ភ្នំពេញប៉ុស្តិ៍

ចំណូល​រដ្ឋាករ​ទឹក​​កើន​ ​តែ​ប្រាក់​ចំណេញ​ធ្លាក់​ចុះ

រដ្ឋាករ​ទឹក​ស្វយ័ត​​ក្រុង​ភ្នំពេញ​ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​បាន​រាយការណ៍​ពី​ការ​​ធ្លាក់​ចុះ​ប្រាក់​ចំណេញ​បន្ទាប់ពី​បង់​ពន្ធ​ ៤១ ​ភាគរយ​នៅ​ត្រីមាស​ទី ៣ ​។យោង​តាម​របាយការណ៍​ចេញ​កាលពី​ម្សិលមិញ​ថា​ការ​ធ្លាក់​ចុះ​នេះ​ដោយសារ​តែ​ការ​កើនឡើង​ការ​ចំណាយ ...

Ananth Baliga
http://bit.ly/1ZoCk65

ក្រុម​មន្ត្រី​ទទួល​ស្គាល់​ថា​​ ការ​អនុវត្ត​ច្បាប់​នៅ​មាន​ភាព​ខ្វះ​ចន្លោះ

សមត្ថកិច្ច និង​មន្ត្រី​ក្រសួង​យុត្តិធម៌​ទទួល​ស្គាល់​ថា​កិច្ចសហការ​អនុវត្ត​ច្បាប់​រវាង​តុលាការ​ អយ្យការ ​និង​នគរបាល​យុត្តិធម៌​ទូទាំង​ប្រទេស​នា​ពេល​កន្លង​មក​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​នៅ​ឡើយ​ជា​ហេតុ​នាំ​ឱ្យ​មាន​អំពើ​ចោរ​លួច ឆក់ និង​បទល្មើស​ព្រហ្មទណ្ឌ​ចេះ​តែ​កើត​មាន​ជា​បន្តបន្ទាប់ ...

ឡាយ សាមាន
http://bit.ly/1QWE2ZC

បំពាក់​កាមេរ៉ា​ជាង​ ២០០ ​ដើម្បី​តាមដាន​បទល្មើស​ផ្សេងៗ

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរការ​កាមេរ៉ា​សុវត្ថិភាព​ជាង ២០០ គ្រឿង​ដែល​បំពាក់​នៅ​តាម​ភ្លើងស្តុប​លើ​ដង​វិថី​សំខាន់ៗ​មួយ​ចំនួន​ និង​ដំណើរការ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​សុវត្ថិភាព​អ្នក​ដំណើរ​តាម​ដង​ផ្លូវ​ដើម្បី​​តាមដាន​បទល្មើស​ចរាចរណ៍ និង​បទឧក្រិដ្ឋ​​ផ្សេងៗ​ទៀត​នៅ ...

ប៉ិច សុធារី
http://bit.ly/1m6tY4Y

ដឹក​លើស​ទម្ងន់​បង្ក​ឲ្យ​បាក់​ស្ពាន ១ នៅ​មណ្ឌលគិរី

ស្ពាន​ដែក​ក្នុង​ស្រុក​ពេជ្រាដា​មួយ​បាន​បាក់​ជា​ពីរ​កំណាត់​ខណៈ​ពេល​ដែល​រថយន្ត​មួយ​គ្រឿង​ផ្ទុក​គ្រឿង​សំណង់​លើស​ទម្ងន់​ប្រមាណ​ ២០ ​តោន​បើក​ឆ្លង​កាត់​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អង្គារ​ម្សិលមិញ។រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​នេះ​បាន​ដឹក​ឥដ្ឋ និង​ស៊ីម៉ងត៍​ក្នុង​ទិសដៅ ...

ផាក់ ស៊ាងលី
http://bit.ly/1MvepZA

លោក ហ៊ុន សែន រិះគន់​ប្រយោល​ពី​រឿង​មិន​គោរព​កិច្ចព្រមព្រៀង

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ឆ្លៀត​ឱកាស​​​ក្នុង​ពិធី​ជួបជុំ​ជាមួយ​កុមារ​ពិការ​ដោយ​រិះគន់​ជា​ប្រយោល​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​បរាជ័យ​ដោយ​​មិន​បាន​គោរព​កិច្ចព្រមព្រៀង​នយោបាយ​។លោក​ថ្លែង​ថា​លោក​​មាន​កិច្ចព្រមព្រៀង​​ឧបត្ថម្ភ​គាំទ្រ​ស្បៀង​ដល់​កុមារ​ពិការ ...

