Government
CNRP ប្រមូលបានស្នាមមេដៃពីពលរដ្ឋប្រមាណ១លាននាក់ហើយមកដល់ថ្ងៃនេះ
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ (CNRP) លោក យឹម សុវណ្ណ ឲ្យដឹងថា គិតមកដល់ថ្ងៃអង្គារ ទី១៥ ខែតុលានេះ គណបក្សប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋប្រមាណ១លាននាក់ហើយ ដើម្បីដាក់ញត្តិទៅអង្គការសហប្រជាជាតិ និងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឲ្យជួយដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។ លោក យឹម សុវណ្ណ បន្តថា ការប្រមូលស្នាមមេដៃពលរដ្ឋចាប់ធ្វើពីថ្ងៃទី០៦ ខែតុលា និងបញ្ចប់ នៅថ្ងៃទី២៣ ខែតុលា ដែលនៅថ្ងៃនោះ គណបក្សគ្រោងដឹកនាំធ្វើមហាបាតុកម្មអហិង្សាលើកទី៣ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។ ...
ថុល ស្រីលក្ខណ៍
http://vodhotnews.com/?p=article&id=16736&lang=kh
CPPប្រកាសជាផ្លូវការធ្វើកំណែទម្រង់ការបោះឆ្នោត ខណៈCNRPប្រមូលស្នាមមេដៃពីពលរដ្ឋ
គណបក្សប្រជាជនកម្ពុជា ប្រកាសជាផ្លូវការពីកំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ ដោយស្នើឲ្យធ្វើវិសោធនកម្មច្បាប់ និងនីតិវិធីទាំងឡាយ ដែលពាក់ព័ន្ធនឹងការបោះឆ្នោត ឲ្យស្របតាមគោលការណ៍នៃលទិ្ធប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ការប្រកាសនេះ ធ្វើឡើងខណៈដែលគណបក្សសង្រ្គោះជាតិ កំពុងប្រមូលស្នាមមេដៃពីពលរដ្ឋដើម្បីដាក់ជូនអង្គការសហប្រជាជាតិ ឲ្យជួយពិនិត្យពីភាពមិនប្រក្រតីនៃការបោះឆ្នោតនៅកម្ពុជា។ នៅក្នុងសេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១៤ខែតុលាឆ្នាំ២០១៣ បានឲ្យដឹងថា ការប្រកាសនូវជំហរ និងប្តេជ្ញាកែទម្រង់ការបោះឆ្នោតនេះ គឺផ្អែកលើរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានា និងស្ថានការជាក់ស្តែងក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកន្លងមក ព្រមទាំងយោងតាមជំនួបរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ខែកញ្ញា ។ ...
ថុល ស្រីលក្ខណ៍ និង អ៊ឹង ប៊ុនថន
http://vodhotnews.com/16725
អាមេរិកហាក់ព្រងើយនឹងការអបអរជ័យជម្នះលោកហ៊ុន សែន
ភ្នំពេញៈ បើទោះជាមានការព្យាករពីក្រុមអ្នកវិភាគថាការ អបអរជាផ្លូវការនាពេលថ្មីៗពីប្រទេសបារាំងនិងអូស្រ្តាលីចំពោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនអាចនឹងនាំឲ្យម្ចាស់ជំនួយលោកខាងលិចផ្សេងៗធ្វើការអបអរសាទរតាម ក៏ដោយក៏សហរដ្ឋអាមេរិកកាលពីម្សិលមិញទំនងជាព្យាយាមបញ្ចៀសការទទួល យកចំពោះជ័យជម្នះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក Sean McIntoshអ្នកនាំពាក្យស្ថានទូតអាមេរិកបានថ្លែងថាសហរដ្ឋអាមេរិកមាន ចំណាប់អារម្មណ៍ក្នុងដំណើរការការទូតប៉ុន្តែមិនមានការគាំទ្រគណបក្ស នយោបាយណាមួយឬបុគ្គលណាមួយទេ។ បើទោះជារដ្ឋាភិបាលអាមេរិកជាញឹកញាប់ធ្វើការអបអរសាទរមេដឹកនាំ ពិភពលោកចំពោះ ជោគជ័យនៃការបោះឆ្នោតរបស់ពួកគេក៏ដោយក៏អ្នកនាំពាក្យស្ថានទូតអាមេរិក បានថ្លែងថាវាមិនមែនជាពិធីសារការទូតសកលទេហើយវាអាស្រ័យទៅលើ« បរិបទជាក់លាក់»។ លោក បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «វាអាស្រ័យលើស្ថានភាពមិនមែនរាល់ស្ថានភាពទាំងអស់ដូចគ្នាទេ។ នៅក្នុងបរិបទកម្ពុជាយើងនៅតែបារម្ភនៅឡើយចំពោះភាពមិនប្រក្រតីដែល បានបន្តមានហើយយើងនៅតែអំពាវនាវឲ្យមានការស៊ើបអង្កេតទៅលើបញ្ហា ទាំងនោះ»។ ...
