ព័ត៌មាន​

មន្រ្តីបរិស្ថាន ច្រានចោលការចោទប្រកាន់ រឿងបើកដៃឱ្យមានបទល្មើសបូមរ៉ែមាសខុសច្បាប់

មន្ទីរបរិស្ថានខេត្តកំពង់ធំបានបដិសេធថា ការបូមរ៉ែមាសខុសច្បាប់ ដែលត្រូវបានសារព័ត៌មានផ្សព្វផ្សាយនា ពេលថ្មីៗនេះ គឺកើតឡើង នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតក្នុងភូមិសាស្រ្តខេត្តក្រចេះ ហើយមន្រ្តីបរិ​ស្ថាន​ ក៏​មិន​​ដែលបានទទួលប្រាក់៨លានរៀល ជាថ្នូរទៅនឹងការមិន​បង្រ្កាបបទល្មើសខុសច្បាប់នេះដែរ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-1-17-2210-261128

កម្មវិធីបកប្រែ​ភាសា​ខ្មែរ​ទៅជា​ភាសាស្ទាប​សម្រាប់អ្នក​ពិការភ្នែក​ឈ្នះ​មេដាយមាស​នៅ​ថៃ

នៅក្នុងពានរង្វាន់​ឌីជីថល​អាស៊ាន​ឆ្នាំ​២០២៥ នៃ​ព្រឹត្ដិការណ៍​ប្រជុំ​រដ្ឋមន្ត្រី​ឌីជីថល​អាស៊ាន​លើក​ទី​៥ ដែល​រៀបចំ​នៅ​ប្រទេស​​ថៃ កម្មវិធី​ឌីជីថល​ចំនួនពីរ​របស់​កម្ពុជា​បាន​ឈ្នះ​មេដាយ​មាស និង​ប្រាក់​ក្នុង​ចំណោម​បេក្ខជន​សំខាន់​ៗ​ ១២០នាក់​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-1-20-108-261131

រដ្ឋាភិបាលចេញយន្តការ ធានាឥណទាន ឡើងទៅដល់១៥០លានដុល្លារ សម្រាប់វិស័យស្រូវអង្ករនាពេលថ្មីៗនេះ

រាជរដ្ឋាភិបាលបានដាក់ចេញវិធានការផ្ទាល់ និងប្រយោលចំនួន២នាពេលថ្មីៗនេះ ដើម្បីជួយដល់​កសិផល​របស់​ពល​រដ្ឋទាំងអស់ ជាពិសេស គឺរក្សាតម្លៃស្រូវ​ នៅក្នុងពេលបុណ្យចូលឆ្នាំចិនវៀតណាមខាងមុខនេះ ដែល​ការ​បញ្ជា​ទិញ​អា​ច​កាត់​បន្ថ​យ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-1-20-1512-261135

ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណ តម្លៃជាង៦.៥ លានដុល្លារអាមរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណ ទំហំ១១ហិកតា តម្លៃជាង៦.៥លានដុល្លារអាមរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ រហូតដល់ឆ្នាំ២០៤០ ដើម្បីកែលម្អការគ្រប់គ្រងបរិស្ថាន និងលើកកម្ពស់អនាម័យ នៅក្នុងទីក្រុង នៅតំបន់ជុំវិញបឹងទន្លេសាប។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-1-20-948-261130

គណៈកម្មាធិការ​សម្របសម្រួល​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នឹង​រៀបចំ​ក្រប​ខណ្ឌ​ពិនិត្យ​តាមដាន​ និង​វាយតម្លៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​

​គណៈកម្មាធិការ​សម្របសម្រួល​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ បាន​សហការ​ជាមួយ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP)​ អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO)​ និង​កម្មវិធី​ CAPRED​ របស់​រដ្ឋាភិបាល​អូស្ត្រាលី​ រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ ដើម្បី​បង្កើត​ក្រប​ខណ្ឌ​ពិនិត្យ​តាមដាន​ និង​វាយតម្លៃ​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ...

