ភ្នំពេញប៉ុស្តិ៍
ពិស្តារ៖ អាជ្ញាធរថា ពុំមានមនុស្សស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅក្រចេះនោះទេ
អាជ្ញាធរខេត្តក្រចេះ និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានបដិសេធថា ពុំមានមនុស្សស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅក្នុងការតវ៉ាបិទផ្លូវ រឿងវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុននៅស្រុកស្នួលកាលពីម្សិលមិញដូចការអះអាងពីប្រភពមួយចំនួននោះទេ គឺមានតែអ្នករងរបួសតែប៉ុណ្ណោះ ...
គង់ មេត្ដា and សុទ្ធ គឹមសឿន
http://bit.ly/2oVgEUL
ផែនការពង្រីកបន្ថែមត្រូវបានអនុញ្ញាតនៅឧទ្យានជាតិព្រះមុនីវង្សបូកគោ
រមណីយដ្ឋាន ភោជនីយដ្ឋាន និងកាស៊ីណូថ្មីៗ អាចនឹងកើតមានឡើងក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ បន្ទាប់ពីមន្ត្រីក្រសួងបរិស្ថាន បានគាំទ្រផែនការកែលម្អភ្នំនេះ រួមជាមួយនឹងក្រុមហ៊ុនសណ្ឋាគាររបស់ឧកញ៉ាសុខគង់ នេះបើយោងតាមភ្នាក់ងារព័ត៌មានរបស់រដ្ឋាភិបាល ...
Daphne Chen
http://www.phnompenhpost.com/national/expansion-approved-bokor-national-park
កម្មករនេសាទខ្មែរ នៅថៃ ជាញឹកញាប់ត្រូវគេកេងប្រវ័ញ្ច
កម្មករនេសាទជនជាតិកម្ពុជា និងមីយ៉ាន់ម៉ាក្នុងប្រទេសថៃជាញឹកញាប់ត្រូវបានផ្តល់ឲ្យនូវប្រាក់ឈ្នួលក្រោមកម្រិតប្រាក់ឈ្នួលអប្បបរមា ហើយប្រាក់ឈ្នួលរបស់ពួកគេត្រូវបានរក្សាទុក និងប្រឈមមុខនឹងការកេងប្រវ័ញ្ច និងរំលោភបំពានផ្សេងៗ។ នេះបើតាមការសិក្សាស្រាវជ្រាវថ្មីមួយរបស់អង្គការពលកម្ម ...
Leonie Kijewski
http://bit.ly/2p4EtZM
កំពូលជម្រះក្ដីអតីតមន្ត្រីទូត នៅកូរ៉េខាងត្បូង
តុលាការកំពូលកាលពីម្សិលមិញបានបើកសវនាការជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ស៊ុត ឌីណា ពាក់ព័ន្ធបទចោទទទួលសំណូកក្នុងអំឡុងកាន់តួនាទី ជាសំណុំរឿងដែលត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោសជាប់ពន្ធនាគារ ៥ ឆ្នាំ។ ...
គឹម សារុំ
http://bit.ly/2HitvqW
លោក សម រង្ស៊ី ប្រឈមនឹងការជាប់ទោស ១ ជីវិតរឿងឲ្យម៉ុងតាញ៉ានៅដីខ្មែរ
ក្រសួងមហាផ្ទៃនឹងចាត់វិធានការផ្លូវច្បាប់លើលោក សម រង្ស៊ី ពាក់ព័ន្ធនឹងឯកសារដែលថា លោកបានសន្យាឲ្យជនជាតិភាគតិចម៉ុងតាញ៉ារស់នៅក្នុងខេត្ត ៤ នៅភាគឦសានកម្ពុជា ខណៈអ្នកនាំពាក្យក្រសួងយុត្តិធម៌ថ្លែងថាលោក សម រង្ស៊ី អាចជាប់ពន្ធនាគារមួយជីវិត។ ...
នៀម ឆេង និង Ananth Baliga
http://bit.ly/2FCSS9v
អាជ្ញាធរបដិសេធថា គ្មានផែនការរូបិយប័ណ្ណឌីជីថល
មន្ដ្រីរដ្ឋាភិបាលកាលពីម្សិលមិញបានច្រានចោលពាក្យចចាមអារ៉ាមដែលថា កម្ពុជានឹងចេញរូបិយប័ណ្ណឌីជីថលផ្ទាល់របស់ខ្លួន ខណៈមន្ដ្រីរដ្ឋាភិបាលជាន់ខ្ពស់ត្រូវបានគេរាយការណ៍ថានឹងចូលរួមក្នុងព្រឹត្តិការណ៍ស្តីពីរូបិយប័ណ្ណឌីជីថលមួយនៅភ្នំពេញ ដែលបានរៀបចំដោយវិនិយោគិនចិនដែលមិនមានមូលដ្ឋានច្បាស់លាស់ ...
