ភ្នំពេញប៉ុស្តិ៍

សំណើសុំ​ជួប​​លោក​ កឹម ​សុខា ​របស់​លោកស្រី​ ស្ម៊ីត ​ត្រូវ​បដិសេធ

ចៅក្រម​ស៊ើបសួរ​បាន​​បដិសេធ​មិន​ឲ្យ​លោកស្រី រ៉ូណា ស្ម៊ីត ចូល​ជួប​លោក កឹម សុខា ក្រោម​ហេតុផល​ថា សំណុំ​រឿង​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបសួរ​ និង​ប្រមូល​ភ័ស្តុតាង ខណៈ​ដែល​តុលាការ​កំពូល​នឹង​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ដោយ​គ្មាន​វត្តមាន​លោក កឹម សុខា​។​ ...

បែន សុខហ៊ាន និងនៀម ឆេង
http://bit.ly/2FrmjIw

ក្រសួង​ការពារ​ជាតិ​​ ជូន​ដំណឹង​ពលរដ្ឋ​​ និង ​ការហោះហើរ​កុំ​​ចូល​តំបន់​សមយុទ្ធ

ក្រសួង​ការពារជាតិ​កាលពី​ម្សិលមិញ​បាន​ជូន​ដំណឹង​ដល់​ជន​ស៊ីវិល រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​​អាជ្ញាធរ​ដែនដី​នៅ​ភ្នំពេញ ខេត្ត​កណ្ដាល និង​កំពង់ស្ពឺ​ឲ្យ​ចៀសចេញ​ពី​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​នោះ​ចាប់ពី​ថ្ងៃ​ទី​ ១៥ មីនា ដល់​ថ្ងៃទី​ ៣០ ខែ​មីនា​ក្នុង​អំឡុងពេល​សមយុទ្ធ​នាគមាស​រវាង​កងទ័ព​ចិន និង​កម្ពុជា​លើ​ប្រធានបទ ...

បែន សុខហ៊ាន and Andrew Nachemson
http://bit.ly/2Hjh7Ha

អាជ្ញា​ធរ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ក្នុង​សហគ​មន៍​មួយ​ប្រា​រព្ធ​ទិវា​សិទ្ធិ​នារី

មន្ត្រី​សហ​គមន៍​និង​ពល​រដ្ឋ​ប្រមាណ​ជាង​ ៣០០ នាក់​ កាល​ពី​ម្សិល​មិញ ​បាន​ចោទ​ថា​ អាជ្ញា​ធរ​ស្រុក​មេ​មត់​ថា បាន​រារាំង​ពួក​គេ​មិន​ឲ្យ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ ៨ មីនា​ ដោយមិន​ប្រាប់​ហេតុ​ផល​ច្បាស់​លាស់ បើ​ទោះ​ជា​ពួក​គេ​បាន​សុំ ...

សុទ្ធ គឹមសឿន
http://bit.ly/2Dd4N8K

លោកនាយក​រដ្ឋមន្ត្រី​ជំរុញ​ឱ្យ​ប្រគល់​តួនាទី​ជូន​ស្ត្រី​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​បាន​ជំរុញ​ឱ្យ​មានការ​ប្រគល់​តួនាទី​ជូន​ស្ត្រី​ ព្រមទាំង​សន្យា​ក្នុង​ឋានៈ​ ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ឱ្យ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​តំណែង​រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​នៅ​អាណត្តិ​ក្រោយ​ បន្ទាប់​ពី​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​ ២០១៨​ ខណៈ​មន្ត្រី​សិទ្ធិ​មនុស្ស ...

យន់ ស៊ីនាត​ និងបែន សុខហ៊ាន
http://bit.ly/2FtgsSO

ពិស្តារ៖ អាជ្ញាធរ​ថា ពុំ​មាន​មនុស្ស​ស្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​នៅ​ក្រចេះ​នោះ​ទេ

អាជ្ញាធរ​ខេត្ត​ក្រចេះ និង​អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បដិសេធ​ថា ពុំ​មាន​មនុស្ស​ស្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​នៅ​ក្នុង​ការតវ៉ា​បិទ​ផ្លូវ រឿង​វិវាទ​ដីធ្លី​របស់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​នៅ​ស្រុក​ស្នួល​កាលពី​ម្សិលមិញ​ដូច​ការអះអាង​ពី​ប្រភព​មួយ​ចំនួន​នោះ​ទេ គឺ​មានតែ​អ្នក​រងរបួស​តែ​ប៉ុណ្ណោះ ...

