ព័ត៌មាន
កម្ពុជា កំពុងស្វែងរកការនាំអង្ករទៅទីផ្សារអាហ្វ្រិក
កម្ពុជាកំពុងស្វែងរកការនាំចេញអង្ករទៅទីផ្សារអាហ្វ្រិកតាមរយៈក្រុមហ៊ុនកូរ៉េខាងត្បូង ខណៈចំណែកទីផ្សារនាំចេញអង្កររបស់កម្ពុជាទៅអឺរ៉ុបបង្ហាញពីសញ្ញាធ្លាក់ចុះនៅឆមាសទី១ នេះ។ ក្រៅពីទីផ្សារចិន សហព័ន្ធស្រូវអង្ករកម្ពុជារំពឹងថា ...
ធូ វិរៈ
https://bit.ly/2XHRDel
កម្ពុជាគ្រោងនាំចូលអំបិល ៥ ម៉ឺនតោន ខណៈការផលិតបាន ៣០%
កម្ពុជានឹងបន្តនាំចូលអំបិលដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកនៅឆ្នាំនេះ ខណៈការផលិតអំបិលសម្រេចបានតែ ៣០ ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប។នេះជាការនាំចូលអំបិល ២ ឆ្នាំជាប់ៗគ្នាចាប់ ...
ហ៊ឹន ពិសី
https://bit.ly/2XTJmZ1
ក្រសួងមហាផ្ទៃ កំពុងសិក្សាលើសេចក្ដីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មាន
មន្ត្រីជំនាញខាងច្បាប់ នៃក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងអង្គភាពពាក់ព័ន្ធបាននិងកំពុងសិក្សាទៅលើសេចក្ដីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មានដែលមាន ៧ ជំពូកនិង ៤៨ មាត្រា ដើម្បីទប់ស្កាត់ ...
ម៉ិច ដារ៉ា
https://bit.ly/2XJyjgA
ព្រឹទ្ធសភាអនុម័តផែនការអភិវឌ្ឍន៍ឆ្នាំ ២០១៩-២០២៣
សមាជិកព្រឹទ្ធសភាកាលពីម្សិលមិញបានយល់ព្រមជាឯកច្ឆន្ទដើម្បីអនុម័តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ ដែលមានទឹកប្រាក់ ៥៧,៧ ពាន់លានដុល្លារ។ ដើម្បីឱ្យផែនការថវិកាត្រូវបានបញ្ចប់ វាចាំបាច់ត្រូវពិនិត្យឡើងវិញដោយក្រុមប្រឹក្សាធម្មនុញ្ញ និងត្រូវបានអនុម័តដោយ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50623286/senators-approve-2019-2023-development-plan-power-projects/
ដកហូតដីពីក្រុមហ៊ុន អ៊ឹង ហូលឌីង បន្ទាប់ពីបរាជ័យ
រដ្ឋាភិបាលបានសម្រេចលុបចោលកម្មសិទ្ធិដីធ្លីចំនួនប្រាំដែលបានប្រគល់ឱ្យឧកញ៉ា អ៊ឹង ប៊ុនហូវ បន្ទាប់ពីក្រុមហ៊ុន អ៊ឹង ហូលឌីង របស់លោកបានបរាជ័យក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយបឹងជើងឯក និងសាងសង់ទីក្រុងរណប ...
ឃួន ណារីម
https://www.khmertimeskh.com/50623221/ing-land-revoked-after-failures/
ខេត្តព្រះសីហនុ ផ្តើមយុទ្ធនាការសម្អាតអនាម័យ និងបរិស្ថានទីក្រុង ថ្ងៃទី ១៣ កក្កដា
អភិបាលខេត្តទើបឡើងថ្មី នៃខេត្ដព្រះសីហនុ លោក គួច ចំរើន បានផ្ដើមបង្កើត «យុទ្ធនាការសម្អាតអនាម័យ និងបរិស្ថានទីក្រុង» ដែលមានទ្រង់ទ្រាយធំ ដោយយកថ្ងៃទី ១៣ កក្កដា សម្រាប់ព្រឹត្តិការណ៍នេះ ដើម្បីបំផុសគំនិតមន្រ្ដីរាជការ វិស័យឯកជន និងពលរដ្ឋ រួមគ្នាសម្អាតបរិស្ថានតាមទីសាធារណៈនានា និងប្រមូល ...
