ភ្នំពេញប៉ុស្តិ៍

សហគមន៍​បន្ត​រារាំង​វៀតណាម​ចូល​កាប់​ឈើ

ប្រជាសហគមន៍​កាលពី​ម្សិលមិញ​បាន​ស្នើ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​ជួយ​អន្តរាគមន៍​បន្ទាប់ពី​ពួកគេ​ចុះ​ល្បាត​ព្រៃ​ចាប់​បាន​ជនជាតិ​វៀតណាម​ពីរ​នាក់​ដែល​ត្រូវ​នគរបាល​ប៉ុស្តិ៍​ព្រំដែន​ខ្មែរ​អនុញ្ញាត​ឲ្យ​ចូល​កាប់​ឈើ​ខុស​ច្បាប់​នៅក្នុង​ទឹកដី​ខ្មែរ​ក្នុង​ស្រុក​អូរយ៉ាដាវ។ ...

ផាក់ ស៊ាងលី
http://bit.ly/1P8pxlY

ក្រុម​មេដឹកនាំ​ស្ត្រី​ប្រជុំ​គ្នា​ជំរុញ​ស្ត្រី​ចូល​ដល់​កម្រិត «ធ្វើ​ការ​សម្រេច»

ក្រសួង​ក្នុង​ជួរ​រដ្ឋាភិបាល​ជា​ច្រើន ដែល​តែង​មាន​ទម្លាប់​ប្រកាន់​ភេទ​ក្នុង​ការ​គ្រប់​គ្រង និង​ខ្វះ​ការ​គាំទ្រ​ដល់​មេដឹកនាំ​ជា​ស្រ្តី កំពុង​ជំរុញ​ឱ្យ​ក្រុម​មន្រ្តី​ជា​ស្រ្តី​នៅ​ទូទាំង​អាស៊ី ផ្តួច​ផ្តើម​អនុវត្ត​គោល​គំនិត​របស់​ពួក​គេ ដោយ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​សិក្ខា​សិលា​មួយ មាន ...

Igor Kossov
http://bit.ly/1MBbO0r

ហាង​ទាំង​អស់​ តម្រូវ​ឲ្យ​បង្ហាញ​ស្តុក​ទូរស័ព្ទ

ហាង​លក់​ទូរស័ព្ទ​នៅ​ទីក្រុង​ភ្នំពេញ​ទាំង​អស់​ត្រូវ​បាន​តម្រូវ​ឲ្យ​បង្ហាញ​ចំនួន​ស្ដុក​របស់​ពួក​គេ​ទៅ​ដល់​អាជ្ញាធរ​គយ​បន្ទាប់​ពី​ការ​បង្ក្រាប​ជា​បន្ត​បន្ទាប់​លើ​ទូរស័ព្ទ​ស្មាតហ្វូន​គេច​ពន្ធ​ថ្មីៗ​នេះ​នៅ​ទីក្រុង​ភ្នំពេញ។គយ​និង​រដ្ឋាករ​កាល​ពី​សប្ដាហ៍​មុន ...

ចេង សុខហ័ង
http://bit.ly/1QaFAz2

សាលា​រាជធានី​ភ្នំពេញ​គ្រោង​បំបែក​សង្កាត់​បន្ថែម​ទៀត

សាលា​រាជធានី​ភ្នំពេញ​គ្រោង​បង្កើត​សង្កាត់​ ១១ ​ថែម​ទៀត​ក្នុង​ខណ្ឌ​ចំនួន​ ៥ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​កិច្ចការ​រដ្ឋបាល​ និង​ផ្ដល់​សេវា​ឲ្យ​ប្រសើរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក អៀង អូនី អភិបាល​រង​រាជធានី​ភ្នំពេញ​ កាលពី​ម្សិលមិញ។ ...

ឃុត សុភចរិយា
http://bit.ly/1Pl4GKF

អ្នក​ត្រូវ​គេ​ចាប់​យក​ទៅ​​ឃុំ​នៅ​មជ្ឈមណ្ឌល​ព្រៃស្ពឺ​ ២ ​នាក់​ស្លាប់

មនុស្ស​ពីរ​នាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់​នៅ​មជ្ឈមណ្ឌល​សង្គមកិច្ច​ព្រៃស្ពឺ​ដែល​មាន​ឈ្មោះ​អសោច​នៅ​រាជធានី​ភ្នំពេញ​បាន​ស្លាប់​​កាលពី​ខែ​មុន​បន្ទាប់ពី​ត្រូវ​បាន​ប្រមូល​ពី​តាម​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ដែល​​​ជា​ផ្នែក​មួយ ...

