ភ្នំពេញប៉ុស្តិ៍

រដ្ឋមន្ត្រី​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អានកូ​ពង្រីក​ទំនប់​ និង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទឹកស្អាត

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន អានកូ ពង្រីក​ខ្នង​ទំនប់​បន្ថែម ​និង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ទីតាំង​រោងចក្រ​ផលិត​ទឹកស្អាត​របស់ខ្លួន ព្រមទាំង​បន្ត​ពង្រីក​ការគ្រប់គ្រង​ទឹក​ឱ្យបាន​​កាន់តែច្រើន​ ដើម្បី​ឆ្លើយតប​នឹង​កំណើន​នៃ​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-03-01-1056-232530.html

លោកនាយក​រដ្ឋមន្ត្រី​ ជំរុញ​ឱ្យ​ប្រកាន់ខ្ជាប់​ការរស់នៅ​តាម​គន្លង​ថ្មី

ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​គ្រប់រូប​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការរស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ពិសេស​ទម្លាប់​នៃ​ការ​រស់នៅ​ជាមួយ «​ភាព​ស្អាត និង​អនាម័យ​» រួមជាមួយ​ការអនុវត្ត​តាម​វិធាន​សុខាភិបាល និង​វិធាន​នានា​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ចូលរួម​ទប់ស្កាត់​ការចម្លង​ជំងឺ​កូវីដ​ ១៩​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-03-01-0907-232502.html

កម្ពុជា​មាន​ស្ត្រី​ប្រមាណ​ជាង​ ៦០ ​ភាគរយ​បាន​​ក្លាយជា​ម្ចាស់​អាជីវកម្ម​ និង​ជា​អ្នកធ្វើ​ជំនួញ

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​លើកឡើងថា ប្រទេស​កម្ពុជា​មាន​ស្ត្រី​ប្រមាណ​ជាជាង ៦០ ភាគរយ​បាន​ក្លាយជា​ម្ចាស់​អាជីវកម្ម និង​ជា​អ្នកធ្វើ​ជំនួញ ដែល​នេះ​ជា​អត្រា​ខ្ពស់​មួយ​សម្រាប់​ប្រទេស​នេះ​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-03-01-0936-232507.html

កម្ពុជា​ប្រកាស​ខេត្ត​កែប​ជា​ខេត្ត​អស់​មីន​ទី​១ ហើយ​គ្រោង​ប្រកាស​ខេត្ត​ក្រុង​ ៧ ​ទៀត​នៅ​ឆ្នាំនេះ

កម្ពុជា​ប្រកាស​ខេត្ត​កែប​ជា​ខេត្ត​ទី​១ ដែល​អស់​គ្រាប់មីន ហើយ​គ្រោង​នឹង​ប្រកាស​រាជធានី​-​ខេត្ត​ ៧ ​ទៀត​ជា​ខេត្ត​អស់​មីន​នៅក្នុង​ឆ្នាំនេះ ក្នុងនោះ​មាន ខេត្ត​ព្រៃវែង ខេត្តកណ្តាល ភ្នំពេញ ខេត្ត​កំពង់ចាម ខេត្ត​ព្រះសីហនុ ខេត្ត​រតនគិរី​ និង​ខេត្តតាកែវ​។ នេះ​បើតាម​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-01-0935-232506.html

តំបន់​ស្វយ័ត​របស់​ចិន​ យល់ព្រម​ទទួលយក​ដំឡូងមី​ស្ងួត​ពី​កម្ពុជា ៤០​ ម៉ឺន​តោន

ក្រោម​កិច្ច​សម្របសម្រួល​រវាង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​នៃ​តំបន់​ស្វយ័ត​ជនជាតិ​ជាំងក្វាងស៊ី​ (​ប្រទេស​ចិន​) កម្ពុជា​នឹង​នាំចេញ​ដំឡូងមី​ស្ងួត​ចំនួន ៤០​ ម៉ឺន​តោន​ទៅ​តំបន់​ស្វយ័ត​ជនជាតិ​ជាំងក្វាងស៊ី​ចាប់ពី​ខែមីនា ឆ្នាំ​ ២០២២ ដល់​ខែមីនា ២០២៣​។ នេះ​បើតាម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-02-28-1135-232476.html