វ៉ន ដារ៉ា
https://bit.ly/2YXFDad
លោក ហ៊ុន សែន ប្តេជ្ញាសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព «គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល»
ស្របពេលដែលបណ្តាប្រទេសចំនួន ១៧៩ ប្រារព្ធទិវាប្រជាជនពិភពលោកលើកទី៣០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការប្តេជ្ញាចិត្តក្នុងការសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដោយ «គ្មាននរណាម្នាក់ ត្រូវបានបំភ្លេចចោល» (Leaving no one behind) បើទោះបីជាកម្ពុជានៅមានបញ្ហា ...
ឡុង គីមម៉ារីតា
https://bit.ly/2YSDAUE
បញ្ជូនឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក ៣ នាក់ ទៅតុលាការ
លោកឧកញ៉ា ស៊ឹង សំអុល ម្ចាស់ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ និងបក្ខពួក ៣ នាក់ ត្រូវបានកងរាជអាវុធហត្ថបញ្ជូនខ្លួនទៅសាលាដំបូងខេត្តមណ្ឌលគិរីកាលពីម្សិលមិញពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ខណៈលោក សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសប្រកាសតាមចាប់អ្នកពាក់ព័ន្ធនឹងឧក្រិដ្ឋ ...
សុទ្ធ គឹមសឿន
https://bit.ly/2LeEGqB
កម្ពុជាលុបចោលផែនការបង់ប្រាក់នៅគុកដូចសណ្ឋាគារ
រដ្ឋាភិបាលកម្ពុជានឹងលុបចោលគម្រោងគុកសណ្ឋាគារដ៏ចម្រូងចម្រាស។ នេះតាមក្រុមមន្រ្តីក្រសួងមហាផ្ទៃ។ រដ្ឋាភិបាលបានប្រកាសនៅដើមខែនេះថា ខ្លួននឹងបើកមជ្ឈមណ្ឌលឃុំឃាំងថ្មីនៅពេលឆាប់ៗនេះ ដែលពួកអ្នកទោសអាចបង់ប្រាក់ស្នាក់នៅទីនោះបាន។ មជ្ឈមណ្ឌលឃុំឃាំងថ្មីនោះ ត្រូវបានគេនិយាយថា មាន ...
Leonie Kijewski
https://khmer.voanews.com/a/cambodia-scraps-pay-to-stay-hotel-prison-plans-/4995937.html
អាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនមនុស្សប្រាំពីរនាក់ក្នុងការប្រារព្ធខួបបាញ់់សម្លាប់លោក កែម ឡី
អ្នកគាំទ្រលោកបណ្ឌិត កែម ឡី ចំនួនប្រាំពីររូបត្រូវចាប់ខ្លួនដោយអាជ្ញាធរក្រុងភ្នំពេញ ដោយសារពួកគេបានធ្វើពិធីរំឭកខួបទី៣ឆ្នាំនៃការបាញ់សម្លាប់អ្នកវិភាគនយោបាយរូបនេះ ក្នុងនោះអ្នកគាំទ្រម្នាក់ត្រូវបញ្ជូនទៅ ...
អ្នកជំងឺសុខភាពផ្លូវចិត្តបានប្តូរទៅមជ្ឈមណ្ឌលថ្មី
អ្នកជំងឺ១២នាក់ដែលមានបញ្ហាសុខភាពផ្លូវចិត្ត ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលសុខភាពផ្លូវចិត្ត ដែលទើបនឹងសាងសង់ថ្មីនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងក្រោមក្រសួងសង្គមកិច្ច ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ។ មជ្ឈមណ្ឌលនេះមានផ្ទៃដីទំហំ ៣ ហិកតា ...
សែន ដាវិដ
https://www.khmertimeskh.com/50622648/mental-health-patients-relocated-to-new-centre/
បញ្ហាទឹកកខ្វក់នៅក្នុងខេត្តព្រះសីហនុ
មន្ត្រីមកពីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ទីររដ្ឋបាលខេត្តព្រះសីហនុកំពុងសិក្សាពីវិធីដោះស្រាយហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតរួមគ្នា ហើយបានសម្រេចចិត្តដោះស្រាយបញ្ហាទឹកកខ្វក់ និងផ្លូវជាបឋម។ នៅក្នុងខែឧសភា គណៈកម្មាធិអន្តរក្រសួង ដែល ...
