Government

គ.ខ.ប.​ខេត្ត​កំពង់ឆ្នាំង​ជំរុញ​ឲ្យ​ពលរដ្ឋ​បាត់​ឈ្មោះ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

ប្រធាន​គណៈកម្មការ​ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ខ.ប) ខេត្ត​កំពង់ឆ្នាំង ជំរុញ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នាំ​យក​ប្រជាពលរដ្ឋ​ដែល​ខ្លួន​អះអាង​ថា បាន​បាត់​ឈ្មោះ​ពី​ក្នុង​បញ្ជី​អ្នក​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិកាល​ទី​៥ ជាង ១​ពាន់​នាក់ នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៣។ ការ​ថ្លែង​បែប​នេះ​ទៅ​កាន់​មន្ត្រី​គណបក្ស​ប្រឆាំង គឺ​ធ្វើ​ឡើង​នៅ​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​មួយ​នៅ​ទីស្នាក់ការ គ.ខ.ប ខេត្ត​កំពង់ឆ្នាំង ស្ដី​អំពី​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ដែល​មាន​អ្នក​ចូល​រួម​ជា​តំណាង​គណបក្ស​នយោបាយ មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​កម្លាំង​សមត្ថកិច្ច​សរុប​ប្រមាណ​ជា ៥០​នាក់។ ប្រធាន​គណៈកម្មការ​ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​កំពង់ឆ្នាំង អ្នកស្រី នួន ចាន់នី មាន​ប្រសាសន៍​ថា វគ្គ​បណ្ដុះ​បណ្ដាល​នេះ​នឹង​អាច​ជួយ​ឲ្យ​សិក្ខាកាម ជា​ពិសេស​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ ឬ​សង្កាត់ ដែល​ជា​អ្នក​អនុវត្តន៍​ការងារ​ផ្ទាល់ បាន​យល់​កាន់​តែ​ច្បាស់​អំពី​តួនាទី និង​នីតិវិធី​នៃ​ការ​ពិនិត្យ និង​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​តាម​មូលដ្ឋាន។ អ្នកស្រី​បន្ត​ថា មន្ត្រី​គណបក្ស​ប្រឆាំង​តែង​តែ​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​ផ្សេងៗ ក៏ប៉ុន្តែ នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​ត្រូវ​បាន​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​អនុវត្ត ​បាន​ច្បាស់​លាស់៖ «កាល​សន្និបាត​ហ្នឹង គាត់​លើក​ឡើង​ថា ...

ជិន ជេដ្ឋា
http://www.rfa.org/khmer/news/politics/pec-kampongchhnang-training-on-review-and-vote-register-09252013083928.html

Rainsy says CNRP doesn’t recognize newly-formed government

The opposition Cambodia National Rescue Party (CNRP) leader Sam Rainsy on Wednesday said that the CNRP doesn’t recognize the newly-formed government of Prime Minister Hun Sen. Speaking at a news conference, he urged all international communities and countries of the Paris Peace Agreement to condemn “this ...

The Cambodia Herald News Staff
http://www.thecambodiaherald.com/cambodia/detail/1?page=11&token=NDAyMDdiZDljZDY#sthash.hG32ZEwp.dpuf

Cambodian PM unveils 5-year strategy, vowing deep reforms

Cambodian Prime Minister Hun Sen on Wednesday announced his new government’s five-year strategy, vowing to deepen reforms in all fields to ensure sustainable growth and poverty reduction. “Reforms are the top priority for Cambodia and the country will continue deepening reforms in all fields in order ...

Nguon Sovan
http://news.xinhuanet.com/english/world/2013-09/25/c_132749682.htm

Parliament issues list of components in fifth legislature

The National Assembly on Tuesday has issued the list names of chairman, vice-chairman and commission chairman in the National Assembly. Here are the list of the National Assembly’s components in fifth mandate: — Heng Samrin, National Assembly chairman. — Nguon Nhil, National Assembly’s first vice-chairman. — Khuon Sodary, National ...