វង្ស សុខេង
http://bit.ly/1QNxG00

សមត្ថកិច្ច​បាញ់​ទឹក​បំបែក​ហ្វូង​កូដករ​នៅ​បាវិត និង​ចាប់​ខ្លួន​ច្រើន​នាក់

កម្មករ​កាត់​ដេរ​មួយ​ក្រុម​ធំ​ទៀត​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ចន្ទ​នេះ​​ ក្នុង​អំឡុង​កូដកម្ម​តវ៉ា​នៅ​ក្រុងបាវិត ខេត្ត​ស្វាយរៀង។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​និង​អង្គការ​សិទ្ធិ​មនុស្ស ខណៈ​សមត្ថកិច្ច ក៏​បាន​​ប្រើ​ទុយោ​បាញ់​ទឹក បាញ់​បំបែក​ហ្វូង​បាតុករ​ទាំង​នោះ ...

ម៉េច ដារ៉ា
http://bit.ly/1Phq6Yr

មន្ត្រី​រដ្ឋាភិបាល​ថា​សកម្មជន​បក្ស​ និង​អង្គការ​នៅ​ពី​ក្រោយ​ការ​ទន្ទ្រាន​ដី​រដ្ឋ

មន្ត្រី​រដ្ឋាភិបាល​កាលពី​ម្សិលមិញ​អះអាង​ថា​មាន​សកម្មជន​គណបក្ស​នយោបាយ​ និង​សកម្មជន​អង្គការ​មួយ​ចំនួន​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​​រដ្ឋាភិបាល​បាន​នៅ​ពី​ក្រោយ​ខ្នង​ការ​កាប់​ទន្ទ្រាន​ដី​​ព្រៃ​​រដ្ឋ​ក្នុង​​តំបន់​ការពារ​​ដែល​នាំ​ឲ្យ​មាន​វិវាទ ...

ឡាយ សាមាន
http://bit.ly/1J2GaOf

បក្ស​ជាប់​ឆ្នោត​បង្កើត​ក្រុម​ការងារ​ពង្រឹង​ វប្បធម៌​សន្ទនា

គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​បាន​ព្រមព្រៀង​បង្កើត​ក្រុម​ការងារ​ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា​ឡើង​វិញ​បន្ទាប់ពី​ស្ថាបនិក​ទាំង ២ នៃ​វប្បធម៌​នេះ​គឺ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន និង​លោក សម រង្ស៊ី ​បាន​កើត​មាន​ជម្លោះ​យ៉ាង​ក្តៅគគុក​រហូត​ដល់​លោក សម រង្ស៊ី និរទេស​ខ្លួន​ដោយ​ខ្លួន​ឯង​ដើម្បី​គេច​ចេញ​ពី​ការ​ចាប់ ...

មាស សុខជា
http://bit.ly/1OHCBti

ជនជាតិ​ភាគ​តិច​ជាង​ ១០ ​នាក់​ត្រូវ​តុលាការ​កោះ​ហៅ​រឿង​ជម្លោះ​ដី

តំណាង​​ជនជាតិ​ភាគតិច​ជាង ១០ នាក់​ដែល​រួម​មាន​​ទាំង​មេភូមិ​គណបក្ស​ប្រជាជន និង​ជំទប់​ឃុំ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​​តុលាការ​កោះ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​ពាក់ព័ន្ធ​នឹង​ការ​គំរាម​កំហែង និង​រំលោភ​កាន់កាប់​ដី​ក្រុមហ៊ុន​​។ ...

