រដ្ឋាភិបាល
រដ្ឋាភិបាលថ្នាក់ជាតិ
កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ា
យោងតាម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា បានឯកភាពជុំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរតាមរយៈ ការលើកទឹកចិត្តការវិនិយោគសហគ្រាសធុនតូច និងមធ្យម និងការផ្លាស់ប្តូរផលិតផលកសិកម្មជាដើម។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/40333/cambodia--myanmar-cooperation/
រដ្ឋាភិបាលនឹងបន្តយុទ្ធនាការបង្រ្កាបគ្រឿងញៀនដោយគ្រោងចំណាយថវិកាជិត១លានដុល្លារ
មន្រ្តីនៅអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនម្នាក់បានលើកឡើងកាលពីម្សិលមិញ ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់រយៈពេល៦ខែលើកទី២។ ...
ផាន់ ស៊ូមី និង Matt Surrusco
https://www.cambodiadaily.com/news/govt-to-continue-drug-crackdown-with-nearly-1m-budget-132497/
រដ្ឋាភិបាលនឹងដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅគ្រប់ក្រសួង
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជានឹងដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្រសួង ១០ថែមទៀតនៅចុងឆ្នាំនេះ និងនៅគ្រប់ក្រសួង និងស្ថាប័នរដ្ឋទាំងអស់នៅឆ្នាំ២០២០ បន្ទាប់ពីបានអនុវត្តនៅអគ្គនាយកដ្ឋានរតនាគារជាតិនៅឆ្នាំមុនរួចមកហើយ។ ...
ហ៊ គីមសាយ
http://bit.ly/2tKUE1I
ពលកម្មកុមារត្រូវបានរកឃើញនៅក្នុងខេត្តសៀមរាប
របាយការណ៍រយៈពេល៦ខែរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានរកឃើញពលកម្មកុមារចំនួន២ករណី នៅក្នុងរោងចក្រធ្វើឥដ្ឋក្នុងខេត្តសៀមរាប ទោះបីមន្ត្រី និងអ្នកឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថាការប្រើប្រាស់កម្លាំងពលកម្មបែបនេះបានថយចុះនៅក្នុងខេត្តនេះក៏ដោយ។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/child-labour-identified-siem-reap
ក្រុមអន្ដរជាតិទាមទារការផ្តល់សំណងសម្រាប់កម្មកររោងចក្រដែលត្រូវបិទទ្វារ
សម្ព័ន្ធភាពអន្តរជាតិនៃអង្គការមិនមែនរដ្ឋាភិបាល បានចាប់ផ្តើមយុទ្ធនាការជំរុញក្រុមហ៊ុនលក់សំលៀកបំពាក់របស់អង់គ្លេសដ៏លេចធ្លោពីរ និងម៉ាករបស់ប្រទេសកាណាដាផ្តល់សំណងដល់កម្មកររោងចក្រចំនួន ២០៨ នាក់ដែលបានបាត់បង់ការងារនៅពេលរោងចក្រ Chung Fai Knitwear បានបិទទ្វារកាលពីឆ្នាំមុន។ ...
Julia-grace Sanders
https://www.cambodiadaily.com/news/intl-group-demands-severance-for-shuttered-factorys-workers-132451/
គម្រោងសូឡាថ្មីមួយទទួលបានការគាំទ្រពីក្រសួង
ក្រសួងបរិស្ថានបានប្រកាសគាំទ្រដល់គម្រោងអភិវឌ្ឍន៍ថាមពលសូឡាថ្មីមួយដែលមានទំហំ ១០ មេហ្គាវ៉ាត់នៅខេត្តកែប ដែលជាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា។ គម្រោងននេះនឹងត្រូវបានដឹកនាំអភិវឌ្ឍដោយវិទ្យាស្ថានកំណើនបៃតងសកល (GGGI) ដែលជាអង្គការមួយមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង និងកំពុងប្រតិបត្តិការក្នុង២៧ប្រទេស។ ...
Kali Kotoski
http://bit.ly/2tOXLEc
អ្នកជំនាញខាងឧស្សាហកម្មនិយាយថា អេកូទេសចរណ៍អាចពង្រីកសក្តានុពល
ក្រុមហ៊ុន និងអ្នកអភិរក្សកំពុងតែពិចារណាអំពីរបៀបដែលពួកគេអាចកំណត់ អភិវឌ្ឍ និងពង្រីកអេកូទេសចរណ៍ និងទេសចរណ៍ឆ្នេរសមុទ្រនៅកម្ពុជា ខណៈដែលដំណើរទេសចរណ៍របស់ភ្ញៀវទេសចរងាកទៅរករមណីយដ្ឋានធម្មជាតិ និងព្រៃភ្នំ។ ...
