ព័ត៌មាន​

សម្ដេច​ ហ៊ុន​ សែន​ សុំ​អភ័យទោស​ពី​ពលរដ្ឋ​ដោយសារ​លោក​មិន​បាន​ត្រៀមប្រយុទ្ធ​ពេល​នៅ​ជា​នាយក​រដ្ឋមន្ត្រី​ ដោយសារ​ជឿ​ថៃ​ពេក​

សម្ដេច​ ហ៊ុន​ សែន​ អតីត​នាយក​រដ្ឋមន្ត្រី​បាន​សុំ​អភ័យទោស​ពី​ប្រជាពលរដ្ឋ​ដែល​លោក​មិន​បាន​ត្រៀមខ្លួន​ប្រយុទ្ធ​ការពារ​ជាតិ​ ដោយសារ​តែ​លោក​ជឿ​ទុកចិត្ត​ប្រទេស​ជិតខាង​ថៃ​ខ្លាំង​ពេក​ ហើយ​ការ​មិន​បាន​ត្រៀមខ្លួន​នេះ​មិនមែន​ជា​កំហុស​របស់​នាយក​រដ្ឋមន្ត្រី​បន្តវេន​ គឺ​សម្ដេច​ ហ៊ុន ...

នៀម ឆេង
https://postkhmer.com/national/news/945355

ថៃបន្ដគំរាមការ​លើកយកទង្វើឈ្លានពានរបស់ខ្លួន​ទៅឆាក​អន្ដរជាតិថាខូចទំនាក់ទំនង និងបង្កើនភាព​តានតឹង តែអ្នកវិភាគចាត់ទុកជាការបន្ធូរបន្ថយកម្ដៅ

កម្ពុជាបានបន្តលើកយក​បញ្ហា​ឈ្លានពាន​របស់​ថៃទៅកាន់ឆាកអន្តរជាតិ ដោយរដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន​​ បានប្រើវេទិកាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដើម្បីលាតត្រដាង​ថា ថៃនៅតែរក្សាការកាន់កាប់តំបន់មួយចំនួននៅក្នុងទឹកដីកម្ពុជា ទោះមានបទឈប់បាញ់រវាងប្រទេសទាំងពីរហើយក៏ដោយ។ ...

ហុង រស្មី
https://postkhmer.com/national/news/941022

ក្រសួង​វប្បធម៌កម្ពុជាថ្កោលទោស​ថៃ ប្រើវិធីសាស្ដ្រ​ចុះបញ្ជីប្រាសាទបុរាណខ្មែរ​រំលោភយកដីកម្ពុជា​

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចរបស់ប្រទេសថៃ ក្នុងការចុះបញ្ជីប្រាសាទបុរាណខ្មែរ​មួយចំនួនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាបូជនីយដ្ឋានជាតិរបស់ថៃ ដោយចោទក្រុងបាងកកថាកំពុងព្យាយាមបង្កើតមូលដ្ឋានផ្លូវច្បាប់ក្លែងក្លាយ ដើម្បីគាំទ្រការទាមទារលើទឹកដីអធិបតេយ្យរបស់កម្ពុជា។ ...

ហុង រស្មី
https://postkhmer.com/national/news/608513

លោក​ហ៊ុន​ សែន​៖​ កុំ​ចរចា​ទ្វេភាគី​ណាមួយ​ជាមួយ​ថៃ​លើ​បញ្ហា​សមុទ្រ​ និង​សូម​ដើរ​ត្រង់​ទៅ​រក​យន្តការ​ច្បាប់​សមុទ្រ​ ឆ្នាំ​១៩៨២

លោក​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​អង្គារ​ ទី​១២​ ខែឧសភា​ ឆ្នាំ​២០២៦​ បាន​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ជៀសវាង​ការ​បើក​ការ​ចរចា​ទ្វេភាគី​ថ្មី​ណាមួយ​ជាមួយ​ថៃ​ លើ​បញ្ហា​ដែនសមុទ្រ​ និង​ឱ្យ​ដំណើរការ​ដោយ​ផ្ទាល់​ទៅ​កាន់​យន្តការ​អន្តរជាតិ​ ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ ...