ហ៊ គីមសាយ and Robin Spiess
http://bit.ly/2tn4l8f
លោកស្រី រ៉ូណាស្ម៊ីត បារម្ភពីការធ្វើវិសោធនកម្មច្បាប់នៅកម្ពុជា
អ្នករាយការណ៍ពិសេសអង្គការ សហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្ម៊ីត កាលពីម្សិលមិញបានសម្ដែងការបារម្ភជាថ្មីអំពី «ស្ថានភាពនយោបាយនៅកម្ពុជា» បន្ទាប់ពីមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ ខណៈលោកស្រីទើបមកធ្វើទស្សនកិច្ចកម្ពុជាជាលើកដំបូង បន្ទាប់ពីមានការរំលាយគណបក្សសង្គ្រោះជាតិ ប៉ុន្តែ ...
បែន សុខហ៊ាន and Ananth Baliga
http://bit.ly/2FrfbPJ
លោក គី តិច ត្រូវតែងតាំងជាប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាល
បន្ទាប់ពីបានការពារឈ្នះក្តីក្នុងសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិដ៏ចម្រូងចម្រាស លោក គី តិច ត្រូវបានតែងតាំងជាប្រធានក្រុមមេធាវីរដ្ឋាភិបាលដែលមានឋានៈស្មើរដ្ឋមន្ត្រី។ នេះបើយោងតាមព្រះរាជក្រឹត្យមួយ ដែលបានចុះហត្ថលេខាដោយលោក សាយ ឈុំ ក្នុងនាមប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី ...
ម៉ិច ដារ៉ា
http://bit.ly/2oUCoiN
ក្រសួងប្រកាសវិញ្ញាបនបត្រអាហារហាឡាល
ក្រសួងពាណិជ្ជកម្មបានប្រកាសដំណើរការវិញ្ញាបនបត្រស្ដង់ដារសម្រាប់អាហារហាឡាលនៅក្នុងប្រទេសកម្ពុជា កាលពីម្សិលមិញ ជាវិធានការមួយដែលត្រូវបានសរសើរដោយមេដឹកនាំមូស្លីម និងក្រុមហ៊ុនផលិតអាហារជាច្រើន។ ...
ចេង សុខហ័ង
http://bit.ly/2Fl0Cxy
ការចរចាសំណងគម្រោងព្រលានយន្តហោះថ្មីចាប់ផ្ដើម
ក្រុមមន្ត្រីកំពុងចរចារឿងផ្ដល់ប្រាក់សំណងទៅឱ្យប្រជាពលរដ្ឋរាប់រយនាក់នៅក្នុងខេត្តកណ្ដាល ដែលពួកគេទំនងជានឹងត្រូវជម្លៀសចេញ ដើម្បីយកទីតាំងនោះសម្រាប់គម្រោងសាងសង់ព្រលានយន្តហោះដ៏ធំមួយ។ ប្រជាពលរដ្ឋ និងក្រុមមន្ត្រីបានជួបប្រជុំ ...
ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/money-discussed-families-set-be-displaced-new-kandal-airport
ឧត្តមស្នងការ និងអគ្គលេខាធិការ UN គូសបង្ហាញពីសេរីភាពនយោបាយរួញតូចនៅកម្ពុជា
ឧត្តមស្នងការសិទិ្ធមនុស្ស និងអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានគូសបង្ហាញអំពីសេរីភាពនយោបាយ និងសង្គមស៊ីវិល ដែលមានលក្ខណៈរួញតូចជាងមុន នៅក្នុងរបាយការណ៍មួយពីមុនកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិស្ដីពីកម្ពុជា នៅក្នុង ...
Leonie Kijewski
http://bit.ly/2Hcjzza
អង្គការ NASA ឲ្យដឹងថា អគ្គិភ័យនៅកម្ពុជាកើតច្រើនជាងប្រទេសជិតខាង
យោងតាមរបាយការណ៍របស់អង្គការណាសា (NASA) ដែលបានចេញផ្សាយកាលពីសប្ដាហ៍មុនបានឱ្យដឹងថា នៅក្នុងឆ្នាំនេះជាថ្មីម្តងទៀតព្រះរាជាណាចក្រកម្ពុជាមានអគ្គិភ័យច្រើនជាងប្រទេសជិតខាងរបស់ខ្លួន នៅពេលគេនិយាយដល់ចំនួនអគ្គិភ័យដែលរាប់ពីលើអាកាស ហើយមន្ត្រី ...
