ព័ត៌មាន​

ស​ហគម​ន៍កសិកម្ម​ទំ​នើបដាំស្រូវសែនក្រអូប ចំណេ​ញ​ជាងពូជអូអឹម ជាង១លានរៀលក្នុង១ហិកតា

ប្រជាក​សិក​រស​ហគម​ន៍កសិកម្ម​ទំ​នើប​ ដំណាំ​ស្រូវ​បា​រាយណ៍​តាំង​គោក ខេត្តកំពង់ធំ បានជ្រើស​ដាំពូជស្រូវ​សែន​ក្រអូប០១ ដែលធ្វើឱ្យពួកគាត់​បាន​ចំណេ​ញ​ច្រើន​ជា​ងអ្ន​ក​ដាំ​ស្រូ​វ​អូអឹម ជាង១លានរៀលក្នុង១ហិចតា។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-22-1057-262727

កម្ពុជាប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ ដែលអនុញ្ញាតឱ្យមានការដកសញ្ជាតិខ្មែរ

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញកាលពីថ្ងៃទី១៥ ខែកក្កដា ដែលច្បាប់នេះអនុញ្ញាតឱ្យមានការដកសញ្ជាតិខ្មែរ តាមការកំណត់ក្នុងច្បាប់។ ព្រះរាជក្រមនេះ ត្រូវបានព្រះមហាក្សត្រឡាយព្រះហត្ថលេខាមួយថ្ងៃក្រោយព្រឹទ្ធសភាបានអនុម័តវិសោធនកម្មនេះ។ ...

ស៊ើង និមល់
https://khmer.cambojanews.com/constitution-amended-to-permit-cambodian-citizenship-stripping/

កម្ពុជា​នឹង​​លើក​ប្រធានបទព័ត៌មានបំផ្លើស​ បំភ្លៃ​ ក្នុង​កិច្ច​ប្រជុំប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ ​នៅសៀមរាប ​ដោយ​ថៃមិនចូលរួ​ម

កម្ពុជា​នឹង​​លើក​ប្រធានបទព័ត៌មានក្លែងក្លាយ បំផ្លើស​ និង​បំភ្លៃ ខណៈ​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​កម្ពុជាក៏​ឆ្លៀត​​សំដៅ​​ទៅលើ​ការ​ផ្សព្វ​ផ្សាយរបស់​ប្រព័ន្ធ​សារព័ត៌មានថៃ​​ប្រាកចាក​ការពិត​ដើម្បី​បំភាន់​ពិភពលោក ក្នុង​កិច្ចប្រជុំ​កំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ The 20th AMS 2025 នៅថ្ងៃទី​២២ ខែកក្កដា​ស្អែកនេះ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-21-1610-262719

លំហាត់សមយុទ្ធអាស៊ានឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមនៅស្អែក

លំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយ ថ្នាក់តំបន់អាស៊ាន សម្រាប់ឆ្នាំ ២០២៥ (ARDEX-25) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមនៅថ្ងៃអង្គារ ទី២២ ខែកក្កដា ស្អែកនេះ ដើម្បីធ្វើតេស្តសាកល្បង និងវាយតម្លៃយន្តការត្រៀមបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយរបស់អាស៊ាន។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-21-161-262717

CMAC៖ កម្ពុជាកំពុងតែសកម្ម ក្នុងការចូលរួមអនុវត្តអនុសញ្ញាអូតាវ៉ា ប្រកបដោយជោគជ័យ

កម្ពុជាជារដ្ឋភាគី នៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា​ និងបានកំពុងតែសកម្ម ក្នុងការចូលរួមអនុវត្តន៍អនុសញ្ញានេះ«ប្រកបដោយជោគជ័យ ទាំងឆាកជាតិ និងអន្តរជាតិ» និងទាំងមុន និងក្រោយពេល ក្លាយខ្លួនសមាជិកពេញសិទ្ធនៅឆ្នាំ២០០០។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-21-1539-262715

ជន​​​បរទេស​៨​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន ខណៈ​ប្រតិបត្តិការ​បង្ក្រាបបទល្មើស​ឆបោក​តាម​អនឡាញ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជិត​៣០០០នាក់

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅ​ថ្ងៃទី២០ ខែកក្កដា បាន​សម្រេចឃុំខ្លួនជនត្រូវចោទ ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ ខណៈ​កិច្ច​ប្រឹងប្រែង​​បង្ក្រាប​បទ​ល្មើស​ឆបោក​នេះ​​ សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ​​ជិត ៣០០០​នាក់។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-21-1126-262711

តួនាទី​អាស៊ាន​ក្នុង​ជម្លោះ​កម្ពុជា​-​ថៃ​៖ តើ​វា​អាចជួយ​សម្រួល​ដល់​សន្តិ​ភាព​បានទេ​?