Kevin Ponniah
http://www.postkhmer.com/index.php/national/1-national-news/105128-2013-10-15-04-40-09
លោក កឹម សុខា ច្រានចោលការអះអាងដែលថា គណបក្សសង្គ្រោះជាតិកំពុងបែកបាក់ផ្ទៃក្នុង
កាលពីម្សិលមិញលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបាន ច្រានចោលការអះអាងដោយប្រធានខុទ្ទកាល័យរបស់លោក ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែលថាគណបក្សសង្គ្រោះជាតិកំពុងខ្វែងគំនិតគ្នា នៅក្នុងការទាមទារលក្ខខណ្ឌពីគណបក្សប្រជាជនកម្ពុជា។ គណបក្សទាំងពីរនេះ បានជាប់គាំងផ្នែកនយោបាយចាប់តាំងពីការ បោះឆ្នោតជាតិកាលពីខែកក្កដាមក ដោយគណបក្សសង្គ្រោះជាតិចោទ ប្រកាន់ថា មានការលួចបន្លំក្នុងការបោះឆ្នោត និងមិនព្រមទទួលយក អាសនៈសភារបស់ខ្លួន បន្ទាប់ពីការចរចាបរាជ័យ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញកាលពីថ្ងៃសៅរ៍ ឧត្តមសេនីយ៍ ឯក ខៀវ សុភ័គ ប្រធានខុទ្ទកាល័យរបស់លោក ស ខេង បានមានប្រសាសន៍ថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានទូរស័ព្ទប្រាប់លោក ស ខេង ថា លោកលែងចង់បានតំណែងប្រធានរដ្ឋសភាទៀតហើយ ប៉ុន្តែលើកឡើងថា លោក កឹម សុខា ដែលជាអនុប្រធាននិង លោក យឹម សុវណ្ណ អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ នៅតែចង់បានមុខតំណែងនេះ។ ...
Khy Sovuthy and Ben Woods
http://www.cambodiadailykhmer.com/news/6345/
Activists Demand Interior Ministry Lead Wat Phnom Attack Probe
Dozens of anti-eviction activists on Monday held a rally in Phnom Penh and submitted a petition to the Ministry of Interior, demanding the arrests of Daun Penh district officials they claim conspired to viciously attack them during a peaceful protest at Wat Phnom last month. On ...
Khuon Narim
http://www.cambodiadaily.com/news/activists-demand-interior-ministry-lead-wat-phnom-attack-probe-45111/
Cambodia Wants Sinopec to Build Oil Refinery by 2018
Cambodian Prime Minister Hun Sen on Monday urged China Petroleum & Chemical Corporation, or Sinopec Corp, the Asia’s largest oil refining and petrochemical enterprise, to expedite its process to build an oil refinery in Cambodia by 2018, Xinhua reported on October 15, citing a spokesman. ...
