ស ខេង សង្ឃឹមថា បាតុករត្រៀមមហាបាតុកម្ម នឹងវិលទៅប្រកបរបរទទួលទានធម្មតាវិញ
ជាលិខិតមួយដែលចេញដោយ លោក ស ខេង ក្នុងនាម ប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ចុះថ្ងៃទី១១ ខែកញ្ញា ទោះបីជាមានន័យ ថ្លែងអំណរគុណ ដល់កងកម្លាំងមានសមត្ថកិច្ចដែលបានបំពេញការងារក្នុងថ្ងៃ មហាបាតុកម្មដោយសន្តិវិធីកន្លងមក តែបានឆ្លៀតផ្ញើសារជាប្រយោលមួយ ដល់ហ្វូងបាតុករដែលត្រៀមធ្វើមហាបាតុកម្មនាពេលខាងមុខ សូមរក្សាភាពស្ងប់ស្ងាត់ និងបន្តប្រកបរបរទទួលទាន និងធ្វើកិច្ចការងារក្នុងជីវភាពធម្មតាដើម្បីរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ជាតិ។ ក្នុងលិខិតដដែល ក៏បានថ្លែងអំណរគុណដល់បាតុករដែលបានចូលរួមក្នុងបាតុកម្ម អហិង្សាកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣ សម្រាប់ការរួមចំណែកក្នុងការថែរក្សារបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ។…