ព័ត៌មាន
ការវិនិយោគលើកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យដែលមានតំលៃ ៤ លានដុល្លារបានចាប់ផ្តើមនៅកម្ពុជា
ក្រុមហ៊ុន Pestech អន្តរជាតិជាក្រុមហ៊ុនម៉ាឡេស៊ីដែលមានជំនាញខាងបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធថាមពលព្រះអាទិត្យ បានពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Edge Markets បានរាយការណ៍កាលពីម្សិលមិញថា ក្រុមហ៊ុន Pestech បានទិញយកភាគហ៊ុន ៩៤ ភាគរយនៅក្នុងក្រុមហ៊ុន Green Sustainable Ventures ...
Jose Rodriguez T. Senase
https://www.khmertimeskh.com/50680533/4m-solar-farm-investment-launched-in-the-kingdom
អ្នកតំណាង ៣ ក្រុមពិភាក្សាពីវិសោធនកម្មច្បាប់ការងារ
រដ្ឋមន្រ្តីក្រសួងការងារលោកអ៊ិត សំហេង បានបង្កើតក្រុមការងារដែលមានសមាសភាពតំណាងនិយោជក រដ្ឋាភិបាល និងកម្មករ បានពិភាក្សាអំពីការធ្វើវិសោធនកម្មមាត្រាច្បាប់ការងារ។ ...
មុំ គន្ធា
https://www.khmertimeskh.com/50680494/three-representatives-discuss-labour-law-amendments
ក្រសួងសាធារណការ ផ្ដល់សេវារថយន្តឆៀកចល័តទៅកាន់ខេត្ត ១៤
ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញកាលវិភាគត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ចល័តតាមបណ្ដាខេត្តចំនួន ១៤ ដែលគ្មានមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ម្ចាស់យានយន្តដែលរស់នៅតាមបណ្ដាខេត្តទាំងនោះទទួលបានសេវាកម្មឆៀកយានយន្តរបស់ពួកគេតាមកាលកំណត់ ដើម្បី ...
ឃុត សុភចរិយា
https://bit.ly/30y0Fhc
អាមេរិកផ្តល់ថវិកា $៧៥ ០០០ អភិរក្សសម្លៀកបំពាក់សល់ពីសម័យខ្មែរក្រហម
សហរដ្ឋអាមេរិកតាមរយៈលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានផ្ដល់ជំនួយថវិកាចំនួន ៧៥ ០០០ ដុល្លារ ដើម្បីអនុវត្តលើគម្រោងអភិរក្សសម្លៀកបំពាក់ និងសម្ភារនានាដែលនៅលើខ្លួនជនរងគ្រោះកាលពីសម័យខ្មែរក្រហមក្នុងគោលបំណងថែរក្សាទុកឲ្យបានយូរអង្វែងនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ ការផ្តល់ជំនួយនេះធ្វើឡើង ...
សុទ្ធ គឹមសឿន
https://bit.ly/2R2cgBZ
នាយករដ្ឋមន្ត្រីស្វែងរកជំនួយពីប្រទេសជប៉ុនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាប្លុកឆេង (Blockchain)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានជួបគណៈប្រតិភូជប៉ុននៅវិមានសន្តិភាព ដើម្បីពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការអភិវឌ្ឍបច្ចេកវិទ្យាប្លុកឆេង (blockchain)។ នៅព្រឹកថ្ងៃដដែល លោក ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូដឹកនាំដោយ លោក ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50680516/pm-seeks-japans-help-in-developing-blockchain-tech
ពងកន្ធាយជិត ៤០០ ប្រភេទត្រូវបានរកឃើញនៅខេត្តក្រចេះ
ក្រុមអ្នកអភិរក្សបានរកឃើញពងរបស់សត្វកន្ធាយក្បាលកង្កែបឬល្មិចជាង ៤០០ នៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះចាប់តាំងពីដើមខែវិច្ឆិកា។ សេចក្តីថ្លែងការណ៍របស់សមាគមអភិរក្សសត្វព្រៃកាលពីម្សិលមិញបាននិយាយថា ក្រុមអ្នកអភិរក្សមកពីសហគមន៍នេសាទរដ្ឋបាល ...
