​វិនិយោគិនអឺរ៉ុប​​បង្ហាញទំនុក​ចិត្ត​ចំពោះ​ការ​​បណ្តាក់​ទុន​​នៅ​កម្ពុជា

ក្រុម​វិនិយោគិនអឺរ៉ុប​​បានបង្ហាញ​​​​​អារម្មណ៍វិជ្ជមានចំពោះ​​ការ​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា ដោយ​រដ្ឋាភិបាល​​​តែង​យក​ចិត្ត​ទុកដាក់​ជួយ​​ដោះ​ស្រាយ​បញ្ហា​នានា​ ជា​ពិសេស​​​ការ​រៀប​ចំ​វេទិកា​កិច្ច​សន្ទនារវាងរដ្ឋ និងផ្នែក​ឯកជន​កម្ពុជា-សហភាពអឺរ៉ុប(Cambodia-Europe Public-Private Sector Dialogue)។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-4-7-1739-261815

កម្ពុជា​​លើក​ទឹក​ចិត្តឱ្យ​វិនិយោគិន​វៀតណាម​បណ្តាក់​ទុនលើ​ការ​បង្កើតតំបន់កសិ-ឧស្សាហកម្ម

កម្ពុជា​បានស្នើ​ និងលើក​ទឹក​ចិត្តឱ្យ​វិនិយោគិន​វៀតណាមចូល​មក​បណ្តាក់​ទុនលើ​ការ​បង្កើតតំបន់កសិ-ឧស្សាហកម្ម ដើម្បីប្រមូលផ្តុំក្រុមហ៊ុនកែច្នៃជ័រកៅស៊ូ និង​ផលិត​កម្ម​កសិកម្ម​ផ្សេងៗទៀត​ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មនៅ​កម្ពុជា​ដែលកំពុងមានតម្រូវការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-4-4-1341-261801

ក្រុមហ៊ុន​ជប៉ុន​​បង្ហាញចំណាប់​អារម្មណ៍​វិនិយោគ​លើ​​វិស័យ​វារីវប្បកម្មនៅ​កម្ពុជា

ក្រុមហ៊ុនជប៉ុន Regional Fish Institute, Ltd ដែល​មានជំនាញឯកទេសលើកិច្ចការវារីវប្បកម្ម(Aquaculture) បាន​​បង្ហាញ​ការ​ចាប់​អារម្មណ៍​​ចំពោះ​វិស័យ​វារីវប្បកម្មនៅ​កម្ពុជា និង​បាន​ស្នើសុំ​ការ​ណែនាំ​ពី​ថ្នាក់ដឹកនាំនៃ​​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) លើ​កិច្ច​ការ​នេះ​​ផងដែរ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-4-2-1730-261784

កម្ពុជា​មាន​​សក្តានុពល​ជា​ច្រើន​សម្រាប់​ការ​មក​បណ្តាក់​ទុន​

ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លោក ស៊ុន ចាន់ថុល បាន​លើក​ឡើង​ថា កម្ពុជា​គឺ​ជា​គោលដៅ​ដែល​វិនិយោគិន​ទាំង​អស់​គួរ​ពិចារណាមក​បណ្តាក់​ទុន ខណៈ​រដ្ឋាភិបាល​កំពុង​ធ្វើពិពិធកម្មសេដ្ឋកិច្ច​របស់​ខ្លួនដើម្បីបង្កើន​សមត្ថភាពប្រកួតប្រជែង​ប្រកបដោយចីរភាព និងបរិយាប័ន្ន។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-3-31-171-261762

មជ្ឈមណ្ឌល​ធ្វើតេស្ត​ឧបករណ៍​ពិសេស បើក​ដំណើរ​ការជា​ផ្លូវ​ការ​​នៅកម្ពុជា​

ក្តី​បារម្ភ​ពីបញ្ហា​សុវត្ថិភាពនៃ​​ឧបករណ៍​​​ប្រើប្រាស់​ក្នុង​សកម្ម​ភាព​សេដ្ឋកិច្ច និង​សង្គម​នៅ​ប្រទេស​​កម្ពុជា ​នឹង​ត្រូវ​​កាត់​បន្ថយ បន្ទាប់​ពីមជ្ឈមណ្ឌល​ធ្វើតេស្ត​ឧបករណ៍​ពិសេស ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​មក​ពី​ខេត្ត​​ហៃណាន តេ ហ្សុង ស៊ីប៉ី ជានស៊ី យ៉ានជីវ យ័ន(Te Zhong Shebei Jiance Yanjiu Yuan (Cambodia) Co., Ltd ប្រកាស​​​​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-4-2-1353-261780

ជប៉ុន​ជំរុញ​ឲ្យ​ជំរុញ​ការ​វិនិយោគ​នៅ​កម្ពុជា​

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងក្រសួងបរិស្ថាន (MoE) កាលពីម្សិលមិញបានអំពាវនាវឱ្យសមាគមជប៉ុន-កម្ពុជា (JCA) ស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម និងបរិស្ថាន ដែលផ្តល់នូវសក្តានុពលដ៏សំខាន់សម្រាប់កំណើន។ ...

