ព័ត៌មាន
ថោង សារ៉ាត់ បដិសេធបទចោទប្រើប្រាស់អាវុធខុសច្បាប់
សាលាឧទ្ធរណ៍កាលពីម្សិលមិញបានបើកសវនាការជំនុំជម្រះជនជាប់ចោទ ថោង សារ៉ាត និងឪពុកម្តាយរបស់ ថោង សារ៉ាត់ ពាក់ព័ន្ធនិងបទចោទប្រើប្រាស់អាវុធខុសច្បាប់ដែលជននេះបានបដិសេធ។នៅក្នុងបន្ទប់សវនាការលោក ថោង សារ៉ាត់ ដែលត្រូវសាលាដំបូងរាជធានីកាត់ទោស ...
គឹម សារុំ
http://bit.ly/1IsAWuT
យុវសិស្ស និងគ្រួសារបដិសេធរឿងសូកប៉ាន់
យុវសិស្ស សាត សេរីបុត្រ ដែលសារព័ត៌មានចុះផ្សាយថាបានសូកលុយ ៦៥០ ដុល្លារជាថ្នូរនឹងការចេញវិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ និងឪពុកឈ្មោះ អ៊ុងរិទ្ធី ពីម្សិលមិញបានបដិសេធថាមិនបានប្រព្រឹត្តដូចការចោទនោះទេ។ ...
ឃុត សុភចរិយា
http://bit.ly/1Toq5m9
ពេទ្យភូមិចម្លងមេរោគអេដស៍ត្រូវកាត់ឲ្យជាប់ពន្ធនាគារ ២៥ ឆ្នាំ
គ្រូពេទ្យគ្មានអាជ្ញាប័ណ្ណត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២៥ ឆ្នាំកាលពីម្សិលមិញបន្ទាប់ពីសាលាដំបូងខេត្តបាត់ដំបងបានរកឃើញថាមានពិរុទ្ធពីបទ «ធ្វើទារុណកម្មដែលមានស្ថានទម្ងន់ទោស» ដោយសារគ្រូពេទ្យរូបនេះបានចម្លងមេរោគអេដស៍ដល់មនុស្ស ២៨២ នាក់។លោក យ៉ែម ជ្រឹម អាយុ ៥៦ ឆ្នាំបានឈ្ងោកមុខ ...
ផាក់ ស៊ាងលី និង Alice Cuddy
http://bit.ly/1NtUP0G
តុលាការខេត្តរតនគិរីបានបដិសេធការដាក់ញត្តិទាក់ទងនឹងបញ្ហាជម្លោះដីធ្លី
កាលពីថ្ងៃព្រហស្បតិ៍ មនុស្សជាង២០០ នាក់ដែលរស់នៅលើទីតាំងដីដែលមានជម្លោះនាខេត្តរតនគិរីបានដាក់ញត្តិទៅកាន់តុលាការខេត្តសុំអំពាវនាវឱ្យដោះលែងមេដឹកនាំសហគមន៍បី នាក់ដែលត្រូវបានផ្តន្ទាទោសនិងជាប់ឃុំកាលពីថ្ងៃពុធ ជុំវិញបញ្ហា ...
អូន ភាព
https://www.cambodiadaily.com/news/ratanakkiri-court-rejects-petition-over-dispute-102009/
រាជរដ្ឋាភិបាលជំរុញការតាមដានលើ អ៊ីនធឺណេតជាមួយច្បាប់ថ្មី
ក្រុមមន្ត្រីរដ្ឋាភិបាល កាលពីម្សិលមិញ បានចេញការពារកំណត់ត្រាសិទ្ធិសេរីភាពក្នុងការប្រើប្រាស់បណ្តាញអ៊ីនធឺណេតនៅក្នុងប្រទេសកម្ពុជា បើទោះបីមានការព្រួយបារម្ភថា សេចក្តីស្នើច្បាប់ទូរគមនាគមន៍ថ្មីៗនេះអាចធ្វើឲ្យប៉ះពាល់ខ្លាំងទៅលើក្រុមមនុស្សដែល ...
Charles Rollet
http://bit.ly/1NQqJdX
លោក កឹម សុខា ដាស់តឿនឲ្យប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ហ្វេសប៊ុក
កាលពីម្សិលមិញ លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងបាននិយាយទៅកាន់មេដឹកនាំយុវជនប្រចាំខេត្ត របស់គណបក្សសង្គ្រោះជាតិឲ្យប្រុងប្រយ័ត្នជាមួយអ្វីដែលពួកគេ បង្ហោះតាមហ្វេសប៊ុក ដោយសុំឲ្យពួកគេចេះគួរសមនៅពេលមានវិវាទនយោ ...