Oil and Gas Industry Latest News Staff
http://www.oilandgaseurasia.com/en/news/cambodia-wants-sinopec-build-oil-refinery-2018
បក្សកាន់អំណាចចេញយុទ្ធសាស្ត្រ៥ចំណុចកែទម្រង់ការបោះឆ្នោត
បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កំពុងខ្វែងគំនិតគ្នាក្នុងការបែងចែកតួនាទីគ្រប់គ្រងសភា។ គណបក្សប្រឆាំងមិនព្រមចូលរួមកិច្ចប្រជុំសភាជាលើកដំបូង និងប្រកាសធ្វើមហាបាតុកម្ម នៅថ្ងៃទី២៣ ខែតុលា ខាងមុខ។ ប៉ុន្តែ បក្សកាន់អំណាចបែរជាមិនអើពើទេ ដោយសម្រេចប្រជុំសភា និងជ្រើសរើសគណៈរដ្ឋមន្ត្រីតែឯកបក្ស។ នៅពេលដែលស្ថានការណ៍នយោបាយមិនទាន់នឹងននៅឡើយ បក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៤ ខែតុលា បានចេញសេចក្តីថ្លែងការណ៍ប្រកាសឲ្យមតិជាតិ អន្តរជាតិ គាំទ្រយន្តការកំណែទម្រង់ការបោះឆ្នោត ដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៤ ខែតុលា បានដាក់ចេញយុទ្ធសាស្ត្រ ៥ចំណុច ដើម្បីធ្វើការកែទម្រង់ការបោះឆ្នោត ក្នុងបំណងធានាឲ្យមានការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ និងសំដៅពង្រឹងការគោរពច្បាប់។ ចំណុចទាំងនោះ រួមមាន ទី១ ស្នើធ្វើវិសោធនកម្មច្បាប់ និងនីតិវិធីទាំងឡាយដែលពាក់ព័ន្ធ និងការបោះឆ្នោត ជាអាទិ៍ច្បាប់ស្ដីពីការបោះឆ្នោត ច្បាប់ស្ដីពីគណបក្សនយោបាយបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ ទី២ ស្នើបង្កើតច្បាប់បន្ថែមទៀត ដើម្បីធានាឲ្យមានការលើកកម្ពស់ សុចរិតភាព និងតម្លាភាពនៃការបោះឆ្នោត ដូចជាស្នើសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុគណបក្សនយោបាយ និងលិខិតបទដ្ឋានមួយចំនួនទៀត។ ទី៣ គណបក្សកាន់អំណាចប្រកាសបើកចំហ ...
វណ្ណ វិចារ
http://www.rfa.org/khmer/news/politics/cpp-issue-statement-to-reform-election-system-10152013091615.html
ដំណើរការចុះឈ្មោះនៅបន្តធ្វើ ខណៈដែលបញ្ជីឈ្មោះនៅមានភាពចម្រូងចម្រាស
ដំណើរការចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០១៣ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១តុលា បាននិងកំពុងតែដំណើរការទៅ បើទោះបីជាស្ថានភាពទឹកជំនន់បានកំពុងកើតឡើងក៏ដោយ។ ស្ថិតក្នុងកាលៈទេសៈនេះ មន្ត្រី គ.ជ.ប. បានសម្រេចពន្យារពេលចំនួនបីថ្ងៃបន្ថែមទៀតសម្រាប់ទុកលទ្ធភាពឲ្យ ប្រជាពលរដ្ឋទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែ គណបក្សប្រឆាំងបានរិះគន់ចំពោះដំណើរការចុះឈ្មោះនិងពិនិត្យបញ្ជីនេះ ដោយសារតែបញ្ហាបញ្ជីឈ្មោះបោះឆ្នោតនៅមានបញ្ហានៅឡើយ ដែលត្រូវការឲ្យមានការកែលម្អនោះ។ ...
គឹម យុទ្ធណា
http://www.khmer.rfi.fr/election-register-delay
Armed Man at Rally Claimed to Be ‘Samdech Bodyguard’
A man apprehended by participants at a rally in Phnom Penh’s Freedom Park on Sunday after he was spotted carrying a concealed pistol, signed himself into Calmette Hospital by listing his occupation as “Samdech Bodyguard,” in apparent reference to one of the three leaders of ...
Mech Dara and Simon Henderson
http://www.cambodiadaily.com/news/armed-man-at-rally-claimed-to-be-samdech-bodyguard-45091/
France, Australia Congratulate Hun Sen on Win
France and Australia have congratulated Prime Minister Hun Sen on his official re-election in July’s contested vote, with their endorsement coming as opposition leader Sam Rainsy visits Europe urging donors to suspend ties with the new government. While many other countries—mostly in Asia—were quick to congratulate ...