ស៊ុំ ម៉ាណេត
https://www.khmertimeskh.com/501663437/japan-urged-to-boost-investment-in-cambodia/

ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្តកំពង់ធំ​ នឹង​ជំរុញ​ការ​វិនិយោគ​ និង​កា​រត​ភ្ជាប់​

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ខេត្តកំពង់ធំនឹងកាន់តែមានភាពទាក់ទាញសម្រាប់អ្នកវិនិយោគក្នុងស្រុក និងបរទេស ជាពិសេសលើវិស័យសំខាន់ៗដូចជា កសិឧស្សាហកម្ម ផលិតកម្ម និងទេសចរណ៍ នៅពេលដែលគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានបញ្ចប់។​ ...

មុំ គន្ធា
https://www.khmertimeskh.com/501663419/k-thoms-infra-development-to-boost-investment-connectivity/

កម្ពុជា​-​អា​មេ​រិ​ក​ ជំរុញ​ទំនាក់ទំនង​វិនិយោគ​ ស្រប​ពេល​អាច​មាន​ហានិភ័យ​ពន្ធ​

កម្ពុជា និងសហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អាមេរិក កាលពីថ្ងៃពុធ ក្រោមការដឹកនាំរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ ...

ស៊ុំ ម៉ាណេត
https://bit.ly/4ca5jGO

នាយក​រដ្ឋមន្ត្រី​ផ្តល់​ថវិកា​១​ពាន់​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​សន្យា​វិនិយោគ​ជាង​ ១​ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​២០២៩​ ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​អភិវឌ្ឍ​ខេត្ត​ ដោយ​ផ្តោត​ជា​ពិសេស​លើ​ការ​ពង្រឹង​កំពង់​ផែ​អន្តរជាតិ​របស់​ខ្លួន​។​ ​ ...

ឆន រស្មី
https://kiripost.com/stories/pm-allocates-1-billion-to-develop-sihanoukville

តំបន់​សេដ្ឋកិច្ច​ពិសេស​ គឺ​ជា​​កម្លាំង​ចលករ​​ដ៏​សំខាន់​ដែល​ទាក់​ទាញ​វិនិយោគិនចិនចូល​មក​កម្ពុជា

ទុន​វិនិយោគ​របស់​​វិនិយោគិន​ចិននៅក្នុង​ប្រទេស​​កម្ពុជា​បាន​​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ​ដោយ​​​​រយៈ​ពេល ២ ខែ​ដើម​​​​​​​ឆ្នាំ​ ២០២៥ មាន​បរិមាណ​​​​ជិត ៨០​ភាគរយ​នៃចំនួនទុន​វិនិយោគ​សរុប​នៅ​កម្ពុជា​​ ខណៈតំបន់​សេដ្ឋកិច្ច ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-3-25-1658-261712

CCC ប្រាប់​វិនិយោគិនវៀតណាមឱ្យ​មក​ស្វែងរកឱកាស​វិនិយោគនៅកម្ពុជា

គណៈប្រតិភូ​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា(CCC) បាន​​ប្រាប់​ពាណិជ្ជករវៀតណាមឱ្យមកធ្វើ​ទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការចាប់ដៃគូជាមួយពាណិជ្ជករកម្ពុជា ក៏ដូចជាបណ្តាក់​ទុន​​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា ខណៈ​​ពាណិជ្ជកម្ម​ទ្វេភាគីរវាង​ប្រទេស​ទាំង ២ ក្នុង​ឆ្នាំ​ ២០២៤ សម្រេច​បាន​ជិត ៧,៨ ពាន់លាន​ដុល្លារ។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-3-21-1549-261682

ក្រុមហ៊ុន​ចិន​ចាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​

​ក្រុមហ៊ុន​ចិន​ចំនួន​ពីរ​ គឺ​ក្រុមហ៊ុន​គ្រប់គ្រង​សួន​ឧស្សាហកម្ម​ និង​ក្រុមហ៊ុន​ផលិត​អា​គុយ​ផ្ទុក​អគ្គិសនី​ កាលពី​ថ្ងៃ​ពុធ​ បាន​ចាប់អារម្មណ៍​ក្នុង​ការ​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។​ ​ ...