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/28838/
ការិយាល័យជលផលថ្មី បើកសម្ពោធក្នុងខេត្តកែប
រដ្ឋបាលជលផល គ្រោងនឹងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងខេត្តកែប ដោយមានការបើកសម្ពោធការិយាល័យថ្មីនៅទីនោះ។ការផ្លាស់ប្តូរនេះ បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកអភិរក្ស បានក្រើនរំលឹកពីការកើនឡើងជាលំដាប់នូវការនេសាទខុសច្បាប់ នៅខេត្តកែប ដែលបានបំផ្លិចបំផ្លាញបរិស្ថានសមុទ្រ ធនធានត្រី និងជីវភាពរបស់ប្រជាជន។ ...
Brent Crane
http://www.phnompenhpost.com/national/new-fisheries-office-inaugurated-kep
សង្គមស៊ីវិលសាទរការចុះឈ្មោះបោះឆ្នោតសាកល្បង
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតកាលពីម្សិលមិញបានបើកកិច្ចពិភាក្សាតុមូលដើម្បីពិនិត្យមើលទៅលើលទ្ធផលនៃការសាកល្បងប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោតថ្មីរយៈពេលពីរសប្តាហ៍ដោយវាយតម្លៃថាជាដំណើរការវិជ្ជមានប៉ុន្តែបានសម្តែងការព្រួយបារម្ភ ...
វង្ស សុខេង
http://bit.ly/1LRxapM
ប្រជាពលរដ្ឋខ្មែរនៅជនបទវាយប្រហារតុលាការលើករណីដាក់ពន្ធនាគារជម្លោះដីធ្លី
អ្នកតវ៉ារាប់សិបនាក់ នៅទីជនបទនៃប្រទេសកម្ពុជា បានទំលាយទ្វារ និងព្យាយាមធ្វើដំណើរទៅតុលាការខេត្ត ដែលបានឃុំឃាំងអ្នកភូមិបីនាក់ក្នុងជម្លោះដីធ្លីមួយ នៅភាគឦសាននៃប្រទេសកម្ពុជា។យោងទៅតាមរបាយការណ៍ របស់វេទិកា ...
សុខ ខេមរា
http://www.voacambodia.com/content/cambodia-land-disputes/3085844.html
ជាបណ្តើរៗ ស្ត្រីកម្ពុជាកំពុងស្វែងរកការអប់រំថ្នាក់ឧត្តមសិក្សានៅបរទេស
ស្ត្រីកម្ពុជា ប្រឈមនឹងឧបសគ្គជាច្រើន ដើម្បីជោគជ័យនៅក្នុងការសិក្សា រាប់បញ្ចូលទាំងអំពើហិង្សាក្នុងគ្រួសារ និងហិង្សាខាងផ្លូវភេទ ប៉ុន្តែស្ត្រីកាន់តែច្រើនឡើង កំពុងតែស្វែងរកការសិក្សាថ្នាក់ឧត្តមសិក្សា និងជំនាញការងារបន្ថែមទៀត។ប្រជាជន ...
តែន សុខស្រីនិត
http://www.voacambodia.com/content/increasingly-cambodian-women-seeking-higher-education-abroad/3086134.html
អឺរ៉ុប និងវៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
កាលពីថ្ងៃពុធនេះ សហភាពអឺរ៉ុប និងប្រទេសវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងដករបាំងពន្ធគយស្ទើរតែទាំងស្រុង រវាងអឺរ៉ុប និងប្រជាជាតិអាសុីអាគ្នេយ៍មួយនេះ។បច្ចុប្បន្ន ការនាំចេញរបស់អឺរ៉ុបមកប្រទេសវៀតណាម ភាគច្រើនជា ផលិតផលបច្ចេកទេស ...
បុគ្គលិកសារព័ត៌មាន AFP
http://www.thanhniennews.com/politics/eu-vietnam-sign-free-trade-deal-55555.html
តុលាការចេញដីកាថ្មីសម្រាប់មេដឹកនាំបក្សប្រឆាំង សម រង្សុី
តុលាការរាជធានីភ្នំពេញ បានចេញដីកាកោះ សម្រាប់មេដឹកនាំគណបក្សប្រឆាំង សម រង្សុី ឱ្យបង្ហាញខ្លួននៅខែមករា ដើម្បីឆ្លើយនឹងសំនួររបស់តុលាការ នៅក្នុងសំណុំរឿងបរិហាកេរ្តិ៍ថ្មីផ្សេងទៀត។ចំណាត់ការរបស់តុលាការប្រឆាំងនឹងលោក សម រង្សុី កើតមានឡើង ដោយមិន ...