អ្នកនាំ​ពាក្យ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ បដិសេ​ធករណី​ចាប់​បង្ខាំង​ជន​ជាតិ​ចិន​ឱ្យធ្វើជាទាសករ​លក់​ឈាម​

​អ្នក​នាំពាក្យ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិប្រកាស​បដិ​សេធ​ថា ​មិន​មាន​ករណី​ចាប់​បង្ខាំង​ជនជាតិ​ចិន​ធ្វើជា​ទាស​ករលក់​ឈាម​នៅ​តំបន់​ឆៃណា​ថោន​ខេត្ត​ព្រះ​សីហនុ​នោះ​ទេ​។ នេះ​បើ​តាម​លិខិត​ប្រកាស​ព័ត៌​មាន​របស់​អ្នក​នាំ​ពាក្យ​អគ្គ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-28-1846-232500.html

ក្រសួង​ និង​អង្គ​ការ​យូណេស្កូ​ ជំរុញ​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​និង​ឌីជីថល​នៅ​កម្ពុជា

ក្រសួង​ប្រៃ​សណីយ៍​ និង​អង្គការ​យូណេ​ស្កូ (UNESCO) រួមគ្នា​ជំរុញ​អក្ខរ​កម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​និង​ឌីជី​ថល​នៅ​កម្ពុជា​តាម​រយៈ​ការដាក់​ឱ្យ​អនុវត្ត​គម្រោង «ការបង្កើត​ក្រប​ខ័ណ្ឌនិង​យុទ្ធ​សាស្ត្រ​អក្ខ​កម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន និង​ឌីជី​ថល (Digital) ថ្នាក់​ជាតិ​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-02-28-1755-232498.html

ក្រសួង​សន្យា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវការដោះស្រាយ​វិវាទ​

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់គោលដៅរបស់ខ្លួនសម្រាប់ឆ្នាំនេះ ហើយបានប្រកាសពីសមិទ្ធិផលរបស់ខ្លួនចាប់ពីឆ្នាំ ២០២១ ដោយនិយាយថា ខ្លួនសម្រេចបានជោគជ័យក្នុងការកែលម្អលក្ខខណ្ឌការងារនៅទូទាំងប្រទេស ធ្វើការបណ្តុះបណ្តាលយ៉ាងទូលំទូលាយ និងបង្កើតការងារទាំងក្នុងវិស័យផ្លូវការ និងក្រៅផ្លូវការ។   ...

មុំ គន្ធា
https://www.phnompenhpost.com/national/ministry-pledges-improved-dispute-arbitration

​រុស្សី​មើល​គម្រោង​ខេត្ត​ព្រះសីហនុ

តំណាងរាស្រ្តរុស្សីដ៏លេចធ្លោមួយរូបបានសម្តែងការប្តេជ្ញាចិត្តក្នុងការទាក់ទាញសហគ្រាសកាន់តែច្រើនពីប្រទេសរបស់លោកមកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅក្នុងខេត្តព្រះសីហនុ ជាពិសេសលើវិស័យបច្ចេកវិទ្យា និងឧស្សាហកម្មធុនធ្ងន់ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ខេត្តព្រះសីហនុ។ ...

នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/business/russians-mull-preah-sihanouk-projects

ធនាគារជាតិនៃកម្ពុជាប្រកាសពីមូលនិធិវិនិយោគដែលមិនប៉ះពាល់ដល់បរិស្ថាន

ធនាគារជាតិនៃកម្ពុជា ដែលជាធនាគារកណ្តាលបានស្វាគមន៍ Bank for International Settlements’ (BIS) នៅថ្ងៃទី ២៥ ខែកុម្ភៈ នៃការបើកដំណើរការមូលប័ត្រ Asian Green Bond Fund ដែលជាមូលនិធិបើកចំហសម្រាប់ការវិនិយោគរបស់ធនាគារកណ្តាលនៅក្នុងមូលប័ត្របំណុលគុណភាពខ្ពស់ដែលចេញដោយរដ្ឋ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងសាជីវកម្ម។ ...

