ព័ត៌មាន​

ថោង សារ៉ាត់ ​បដិសេធ​​បទ​ចោទ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់

សាលា​​ឧទ្ធរណ៍​កាលពី​ម្សិលមិញ​បាន​បើក​សវនាការ​ជំនុំជម្រះ​ជន​ជាប់​ចោទ​ ថោង សារ៉ាត និង​ឪពុក​ម្តាយ​របស់​​ ថោង សារ៉ាត់ ពាក់ព័ន្ធ​និង​​បទ​ចោទ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​​ដែល​ជន​នេះ​បាន​​បដិសេធ។នៅក្នុង​បន្ទប់​សវនាការ​លោក​​ ថោង សារ៉ាត់ ដែល​ត្រូវ​សាលា​ដំបូង​រាជធានី​កាត់​​ទោស ...

គឹម សារុំ
http://bit.ly/1IsAWuT

យុវ​សិស្ស និង​គ្រួសារ​បដិសេធ​រឿង​សូកប៉ាន់

យុវសិស្ស​ សាត សេរីបុត្រ ដែល​សារព័ត៌មាន​ចុះ​ផ្សាយ​ថា​បាន​សូក​លុយ​ ៦៥០ ​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ចេញ​វិញ្ញាបនបត្រ​មធ្យម​សិក្សា​ទុតិយភូមិ និង​ឪពុក​ឈ្មោះ អ៊ុងរិទ្ធី ពី​ម្សិលមិញ​បាន​បដិសេធ​ថា​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​នោះ​ទេ។ ...

ឃុត សុភចរិយា
http://bit.ly/1Toq5m9

ពេទ្យ​ភូមិ​ចម្លង​មេរោគ​អេដស៍​ត្រូវ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ ២៥ ​ឆ្នាំ

គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ២៥ ឆ្នាំ​កាល​ពី​ម្សិលមិញ​បន្ទាប់​ពី​សាលា​ដំបូង​ខេត្ត​បាត់ដំបង​បាន​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ពី​បទ «ធ្វើ​ទារុណកម្ម​ដែល​មាន​ស្ថាន​ទម្ងន់​ទោស» ដោយ​សារ​គ្រូពេទ្យ​រូប​នេះ​បាន​ចម្លង​មេរោគ​អេដស៍​ដល់​មនុស្ស ២៨២ នាក់។លោក យ៉ែម ជ្រឹម អាយុ ៥៦ ឆ្នាំ​បាន​ឈ្ងោក​មុខ ...

ផាក់ ស៊ាងលី និង Alice Cuddy
http://bit.ly/1NtUP0G

តុលាការខេត្ត​រតនគិរី​បាន​បដិសេធ​ការ​ដាក់​ញត្តិ​ទាក់ទង​នឹង​បញ្ហា​ជម្លោះដីធ្លី​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ មនុស្ស​ជាង​២០០​ នាក់​ដែល​រស់នៅ​លើ​ទីតាំង​ដី​ដែល​មាន​ជម្លោះ​នា​ខេត្តរតនគិរី​បាន​ដាក់​ញត្តិ​ទៅ​កាន់​តុលាការខេត្ត​សុំ​អំពាវនាវ​ឱ្យ​ដោះ​លែង​មេដឹកនាំ​សហគមន៍​បី​ នាក់​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​និង​ជាប់​ឃុំ​កាលពី​ថ្ងៃ​ពុធ​ ជុំវិញ​បញ្ហា ...

អូន ភាព
https://www.cambodiadaily.com/news/ratanakkiri-court-rejects-petition-over-dispute-102009/

រាជរដ្ឋាភិបាល​ជំរុញ​ការ​តាម​ដាន​លើ​ អ៊ីនធឺណេត​ជាមួយ​ច្បាប់​ថ្មី

ក្រុម​មន្ត្រី​រដ្ឋាភិបាល កាល​ពី​ម្សិលមិញ​ បាន​ចេញ​ការពារ​កំណត់ត្រា​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រើ​ប្រាស់​បណ្តាញ​អ៊ីនធឺណេត​នៅក្នុង​ប្រទេស​កម្ពុជា​ បើ​ទោះ​បី​មាន​ការ​ព្រួយ​បារម្ភ​ថា សេចក្តី​ស្នើ​ច្បាប់​ទូរ​គមនាគមន៍​ថ្មីៗ​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខ្លាំង​ទៅ​លើ​ក្រុម​មនុស្ស​ដែល ...