គង់ មេត្ដា and សុទ្ធ គឹមសឿន
http://bit.ly/2oVgEUL

ផែនការ​ពង្រីក​បន្ថែម​ត្រូវ​បាន​អនុញ្ញាត​នៅ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​

​រមណីយដ្ឋាន​ ភោជនីយដ្ឋាន​ និង​កាស៊ីណូ​ថ្មីៗ​ អាច​នឹង​កើត​មាន​ឡើង​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​ បន្ទាប់​ពី​មន្ត្រី​ក្រសួងបរិស្ថាន​ បាន​គាំទ្រ​ផែនការ​កែ​លម្អ​ភ្នំ​នេះ​ រួម​ជាមួយនឹង​ក្រុមហ៊ុន​សណ្ឋាគារ​របស់​ឧកញ៉ា​សុខ​គង់​ នេះ​បើ​យោង​តាម​ភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋាភិបាល ...

Daphne Chen
http://www.phnompenhpost.com/national/expansion-approved-bokor-national-park

កម្មករ​នេសាទ​ខ្មែរ​ នៅ​ថៃ ​ជា​ញឹកញាប់​ត្រូវ​គេ​កេងប្រវ័ញ្ច

កម្មករ​នេសាទ​ជនជាតិ​កម្ពុជា និង​មីយ៉ាន់ម៉ា​ក្នុង​ប្រទេស​ថៃ​ជា​ញឹកញាប់​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ប្រាក់​ឈ្នួល​ក្រោម​កម្រិត​ប្រាក់​ឈ្នួល​អប្បបរមា ហើយ​ប្រាក់​ឈ្នួល​របស់​ពួកគេ​ត្រូវ​បាន​រក្សាទុក និង​ប្រឈម​មុខ​នឹង​ការកេងប្រវ័ញ្ច និង​រំលោភបំពាន​ផ្សេងៗ​។ នេះ​បើ​តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​របស់​អង្គការ​ពលកម្ម ...

Leonie Kijewski
http://bit.ly/2p4EtZM

កំពូល​ជម្រះក្ដី​អតីត​មន្ត្រី​ទូត ​នៅ​កូរ៉េ​ខាង​ត្បូង

តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​បើកសវនាការ​ជំនុំជម្រះ​លើ​បណ្ដឹង​សារទុក្ខ​របស់​អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​លោក ស៊ុត ឌីណា ពាក់ព័ន្ធ​បទ​ចោទ​ទទួល​សំណូក​ក្នុង​អំឡុង​កាន់​តួនាទី ជា​សំណុំ​រឿង​ដែល​ត្រូវ​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​ ៥ ​ឆ្នាំ​។ ...

គឹម សារុំ
http://bit.ly/2HitvqW

លោក​ សម រង្ស៊ី ប្រឈម​នឹង​ការជាប់​ទោស​ ១ ​ជីវិត​រឿង​ឲ្យ​​ម៉ុងតាញ៉ា​នៅ​ដី​ខ្មែរ

​ក្រសួង​មហាផ្ទៃ​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ឯកសារ​ដែល​ថា លោក​បាន​សន្យា​ឲ្យ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​រស់នៅ​ក្នុង​ខេត្ត​ ៤ ​នៅ​ភាគ​ឦសាន​កម្ពុជា ខណៈ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​ថា​លោក សម រង្ស៊ី អាច​ជាប់​ពន្ធនាគារ​មួយ​ជីវិត​។ ...

នៀម ឆេង និង Ananth Baliga
http://bit.ly/2FCSS9v

អាជ្ញាធរ​បដិសេធ​ថា​​ គ្មាន​ផែនការ​រូបិយប័ណ្ណ​ឌីជីថល

មន្ដ្រី​រដ្ឋាភិបាល​កាលពី​ម្សិលមិញ​បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ដែល​ថា កម្ពុជា​នឹង​ចេញ​រូបិយប័ណ្ណ​ឌីជីថល​ផ្ទាល់​របស់​ខ្លួន ខណៈ​មន្ដ្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ត្រូវបាន​គេ​រាយការណ៍​ថា​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស្តីពី​រូបិយប័ណ្ណ​ឌីជីថល​មួយ​នៅ​ភ្នំពេញ ដែល​បាន​រៀបចំ​ដោយ​វិនិយោគិន​ចិន​ដែល​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ...