ប៉ិច សុធារី
https://www.khmertimeskh.com/50622637/water-problems-in-sihanoukville/
សមត្ថកិច្ចកម្ទេចរថយន្តដឹកឈើល្មើសច្បាប់ ៤ គ្រឿង ក្រោយចាប់ឧកញ៉ា ស៊ឹង សំអុល
រថយន្តដឹកឈើល្មើសច្បាប់មួយចំនួនដែលរកឃើញក្នុងព្រៃជ្រៅពាក់ព័ន្ធនឹងឧកញ៉ា ស៊ឹង សំអុល ក្នុងរឿងបំផ្លាញព្រៃឈើ ត្រូវបានកម្ទេចចោល ខណៈសំណុំរឿងនៃការចាប់ខ្លួនឧកញ៉ារូបនេះ និងបក្ខពួកអាចនឹងផ្ទេរមកកាន់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែសកម្មជនព្រៃឈើសម្តែងក្តីបារម្ភខ្លាច ...
សុទ្ធ គឹមសឿន
https://bit.ly/2NQrJFt
២ ឆ្នាំ ចាប់ម៉ាស៊ីនអារឈើបាន ២ ៣០០ គ្រឿង
គ្រាន់តែក្នុងរយៈពេល ២ ឆ្នាំ គឺក្នុងឆ្នាំ ២០១៧ និងក្នុងឆ្នាំ ២០១៨ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានចាប់ម៉ាស៊ីនអារឈើខ្នាតតូច ចំនួន ២ ៣០០ គ្រឿង ពីក្រុមជនកាប់បំផ្លាញព្រៃឈើខុសច្បាប់រួមទាំងអន្ទាក់សត្វព្រៃ គ្រឿងចក្រចូក និងឈូសឆាយ និងម៉ាស៊ីនអារឈើខ្នាតធំ មួយចំនួនទៀត ត្រូវបានរឹបអូស នៅក្នុងតំបន់ការពារព្រៃឈើជួរភ្នំក្រវាញខាងត្បូង។ ...
ខន សាវិ
https://bit.ly/2Y2FFjD
មន្ត្រីព្រៃឈើម្នាក់ត្រូវពលរដ្ឋចោទថា នៅពីក្រោយឈ្មួញឈើ តែមន្ត្រីរូបនេះបដិសេធ
មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើម្នាក់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យត្រូវបានពលរដ្ឋចោទថា ជាអ្នកនៅពីក្រោយឈ្មួញឈើមួយចំនួន ដែលប្រមូលទិញឈើពីពលករខ្មែរ ដែលលួចឆ្លងដែនចូលទៅកាប់ឈើដោយ ...
ឃុត សុភចរិយា
https://bit.ly/2XZkBdH
ឧកញ៉ា ស៊ឹង សំអុល មេការក្រុមហ៊ុន និងអ្នកបើកបររថយន្ត ៣ នាក់ ត្រូវឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ
លោកឧកញ៉ា ស៊ឹង សំអុល ម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រខេសាន់ មេការក្រុមហ៊ុន ២ នាក់ និងអ្នកបើកបររថយន្តម្នាក់សរុប ៤ នាក់ ត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ឃាត់ខ្លួនកាលពីម្សិលមិញ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើខណៈរថយន្តដែលបម្រើឲ្យមធ្យោបាយដឹកជញ្ជូនឈើជាង ៤០ ...
សុទ្ធ គឹមសឿន
https://bit.ly/2FZZX39
បញ្ឈប់ និងកម្ទេចសំណង់ ២ ទីតាំង ខណៈការពិនិត្យបានជាង ១០០ កន្លែង
រដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃចន្ទបានបញ្ឈប់ការសាងសង់ និងបានយកគ្រឿងចក្រវាយកម្ទេចសំណង់ធ្វើពីគ្រោងដែកនិងថ្មរបស់ជនជាតិចិនចំនួន ២ ទីតាំង នៅតំបន់ឆ្នេរអូរត្រេះ ១ ក្នុងក្រុងព្រះសីហនុ បន្ទាប់ពីរកឃើញសំណង់ទាំងនេះសង់ឡើង ...
