ភ្នំពេញប៉ុស្តិ៍

ក្រសួង​នឹង​សង់​ស្ដូប​វិមាន​ឈ្នះឈ្នះ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ​នៅ​ខែក្រោយ

ក្រសួង​ការពារ​ជាតិ​គ្រោង​សាងសង់​ «​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ​អន្លង់វែង​» ​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​ភ្នំ​ ២០០ ​ក្នុងស្រុក​អន្លង់វែង​នៅ​ខែមីនា​ ខណៈ​មន្ត្រី​ថា ស្តូប​នេះ​នឹង​បង្កើត​តឹកតាង​ដល់​មនុស្ស​ជំនាន់​ក្រោយ​បាន​រៀនសូត្រ​ពី​ប្រវត្តិសាស្ត្រ​ និង​បង្កើត​អត្តសញ្ញាណជាតិ ស្មារតី​ស្នេហា​ជាតិ និង​ការចូលរួម ...

រី សុចាន់
https://www.postkhmer.com/national/2022-02-09-0920-231370.html

កម្ពុជា-ជប៉ុន​សម្ពោធ​ឱ្យប្រើ​អគារ​ថ្មី​ចំនួន​ ៤ ​នៅ​វិទ្យាស្ថាន​គរុកោសល្យ​ភ្នំពេញ​នៅថ្ងៃនេះ

កម្ពុជា និង​ជប៉ុន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ថ្មី​ចំនួន​ ៤ នៅ​វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ រួមមាន អគារ​រដ្ឋបាល អគារសិក្សា អគារ​បណ្ណាល័យ និង​សាលពហុបំណង​ក្រោម​ជំនួយ​ឥតសំណង​របស់​ជប៉ុន​នៅ​ទី​ ៩ ខែកុម្ភៈ​នេះ​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-02-09-0908-231367.html

កម្ពុជា-ម៉ារ៉ុក គ្រោង​នឹង​រៀបចំ​ឱ្យមាន​ជំនួប​រវាង​វិនិយោគិន​ប្រទេស​ទាំង​ ២

កម្ពុជា និង​ប្រទេស​ម៉ារ៉ុក​គ្រោង​នឹង​រៀបចំ​វេទិកា​ធុរកិច្ច​រវាង​វិនិយោគិន​នៃ​ប្រទេស​ទាំង​ ២ ​ក្នុងឆ្នាំនេះ​ ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-02-08-1120-231294.html

GDCE ដាក់​បង្ហាញ​អត្រាពន្ធគយ​ឆ្នាំ​ ២០២២ នៅលើ​កម្មវិធី​ទូរស័ព្ទ

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE) បានដាក់​ឱ្យប្រើ​ប្រាស់​កម្ម​វិធី​ទូរស័ព្ទដៃ​ឆ្លាត​វៃ​នៃ​តារាង​ពន្ធគយ​កម្ពុជា​ឆ្នាំ​ ២០២២ ដើម្បី​ជួយ​សម្រួល​ដល់​ធុរជន ក្នុងការ​ស្វែងរក​ចំណាត់ថ្នាក់​ទំនិញ មុខទំនិញ​ហាមឃាត់ និង​ការ​គណនា​ទៅលើ​អត្រាពន្ធអាករ​ជាដើម​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-02-08-1137-231296.html

នាយករដ្ឋមន្ត្រី​នឹង​​ជួប​សិស្ស​ប្រឡង​ជាប់​​បាក់ឌុប​និទ្ទេស ​A ជាង ១ ៧០០ ​នាក់ ថ្ងៃទី​ ២៨ កុម្ភៈ

លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន ប្រកាស​ទទួល​ជួប​សិស្ស​ទើប​ប្រឡង​ជាប់​និទ្ទេស A កម្រិត​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់ឌុប​) ឆ្នាំ​សិក្សា ២០២០-២០២១ ​ជាង​ ១ ៧០០ ​នាក់ នា​ថ្ងៃទី​ ២៨ ខែកុម្ភៈ ខាងមុខនេះ​នៅ​រាជធានី​ភ្នំពេញ​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-08-1007-231278.html

រដ្ឋាភិបាល​ និង​អង្គការ​ដៃគូ​ស្វែងរក​ទីផ្សារ​បន្ថែម​លក់​កាបូន​ យកលុយ​ពង្រឹង​ការអភិរក្ស​ធនធាន​ធម្មជាតិ