ហ៊ គីមសាយ and Robin Spiess
http://bit.ly/2tn4l8f

លោកស្រី​ រ៉ូណាស្ម៊ីត ​បារម្ភ​ពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​នៅ​កម្ពុជា

អ្នករាយការណ៍​ពិសេស​អង្គការ សហប្រជាជាតិ​ទទួល បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លោកស្រី​ រ៉ូណា ស្ម៊ីត កាលពី​ម្សិលមិញ​បាន​សម្ដែង​ការ​បារម្ភ​ជាថ្មី​អំពី​ «​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​» បន្ទាប់ពី​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ និង​ក្រមព្រហ្មទណ្ឌ ខណៈ​លោកស្រី​ទើប​មក​ធ្វើ​ទស្សនកិច្ច​កម្ពុជា​ជា​លើក​ដំបូង​ បន្ទាប់ពី​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ ...

បែន សុខហ៊ាន and Ananth Baliga
http://bit.ly/2FrfbPJ

លោក​ គី តិច ​ត្រូវ​តែងតាំង​ជា​ប្រធាន​ក្រុម​មេធាវី​របស់​រដ្ឋាភិបាល

​បន្ទាប់ពី​បាន​ការពារ​ឈ្នះក្តី​ក្នុង​សំណុំ​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏ចម្រូង​ចម្រាស លោក គី តិច ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុម​មេធាវី​រដ្ឋាភិបាល​ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។ នេះ​បើ​យោង​​តាម​ព្រះរាជក្រឹត្យ​មួយ ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​លោក សាយ ឈុំ ក្នុង​នាម​ប្រមុខ​រដ្ឋ​​ស្តីទី កាលពី​ថ្ងៃ​ទី ...

ម៉ិច ដារ៉ា
http://bit.ly/2oUCoiN

ក្រសួង​ប្រកាស​វិញ្ញាបនបត្រ​អាហារ​ហា​ឡា​ល​

ក្រសួងពាណិជ្ជកម្ម​បាន​ប្រកាស​ដំណើរការ​វិញ្ញាបនបត្រ​ស្ដង់ដារ​សម្រាប់​អាហារ​ហា​ឡា​ល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាលពី​ម្សិលមិញ​ ជា​វិធានការ​មួយ​ដែល​ត្រូវ​បាន​សរសើរ​ដោយ​មេដឹកនាំ​មូ​ស្លី​ម​ និង​ក្រុមហ៊ុន​ផលិត​អាហារ​ជា​ច្រើន​។​ ...

ចេង សុខហ័ង
http://bit.ly/2Fl0Cxy

ការ​ចរចា​សំណង​គម្រោង​ព្រ​លាន​យន្តហោះ​ថ្មី​ចាប់ផ្ដើម​

ក្រុម​មន្ត្រី​កំពុង​ចរចា​រឿង​ផ្ដល់​ប្រាក់​សំណង​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​រាប់រយ​នាក់​នៅ​ក្នុង​ខេត្តកណ្ដាល​ ដែល​ពួក​គេ​ទំនងជា​នឹង​ត្រូវ​ជម្លៀស​ចេញ​ ដើម្បី​យក​ទីតាំង​នោះ​សម្រាប់​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ដ៏​ធំ​មួយ​។​ ប្រជាពលរដ្ឋ​ និង​ក្រុម​មន្ត្រី​បាន​ជួប​ប្រជុំ ...

ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/money-discussed-families-set-be-displaced-new-kandal-airport

ឧត្តមស្នងការ​ និង​អគ្គលេខាធិការ​ UN​ គូស​បង្ហាញ​ពី​សេរីភាព​នយោបាយ​រួញ​តូច​នៅ​កម្ពុជា​

ឧត្តមស្នងការ​សិ​ទិ្ធ​មនុស្ស​ និង​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ​ បាន​គូស​បង្ហាញ​អំពី​សេរីភាព​នយោបាយ​ និង​សង្គម​ស៊ី​វិល​ ដែល​មាន​លក្ខណៈ​រួញ​តូច​ជាង​មុន​ នៅ​ក្នុង​របាយការណ៍​មួយ​ពី​មុន​កិច្ច​ពិភាក្សា​របស់​ក្រុមប្រឹក្សា​សិ​ទិ្ធ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ស្ដី​ពី​កម្ពុជា​ នៅ​ក្នុង ...

