បរិស្ថាន និងធនធានធម្មជាតិ
ធនធានទឹក
ច្រាំងទន្លេមេគង្គនឹងត្រូវស្តារឡើងវិញ
មន្ត្រីក្រសួងរ៉ែ កាលពីម្សិលមិញបានប្រកាសពីគម្រោងមួយ ដើម្បីស្តារឡើងវិញនៃផ្នែកខ្លះនៃទន្លេមេគង្គដែលរងការប៉ះពាល់ដោយសារតែសំណឹកដែលគំរាមកំហែងដល់គ្រួសារដែលរស់នៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/36333/mekong-riverbanks-to-be-restored/
រដ្ឋមន្រ្តី មិនអនុញ្ញាតឲ្យពលរដ្ឋរស់លើផ្ទៃបឹងទន្លេសាប
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅលើផ្ទៃបឹងទន្លេសាប បន្តដូចសព្វថ្ងៃនេះទៀតទេដោយលោកបានស្នើឲ្យបណ្តាខេត្តដែលនៅជុំវិញបឹងទន្លេសាបសិក្សារកទីតាំងសមរម្យណាមួយដើម្បីធ្វើជាលំនៅឋានដល់ពួកគាត់ ប៉ុន្តែលោក ...
មុំ គន្ធា
http://bit.ly/2lJctfb
សំណើរសាងសង់ទំនប់វារីអគ្គីសនីធំទី៣របស់ឡាវស្ថិតក្រោមការពិនិត្យពិច័យ
ប្រទេសជាសមាជិកនៃគណកម្មការទន្លេមេគង្គ ក៏ដូចជាក្រុមអង្គការសង្គមស៊ីវិលនឹងនាំគ្នាធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង ហ្លួងព្រះបាង ប្រទេសឡាវ ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្នុងតំបន់មួយនៅថ្ងៃទី២២ និង២៣ ខែកុម្ភៈនេះ ពាក់ព័ន្ធនឹងសំណើររបស់ប្រទេសឡាវ ...
ស្រេង លក្ខិណា
http://khmer.voanews.com/a/pak-beng-dam-proposal-in-laos-under-scrutiny/3731165.html
ក្រុមអង្គការសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលឡាវ ផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គិសនី ប៉ាក់បេង
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើផ្នែកបរិស្ថាននិងបណ្ដាញប្រជានេសាទកម្ពុជា បានបង្ហាញការព្រួយបារម្ភ និងស្នើឲ្យរដ្ឋាភិបាលឡាវ ផ្អាកសកម្មភាពលើគម្រោងសាងសង់ទំនប់វារីអគ្គិសនី ប៉ាក់បេង (Pak Beng) ដែលជាគម្រោងថ្មីមួយទៀតនៅលើដងទន្លេមេគង្គដោយពួកគេលើកឡើងថាទំនប់នេះនឹងមាន ...
ប៉ិច សុធារី
http://bit.ly/2mcVoGu
អ្នកភូមិក្នុងខេត្ត ២ ចោទក្រុមហ៊ុនពីរឿងបូមខ្សាច់ខូចបរិស្ថាន
អ្នកភូមិភ្នំតូច ស្រុកក្រឡាញ់ខេត្តសៀមរាប និងអ្នកភូមិទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យកាលពីម្សិលមិញបានចោទក្រុមហ៊ុនបូមខ្សាច់មួយថាកំពុងធ្វើឲ្យប៉ះពាល់ដល់បរិស្ថានទឹក និងសុខភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ...
ឃុត សុភចរិយា
http://bit.ly/2kpuUnI
ទំនប់ពហុបំណងបាត់ដំបង តម្លៃជាង ១០០លានដុល្លារសម្រេច៩៨ភាគរយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ដំណើរការសាងសង់ទំនប់ប្រព័ន្ធធារាសាស្ត្រ ដែលជាអាងទឹកធំជាងគេ នៅខេត្តបាត់ដំបងមានតម្លៃជាង ១០០លានដុល្លារ បានសម្រេច ៩៨ភាគរយ ហើយការសាងសង់គ្រោងបញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ...
