• Georelief
  • Hillshade
  • Landsat

សញ្ញាផែនទី


ដី​បម្រុង​ទុក​សម្រាប់​សម្បទាន​ដី​សង្គមកិច្ច

បណ្តុំ​ទិន្នន័យ​នេះ​មាន​ព័ត៌មាន​អំពី​ដី​បម្រុង​ទុក​សម្រាប់​សម្បទាន​ដី​សង្គមកិច្ច​ សម្រាប់​ប្រជាពលរដ្ឋ​ និង​កងកម្លាំងប្រដាប់អាវុធ​ ដែល​បាន​ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ចាប់ពី​ឆ្នាំ​ ២០០៦​ ដល់​ឆ្នាំ​ ២០២០។​ ដី​ទាំងនេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អាជ្ញាធរ​កាន់កាប់​ដី​រដ្ឋ​ពី​ស្ថាប័ន​ផ្សេងៗ​ដូច​ជា​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ រដ្ឋបាល​ព្រៃឈើ​ អភិបាលខេត្ត​ គណៈកម្មាធិការ​ប្រើប្រាស់​ និង​បែងចែក​ដី​ថ្នាក់​ខេត្ត​។​

License: cc-by

តំបន់ការពារធម្មជាតិនៅប្រទេសកម្ពុជា​ (១៩៩៣-២០២៣)

​បណ្តុំ​ទិន្នន័យ​នេះ​ ប្រមូលផ្តុំ​ទិន្នន័យ​អំពី​តំបន់​ការពារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ចំនួន​ ៨ ប្រភេទ​ (​តំបន់​ឧទ្យាន​ជាតិ​ តំបន់​ដែនជម្រកសត្វព្រៃ​ តំបន់ការពារទេសភាព​ តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ តំបន់​បេ​តិក​ភ័​ណ្ឌ​ធម្មជាតិ​ តំបន់​រ៉ា​ម​សារ តំបន់ស្នូលនៃឋបនីយជីវមណ្ឌលនិងតំបន់ឧទ្យានជាតិសមុទ្រ​)​ ជាមួយនឹង​កាលបរិច្ឆេទ​ នៃ​ការ​បង្កើត​ ចាប់ពី​ឆ្នាំ​១៩៩៣​ ដល់​ ឆ្នាំ​២០២៣។​ ទិន្នន័យ​នេះ​ ត្រូវ​បាន​ប្រមូល​មក​ពី​ទីភ្នាក់ងារ​រដ្ឋាភិបាល​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ជា​ទម្រង់​ pdf​ and​ shapefile​ ។​ ទិន្នន័យ​ភូមិសាស្ត្រ​ ត្រូវ​បាន​កំណត់​យក​តាម​ប្រព័ន្ធ​គោល​ WGS​ 84,​ Zone​ 48N​។​

License: cc-by