Leonie Kijewski
http://bit.ly/2Hcjzza

អង្គការ ​NASA ​ឲ្យ​ដឹងថា អគ្គិភ័យ​នៅ​កម្ពុជា​កើត​ច្រើន​ជាង​ប្រទេស​ជិត​ខាង​

យោង​តាម​របាយការណ៍​របស់​អង្គការ​ណាសា​ (NASA) ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន​បាន​ឱ្យ​ដឹង​ថា នៅក្នុង​ឆ្នាំ​នេះ​ជាថ្មី​ម្តង​ទៀត​ព្រះរាជាណាចក្រ​កម្ពុជា​មាន​អគ្គិភ័យ​ច្រើន​ជាង​ប្រទេស​ជិត​ខាង​របស់​ខ្លួន នៅពេល​គេ​និយាយ​ដល់​ចំនួន​អគ្គិភ័យ​ដែល​រាប់​ពី​លើ​អាកាស ហើយ​មន្ត្រី ...

Alessandro Marazzi Sassoon
http://bit.ly/2Fu7W9s

ក្រុមហ៊ុន​​អាមេរិក​មួយ​នាំចូល​សណ្តែកសៀង​ ខណៈ​​កសិករ​កម្ពុជា​​បោះបង់​ការដាំដុះ

កាលពី​សប្ដាហ៍​មុន​ ក្រុមហ៊ុន​អាមេរិក​បាន​នាំ​ចេញ​សណ្ដែកសៀង​ស្ដង់ដារ​អាហារ​លើក​ដំបូង​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន​កែច្នៃ​អាហារ​នៅ​កម្ពុជា និង​មីយ៉ាន់ម៉ា​សរុប​ ១៤ ​តោន​ជា​វិធានការ​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​តម្លៃ​ផលិត​ធ្លាក់​ចុះ​សម្រាប់​ក្រុមហ៊ុន​អាហារ​ក្នុង​ស្រុក ប៉ុន្តែ​អាច​កាត់បន្ថយ​តម្លៃ ...

Robin Spiess and ចេង សុខហ័ង
http://bit.ly/2FilK3M

ពល​រដ្ឋ​ជាង ​៣០០ ​នាក់​ មក​ឲ្យ​អា​ជ្ញា​ធរ​ខណ្ឌ​ឫស្សី​កែវ បំភ្លឺ​រឿង​កាត់​ដី​ឲ្យអ្នកផ្សេង

ពល​រដ្ឋ​ប្រ​មាណ​ជាង ៣​០០​ នាក់ ក្នុង​ចំណោម​ច្រើន​គ្រួសារ​ រស់នៅ​អម​សង​ខាង​​ផ្លូវ​រថ​ភ្លើង នៅ​ព្រឹក​ថ្ងៃ​ទី​ ៥​ ខែ​មីនា​នេះ ​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​សា​លាខ​ណ្ឌ​ឫស្សី​កែវ​ ដើម្បី​ឲ្យ​អាជ្ញា​ធរ​បំភ្លឺ​ ករណី​ពាក្យ​ច​ចាម​អា​រ៉ាម ...

សុទ្ធ គឹមសឿន
http://bit.ly/2D3QEut

ពិស្តារ៖ តុលាការ​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ កឹម សុខា ​៦ ​ខែ​ទៀត ទោះ​មាន​ការទទូច​សុំ​ទៅ​ព្យាបាល​ជំងឺ

បន្ទាប់ពី​បាន​ធ្វើការ​សាកសួរ​ជិត​ពេញ​មួយ​ថ្ងៃ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង លោក​ គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា នៅក្នុង​ពន្ធនាគារ​រយៈពេល ៦ ខែ​បន្ត​ទៀត បើ​ទោះបី​ជា​លោក សុខា និង​ក្រុម​មេធាវី​របស់​លោក​បាន​ទទូច​សុំ​នៅ​ក្រៅ​ឃុំ ដើម្បី​អាច​បាន​ទៅ​ព្យាបាល​ជំងឺ ...