ហុង រស្មី
https://postkhmer.com/national/news/586300

រោងចក្រ​កាត់ដេរ​ថៅកែ​ជា​ជនជាតិ​ចិន​នៅ​ប៉ោយ​ប៉ែ​ត​ត្រូវ​បិទទ្វារ​ ដោយសារ​បិទ​ច្រកព្រំដែន​កម្ពុជា​-​ថៃ​

​រោងចក្រ​កាត់ដេរ​ដែល​គ្រប់គ្រង​ដោយ​ថៅកែ​ជនជាតិ​ចិន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយ​ប៉ែ​ត​អូរ​នាង​ ក្នុង​ខេត្តបន្ទាយមានជ័យ​ ត្រូវ​បាន​បិទទ្វារ​ភ្លាមៗ​ ដោយសារ​តែ​ជម្លោះព្រំដែន​ដ៏​អូស​បន្លាយ​ជាមួយ​ប្រទេស​ថៃ​ ដែល​បណ្តាល​ឱ្យ​កម្មករ​ជិត​ ៧០០​នាក់​បាន​បាត់បង់​ការងារ​ក្នុង​រយៈពេល ...

ថាង ស៊ីណន
https://kiripost.com/stories/chinese-owned-ml-intimate-apparel-factory-forced-shut-due-to-prolonged-border-closure/kh

កម្ពុជា​បញ្ជាក់​សា​ជា​ថ្មី​ការ​គាំទ្រ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ ខណៈ​ប្រធាន​បេសកកម្ម​ថ្មី​ចូល​កាន់​តំណែង​

កម្ពុជា​ នៅ​ថ្ងៃ​សុក្រ​ ទី​៨​ ខែឧសភា​ បាន​បញ្ជាក់​សា​ជា​ថ្មី​អំពី​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ (AOT)​ ដែល​កំពុង​តាមដាន​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​–​ថៃ​ ខណៈ​ប្រធាន​បេសកកម្ម​ថ្មី​បាន​ចូល​កាន់​តំណែង​ជា​ផ្លូវការ​ នៅ​ខេត្តបន្ទាយមានជ័យ ...

ហុង រស្មី
https://postkhmer.com/national/news/586104

ទាហាន​ថៃ​បាញ់កាំភ្លើង​ចំនួន​ ៩​ គ្រាប់​ អំឡុង​ពេល​ទស្សនកិច្ច​របស់​ក្រុម​អនុព័ន្ធយោធា​បរទេស​នៅ​អូរ​ស្មាច់​

​ទាហាន​ថៃ​បាន​បាញ់កាំភ្លើង​ចំនួន​ ៩​ គ្រាប់​ ប្រភេទ​អាវុធ​ M79​ និង​ M16​ នៅ​ក្នុងអំឡុងពេល​ដែល​កម្ពុជា​ ដឹកនាំ​ក្រុម​អនុព័ន្ធយោធា​បរទេស​ចុះ​ត្រួតពិនិត្យ​ចំណុច​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​ ក្នុង​ខេត្តឧត្តរមានជ័យ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៩​ ខែមេសា​នេះ​។​ ...

សួស យ៉ាមី
https://postkhmer.com/national/news/516667

ក្រសួងការបរទេស​៖​ បើ​ថៃ​ដកខ្លួន​ពី​ MOU​ ២០០១​ គឺជា​ជំហាន​មួយ​ងាក​ចេញពី​ស្មារតី​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​

កម្ពុជា​បញ្ជាក់​ជា​ថ្មី​ថា​ ប្រសិនបើ​ប្រទេស​ថៃ​សម្រេចចិត្ត​ដកខ្លួន​ចេញពី​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០១​ នោះ​វា​ជា​រឿង​គួរ​ឱ្យ​សោកស្តាយ​ណាស់​ ហើយ​ក៏​ជា​ជំហាន​មួយ​ងាក​ចេញ​ ពី​ស្មារតី​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​២​។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/443951

កម្ពុជា​ស្វាគមន៍​នាយទាហាន​ឥណ្ឌូ​នេ​ស៊ី​ចូលរួម​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ តាមដាន​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ​

ក្រសួងការពារជាតិ​កម្ពុជា​បាន​ស្វាគមន៍​នាយទាហាន​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ចំនួន​ពីរ​រូប​ ដែល​ត្រូវ​បាន​បញ្ជូន​មក​ចូលរួម​ជាមួយ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ ដើម្បី​តាមដាន​ និង​ធានា​ការ​អនុវត្ត​វិធានការ​ព្រំដែន​រវាង​កម្ពុជា​ និង​ថៃ​។ ...