ផាក់ ស៊ាងលី
http://bit.ly/1QVqbTo

ក្រុម​ពលរដ្ឋ​សុំ​អន្ដរាគមន៍​ពី​រឿង​ដែល​គេ​មិន​ធ្វើ​អត្ដសញ្ញាណ​ប័ណ្ណ​ឲ្យ

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាង​ ១០០ ​គ្រួសារ​ក្នុង​ស្រុក​បកែវ​បាន​ដាក់​លិខិត​សុំ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត​រតនគិរី និង​ក្រសួង​មហាផ្ទៃ​បន្ទាប់ពី​នគរបាល​បដិសេធ​ដោយ​មិន​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ និង​ឯកសារ​ផ្សេងៗ​ជូន​ពួកគាត់។ប្រជាពលរដ្ឋ​នៅ​ភូមិ​បឡយ ឃុំ​កិះចុង ស្រុក​បកែវ​ចំនួន​ ១១២ ​គ្រួសារ​បាន​នាំ​គ្នា​ផ្តិត ...

ផាក់ ស៊ាងលី
http://bit.ly/1mfkjJ2

NGOs ស្ត្រី​ចង់​​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​​សុំទោស​រឿង​​​លុប​​គំនូរ​នៅ​​អគារ​ប៊ូឌីញ

អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​ចំនួន​ ៩ ​​បាន​ទាម​ទារ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ការ​លុប​គំនូរ​ស្រ្តី​កាន់​ម្ជុលដេរ​ខោអាវ​ដែល​ត្រូវ​បាន​គូរ​នៅ​លើ​អគារ​ប៊ូឌីញ​ កាល​ពី​សប្តាហ៍​មុន។ ...

សែន ដាវីត
http://bit.ly/1RFfwh2

បរិមាណ​ត្រី​សម្រាប់​ធ្វើ​ប្រហុក​នឹង​ធ្លាក់​ចុះ

មន្ដ្រី​ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​ថា​ទិន្នផល​ត្រី​ប្រហុក​នៅ​ពេល​ចាប់​ផ្តើម​នៅ​ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ កាលពី​ឆ្នាំ​មុន​បើ​ទោះ​បី​ជា​មិន​ទាន់​មាន​តួលេខ​ក៏​ដោយ។បើ​ទោះ​បី​យ៉ាង​នេះ​ក្តី ...

ស ច័ន្ទដារ៉ា
http://bit.ly/1V0ayuh

រក​ឃើញ​យុវជន​ចាប់ពី ១២ ទៅ ១៥ ឆ្នាំ​ខ្លះ​ប្រញាប់​រួម​ភេទ

ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ និង​អង្គការ​សង្គម​ស៊ីវិល​បាន​រកឃើញ​យុវវ័យ​អាយុ​ចាប់ពី​ ១២ ​ទៅ​ ១៥ ​ឆ្នាំ​មួយ​ចំនួន​ប្រញាប់​ប្រឡូក​ក្នុង​សកម្មភាព​រួម​ភេទ​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ហានិភ័យ​ក្នុង​ការ​សិក្សា​ និង​ងាយ​ឆ្លង​មេរោគ​ជាដើម។ ...

សែន ដាវីត
http://bit.ly/1QTme1k

មេបក្ស​ប្រឆាំង​អួត​ពី​ការ​បន្ត​កើន​អាសនៈ​នៅ​រដ្ឋសភា

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួនឯង​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ពី​ដីកា​ចាប់​ខ្លួន​បាន​អួត​ថា​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​គណបក្ស​របស់​លោក​បាន​កើន​អាសនៈ​ជា​បន្ត​បន្ទាប់​នៅក្នុង​រដ្ឋសភា​ហើយ​នឹង​បន្ត​កើន​អាសនៈ​បន្ថែម​ទៀត​ដែល​អាច ...

មាស សុខជា
http://bit.ly/1UU2Bqx

CNRP ជ្រើស​បាន​សមាជិក​សម្រាប់​គណៈ​កម្មការ​ត្រួត​ពិនិត្យ​ច្បាប់​សហជីព​ឡើង​វិញ

គណបក្ស​សង្រ្គោះ​ជាតិ​បាន​ធ្វើ​ការ​ជ្រើស​រើស​សមាជិក​របស់​ខ្លួន​ ៥ ​នាក់​សម្រាប់​ចូលរួម​ក្នុង​ក្រុម​គណៈកម្មការ​ទ្វេ​ភាគី​ដែល​នឹង​មាន​ភារកិច្ច​ត្រួត​ពិនិត្យ​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​សហជីព​ ខណៈ​ដែល​គណបក្ស​កាន់​អំណាច​នៅ​មិន​ទាន់​បាន​ជ្រើសរើស​សមាជិក​របស់​ខ្លួន ...