រាជរដ្ឋាភិបាល និង​អង្គការ​ដៃគូ​បាននិង​កំពុង​ស្វះស្វែងរក​ទីផ្សារ​បន្ថែម​ ដើម្បី​លក់​ឥណទាន​កាបូន​ដែល​កម្ពុ​ជាមាន សម្រាប់​យក​ថវិកា​ទៅ​បង្កើន និង​ពង្រឹង​ការងារ​ការពារ​អភិរក្ស​ធនធាន​ធម្មជាតិ ក្រោយពី​ជោគជ័យ​ក្នុង​ការលក់​ឥណទាន​កាបូន​ចាប់ពី​ឆ្នាំ​ ២០១៦​ ដល់​ឆ្នាំ​ ២០២០ បាន​ទឹកប្រាក់​ជាង​ ១១​ លាន​ដុល្លារ​អាមេរិក​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-08-1051-231287.html

លោកនាយក​រដ្ឋមន្ត្រី​ ប្រកាស​នឹង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នៅក្នុង​ឆ្នាំនេះ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា​នឹង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នៅ​ឆ្នាំនេះ​ឱ្យបាន បន្ទាប់ពី​កម្ពុជា​បាន​ខកខាន​អស់​រយៈពេល​ ២ ​ឆ្នាំ​ហើយ​ដោយសារ​ការរីក​រាលដាល​នៃ​មេរោគ​កូវីដ​ ១៩ ប៉ុន្តែ​លោក​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវការពារ​ពី​ការឆ្លង​មេរោគ​នេះ និង​បន្ត​ចូលរួម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ឱ្យបាន ...

មុំ គន្ធា
https://www.postkhmer.com/national/2022-02-08-1119-231293.html

CMAC ទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់ក្នុងប្រតិបត្តិការដោះមីនដែលកំពុងបន្ត

ការរកឃើញជាង ៥.០០០ នៃសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានរាយការណ៍ទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្នុងឆ្នាំ ២០២១ ជាមួយនឹងគ្រាប់បែកសរុបចំនួន ២០,០០០ ត្រូវបានបំផ្លាញ។   ...

អោម​ ប៊ុ​ន​ធឿ​ន​
https://www.phnompenhpost.com/national/cmac-touts-remarkable-success-ongoing-demining-operations

គ.ជ.ប រៀបចំភ្នាក់ងារសន្តិសុខសម្រាប់ការបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឱ្យប្រើប្រាស់គ្រឿងតុបតែងលម្អតែមួយគត់ដែលនឹងកំណត់អត្តសញ្ញាណភ្នាក់ងារសន្តិសុខនៅកន្លែងបោះឆ្នោត និងរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។ ...

រី សូចាន់
https://www.phnompenhpost.com/national/nec-prepare-election-security-agent-insignia

គ.ជ.ប ជ្រើសរើសមន្ត្រីមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសពីចេតនារបស់ខ្លួនក្នុងការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ៨.៣០២នាក់ ដើម្បីបម្រើការងារក្នុងគណៈកម្មាធិការឃុំ-សង្កាត់ចំនួន ១.៦៥២ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាខែមិថុនា។ ...

នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/national/nec-hiring-officials-ahead-commune-council-elections

កំណាត់​ផ្លូវជាតិ​លេខ​ ៧ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើ​ជា​ផ្លូវការ

កំណាត់​ផ្លូវជាតិ​លេខ​ ៧ ​ដែលមាន​ប្រវែង​ជាង​ ៩៣​ គីឡូម៉ែត្រ​ក្នុង​ខេត្តក្រចេះ​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន សម្ពោធ​ដាក់ឱ្យ​ប្រើ​​ជា​ផ្លូវការ បន្ទាប់ពី​បញ្ចប់​គម្រោង​លើក​​កម្ពស់​គុណភាព​ផ្លូវ​នេះ​កាលពី​ឆ្នាំ​ ២០១៨ ក្រោម​ជំនួយឥតសំណង​របស់​ចិន​ក្នុងតម្លៃ​ជាង ៣៣ ​លាន​ដុល្លារ​។   ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-02-08-1104-231291.html

លោក​ ហ៊ុន សែន ថា នៅតែ​បន្តធ្វើ​កិច្ចព្រមព្រៀង​ ៥ ​ចំណុច សម្រាប់​ដំណោះស្រាយ​នៅ​មីយ៉ាន់ម៉ា​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រាប់​ទៅ​អ្នក​គ្រប់គ្រង​អំណាច​នៅ​មីយ៉ាន់ម៉ា ថា កិច្ចព្រមព្រៀង​ ៥​ ចំណុច​របស់​អាស៊ាន គឺ​លោក​នៅតែ​បន្តធ្វើ​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​ក្នុង​ការចរចា​ស្វែងរក​សន្តិភាព​នៅ​ប្រទេស​នេះ ហើយ​លោក​ក៏​មិន​បោះបង់​ការខិតខំ​ប្រឹងប្រែង​របស់​លោក​ដែរ បើទោះបី​ទទួលរង​ការរិះគន់​ពី​ប្រជាជន​មីយ៉ាន់ម៉ា​ក៏ដោយ​។   ...