Charles Rollet
http://bit.ly/1NQqJdX

លោក កឹម សុខា ដាស់​​​តឿន​​​ឲ្យប្រុង​ប្រយ័ត្ន​ចំពោះការ​ប្រើប្រាស់​ហ្វេស​ប៊ុក

កាលពី​ម្សិលមិញ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​ប្រឆាំង​បាន​និយាយ​​ទៅ​កាន់​មេដឹកនាំ​យុវជន​ប្រចាំ​ខេត្ត ​របស់​​​គណ​បក្ស​សង្គ្រោះជាតិ​​ឲ្យ​ប្រុង​ប្រយ័ត្ន​ជាមួយ​អ្វី​ដែល​ពួកគេ​​ បង្ហោះ​តាម​ហ្វេសប៊ុក​ ដោយ​​សុំ​ឲ្យ​ពួកគេ​​ចេះ​គួរ​សម​នៅពេលមាន​​វិវាទ​នយោ ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/28838/

ការិយាល័យជលផលថ្មី បើកសម្ពោធក្នុងខេត្តកែប

រដ្ឋបាលជលផល គ្រោងនឹងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងខេត្តកែប ដោយមានការ​បើក​សម្ពោធ​ការិយាល័យថ្មីនៅទីនោះ។ការផ្លាស់ប្តូរនេះ បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកអភិរក្ស បានក្រើនរំលឹកពីការកើនឡើងជាលំដាប់​នូវការនេសាទខុសច្បាប់ នៅខេត្តកែប ដែលបានបំផ្លិចបំផ្លាញបរិស្ថានសមុទ្រ ធនធានត្រី និងជីវភាពរបស់ប្រជាជន។ ...

Brent Crane
http://www.phnompenhpost.com/national/new-fisheries-office-inaugurated-kep

សង្គម​ស៊ីវិល​សាទរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សាកល្បង

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​កាលពី​ម្សិលមិញ​បាន​បើក​កិច្ចពិភាក្សា​តុ​មូល​ដើម្បី​ពិនិត្យ​មើល​ទៅ​លើ​លទ្ធផល​នៃ​ការ​សាកល្បង​ប្រព័ន្ធ​ចុះ​​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​រយៈពេល​ពីរ​សប្តាហ៍​ដោយ​​វាយ​តម្លៃ​ថា​ជា​ដំណើរការ​វិជ្ជមាន​ប៉ុន្តែ​បាន​​សម្តែង​ការ​ព្រួយបារម្ភ ...

វង្ស សុខេង
http://bit.ly/1LRxapM

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ជនបទ​វាយប្រហារ​តុលាការ​លើ​ករណី​ដាក់​ពន្ធនាគារ​ជម្លោះដីធ្លី​

អ្នក​តវ៉ា​រាប់​សិប​នាក់​ នៅ​ទី​ជនបទ​នៃ​ប្រទេស​កម្ពុជា​ បាន​ទំលាយ​ទ្វារ​ និង​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​តុលាការខេត្ត​ ដែល​បាន​ឃុំឃាំង​អ្នក​ភូមិ​បី​នាក់​​ក្នុង​ជម្លោះដីធ្លី​មួយ​ នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។​​យោង​ទៅ​តាម​របាយការណ៍ ​របស់​វេទិកា ...

សុខ ខេមរា
http://www.voacambodia.com/content/cambodia-land-disputes/3085844.html

ជា​បណ្តើរៗ​ ស្ត្រី​កម្ពុជា​កំពុង​ស្វែងរក​ការ​អប់រំ​ថ្នាក់ឧត្តម​សិក្សា​នៅ​បរទេស​

ស្ត្រី​កម្ពុជា​ ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន​ ដើម្បី​ជោគជ័យ​នៅ​ក្នុង​ការ​សិក្សា​ រាប់​បញ្ចូល​ទាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​ហិង្សា​ខាង​ផ្លូវភេទ​ ប៉ុន្តែ​ស្ត្រី​កាន់​តែ​ច្រើន​ឡើង​ កំពុង​តែ​ស្វែងរក​ការ​សិក្សា​ថ្នាក់ឧត្តម​សិក្សា​ និង​ជំនាញ​ការងារ​បន្ថែម​ទៀត​។​​ប្រជាជន ...