​ស៊ុំ​ ម៉ា​ណេ​ត​
https://shorturl.at/j5TvI

អង្គការអភិរក្ស និង​វិស័យឯកជនសហការគ្នា អភិរក្ស​សត្វ​ក្រៀល បង្កើនជីវភាពកសិករ និង​ទ្រទ្រង់សុខភាពអ្នកប្រើប្រាស់ អង្ករមិត្តក្រៀល

អង្គការជីវិតធម្មជាតិកម្ពុជា (NatureLife Cambodia Organization) និង​ក្រុមហ៊ុនដាវ៉ាន់បានដាក់ឱ្យដំណើរការ នូវ​កម្មវិធី «អង្ករមិត្តក្រៀល»(Crane Rice) នាថ្ងៃពុធ ទី៨ ខែមករានេះ ដើម្បី រួមគ្នា អភិរក្ស​សត្វ​ក្រៀល​ដែល​នៅសេសស​ល់​ចុង​ក្រោយ បង្កើនជីវភាពសហគមន៍ និងជួយទ្រទ្រង់សុខភាពរបស់អ្នកប្រើប្រាស់អង្ករមិត្តក្រៀលផងដែរ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-1-8-1711-261054

ផលត្រីទឹកសាបមានការកើនឡើងជាងមុនប្រមាណ ១០ភាគរយ បន្ទាប់ពីមានការចូលរួមបង្រ្កាបបទល្មើសកាន់តែច្រើន

ការសន្និដ្ឋានបឋមបង្ហាញថា ផលត្រីទឹកសាបមានការកើនឡើងជាងឆ្នាំមុនប្រមាណ ១០ភាគរយ ដោយសារតែ មានការសហការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការបង្ក្រាបបទល្មើសនេសាទ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-1-10-1237-261066

កូនសត្វព្រៃប្រភេទកម្រ និងជិតផុតពូជ ទើបកើតថ្មីជាច្រើនក្បាល បង្ហាញវត្តមាន ក្នុងដែនជម្រកសត្វព្រៃ

ដំរីអាស៊ីមួយហ្វូង ដែលរួមមានទាំងកូនដំរីផងនោះ ត្រូវបានថត ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅតំបន់ជួរភ្នំ​ក្រវាញកណ្តាល ខណៈដែលមេ និងកូនខ្ទីងក៏បានបង្ហាញវត្តមានផងដែរ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងខេត្តព្រះវិហារ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-1-9-1129-261057

ក្រសួងបរិស្ថានដាក់បញ្ចូលមន្រ្តី៤០នាក់បន្ថែមទៀត ដើម្បីចូលរួមល្បាតការពារធនធានធម្មជាតិ នៅដែនជម្រកសត្វព្រៃកែវសីមា

បេក្ខជន ដែលបានប្រឡងជាប់ចំនួន ៤០នាក់ ក្នុងនោះមានស្រ្តី១៣នាក់ ត្រូវបានដាក់បញ្ជូលជាភ្នាក់ងារល្បាត ជាមួយនឹងមន្រ្តីឧទ្យានុរក្សផ្សេងទៀត ដើម្បីចូលរួមការពារធនធានធម្មជាតិ នៅដែនជម្រកសត្វព្រៃកែវសីមា ដែលស្ថិតក្នុងគម្រោង​រេដបូកកែវសីមា របស់ក្រសួងបរិស្ថាន​ និងអង្គការសមាគម អភិរក្សសត្វព្រៃ(WCS)។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-1-9-1547-261061

ដីព្រៃសហគមន៍ជាង១ម៉ឺនហិកតា និងប្រឡាយព្រំជាង២៧គីឡូម៉ែត្រ ក្នុងគម្រោងរេដបូកទំរីង ត្រូវបានចុះបញ្ជី និងជីក