ហ៊ុល រស្មី
http://www.voacambodia.com/content/court-issues-new-summons-for-opposition-leader-sam-rainsy/3084587.html
មន្ត្រីរដ្ឋាភិបាលកាន់តែច្រើនឡើងមានវត្តមានលើហ្វេសប៊ុក
នៅខែកក្កដា ប្រជាជនកម្ពុជាប្រមាណជា ២.៩ លាននាក់ មានវត្តមាននៅលើហ្វេសប៊ុក កើនឡើងពីចំនួន ១.៧លាននាក់ កាលពីដើមឆ្នាំមុន។ប្រជាប្រិយភាព ហ្វេសប៊ុក គេហទំព័របណ្តាញទំនាក់ទំនងសង្គម បានរីកធំធាត់យ៉ាងឆាប់រហ័សជាមួយនឹងមន្ត្រីរដ្ឋាភិបាល ...
ហ៊ាន សុជាតា
http://www.voacambodia.com/content/government-officials-increasingly-on-facebook/3084608.html
កិច្ចខិតខំផ្តល់ជំនួយរបស់បព្វជិតគាំទ្រការអប់រំនៅកម្ពុជា
អង្គការមិនមែនរដ្ឋាភិបាលរបស់ប្រទេសជប៉ុន ដែលបានប្តេជ្ញាជួយក្មេងខ្សត់ខ្សោយកម្ពុជាឱ្យទទួលបានការអប់រំ ប្រារព្ធការបញ្ចប់ការសាងសង់សាលារៀនទី១៩ របស់ខ្លួន នៅក្នុងប្រទេសកម្ពុជា កាលពីខែកុម្ភៈកន្លងទៅ។អង្គការអមតៈ ដែលមានន័យថា អនន្តភាព ជា ...
Masaaki Kameda
http://www.japantimes.co.jp/news/2015/12/03/national/priests-aid-effort-provide-eduction-rural-cambodia/#.VmE9ur_-SB0
ប្រាក់កម្ចីជប៉ុនផ្តល់ជាហិរញ្ញប្បទានសម្រាប់ការធ្វើឱ្យផ្លូវហាយវ៉េកម្ពុជាកាន់តែប្រសើរឡើង
ប្រាក់កម្ចីរបស់ប្រទេសជប៉ុន ជូនទៅប្រទេសកម្ពុជា នឹងផ្តល់ជាហិរញ្ញប្បទាន សម្រាប់ការធ្វើឱ្យផ្លូវហាយវ៉េសំខាន់មួយ កាន់តែប្រសើរឡើង។ កញ្ចប់ប្រាក់កម្ចីនេះ មានទឹកប្រាក់សរុបចំនួន ១៥០លានដុល្លារអាមេរិក និងត្រូវបានប្រើប្រាស់ ...
បុគ្គលិកសារព័ត៌មាន World Highways
http://www.worldhighways.com/categories/auctions-equipment-supply-servicing-finance/news/japan-loans-will-finance-cambodia-highway-upgrade/
ក្រុមហ៊ុនអាកាសចរណ៍ចិនបើកជើងហោះហើរត្រង់មកក្រុងព្រះសីហនុនៃប្រទេសកម្ពុជា
យោងទៅតាមសារព័ត៌មានក្នុងស្រុកជាភាសាអង់គ្លេសមួយ ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយស្រង់សម្តីរបស់នាយកប្រតិបត្តិ បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ ឡាក់គី អ៊ែរ បានបើកជើងហោះហើរត្រង់ពីគុនមីង មកក្រុងព្រះសីហនុ ដោយក្លាយជាក្រុមហ៊ុនអាកាសចរណ៍ចិនទី១ ...
បុគ្គលិកសារព័ត៌មាន Xinhua
http://www.chinadaily.com.cn/business/2015-12/03/content_22618731.htm
មេដឹកនាំសហជីពស្នើសុំជួបជាមួយតំណាងរាស្ត្រ
ខណៈពេលដែលរដ្ឋសភា រៀបចំនឹងសួរដេញដោលសេចក្តីព្រាងច្បាប់ ចម្រូងចម្រាសមួយ សំដៅគ្រប់គ្រងសហជីព មេដឹកនាំសហជីពនិយាយថា ពួកគេចង់ជួបជាមួយនឹងតំណាងរាស្ត្រ និងសម្តែងការព្រួយបារម្ភរបស់ពួកគេ។ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/union-leaders-request-meeting-with-lawmakers/3086122.html
មិនមានអ្វីរាយការណ៍លើការអង្កេតក្នុងការសម្លាប់សកម្មជនសហជីព
ជិតរយៈពេលប្រាំមួយខែទៅហើយ ដែលគណៈកម្មាការពិសេសមួយបានបង្កើតឡើង មិនទាន់មានអ្វីរាយការណ៍នៅឡើយ លើការស៊ើបអង្កេតករណីធ្វើឃាតសហជីពបីនាក់ រួមមាន លោក ជា វិជ្ជា ប្រធានសហជីពសេរី។ ...