ហុង រស្មី
https://postkhmer.com/national/news/443972

មេដឹកនាំកម្ពុជា​ប្រាប់​មន្ត្រី​ចិន​ថាកម្ពុជា​មានជំហរ​ដោះស្រាយ​ជម្លោះ​ជាមួយថៃ​ដោយ​សន្តិវិធី​ផ្អែក​លើ​ច្បាប់អន្តរជាតិនិង​ទ្វេភាគី

មេដឹកនាំ​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ជួប​ជាមួយ​លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក​ តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ដោយ​ក្នុង​ជំនួប​នេះ​លោក​បាន​រៀបរាប់​ពី​ស្ថានការណ៍​ព្រំដែន​កម្ពុជា-ថៃ និង​បាន​បញ្ជាក់​ពីជំហរ​របស់​កម្ពុជាថា​នឹង​ដើរ​លើ​គោលការណ៍សន្តិភាព។ ...

ឈន ណន
https://postkhmer.com/national/news/443827

កម្ពុជា​តវ៉ា​ជា​ផ្លូវការ​ចំពោះ​សកម្មភាព​ឈ្លានពាន​របស់​ថៃ​ បន្ដ​បង្កើត​ស្ថានភាព​ថ្មី​លើ​ដី​កម្ពុជា​

រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​សំណើ​តវ៉ា​ជា​ផ្លូវការ​ទៅ​កាន់​ប្រទេស​ថៃ​ ចំពោះ​សកម្មភាព​បន្ត​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ​ ដែល​រំលោភ​លើ​អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​ តាម​បណ្តោយ​ព្រំដែន​។​ ...

ហុង រស្មី
https://postkhmer.com/national/news/440273

ប្រធាន​ព្រឹទ្ធសភា​ថា​កម្ពុជា​នឹង​រក្សា​បទ​ឈប់​បាញ់​ឲ្យ​បាន​យូរអង្វែង​និង​ដោះស្រាយ​ជម្លោះ​ជាមួយ​ថៃ​ដោយ​ការ​ចរចា​

​លោក​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ បាន​ថ្លែង​ពី​ជំហរ​របស់​កម្ពុជា​ថា​ ដោយ​បញ្ជាក់​ថា​ និង​បន្ត​រក្សា​នូវ​បទ​ឈប់​បាញ់​ឱ្យ​មាន​ប្រសិទ្ធភាព​យូរអង្វែង​ និង​ដោះ​ស្រា​ម​ជម្លោះ​ដោយ​ការ​ចរចា​តាម​រយៈ​យន្តការ​ដែល​មាន​ស្រាប់​។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-4-2-1744-265212

អគ្គមេបញ្ជាការ​ទ័ព​បញ្ជាក់​ពី​ជំហរ​ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី​ និង​ស្រប​តាម​ច្បាប់​អន្តរជាតិ​

​លោកនាយ​ឧត្តមសេនីយ៍​ វង្ស​ ពិ​សេន​ អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​ បាន​បញ្ជាក់​ជា​ថ្មី​ថា​ កម្ពុជា​បាន​បន្ត​រក្សា​ជំហរ​ និង​ប្ដេជ្ញា​ចិត្តការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​ដោយ​សន្តិវិធី​ និង​ស្រប​តាម​ច្បាប់​អន្តរជាតិ​។​ ...

ឈន ណន
https://www.postkhmer.com/national/2026-4-2-1656-265210

ប្រជា​ពលរដ្ឋ​​​​៦ភូមិ​​​នៃខេត្ដ​​បន្ទាយមានជ័យត្រូវបន្ដ​​រស់នៅភៀសខ្លួន​នៅ​​ជម្រក​បណ្តោះអាសន្ន

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​បញ្ជាក់ថា ផ្ទះ​ដែល​កំពុង​រៀបចំ​សាងសង់ និង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយ​សកម្មភាព​យោធា​ថៃ គឺជា​ជម្រក​សម្រាប់​រស់នៅ​បណ្តោះអាសន្ន​តែប៉ុណ្ណោះ មិនមែនជា​ការផ្តល់​ជំនួស​លំនៅដ្ឋាន​អចិន្ត្រៃយ៍​ឡើយ​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2026-3-25-02-265107

កម្ពុជា​តវ៉ា​និង​អំពាវនាវ​ឲ្យ​ថៃ​បញ្ឈប់​សកម្មភាព​ខុស​ច្បាប់​នៅ​លើ​ដែនអធិបតេយ្យកម្ពុជាជាង​១៥​ទីតាំង

កម្ពុជា​តវ៉ាងប្រឆាំង​សកម្មភាព​ខុស​ច្បាប់​របស់​ថៃ និង​ អំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពទាំង​នោះ​ជាបន្ទាន់បន្ទាប់​ពី​យោធា និង ព្រះសង្ឃ​ថៃ​ បាន​នឹង​កំពុង​សាងសង់​ផ្លូវ រូបសំណាក និង​សំណង់​រឹង​លើ​ទឹកដីខ្មែរ​យ៉ាង​ហោច​ណាស់ ១៥ ​ទីតាំង។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-3-18-145-265038