Alice Cuddy និង សែន ដាវីត
http://bit.ly/1k6R1vH

សមត្ថកិច្ច​នៅ​តែ​មិន​ទាន់​ចាប់​ជន​វ៉ៃ​តំណាងរាស្ត្រ

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​នឹង​មក​​ដល់​កម្ពុជា​វិញ​នៅ​យប់​នេះ​បន្ទាប់ពី​ឆៀង​ចូល​សួរ​សុខទុក្ខ​​តំណាង​រាស្ត្រ​​ពីរ​រូប​ដែល​​ស្ថានភាព​របួស​នៅ​តែ​ធ្ងន់ធ្ងរ​ហើយ​កំពុង​បន្ត​សម្រាក​ព្យាបាល​​នៅ​ទីក្រុង​បាងកក​ខណៈ​ដែល​គណៈកម្មការ​ស៊ើបអង្កេត​មួយ​បង្កើត ...

មាស សុខជា
http://bit.ly/1MubrEN

សុខហួរ ​ត្រៀម​តម្កល់​ ១០ ​លាន​រៀល​សុំ​ធានា​នៅ​ក្រៅ​ឃុំ

មេធាវី​ការពារ​សិទ្ធិ​លោក ហុង សុខហួរ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​បាន​បម្រុង​ប្រាក់​ ១០ លាន​រៀល​ដើម្បី​ដាក់​តម្កល់​ធានា​​ឲ្យ​កូនក្តី​របស់​ខ្លួន​​បាន​នៅ​ក្រៅ​ឃុំ​ស្រប​ពេល​ដែល​សាលា​ឧទ្ធរណ៍​គ្រោង​បើក​សវនាការ​លើ​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​នៅ​ព្រឹក ...

តាំង វីដា
http://bit.ly/1PinXwj

ប្រជាពលរដ្ឋ​ ១៧ ​នាក់​ទៀត​ត្រូវ​តុលាការ​ហៅ​សួរ​រឿង​វិវាទ​ដីធ្លី

ពលរដ្ឋ ១៧ នាក់​ផ្សេង​ទៀត​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​កោះកុង​កាលពី​ម្សិលមិញ​រឿង​សន្តិសុខ​ក្រុមហ៊ុន​ចិន​យូញៀន​ឌីវីឡុបមែន វ៉ៃ​ខណៈ​ដែល​ពលរដ្ឋ​ផ្សេង​ទៀត​កំពុង​បោះតង់​តវ៉ា​រក​ដំណោះ​ស្រាយ​ដីធ្លី​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​វាត​យក​។តុលាការ​ខេត្ត​កោះកុង​បាន​កោះ​ហៅ​ពលរដ្ឋ​ភូមិ ...

ផាក់ ស៊ាងលី
http://bit.ly/1Ok92TU

ក្រុម​ហ៊ុន​ខក​ចិត្ត​នឹង​ការ​ផ្អាក​ពិធី​បុណ្យ​អុំ​ទូក

ពាណិជ្ជករ​បាន​អះអាង​ពី​ការ​បាត់បង់​ឱកាស​ទីផ្សារ​ព្រម​ទាំង​អត្ថប្រយោជន៍​ក្នុង​ការ​រំពឹង​លើ​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដ៏​សំខាន់​របស់​កម្ពុជា បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​ផ្អាក​រាជពិធី​បុណ្យ​អុំ​ទូក ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី ​២៤ ដល់​ថ្ងៃទី​ ២៦ ​ខែ​វិច្ឆិកា។នេះ​ជាការ​ផ្អាក​លើក​ទី៤​ហើយ ...

ចេង សុខហ័ង
http://bit.ly/20pF98n

មន្ត្រី​ថា ​ការ​ចុះ​បញ្ជី​ម៉ាក​នៅ ​កម្ពុជា ​ចំណាយ​ពេល​តិច

ការ​ចុះ​បញ្ជី​ម៉ាក​នៅ​កម្ពុជា​មាន​រយៈ​ពេល​តិច​ជាង​គេ​បើ​ប្រៀប​ធៀប​ប្រទេស​នៅ​ក្នុង​តំបន់​។​នេះ​បើ​តាម​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ដែល​បាន​លើក​ឡើង​​នៅ​ក្នុង​សិក្ខា​សាលា​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​។លោក ​វ៉ា រ័ត្នសាន់ ​ទីប្រឹក្សា​ក្រសួង​ពាណិជ្ជ ...