វង្ស សុខេង និង ប៉ិច សុធារី
http://www.phnompenhpost.com/national/no-word-inquests-unionists-killings
ក្រសួងអប់រំពិនិត្យករណីសិស្សប្រឡងធ្លាក់កែឲ្យជាប់
ក្រសួងអប់រំយុវជន និងកីឡាកាលពីម្សិលមិញបានបង្កើតគណៈកម្មការកោសល្យវិច័យមួយដើម្បីពិនិត្យ និងស្រាវជ្រាវលើភាពមិនប្រក្រតីជុំវិញករណី «មន្ត្រីជាន់ខ្ពស់នៃមន្ទីរអប់រំខេត្តបាត់ដំបងប្រព្រឹត្តអំពើពុករលួយលួចធ្វើលិខិតបញ្ជាក់ការសិក្សាឲ្យសិស្សម្នាក់ពីការប្រឡង ...
ឃុត សុភចរិយា
http://bit.ly/1OHlR8a
នាយករដ្ឋមន្ត្រីបើកសម្ពោធដាក់ឱ្យប្រើប្រាស់នូវអាងហែលទឹកខ្នាតអូឡាំពិកនៅខេត្តកំពង់ចាម
កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានសម្ពោធដាក់ឱ្យប្រើប្រាស់នូវអាងហែលទឹកខ្នាតអូឡាំពិកថ្មីបំផុតរបស់ប្រទេសកម្ពុជា នៅក្នុងខេត្តកំពង់ចាម ដែលជាបរិក្ខារមានតម្លៃ ១.៥ លានដុល្លារអាមេរិកក្រោមឈ្មោះរបស់លោក ...
គុច ណារ៉េន
https://www.cambodiadaily.com/news/prime-minister-inaugurates-olympic-pool-in-kompong-cham-101837/
គេហទំព័រថ្មីបញ្ចេញឈ្មោះអ្នកមានខ្នងក្រាស់នៅពីក្រោយប្រព័ន្ធផ្សព្វផ្សាយ
យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយធ្វើឡើងដោយ អង្គការសេរីភាពខាងសារព័ត៌មាន ...
Matt Blomberg
អាជ្ញាធរអប្សរាប្រកាសគម្រោងស្តារថ្មីមួយក្នុងប្រាសាទអង្គរ
អាជ្ញាធរអប្សរា បានប្រកាសថា ប្រាសាទអង្គរវត្តនឹងទទួលបាននូវគម្រោងស្តារឡើងវិញថ្មីមួយនៅឆ្នាំ ២០១៧។ការប្រកាសនេះត្រូវបានធ្វើឡើង កាលពីថ្ងៃអង្គារ បន្ទាប់ពីសម័យប្រជុំលើកទី ២៤ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ អង្គរ (ICC-Angkor) ដែលពិភាក្សាទៅលើការ ...
ធិក កល្យាណ
http://bit.ly/1IqH06Z
ក្រុមហ៊ុនចម្ការកៅស៊ូ កម្ពុជា ថាសន្និសីទកៅស៊ូពិភពលោកនឹងគ្មានដំណោះស្រាយលើតម្លៃទេ
ខណៈដែលសន្និសីទកៅស៊ូពិភពលោកចាប់ផ្ដើមនៅថ្ងៃនេះ ក្នុងប្រទេសវៀតណាម ក្រុមហ៊ុនចម្ការ កៅស៊ូក្នុងស្រុករបស់កម្ពុជាហាក់មិនមានចំណាប់អារម្មណ៍នឹងការចូលរួមប៉ុន្មាន ...
ស ច័ន្ទដារ៉ា
http://bit.ly/1LQmojA
ចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ ត្រូវបញ្ជូនចេញកើនឡើងបីដង
ចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ដែលត្រូវបានឃាត់ខ្លួននៅក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០១៥ នេះ និងត្រូវបានបញ្ចូនទៅប្រទេសកំណើតវិញមានចំនួន ៤,៣១២ នាក់ ពោលគឺកើនឡើងបីដង បើធៀបទៅនឹងតួលេខក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែល ...
មុំ គន្ធា
http://bit.ly/1LQsYGF