យ និងវាយតម្លៃលើកសិដ្ឋានចម្ការស្វាយកម្ពុជាចំនួន ៣ ក្នុងចំណោម ៣០ និងរោងចក្រប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃចំនួន ៤ ដើម្បីឈានទៅដល់ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារចិន ...
ធូ វិរៈ
https://bit.ly/3vfj6WI
Sailun Group ចាប់អារម្មណ៍សង់រោងចក្រផលិតកង់រថយន្តនៅកម្ពុជា
Sailun Group ជាក្រុមហ៊ុនរបស់ប្រទេសចិន កំពុងពិចារណាបង្កើតរោងចក្រផលិតកង់រថយន្តដឹកអ្នកដំណើរនៅប្រទេសកម្ពុជា។ នេះបើយោងតាមប្រព័ន្ធព័ត៌មាន tyrepress media ដែលចេញផ្សាយកាលពីថ្ងៃទី ៩ ខែមីនា។ ...
ធូ វិរៈ
https://bit.ly/2Onx3kS
ការផ្សព្វផ្សាយតាមរយៈពាក្យសម្ដីនៅតែមានឥទ្ធិពលលើការសម្រេចចិត្តក្នុងការទិញរបស់អតិថិជនកម្ពុជា
បើទោះបីជាការចាប់ផ្ដើមប្រើប្រាស់ឌីជីថលនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងក៏ដោយ ការណែនាំឬផ្សព្វផ្សាយតាមរយៈពាក្យសម្ដី (WOM) នៅតែមានឥទ្ធិពលលើការសម្រេចចិត្តក្នុងការទិញនានា។ នេះបើយោងតាមរបាយការណ៍ថ្មីដោយ ...
Tom Starkey
https://bit.ly/2OM67ew
បដិវត្តនៃពាណិជ្ជកម្មសង្គមទាមទារឲ្យមានជំនាញទីផ្សារឌីជីថលនានា
ជំនាញទីផ្សារឌីជីថលសម្រាប់ស្ត្រីអាចជួយផ្សារភ្ជាប់ការបែងចែកយេនឌ័រឌីជីថលរបស់ប្រទេសកម្ពុជានិងពង្រឹងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់កម្ពុជា។ នេះបើយោងតាមការឲ្យ ...
Husain Haider
https://bit.ly/2PMJE1c
គម្រោងសាកល្បងដើម្បីផលិតចានពីស្រទបស្លាក្នុងការកាត់បន្ថយការប្រើប្រាសប្លាស្ទិក
អ្នកស្រឡាញ់បរិស្ថានមួយក្រុមកំពុងចាប់ផ្តើមគម្រោងសាកល្បងមួយដើម្បីប្រើស្រទបស្លាក្នុងការផលិតចាន ខណៈដែលសកម្មភាពនេះផ្ដល់ជាគុណសម្បត្តិក្នុងការកាត់បន្ថយសក្តានុពលនៃការប្រើប្រាស់ផ្លាស្ទិក។ ...
ជា វណ្ឌយុទ្ធ
https://bit.ly/2N6bNPT