ស៊ុំ ម៉ាណេត
https://shorturl.at/Sk27s

ក្រុមហ៊ុន​ចំនួន ៦ នឹង​ប្រមូល​ទិញ​កសិផល​សរុបជិត ៤០ម៉ឺនតោនសម្រាប់​ផលិតចំណីសត្វ​

កសិផល​កម្ពុជា​នឹង​មាន​ទីផ្សារ​កាន់​តែ​ល្អ​បន្ថែម​ទៀត បន្ទាប់​ពី​ក្រសួង​ពាណិជ្ជកម្ម បាន​ចុះ​​អនុស្សារណៈយោគយល់គ្នា(MoU) ជាមួយ​​ក្រុមហ៊ុន​ចំនួន ៦ ដើម្បី​សហការជួយ​សម្របសម្រួល​​ប្រមូលទិញ​ធាតុ​ផ្សំ​មួយ​ចំនួនសម្រាប់​រោងចក្រ​​​ផលិត​ចំណី​សត្វ។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-3-20-1216-261667

Zhengzhou Agricultural Development Group បង្ហាញ​​ការ​ចាប់​អារម្មណ៍​ចំពោះ​ការ​​បណ្តាក់​ទុន​នៅ​កម្ពុជា

ថ្នាក់ដឹកនាំក្រុមហ៊ុនមាន​មូលដ្ឋាន​​ក្នុង​ខេត្ត​ហឺណាន Zhengzhou Agricultural Development Group បាន​បង្ហាញ​​ការ​ចាប់​អារម្មណ៍​ចំពោះ​ឱកាស​មក​បណ្តាក់​ទុន​នៅ​កម្ពុជា ជា​ពិសេស​ការកសាង​សួនកសិ-ឧស្សាហកម្ម។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-3-18-1633-261650

EU វិនិយោគទឹកប្រាក់៨៧លានដុល្លារដើម្បីធ្វើទំនើបកម្មកសិកម្មកម្ពុជា និងលទ្ធភាពទទួលបានទីផ្សារ

សហភាពអឺរ៉ុប (EU) ​វិនិយោគទឹកប្រាក់ប្រមាណជិត៨៧លានដុល្លារ ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា និងលើកកម្ពស់លទ្ធភាពចូលទៅកាន់ទីផ្សាររបស់កសិករកម្ពុជាទាំងក្នុងស្រុក និងអន្តរជាតិ។ ...

ស៊ើង និមល់
https://khmer.cambojanews.com/eu-invests-87-million-to-modernize-cambodias-agriculture-and-boost-market-access/

ឥណ្ឌា សន្យា​ពង្រីកទំហំ​ពាណិជ្ជកម្ម ព្រម​ទាំង​​លើក​ទឹក​ចិត្ត​ឱ្យ​​វិនិយោគិន​ និង​ទេសចរ​ចូល​មក​​កម្ពុជាកាន់​តែ​ច្រើន​

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា​ប្រចាំនៅ​កម្ពុជា​ បាន​សន្យានឹងខិតខំ​ពង្រីកទំហំ​ពាណិជ្ជកម្មទ្វេភាគី​ឥណ្ឌា-កម្ពុជា​ឱ្យកើន​ឡើង​​​​បន្ថែម​ទៀត ព្រម​ទាំង​លើក​ទឹក​ចិត្ត​ដល់​វិនិយោគិន​ និង​ភ្ញៀវ​ទេសចរឥណ្ឌា​ឱ្យ​ធ្វើ​ដំណើរមក​កម្ពុជាកាន់​តែ​ច្រើន​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-3-14-1137-261614

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ដាក់​ចេញ​នូវ​អនុសាសន៍​ដើម្បី​ជំរុញ​យន្តការ​វេទិកា​រាជរដ្ឋាភិបាល​-​វិស័យ​ឯកជន​ G-PSF

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ បាន​លើក​ឡើង​នូវ​អនុសាសន៍​សំខាន់ៗ​ចំនួន​បួន​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​វេទិកា​រាជរដ្ឋាភិបាល​-​វិស័យ​ឯកជន​ (G-PSF)​ ដោយ​ផ្តោត​លើ​ការ​កែ​លម្អ​ទំនាក់ទំនង​ ការ​ព​ន្លឿ​ន​នីតិវិធី​ប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍន៍​គេហទំព័រ​។​ ​ ...

ញាន ចំរុង
https://www.khmertimeskh.com/501653004/cdc-lays-out-recommendations-to-bolster-g-psf-mechanism/

កម្ពុជា​ទាក់ទាញ​ការ​វិនិយោគ​ចំនួន​១,០៦​ពាន់​លាន​អា​មេ​រិ​ក​ដុល្លារ​ក្នុង​រយៈពេល​២​ខែ​ដំបូង​

របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញកាលពីម្សិលមិញថា កម្ពុជាបានអនុម័តគម្រោងវិនិយោគទ្រព្យសកម្មថេរដែលមានតម្លៃ ១,០៦៩ លានដុល្លារអាមេរិកក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៥ជាមួយនឹងចំនួនគម្រោងសរុបចំនួន១០៤ គម្រោង។ ...