Alessandro Marazzi Sassoon
http://bit.ly/2Fu7W9s
ក្រុមហ៊ុនអាមេរិកមួយនាំចូលសណ្តែកសៀង ខណៈកសិករកម្ពុជាបោះបង់ការដាំដុះ
កាលពីសប្ដាហ៍មុន ក្រុមហ៊ុនអាមេរិកបាននាំចេញសណ្ដែកសៀងស្ដង់ដារអាហារលើកដំបូងរបស់ខ្លួនទៅឲ្យក្រុមហ៊ុនកែច្នៃអាហារនៅកម្ពុជា និងមីយ៉ាន់ម៉ាសរុប ១៤ តោនជាវិធានការមួយដែលនឹងធ្វើឲ្យតម្លៃផលិតធ្លាក់ចុះសម្រាប់ក្រុមហ៊ុនអាហារក្នុងស្រុក ប៉ុន្តែអាចកាត់បន្ថយតម្លៃ ...
Robin Spiess and ចេង សុខហ័ង
http://bit.ly/2FilK3M
ពលរដ្ឋជាង ៣០០ នាក់ មកឲ្យអាជ្ញាធរខណ្ឌឫស្សីកែវ បំភ្លឺរឿងកាត់ដីឲ្យអ្នកផ្សេង
ពលរដ្ឋប្រមាណជាង ៣០០ នាក់ ក្នុងចំណោមច្រើនគ្រួសារ រស់នៅអមសងខាងផ្លូវរថភ្លើង នៅព្រឹកថ្ងៃទី ៥ ខែមីនានេះ បានប្រមូលផ្ដុំគ្នានៅសាលាខណ្ឌឫស្សីកែវ ដើម្បីឲ្យអាជ្ញាធរបំភ្លឺ ករណីពាក្យចចាមអារ៉ាម ...
សុទ្ធ គឹមសឿន
http://bit.ly/2D3QEut
ពិស្តារ៖ តុលាការសម្រេចបន្តឃុំខ្លួនលោក កឹម សុខា ៦ ខែទៀត ទោះមានការទទូចសុំទៅព្យាបាលជំងឺ
បន្ទាប់ពីបានធ្វើការសាកសួរជិតពេញមួយថ្ងៃនៅពន្ធនាគារត្រពាំងផ្លុង លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបន្តឃុំខ្លួនលោក កឹម សុខា នៅក្នុងពន្ធនាគាររយៈពេល ៦ ខែបន្តទៀត បើទោះបីជាលោក សុខា និងក្រុមមេធាវីរបស់លោកបានទទូចសុំនៅក្រៅឃុំ ដើម្បីអាចបានទៅព្យាបាលជំងឺ ...
នៀម ឆេង
http://bit.ly/2D14kqk
កសិដ្ឋានក្រពើ ១៦ ទៀតត្រូវបានទទួលស្គាល់ដោយ Cites
កសិដ្ឋានចិញ្ចឹមក្រពើ ១៦ កន្លែងបន្ថែមទៀតត្រូវបានទទួលស្គាល់ដោយអនុញ្ញាអន្តរជាតិ ដែលជាអនុញ្ញាដើម្បីការនាំចេញដោយស្របច្បាប់ទៅទីផ្សារអន្តរជាតិ។ នេះបើយោងតាមលោក អិន ហ៊ល អនុប្រធាននាយកដ្ឋានអភិរក្សជលផលនៅក្រសួងកសិកម្ម បានឱ្យដឹងកាលពីម្សិលមិញ។ ...
ចេង សុខហ័ង
http://bit.ly/2FXK9MX
ស្ត្រីកម្ពុជា មានតិចជាង៣ភាគរយក្នុងចំណោមថ្នាក់ដឹកនាំយោធា
ស្រ្តីកម្ពុជាមានចំនួនតិចជាង ៣ ភាគរយនៅក្នុងចំណោមថ្នាក់ដឹកនាំយោធា។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិ និងក្រសួងកិច្ចការនារីនៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៨។ មានតែស្រ្តី ៨៨ ...