មុំ គន្ធា
https://www.khmertimeskh.com/50680487/more-than-400-endangered-turtle-eggs-found-in-kratie
ក្រសួងៈ អ្នកបង្កឲ្យមានភ្លើងឆេះព្រៃមានទោសពី ៣ ទៅ ១០ ឆ្នាំ
រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្ដីណែនាំមួយដោយរំឭកចំពោះអ្នកដែលបង្កឲ្យមានករណីភ្លើងឆេះព្រៃ ឬព្រៃលិចទឹកដោយរំឭកថា ពួកគេនឹងត្រូវប្រឈមការផ្ដន្ទាទោសជាប់ពន្ធនាគារពី ៣ ដល់ ១០ ឆ្នាំ បន្ទាប់ពីមានឧប្បត្តិហេតុបែបនេះកើតមានជារៀងរាល់ឆ្នាំបណ្ដាល ...
ឃុត សុភចរិយា
https://bit.ly/2NynmfO
លោក អ៊ិត សំហេង៖ ការធ្វើវិសោធនកម្មច្បាប់ការងារ គឺដើម្បីកាត់បន្ថយហានិភ័យចំពោះការអត់ការងារធ្វើ
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាងថា ការកែប្រែច្បាប់ស្ដីពីការងារដោយបន្ថយប្រាក់ឈ្នួលវេនយប់លុបចោលថ្ងៃឈប់សង និងពង្រីកវិសាលភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាលគឺដើម្បីទាក់ទាញការវិនិយោគឧស្សាហកម្មគន្លឹះ និងធានាថាពលរដ្ឋកម្ពុជានឹងមិនប្រឈមការអត់ការងារធ្វើដូចប្រទេសខ្លះទេ ...
ខន សាវិ
https://bit.ly/30ulxpB
សង្គមស៊ីវិលទាមទារឱ្យតុលាការផ្សព្វផ្សាយសវនាការរឿងលោក កឹម សុខា ឱ្យបានទូលាយ
ក្រុមអង្គការសមាគមចំនួន ៨២ស្ថាប័ន ចេញសេចក្ដីថ្លែងការណ៍រួមគ្នាទាមទារឱ្យសាលាដំបូង រាជធានីភ្នំពេញ ឱ្យផ្សព្វផ្សាយដំណើរការសវនាការសំណុំរឿងរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យបានទូលំទូលាយ ដើម្បីធានាអំពីតម្លាភាព និងមានការចូលរួមដោយពេញលេញពីសាធារណជន។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបថា ការទាមទារនេះ គឺជាការជ្រួលជ្រើម តាមតែការនឹកឃើញ។ ...
វ៉ែន សុមេធ
https://www.rfa.org/khmer/news/human-rights/update-trial-of-Kemsokha-01162020100708.html
ពលរដ្ឋមិនសុខចិត្តចំពោះការរុះរើតូបលក់ដូររបស់ពួកគាត់នៅឆ្នេរអូរត្រេះ និងគ្រោងឡើងមកតវ៉ានៅភ្នំពេញ
រដ្ឋបាលខេត្ដព្រះសីហនុកាលពីថ្ងៃទី ១៥ ខែមករា បានរុះរើតូបនៅតាមបណ្ដោយឆ្នេរអូរត្រេះ ១ និងអូរត្រេះ ២ អស់ទាំងស្រុងចំនួន ៦២ តូបដើម្បីរក្សាឆ្នេរនេះជាសម្បត្ដិសាធារណៈ និងរៀបចំសោភណភាពឆ្នេរឡើងវិញ ដោយធ្វើឲ្យអាជីវករម្ចាស់តូបទាំងអស់ដែលបើកដំណើរការរយៈពេល ២០ ឆ្នាំមកហើយនោះសម្ដែង ...