ស ច័ន្ទដារ៉ា
http://bit.ly/1MdQL8u

របាយការណ៍អំពីសេរីភាពលើអ៊ីនធើណែតនៅកម្ពុជា បង្ហាញពីចំនុចគ្រោះថ្នាក់នៅពេលខាងមុខ

ខណៈពេលដែលប្រទេសកម្ពុជាខ្វះខាតនូវ “អភិក្រមលក្ខណៈប្រព័ន្ធដើម្បីត្រួតពិនិត្យអ៊ីនធឺណែត” កម្មវិធីថ្មីៗនានា ដែលគ្រប់គ្រងលើទូរគមនាគមន៍ ការបញ្ចេញមតិអនឡាញ និងឧក្រិដ្ឋកម្មតាមអ៊ីនធើណែត ត្រូវបានគំរាមកំហែងដល់សេរីភាពរបស់ពួកគេនាពេលបច្ចុប្បន្ន។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ របស់អង្គការហ្វ្រីដឹម ហៅស៍។របាយការណ៍អំពីសេរីភាពលើអ៊ីនធើណែតឆ្នាំ២០១៥ ចេញផ្សាយកាលពីថ្ងៃសុក្រ ដោយអង្គការហ្វ្រីដឹម ហៅស៍ (Freedom House) ជាអង្គការឃ្លាំមើលមួយរបស់អាមេរិក។ នៅក្នុងរបាយការណ៍នេះ សេរីភាពលើអ៊ីនធើណែតនៅប្រទេសកម្ពុជាមានភាគខ្លះនៅឡើយ ដែលស្ថានភាពដូចគ្នានេះ មានរយៈពេលពីរឆ្នាំមកហើយ។ ការវិនិច្ឆ័យនេះ ផ្អែកលើលក្ខណៈនៃ “ឧបសគ្គក្នុងការចូលប្រើប្រាស់”, “ដែនកំណត់លើមាតិកា” និង “ការរំលោភបំពានសិទ្ធិរបស់អ្នកប្រើ”។ប្រទេសកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ទី៣៨ ក្នុងបណ្តាប្រទេសចំនួន៦៥ ដែលបានធ្វើការអង្កេត។ កម្ពុជា ទទួលបានពិន្ទុ៤៨ លើ១០០ ដែលក្នុងនោះ សូន្យជាពិន្ទុដែលអាចធ្វើបានល្អបំផុត។ ...

Daniel Nass
http://www.phnompenhpost.com/national/pitfalls-ahead-web-freedom-report-finds

ពិធីបុណ្យអុំទូក ត្រូវបានផ្អាកដោយសារបញ្ហាគ្រោះរាំងស្ងួត

ដោយលើកឡើងពីកម្រិតទឹកទន្លេសាបទាបជាមូលហេតុ នៅក្នុងការថ្លែងសុន្ទរកថាក្នុងខេត្តកំពតកាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញនូវហេតុផលចំពោះការសម្រេចចិត្ត លើការផ្អាកពិធីបុណ្យអុំទូកនាពេលខាងមុខ នៅរាជធានីភ្នំពេញ។ ទោះបីជាអ្នកសង្កេតការមួយចំនួន បានលើកឡើងថាបញ្ហានយោបាយ ជម្រុញឱ្យមានការលុបចោលព្រឹត្តិការណ៍នេះ។​ ...

មុំ គន្ធា និង Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/races-hung-out-dry

អ្នក​គាំទ្រ CNRP ត្រូវ​ឃាត់​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​ក្រោយ​រិះគន់​រដ្ឋាភិបាល

បុរស​នៅ​ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ផ្ទះ​អស់​ជាច្រើន​ម៉ោង​ កាលពី​ម្សិលមិញ​ បន្ទាប់ពី​លោក​រិះគន់​ជា​សាធារណៈ​​មកលើ​រដ្ឋាភិបាល​ និង​នាយក​រដ្ឋមន្រ្តី​នៅក្នុង​កិច្ច​ប្រជុំ​។លោក អ៊ុង នី នាយក​ប្រតិបតិ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​ឱរ៉ាល់​ បាន​ថ្លែង​ថា​ លោក ហៃ ហឿន អាយុ​ ៤៥ ...