Zsombor Peter
http://www.cambodiadaily.com/elections/france-australia-congratulate-hun-sen-on-win-45001/
ដោយសារទឹកជំនន់ គ.ជ.ប. បន្ថែមរយៈពេលបីថ្ងៃទៀតសម្រាប់ការចុះឈ្មោះ
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោ ត (គ.ជ.ប.) បានឲ្យដឹងកាលពីម្សិលមិញថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងបន្ថែមពេលវេលា រយៈពេលបីថ្ងៃទៀតសម្រាបើការចុះឈ្មោះអ្នកបោះឆ្នោត នៅ២០០ឃុំ នៅក្នុងខេត្តចំនួន១០ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។ សកម្មភាពចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ បានចាប់ផ្តើមកាលពីថ្ងៃទី១ ខែតុលា និងគ្រោងនឹងបញ្ចប់នៅថ្ងៃទី២០ខែតុលា ប៉ុន្តែលោក ទេព នីថា បានឲ្យដឹងថា ទឹកជំនន់បានបង្កការលំបាក សម្រាប់ប្រជាជនទៅកាន់ទីស្នាក់ការគណះកម្មាធិការរៀបចំការ បោះឆ្នោតខេត្ត។ លោកបានមានប្រសាសន៍ថា “គេប្រាប់យើងថា ២០០ឃុំនៅក្នុង១០ខេត្ត រងប៉ះពាល់ដោយសារទឹកជំនន់។ យើងសូមបន្ថែមបីថ្ងៃសម្រាប់ ការចុះឈ្មោះបោះឆ្នោត។ លោកបានឲ្យដឹងបន្ថែមទៀតថាមកទល់ពេលនេះ អ្នកបោះឆ្នោតថ្មីជាង៦៨.០០០នាក់បានមកចុះឈ្មោះបោះ ឆ្នោត បើតចាប់តាំងពីថ្ងៃទី១១ ខែតុលា ក៏ប៉ុន្តែ គ.ជ.ប. រំពឹងថា មានអ្នកបោះឆ្នោតជាង៣៣៧.០០០នាក់នឹងចុះឈ្មោះ ក្នុងរយៈពេលចុះឈ្មោះនេះ។ការបោះឆ្នោតបន្ទាប់មិនទាន់ កំណត់ពេលទេ រហូតដល់ឆ្នាំ២០១៨។ ...
Eang Mengleng
http://www.cambodiadailykhmer.com/news/6316/
Chaotic Scene as Gun Seized During Teachers’ Rally
A small gathering to mark World Teachers’ Day at Phnom Penh’s Freedom Park briefly descended into chaos Sunday when a crowd of rally-goers wrested a concealed gun from a man working for the Ministry of Information after he forced his way to the front of ...
Mech Dara and Alex Willemyns
http://www.cambodiadaily.com/news/chaotic-scene-as-gun%E2%80%88seized-during-teachers-rally-44997/
Sar Kheng alleges split within CNRP
Interior Minister Sar Kheng, the ruling party’s chief negotiator with the opposition, has released a statement accusing the Cambodia National Rescue Party of an internal split over what concessions could induce its 55 lawmakers to take their seats at the National Assembly. A statement released on ...
Vong Sokheng
http://www.phnompenhpost.com/national/sar-kheng-alleges-split-within-cnrp
គណបក្សប្រជាជន៖ ការចរចាជាប់គាំងដោយសារការខ្វែងគំនិតគ្នានៅក្នុងបក្សប្រឆាំង
នាយកខុទ្ទកាល័យរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃមកពីគណបក្សប្រជាជនកម្ពុជា បានបន្ទោសគណបក្សសង្គ្រោះជាតិចំពោះការជាប់គាំងនៅ ក្នុងការចរចា ដែលអាចទម្លាយភាពទាល់ច្រកផ្នែកនយោបាយនាពេលបច្ចុប្បន្ន ដែលបណ្តាលឲ្យសមាជិកសភាជាប់ឆ្នោតទាំង៥៥រូបរបស់ គណបក្សសង្គ្រោះជាតិធ្វើពហិការមិនចូល ប្រជុំសភានោះ។ គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាបានផ្អាកការចរចា កម្រិតកំពូល តែប៉ុន្មានថ្ងៃមុនពេលគណបក្សប្រជា ជនកម្ពុជាបើកសម័យប្រជុំសភាដំបូងដោយគ្មានវត្ត មានរបស់សមាជិកសភាមកគណបក្សប្រឆាំង កាលពីថ្ងៃទី២៣ ខែកញ្ញា ហើយមិនបានបន្តការចរចាផ្លូវការណាមួយតាំងពី ពេលនោះមក។ ...