វ៉ន ដារ៉ា
https://bit.ly/30qrYda
ពលរដ្ឋរងគ្រោះក្នុងទំនាស់ដីធ្លី ប្តឹងថ្នាក់ដឹកនាំខេត្តពីបទធ្វើទារុណកម្មដល់ស្លាប់
ជនរងគ្រោះពីការប្រើអំពើហិង្សាក្នុងទំនាស់ដីធ្លី ៣ នាក់ ក្នុងចំណោម ៥ នាក់ ដែលជាតំណាងប្រជាពលរដ្ឋរងគ្រោះវិវាទដីធ្លីចំនួន ១៥០ គ្រួសារ រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យកាលពីថ្ងៃទី ១៤ មករា បានប្ដឹងលោក អ៊ុំ រាត្រី អភិបាលខេត្ដនេះ និងបក្ខពួកទៅតុលាការពីបទសមគំនិតធ្វើមនុស្សឃាត និង ...
វ៉ន ដារ៉ា
https://bit.ly/35ZxrJ7
កម្ពុជាចាប់ផ្ដើមនាំចូល ឧស្ម័នធម្មជាតិរាវពីប្រទេសចិន
អាជីវកម្មក្រុមហ៊ុនក្នុងស្រុក Cambodian Natural Gas និងក្រុមហ៊ុនចិន CNOOC Gas Power Group បានសហការគ្នានាំចូលឧស្ម័នធម្មជាតិរាវ (LNG) ដើម្បីចែកចាយនៅទីផ្សារក្នុងប្រទេសកម្ពុជា។ មន្រ្តីម្នាក់របស់ក្រុមហ៊ុនបាននិយាយថា កិច្ចសហប្រតិបត្តិការនេះគឺដើម្បីនាំចូលឧស្ម័នធម្មជាតិ ...
ជា វណ្ណៈ
https://bit.ly/2u4GH14
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច កំពុងធ្វើសេចក្តីព្រាងគោលនយោបាយគ្រប់គ្រងសំរាម
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិងកំពុងធ្វើសេចក្តីព្រាងគោលនយោបាយស្តីពី «ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០១៩-២០២៨» ដើម្បីដោះស្រាយបញ្ហាគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជនក្នុងការលើកកម្ពស់សុខភាពសាធារណៈសោភណភាពទីប្រជុំជន និងការពារប្រព័ន្ធអេកូឡូស៊ី។ ...
វ៉ន ដារ៉ា
https://bit.ly/2QV39To
រដ្ឋមន្ត្រីបរិស្ថាន ស្វាគមន៍បំណងវិនិយោគការគ្រប់គ្រងសំណល់ពីប្រទេស ម៉ាឡេស៊ី
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានប្រកាសស្វាគមន៍ចំពោះប្រទេសម៉ាឡេស៊ីដែលមានបំណងឱ្យអ្នកវិនិយោគរបស់ខ្លួនមកវិនិយោគលើការគ្រប់គ្រងសំណល់ និងការរៀបចំរោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់នៅទីក្រុងមួយចំនួននៅកម្ពុជា។ ការប្រកាសស្វាគមន៍បែបនេះធ្វើឡើង ខណៈលោក សាយ សំអាល់ ជួបជាមួយឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំ ...