ហង្ស សុគន្ធា
https://www.cambodiadaily.com/news/industry-experts-say-ecotourism-has-potential-to-expand-132411/
ពលករចំណាកស្រុកយ៉ាងច្រើនសម្រុកទៅកន្លែងធ្វើលិខិតឆ្លងដែន
កាលពីម្សិលមិញ នៅលើផ្លូវដ៏តូចចង្អៀតមួយស្ថិតនៅជាយរាជធានីភ្នំពេញ រថយន្ត និងរ៉ឺម៉កម៉ូតូកង់បីបានបើករុលទៅមុខយឺតៗ នៅពេលមានអ្នកថ្មើរជើង និងម៉ូតូធ្វើចរាចរណ៍ខ្វាត់ខ្វែង។ រទេះលក់ចំណីអាហារ និងអ្នកទិញមានត្រៀបត្រានៅតាមផ្លូវនេះ។ ...
ឆន ភារុណ និង Hannah Hawkins
http://www.cambodiadailykhmer.com/38134
ក្រសួងបានចេញប្រកាសបញ្ឈប់ការនាំខ្សាច់ចេញពីខេត្តកោះកុង
ក្រសួងរ៉ែ និងថាមពល បានប្រកាសបញ្ឈប់ការនាំខ្សាច់សំណង់ និងល្បាយខ្សាច់ភក់ក្នុងខេត្តកោះកុងចេញទៅលក់នៅបរទេស ប៉ុន្តែសម្មជនបរិស្ថាន និងសហគមន៍នេសាទ បានអះអាងថា ការដ្ឋានមួយ ដែលទំនងសម្រាប់លាងខ្សាច់នាំចេញ ក្នុងស្រុកកោះកុងកំពុងតែសាងសង់ជិតរួចរាល់ទៅហើយ។ ...
Yesenia Amaro និង ផាក់ ស៊ាងលី
http://bit.ly/2ubPFaW
ការនាំចេញអង្ករបន្តកើន តែក្នុងអត្រាទាប
ការនាំចេញអង្កររបស់កម្ពុជានៅតែកើនឡើងក្នុងកម្រិតទាបនៅក្នុងរយៈពេល៦ខែដំបូង ឆ្នាំនេះជាមួយកំណើនជាង៧ភាគរយធៀបនឹងរយៈពេលដូចជាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍បានពីក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/2ubxjH5
ជាង ១ពាន់លានដុល្លារ បានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស
មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយថា កម្ពុជាបានវិនិយោគជាង ១ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសលើវិស័យដឹកជញ្ជូន។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/news/40155/more-than--1bn-invested-in-local-infrastructure/
ពលករខ្មែរត្រូវបានជួយសង្គ្រោះពីទូកថៃនៅម៉ាឡេស៊ី
ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី បានបញ្ជូនអ្នកនេសាទកម្ពុជាចំនួន ១៤នាក់ ដែលបានរត់គេចតាមទូកនេសាទថៃ ហើយត្រូវបានគេជឿថាជាជនរងគ្រោះនៃការជួញដូរមនុស្ស មកប្រទេសកម្ពុជាវិញ។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/40167/workers-rescued-from-thai-boats-in-malaysia/
ច្បាប់ និងកុមាររងគ្រោះនៃការកេងប្រវ័ញ្ចផ្លូវភេទ
រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌បានព្រមានថា ទេសចរណ៍ផ្លូវភេទកុមារកំពុងបន្តបំផ្លាញអាយុជីវិតរបស់កុមារកម្ពុជា ខណៈដែលអ៊ិនធឺណិតអនុញ្ញាតឱ្យជនប្រព្រឹត្តបទល្មើសអាចបង្កអំពើរំលោភបំពាន។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/news/40172/laws-failing-young-sex-exploitation-victims/
ក្រុមសកម្មជនភ័យខ្លាចការបូមខ្សាច់នៅក្នុងជម្រកសត្វព្រៃ
កាលពីថ្ងៃម្សិលមិញ សកម្មជន និងអ្នកនេសាទម្នាក់បានអះអាងថា ក្រុមហ៊ុនមួយបានចាប់ផ្តើមបូមខ្សាច់នៅក្នុងដែនជម្រកសត្វព្រៃមួយនៅខេត្តកោះកុង ទោះបីជាមានការហាមប្រាមមិនឱ្យនាំចេញខ្សាច់ពីក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅតំបន់ឆ្នេរក៏ដោយ។ ...
Yesenia Amaro និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/activists-fear-dredging-wildlife-sanctuary
ក្រសួងនឹងប្រើ "អ្នកជំនាញ" ដើម្បីពិនិត្យពិន្ទុប្រឡង
កាលពីម្សិលមិញ ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខែក្រោយនេះ ភាគច្រើននឹងធ្វើតាមដំណើរការដូចកាលពីឆ្នាំមុនៗ បន្ថែមពីនេះ អ្នកនាំពាក្យបានបញ្ជាក់ថា កម្មវត្ថុថ្មី “អ្នកជំនាញ” នឹងត្រូវបានណែនាំដើម្បីជួយកំណត់កំហុសពិន្ទុប្រឡង។ ...