លោក ប្រាក់ សុខុន បំពេញ​ទស្សនកិច្ច​នៅក្រៅប្រទេស​ដើម្បី​​បន្តលាតត្រដាង​ការបំពាន​របស់​ថៃ​លើ​កម្ពុជា

លោក​ ប្រាក់ សុខុន បន្ត​បេសកកម្ម​នាំយក​ស្ថានភាព​ព្រំដែន​កម្ពុជា​ថៃ ទៅ​បង្ហាញ​ដល់​មិត្ត​អន្តរជាតិ បន្ថែម​លើ​ការ​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ប្រទេស​ទាំង​នោះ។ អ្នកវិភាគ​យល់​ថា ទស្សនកិច្ច​របស់​លោក​ពិត​ជាមាន​សារៈសំខាន់​ នៅ​ចំពោះ​មុខ​ស្ថានភាព​ព្រំដែន​​បច្ចុប្បន្ន។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-3-11-1647-264958

ភ្លៀងខ្លាំងជន់លិចជំរំជនភៀសសឹកនៅបន្ទាយមានជ័យ បង្ខំឱ្យពលរដ្ឋ​រាប់ពាន់គ្រួសាររត់រកទីទួល

ជំរំសម្រាប់ជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ ដែលកំពុងផ្តល់ជម្រកដល់ពលរដ្ឋរាប់ពាន់គ្រួសារ ដែលមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបានដោយសារផ្ទះរបស់ពួកគេស្ថិតនៅខាងក្រោយរបាំងដែលកងកម្លាំងថៃបានដាក់ព័ទ្ធយក ត្រូវបានទឹកជន់លិចបន្ទាប់ពីមាន​ភ្លៀងធ្លាក់ខ្លាំងដែលបានបង្ខំឱ្យពលរដ្ឋទាំងនោះត្រូវរត់ចេញស្វែងរកទីទួលផ្សេង។ ...

Coby Hobbs និង ឃួន ណារីម​
https://khmer.cambojanews.com/floods-hit-banteay-meanchey-displacement-camps-hundreds-forced-to-higher-ground/

JBC កម្ពុជា ប្រឆាំង​តវ៉ា​ការ​​ប្ដូរ​ឈ្មោះ​ផ្លូវជាតិ​លេខ៥៨ ការ​ជីក​ប្រឡាយ​និង​ការ​បំពានផ្សេង​ទៀត​ដោយយោធាថៃ

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីកម្ពុជា បានតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពឈ្លានពាននិង កាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ ការបន្តធ្វើសកម្មភាពរំលោភបំពានលើបូរណភាពទឹកដីនិងអធិបតេយ្យកម្ពុជា ដោយបង្ហោះដ្រូន រាយលួសបន្លា ដាក់ទូរកុងតឺន័រ ដោតទង់ជាតិថៃ ជីកប្រឡាយ សាងសង់ផ្លូវនិងលេណដ្ឋាន ប្តូរឈ្មោះផ្លូវជាតិលេខ៥៨របស់កម្ពុជា។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-2-24-179-264814

កម្ពុជា​ស្នើ​ទៅភាគីថៃ​ឲ្យ​មាន​​កិច្ចប្រជុំពិសេស JBC នៅសប្ដាហ៍​ទី២ខែមីនា ក្រោយ​ថៃ​ពន្យារពេល២ដង

ក្រោយ​ភាគី​ថៃ​គេចវេសតាំង​ពីផ្ទុះ​​សង្គ្រាម​ខែធ្នូមក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន​កម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ​ បាន​ស្នើ​ទៅភាគី​ថៃ​ជា​ថ្មី ឲ្យ​​ចុះ​មក​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​​បោះ​បង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន ចាប់​ពី​ថ្ងៃទី១ ដល់​ទី១៥ ខែមីនា នៅ​ភូមិជោគជ័យ ព្រៃចាន់ តំបន់​ថ្មដា និង​រៀបចំ​កិច្ចប្រជុំ JBC។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-2-24-1645-264813

ជនភៀសសឹក​នៅ​តំបន់​ថ្មដា ទន្ទឹង​រង់ចាំ​ត្រឡប់​ទៅផ្ទះ​វិញ និង​​​នៅតែ​​មិន​ទុក​ចិត្ត​ថៃ