នៀម ឆេង
http://bit.ly/2D14kqk

កសិដ្ឋានក្រពើ ១៦ ទៀតត្រូវបានទទួលស្គាល់ដោយ Cites

កសិដ្ឋានចិញ្ចឹមក្រពើ ១៦ កន្លែងបន្ថែមទៀតត្រូវបានទទួលស្គាល់ដោយអនុញ្ញាអន្តរជាតិ ដែលជាអនុញ្ញាដើម្បីការនាំចេញដោយស្របច្បាប់ទៅទីផ្សារអន្តរជាតិ។ នេះបើយោងតាមលោក អិន ហ៊ល អនុប្រធាននាយកដ្ឋានអភិរក្សជលផលនៅក្រសួងកសិកម្ម បានឱ្យដឹងកាលពីម្សិលមិញ។​ ...

ចេង សុខហ័ង
http://bit.ly/2FXK9MX

ស្ត្រីកម្ពុជា មាន​តិច​ជាង​៣ភាគ​រយ​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​យោធា

ស្រ្តី​កម្ពុជា​មាន​ចំនួន​តិច​ជាង​ ៣ ​ភាគ​រយ​​​នៅ​ក្នុង​ចំណោម​ថ្នាក់​ដឹក​នាំ​យោធា​។ នេះ​បើ​តាម​​ការ​បញ្ជាក់​របស់​ក្រសួង​​ការ​ពារ​ជាតិ និង​​ក្រសួង​កិច្ច​ការ​នារី​​នៅ​ថ្ងៃ​ទី ៥ ខែ​មីនា ឆ្នាំ ២០​១៨។ ​មាន​តែ​ស្រ្តី​ ៨៨ ...

Erin Handley និង បែន សុខហ៊ាន
http://bit.ly/2FesVh7

លោក​ ហ៊ុន​ សែន​ ថា​មន្ត្រី​បក្ស​ប្រឆាំង​សុំ​ធ្វើ​នយោបាយ​វិញ​

មន្ត្រីជាន់ខ្ពស់​ម្នាក់​ក្នុង​ចំណោម​ ១១៨​ រូប​ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​ដកសិទ្ធិ​មិន​ឱ្យធ្វើ​នយោបាយ​ ក្រោយ​បក្ស​របស់​ពួក​គេ​ត្រូវ​បាន​រំលាយ​នោះ​បាន​ស្នើ​សុំ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អនុញ្ញាត​ឱ្យ​ពួក​ខ្លួន​បាន​ចូល​ប្រឡូក​ក្នុង​នយោបាយ​វិញ​ ខណៈ ...

ម៉ិច ដារ៉ា និងបែន សុខហ៊ាន
http://bit.ly/2FfYes0

តម្លៃ​ឥដ្ឋ​កើន​ខ្ពស់​ដែល​ជំរុញ​ដោយ​កំណើន​សាងសង់​នៅ​ក្រុងព្រះសីហនុ​

​តម្លៃ​ឥដ្ឋ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​ និង​បាន​បន្ត​កើនឡើង​ក្នុង​អំឡុង​ ២​ ខែ​ដំបូង​ឆ្នាំ​នេះ​ ដែល​ភាគច្រើន​ដោយសារ​កំណើន​តម្រូវការ​ពី​ទី​ក្រុងព្រះសីហនុ​ ដែល​អភិវឌ្ឍ​យ៉ាង​រហ័ស​។​ ...

ហ៊ គឹមសាយ
http://bit.ly/2tjjwj1

លោក​ ហ៊ុន សែន ​និង​អគ្គនាយកដ្ឋាន​ពន្ធដារ​ថា អាមេរិក​ភូតកុហក​រឿង​កាត់​ជំនួយ

លោក នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល បាន​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​ថា កំពុង​ភូតភរ​អំពី​ការ​កាត់​ជំនួយ​មក​កម្ពុជា​ដោយ​អះអាង​ថា កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ទាំង​នោះ​មិន​មាន​ទេ​ចាប់​តាំងពី​ឆ្នាំ​ ២០១៦ មក​។ ...

ម៉ិច ដារ៉ា និង Daphne Chen
http://bit.ly/2Fk74nX

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

seeB5
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!