Cambodian Voter Voice

អាមេរិក សុំឲ្យមានការដោះស្រាយភាពមិនប្រក្រតី នៃការបោះឆ្នោតនៅកម្ពុជា

ជុំវិញបញ្ហាក្រោយការបោះឆ្នោតនៅប្រទេសកម្ពុជា អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេ រិក បាន​លើកឡើងនៅថ្ងៃច័ន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០១៣​ថា សុំឲ្យមានការដោះស្រាយភាពមិន ប្រក្រតីក្នុងការបោះឆ្នោត ជ្រើសតាំងតំណាង​រាស្ត្រអាណត្តិទី៥ កាលពីថ្ងៃទី២៨ កក្កដា ២០១៣ ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ដើម្បីឲ្យ​ភាគីប្រកួតប្រជែងអស់ចិត្តនឹងលទ្ធផលដែលខ្លួន​ទទួលបាន។ ...

http://www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=4483:2013-09-12-02-13-55&catid=13:2011-10-14-07-20-47

ខុមហ្វ្រែល បង្ហាញពីការសង្កេត ដំណើរការដោះស្រាយបណ្តឹង លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោត នៅក្រុមប្រឹក្សាធម្មនុញ្ញ​​​​​​​​​​​​​​​​

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្រ្វែល) នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៣ បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពី ការសង្កេតដំណើរការដោះ ស្រាយ​បណ្តឹង ដោយក្រុមប្រឹក្សាធម្មនុញ្ញទាក់ទងនឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត សម្រាប់បួនមណ្ឌល រួមមាន មណ្ឌលខេត្តក្រចេះ បាត់ដំបង សៀមរាប និងកណ្តាល។ ក្នុងសេចក្តី ប្រកាសព័ត៌មាននោះ ខុមហ្វ្រែលរកឃើញថា ដំណើរដោះស្រាយបណ្តឹងនៅក្រុមប្រឹក្សាធម្មនុញ្ញ ខាងលើ គឺមានតម្លាភាពជាងនៅ គ.ជ.ប ព្រោះដំណើរការដោះស្រាយបណ្តឹងនោះគឺធ្វើឡើង ក្រោម​រូបជាសវនាការសាធារណៈ និងមានការដាក់សំណួរដល់ភាគីដើមចម្លើយ និង​ចុង​ចម្លើយ​ផងដែរ។ ទោះបីជាយ៉ាងនេះក្តី ខុមហ្រ្វែលបាបន្តថា ដំណើរការសវនាការដោះស្រាយបណ្តឹងនេះ គឺគ្មាននីតិវិធីច្បាស់លាស់ ហើយក៍មិនមានសាក្សីផ្ទាល់ផ្តល់សក្ខីកម្មដល់អង្គជំនុំជម្រះផងដែរ។ ...

http://www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=4478:2013-09-11-07-44-14&catid=13:2011-10-14-07-20-47

ស ខេង ​សង្ឃឹម​ថា ​បាតុករ​ត្រៀម​មហាបាតុ​កម្ម​​​ នឹង​​វិល​​ទៅ​​​ប្រកប​របរ​ទទួល​ទានធម្មតា​វិញ

ជា​លិខិត​​មួយ​​ដែល​ចេញ​​ដោយ​ លោក ស ខេង ក្នុងនាម ​ប្រធាន​គណៈ​បញ្ជា​ការ​សន្តិសុខ​​អចិន្ត្រៃយ៍​​​​​​សម្រាប់​ការបោះ​ឆ្នោត​ ចុះថ្ងៃទី​១១ ខែកញ្ញា ទោះបីជា​មាន​ន័យ​ ​ថ្លែង​អំណរ​គុណ​​ ដល់​​កងកម្លាំង​​មាន​សមត្ថកិច្ច​​​ដែល​​​បាន​​បំពេញ​ការងារ​​ក្នុងថ្ងៃ​ មហាបាតុ​កម្ម​ដោយ​​​​សន្តិវិធី​​កន្លងមក តែបាន​​ឆ្លៀត​​ផ្ញើសារ​ជា​ប្រយោល​មួយ​​ ដល់​ហ្វូង​​បាតុករ​​​​ដែល​​ត្រៀម​​ធ្វើ​​មហាបាតុកម្ម​​នា​ពេលខាងមុខ​ សូមរក្សា​​ភាព​​ស្ងប់ស្ងាត់ និង​​បន្តប្រកប​របរ​ទទួលទាន​ និង​​ធ្វើកិច្ច​ការងារ​ក្នុងជីវភាព​ធម្មតា​​​ដើម្បី​រ​​ក្សា​កិត្តិយស និង​​សេចក្តីថ្លៃថ្នូ​​​របស់ជាតិ។ ក្នុងលិខិត​​ដដែល ក៏បាន​​ថ្លែងអំណរគុណ​​ដល់​​​បាតុករ​​​ដែល​បាន​​ចូលរួម​ក្នុង​បាតុកម្ម​ អហិង្សា​​​កាល​ពីថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ២០១៣​​​​ សម្រាប់​​ការ​រួម​ចំណែក​​ក្នុងការ​ថែរក្សា​របៀប​រៀបរយ​ និង​សណ្តាប់ធ្នាប់​សាធារណៈ។ ...