វង្ស សុខេង
http://bit.ly/1PflSBo

ព្រីនស៍ ហ្វាយនែន ចាប់​ផ្តើម​ផ្តល់​សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា

បន្ទាប់ពី​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ​កាលពី​ខែ​សីហា​កន្លង​មក​ថ្មីៗ​នេះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​ដើម្បី​​បំពេញ​នូវ​រាល់​តម្រូវការ​ដល់​អតិថិជន​ទូទៅ​ដែល​ពួកគេ​ត្រូវ​ការ​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​រួម​ទាំង​អតិថិជន​ជាតិ និង​អន្តរជាតិ។ ...

បុគ្គលិកសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍
http://bit.ly/1PfnNWE

សង្គ្រោះ​ជាតិ​ចង់​ឲ្យ​ UN ចូលរួម​​រក​មុខ​អ្នក​វ៉ៃ​តំណាងរាស្ត្រ

ដោយ​គ្មាន​ជំនឿ​ទៅ​​លើ​ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​រដ្ឋាភិបាល​លើ​ករណី​វ៉ៃ​អ្នក​តំណាង​រាស្ត្រ​ពីរ​រូប​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​គណបក្ស​ប្រឆាំង​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចូល​មន្រ្តី​​នៃ​ឧត្តម​ស្នងការ​​អង្គការ​​​សហប្រជាជាតិ​ចូលរួម​ក្នុង​ការ​ស៊ើប​អង្កេត ...

មាស សុខជា និង ឃុត សុភចរិយា
http://bit.ly/1GHscAp

អ្នក​ទោស​ចោទ​ពន្ធនាគារ​ ត្រពាំងផ្លុង​ ទារ​ប្រាក់​ $១៥០

មន្ត្រី​ពន្ធនាគារ​ត្រពាំង​ផ្លុង​ត្រូវ​បាន​ចោទប្រកាន់​ថា​ទារ​ប្រាក់​ពី​អ្នក​ទោស​ម្នាក់​ចំនួន ១៥០ ដុល្លារ​ហើយ​មិន​ព្រម​ដោះលែង​បើ​ទោះបី​ជា​​អ្នកទោស​រូប​នេះ​បាន​អនុវត្ត​ទោស​រយៈពេល ១០ ឆ្នាំ​របស់​ខ្លួន​រួច​រាល់​ហើយ​ក្តី​។ ...

ផាក់ ស៊ាងលី
http://bit.ly/1N6zYAy

និស្សិតដែលគម្រាមបោកគ្រាប់បែក ត្រូវបានដោះលែង

កាលពីថ្ងៃសុក្រ និស្សិតម្នាក់ត្រូវបានចាប់ខ្លួនពីបទគម្រាមគំហែងដល់ជីវិតរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង ត្រូវបានដោះលែងពីពន្ធនាគារខេត្តសៀមរាប បន្ទាប់ពីសាលាដំបូងខេត្តសៀមរាប បានបន្ធូរបន្ថយទោស។ ...

ប៊ុត រស្មីគង្គា
http://www.phnompenhpost.com/national/bomb-threat-uni-graduate-released

នាយក​រដ្ឋ​មន្ត្រី​ឲ្យ​សិស្ស​ខំ​រៀន ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​សង្គម

ក្នុងឱកាស​បើក​បវេសន​កាល​ឆ្នាំ​សិក្សា ថ្មី​ ២០១៥-២០១៦ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ ឲ្យ​សិស្សានុសិស្ស​ បន្ត​ពង្រឹង​ការ​សិក្សា កសាង​សមត្ថភាព​ឲ្យ​កាន់​តែ​ខ្លាំង​ ដើម្បី​ប្រែក្លាយ​សង្គមឲ្យ​មាន​ការ​អភិវឌ្ឍ​ជឿនលឿន ឆ្លើយ​តប​នឹង​សកល​ភាវូបនីយកម្ម ទាំង​ក្នុង​កម្រិត​តំបន់ និង​ពិភពលោក។ ...

តាំង វីដា
http://bit.ly/20mlZjJ

គ.ជ.ប ចាប់​ផ្តើម​ធ្វើការ​ចុះ​ឈ្មោះ​បោះឆ្នោត​សាកល្បង

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គជប​) កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​​ចាប់​​ផ្តើម​​យុទ្ធនាការ​​​ចុះ​​ឈ្មោះ​បោះឆ្នោត​សាកល្បង​រយៈពេល ១៥ ថ្ងៃ​នៅ​​​មណ្ឌល​ចំនួន ២៥ កន្លែង​ទូទាំង​ប្រទេស​ដើម្បី​ធ្វើ​តេស្ត​​​​ប្រព័ន្ធ​ចុះ​ឈ្មោះ​​ថ្មី​តាម​បែប ...