Charles Rollet និង ឃុត សុភចរិយា
http://bit.ly/1MqymRa

ទា​ព្រៃ​ស្លាប​ស​ដ៏​កម្រ​ត្រូវ​បាន​ប្រលែង​ចូល​ព្រៃ​​នៅ​ខេត្ត​ព្រះ​វិហារ​វិញ

សត្វ​ទា​ព្រៃ​ស្លាប​ ស (White-winged Duck) ​ដ៏​កម្រ​មួយ​ក្បាល និង​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ ​ដែល​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​បាន​នៅ​ដើម​ខែ​ធ្នូ​នេះ ត្រូវ​បាន​​​ប្រលែង​ចូល​ទៅ​ក្នុង​ព្រៃ​នៃ​ខេត្ត​ព្រះវិហារ វិញ ​កាល​ពី​​ម្សិល​មិញ។ ...

បុគ្គលិកសារព័ត៌មាន ភ្នំំពេញប៉ុស្តិ៍
http://bit.ly/1J1vqzE

ដី​រដ្ឋ ៦០០ ហិកតា​ត្រូវ​ទាហាន និង ឈ្មួញ​ដី​ឃុបឃិត​លក់​ក្នុង​តម្លៃ​ជិត ១០ ម៉ឺន​ដុល្លារ

ដី​ព្រៃ​រដ្ឋ​ប្រមាណ​ជា ៦០០ ហិកតា​នៅ​ស្រុក​ឱរ៉ាល់​កំពុង​ត្រូវ​បាន​នាយទាហាន និង​ឈ្មួញ​ដី​ជាច្រើន​នាក់​ឃុបឃិត​គ្នា​រត់​ការ​យក​ទៅ​លក់ដូរ​ក្នុង​តម្លៃ​ជិត ១០ ម៉ឺន​ដុល្លារ​ដោយ​យក​ប្រជាពលរដ្ឋ​ធ្វើ​ជា​ខែល។ ...

ផាក់ ស៊ាងលី
http://bit.ly/1QAuIMu

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​យុវជន​​ប្រើ​បណ្តាញ​សង្គម​ឲ្យ​ចំ​គោលដៅ

សង្គម​ស៊ីវិល​ធ្វើការ​ផ្តោត​លើ​សិទ្ធិ​មនុស្ស​ជំរុញ​ឱ្យ​យុវជន​ប្រើប្រាស់​បណ្តាញ​សង្គម​រួមមាន Facebook ឬ Twitter ឱ្យ​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​តស៊ូ​មតិ ការពារ​សិទ្ធិ​មនុស្ស ធ្វើ​នយោបាយ និង​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ​ជា​វិជ្ជមាន​ទៅ​ថ្ងៃ​អនាគត​។ការ​ជំរុញ​នេះ​ធ្វើ​ឡើង​ កាលពី​ម្សិលមិញ ​ក្នុង​វេទិកា​យុវជន​ក្រោម ...

ឡាយ សាមាន
http://bit.ly/1YqrDCU

កម្ពុជា-ថៃ​ ឯក​ភាព​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក ​ភ្នំពេញ​-​បាងកក

កម្ពុជា និង​ថៃ​បាន​ព្រម​ព្រៀង​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​ពី​ភ្នំពេញ ទៅ​បាងកក​តាម​រយៈ​ការ​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​ថ្មី​មួយ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន ទៅ​កាន់​ប្រទេស​ថៃ​កាល ...