The Cambodia Herald News Staff
http://www.thecambodiaherald.com/cambodia/detail/1?page=11&token=MjlhMWIxNTk0ZDd#sthash.xWPF3ywi.dpuf

សហរដ្ឋ​អាមេរិក​នៅ​តែ​ចង់​ឲ្យ​កម្ពុជា​ដោះស្រាយ​ទំនាស់​រឿង​បោះឆ្នោត

វ៉ាស៊ីនតោន៖ ក្រសួងការ​បរទេស​សរអា​ នៅតែ​ទទូច​ដល់​ភាគី​នយោបាយ​កម្ពុជា​ឲ្យបន្ត​ពិភាក្សា​គ្នា ​ដើម្បី​ដោះស្រាយ​បញ្ហា​ទំនាស់​រឿង​បោះឆ្នោត​ទោះបីជា​សភានិង​រដ្ឋាភិបាល​ ថ្មី​មួយ​បាន​កើត​ឡើង​ហើយក្តី ដើម្បី​ផលប្រយោជន៍​កម្ពុជា។ ក្រសួងការ​បរទេស​សរអា​ជំរុញ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស សង្គ្រោះ​ជាតិ​ឲ្យ​បន្ត​ធ្វើការ​រួមគ្នា​ដើម្បី​ដោះស្រាយ​ការខ្វែង​គំនិត​ នានា​ដើម្បី​បំរើ ផល​ប្រយោជន៍​ដ៏ឧត្តុង​ឧត្តម​របស់​ពលរដ្ឋ​កម្ពុជា​និង​ធ្វើ​ឲ្យ​រដ្ឋសភា​ មានការ ជឿជាក់​បាន។​ នេះ​ជា​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោកស្រី​ ជែន សាគី អ្នកនាំពាក្យ​ក្រសួងការ​បរទេស​សរអា។ «យើង​ជឿថា​រដ្ឋសភា​ប្រជាធិបតេយ្យ​និងជឿជាក់​បានមួយ​ ត្រូវតែ​ឆ្លុះបញ្ចាំង ពីឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ ដោយ​មាន​ការចូលរួម​ប្រកប​ដោយ​អត្តន័យ​ពីគណ បក្ស​នយោបាយ​ទាំងពីរ»។ ...

សុខ ខេមរា
http://khmer.voanews.com/content/us-says-credible-parliment--is-crucial-to-cambodia-interest-urging-more-talks/1756414.html

លោក​ហ៊ុន សែន​សម្រាល​ការ​រិះគន់

ភ្នំពេញៈ លោក ហ៊ុន សែន ដែល​ចាប់​ផ្តើម​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ជា​ថ្មី​ទៀត​សម្រាប់​អាណត្តិ ទី ៥ កាល​ពី​ម្សិលមិញ បាន​ការពារ​ដំណើរការ​ប្រជុំ​សភា ដែល​មាន​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​តែ​មួយ និង​ហាក់​ដូចជា​បាន​សម្រាល ចំពោះ​ការ​រិះគន់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ធ្វើ​ពហិការ​ការ​បើក​សម័យ​ប្រជុំ​សភា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ចន្ទ។ លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «ពួក​គេ​និយាយ​ថា ដោយ​សារ​មាន​គណបក្ស​តែ​មួយ កិច្ច​ប្រជុំ​របស់​យើង​ខុស​ច្បាប់​។ ប៉ុន្តែ​នៅ​ក្នុង​ការ​បើក​កិច្ច​ប្រជុំ​សភា​ថ្ងៃ​នេះ និង​ម្សិលមិញ មិន​មាន​ការ​បិទ​ទ្វារ​ចាក់​សោ​រារាំង​តំណាង​រាស្រ្ត​ពី​គណបក្ស​ដទៃ មិន​ឲ្យ​ចូល​រួម​នោះ​ទេ»។ «យើង​មិន​អាច​ក្លាយ​ជា​ចំណាប់​ខ្មាំង របស់​នរណា​ម្នាក់​ទេ យើង​អនុវត្ត​ក្រប​ខ័ណ្ឌ​រដ្ឋ​ធម្មនុញ្ញ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា»។ ក្នុង​អំឡុង​សម័យ​ប្រជុំ ៤០ នាទី កាល​ពី​ម្សិលមិញ តំណាង​រាស្រ្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង ៦៨ រូប បាន​បោះឆ្នោត​តែង​តាំង​ថ្នាក់​ដឹក​នាំ​សភា និង​អនុម័ត​តែង​តាំង​សមាជិក​គណៈ​រដ្ឋ​មន្រ្តី​ថ្មី។ លោក ហេង សំរិន បាន​ជាប់​ឆ្នោត​ជា​ថ្មី​ជា​ប្រធាន សភា ហើយ​លោក ងួន ញ៉ិល បាន​ជាប់​ឆ្នោត​ជា​ថ្មី​ជា​អនុ​ប្រធាន​ទី​មួយ​ចំណែក​ឯ​លោក​ស្រី ឃួន សុដារី ...