គម្រោង​រេដបូក ទំរីងបានជួយគាំទ្រដល់ការចុះបញ្ជីដីព្រៃសហគមន៍ព្រៃឈើចំនួន៨ ដែលមានផ្ទៃដីទំហំ ១២ ៩៨៤​ហិកតា និងបានជីកប្រឡាយសិប្បនិម្មិត តាមព្រំសហគមន៍ព្រៃឈើបានប្រវែង ២៧ ៥០៨​ម៉ែត្រ​កាលពី​ឆ្នាំ​២០២៤​កន្លង​មក។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-1-13-1717-261083

ការពិភាក្សា​​ធ្វើ​សមយុទ្ធ​យោធា​«ឆ្មាំ​អង្គរ»​អាច​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ បន្ទាប់​ពី​អាក់ខាន​តាំង​ពី​ឆ្នាំ​២០១៦

ការ​ពិភាក្សា​អំពី​ការ​ចាប់​ផ្ដើម​​សមយុទ្ធ​យោធា «​ឆ្មាំ​អង្គរ» (Angkor Sanitel) ឡើង​វិញ​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា អាច​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ មេ​បញ្ជាការ​កងទ័ព​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក មក​កាន់​កម្ពុជា។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-1-13-1656-261081

សហគមន៍កសិករប្រើប្រាស់ទឹកជាង៥០០ ត្រូវបានបង្កើតឡើង ដើម្បីចូលរួមពង្រឹងការប្រើប្រាស់ទឹក

សហគមន៍កសិករប្រើប្រាស់ទឹក ចំនួន៧បន្ថែទៀត នឹងត្រូវបង្កើតឡើងក្នុងឆ្នាំ២០២៥នេះ ដែលធ្វើឱ្យចំនួន​ស​ហគមន៍នេះកើនឡើងដល់ជាង៥០០ ដើម្បីបង្កើនប្រសិទ្ធភាព និងជំរុញកសិករ ឱ្យមានភាពម្ចាស់ការ លើការគ្រប់គ្រង និង​ប្រើប្រាស់ទឹក​ ជាពិសេស ​នៅ​ក្នុង​រដូវ​ប្រាំង ដែលប្រឈមនឹងបញ្ហាកង្វះទឹក។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-1-14-1625-261091

កុមារកម្ពុជាជិត២លាននាក់ កំពុងរស់នៅប្រឈមទៅនឹង បញ្ហានៃការ​ប្រែ​ប្រួល​អា​កា​សធាតុ

ឯកសារស្តីពីហានិភ័យអាកាសធាតុសម្រាប់កុមារនៅកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវ​ការ​ជា​លើក​ដំបូង ដោយបានបង្ហញថា កុមារកម្ពុជាប្រមាណជិត២លាននាក់ កំពុងរស់នៅប្រឈមនឹង ការ​ប្រែ​ប្រួល​អា​កា​សធាតុ ជាពិសេស ទឹកជំនន់ គ្រោះរាំងស្ងួត និងរលកកម្តៅ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-1-15-1256-261096

សមាជិក ​ប.ស.ស. ប្រើប្រាស់​សេវា​ជាង​៧,៧៧​លាន​ដង គិត​ជា​ថវិកា​ជាង​១៦២,៥៥​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៤

នៅ​ក្នុង​ឆ្នាំ​២០២៤ ​កន្លង​ទៅ​ សមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម (ប.ស.ស.) ​បាន​ប្រើ​ប្រាស់​សេវា​សរុប​ប្រមាណ​ជាង ៧​លាន ៧៧​ម៉ឺន​ដង ​ដោយ​ចំណាយ​អស់​ថវិកា​ប្រមាណ​ជាង​ ១៦២,៥៥​លាន​ដុល្លារ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-1-15-1825-261102

ក្រសួង​អធិការកិច្ច: ពង្រឹង​អភិបាលកិច្ច ដោះស្រាយបណ្តឹង ​​ជំរុញ​អនុវត្តច្បាប់នៅ​គ្រប់​គ្រឹះស្ថាន