រី សុចាន់
https://www.postkhmer.com/national/2022-02-08-1008-231279.html

រដ្ឋបាល​លោក ចូ បៃដិន ប្រកាស​ធ្វើការ​ជាមួយ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន

រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ​ប្រកាស​ធ្វើការ​ជាមួយ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន ខណៈ​សហរដ្ឋអាមេរិក​សង្ឃឹមថា ទំនាក់ទំនង​អាស៊ាន-​សហរដ្ឋអាមេរិក​នឹង​កាន់តែ​រីកចម្រើន​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-02-07-0943-231219.html

ខេត្ត​ព្រះសីហនុ​នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​កាន់តែ​ច្រើន

វិស័យ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​នឹងមាន​ការប្រែប្រួល​មុខមាត់​ថ្មី ខណៈ​អាជ្ញាធរ និង​វិស័យ​ឯកជន​កំពុង​រួមគ្នា​ជំរុញ​ការអនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ២០២១-២០២៥ តាមរយៈ​ការដាក់ចេញ​នូវ​ផែនការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ជា​បន្តបន្ទាប់​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-02-07-1429-231243.html

ភ្ញៀវទេសចរ​ចេញ​ដើរ​កម្សាន្ត​ក្នុង​ខែមករា ​មាន​ចំនួន​ជាង ៣ ​លាន​នាក់

ក្នុង​រយៈពេល​ពេញ ១​ ខែមករា ឆ្នាំ​ ២០២២ ដោយ​រាប់បញ្ចូល​ទាំង​ពិធីបុណ្យ​ឆ្លងឆ្នាំ​សកល​ផង មាន​ភ្ញៀវទេសចរ​ប្រមាណ ៣ ១៥៨ ៥៣៧ ​នាក់​បាន​ដើរលេង​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​នៅ​ទូទាំងប្រទេស​ដែល​នេះ​អាច​ចាត់ទុកថា ជា​សញ្ញា​វិជ្ជមាន​នៃ​ការ​ងើប​ឡើងវិញ​ដ៏​ឆាប់រហ័ស​នៃ​វិស័យ​ទេសចរណ៍​ផ្ទៃក្នុង​សម្រាប់​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-02-07-1140-231241.html

មេបញ្ជាការ​កង​ទ័ព​ជើង​គោក កម្ពុជា-ថៃ ចុះ​ហត្ថលេខា​លើ «លក្ខខណ្ឌ​ស្តីពី​កិច្ច​សហប្រតិបត្តិការ»

មេបញ្ជាការកងទ័ពជើង​គោក កម្ពុជា-ថៃ ចុះ​ហត្ថលេខា​លើ «លក្ខខណ្ឌ​ស្តីពី​កិច្ច​សហប្រតិបត្តិការ» រវាង​កងទ័ព​ជើងគោក​នៃ​ប្រទេស​ទាំង ២ ដើម្បី​ពង្រីក​ទំនាក់​ទំនង មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង ២ និង​ជំរុញ​ឱ្យ​មាន​កិច្ច​ពិភាក្សា​ដោយ​បើក​ចំហ​លើ​ប្រធានបទ​ដែល​ផ្តល់​ផល​ប្រយោជន៍រួម។ ...

រី សុចាន់
https://www.postkhmer.com/national/2022-02-04-1740-231168.html

វិនិយោគិន​ជប៉ុន​ចាប់អារម្មណ៍​ការវិនិយោគ​ទៅលើ​ផលិតកម្ម​សូត្រ

ក្រុម​វិនិយោគិន​ជប៉ុន​បានបង្ហាញ​គម្រោង​ចង់​ចូលរួម​វិនិយោគ​លើ​ការចិញ្ចឹម​ដង្កូវនាង​យក​សូត្រ​នៅក្នុង​ខេត្ត​បាត់ដំបង សម្រាប់​កែច្នៃ​ទៅជា​ផលិតផល​ប្រើប្រាស់​ក្នុងស្រុក និង​នាំទៅ​ទីផ្សារ​អន្តរជាតិ​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-02-04-1129-231120.html

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ​នឹង​ចូល​ជា​ធរមាន​ក្នុងពេល​ឆាប់ៗ

ច្បាប់​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​កូរ៉េ​ត្រូវបាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃ​ទី​ ២៩ ខែធ្នូ ឆ្នាំ​ ២០២១ មុនពេល​ព្រឹទ្ធសភា​ពិនិត្យ​ចប់​សព្វគ្រប់​នា​ថ្ងៃទី​ ៦ ខែមករា ឆ្នាំ​ ២០២២ និង​ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រម​ឱ្យប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២៩ ខែមករា ឆ្នាំ​ ២០២២​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-02-04-1121-231121.html

ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​អំឡុងពេល​ចូលឆ្នាំ​ចិន មាន​ចំនួន​ជិត ១​លាន​នាក់​

ភ្ញៀវទេសចរ​ក្នុងស្រុក​ជិត ១​លាន​នាក់​បានចេញ​ដើរ​កម្សាន្ត​នៅក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន កើនឡើង ៦,១៥​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ពិធី​ចូលឆ្នាំ​ចិន​កាលពី​ឆ្នាំ​២០២១ ក្នុងនោះ​រាជធានី​ភ្នំពេញ មាន​ប្រមាណ ៣០​ភាគរយ​។ នេះ​បើ​យោងតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​ ...