ស ច័ន្ទដារ៉ា
http://bit.ly/1PjpnI7

សង្គម​ស៊ីវិល​ ​បារម្ភ​ចំពោះ​សិស្ស​បោះបង់​ការ​សិក្សា

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ​បាន​បង្ហាញ​ក្តី​កង្វល់​ចំពោះ​​អត្រា​សិស្ស​បោះបង់​ចោល​​​ការ​សិក្សា​នៅ​សាលា​រដ្ឋ​តាំងពី​ថ្នាក់​មត្តេយ្យ​ដល់​វិទ្យាល័យ និង​ការ​ធ្វើ​ឲ្យ​គុណភាព​អប់រំ​មាន​ការ​ធ្លាក់ចុះ​បន្ទាប់ពី​បាន​រកឃើញ​ថា​សិស្ស​ប្រមាណ ៣ លាន ...

ប៉ិច សុធារី
http://bit.ly/1MqlHO6

ស្រ្តី​ ​១០០ ​ស្លាប់​ក្នុង​ឆ្នាំ ​២០១៥ ​អំឡុង​ពេល​ពរពោះ​និង​ ​ឆ្លង​ទន្លេ

គណៈ​កម្មាការ​ស្រាវ​ជ្រាវ​មរណភាព​មាតា​ថ្នាក់​ជាតិ​នៃ​ក្រសួង​សុខាភិបាល​កាល​ពី​ម្សិល​មិញ​បាន​បង្ហាញ​ថា ​ស្រ្តី​ចំនួន ​១០០ ​បាន​ស្លាប់​ក្នុង​ឆ្នាំ ​២០១៥ ​អំឡុង​ពេល​ពរពោះ​និង​ ​ឆ្លង​ទន្លេ ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​បន្ត​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​នេះ​ដើម្បី ...

សែន ដាវីត
http://bit.ly/1QQB88F

កម្មករ​រាប់​ម៉ឺន​នាក់​តវ៉ា​ប្រឆាំង​នឹង​ការ​ដំឡើង​ប្រាក់​ខែ​គោល​ថ្មី

កម្មករ​រាប់​ម៉ឺន​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន និង​តាយសេង នាទី​ក្រុង​បាវិត​បាន​ធ្វើការ​តវ៉ា​រហូត​ដល់​មាន​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​រោងចក្រ​ចូល​ដល់​ថ្ងៃ​ទី​ពីរ​ហើយ​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ម្សិលមិញ​ដោយសារ​តែ​ការ​មិន​ពេញ​ចិត្ត​នឹង​ការ​ដំឡើង ...

ឆាយ ច័ន្ទនីដា
http://bit.ly/1Occ4tN

កម្ពុជា​ នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ទំនិញ​ពេល​ធ្វើ​សមាហរណកម្ម​អាស៊ាន

ទោះបី​មាន​ក្តី​បារម្ភ​ពី​សមត្ថភាព​ប្រកួត​ប្រជែង​ក៏ដោយ​ក៏​រដ្ឋាភិបាល និង​សហគ្រិន​ក្នុង​ស្រុក​បាន​បង្ហាញ​នូវ​សុទិដ្ឋិ​និយម​ពី​ការ​ធ្វើ​សមាហរណកម្ម​សមាគម​សេដ្ឋកិច្ច​អាស៊ាន(AEC) ដែល​នឹង​ចូល​មក​ដល់​ពីរ​សប្តាហ៍​ទៀត​ខាង​មុខ​នេះ។ទីផ្សារ​រួម​របស់​អាស៊ាន​នេះ​នឹង​អនុញ្ញាត​ឲ្យ​មាន​លំហូរ ...

ស ច័ន្ទដារ៉ា
http://bit.ly/1O2x2tc

ខេត្ត​ព្រះ​សីហនុ​ធ្វើ​សមយុទ្ធ​ទ្រង់​ទ្រាយ​ធំ គ្រប់​គ្រង​គ្រោះ​អាសន្ន​នៅ​អាកាស​យាន្តដ្ឋាន

អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ មាន​ការ​រៀប​ចំ​លំហាត់​សមយុទ្ធ​ទ្រុង​ទ្រាយ​ធំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដើម្បី​​គ្រប់​គ្រង​គ្រោះ​អាសន្ន របស់​អាកាសយាន្ត​ដ្ឋាន​ក្នុង​ខេត្ត​នេះ។ នេះ​បើ​យោង​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន ...

ឃុត សុភចរិយា
http://bit.ly/1OAj8dZ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

z2uUF
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!