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យថ្មី​ស្តីពី «ការរៀបចំ ​និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​អធិការកិច្ច» ដោយ​ផ្ដោត​សំខាន់​លើ​តួនាទី និងការ​ទទួល​ខុសត្រូវដើម្បី​ធានាអភិបាលកិច្ច តម្លាភាព និងគណនេយ្យភាព តាមរយៈការធ្វើ​អធិការកិច្ច​ប្រកបដោយប្រសិទ្ធភាព ការដោះស្រាយបណ្តឹង និងការអនុវត្តច្បាប់នៅទូទាំងគ្រឹះស្ថាន​រដ្ឋបាលសាធារណៈ។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-1-16-1430-261111

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ដែល​តែងតែចោទ​មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល​​ពាក់ព័ន្ធអំពើពុករលួយត្រូវបាន​ចាប់ខ្លួន​នៅ​ព្រំដែន​រុស្ស៊ី

អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលគេស្គាល់ថាបានចោទប្រកាន់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងសមាជិកគ្រួសាររបស់បក្សកាន់អំណាច ត្រូវបានចាប់ខ្លួននៅព្រំដែនរុស្ស៊ី។ ...

ស៊ើង និមល់
https://khmer.cambojanews.com/former-neak-oknha-heng-sethy-who-often-accused-senior-government-leaders-of-corruption-arrested-at-the-russian-border/

កសិករខេត្តបាត់ដំបងផ្ទុះការតវ៉ាដោយសារតម្លៃ​ស្រូវចុះថោក និងទាមទារឱ្យ​រដ្ឋាភិបាលជួយដោះស្រាយ

ប្រជាកសិករ​ប្រហែល​ជា​២០​នាក់​នៅ​ក្នុង​ស្រុក​មោងឫស្សី ខេត្ត​បាត់​ដំបង បាន​បិទផ្លូវជាតិ​លេខ​៥ រយៈពេល​ខ្លី ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​តម្លៃ​ស្រូវ​លើ​ទីផ្សារ ក្រោយពីពួក​គាត់បាន​ប្រមូលផល​ហើយ តែតម្លៃស្រូវ​បែរជា​ធ្លាក់ថ្លៃ​ ខណៈ​ក្រ​សួងកសិកម្ម​អះអាងថា​ពូជ​ស្រូវ​​អូអឹម​ដែល​កសិករកំពុង​ដាំដុះ​នេះមាន​តម្លៃទាប​សម្រាប់​ការនាំចេញ​។​ ...

សុវណ្ណ ស្រីពេជ្រ និងតាំង ប៉ហ្គិច
https://khmer.cambojanews.com/low-rice-prices-spark-protests-in-battambang-farmers-demand-government-help/

ប្រទេស​ចិន​នៅ​តែ​ជា​ប្រភព​នៃ​ការ​វិនិយោគ​បរទេស​ដ៏​ធំ​បំផុត​របស់​កម្ពុជា​

​យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ បានឱ្យ​ដឹង​ថា​ ប្រទេស​ចិន​គឺជា​ប្រភព​នៃ​ការ​វិនិយោគ​បរទេស​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ ដែល​ស្មើនឹង​ជិត​ ៥០​ ភាគរយ​នៃ​ចំនួន​វិនិយោគ​សរុប​កាលពី​ឆ្នាំ​មុន​។​ ​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501623409/china-remains-cambodias-largest-fdi-source/

ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​អា​មេ​រិ​ក​កើន​ដល់​ជិត​ ១០​ ពាន់​លាន​ដុល្លារ​

ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងដល់ជិត ១០ពាន់លានដុល្លារ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ កើនឡើង ១១ភាគរយ បើធៀបនឹងឆ្នាំមុន នេះបើយោងតាមរបាយការណ៍ថ្មីៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ...