ពលរដ្ឋ​មក​ពី​ភូម​អូរសួស្ដីនិង​ភូមិ​សង្គម​ថ្មី​ក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ​ខេត្ត​ពោធិ៍សាត់ បន្ត​រស់​នៅ​ដោយ​ភាព​មិន​ច្បាស់​លាស់ អស់​សង្ឃឹម និង​ភ័យ​ខ្លាច​មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ​ដែល​នៅ​ជិត​ទូរកុងតឺន័រ និងលួស​បន្លា​របស់​ថៃ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-2-16-1350-264731

ហ្វីលីពីន​តាមដាន​បញ្ហា​កម្ពុជា-ថៃ និង​បន្ត​ដឹកនាំ​ក្រុម AOT ដើម្បី​សម្របសម្រួល​ដោះស្រាយបញ្ហា​ព្រំដែនរវាងប្រទេស​ទាំងពីរ

នាយឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន​ ថ្លែង​ថា​ហ្វីលីពីន​បាន​តាមដានសភាពការណ៍​ព្រំដែន​កម្ពុជា-ថៃ ហើយ​​នឹង​បន្ត​ដឹកនាំ​ក្រុម​អ្នក​សង្កេងការណ៍អាស៊ាន​ (AOT) ដើម្បី​សម្របសម្រួលដោះស្រាយបញ្ហាព្រំដែន​កម្ពុជា-ថៃ ដោយអព្យាក្រឹត្យ ដើម្បី​ទទួល​បាន​សន្តិភាព។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-2-12-143-264698

កូរ៉េ​ផ្តល់ជំនួយកន្លះលាន​ដុល្លារជួយ​កុមារ​រង​ផលប៉ះពាល់​ពី​ជម្លោះព្រំដែន​ត្រឡប់​ទៅ​សាលារៀន​វិញ​

សាធារណរដ្ឋ​កូរ៉េ​បាន​សន្យា​ផ្តល់ជំនួយ​ចំនួន ៥០ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​កុមារ និង​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជម្លោះព្រំដែន​កម្ពុជា​–​ថៃ នាពេល​ថ្មីៗ​នេះ ខណៈ​ថវិកា​នេះ​ត្រូវ​រំពឹងថា​នឹង​ជួយ​ឲ្យ​កុមារ​ជាង ២៤,០០០​នាក់ អាច​ត្រឡប់​ទៅ​សាលារៀន​វិញ​ដោយ​សុវត្ថិភាព បន្ទាប់ពី​មានការ​ខកខាន​សិក្សា​ជាច្រើន​ខែ​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2026-2-11-937-264676

លួសបន្លា ទូកុងតឺន័រ សកម្មភាព​ឈ្លានពាន​​យោធាថៃ​ក្នុង​ទឹកដីខ្មែរ​រារ៉ាំងអ្នកភូមិ​កម្ពុជា​ចូល​លំនៅឋាន

រយៈ​ពេល​ជិត​ពីរ​ខែ​បន្ទាប់កម្ពុជា​រង​ការឈ្លានពាន​​ពីយោធា​ថៃ បណ្ដាលឱ្យមាន​ការជម្លៀស​ប្រជាពលរដ្ឋ​ជាច្រើនម៉ឺន​​នាក់ ពលរដ្ឋ​ជាច្រើន​នៅតែ​មិនអាច​វិលត្រឡប់​ទៅផ្ទះ​សម្បែង​វិញ​បាន ដោយ​បន្ដ​រស់នៅ​តាម​មណ្ឌល​សុវត្ថិភាព​បណ្ដោះអាសន្ន ខណៈ​ឧបសគ្គ​យោធាឈ្លានពាន​ និង​ហានិភ័យ​សុវត្ថិភាព​នៅតែ​រារាំង​ការចូល​ទៅកាន់​ភូមិ​របស់​ពួកគេ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-2-4-1743-264620

កម្ពុជា-ថៃ​នៅមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយ​នៃ​កិច្ច​ប្រជុំថ្នាក់យោធភូមិភាគ RBC

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)​ បន្ត​បរាជ័យ​ជាថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ ដោយ​ភាគី​ទាំងពីរ​មិនអាច​រក​ចំណុចកណ្ដាល​រួម​ឃើញ ហើយ​ត្រូវ​ដក​ឃ្លា​ទៅ​ទីបញ្ជាការរៀងៗខ្លួន​វិញ។ នេះបើ​តាមក្រសួងការពារជាតិ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-2-4-1622-264618

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

GdCTA
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!