ដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចដែលបានចុះបញ្ជី
ដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចដែលបានចុះបញ្ជី
បណ្តុំទិន្នន័យនេះមានផ្ទុកព័ត៌មានស្តីពីបណ្ណកម្មសិទ្ធិដីធ្លីនៃសហគមន៍ជនជាតិដើមភាគតិចដែលបានចុះបញ្ជី និងចេញបណ្ណឱ្យដោយក្រសួងគ្រប់គ្រងដែនដី នគរូបនីយកម្ម និងសំណង់ ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៥ ដែលការចុះបញ្ជីនេះស្ថិតនៅក្នុងខេត្តមណ្ឌលគិរី រតនៈគិរី និង ក្រចេះ។ បណ្ណកម្មសិទ្ធិដីសមូហភាពត្រូវបានចែកជូនសហគមន៍ជនជាតិដើមភាគតិចគ្រឹង ទំពួន មិល ក្រោល និងព្នង ហើយទំហំផ្ទៃដីលាតសន្ធឹងសរុបមាន ១៥៨៩៣,៧៩ហិកតា។
ស្វ័យអត្តសញ្ញាណនៃសហគមន៍ជនជាតិដើមភាគតិច
ទិន្នន័យភូមិសាស្ត្របង្ហាញពីព័ត៌មានរបស់សហគមន៍ជនជាតិដើមភាគតិច ដែលត្រូវបានទទួលស្គាល់ជាសហគមន៍ជនជាតិដើមភាគតិច ដោយក្រសួងអភិវឌ្ឍន៍ជនបទ។ លើសពីនេះ វាបង្ហាញព័ត៌មានអំពីទីតាំងរបស់សហគមន៍នៅក្នុងថ្នាក់ភូមិ និងកាលបរិច្ឆេទនៃដំណើរការចុះឈ្មោះ។ ស្វ័យអត្តសញ្ញាណ គឺជាដំណើរការមួយក្នុងចំណោមដំណើរការទាំងបី សម្រាប់ការចុះបញ្ជីដីសមូហភាពរបស់ជនជាតិដើមភាគតិច។
License: CC-BY-SA-4.0