ស៊ុំ ម៉ាណេត
https://www.khmertimeskh.com/501623274/cambodias-exports-to-us-touch-nearly-10-billion/

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ អនុម័ត​គម្រោង​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ ១០​ ដែល​មាន​តម្លៃ​ ៨៥០​ លាន​ដុល្លារ​

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០ ដែលមានតម្លៃ ៨៥០ លានដុល្លារក្នុងឆ្នាំ ២០២៤ បង្កើតការងារបានប្រមាណ ៤០០០ កន្លែង។ ...

ស៊ុំ ម៉ាណេត
https://www.khmertimeskh.com/501623262/cdc-approves-10-sez-investment-projects-worth-850-million/

ការ​នាំ​ចូល​ដែកថែប​កើនឡើង​ប្រមាណ​ ៧០​ភាគរយ​ ដោយសារ​ការ​រីក​ចម្រើន​ផ្នែក​សំណង់​

ការនាំចូលដែកថែបរបស់កម្ពុជាបានកើនឡើងប្រមាណជិត ៧០ ភាគរយកាលពីឆ្នាំមុន ដែលជំរុញដោយវិស័យសំណង់ដែលកំពុងរីកចម្រើនលឿនបំផុតមួយនៅអាស៊ីអាគ្នេយ៍។ ...

Terry Friel
https://shorturl.at/ZOli2

ការ​នាំ​ចេញ​សម្លៀក​បំពាក់​ ស្បែកជើង​ និង​ផលិតផល​ធ្វើ​ដំណើរ​របស់​កម្ពុជា​ កើនឡើង​ដល់​ ១៣,៧៤​ ប៊ី​លាន​ដុល្លារ​

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញកាលពីថ្ងៃសុក្រសប្តាហ៍មុនថា កម្ពុជាបាននាំចេញទំនិញមានតម្លៃប្រមាណ ២៦,១៩ ប៊ីលានដុល្លារ កើនឡើង ១៥,៧ ភាគរយ ពី ២២,៦៤ ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៣។ ...

ជា​ វណ្ណ​យុទ្ធ​
https://shorturl.at/V9xPv

ការ​នាំ​ចេញ​សម្លៀក​បំពាក់​ ស្បែកជើង​ និង​ផលិតផល​ធ្វើ​ដំណើរ​របស់​កម្ពុជា​ កើនឡើង​ដល់​ ១៣,៧៤​ ប៊ី​លាន​ដុល្លារ​

​ទិន្នន័យ​ពាណិជ្ជកម្ម​ចុង​ក្រោយ​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​ បាន​បង្ហាញ​ថា​ ការ​នាំ​ចេញ​សម្លៀក​បំពាក់​ ស្បែកជើង​ និង​ផលិតផល​ធ្វើ​ដំណើរ​ (GFT)​ របស់​កម្ពុជា​ ទទួល​បាន​ចំណូល​ ១៣,៧៤​ ប៊ី​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​២០២៤​ កើនឡើង​ ២៣,៧៨​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល ...

Manoj Mathew
https://shorturl.at/7jOyG

កម្ពុជា​នាំ​ចេញ​កសិផល​ចំនួន​ ១១,៦​លាន​តោន​ រក​ចំណូល​បាន​ ៤,៨​ពាន់​លាន​ដុល្លារ​

​របាយការណ៍​របស់​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​បង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ថា​ កម្ពុជា​ទទួល​បាន​បរិមាណ​ផលិតកម្ម​ដំណាំ​សរុប​ចំនួន​៣៩​ លាន​តោន​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០២៤​ កើនឡើង​ ៧.៤​ ភាគរយ​ពី​ ៣៦.៣​ លាន​តោន​ក្នុង​ឆ្នាំ​២០២៣​។​ ​ ...

ជា​ វណ្ណ​យុទ្ធ​
https://shorturl.at/SZlhH

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Hja5M
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!