នៅពេល​​ភាព​តានតឹង​រវាង​កម្ពុជា និង​ថៃ​កាន់តែ​កើនឡើងកម្ដៅ ​បន្ទាប់ពី​ការប៉ះទង្គិច​គ្នា​នៅតាម​ព្រំដែន​ដ៏​សាហាវ​នៅ​ខែឧសភា​ឆ្នាំ២០២៥​​ ​​អាស៊ានហាក់​គ្មាន​តួនាទី​​ក្នុងការ​សម្របសម្រួល​ជម្លោះ​នេះ​ឡើយ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-21-1021-262710

មេក្តាមសេះ១ក្បាល មានពងក្រៅស្នូក១លានគ្រាប់ បើលែង១ក្បាល អាចសង្រ្គោះកូនក្តាមរាប់ម៉ឺនក្បាល

មេក្តាមសេះ១ក្បាល មានពងប្រមាណ១លានគ្រាប់ ដែលអាចកើតកូនបានរាប់ម៉ឺនក្បាល ប្រសិនបើលែងទៅក្នុងជម្រកធម្មជាតិវិញ។ មន្រ្តីជលផលបានអំពាវនាវកុំឱ្យនេសាទ បរិភោគ ឬធ្វើអាជីវកម្មលើមេក្តាមសេះ ដែលមានពងក្រៅស្នូកនេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-21-1014-262709

កាស៊ីណូសមាជិកព្រឹទ្ធសភាម្នាក់ និងទីតាំងសង្ស័យមួយកន្លែងនៅកំពង់ស្ពឺ​មិនទាន់ត្រូវបានចាត់វិធានការនៅឡើយ

ការបង្ក្រាបក្រុមសង្ស័យប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាបានបន្តធ្វើឡើងជាច្រើនទីតាំងនៅទូទាំងប្រទេសកម្ពុជានាល្ងាចថ្ងៃព្រហស្បតិ៍ ប៉ុន្តែទីតាំងធំៗដែលគេស្គាល់ច្បាស់នៅតែមិនទាន់ត្រូវបានប៉ះពាល់ ទោះបីជាគេឃើញមានមនុស្សរាប់រយនាក់បានភៀសខ្លួន និងឡើង​ជិះរថយន្តក្រុង​ចេញពីទីតាំងមួយក្នុងចំណោមនោះ ដែលបង្ហាញថាសកម្មភាពបទល្មើសបច្ចេក​វិទ្យា​នៅតែបន្តកើតមានឡើង​ទោះ​មានការបង្ក្រាបកាលពីឆ្នាំមុនយ៉ាង​ណាក្តី​។ ...

Coby Hobbs និង ឃួន ណារីម​
https://khmer.cambojanews.com/senators-casino-fleeing-compound-not-hit-in-growing-scam/

ការ​បង្ក្រាប​បទ​ល្មើស​ឆបោក​តាម​អនឡាញ​ឃាត់​ខ្លួន​ជន​សង្ស័យ ២.៧៦៧ ខណៈ​ចិន​នឹង​ជួយ​កម្ពុជា​ក្នុង​ការ​បញ្ជូន​ជន​សង្ស័យ​ចិន​ទៅ​វិញ​ឲ្យ​បាន​លឿន

គិតត្រឹមថ្ងៃទី១៩ ខែកក្កដានេះ កម្លាំងមានសមត្ថកិច្ចរាជធានី ខេត្ត បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៥២ទីតាំង ក្នុងរាជធានីភ្នំពេញ​ និង​ខេត្តចំនួន ១៤ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់ ក្នុងនោះដែរសមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យចំនួន១១នាក់ទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធី។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-20-1854-262706

ថៃឱ្យទាហានដើរល្បាតតម្រាយផ្លូវថ្មីក្នុងតំបន់អតីតសមរភូមិល្មើសអធិបតេយ្យកម្ពុជារួចទៅហើយ

ក្រសួងការពារជាតិកម្ពុជា បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ប្រទេសថៃ ជុំវិញការផ្ទុះគ្រាប់មីនកាលពីពេលថ្មីៗនេះ ដែលបណ្តាលឲ្យទាហានថៃ ៣នាក់រងរបួស ដោយថាឧបទ្ទវហេតុនេះ កើតឡើងដោយសារតែពួកគេដើរល្បាតក្នុងតម្រាយផ្លូវថ្មីនៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-20-1545-262705

លោក ហ៊ុន សែន ថា​លោក​ក៏​មិន​ចង់​និយាយ​ជាមួយ​លោក ថាក់ស៊ីន ទៀតដែរ ហើយ​ថាក់ស៊ីនជា​អ្នក​ផ្ដើម​គំនិត​ក្បត់​បក្សភូមិចាយថៃ