តាំង វីដា
http://bit.ly/2im24Q2
គម្រោងទំនប់វារីអគ្គីសនីរបស់ឡាវថ្មីមួយទៀត រងការរិះគន់
ព័ត៌មានដែលថាប្រទេសឡាវ នឹងបន្តកសាងទំនប់វារីអគ្គីសនី Pak Beng ដែលអាចផ្តល់ថាមពល ៩១២ មេហ្កាវ៉ាត់ និង នឹងក្លាយជាទំនប់វារីអគ្គីសនីទីបីរបស់ឡាវនៅតាមបណ្តោយទន្លេមេគង្គក្រោម បានរងការរិះគន់យ៉ាងខ្លាំងពីក្រុមការពារបរិស្ថាន ដែលលើកឡើងថា បណ្តាប្រទេសដែល ...
Cristina Maza
http://bit.ly/2f5ytgX
ក្រុមអ្នកនេសាទតវ៉ាដើម្បីបើកតំបន់នេសាទសមុទ្រជាថ្មី
មានមនុស្សប្រមាណ ៧០ នាក់ បានតវ៉ាទាមទារនៅមាត់ទឹក កោះខ្យង នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីប្រឆាំងនឹងការខណ្ឌដី ៤ ហិកតា ដែលត្រូវបានយកធ្វើជាជម្រកសម្រាប់ ងាវ ឬ គ្រេងឈាម ពួកគេនិយាយថា ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/31426/fishermen-protest-to-reopen-sea-areas/
បណ្តាប្រទេសតំបន់មេគង្គនឹងធ្វើឱ្យគំលាតនៃការអភិវឌ្ឍកាន់តែកៀកជិតគ្នា
គណៈប្រតិភូមកពីប្រទេសចំនួនប្រាំក្នុងតំបន់ទន្លេមេគង្គក្រោមបានជួបជុំគ្នាជាមួយនឹងក្រុមមន្ត្រីមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក និងអឺរ៉ុប កាលពីថ្ងៃម្សិលមិញ ដើម្បីប្រជុំគ្នានៅក្នុងគម្រោងស្តីពីគំនិតផ្តួចផ្តើមនៅតំបន់ទន្លេមេគង្គ (LMI) លើក ...
Safiya Charles
http://www.khmertimeskh.com/news/31043/mekong-states-to-close-the-development-gap/
Pallas ថាខ្លួនប្រតិបត្តិការដោយតម្លាភាព
អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុននៅពីក្រោយការអភិវឌ្ឍតម្លៃ ២៣,២ ពាន់លានដុល្លារនៅខេត្តកំពត និងខេត្តកែបបានបញ្ជាក់ពីម្សិលមិញថាក្រុមហ៊ុននេះមិនពាក់ព័ន្ធនឹងផលប្រយោជន៍នយោបាយនោះទេ និងកំពុងប្រតិបត្តិការដោយតម្លាភាព។ ...
Kali Kotoski and ចេង សុខហ័ង
http://bit.ly/2emvn4N
រដ្ឋាភិបាលអនុម័តគម្រោងទេសចរណ៍ $២៣ ពាន់លាន
រដ្ឋាភិបាលកម្ពុជាបានយល់ព្រមលើគម្រោងអភិវឌ្ឍន៍តបន់ទេសចរណ៍ថ្មីនៅខេត្តកំពតតម្លៃជាង២៣ពាន់លានដុល្លាររបស់ក្រុមហ៊ុន Pallas Brilliant។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃ ...
ចេង សុខហ័ង
http://bit.ly/2dXIB98
ក្រសួង ជំរុញមន្ទីរទេសចរណ៍សហការអង្គភាពពាក់ព័ន្ធរៀបចំសន្តិសុខ តាមឆ្នេរ
ក្រសួងទេសចរណ៍ណែនាំដល់មន្ទីរទេសចរណ៍គ្រប់ខេត្តនៃតំបន់ឆ្នេរសមុទ្រត្រូវបន្តជំរុញកិច្ចសហការឲ្យបានសកម្មជាងមុនជាមួយអង្គភាពជំនាញពាក់ព័ន្ធដើម្បីធានាឲ្យបាននូវសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងអនាម័យនៅតាមឆ្នេរខ្សាច់កម្សាន្ត ស្របពេលមានភ្ញៀវទេសចរបានលង់ទឹកសមុទ្រជាបន្តបន្ទាប់ ដោយសារបញ្ហាអាកាសធាតុ។ សេចក្តីណែនាំរបស់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ឃុន ស្ដីពីការពង្រឹងការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្តក្នុងខេត្តតំបន់ឆ្នេរសមុទ្រ ចុះថ្ងៃទី២៣ ខែសីហា បានលើកឡើងថា កន្លងមក រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រសួងទេសចរណ៍ ធ្លាប់បានដាក់ចេញនូវបទដ្ឋានគតិយុត្តិជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ឆ្នេរ ប៉ុន្តែការអនុវត្តនៅពុំទាន់មានប្រសិទ្ធភាពនៅឡើយ។ ...