មាស សុខជា
http://www.postkhmer.com/index.php/national/1-national-news/104390-2013-09-25-03-00-59

លោក សម រង្ស៊ី បកស្រាយ​ពី​ការចរចា​បែងចែក​អំណាច​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បកស្រាយ​លម្អិត​ពាក់ព័ន្ធ​នឹង​​កិច្ច​ជួបប្រជុំ​បែងចែក​អំណាច​ជាមួយ​ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​​កម្ពុជា ថា​​​ជា​ការរៀបចំ​​បណ្តោះ​អាសន្ន ដើម្បី​ដោះស្រាយ​​បញ្ហា និង​ស្វែងរក​ការ​ពិត​ជូន​ម្ចាស់​​ឆ្នោត​តែ​ប៉ុណ្ណោះ​។​ ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា​នេះ លោក សម រង្ស៊ី ថ្លែងថា ការចរចា​តំណែង​​ក្នុង​រដ្ឋសភា ក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា គឺ​គ្រាន់តែ​ជា​ការ​សុំឲ្យ​មាន​តុល្យភាព​អំណាច និង​បញ្ជាក់​ពី​ជោគជ័យ​របស់​គណបក្ស​ឈ្នះឆ្នោត​ទាំង​​ពីរ​តែប៉ុណ្ណោះ​។ លោក​បន្ថែមថា ការចរចា​សុំ​តុល្យ​ភាព​​អំណាច​​នេះ គឺ​ធ្វើឡើង​ជា​បណ្តោះ​អាសន្ន ដើម្បី​រក្សា​ស្ថិរភាព​នយោបាយ ឈានទៅរក​ការ​ដោះ​ស្រាយ​​ភាព​ជាប់​គាំង​​ផ្នែក​​នយោបាយ ភាពមិនប្រក្រតី​​នៃ​ការបោះឆ្នោត និង​ស្វែងរក​​ការ​ពិត​ជូន​ម្ចាស់ឆ្នោត​។ ...

តាំង វី​ដា និង ​ស៊ុន ណារិន
http://vodhotnews.com/16364

Heavy Security Amid a Loss Of Legitimacy For CPP

The past two days have seen some of the most conspicuous displays of government control of the capital in years, with military and riot police being deployed to ensure the safety of ruling CPP lawmakers and leaders being sworn in to parliament in the absence ...

Phorn Bopha and Alex Willemyns
http://www.cambodiadaily.com/elections/heavy-security-amid-a-loss-of-legitimacy-for-cpp-43136/

CNRP Wants Presidency of Assembly Before Taking Seats

With the ruling CPP having voted in its National Assembly leadership and government ministers on Tuesday, officials from the CNRP said opposition lawmakers would not take their seats in parliament unless the party is guaranteed control over the National Assembly. “I think that the two-day meeting ...

Colin Meyn
http://www.cambodiadaily.com/elections/cnrp-wants-presidency-of-assembly-before-taking-seats-43141/

គណបក្ស​សង្គ្រោះ​ជាតិ​៖ ការ​បោះ​ឆ្នោត​​កញ្ចប់​​សម្រាប់​​រដ្ឋ​សភា គឺ​ខុស​រដ្ឋ​ធម្ម​នុញ្ញ​​

