ភ្នំពេញប៉ុស្តិ៍

ប្រធាន​សមាគម​ជប៉ុន-កម្ពុជា ស្នើ​ផ្តល់​ដី ​១ ​កន្លែង​ជូន​នាយករដ្ឋមន្ត្រី សម្រាប់ធ្វើ​សួន​អនុស្សាវរីយ៍​រវាង​ប្រទេស​ទាំង​ ២

ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ស្នើសុំ​ផ្តល់​ដី​ ១​ កន្លែង​ជូន​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន សម្រាប់ធ្វើ​សួន​សាធារណៈ​ទុកជា​អនុស្សាវរីយ៍​រវាង​កម្ពុជា និង​ជប៉ុន​។ សំណើ​នេះ​ត្រូវ​បាន​លោក​ ហ៊ុន សែន គាំទ្រ និង​បាន​ណែនាំ​លោក​ សុខ ចិន្តាសោភា ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​ធ្វើ​ការងារ​នេះ​បន្ត​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​។   ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-02-1050-230965.html

គម្រោង​វិនិយោគតម្លៃប្រមាណ២,៣ពាន់លានដុល្លារ ត្រូវបានយលព្រមក្នុង​ខែ​មករា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តវិញ្ញាបនបត្រចុះបញ្ជីចុងក្រោយសម្រាប់គម្រោងចំនួន ២៥ ក្នុងខែដំបូងនៃឆ្នាំ ២០២២ ដែលមានដើមទុនចុះបញ្ជីសរុបជិត ២,៣ ពាន់លានដុល្លារ និងរំពឹងថានឹងអាចបង្កើតការងារបានចំនួន ២៣,១៧៥ ។ ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/23b-projects-greenlit-january

រដ្ឋបាល​គយ​ចិន​ បើកភ្លើង​បៃតង​សម្រាប់​ការនាំចេញ​ត្រីប្រា​ក្នុងពេល​ឆាប់ៗ

អគ្គរដ្ឋបាល​គយ​ចិន​បាន​ទុកពេល​ឱ្យ​កម្ពុជា ៣ ​សប្តាហ៍​ដើម្បី​កែលម្អ​ចំណុច​ខ្វះខាត​ដែល​ភាគី​ចិន​បាន​តម្រូវ​ជាមុនសិន មុននឹង​ឈានដល់​ការចុះ​ពិធីសារ​ជា​ផ្លូវការ ដើម្បី​អាច​នាំ​ត្រីប្រា​ទៅកាន់​ប្រទេស​ចិន​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-02-02-1100-230966.html

GDT ប្រាប់​ឱ្យ​ក្រសួង-ស្ថាប័ន​ពង្រឹង​ការអនុវត្ត​កាតព្វកិច្ច​សារពើពន្ធ​ឱ្យបាន​ត្រឹមត្រូវ

អគ្គនាយកដ្ឋាន​ពន្ធដារ ​(GDT)​ បាន​ណែនាំ​ក្រសួង-​ស្ថាប័ន​ឱ្យធ្វើ​ការអនុវត្ត​កាតព្វកិច្ច​សារពើ​ពន្ធចំពោះ​គម្រោង​សកម្មភាព​នានា​ដែល​ស្ថិតនៅក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ជំនួយឥតសំណង​កិច្ច​ព្រមព្រៀង​កម្ចី​ហិរញ្ញប្បទាន ឬ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ជា​ធរមាន និង​ត្រូវ​ជូន​ដំណឹង​ជា​លាយលក្ខណ៍អក្សរ​មក​ GDT ដើម្បី​ពិនិត្យ កត់ត្រា និង​ទទួលស្គាល់​ផងដែរ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-02-02-1403-230967.html

ព្រះមហាក្សត្រ​ យាង​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​នៅ​ប៉េកាំង

ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ផ្ញើ​ព្រះរាជសារ​បញ្ជាក់​ពី​អវត្តមាន​របស់​ព្រះអង្គ​ពី​មាតុប្រទេស​រយៈពេល​ ៣ ​ថ្ងៃ ដោយសារ​ព្រះអង្គ​នឹង​យាង​ចូលរួម​ពិធី​បើកសម្ពោធ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-02-03-0938-231020.html

អភិ​បាល​រាជធានី​ណែនាំ​មិនឱ្យ​អ្នកមាន​វិជ្ជមាន​កូវីដ​លាក់ព័ត៌​មាន និង​ព្រមាន​ចាត់វិធាន​ការច្បាប់​ ប្រសិន​បើរក​ឃើញ