រី សុចាន់
https://bit.ly/3892dAx
សាលាដំបូងរាជធានីបើកសវនាការសំណុំរឿងលោក កឹម សុខា ពីបទ «សន្ទិដ្ឋភាពជាមួយបរទេស»
សាលាដំបូងរាជធានីភ្នំពេញពេញកាលពីថ្ងៃពុធម្សិលមិញបានចាប់ផ្តើមបើកសវនាការសំណុំរឿងលោក កឹម សុខា ក្រោមការចោទប្រកាន់ពីបទ «សន្ទិដ្ឋភាពជាមួយបរទេស» ដោយតុលាការបានចាក់បញ្ចាំងឃ្លីបវីដេអូដាក់បន្ទុករយៈពេល ២ នាទីតែលោក កឹម សុខា បានបដិសេធការចោទប្រកាន់ និងដាក់ភ័ស្តុតាងថ្មី។ លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ ២០១៧ ហើយត្រូវបានចោទប្រកាន់ពីបទ ...
នៀម ឆេង
https://bit.ly/2QZXtYy
នាយករដ្ឋមន្ត្រីឲ្យមន្ត្រីចាត់ទុកអ្នកកាសែត ជាដៃគូដែលមិនអាចខ្វះបាន
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងជាសាធារណៈ ដោយសរសើរដល់រដ្ឋមន្ត្រី ៣ រូប ដែលបានបង្ហាញនូវកាយវិការស្និទ្ធស្នាល និងបានធ្វើការឆ្លើយតបដោយផ្ទាល់ទៅកាន់រាល់សំណួររបស់អ្នកកាសែតដែលបានតាមយកព័ត៌មានទៅដល់ទីតាំង។ ទន្ទឹមគ្នានេះដែរក៏បានជំរុញដល់មន្ត្រីរបស់លោកដូចជារដ្ឋមន្ត្រី និងអភិបាលខេត្ត ...
ម៉ិច ដារ៉ា
https://bit.ly/2tcWtas
កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិតមានគម្រោងពង្រីកដល់ ១៥ ខេត្ត
កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (ប៊ីប) មានគម្រោងពង្រីកមណ្ឌលដល់ ១៥ ខេត្ត ដូច្នេះការអប់រំតាមអ៊ីនធឺណិតអាចត្រូវបានផ្តល់ជូនដល់សិស្សដែលចង់បញ្ចប់ថ្នាក់ទី ៩។ យោងតាមរបាយការណ៍របស់យូណេស្កូ ...
សែន ដាវិដ
https://www.khmertimeskh.com/50680053/alternative-education-programme-to-expand-to-15-provinces
ប៉ូលីសប៉ះទង្គិចជាមួយអ្នកភូមិជុំវិញការទន្ទ្រានយកដី
មន្ត្រីសាលាខេត្តព្រះសីហនុកាលពីម្សិលមិញបានប៉ះទង្គិចជាមួយក្រុមអ្នកភូមិមួយក្រុមប្រដាប់ដោយដំបង និងកាំបិតផ្គាក់ ខណៈមន្ត្រីព្យាយាមរុះរើផ្ទះដែលបានសាងសង់ខុសច្បាប់នៅឧទ្យានជាតិរាម។ យោងតាមរបាយការណ៍ប៉ូលីសខេត្តបានឱ្យដឹង ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50680159/police-clash-with-villagers-over-land-encroachment
លោកនាយករដ្ឋមន្ត្រីឲ្យបង្កើតលេខាធិការដ្ឋាន ជួយដល់គ្រោះមហន្តរាយ
ប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យក្រសួង ស្ថាប័ននីមួយៗបង្កើតលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយដើម្បីសម្របសម្រួល និងប្រាស្រ័យទាក់ទងជាប្រចាំជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ខណៈស្ថាប័ននេះស្នើទាហាន ១ ០០០ នាក់ ដើម្បីហ្វឹកហ្វឺនពីវិធីជួយសង្គ្រោះនៅពេលមានគ្រោះមហន្តរាយជាយថាហេតុ។ សារាចរដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី ...