Hul Reaksmey
http://www.cambodiadailykhmer.com/news/6314/
CPP Blames Stalled Talks on CNRP Divisions
The cabinet chief of CPP Interior Minister and Deputy Prime Minister Sar Kheng has blamed internal strife within the opposition CNRP for stalled negotiations that might break the present political impasse that has led the CNRP’s 55 lawmakers-elect to boycott parliament. In a statement issued ...
Hul Reaksmey
http://www.cambodiadaily.com/elections/cpp-blames-stalled-talks-on-cnrp-divisions-44999/
លោក កឹម សុខា៖ ដំណើរការទូតរបស់លោក សម រង្ស៊ី នឹងទទួលបានជោគជ័យ
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងនៅព្រឹកថ្ងៃចន្ទនេះថា បេសកកម្មការទូតក្រៅប្រទេសរបស់លោក សម រង្ស៊ី ទទួលជោគជ័យ ក្នុងការជំរុញសហគមន៍អន្តរជាតិ ចាប់អារម្មណ៍ចំពោះការបង្កើតសភាឯកបក្សនៅកម្ពុជា ផ្ទុយពីលទ្ធិប្រជាធិបតេយ្យ។ ក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ខណ្ឌទួលគោក ក្រោយបញ្ចប់ពិធីបង្សុកូល គោរពវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ លោក កឹម សុខា ឲ្យដឹងថា លោក សម រង្ស៊ី បានជួបជជែកផ្ទាល់ជាមួយសភា និងរដ្ឋាភិបាលអឺរ៉ុប ដោយបានបង្ហាញពីការពិត និងភាពមិនប្រក្រតីនៃការបោះឆ្នោតនៅកម្ពុជា។ លោកបន្តថា យ៉ាងតិចណាស់ តំណាងរាស្ត្រ អឺរ៉ុប ចំនួន ៨៥នាក់ បានសរសេរលិខិតមួយ ទៅកាន់ប្រធានអឺរ៉ុប ជំរុញស៊ើបអង្កេតការបោះឆ្នោតនៅកម្ពុជា ៖ “ជោគជ័យរបស់បេសកកម្មរបស់លោកសម រង្ស៊ី ដែលគាត់បានឲ្យខ្ញុំដឹងអម្បិញមិញនេះ គឺសហគមន៍អន្តរជាតិ គេចាប់ផ្តើមចាប់អារម្មណ៍ពីស្រុកខ្មែរ ជុំវិញការបង្កើតសភាមួយ ...