អភិ​បាល​​រា​ជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ណែនាំ​មិន​ឱ្យ​អ្នក​ដែល​បានធ្វើ​តេស្ត​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ ១៩ មិនត្រូវ​លាក់​លៀម​ជាមួយ​នឹង​អាជ្ញា​ធរ​ឡើយ ហើយប្រសិនបើរក​ឃើញ​មានករណីនេះ​ រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​នឹង​ពិន័យ​ជា​ប្រាក់​ស្រប​តាម​ច្បាប់​ស្តីពី​វិធាន​ការ​ទប់​ស្កាត់ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-02-02-1753-231013.html

ខេត្ត​កណ្តាល​ប្រកាស​ដាក់​ស្រុក ៤ ​ជាស្រុក​បញ្ឈប់​ការបន្ទោបង់​គ្មាន​របៀប ​និង​អំពាវនាវ​ឱ្យ​ស្រុក​ផ្សេង​ចូល​រួម

រដ្ឋបាលខេត្ត​កណ្តាល ​ប្រកាស​ដាក់​ស្រុក​ចំនួន​៤ ជាស្រុក​ បញ្ឈប់​ ការ​បន្ទោបង់​ពាសវាល​ពាសកាល​(ODF)​និង​បាន​អំពាវនាវ​ដល់​ស្រុក​ផ្សេងៗ​ទៀត ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ដឹង ​និង​ចូលរួម​សហការ ​ធ្វើ​យ៉ាង​ណា​ឱ្យ​ខេត្ត​នេះ​អាច​បញ្ឈប់​ការបន្ទោ​បង់​ពាសវាល​ពាសកាល ​នៅ​ទូទាំង​ខេត្ត​ក្នុង ...

មុំ គន្ធា
https://www.postkhmer.com/national/2022-02-02-1702-231011.html

ACU បង្ហាញ​សកម្មភាព​ការងារ​សម្រេចបាន​ក្នុង​អាណត្តិ​ទី​៣ ដោយ​ទទួលបាន​បណ្តឹង​ ៥០

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ​ប្រកាស​ពី​សកម្មភាព​ការងារ​មួយចំនួន​របស់ខ្លួន ដែល​សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក​ក្នុង​អាណតិ្ត​ទី ​៣ ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​ដោយ​ក្នុងនោះ​សំណុំរឿង​ពុករលួយ​ប្រមាណ​ ៥០ ត្រូវបាន​ប្តឹង​មក​ស្ថាប័ន​នេះ​ឱ្យ​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ជា​បន្តបន្ទាប់​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-02-1038-230960.html

ផលិតផល​ខ្មែរ​អាច​នឹងត្រូវ​បានដាក់​លក់​លើ App Lazada របស់ Alibaba

កម្ពុជា​គ្រោង​បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​ក្រុមហ៊ុន Alibaba Group ដើម្បី​នាំយក​ផលិតផល​ខ្មែរ​ទៅ​ដាក់លក់​នៅ​ទីផ្សារ​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប អាហ្វ្រិក និង​អាស៊ី តាមរយៈ App Lazada ដើម្បី​បង្កើន​ការនាំចេញ​ផលិតផល​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​។   ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-01-31-1108-230862.html

លោកនាយក​រដ្ឋមន្ត្រី​ទទួល​ជំនួយ​វ៉ាក់សាំង​ពី​រដ្ឋាភិបាល​ប៉ូឡូញ និង​អំពាវនាវ​ពលរដ្ឋ​បន្ត​ចាក់​វ៉ាក់សាំង គោរព​វិធាន​សុខាភិបាល

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​កម្ពុជា​​ជាថ្មី​ម្តងទៀត កុំឱ្យ​ភ្លេចខ្លួន និង​ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ពិសេស​ត្រូវ​ចាក់​វ៉ាក់សាំង​កូវីដ​-១៩​ឱ្យ​គ្រប់​ដូស​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។   ...

មុំ គន្ធា
https://www.postkhmer.com/national/2022-01-31-0930-230840.html

លោក​ ហ៊ុន សែន ត្រូវបាន​ជ្រើសរើស​ជា​ជយលាភី​សម្រាប់​ទទួល​ពានរង្វាន់​សន្តិភាព​នៅ​ឆ្នាំនេះ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​ជ្រើសរើស​ជា​ជយលាភី​សម្រាប់​ទទួល​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់ ឆ្នាំ​ ២០២២ ដែល​នឹងត្រូវ​ប្រគល់​នៅ​ថ្ងៃទី ​១២ ខែកុម្ភៈ ឆ្នាំនេះ​នៅ​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ពានរង្វាន់​នេះ​ត្រូវបាន​សម្រេច​ផ្តល់ជូន​ដោយ​មូលនិធិ​សន្តិភាព​ស៊ុនហាក់​។   ...