ប៉ិច សុធារី
http://bit.ly/1NLqb5C

អ្នក​គាំទ្រ CNRP ត្រូវ​ឃាត់​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​ក្រោយ​រិះគន់​រដ្ឋាភិបាល

បុរស​នៅ​ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ផ្ទះ​អស់​ជាច្រើន​ម៉ោង​ កាលពី​ម្សិលមិញ​ បន្ទាប់ពី​លោក​រិះគន់​ជា​សាធារណៈ​​មកលើ​រដ្ឋាភិបាល​ និង​នាយក​រដ្ឋមន្រ្តី​នៅក្នុង​កិច្ច​ប្រជុំ​។លោក អ៊ុង នី នាយក​ប្រតិបតិ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​ឱរ៉ាល់​ បាន​ថ្លែង​ថា​ លោក ហៃ ហឿន អាយុ​ ៤៥ ...

វង្ស សុខេង
http://bit.ly/1PflSBo

ផ្ដន្ទាទោស​អតីត​កុងស៊ុល​ខ្មែរ​និង​គូកន​ពី ៣ ទៅ ៧ ឆ្នាំ

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ថ្ងៃ​ទី ៣០ ខែ​ តុលា ២០១៥ បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​អតីត​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​វៀតណាម​និង​ជន​ជាប់​ចោទ​ ៤ នាក់​ទៀត​ដាក់​ពន្ធនាគារ​ម្នាក់ៗ​ពី​ ៣ ​ទៅ ៧ ឆ្នាំ ជាប់​ទាក់​ទង​នឹង​ការ​ក្លែង​លិខិត​ថ្នាក់​ដឹក​នាំ​និង​ការ​ប្រើ​ប្រាស់ ...

ប៊ុត រស្មីគង្គា
http://bit.ly/1XJ2CPF

រដ្ឋសភា បាន​ដក​លោក កឹម សុខា ចេញ​ពី​តំណែង​អនុប្រធាន​សភា​ហើយ

រដ្ឋសភា​ជាតិ ដែល​មាន​តែ​សមាជិក​សភា មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ៦៨ រូប​​រួម​ទាំង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នោះ​ បាន​ធ្វើ​ការ​កោះ​ប្រជុំ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​និង​បាន​សម្រេច​ដក​តំណែង​លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​ហើយ​ដោយ​សម្លេង​ឯកច្ឆ័ន ៦៨ លើ ៦៨ ក្រោម​ច្បាប់​រដ្ឋធម្មនុញ្ញ ៥០​បូក ...

មាស សុខជា
http://bit.ly/1ixdMY1

ផ្តល់ប្រាក់រង្វាន់ ក្នុងការស៊ើបអង្កេតលើករណីវាយតំណាងរាស្ត្រ

ឯកឧត្តម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាឧបនាយករដ្ឋមន្រ្តី ផ្តល់ប្រាក់រង្វាន់ចំនួន ១០,០០០ ដុល្លារ ទៅមន្ត្រីរដ្ឋាភិបាលណាដែលស៊ើបអង្កេតលើករណីវាយតំណាងរាស្ត្រគណបក្សប្រឆាំងទាំងពីររូប។ ការផ្តល់ប្រាក់រង្វាន់នេះ ជាការលើកទឹកចិត្តក្នុងការដោះស្រាយបទល្មើសនេះ ឱ្យបានឆាប់រហ័ស។ យោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានផ្តល់ព័ត៌មានកាលពីថ្ងៃចន្ទ។ ...

មាស សុខជា
http://www.phnompenhpost.com/national/cops-offer-reward-themselves

ក្រសួងកសិកម្ម៖ ការបង្ក្រាបការនេសាទខុសច្បាប់ កើនឡើង១៥០%

ការបង្ក្រាបបទល្មើសនេសាទកើនឡើងដល់ ១៥០% ក្នុងកំឡុងពេល៩ខែដំបូងក្នុងឆ្នាំ២០១៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈពេលដែលការបង្ក្រាបបទល្មើសព្រៃឈើ បានធ្លាក់ចុះ ១៣%។ ...

តាំង វីដា
http://www.phnompenhpost.com/national/illegal-fishing-busts-150-ministry

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

eKKDn
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!