https://www.phnompenhpost.com/business/nbc-heralds-eco-friendly-investment-fund

កម្ពុជា​ឈរ​លំដាប់​ទី​៣ នៃ​ការកើនឡើង​ប្រាក់ចំណូល​ពី RCEP

កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​ ៣ នៃ​ការបង្កើន​ប្រាក់​ចំណូល​សម្រាប់​ប្រទេស​ពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP) បន្ទាប់ពី​ប្រទេស​វៀតណាម និង​ម៉ាឡេស៊ី ខណៈ​ការនាំចេញ​របស់​កម្ពុជា​នឹង​កើន​ប្រមាណ ៦,៥ ​ភាគរយ ដោយ​ជាប់​លេខ ៣ បន្ទាប់ពី​វៀតណាម ១១,៤ ​ភាគរយ និង​ជប៉ុន ៨,៩ ​ភាគរយ​។ នេះ​បើតាម​របាយការណ៍​ចុងក្រោយ​ពី​ធនាគារពិភពលោក​ (WB)​។   ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-02-28-1125-232474.html

គ.ជ.ប និងជប៉ុន ពិគ្រោះគ្នាក្នុងសិក្ខាសាលាបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងទីប្រឹក្សារៀបចំការបោះឆ្នោតជប៉ុន បានជួបប្រជុំគ្នាកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ដើម្បីចែករំលែកគំនិតស្តីពីការរៀបចំការបោះឆ្នោត និងការអប់រំ។ ...

នៅ ស៊ីវុត្ថា និងអោម​ ប៊ុ​ន​ធឿ​ន​
https://www.phnompenhpost.com/national/nec-japan-consult-vote-seminar

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ សម្តែង​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ការ​ប៉ះទង្គិច​គ្នា​នៅ​អ៊ុយក្រែន

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការប៉ះទង្គិច​អាវុធ​នៅ​ប្រទេស​អ៊ុយក្រែន​រវាង​កងទ័ព​រុស្ស៊ី និង​អ៊ុយក្រែន និង​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​អនុវត្ត​ការអត់ធ្មត់​ជា​អតិបរមា​ ដើម្បី​ទប់ស្កាត់​ស្ថានការណ៍​កុំឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​។   ...

រី សុចាន់
https://www.postkhmer.com/national/2022-02-28-0914-232448.html

ក្រសួង​យុត្តិធម៌​កំពុងធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការ​ប្រឆាំងនឹង​ការសម្អាត​ប្រាក់

ក្រុមការងារ​ក្រសួង​យុត្ដិធម៌​កំពុង​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ទៅ​ដល់​ក្រសួង​ស្ថាប័ន​ត្រួតពិនិត្យ ដើម្បីឱ្យ​កម្ពុជា​អាច​បំពេញ​លក្ខខណ្ឌ​របស់​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ស្តីពី​ការសម្អាត​ប្រាក់​ (APG)​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-28-0924-232451.html

វិស័យ​ទេសចរណ៍​កម្ពុជា ​ទទួលផល​ចំណេញ​ជាច្រើន​ពី​ការមកដល់​របស់​តារាភាពយន្ត Jolie

ការមកដល់​កម្ពុជារ​បស់​កំពូល​តារាភាពយន្ត​ហូលីវូដ អ្នកនាង Angelina Jolie នា​អំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ​ ១៩ នេះ​ត្រូវបាន​ចាត់ទុកជា​ការផ្សព្វផ្សាយ​ដ៏ល្អ​មួយ​ទៅ​ពិភពលោក​ថា កម្ពុជា​គឺជា​គោលដៅ​ទេសចរណ៍​ស្រស់បំព្រង​មាន​សុវត្ថិភាព និង​និរន្តរភាព ខណៈពេល​ប្រទេស​កម្ពុជា បាននិងកំពុង​ខិតខំ​យ៉ាងខ្លាំង​ក្នុងការ​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​ចាប់តាំងពី​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​ ២០២១​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-02-25-1159-232366.html