តែន សុខស្រីនិត
http://www.voacambodia.com/content/increasingly-cambodian-women-seeking-higher-education-abroad/3086134.html

អឺរ៉ុប​ និង​វៀតណាម​ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​

កាលពី​ថ្ងៃ​ពុធ​នេះ​ សហភាព​អឺរ៉ុប​ និង​ប្រទេស​វៀតណាម​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ដែល​នឹង​ដក​របាំង​ពន្ធគយ​ស្ទើរតែ​ទាំងស្រុង​ រវាង​អឺរ៉ុប​ និង​ប្រជាជាតិ​អា​សុីអាគ្នេយ៍​មួយ​នេះ​។​​បច្ចុប្បន្ន​ ការ​នាំ​ចេញ​របស់​អឺរ៉ុប​មក​ប្រទេស​វៀតណាម​ ភាគច្រើន​ជា​ ផលិតផល​បច្ចេកទេស ...

បុគ្គលិកសារព័ត៌មាន AFP
http://www.thanhniennews.com/politics/eu-vietnam-sign-free-trade-deal-55555.html

តុលាការ​ចេញ​ដីកា​ថ្មី​សម្រាប់​មេដឹកនាំ​បក្ស​ប្រឆាំង​ សម​ រ​ង្សុី

តុលាការ​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកាកោះ​ សម្រាប់​មេដឹកនាំ​គណបក្សប្រឆាំង​ សម​ រ​ង្សុី ​ឱ្យ​បង្ហាញខ្លួន​នៅ​ខែមករា​ ដើម្បី​ឆ្លើយ​នឹង​សំនួរ​របស់​តុលាការ​ នៅ​ក្នុង​សំណុំរឿង​បរិហា​កេរ្តិ៍​ថ្មី​ផ្សេង​ទៀត​។​​ចំណាត់ការ​របស់​តុលាការ​ប្រឆាំង​នឹង​លោក​ សម​ រ​ង្សុី កើត​មាន​ឡើង​ ដោយ​មិន ...

ហ៊ុល រស្មី
http://www.voacambodia.com/content/court-issues-new-summons-for-opposition-leader-sam-rainsy/3084587.html

មន្ត្រី​រដ្ឋាភិបាល​កាន់តែ​ច្រើន​ឡើង​មាន​វត្តមាន​លើ​ហ្វេ​ស​ប៊ុ​ក​

​នៅ​ខែកក្កដា​ ប្រជាជន​កម្ពុជា​ប្រមាណ​ជា​ ២.៩​ លាន​នាក់​ មាន​វត្ត​មាននៅ​លើ​ហ្វេ​ស​ប៊ុ​ក​ កើនឡើង​ពី​ចំនួន​ ១.៧​លាន​នាក់​ កាលពីដើម​ឆ្នាំ​មុន​។​ប្រជាប្រិយភាព​ ហ្វេ​ស​ប៊ុ​ក​ គេហទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​ បាន​រីក​ធំធាត់​យ៉ាង​ឆាប់រហ័ស​ជាមួយនឹង​មន្ត្រី​រដ្ឋាភិបាល ...

ហ៊ាន​ សុជាតា
http://www.voacambodia.com/content/government-officials-increasingly-on-facebook/3084608.html

កិច្ច​ខិតខំ​ផ្តល់ជំនួយរបស់​បព្វជិត​គាំទ្រ​ការ​អប់រំ​នៅ​កម្ពុជា​

អង្គការ​មិនមែន​រដ្ឋាភិបាល​របស់​ប្រទេស​ជប៉ុន​ ដែល​បាន​ប្តេជ្ញា​ជួយ​ក្មេង​ខ្សត់ខ្សោយ​កម្ពុជា​ឱ្យ​ទទួល​បានការ​អប់រំ​ ប្រារព្ធ​ការ​បញ្ចប់​ការ​សាងសង់​សាលារៀន​ទី​១៩​ របស់​ខ្លួន​ នៅ​ក្នុងប្រទេស​កម្ពុជា​ កាលពី​ខែកុម្ភៈ​កន្លង​ទៅ​។​​អង្គការ​អមតៈ​ ដែល​មាន​ន័យ​ថា​ អនន្ត​ភាព​ ជា ...