ឡុង គីមម៉ារីតា
https://bit.ly/2uKNtJN
ការបូមខ្សាច់គ្មាននិរន្តរភាពកំពុងគំរាមកំហែងដល់ជីវិតរស់នៅតាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា
ឥឡូវនេះការស្រាវជ្រាវថ្មីដែលជាផ្នែកមួយនៃគម្រោងដែលដឹកនាំដោយសាកលវិទ្យាល័យ Southampton បានបង្ហាញថា ការបូមខ្សាច់កំពុងបណ្តាលឱ្យដីបាតទន្លេថយចុះដែលនាំឱ្យមានអស្ថិរភាពនៃច្រាំងទន្លេ និងបង្កើនលទ្ធភាពនៃការបាក់ច្រាំងទន្លេ ដែលមានគ្រោះថ្នាក់ ធ្វើឱ្យ ...
សាកលវិទ្យាល័យ Southampton
https://www.southampton.ac.uk/news/2020/01/mekong-river-sand.page
កម្ពុជាកំពុងស្វែងរកការផ្គត់ផ្គង់ទំនិញ ទៅក្នុងផ្សារទំនើបធំៗរបស់ថៃ
ប្រទេសកម្ពុជាកំពុងស្វែងរកការគាំទ្រពី Siam Piwat Company Limited ជាក្រុមហ៊ុនពហុផលិតផលរបស់ថៃ ដើម្បីបង្ហាញផលិតផលដែលផលិតនៅក្នុងស្រុកនៅក្នុងផ្សារទំនើបល្បីឈ្មោះ ២ របស់ពួកគេគឺ ICONSIAM និង Siam Paragon ជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីបង្កើនផលិតផលក្នុងស្រុក និងជួយកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មជាមួយប្រទេសជិតខាងអាស៊ានរបស់ខ្លួន។ ...
ម៉ៃ គុណមករា
https://bit.ly/2tmUJeH
ការប្រើបច្ចេកវិទ្យាក្នុងវិស័យកាត់ដេរ ជំរុញផលិតភាព
ខណៈពិភពលោកបានឈានដល់បដិវត្តន៍ឧស្សាហកម្ម ៤.០ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗនៅក្នុងវិស័យវាយនភណ្ឌ គឺពិតជាមានភាពចាំបាច់ណាស់ដោយវាមិនត្រឹមតែជួយកាត់បន្ថយពេលវេលា និងថវិកាប៉ុណ្ណោះទេ តែវាថែមជួយធ្វើឲ្យផលិតផលមានគុណភាពល្អថែមទៀត។ ...
ហ៊ឹន ពិសី
https://bit.ly/3addamw
គម្រោងព្រលានយន្តហោះថ្មី នឹងសាងសង់ដោយក្រុមហ៊ុនចិន
ក្រុមហ៊ុន Cambodia Airport Investment Co., Ltd បានឲ្យដឹងថា ខ្លួនបានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនសាងសង់គ្រប់គ្រងដោយវិនិយោគិនចិនសម្រាប់គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីតម្លៃជាង ១,៥ ពាន់លានដុល្លារនៅទីក្រុងភ្នំពេញ។ ...
ម៉ៃ គុណមករា
https://bit.ly/2tiUq4v
ការចុះបញ្ជីទាក់ទងនឹងការថែទាំសុខភាពមានជាង ១ ម៉ឺនសហគ្រាស ខណៈរដ្ឋមន្ត្រីការងារជំរុញបន្ថែមលើផ្នែកសោធន
គិតត្រឹមឆ្នាំ ២០១៩ បេឡាជាតិរបបសន្តិសុខសង្គម (បសស) បានចុះបញ្ជីសហគ្រាសជាង ១ ម៉ឺនស្ថាប័ន ដែលទាក់ទងនឹងការថែទាំសុខភាពដែលមានសមាជិកជាង ១ លាន ៧ សែននាក់ បានប្រើប្រាស់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ប៉ុន្តែលោក អ៊ិត សំហេង រដ្ឋមន្ត្រី ...
ឡុង គីមម៉ារីតា
https://bit.ly/2QUNnbq