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​​ជាតិ ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការបោះឆ្នោត​ជា​កញ្ចប់​​របស់​រដ្ឋសភា ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​អង្គារ គឺ​ផ្ទុយ​ពី​រដ្ឋ​ធម្ម​នុញ្ញ​។ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មានប្រសាសន៍ថា ការ​បោះឆ្នោត​ជា​កញ្ចប់ ដែល​​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​បន្ថែម កើតឡើង នៅពេល​មាន​​ឧបសគ្គ​​ដោះ​ស្រាយ​​មិន​​ចេញ តែ​គណបក្ស​ប្រជាជន​​កម្ពុជា ដែល​បាន​អះអាង​ទទួលបាន ៦៨​អាសនៈ​នោះ គឺ​លើស​ពី​សំឡេង​៥០​បូក​១ ដូច្នេះ​មិន​មាន​​ឧបសគ្គ​ដើម្បី​ធ្វើ​ការបោះឆ្នោត​ធម្មតា​នោះទេ​។ លោក​ថា នេះ​ស​ឲ្យឃើញ​ការអនុវត្ត​ផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​៖ លោក កឹម សុខា ពន្យល់​តាម​មាត្រា​​៣ នៃ​រដ្ឋធម្មនុញ្ញ​​បន្ថែម​ថា ការបោះឆ្នោត​ជា​កញ្ចប់ អាច​​ប្រព្រឹត្តទៅបាន លុះត្រាតែ​ក្នុងករណី​នីតិវិធី​បង្កើត​រដ្ឋសភា និង​​រាជរដ្ឋាភិបាល តាម​មាត្រា​៨២ និង​មាត្រា​១១៩​ថ្មី នៃ​រដ្ឋធម្មនុញ្ញ មិន​អាច​សម្រេចបាន​។ ប៉ុន្តែ​ពេល​នេះ គណបក្ស​ប្រជាជន​កម្ពុជា អះអាងថា ខ្លួន​ឈ្នះ​​បាន ៦៨​អាសនៈ ដូចនេះ​គ្មានអ្វី​រាំងស្ទះ​នោះ​ទេ ក្នុង​ការអនុវត្ត​តាម​នីតិវិធី​ធម្មតា គឺ​បង្កើត​រដ្ឋសភា​តាម​មាត្រា​៨២ និង​បង្កើត​រាជរដ្ឋាភិបាល​តា​ម​មាត្រា​១១៩​ថ្មី មានន័យ​ថា បោះឆ្នោត​ដាច់ដោយឡែកៗ​ពីគ្នា​។ ...

តាំង វី​ដា និង ​ស៊ុន ណារិន
http://vodhotnews.com/16373

Five More Years For Hun Sen; Some Ministers Reshuffled

A day after its opening session and still devoid of the 55 lawmakers-elect of the opposition CNRP, the country’s new, one-party National Assembly voted Prime Minister Hun Sen in for yet another five-year term Tuesday and approved an extensive re­shuffle of his Cabinet. In a ...

Hul Reaksmey and Zsombor Peter
http://www.cambodiadaily.com/elections/five-more-years-for-hun-sen-some-ministers-reshuffled-43133/

Election ink video ‘provoked chaos’: PM

Prime Minister Hun Sen yesterday blasted election watchdog Comfrel for “provoking chaos” with its pre-election announcement that the indelible voter ink could be easily removed. Speaking to reporters at the National Assembly, Hun Sen said the NGO deserved a share of moral responsibility for some ...

Cheang Sokha and Abby Seiff
http://www.phnompenhpost.com/national/election-ink-video-%E2%80%98provoked-chaos%E2%80%99-pm

ក្រុម​អ្នក​ភូមិ​បឹងកក់​និង​បុរី​កីឡា​ទាម​ទារ​រក​យុត្តិធម៌​ចំពោះ​អំពើ​ហិង្សា​មក​លើ​ក្រុម​របស់​ខ្លួន

នំពេញ៖ ក្រុម​អ្នក​ភូមិ​បឹងកក់​ ដែល​ខឹង​សម្បារ​នឹង​អាជ្ញាធរ​ខណ្ឌ​ដូន​ពេញ​ក្នុង​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​អង្គារ​ទី​២៤​ ខែ​កញ្ញា​នេះ ​បាន​ទាមទារ​រក​យុត្តិធម៌​ចំពោះ​អំពើ​ហិង្សាមួយ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ មក​លើ​ក្រុម​របស់​ខ្លួន​នៅឯ​រមនីយដ្ឋាន​វត្ត​ភ្នំ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ទី​២២ ​ខែ​កញ្ញា​កន្លង​ទៅ។ ក្រុម​អ្នក​ភូមិ​អះអាង​ថា ​អាជ្ញាធរ​ខណ្ឌ​នេះ​បាន​បញ្ជា​ឲ្យ​មាន​ការ​បង្រ្កាប​ដោយ​ហិង្សា​ដោយ​ប្រើ​ ដំបងឆក់ ​និង​ចំពាម​បាញ់​គ្រាប់​ឃ្លី​ជាដើម​ ដើម្បី​បំបែក​កូដកម្ម​បង្អត់​អាហារ​របស់​ពួក​គេ​នៅ​យប់​នោះ។ ​ ការ​បង្រ្កាប​នោះ​បាន​បណ្តាល​ឲ្យ​រង​របួស​ទាំង​ស្រាល​ ទាំង​ធ្ងន់​ មនុស្ស​ប្រមាណ​១០​នាក់ ដោយ​រួម​ទាំង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ និង​អ្នក​កាសែត​មួយ​ចំនួន​ផង។​ ...

សាយ មុន្នី
http://khmer.voanews.com/content/boeung-kak-lake-villagers-in-cambodia-camplain-against-police-violence-on-sunday-night/1756399.html

ព្រះមហាក្សត្រ សាទរ​លោក​ហ៊ុន សែន ដែល​រដ្ឋសភា​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ឲ្យធ្វើ​ជា​នាយករដ្ឋមន្ត្រី​ជាថ្មីទៀត​​

ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​អបអរសាទរ​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៥ បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​របស់​លោក​។​ ​ក្នុង​ព្រះរាជសារ​របស់​ព្រះអង្គ កាលពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ផ្ញើជូន​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ព្រះ​អង្គ​​សង្ឃឹម​​ជឿជាក់​ថា រាជរដ្ឋាភិបាល​ថ្មី អាណត្តិ​ទី​៥ ដែល​​​មាន​លោក ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ នឹង​បន្ត​អនុវត្ត​គោលនយោបាយ​ដ៏​ត្រឹមត្រូវ រក្សាបាន​នូវ​សេចក្តីសុខ សន្តិភាព​​ក្នុង​សង្គម និង​មាន​ការ​អភិ​វឌ្ឍ​លើ​គ្រប់​វិស័យ​បន្ថែមទៀត ព្រម​ទាំង​ទទួល​ការគាំទ្រ​ពី​មជ្ឈដ្ឋាន​​ជាតិ និង​អន្តរជាតិ​។​ ...

សេង ម៉ូលីនី​
http://vodhotnews.com/?p=article&id=16368&lang=kh

Japan to relax visa requirements for Myanmar, Cambodia, Laos

Japan plans to relax visa requirements for Myanmar, Cambodia and Laos by the end of this year, as part of efforts to boost tourism to promote the country’s economic growth strategy, government sources said Wednesday. The government is considering allowing the issuance of “multiple-entry visas” for visitors ...

Kyodo​​ News Staff
http://english.kyodonews.jp/news/2013/09/247990.html?searchType=site&req_type=article&phrase=Cambodia

លោក​ សម ​រង្ស៊ី​ គំរាម​ធ្វើ​មហាបាតុកម្ម​​ទូទាំង​ប្រទេស​​

ប្រធាន​គណបក្សប្រឆាំង​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​គំរាម​ធ្វើមហាបាតុ​កម្ម​ទូទាំង​ប្រទេស ប្រឆាំង​នូវ​អ្វី​ដែល​លោក​ហៅ​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា បន្ដ​​កាន់​អំណាច​ តាមរយៈ​​ការ​បោះ​ឆ្នោត ថ្ងៃ​២៨​កក្កដា ដោយ​មិន​មាន​លក្ខណៈ​សេរី​ និង​ត្រឹមត្រូវ។ ​លោក ​សម ​រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិបានថ្លែងដូចនេះ​ ​​​ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃ​ពុធ ​ទី២៥ ខែកញ្ញា​​ នៅ​ស្នាក់​ការ​កណ្ដាលគណ​បក្ស​រប​ស់​លោក​ នៅ​រាជធានី​ភ្នំពេញ​។ ​លោក​បាន​ថ្លែង​​ថា តាមរយៈ​ការប្រជុំ​សភា​ឯក​បក្ស​ កាលពី​ទី​២៣ កញ្ញា មានន័យ​ថា ​កម្ពុជា​កំពុង​ធ្វើដំណើរ​លើ​មា​គ៌ាមួយ គឺ​ការគ្រប់គ្រង​ដែលមាន​​បក្ស​តែមួយ ហើយ​សម័យប្រជុំ​សភា​នៅពេលនោះ គឺជា​ការធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​។ ...