Masaaki Kameda
http://www.japantimes.co.jp/news/2015/12/03/national/priests-aid-effort-provide-eduction-rural-cambodia/#.VmE9ur_-SB0

ប្រាក់​កម្ចី​ជប៉ុន​ផ្តល់​ជា​ហិរញ្ញប្បទាន​សម្រាប់​ការ​ធ្វើ​ឱ្យ​ផ្លូវ​ហា​យ​វ៉េ​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង​

ប្រាក់​កម្ចី​របស់​ប្រទេស​ជប៉ុន​ ជូន​ទៅ​ប្រទេស​កម្ពុជា​ នឹង​ផ្តល់​ជា​ហិរញ្ញប្បទាន​ សម្រាប់​ការ​ធ្វើ​ឱ្យ​ផ្លូវ​ហា​យ​វ៉េ​សំខាន់​មួយ​ កាន់តែ​ប្រសើរ​ឡើង​។​ កញ្ចប់​ប្រាក់កម្ចី​នេះ​ មាន​ទឹកប្រាក់​សរុប​ចំនួន​ ១៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​ត្រូវ​បាន​ប្រើប្រាស់ ...

បុគ្គលិកសារព័ត៌មាន​ World Highways
http://www.worldhighways.com/categories/auctions-equipment-supply-servicing-finance/news/japan-loans-will-finance-cambodia-highway-upgrade/

ក្រុមហ៊ុន​អាកាសចរណ៍​ចិន​បើក​ជើងហោះហើរ​ត្រង់​មក​ក្រុងព្រះសីហនុ​នៃ​ប្រទេស​កម្ពុជា​

យោង​ទៅ​តាម​សារព័ត៌មាន​ក្នុងស្រុក​ជា​ភាសា​អង់គ្លេស​មួយ​ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​ស្រង់​សម្តី​របស់​នាយក​ប្រតិបត្តិ​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​អាកាសចរណ៍​ ឡាក់​គី​ អ៊ែ​រ​ បាន​បើក​ជើងហោះហើរ​ត្រង់​ពី​គុន​មីង​ មក​ក្រុងព្រះសីហនុ​ ដោយ​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ទី​១ ...

បុគ្គលិកសារព័ត៌មាន Xinhua
http://www.chinadaily.com.cn/business/2015-12/03/content_22618731.htm

មេដឹកនាំ​សហជីព​ស្នើ​សុំ​ជួប​ជាមួយ​តំណាងរាស្ត្រ​

ខណៈ​ពេល​ដែល​រដ្ឋសភា​ រៀបចំ​នឹង​សួរ​ដេញដោល​សេចក្តីព្រាងច្បាប់​ ចម្រូងចម្រាស​មួយ​ សំដៅ​គ្រប់គ្រង​សហជីព​ មេដឹកនាំ​សហជីព​និយាយ​ថា​ ពួក​គេ​ចង់​ជួប​ជាមួយនឹង​តំណាងរាស្ត្រ​ និង​សម្តែង​ការ​ព្រួយបារម្ភ​របស់​ពួក​គេ​។​​ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/union-leaders-request-meeting-with-lawmakers/3086122.html

មិនមានអ្វីរាយការណ៍លើការអង្កេតក្នុងការសម្លាប់សកម្មជនសហជីព

ជិតរយៈពេលប្រាំមួយខែទៅហើយ ដែលគណៈកម្មាការពិសេសមួយបានបង្កើតឡើង មិនទាន់មានអ្វីរាយការណ៍នៅឡើយ លើការស៊ើបអង្កេតករណីធ្វើឃាតសហជីពបីនាក់ រួមមាន លោក ជា វិជ្ជា ប្រធានសហជីពសេរី។ ...