ប៉ិច សុធារី
http://bit.ly/2bCZ8AA
ជំនួយបច្ចេកវិទ្យាអាមេរិកនឹងជួយដោះស្រាយបញ្ហាទឹកនៅកម្ពុជា
កងវិស្វកម្មនៃអង្គភាពកងទ័ពអាមេរិក កំពុងផ្តល់ឧបករណ៍ថ្មីមួយដល់ប្រទេសកម្ពុជាដើម្បីស្វែងយល់ពីការកើនឡើងនៃកង្វះខាតទឹកក្រោមដី។ កាលពីសប្តាហ៍មុន ក្រសួងបរិស្ថាន កងវិស្វកម្មនៃអង្គភាពកងទ័ពអាមេរិក និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានប្រារព្ធសិក្ខាសាលាបណ្ដុះបណ្ដាលបច្ចេកទេសរយៈពេលបីថ្ងៃស្តីពី «វិធីសាស្ត្រនៃការធ្វើម៉ូដែលទឹកក្រោមដី»។ ...
Cristina Maza
http://www.phnompenhpost.com/national/cambodias-water-woes-get-us-army-tech-assist
កម្ពុជាសម្រេចរើការិយាល័យលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គនៅភ្នំពេញទៅប្រទេសឡាវ
គណៈកម្មការទន្លេមេគង្គគឺជាស្ថាប័នអន្តរប្រទេសដែលមានតួនាទីសម្របសម្រួលការអភិវឌ្ឍនិងថែរក្សាទន្លេមេគង្គ។ បច្ចុប្បន្ន លេខាធិការដ្ឋាននៃគណៈកម្មការនេះមានការិយាល័យនៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវដើម្បីបំពេញការងាររបស់ខ្លួន។ ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសថា កម្ពុជានឹងរុះរើការិយាល័យនៃលេខាធិការដ្ឋាននេះចេញពីកម្ពុជាឱ្យទៅតាំងនៅក្នុងប្រទេសឡាវ។ ...
អ៊ិត សូធឿត
http://khmer.voanews.com/a/cambodia-to-close-mekong-river-commission-office/3457538.html
លោកនាយករដ្ឋមន្ត្រីព្រមានដកហូតគម្រោងវិនិយោគកោះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីថ្ងៃពុធបានព្រមានដកហូតយកមកវិញ នូវគម្រោងវិនិយោគកោះណាដែលមិនព្រមធ្វើសកម្មភាពវិនិយោគឬយកអាជ្ញាប័ណ្ណ ដើម្បីលក់បន្ត។ ការព្រមានរបស់លោកត្រូវបានលើកឡើងក្នុងកិច្ចជំនួបជាមួយមន្ត្រី និងកងកម្លាំងប្រដាប់អាវុធ នៅខេត្តព្រះសីហនុ។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2aBWpoI
ភាពមិនច្បាស់លាស់នៃអនាគតរបស់ទំនប់វារីអគ្គិសនី និងទន្លេមេគង្គ
ពីខ្ពង់រាបទឹកកកទីប៉េនៃជ្រលងភ្នំប្រទេសចិនក្នងខេត្ត Yunnan ហើយហូរចាក់ដល់ដែនព្រៃនៃប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ ហើយធ្លាក់ចុះដល់តំបន់ទំនាបនៃប្រទេសកម្ពុជា និងតំបន់វាលកសិកម្មដំនាំស្រូវប្រទេសវៀតណាម-ទន្លេមេគង្គ គឺដើរតួយ៉ាងសំខាន់សម្រាប់ជីវិតរបស់ប្រជាជន ១០លាននាក់។ ប្រទេសចិនបានសាងសង់ទំនប់វារីអគ្គិសនីចំនួន ៦ នៅលើដងទន្លេមេគង្គ ដែលត្រូវបានស្គាល់ថា ទន្លេ Lancang របស់ប្រទេសចិន។ ប្រទេសឡាវ ពេលបច្ចុប្បន្ននេះកំពុងសាងសង់ទំនប់ពីរ នៅ Xayaburi និង Don Sahong ហើយប្រទេសនេះក៏មានគម្រោងសាងសង់ទំនប់បន្ថែមចំនួន ៧ទៀតដែរ ហើយវាត្រូវបានគេប៉ាន់ប្រមាណថា នៅមានសំណង់ទំនប់ជាច្រើនទៀតដែលទើបនឹងសាងសង់ ឬគ្រោងនឹងសាងសង់នៅលើដៃទន្លេមេគង្គនៅក្នុងប្រទេសមីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម។ មានការព្រមានជាច្រើនពីផលអវិជ្ជមាននៃទំនប់វារីអគ្គិសនីដោយសារទំនប់ទាំងនេះធ្វើឱ្យមានការប្រែប្រួលលំហូរតាមធម្មជាតិរបស់ទន្លេនានា ការផ្លាស់ប្តូរនៃការហូរចាក់កំណរល្បាប់នៅកន្លែងដែលត្រីហែល រស់នៅ និងពង ហើយរួមទាំងសីតុណ្ហភាពរបស់ទឹក។ ...
ទែន សុខស្រីនិត
http://www.voacambodia.com/a/river-of-change-hydropower-dams-and-the-mekong-river-uncertain-future/3436827.html
ការស្រោចស្រពនៅក្នុងអាងទន្លេមេគង្គកំពុងគំរាមកំហែងដល់តំបន់ដីសណ្តរបស់វៀតណាម
ផ្នែកខាងក្រោមនៃអាងទន្លេមេគង្គដែលឆ្លងកាត់ព្រំដែនដែលចាប់ផ្តើមពីប្រទេសឡាវ, ថៃ, កម្ពុជា និងវៀតណាម មុនពេលវាហូរចាក់ទៅក្នុងសមុទ្រខាងកើត (សមុទ្រចិនខាងត្បុង)។ មានការប៉ុនប៉ងមួយចំនួនដើម្បីបង្អាក់លក្ខណៈធម្មជាតិនៃទន្លេនេះ ដែលបង្កឱ្យមានបញ្ហាប្រឈមនៅតំបន់ដីសណ្ត Cuu Long ដែលមានប្រជាជានប្រមាណជាង ១៧ លាននាក់ដែលកំពុងពឹងផ្អែកលើទន្លេនេះសម្រាប់ការរស់នៅរបស់ពួកគេ។ ...
ក្រុមការងារសារព័ត៌មាន VietNamNet Bridge
http://english.vietnamnet.vn/fms/environment/160889/irrigation-in-mekong-basin-threatens-vn-s-delta.html
តំបន់ដីសើមនិងព្រៃលិចទឹកកម្ពុជា ស្ថិតក្នុងការគម្រាមកំហែងខ្លាំង
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន សហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) បានកំណត់ថា ភ្លើងឆេះ នៅតំបន់ព្រៃលិចទឹកជាបន្តបន្ទាប់គឺជា ការគម្រាមកំហែងចម្បងចំពោះបឹងទន្លេសាប។ ...
Alessandro Marazzi Sassoon
http://bit.ly/2ahr3Ck
ការសិក្សា៖ ប្រភពទឹកក្នុងខេត្តកណ្តាលមានផ្ទុកសារធាតុបន្ទោរបង់មនុស្ស
ការសិក្សាស្រាវជ្រាវអំពីប្រភពទឹកក្នុងខេត្តកណ្តាលបានរកឃើញថា ប្រភពទឹកទាំងនេះមានផ្ទុកសារជាតិបន្ទោរបង់របស់មនុស្សដែលអាចមានផលប៉ះពាល់ដល់សុខភាពប្រជាជនដែលកំពុងរស់នៅក្នុងខេត្តនោះ ក៏ដូចជាប្រជាជនដែលស្ថិតក្នុងស្ថានភាពដូចគ្នានៅទូទាំងប្រទេស។ ...