នួន បូរិន
http://vodhotnews.com/?p=article&id=16370&lang=kh

លោក​ហ៊ុន សែន​រិះគន់​ខុម​ហ្វ្រែល ធ្វើ​ឲ្យ​ឆោឡោ​រឿង​ទឹក​ខ្មៅ​លាង​ជ្រះ

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​រិះគន់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ខុម ហ្វ្រែល ថា​បាន «បង្ក​ចលាចល» ជាមួយ​នឹង​ការ​ប្រកាស​របស់​ខ្លួន មុន​ការ​បោះឆ្នោត​ថា ទឹក​ខ្មៅ​ដែល​សម្រាប់​ជ្រលក់​ម្រាម​ដៃ​អ្នក​បោះឆ្នោត គេ​អាច​លាង​ជ្រះ​បាន​យ៉ាង​ងាយ​ស្រួល។ មួយ​ថ្ងៃ​មុន​ការ​បោះឆ្នោត​ថ្ងៃ ទី២៨ ខែ កក្កដា ខុម ហ្វ្រែល បាន​ចេញ​ផ្សាយ​ខ្សែ​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​ទឹក​ខ្មៅ​ជ្រលក់​ម្រាម​ដែល គេ​អាច​លាង​ជម្រះ​បាន​ដោយ​ប្រើ​វត្ថុ​រាវ​ម្យ៉ាង ដែល​គេ​មិន​បាន​ប្រាប់​ឈ្មោះ ហើយ​បាន​ជំរុញ​ឲ្យ​អ្នក​បោះឆ្នោត និង​អ្នក​ឃ្លាំ​មើល​ឲ្យ​ពិនិត្យ​រក​មើល​អ្នក​ដែល​បោះឆ្នោត​ស្ទួន។ ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​ឯ​មន្ទីរ​រដ្ឋសភា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ ហោច​ណាស់​គួរ​ទទួល​ខុស​ត្រូវ​ខាង​ផ្នែក​សីលធម៌​ដែរ ជុំវិញ​បញ្ហា​ខ្លះៗ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​កន្លង​ទៅ។ លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «ខុម ហ្វ្រែល បាន​បង្ក​ឲ្យ​មាន​ការ​ឆោឡោ​តែ​ប៉ុន្មាន​ម៉ោង​នៅ​មុន​ការ​បោះឆ្នោត ធ្វើ​ឲ្យ​មាន​ការ​ឆោឡោ ថា​ទឹក​ខ្មៅ​ជូត​ជ្រះ។ ដូច្នេះ តើ​អ្នក​និយាយ​ធ្វើ​ឲ្យ​ឆោឡោ​មុន​ការ​បោះឆ្នោត​ប៉ុន្មាន​ម៉ោង ត្រូវ​ទទួល​ខុស​ត្រូវ​យ៉ាង​ណា អំពី​សាធារណៈ​មតិ អំពី​ខ្លួន​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ហើយ​ទទួល​បន្ទុក​អំពី​អ្វី​ដែល​ខ្លួន​ហៅ​ថា ការ​បោះឆ្នោត។ ...