វង្ស សុខេង និង ប៉ិច សុធារី
http://www.phnompenhpost.com/national/no-word-inquests-unionists-killings

ក្រសួង​អប់រំ​ពិនិត្យ​ករណី​សិស្ស​ប្រឡង​ធ្លាក់​កែ​ឲ្យ​ជាប់

ក្រសួង​អប់រំ​យុវជន និង​កីឡា​កាលពី​ម្សិលមិញ​បាន​បង្កើត​គណៈកម្មការ​កោសល្យ​វិច័យ​​មួយ​ដើម្បី​ពិនិត្យ និង​ស្រាវជ្រាវ​លើ​ភាព​មិន​ប្រក្រតី​ជុំវិញ​ករណី «មន្ត្រី​ជាន់​ខ្ពស់​នៃ​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង​ប្រព្រឹត្ត​អំពើ​ពុករលួយ​លួច​ធ្វើ​លិខិត​បញ្ជាក់​ការ​សិក្សា​ឲ្យ​សិស្ស​​ម្នាក់​ពី​ការ​ប្រឡង ...

ឃុត សុភចរិយា
http://bit.ly/1OHlR8a

នាយក​រដ្ឋមន្ត្រី​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​អាង​ហែល​ទឹក​ខ្នាត​អូ​ឡាំ​ពិ​ក​នៅ​ខេត្តកំពង់ចាម​

កាលពី​ថ្ងៃ​ពុធ​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​អាង​ហែល​ទឹក​ខ្នាត​អូ​ឡាំ​ពិ​ក​ថ្មី​បំផុត​របស់​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ខេត្តកំពង់ចាម​ ដែល​ជា​បរិក្ខារ​មាន​តម្លៃ​ ១.៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ក្រោម​ឈ្មោះ​របស់​លោក ...

គុច ណារ៉េន
https://www.cambodiadaily.com/news/prime-minister-inaugurates-olympic-pool-in-kompong-cham-101837/

អាជ្ញាធរ​អប្សរា​ប្រកាស​​គម្រោង​ស្តារ​​​ថ្មី​មួយ​ក្នុង​ប្រាសាទ​អង្គរ

អាជ្ញាធរ​អប្សរា បាន​ប្រកាស​ថា ​ប្រាសាទអង្គរ​វត្ត​នឹង​ទទួល​បាន​នូវ​គម្រោង​ស្តារ​ឡើង​វិញ​ថ្មី​មួយ​នៅ​ឆ្នាំ ២០១៧។ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង កាល​ពី​ថ្ងៃ​អង្គារ ​​បន្ទាប់​ពី​សម័យ​ប្រជុំ​លើ​ក​ទី ២៤ របស់​​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ អង្គរ​ (ICC-Angkor) ដែល​ពិភាក្សា​ទៅ​លើ​ការ ...

ធិក កល្យាណ
http://bit.ly/1IqH06Z

ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ កម្ពុជា ​ថា​សន្និសីទ​កៅស៊ូ​ពិភពលោក​នឹង​គ្មាន​ដំណោះ​ស្រាយ​លើ​តម្លៃ​ទេ

ខណៈ​ដែល​ស​ន្និ​សីទ​កៅ​ស៊ូ​ពិ​ភព​លោក​ចាប់​ផ្ដើម​​នៅ​ថ្ងៃ​នេះ​​ ក្នុង​ប្រទេស​​វៀត​ណាម​​ ក្រុម​ហ៊ុន​ចម្ការ​ កៅ​ស៊ូ​​ក្នុង​​ស្រុករបស់​កម្ពុជា​​ហាក់​មិន​មាន​ចំណាប់​អារម្មណ៍​នឹង​ការ​ចូល​រួម​ប៉ុន្មាន​ ...

ស ច័ន្ទដារ៉ា
http://bit.ly/1LQmojA

ចំនួន​​ជន​​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ ត្រូវ​បញ្ជូន​ចេញ​កើន​ឡើង​​​បី​ដង

ចំនួន​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្នុង​រយៈពេល​ ១១ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៥ នេះ និង​ត្រូវ​បាន​បញ្ចូន​ទៅ​ប្រទេស​កំណើត​វិញ​​មាន​ចំនួន ៤,៣១២ នាក់ ពោល​គឺ​កើន​ឡើង​បី​ដង​ បើ​ធៀប​ទៅ​នឹង​តួលេខ​ក្នុង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន ដែល ...

មុំ គន្ធា
http://bit.ly/1LQsYGF

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

K2RM9
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!