មុំ គន្ធា
https://www.postkhmer.com/national/2022-01-31-0904-230836.html

ពាណិជ្ជកម្ម​កម្ពុជា-​ចិន មាន​ទឹកប្រាក់​ជាង ១១ ​ពាន់​លាន​ដុល្លារ កើន​ ៣៧%

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន ក្នុង​ឆ្នាំ​ ២០២១ មាន​ទឹកប្រាក់​ជាង ១១,១ ​ពាន់​លាន​ដុល្លារ កើនឡើង ៣៧,២៨ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។   ...

ហំ ផានិត
https://www.postkhmer.com/business/2022-01-31-1519-230861.html

ប្រជាពលរដ្ឋ​ត្អូញត្អែរ​ការខ្វះ​ទឹកស្អាត​ប្រើ​ ក្នុង​រដូវប្រាំង​ដូច​ឆ្នាំមុន

រដូវប្រាំង​ឆ្នាំនេះ​មិន​ខុសពី​រដូវប្រាំង​ឆ្នាំមុន​នោះទេ ប្រជាពលរដ្ឋ​នៅតាម​តំបន់​ជាយ​រាជធានី​ភ្នំពេញ​បានចាប់ផ្ដើម​និយាយ​ត្អូញត្អែរ​អំពី​ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់ ខណៈ​អាកាសធាតុ​មាន​ភាពក្ដៅ​ហួតហែង​ខ្លាំង​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាករទឹក​ស្វយ័ត​បានស្នើ​សុំឱ្យ​ពលរដ្ឋ​បង្កើន​ភាព​អត់ធ្មត់ ដោយ​អះអាងថា នេះ​ជា​ឆ្នាំ​ចុងក្រោយ​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​នា​រដូវប្រាំង​មានការ​ខ្វះខាត ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-01-31-1033-230855.html

ព្រះមហាក្សត្រ ផ្តល់សញ្ជាតិដល់គ្រួសារអ្នកការពារបរិស្ថាន

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានផ្តល់សញ្ជាតិខ្មែរ តាមរយៈការធ្វើសតិភាវូបនីយកម្ម ជូនអ្នកស្រលាញ់បរិស្ថានជនជាតិអាមេរិក លោក Benjamin Joseph Davis និងក្រុមគ្រួសារ សម្រាប់កិច្ចខិតខំប្រឹងប្រែងការពារព្រៃឈើ និងសត្វព្រៃនៃដែនជម្រកសត្វព្រៃក្នុងខេត្តព្រះវិហារ។   ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/king-grants-citizenships-family-environmentalists

ព្រះសីហនុ ពិភាក្សាគោលនយោបាយប្រើប្រាស់ដីសម្រាប់ចក្ខុវិស័យតំបន់សេដ្ឋកិច្ចពិសេសឆ្នាំ២០៣៨

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តព្រះសីហនុ បានពិភាក្សាលើសេចក្តីព្រាងគោលនយោបាយប្រើប្រាស់ដីធ្លីសម្រាប់ការអភិវឌ្ឍខេត្តជា “គំរូ” តំបន់សេដ្ឋកិច្ចពិសេសពហុបំណង។ ...

វ៉​ន​ ដា​រ៉ា​
https://www.phnompenhpost.com/national/preah-sihanouk-talks-land-use-policies-2038-sez-vision

ព្រះរាជាណាចក្រកម្ពុជា និងទីម័រខាងកើត គ្រោងបង្កើតទំនាក់ទំនង

ឯកឧត្ដម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា ការអនុម័តច្បាប់វិនិយោគថ្មី រួមជាមួយនឹងភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ កំពុងបង្កើតឱ្យមានការកើនឡើងឥតឈប់ឈរនៃឱកាសវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា។ ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/kingdom-e-timor-plan-forge-ties

​ក្រសួង​បដិសេធ​ការ​អះអាង​របស់​អង្គការក្រៅរដ្ឋាភិបាល​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​

​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បាន​រិះគន់​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​ និង​អន្តរជាតិ​មួយ​ចំនួន​ចំពោះ​របាយការណ៍​របស់​ពួក​គេ​ស្តី​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​ពួក​គេ​អះអាង​ថា​បាន​ប៉ះពាល់​ដល់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​។​ ...

វ៉​ន​ ដា​រ៉ា​
https://www.phnompenhpost.com/national/ministry-refutes-ngos-claims-deforestation-santuaries

គ​.​ជ​.​ប​ ជ្រើសរើស​សមាជិក​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ បាន​ជ្រើសរើស​សមាជិក​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​រាជធានី​-​ខេត្ត​ចំនួន​១៧៥​រូប​ ដើម្បី​បម្រើ​ការ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នា​ពេល​ខាង​មុខ​។ ...