ជាង សុខា និង Abby Seiff
http://www.postkhmer.com/index.php/national/1-national-news/104391-2013-09-25-03-08-18

លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ពុធ​នេះ ប្រកាសថា គណបក្ស​​សង្គ្រោះ​​ជាតិ មិន​ទ​ទទួលស្គាល់​ការរៀបចំ​ក្បាល​ម៉ាស៊ីន​​រដ្ឋសភា និង​រដ្ឋាភិបាល និង​អំពាវនាវ​ឲ្យ​សង្គម​អន្តរជាតិ ថ្កោលទោស​ចំពោះ​ទង្វើ​ទាំងនេះ​។​ ​លោក​សម រង្ស៊ី ប្រកាស​បែបនេះ បន្ទាប់​ពី​សម័យ​ប្រជុំ​នៃ​រដ្ឋសភា​លើក​ដំបូងបានបញ្ចប់ ហើយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពហិការ​ចូល​រួម​​ប្រជុំ​សភា​កាលពី​ថ្ងៃ​ចន្ទ​។ កាលពី​ថ្ងៃ​អង្គារ តំណែង​ប្រធានរដ្ឋសភា និង​អនុប្រធាន​ទី​១ និង​ទី​២ ត្រូវបាន​បោះឆ្នោត​ជា​កញ្ចប់​ជ្រើសរើស ដែល​បាន​ទៅ​លើ​​តំណាង​រាស្ត្រ​​ទាំង​អស់​​របស់​​គណបក្ស​​ប្រជាជន​​កម្ពុជា​។ ...

តាំង វីដា និង ស៊ុន ណារិន
http://vodhotnews.com/16355

UN Envoy Subedi Shares Concerns Over Post-Vote Violence

The U.N. human rights envoy to Cambodia, Surya Subedi, on Tuesday presented a report to the Human Rights Council (HRC) in Geneva and expressed his grave concern about post-election violence and the failure of the government and National Election Committee to properly investigate widespread electoral ...

Lauren Crothers
http://www.cambodiadaily.com/elections/un-envoy-subedi-shares-concerns-over-post-vote-violence-43145/

លោក សុរិយា ស៊ូ​ប៊ែ​ឌី សោកស្តាយ​ចំពោះ​ការបើក​សម័យប្រជុំ​នៃ​រដ្ឋសភា​នៅ​កម្ពុជា​​

អ្នករាយការណ៍​ពិសេស​របស់​ អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូ​ប៊ែ​ឌី កាលពី​ថ្ងៃ​អង្គារ សម្តែង​​ការសោកស្តាយ ដែល​សម័យប្រជុំ​នៃ​រដ្ឋសភា​នៅ​កម្ពុជា ត្រូវ​បាន​ប្រព្រឹត្តទៅ​ដោយ​មិន​មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។​ ​លោក​សុរិយា ស៊ូ​ប៊ែ​ឌី ថែ្ល​ង​បែបនេះ​ទៅ​កាន់​ក្រុមប្រឹក្សា​​សិទ្ធិមនុស្ស​នៃ​អង្គការ​​សហ​ប្រជា​ ជាតិ ខណៈ​​លោក​​រាយការណ៍​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ លោក​មានប្រសាសន៍ថា រដ្ឋសភា ដែល​តំណាង​ឲ្យ​ពលរដ្ឋ​កម្ពុ​ជា​ពិតប្រាកដ គឺ​មាន​​សារៈ​សំខាន់ ដោយ​មាន​ការ​ចូល​រួម​​ពី​គណបក្ស​ទាំង​ពីរ ដែល​​ទទួលបាន​សំឡេង​គាំទ្រ​ជា​អាសនៈ​។ លោក​បញ្ជាក់ថា លោក​សោក​​ស្តាយ ដែល​គណបក្ស​ទាំង​ពីរ មិន​បាន​ឯកភាពគ្នា មុន​ការប្រជុំ​សភា​កាលពី​ថ្ងៃ​​ទី​២៣​​ខែ​​កញ្ញា និង​ដំណើរការ​ប្រជុំ​សភា ដោយ​ពុំ​មាន​ការចូលរួម​ពី​គណបក្ស​ប្រឆាំង​។ លោក​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ បន្ត​ជជែក​គ្នា ដោយ​កុំឲ្យ​ស្ថាន​ភាព​​តាន​តឹង​​បន្ត​ទៀត​។ ...

ស៊ុន ណារិន
http://vodhotnews.com/16371

Singapore PM hopeful for Asean

Singapore’s Prime Minister Lee Hsien Loong says much work is still needed to establish the ASEAN Economic Community (AEC), a single market for trade and development in 2015. Lee, head of the most advanced economy in the 10-member Association of Southeast Asian Nations, or ASEAN, ...