Yesenia Amaro និង តាំង រីនិត
http://www.phnompenhpost.com/national/ministry-use-experts-review-exam-grading
សេវាទូទាត់ដោយមិនប្រើសាច់ប្រាក់មានកាន់តែច្រើន
ប្រតិបត្តិការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក កាន់តែច្រើនបានចូលមកកាន់ទីផ្សារដែលពោរពេញដោយការទូទាត់ជាសាច់ប្រាក់របស់កម្ពុជា ដោយរំពឹងថាឥរិយាបទរបស់អ្នកប្រើប្រាស់នឹងផ្លាស់ប្តូរទៅរកការទូទាត់តាមអនឡាញកាន់តែច្រើន។ ...
ហ៊ គីមសាយ
http://bit.ly/2tCpVEb
ប្រទេសកម្ពុជា និង ប្រទេសជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់កម្មសិក្សាការីខ្មែរ
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយភាគីជប៉ុន ដើម្បីធ្វើឱ្យមានភាពកាន់តែងាយស្រួលដល់កម្មសិក្សាការីខ្មែរ ក្នុងការស្វែងរកការងារធ្វើនៅក្នុងប្រទេសជប៉ុន។ ...
សែន ដាវីត
http://www.khmertimeskh.com/news/40168/cambodia--japan-sign-deal-for-trainees/
សំបូរព្រៃគុកត្រូវបញ្ចូលក្នុងបេតិកភណ្ឌពិភពលោក
ប្រាសាទសំបូរព្រៃគុកត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំលើកទី ៤១ របស់ខ្លួន នៅទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ ...
គង់ មេត្តា
http://bit.ly/2t3wHyX
ថ្លៃសេវាលិខិតឆ្លងដែនត្រូវបានស៊ើបអង្កេត
ក្រសួងការបរទេសបានណែនាំជាផ្លូវការ ដល់ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី ដើម្បីស៊ើបអង្កេតភ្នាក់ងារនានា ដែលយកថ្លៃឈ្នួលហួសកំណត់ក្នុងការធ្វើលិខិតឆ្លងដែនថ្មីសម្រាប់កម្មករនៅទីនោះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសុក្រ ទោះបីេជាប្រភពខ្លះនិយាយថា អំពើពុករលួយនៅក្នុងនាយកដ្ឋានលិខិតឆ្លងដែនក៏ជាផ្នែកមួយនៃបញ្ហានេះដែរ។ ...
Leonie Kijewski និង នៀម ឆេង
http://www.phnompenhpost.com/national/passport-fees-be-investigated
ប្រទេសចិននឹងទិញកៅស៊ូកម្ពុជាបន្ថែមទៀត
ប្រទេសចិនត្រូវបានគេរំពឹងទុកថា នឹងទិញកៅស៊ូប្រមាណ ៣០០.០០០តោន ពីកម្ពុជាក្នុងឆ្នាំ២០១៨ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងពាណិជ្ជកម្ម ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/40122/china-to-buy-more-cambodian-rubber/
ការស្ទង់មតិដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា
ក្រសួងការងារបានប្រកាសផែនការយុទ្ធនាស្រាវជ្រាវរយៈពេលមួយខែ លើជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរ និងស្បែកជើងមុននឹងកំណត់ប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ ២០១៨។ ...
សែន ដាវីត
http://www.khmertimeskh.com/news/40136/survey-to-guide-minimum-wage-talks/
ស្ថានីយ៍នៅប្រទេសថៃនឹងផ្តល់ឯកសារធ្វើដំណើរដល់ពលករចំណាកស្រុក
នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងការងារ ឯកឧត្តម អ៊ិត សំហេង បានថ្លែងថា រដ្ឋាភិបាលថៃបានព្រមព្រៀងបង្កើតស្ថានីយ៍នៅទូទាំងប្រទេស ដែលអនុញ្ញាតឲ្យពលករខ្មែរខុសច្បាប់ចុះបញ្ជីឯកសារ ដើម្បីឲ្យពួកគេអាចស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។ ...
ឆន ភារុណ និង Hannah Hawkins
https://www.cambodiadaily.com/news/centers-in-thailand-to-grant-migrant-workers-travel-documents-132234/
ឱសថខុសច្បាប់ចំនួន ៤តោន ត្រូវបានរឹបអូស
កាលពីថ្ងៃម្សិលមិញ នគរបាលប្រឆាំងឧក្រិដ្ឋកម្មសេដ្ឋកិច្ចមកពីក្រសួងមហាផ្ទៃ បានរឹបអូសឱសថខុសច្បាប់ជាង ៤តោន នៅក្នុងខណ្ឌសែនសុខ។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/news/40077/four-tonnes-of-illegal-medicine-seized/
ខេត្តយូណានផ្តល់ជំនួយដល់វិស័យទេសចរណ៍នៅកម្ពុជា
ក្រសួងទេសចរណ៍នឹងសហការជាមួយវិទ្យាស្ថានទេសចរណ៍ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តយូណាន ប្រទេសចិន ដើម្បីអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ និងស្វែងរកវិធីសាស្ត្រដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/news/40085/yunnan-offers-to-help-tourism-sector/