Erin Handley និង បែន សុខហ៊ាន
http://bit.ly/2FesVh7
លោក ហ៊ុន សែន ថាមន្ត្រីបក្សប្រឆាំងសុំធ្វើនយោបាយវិញ
មន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងចំណោម ១១៨ រូប នៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានដកសិទ្ធិមិនឱ្យធ្វើនយោបាយ ក្រោយបក្សរបស់ពួកគេត្រូវបានរំលាយនោះបានស្នើសុំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យពួកខ្លួនបានចូលប្រឡូកក្នុងនយោបាយវិញ ខណៈ ...
ម៉ិច ដារ៉ា និងបែន សុខហ៊ាន
http://bit.ly/2FfYes0
តម្លៃឥដ្ឋកើនខ្ពស់ដែលជំរុញដោយកំណើនសាងសង់នៅក្រុងព្រះសីហនុ
តម្លៃឥដ្ឋបានកើនឡើងយ៉ាងខ្លាំងធៀបនឹងរយៈពេលមួយឆ្នាំកន្លងមក និងបានបន្តកើនឡើងក្នុងអំឡុង ២ ខែដំបូងឆ្នាំនេះ ដែលភាគច្រើនដោយសារកំណើនតម្រូវការពីទីក្រុងព្រះសីហនុ ដែលអភិវឌ្ឍយ៉ាងរហ័ស។ ...
ហ៊ គឹមសាយ
http://bit.ly/2tjjwj1
លោក ហ៊ុន សែន និងអគ្គនាយកដ្ឋានពន្ធដារថា អាមេរិកភូតកុហករឿងកាត់ជំនួយ
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងភូតភរអំពីការកាត់ជំនួយមកកម្ពុជាដោយអះអាងថា កម្មវិធីមួយក្នុងចំណោមកម្មវិធីទាំងនោះមិនមានទេចាប់តាំងពីឆ្នាំ ២០១៦ មក។ ...
ម៉ិច ដារ៉ា និង Daphne Chen
http://bit.ly/2Fk74nX
ក្រសួងធនធានទឹក គ្រោងចាប់ផ្ដើមអនុវត្ត គម្រោងកែលម្អប្រព័ន្ធធារាសាស្រ្តធំមួយ នៅតាកែវនិងកំពត ឆ្នាំក្រោយ
អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានថ្លែងនៅថ្ងៃទី៤មីនានេះថា ក្រសួងគ្រោងចាប់ផ្ដើមអនុវត្តគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្មដ៏ធំមួយនៅក្នុងខេត្តតាកែវ និងខេត្ត កំពត នៅ ...
ឃុត សុភចរិយា
http://bit.ly/2FeZbNo
គណៈសង្ឃ និងក្រសួងមិនទាន់សម្រេចរឿងប្រមាថព្រះមហាក្សត្រ
គណៈសង្ឃនាយក និងក្រសួងធម្មការ និងសាសនាមិនទាន់សម្រេចលើថេរដីការបស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលលើកឡើងប៉ះពាល់ដល់ព្រះមហាក្សត្រទេ ខណៈដែលមាត្រាបន្ថែមដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រត្រូវបានប្រកាសឲ្យប្រើកាលពីថ្ងៃទី ២៧ ខែកុម្ភៈ និងមានសុពលភាពភ្លាមៗ។ ...
នៀម ឆេង
http://bit.ly/2FmCREz
ការចំណាយដល់ម្តាយដើម្បី "ប្រយុទ្ធប្រឆាំងនឹងកង្វះអាហារូបត្ថម្ភ"
វាអាចនឹងក្លាយជាការសន្យាដ៏មានប្រជាប្រិយភាពមួយទៀតនោះគឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីម្សិលមិញថាលោកកំពុងពិចារណាផ្តល់ប្រាក់ ៥០ ដុល្លារ ដល់ស្ត្រីម្នាក់ៗដែលបានសម្រាលកូននៅកម្ពុជា ដើម្បីកាត់បន្ថយអត្រាស្លាប់របស់កុមារ ...
បែន សុខហ៊ាន
http://www.phnompenhpost.com/national/payouts-mothers-combat-malnutrition
ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រចូលជាធរមាន
សំណុំច្បាប់ដ៏ចម្រូងចម្រាស និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រួវបានចុះហត្ថលេខាដោយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ជំនួសឱ្យព្រះមហាក្សត្រ កាលពីសប្តាហ៍មុន ដែលនឹងចូលជាធរមានភ្លាមៗ ទោះបីជាក្រសួងយុត្តិធម៌បានអះអាងថានឹងមានរយៈពេលប្រកាសឱ្យប្រើ។ ...
Niem Chheng and Andrew Nachemson
http://www.phnompenhpost.com/national-politics/lese-majeste-law-now-effect