ហុឹន ពិសី
https://www.postkhmer.com/business/2022-02-04-1123-231161.html

កម្ពុជា ទទួល​បាន​ប្រាក់​ជាង ៩៦​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ស្រូវ-អង្ករ

ការ​នាំ​ចេញ​ស្រូវ-អង្ករ របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ នៅ​ក្នុង​រយៈពេល ១​ខែ​ដំបូង ឆ្នាំ ២០២២ បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​គួរ​ឱ្យកត់​សម្គាល់ ដោយ​សម្រេច​បាន​ក្នុង​ទឹក​ប្រាក់​ជាង ៩៦ លាន​ដុល្លារ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF)។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-02-05-1153-231181.html

រាជរដ្ឋាភិបាល ដាក់​ឱ្យ​ប្រើប្រាស់​គោលនយោបាយ​ឌីជីថល​កម្ពុជា ឆ្នាំ ២០២២-២០៣៥

រាជរដ្ឋាភិបាល បាន​ដាក់​ឱ្យ​ប្រើប្រាស់​គោល​នយោបាយ​ឌីជីថល​កម្ពុជា ឆ្នាំ ២០២២-២០៣៥ ដែល​មាន​គោល​បំណង​បង្កើតបរិយាកាស​អំណោយផល​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ប្រកប​ដោយ​បរិយាបន្ន។ ...

រី សុចាន់
https://www.postkhmer.com/national/2022-02-05-0957-231175.html

គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ បញ្ជា​ឱ្យ​អតីត​បុគ្គលិក​ក្រុមហ៊ុន ណាហ្គាវើលដ៍ បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រមូល​ផ្ដុំ​ធ្វើ​បាតុកម្ម បន្ទាប់ពី​រកឃើញ​បាតុករ​ម្នាក់​ឆ្លង​អូមីក្រុង

គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ ថ្នាក់​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​បាតុករ​ដែល​ជា​អតីត​បុគ្គលិក​ក្រុមហ៊ុន ណាហ្គាវើលដ៍ បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ប្រមូល​ផ្ដុំ ធ្វើ​បាតុកម្ម ហើយ​ត្រូវ​បន្ត​អនុវត្ត​តាម​វិធានការ​សុខាភិបាល រហូត​ដល់​ធានា​បាន​ថា លែង​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ចូលទៅ​ក្នុង​ចំណោម​បាតុករ និង​ក្រុម​គ្រួសារ។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-02-05-0851-231169.html

មន្ត្រី៖ ជ្រូកពោន ឬ ជ្រូកព្រុល​ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រហម IUCN ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅ​លើ​ពិភពលោក កំពុង​បន្ត​មាន​វត្តមាន​នៅកម្ពុជា

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង បរិស្ថាន អះអាង​ថា ជ្រូកពោន ឬ​ជ្រូកព្រុល​ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រហម IUCN ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅ​លើ​ពិភពលោក​កំពុង​បន្ត​មាន​វត្តមាន​នៅ​កម្ពុជា ប៉ុន្តែ​មិនមាន​ការ​សិក្សា​លម្អិត​អំពី​ចំនួន​សត្វ​នេះ​ឡើយ។ សត្វនេះ​មាន​នៅ​តាម​តំបន់​ព្រៃ​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា ពិសេស​នៅ​ភាគនិរតី ភាគឦសាន និង​ភាគ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-05-1221-231183.html

គណៈរដ្ឋមន្ត្រី​បានអនុម័តសេចក្តីព្រាងច្បាប់​ស្តីពី ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ

សេចក្តីព្រាងច្បាប់​ស្តីពី ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​ ដែលមាន ១៥​ ជំពូក និង​ ១១៣​ មាត្រា ត្រូវបាន​គណៈរដ្ឋមន្ត្រី​បានអនុម័ត កាលពី​ចុង​សប្តាហ៍​មុននេះ ដែល​វា​នឹង​រួមចំណែក​ផ្តល់នូវ​សារៈប្រយោជន៍​ក្នុងការ អភិវឌ្ឍ​វិស័យ​កសិកម្ម​។​ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-02-06-1740-231200.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

JVLfJ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!