WCS និង​ក្រសួងយុត្តិធម៌​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ព្រះរាជអាជ្ញា ចៅក្រម ​ពី​ជំនាញ​ដោះស្រាយ​រឿងក្តី​ជួញដូរ​សត្វព្រៃ

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា WCS និង​ក្រសួងយុត្តិធម៌​បានរៀបចំ​វគ្គបណ្តុះបណ្តាល​លើកដំបូង​ស្តីពី «​ជំនាញ​ដោះស្រាយ​រឿងក្តី​ជួញដូរ​សត្វព្រៃ​អន្តរជាតិ​សម្រាប់​ព្រះរាជអាជ្ញា និង​ចៅក្រម​កម្ពុជា​»​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-25-1305-232354.html

បារាំង និង​អ៊ីរ៉ង់ នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​វិស័យ​ទេសចរណ៍​ជាមួយ​កម្ពុជា

បារាំង និង​អ៊ីរ៉ង់ នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ និង​ការតភ្ជាប់​ជើងហោះហើរ​ជាមួយ​កម្ពុជា ដើម្បី​ជំរុញ​កំណើន​ភ្ញៀវទេសចរ និង​ស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ​ដំណាក់កាល​ក្នុង និង​ក្រោយ​វិបត្តិ​កូវីដ​ ១៩​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-02-24-1143-232302.html

ក្រសួង​ជំនាញ​ ២ ​ចេញប្រកាស​ស្ដីពី​នីតិវិធី​នៃ​ការធ្វើ​អធិការកិច្ច​ផ្លូវថ្នល់

ក្រសួង​ជំនាញ​ ២ បានចេញ​ប្រកាស​អន្តរក្រសួង​កំណត់​នីតិវិធី​នៃ​ការធ្វើ​អធិការកិច្ច​ផ្លូវ​ថ្នាល់​លើ​បណ្ដាញ​ផ្លូវថ្នល់ ដើម្បី​តាមដាន ស្រាវជ្រាវ​ និង​ពិនិត្យ​នៅតាម​ទីតាំង បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​នឹង​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ផ្លូវថ្នល់ ដើម្បី​ជំរុញ​ការគោរព​ច្បាប់ ធានា​សុវត្ថិភាព​ចរាចរណ៍ ​និង​ទប់ស្កាត់​បទល្មើស​ស្ដីពី​ផ្លូវថ្នល់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-24-1050-232291.html

USAID ​និង​ដៃគូ​ផ្ដល់​មូលនិធិ​សម្រាប់​ជំនាញ​ការងារ​ឌីជីថល​ដល់​ក្រសួង​អប់រំ

ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការអភិវឌ្ឍ​អន្តរជាតិ (USAID) និង​សាកលវិទ្យាល័យ​កាលីហ្វ័រ​នីញ៉ា​នៅ ប៊ឺកលី សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ថ្ងៃទី ​២៣ កុម្ភៈ​នេះ​បានប្រកាស​អនុវត្ត​ជា​ផ្លូវការ​គម្រោង​ «​អភិវឌ្ឍន៍​ជំនាញ​ការងារ​ឌីជីថល​» រយៈពេល​ ៥​ ឆ្នាំ​ក្រោម​មូលនិធិ ១៥ លាន​ដុល្លារ​អាមេរិក​ផ្ដល់​ដោយ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ដើម្បីឱ្យ​យុវជន​កម្ពុជា​ទទួល​បាន​នូវ​ជំនាញ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-24-1051-232293.html

លោក ម៉ម ប៊ុនហេង ជំរុញ​ឱ្យ​លុបបំបាត់​ជំងឺ​​គ្រុនចាញ់​ចុងក្រោយ​​ថ្វីបើ​គ្មាន​ករណី​ស្លាប់