ឡាយ​ សា​មាន​
https://www.phnompenhpost.com/national/nec-selects-members-ahead-upcoming-commune-elections

​រដ្ឋាភិបាល​ អង្គការ​សង្គម​ស៊ី​វិល​ពិភាក្សា​អំពី​សិទ្ធិ​ឌី​ជី​ថ​ល​ សេរីភាព​អ៊ីនធឺណិត​

​អង្គការ​សង្គម​ស៊ី​វិល​ (CSOs)​ និង​អ្នកជំនាញ​បាន​ធ្វើ​កិច្ច​ពិភាក្សា​លើ​បញ្ហា​ប្រឈម​ និង​ការ​អភិវឌ្ឍន៍​សិទ្ធិ​ឌី​ជី​ថ​ល​ និង​សេរីភាព​អ៊ីនធឺណិត​នៅ​កម្ពុជា​។​ ​ ពួក​គេ​បាន​ជំរុញ​ឲ្យ​សិទ្ធិ​និង​សេរីភាព​ទាំងនេះ​បន្ត​មាន​។​ ...

ឡុ​ង​ គី​ម​ម៉ា​រី​តា​
https://www.phnompenhpost.com/national/govt-csos-discuss-digital-rights-internet-freedoms

​ទីក្រុង​រឹត​បន្តឹង​ច្បាប់​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​

​អភិបាល​រាជធានី​ភ្នំពេញ​ លោក​ ឃួ​ង​ ស្រេង​ ប្រកាស​ដាក់​វិធានការ​តឹងរ៉ឹង​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ ចាប់ពី​ថ្ងៃ​ទី​៣១​ ខែមករា​ ដល់​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​។​   ...

មុំ គន្ធា
https://www.phnompenhpost.com/national/city-tightens-rules-lunar-new-year

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អង់គ្លេស មាន​ទឹកប្រាក់​ជាង $៧៨៥ ​លាន

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស​នៅក្នុង​ឆ្នាំ​ ២០២១ សម្រេចបាន​ទឹកប្រាក់​ប្រមាណ​ជាង ៧៨៥ ​លាន​ដុល្លារ​ធ្លាក់ចុះ​ជាង ១០,៤៨ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-01-26-1114-230642.html

ចិន​នឹង​បញ្ជូន​ក្រុម​វេជ្ជសាស្ត្រ​បុរាណ​មក​កម្ពុជា ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​ការងារ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩

ក្រសួង​សុខាភិបាល​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបញ្ជូន​ក្រុម​វេជ្ជសាស្ត្រ​បុរាណ​ចិន មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​ការងារ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ដោយ​ការបញ្ចូល​នូវ​វេជ្ជសាស្ត្រ​បុរាណ​ចិន ក្នុងការ​ព្យាបាល​ជំងឺ​នេះ​។   ...

លោក​ ហ៊ុន សែន នឹង​ពិភាក្សា​តាម​វីដេអូ​ជាមួយ​លោក​ មីន អ៊ុងឡាំ​ង ដើម្បី​ដឹង​ស្ថានការណ៍​បន្ថែម​ពី​មីយ៉ាន់ម៉ា

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ត្រូវ​ជួបពិភាក្សា​តាម​វីដេអូ​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា លោក​ មីន អ៊ុងឡាំង នៅ​ថ្ងៃទី​ ២៦ ខែមករា​នេះ ដើម្បី​ចង់ដឹង​បន្ថែមទៀត​អំពី​ការកាត់ទោស​លោកស្រី អ៊ុងសាន ស៊ូជី រយៈពេល​ ៤ ​ឆ្នាំ និង​ការប្រើប្រាស់​យន្តហោះ​ក្នុង​ប្រតិបត្តិការ​យោធា ក្រោយពី​ទស្សនកិច្ច​របស់លោក​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ដើមខែ​នេះ​។   ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-01-26-1023-230635.html

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អង់គ្លេស មាន​ទឹកប្រាក់​ជាង $៧៨៥ ​លាន

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស​នៅក្នុង​ឆ្នាំ​ ២០២១ សម្រេចបាន​ទឹកប្រាក់​ប្រមាណ​ជាង ៧៨៥ ​លាន​ដុល្លារ​ធ្លាក់ចុះ​ជាង ១០,៤៨ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។   ...

ហំ ផានិត
https://www.postkhmer.com/business/2022-01-26-1114-230642.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

rNpwV
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!