វ៉ន ដារ៉ា
https://bit.ly/2NHB1Ug
ក្រសួងការងារ និង GIZ ចុះអនុស្សរណៈពង្រឹងវិស័យការងារ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ GIZ របស់អាល្លឺម៉ង់ កាលពីម្សិលមិញ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាលើកទី២ ដើម្បីអនុវត្តកម្មវិធី “គម្រោងពង្រឹងនិរន្តរភាពវិស័យវាយនភណ្ឌ និងកាត់ដេរ នៅទ្វីបអាស៊ី” (GIZ, FABRIC) នៅកម្ពុជា។ ...
ឡុង គីមម៉ារីតា
https://bit.ly/2JBpPTI
ច្បាប់ពាណិជ្ជកម្មសំខាន់ៗនឹងត្រូវបានអនុម័តនៅឆ្នាំនេះ
យោងតាមមន្ត្រីជាន់ខ្ពស់មួយរូបបានឱ្យដឹងថា ច្បាប់ថ្មីមួយដើម្បីជំរុញសេដ្ឋកិច្ចក្នុងតំបន់គឺកំពុងដំណើរការទៅតាមការគ្រោងទុក និងនឹងត្រូវបានអនុម័តនៅមុនដំណាច់ឆ្នាំនេះ។ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានប្រាប់កាសែតខ្មែរថាម ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50622358/key-commerce-laws-to-be-passed-this-year/
ការសិក្សាលើប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិត្រូវបានបញ្ចប់
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានធ្វើការសិក្សាលើលទ្ធភាពសិក្សាលើ ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ដែលជាប្រព័ន្ធដឹកជញ្ជូនតាមអគ្គីសនីដែលអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។ លោក វ៉ាស៊ីម សុរិយា ...
ជា វណ្ណៈ
https://www.khmertimeskh.com/50622359/study-on-mass-transit-system-completed/
ព្រះមហាក្សត្រអំពាវនាវឲ្យពលរដ្ឋចូលរួមដាំដើមឈើ និងទប់ស្កាត់ការកាប់ឈើ
ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី កាលពីម្សិលមិញបានអំពាវនាវដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ ឲ្យនាំគ្នាចូលរួមដាំដើមឈើ ឲ្យបានច្រើននៅតាមទីសាធារណៈនានារួមទាំងក្នុងដីស្រែចម្ការរបស់ ...
ឃុត សុភចរិយា
https://bit.ly/30sF7kF
នាយករដ្ឋមន្ត្រីចង់ឱ្យអាជ្ញាធរដោះស្រាយរាល់ការព្រួយបារម្ភរបស់សាធារណៈជន
កាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់អាជ្ញាធរឱ្យដោះស្រាយរាល់ការព្រួយបារម្ភនានា ដែលបានលើកឡើងដោយសាធារណជន ស្របតាមកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ នៅក្នុងសារលិខិតរំលឹកខួបទិវាប្រជាជនពិភពលោកលើក ...
តាំង វីដា
https://www.khmertimeskh.com/50622492/pm-wants-authorities-to-address-all-public-concerns/
កងយោធពលខេមរភូមិន្ទស្វែងរកជំនួយភាសាចិន
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទបានស្នើសុំឱ្យយោធាចិនជួយបង្រៀនភាសាចិនដល់មន្ត្រីយោធា។ លោកនាយឧត្តមសេនីយ៍ សារ៉ាត់ បានជួបជាមួយលោក Xu Wenhua នាយករងសាលាបណ្ឌិតសភាកាំភ្លើងធំ និងការពារអាកាសកងទ័ពជើងគោក នៃកងទ័ព ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50622468/rcaf-seeks-chinese-language-aid/
ក្រសួងការងាររំឭកពីការទូទាត់ប្រាក់អតីតភាពការងារ ក្រោយដឹងថាកម្មករមិនទាន់យល់ច្បាស់
ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ រំឭកជាថ្មីដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងទូទាំងប្រទេស ពីការទូទាត់បើកប្រាក់រំឭកនិងប្រាក់បំណាច់អតីតភាពការងារជាលើកដំបូងសម្រាប់ឆ្នាំ ២០១៩ បន្ទាប់ពីសង្កេតឃើញថា ពួកគេមួយចំនួន ...
ឡុង គីមម៉ារីតា
https://bit.ly/32h7tQA