http://www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=4480:2013-09-11-08-55-12&catid=13:2011-10-14-07-20-47

​មន្រ្តី​បក្ស​ប្រ​ជា​ជន​ រង់​ចាំថ្ងៃ​កំណ​ត់​ប្រ​ជុំស​ភាអា​ណត្តិ​ថ្មី​លើ​កដំ​បូង​​

លោក​​ជាម​ ​​យៀប​​ ស​មាជិ​ក​​​គណៈកម្មាធិការ​អ​ចិ​ន្ត្រៃ​​យ៍​​​រ​បស់​​​​គ​ណ​ប​ក្ស​​ប្រ​ជា​ជន ​​ក​ម្ពុ​ជា ​​និង​​ជា​​ស​មា​ជិក​​​ស​ភា​​​ជាប់​​ឆ្នោត​​​អាណ​ត្តិ​​ថ្មី​ ​បាន​ប្រាប់​ ​វិទ្យុV​O​A​ ​កា​ល​ពី​​ថ្ងៃពុ​ធ​ ​ទី១​១​ ​ក​ញ្ញា ​អោ​យ​ដឹ​ង​ពី​កា​រ​រ​​ង់​ចាំ​មើ​លចំ​ណាត់​កា​រ​រប​ស់​ព្រះ​​​មហា​ក្ស​ត្រ​​ ​​​នរោ​ត្ត​ម​​ ​សី​ហមុនី ​ជុំ​វិញ​​​កា​រ​កោះ​​ប្រជុំ​​ស​ភា​​​ថ្មី​​​ជា​​ផ្លូវ​​កា​រ​ ​បើ​ទោះ​ជា​​កៀកកា​រ​​កំ​ណ​ត់​​ថ្ងៃ​​ប្រ​ជុំ​​ស​ភា​​ថ្មី​​ជា​​​លើ​ក​​ដំ​ បូ​ង​​នៅ​​​ថ្ងៃ​​ទី​​ ​២៣​​ ខែ​​ក​ញ្ញា ​​​ក៏​ដោ​យ​​ ​ហើ​យ​បា​ន​បញ្ជាក់ពី​ឆន្ទះរ​បស់​គ​ណ​បក្សប្រជា​ជ​នកម្ពុជា​នឹង​ចូ​ល​ប្រជុំ ​​សភា​​​ដោ​យ​​ឯ​កប​ក្ស​​ ប្រ​សិន​​បើ​​គ​ណ​​​បក្ស​​ជំ​ទា​ស់​​​មិ​ន​​ចូ​ល​​ប្រ​ជុំ។​ ...

http://www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=4482:2013-09-11-10-33-41&catid=13:2011-10-14-07-20-47

ប្រទេស​យក្ស ​៣ ​ប្រាប់​ពល​រដ្ឋ​ខ្លួន​ឱ្យ​ប្រយត្ន​បាតុ​កម្ម​ស្រុក​ខ្មែរ​ថ្ងៃ​៧ កញ្ញា​

ប្រព័ន្ធ​​ផ្សព្វផ្សាយ​ព័ត៌មានក្នុងស្រុក ​ផ្សាយកាលពីថ្ងៃទី៤ ខែកញ្ញា​ ជាខេមភាសា បានស្រង់​សេចក្តី​ព្រួយ​បារម្ភ​របស់​​ស្ថានទូតចំនួនបី រួមមាន ស្ថានទូត​អូស្ត្រាលី​ ស្ថានទូត​អាមេរិក​ និងឯក​អគ្គ​រដ្ឋ​ទូត​គុយ​វែត ធ្វើ​ការ​​អំពាវ​នាវ​​ដល់​ពលរដ្ឋ​របស់ខ្លួន ដែលរស់នៅប្រទេសកម្ពុជា​ឱ្យរក្សា​ចម្ងាយពី​ការប្រមូលផ្តុំហ្វូងមនុស្ស ...

http://www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=4399:2013-09-05-09-44-23&catid=13:2011-10-14-07-20-47

ឯម សូផាត ៖ គ.ជ.ប គ្មានពេលវេលា ផ្សព្វផ្សាយ​សេចក្តី​សំរេច​​​

លោក ឯម សូផាត សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ បានលើកឡើងថា ​គ.ជ.ប បានចេញសេចក្តីសម្រេចមួយ ដែលអនុញ្ញាតឲ្យមានការដឹកជញ្ជូន​កងទ័ពនៅសមរភូមិមុខមក ​កាន់ការិយា​ល័យបោះឆ្នោត ដើម្បីធ្វើការបោះឆ្នោត ប៉ុន្តែ គ.ជ.ប មិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការផ្សព្វផ្សាយសេចក្តីសម្រេចនេះទេ ...

http://www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=4397:2013-09-05-08-15-43&catid=13:2011-10-14-07-20-47

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

JLk8U
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!