Ben Paviour
https://www.cambodiadaily.com/news/kandal-drinking-water-contaminated-with-fecal-matter-study-115337/
រាជរដ្ឋាភិបាលដាក់ តំបន់ជុំវិញកោះរ៉ុងជាតំបន់អភិរក្សជីវចម្រុះសមុទ្រ
រាជរដ្ឋាភិបាលបានចុះហត្ថលេខាដាក់តំបន់ជុំវិញកោះរ៉ុងជាតំបន់ការពារជីវចម្រុះដែនសមុទ្រដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដើម្បីសង្គ្រោះជីវិតពពួកសត្វសមុទ្រ និងថ្មប៉ប្រះទឹក។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/28JCK2q
បញ្ហាក្នុងទឹក និងដំណោះស្រាយ
យោងតាមរបាយការណ៍ក្នុងឆ្នាំ ២០១៣ របស់អង្គការសហប្រជាជាតិស្តីពីការការពារបរិស្ថាន ដើមកំប្លោកដែលជារុក្ខជាតិទឹកបញ្ចេញគ្រាប់ពូជរបស់វាច្រើនជាង ៣០០០ក្នុងមួយឆ្នាំៗ ដោយសារឬសរបស់វាអណ្តែត វាមិនចាំបាច់ពន្លិចខ្លួនក្នុងទឹកដើម្បីរស់នោះទេ។ រុក្ខជាតិកំប្លោកនេះធ្វើបំលាស់ទីយ៉ាងលឿនដោយឆ្លងកាត់អាមេរិកខាងត្បូង ផ្នែកមួយចំនួននៃសហរដ្ឋអាមេរិក ទ្វីបអាហ្រិច និងអាស៊ី ហើយវាទំនងជារកឃើញទីកន្លែងរស់នៅដ៏សប្បាយរីករាយនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅភាគខាងជើងនៃទន្លេសាប។ ...
ក្រុមសារព័ត៌មានខ្មែរថាមស៍
http://www.khmertimeskh.com/news/26219/a-watery-problem-and-solution/
ទ្វារសមុទ្រនឹងជួយការពារឆ្នេរ
គណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នឹងសាងសង់ទ្វារសមុទ្រចំនួន ១៧នៅតាមបណ្តោយឆ្នេរសមុទ្រនៅក្នុងខេត្តព្រះសីហនុ ដើម្បីការពារតំបន់ឆ្នេរពីសំណឹកដោយទឹកសមុទ្រ និងដើម្បីជម្រុញវិស័យទេសចរណ៍។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26165/sea-gates-to-protect-coastline/
សំណង់នៅតាមឆ្នេរសមុទ្រនឹងត្រូវបានកំទេចចោល
សំណង់នានាដែលរកឃើញថាកំពុងរំលោភបំពានដល់ដីតំបន់ឆ្នេរដែលគ្រប់គ្រងដោយរដ្ឋនៅក្នុងខេត្តព្រះសីហនុ អាចនឹងត្រូវបានវាយបំផ្លាញចោល នេះបើយោងតាមលិខិតមួយដែលបានផ្ញើរពីរដ្ឋមន្ត្រីនៃក្រសួងគ្រប់គ្រងដែនដីទៅកាន់គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរកម្ពុជា។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25870/beach-buildings-to-be-destroyed/
អង្គការ Meeting Needs ឃើញថាគម្រោងផ្គត់ផ្គង់ទឹកនៅកម្ពុជាជិតនឹងបញ្ចប់
គម្រោងមូលនិធិរួមដ៏ធំមួយលើទឹកស្អាត អនាម័យរស់នៅ និងបង្គន់របស់អង្គការមនុស្សធម៌ Meeting Needs ដែលកំពុងផ្តល់ទឹកស្អាតសម្រាប់ប្រជាជនប្រមាណ ១,០០០នាក់នៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ ...
ក្រុមការងារមីតផាយស៍
http://www.meetpie.com/Modules/NewsModule/newsdetails.aspx?newsid=23028