ជា​ វណ្ណ​យុទ្ធ​
https://bit.ly/3XIeVCv

គម្រោងចំនួន ១១២ ត្រូវបាន​អនុម័តឱ្យ​វិនិយោគ​នៅ​កម្ពុជាក្នុង​រយៈពេល ២​ខែ​

គម្រោង​វិនិយោគ​​ជាង ៤០ ដែលមានទុនវិនិយោគជាង ៣២០ លានដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័ត​ក្នុងខែកុម្ភៈ ដែល​ធ្វើ​ឱ្យ​ចំនួន​គម្រោង​វិនិយោគ​ដែល​ CDC ​អនុម័ត​ក្នុង​​រយៈ​ពេល ២​ខែ​ដើម​ឆ្នាំ ​២០២៥ កើន​ដល់ ១១២គម្រោង​ និង​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ១ ពាន់​លាន​ដុល្លារ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-3-11-1650-261574

កម្ពុជា​-​ចិន​បើក​កិច្ច​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​ ការ​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​

​លោក​ សួន​ សុផល​ អគ្គលេខាធិការ​រង​នៃ​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា​ (CIB)​ នៅ​ថ្ងៃនេះ​បាន​ដឹកនាំ​ក្រុមការងារ​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ Li​ Yongjun​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​ការ​វិនិយោគ​ក្រៅប្រទេស​នៃ​ក្រសួងពាណិជ្ជកម្ម​ចិន​ ក្នុង​គោលបំណង​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​ និង ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501651653/cambodia-china-hold-talks-on-investment-cooperation-development-of-sezs/

ក្រុមហ៊ុន​ចិន​ចំនួន​៥០​ ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

​តំណាង​ក្រុម​វិនិយោគិន​ចិន​សរុប​ប្រមាណ​ ៥០​ក្រុមហ៊ុន​ មក​ពី​ខេត្ត​ហ៊ឺ​ណា​ន​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​មក​កម្ពុជា​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ​។​ ​ ...

​ស៊ុំ​ ម៉ា​ណេ​ត​
https://shorturl.at/ILkan

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នឹង​ធ្វើ​វិមជ្ឈការ​ដំណើរការ​ចុះ​ឈ្មោះ​វិនិយោគ​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ កំពុងធ្វើការ​លើ​វិមជ្ឈការ​នៃ​ដំណើរការ​ចុះបញ្ជី​គម្រោង​វិនិយោគ​ទៅ​ថ្នាក់​ក្រោម​ជាតិ​ ដើម្បី​បង្កើន​បរិយាកាស​វិនិយោគ​កាន់តែ​រលូន​ និង​មាន​ប្រសិទ្ធភាព​។​ ​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501651209/cdc-to-decentralize-investment-registration-process/

East Group នឹង​វិនិយោគ ៥០០ លាន​ដុល្លារ​ ទៅ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្ត​ព្រះសីហនុ

តំបន់​សេដ្ឋកិច្ច​ពិសេស East Sihanouk Special Economic Zone ​ដែលជា​ការ​​វិនិយោគរបស់​​សម្ព័ន្ធក្រុមហ៊ុន East Group ក្នុង​ទឹក​ប្រាក់ប្រមាណ​ ៥០០​លាន​ដុល្លារ​អាមេរិក ​នឹង​បង្ហាញ​វត្តមាន​​​ក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ​នា​ពេល​ឆាប់ៗ​ ខណៈ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៤ នៅ​កម្ពុជាមាន​​​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​កំពុង​ដំណើរការ​ចំនួន ៣០​ ទីតាំង​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-3-6-1659-261529

គណៈប្រតិភូធុរជនជប៉ុនជិត ៤០ ក្រុមហ៊ុនមក​ស្វែងរកឱកាសវិនិយោគនៅ​កម្ពុជា

គណៈប្រតិភូធុរជនជប៉ុនប្រមាណ ៤០ ក្រុមហ៊ុន​បាន​សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែល​តែង​​ជួយ​​សម្របសម្រួល និងផ្តល់នូវ​ទំនុក​ចិត្ត​ដល់​​វិនិយោគិនមក​ពី​គ្រប់​ទិសទី​ដែល​បាន​​មក​វិនិយោគ​នៅ​កម្ពុជា ខណៈ​ក្នុង​រយៈ​ពេល ២ ខែដើម​ឆ្នាំ ២០២៥ មាន​គម្រោង​វិនិយោគ​ប្រមាណ ១១០ ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) អនុម័តឱ្យវិនិយោគ​នៅក្នុង​ប្រទេស​​កម្ពុជា។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-3-5-1745-261519

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gf3jb
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!