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ជំរុញ​ឱ្យ​រួមគ្នា​បន្ត​អនុវត្ត​ជំហាន​ចុងក្រោយ​ដើម្បី​ឈាន​ទៅ​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ប្រភេទ​ផ្លាស់​ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម​នៅ​ឆ្នាំ​ ២០២៣ ​ខាងមុខ ថ្វីបើ​ចាប់ពី​ ២០១៨ ដល់​ ២០២១ ក្រសួង​អះអាងថា កម្ពុជា​គ្មាន​ករណី​ស្លាប់​ដោយ​ជំងឺ​នេះ និង​ករណី​ឈឺ​មានការ​ធ្លាក់ចុះ​ជា​បន្ដបន្ទាប់​ក៏ដោយ​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-24-1053-232294.html

អន្តរក្រសួង​ និង WB កំពុង​សិក្សា​រៀបចំ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ការគ្រប់គ្រង​សំរាម សំណល់​រឹង

អន្តរក្រសួង​ និង​ធនាគារ​ពិភពលោក​ (WB) កំពុង​សិក្សា​រៀបចំ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ក្នុងការ​គ្រប់គ្រង​សំរាម សំណល់​រឹង និង​សំណល់​ប្លាស្ទិក នៅក្នុង​ក្រុង​ និង​ស្រុក​នៅក្នុង​ខេត្ត​ចំនួន​ ៥ ក្រោម​ការផ្ដល់​ហិរញ្ញប្បទាន​ពី WB ដែលមាន​ទឹកប្រាក់​ប្រមាណ​ ៦០ ​លាន​ដុល្លារ សម្រាប់​រយៈពេល​ ៦ ​ឆ្នាំ​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-02-24-1105-232297.html

រដ្ឋបាលខេត្ត​ពោធិ៍សាត់​កំពុង​កែលម្អ​ក្រុង​ពោធិ៍សាត់ ដើម្បី​ប្រឡងប្រណាំង​ទីក្រុង​ស្អាត

​រដ្ឋបាលខេត្ត​ពោធិ៍សាត់​កំពុង​រៀបចំ​កែលម្អ​សួនច្បារ ដាក់​ភ្លើងពណ៌ លាបថ្នាំ នៅតាម​ខឿន រៀបចំ​ផ្លូវ​កៅស៊ូ សំខាន់ៗ រៀបចំ​បណ្តាញ​លូ ប្រព័ន្ធ​លូ​រំដោះ​ទឹកស្អុយ អាង​ប្រព្រឹត្តិកម្ម​ចម្រោះ​ទឹក​កខ្វក់ និង​រៀបចំ​កែលម្អ​ការដាក់​ស្លាក​ផ្សព្វផ្សាយ​ឱ្យមាន​របៀបរៀបរយ​ក្នុង​ទីក្រុង ដើម្បី​សោភណភាព​ស្អាត ដោយ​រំពឹងថា​នឹង​ឈ្នះ​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត​ទទួលបាន​រំដួល ៣ ​ទង​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-24-1542-232299.html

ស ខេង៖ ផ្តោតលើការដោះស្រាយទំនាស់ដីធ្លី

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើនការត្រួតពិនិត្យ និងត្រួតពិនិត្យការទន្ទ្រានយកដីខុសច្បាប់ក្នុងតំបន់ការពារ ដើម្បីទប់ស្កាត់បទល្មើសទាំងនេះបន្ថែមទៀត។ ...

ឡាយ​ សា​មាន​
https://www.phnompenhpost.com/national/sar-kheng-focus-land-row-settlement

ក្រសួងអប់រំ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានពានរង្វាន់សម្រាប់គោលនយោបាយថ្នាំជក់

ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលពានរង្វាន់ពីសម្ព័ន្ធគ្រប់គ្រងថ្នាំជក់អាស៊ីអាគ្នេយ៍ សម្រាប់ការអនុវត្តការគ្រប់គ្រងថ្នាំជក់នៅកម្ពុជា។ ...

ឡុ​ង​ គី​ម​ម៉ា​រី​តា​
https://www.phnompenhpost.com/national/education-ministry-nacd-awarded-tobacco-policy

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

UfMfY
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!