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន វាយ​បក​ទៅលើ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ថៃ​ថា លោក​ឈប់​និយាយ​ជាមួយ​លោក ហ៊ុន សែន។ ឆ្លើ​យ​តប​នឹង​ការ​លើក​ឡើង​នេះ​លោក ហ៊ុន សែន ថ្លែង​ថា លោក​ក៏​មិន​ចង់​និយាយ​ជាមួយ​មនុស្ស​ដែល​ត្រៀម​ជាប់​គុក​ផង​ដែរ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-20-1230-262704

រដ្ឋាភិបាល​លើក​លែង​ការ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​សម្រាប់​អាជ្ញាបណ្ណ​ទេសចរណ៍ហួស​សុពលភាព

រាជរដ្ឋាភិបាល​បន្ត​លើកលែង​ពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណ​ទេសចរណ៍គ្រប់ប្រភេទ លើកលែងអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ទេសចរណ៍​ ចុះ​ថ្ងៃ​ទី១៧ ខែ​កក្កដា។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-19-146-262700

អាជ្ញាធរ​មីន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​សារព័ត៌មាន​ថៃ ដែល​ចោទ​ថា​កម្ពុជា​ដាក់មីន​ថ្មី

អាជ្ញាធរមីន បដិសេធ និងច្រានចោលទាំងស្រុង ចំពោះខ្លឹមសារព័ត៌មានដែលបានចុះផ្សាយ​ដោយ​សារព័ត៌មាន​ថៃ​ ដែល​មានចេតនាចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី ដែល​ខុស​ពី​ការ​ពិត និង​ផ្ទុយពី​ឆន្ទៈ​របស់​កម្ពុជា។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-18-1955-262699

ជើងហោះហើរ​ខេត្តសៀមរាប និង​ទីក្រុង​សិនជិន​ បើកដំណើរការ​ចំខួប​ទី​៦៧ នៃ​ការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន

ជើងហោះហើរលេខ K 6929 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ Air Cambodia ដែល​ហោះហើរ​ជាផ្លូវ​ការ​លើកដំបូងរវាង​ខេត្ត​សៀមរាប​​-ទីក្រុងសិនជិន​ បានចុះចត​ដោយ​ជោគជ័យ​​​នៅ​​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ នាវេលា​ម៉ោង ៧:៥០​នាទី នា​ព្រឹក​នៅ​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០២៥ ដោយ​មាន​ផ្ទុកអ្នកដំណើរពេញ​យន្តហោះ។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-7-18-163-262698

អ្នកវិភាគ៖ កម្ពុជាបង្ក្រាបការ​ឆបោក​តាម​អនឡាញគឺ​ដើម្បី​សុវត្ថិភាពសង្គម ខណៈ​ថៃ​ធ្វើ​ឡើងដើម្បី​ដុតរោល​កម្ពុជា

គិត​ចាប់​ពី​​ថ្ងៃ​ទី២៧ មិថុនា ដល់​​ទី១៨ ខែកក្កដា​នេះ ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ឆបោក​តាម​អនឡាញ​ដែល​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បាន​ជាង ១៣៧០​​​នាក់ហើយ​ ខណៈ​ដែល​​យុទ្ធនាការ​កំពុង​បន្ត។ អ្នក​វិភាគ​មើល​ឃើញ​ថា កម្ពុជា​បង្ក្រាប​បទ​ល្មើស​នេះ​ដើម្បី​សន្តិសុខ​​សង្គម ខណៈ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-18-1533-262697

ចិន​គាំទ្រ​យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​ឆបោក​តាម​អនឡាញ និង​សន្យា​ផ្ដល់កិច្ច​សហការ​បន្ថែម​ទៀត

ចិន​គាំទ្រ​ដល់​យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​ឆបោក​តាម​អនឡាញ​របស់​រាជរដ្ឋាភិបាល​ ព្រម​ទាំង​សន្យា​​​ផ្ដល់​កិច្ច​សហការ​បន្ថែម​ទៀត​ដើម្បី​លុប​បំបាត់​បទ​ល្មើស​សម័យ​ថ្មី​នេះនៅ​កម្ពុជា។ នេះ​បើ​តាម​ក្រសួង​ព័ត៌មាន។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-17-1637-262686

បញ្ញវន្ដ​ស្នើឱ្យមានដំណោះស្រាយសន្ដិវិធី និងនិរន្ដរភាព​​ចំពោះ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ

ជម្លោះព្រំដែន​កម្ពុជា​-​ថៃ មាន​ប្រវត្តិ​ដ៏​យូរលង់ និង​ស្មុ​គ្រ​ស្មាញ ប៉ុន្តែ​ភាព​តានតឹង​នាពេល​ថ្មីៗ​នេះ ​បាន​ដុត​ភ្លើង​កំហឹង​ឡើង​វិញ ដោយ​សោកនាដកម្មនៃការ​បាត់​បង់​ជីវិត​​របស់​ទាហាន​ខ្មែរ​ម្នាក់ កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៥​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-18-114-262694