Kay Kimsong
http://www.phnompenhpost.com/business/singapore-pm-hopeful-asean

Daun Penh Authorities Deny Involvement in Wat Phnom Attack

Some 50 members of the Boeng Kak and Borei Keila communities—many still bearing welts and bruises—walked to Phnom Penh’s Daun Penh district offices Tuesday and blamed officials there for a violent attack that broke out at Wat Phnom on Sunday night as they were peacefully ...

Mech Dara and Ben Woods
http://www.cambodiadaily.com/news/daun-penh-authorities-deny-involvement-in-wat-phnom-attack-43143/

សម្តេច ហ៊ុន សែន ទម្លាយ​ថា ការជាប់គាំង​ក្នុង​កិច្ច​ចរចា ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ទារ​យក​ប្រធានរដ្ឋសភា​

ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទម្លាយ​ប្រាប់​ក្រុមអ្នកកាសែត នៅ​ព្រឹក​ថ្ងៃទី​២៤​កញ្ញា​នេះ​ថា ការជាប់គាំង​ក្នុង​កិច្ច​ចរចា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​យក​តំណែង​ប្រធានរដ្ឋសភា​។​សម្តេច ហ៊ុន សែន បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋសភា បាន​បញ្ជាក់​ប្រាប់​ក្រុមអ្នកកាសែត មុន​នឹង​ឡើង​ឡាន​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ឲ្យ​គណបក្ស ដែល​មាន​សំឡេង​ភាគតិច ក្នុង​រដ្ឋសភា កាន់កាប់​ជា​ប្រធាន​រដ្ឋសភា​បាន​ទេ​។​ ​ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ សម្តេច ហ៊ុន សែន នៅតែ​អះអាង​ពី​លទ្ធភាព​នៃ​ការចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ព្រមធ្វើ​សម្បទាន ផ្តល់​តំណែង​ជា​អនុប្រធាន​រដ្ឋសភា​មួយ ​ប្រធាន​គណៈកម្មការ​ ៤ និងអនុប្រធានគណៈកម្មការចំនួន ៥ នៅក្នុងរដ្ឋសភា ដល់​គណបក្ស​សង្គ្រោះ​ជាតិ​។ ​តែ​សម្តេច ហ៊ុន សែន បានប្រកាសថា មុន​នឹង​ឈាន​ដល់​ការចរចា​លើ​បញ្ហា​នេះ ទាល់តែ​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ស្បថ​ក្នុង​ព្រះបរមរាជវាំង​ជាមុន​សិន​។ ...

លី សិលា
http://cen.com.kh/localnews/show_detail/19?token=ODdmNmE0Yz

រាជរដ្ឋាភិបាល អាណត្តិ​ទី​៥ ថែមក្រសួងមួយថ្មី និងផ្លាស់ប្តូររដ្ឋមន្ត្រី ១០ ក្រសួង

ភ្នំពេញ: ​តាម​បញ្ជីរាយនាម សមាសភាព​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៥ គឺ​ដឹកនាំ​ដោយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ឧបនាយករដ្ឋមន្ត្រី ៩ រូប ទេសរដ្ឋមន្ត្រី ១៥ រូប រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ១៣ រូប រដ្ឋមន្ត្រី ២៧ រូប និង​រដ្ឋលេខាធិការ​តាម ២៧ ក្រសួង មាន​ចំនួន​សរុប ១៧៩ រូប​។​​ក្នុង​ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ មាន​ការបន្ថែម​ក្រសួង​មួយទៀត គឺ​ក្រសួង​មុខងារសាធារណៈ ដែល​មាន​លោក ពេជ្រ ប៊ុនធិន ជា​រដ្ឋមន្ត្រី​។ ពីមុនក្រសួងថ្មីនេះ មានងារត្រឹមតែរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ដែលចំណុះឲ្យទីស្តីការគណៈរដ្ឋមន្ត្រី។ ...

លី សិលា
http://cen.com.kh/localnews/show_detail/19?token=NTYzOTVlZG

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

MsMRt
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!