តាំង វីដា និង ដួង សុខា
http://vodhotnews.com/16709
បារាំងនិងអូស្ត្រាលីអបអរសាទរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ប្រទេសបារាំង និងប្រទេសអូស្ត្រាលីបានអបអរសាទរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានជ្រើសតាំងជាផ្លូវការឲ្យធ្វើជា នាយករដ្ឋមន្ត្រីបន្តទៀត បន្ទាប់ពីការបោះឆ្នោតដ៏ប្រទាញប្រទង់គ្នាកាលពីខែ កក្កដា ហើយប្រទេសទាំងនេះក៏បានបង្ហាញការគាំទ្ររបស់ ខ្លួនផងដែរ ខណៈដែលលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង កំពុងបំពេញទស្សនកិច្ចនៅតំបន់អឺរ៉ុប ដោយជំរុញឲ្យម្ចាស់ជំនួយនានាផ្អាកទំនាក់ទំនង ជាមួយរដ្ឋាភិបាលថ្មីបច្ចុប្បន្ន។ ខណៈដែលប្រទេសផ្សេងៗជាច្រើនទៀត ជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ីអបអរសាទរ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជារបស់លោកយ៉ាងឆាប់រហ័សនោះ ប្រទេសអូស្ត្រាលី និងសហគមន៍អឺរ៉ុប (EU) ស្ថិតក្នុងចំណោមប្រទេស និងតំបន់មួយចំនួនដែលបានបង្ហាញក្ដីបារម្ភ អំពីលទ្ធផលផ្លូវការហើយដូចគ្នានឹងសហ រដ្ឋអាមេរិកដែរ ប្រទេសក្នុងតំបន់ទាំងនោះ បានលើកឡើងស្របគ្នានឹងសេចក្ដីអំពាវនាវរបស់ គណបក្សសង្គ្រោះជាតិ ដែលសុំឲ្យមានការស៊ើបអង្កេតឯករាជ្យចំពោះ ភាពមិនប្រក្រតីក្នុងការបោះឆ្នោត។ បច្ចុប្បន្ន ទាំងប្រទេសបារំាង និងប្រទេសអូស្ត្រាលី បានបង្ហាញការអបអរសាទរដ៏យឺតយ៉ាវដូចគ្នា។ ...
Zsombor Peter
http://www.cambodiadailykhmer.com/news/6312/
Specter of Typhoon Approaching Raises Fears of More Floods
As monthlong flooding that has so far left 122 dead slowly subsides, officials and relief agencies were on Sunday concerned that a powerful typhoon approaching Vietnam may bring more heavy rain and the risk of more floods to provinces where tens of thousands of families ...
Simon Henderson and Ben Sokhean
http://www.cambodiadaily.com/news/specter-of-typhoon-approaching-raises-fears-of-more-floods-45003/
Cambodia’s tax revenue still on rise
In the first nine months of the year, Cambodia’s tax revenue increased more than 17.3 per cent from the corresponding period in 2012, data from the General Department of Taxation show. Total tax revenue rose to $678.1 million from $578 million. ...
May Kunmakara
http://www.phnompenhpost.com/business/cambodia%E2%80%99s-tax-revenue-still-rise
Cambodia prepares to talk with China over bilateral cooperation promotion
Cambodia held an inter- ministerial meeting on Monday to discuss and prepare documents for a talk with China in November in order to further enhance bilateral ties and cooperation, officials said. Koy Kuong, spokesman for the Ministry of Foreign Affairs, said that the Monday’s meeting ...
Global Times News Staff
http://www.globaltimes.cn/content/817635.shtml#.Ul0kxlBgd8E
Key donors endorse election
The governments of Australia and France have congratulated Prime Minister Hun Sen on his election victory, becoming the first key Western donors to do so since the official election results were released on September 8. UN Secretary-General Ban Ki-moon also offered his congratulations to Hun Sen ...