មហោស្រព ICT អបអរសាទរ​ការរីក​ចម្រើន​ក្នុង​វិស័យ​អប់រំ​ឌីជីថល​របស់​កម្ពុជា

ពិព័រណ៍បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ដែល​រៀបចំ​នៅ​ថ្ងៃទី ១៧ ខែកក្កដា នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កណ្តាល (RTTC) បាន​បង្ហាញ​ពី​ការរីកចម្រើន​គួរឱ្យកត់សម្គាល់​​ក្នុង​វិស័យ​អប់រំ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង (ICT) របស់​កម្ពុជា​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-17-1826-262688

បើកវគ្គ​​បណ្តុះបណ្តាល​គ្រូ​បង្គោលដល់​មន្ដ្រី​កសិកម្មឃុំ​ស្ដីពី​​ផលិតកម្ម​ស្វាយចន្ទី និង​ម្រេច​​​ធន់​​អាកាសធាតុ

គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​ក្នុង​គោលបំណង​កសាង​សមត្ថភាព​មន្ត្រី​កសិកម្ម​ឃុំ និង​ប្រជា​កសិករ​ក្នុងការ​លើកកម្ពស់​ផលិតកម្ម​ស្វាយចន្ទី និង​ម្រេច ​ដែល​ធន់​នឹង​អាកាសធាតុ ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ដោយ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ស្ថានទូត​អាល្លឺម៉ង់ និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (MAFF)​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-17-180-262687

ការប្រើប្រាស់បច្ចេកវិទ្យាទំនើបជួយមន្រ្តីឧទ្យានុរក្ស រកឃើញផ្ទៃដីកាប់ទន្ទ្រានជិត៨០០ហិកតា

ផ្ទៃដីព្រៃកាប់ទន្ទ្រាន និងដំណាំផ្សេងៗក្នុងតំបន់ការពារ នៃខេត្តសៀមរាបជិត៨០០ហិកតាត្រូវបានរកឃើញ តាមរយៈការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងឧបករណ៍ទំនើបនៅក្នុងឆ្នាំ២០២៤ និង២០២៥នេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-17-936-262681

ចំណូល​​​របស់ PPAP ក្នុង​ឆមាស​ទី​១ កើន​ឡើង​ជាង ២០%

កំពង់ផែស្វយ័តភ្នំពេញ(PPAP) ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥ រក​ចំណូល​បាន​ជាង ២២ លាន​ដុល្លារ ដោយ​កើន​ឡើង​ជាង ២០​% ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​២០២៤ ខណៈ​ចំនួន​កុងតឺន័រ​ឆ្លងកាត់​​​កើន​ឡើង​ជិត ៣០%។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កំពង់ផែស្វយ័តភ្នំពេញ។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-16-1613-262679

មន្ត្រីគ្រប់ជាន់ថ្នាក់ទទួលបទបញ្ជា​ឱ្យ​បោស​សម្អាត​ទីតាំងឆបោកតាមអនឡាញ

រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យមានការបង្រ្កាបទូទាំងប្រទេសលើទីតាំងឆបោកតាមអនឡាញ ដោយលើកឡើងពីការគំរាមកំហែងរបស់បណ្តាញឧក្រិដ្ឋជនបរទេស ខណៈដែលសម្ពាធអន្តរជាតិកើនឡើងជុំវិញភាពស្មុគស្មាញក្នុងការដោះស្រាយរបស់រដ្ឋ ហើយប្រទេសថៃក៏បង្កើនការឆ្លើយតបរបស់ខ្លួនចំពេលមានជម្លោះព្រំដែនដ៏តានតឹង។ ...

ស៊ើង និមល់ និង ឃួន ណារីម​
https://khmer.cambojanews.com/officials-ordered-to-dismantle-scams-but-past-failures-shadow-effort/

សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសប្រជាពលរដ្ឋបឹងតាមោកឱ្យជាប់ពន្ធនាគាររយៈពេលមួយខែ

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា បានសម្រេចផ្តន្ទាទោសប្រជាសហគមន៍សំរោងត្បូងចំនួនប្រាំបួននាក់នៅតំបន់បឹងតាមោកឱ្យជាប់ពន្ធនាគារចំនួនមួយខែ ពាក់ព័ន្ធនឹងបទប្រឆាំងនឹងមន្ត្រីរាជការសាធារណៈ ដោយសារការតវ៉ារឿងជីកប្រឡាយកាល​ពី​ខែកុម្ភៈឆ្នាំមុន​។ ...

បុគ្គលិកខេមបូចា
https://khmer.cambojanews.com/phnom-penh-municipal-court-sentences-boeng-tamok-residents-to-one-month-in-prison/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ZbtnM
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!