Kevin Ponniah
http://www.phnompenhpost.com/national/key-donors-endorse-election
អាជ្ញាធរនៅបន្ទាយមានជ័យហាមមិនឲ្យបក្សសង្គ្រោះជាតិប្រមូលស្នាមមេដៃ
អាជ្ញាធរមូលដ្ឋាននៅឃុំសង្កាត់មួយចំនួនក្នុងខេត្ត បន្ទាយមានជ័យ បានដកហូតយកឯកសារស្នាមមេដៃប្រជាពលរដ្ឋពីសកម្មជនគណបក្សសង្គ្រោះ ជាតិ និងហាមឃាត់មិនឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ។ ការប្រមូលស្នាមមេដៃដោយគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើញត្តិដាក់ទៅអង្គការសហប្រជាជាតិ ឲ្យជួយរកយុត្តិធម៌ទាក់ទិនទៅនឹងភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នោះ ត្រូវបានអាជ្ញាធររារាំង។ សមាជិកគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបន្ទាយមានជ័យ លោក កែ សម្ផស្ស ថ្លែងកាលពីថ្ងៃទី១៤ ខែតុលា ថា កាលពីថ្ងៃទី១០ ខែតុលា គណបក្សសង្គ្រោះជាតិ ថ្នាក់ខេត្ត បានដាក់ផែនការឲ្យសកម្មជនរបស់ខ្លួនចុះប្រមូលស្នាមមេដៃពី ប្រជាពលរដ្ឋ។ លុះដល់ថ្ងៃទី១៣ ខែតុលា សកម្មជនដែលចុះប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ដើម្បីធ្វើញត្តិដាក់ទៅឧត្ដមស្នងការអង្គការសហប្រជាជាតិនោះ ត្រូវបានអាជ្ញាធរមូលដ្ឋានភូមិឃុំនិងប៉ូលិសហាមឃាត់។ លោក កែ សម្ផស្ស៖ «៤ករណីស្មើនឹងបីឃុំសង្កាត់ ទី១ ថ្ងៃទី១៣ នៅឃុំភ្នំលៀប ប៉ូលិសបានចុះទៅហាមឃាត់ថ្នាក់ដឹកនាំគណបក្សភូមិឃុំដែលគាត់បាន ចុះផ្ដិតមេដៃ ហើយក្រោយមកទៀតព្រឹកថ្ងៃដដែល នៅឃុំពន្លៃ លោកស្រី ធូ ម៉ុច ផ្ដិតមេដៃបានជាង ...
សួន សុផលមុន្នី
http://www.rfa.org/khmer/news/politics/opposition-activists-banned-to-collect-thumbprints-10142013055848.html
Efforts to Prevent Opposition Petitioning Spread to Provinces
Efforts by authorities to prevent the opposition CNRP from collecting signatures for a petition asking the international community to not recognize Prime Minister Hun Sen’s CPP-led government have expanded to the provinces, local and CNRP officials said Sunday. In Prey Veng province, Sithor Kandal district Governor ...
គណបក្សសង្គ្រោះជាតិនៅតែទាមទារឲ្យមានតុល្យភាពអំណាចនៅក្នុងសភា
ឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់ មន្ត្រីខុទ្ទកាល័យក្រសួងមហាផ្ទៃ កាលពីថ្ងៃម្សិលមិញ ដែលបានប្រកាសពីភាពមិនចុះសម្រុងគ្នានៅក្នុងការទាមទារការបែងចែក អំណាចរបស់គណបក្សប្រឆាំងនៅក្នុងរដ្ឋសភា រួចមក នៅថ្ងៃអាទិត្យនេះ គណបក្សប្រឆាំងនៅតែអះអាងចង់អោយអំណាចឲ្យមានតុល្យភាពគ្នាដដែលនៅក្នុង សភា ដើម្បីកំណែទម្រង់ស្ថាប័នជាតិសំខាន់។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនៅតែអះអាងថា អ្វីដែលគណបក្សសង្គ្រោះជាតិចង់បានគឺចង់ឲ្យមានតុល្យភាពអំណាច នៅក្នុងរដ្ឋសភា ដើម្បីដំណើរការកំណែទម្រង់ស្ថាប័នជាតិសំខាន់ៗឲ្យមានប្រសិទ្ធិភាព។ លោក យ៉ែម បុញ្ញាឫទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិមិនចង់និយាយពីរឿងចង់បានតំណែងនោះទេ ប៉ុន្តែអ្វីដែលគណបក្សចង់និយាយគឺការកែទម្រង់ស្ថាប័ន ជាតិសំខាន់ពិតប្រាកដមួយ និងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។ ការបញ្ជាក់ជំហររបស់គណបក្សសង្គ្រោះជាតិនៅពេលនេះបានធ្វើឡើង ក្រោយពីខុទ្ទកាល័យលោក ស ខេង សមាជិកអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានទម្លាយព័ត៌មានជាសាធារណៈ ពីភាពមិនចុះសម្រុងគ្នារវាង ថ្នាក់ដឹកនាំនៅក្នុងជួរគណបក្សប្រឆាំង អំពីការចង់បានអំណាចនៅក្នុងរដ្ឋសភា។ ...
គឹម យុទ្ធណា
http://www.khmer.rfi.fr/cnrp-still-needs-equal-power-national-assembly