ភ្នំពេញប៉ុស្តិ៍

លទ្ធផល​ស្ទង់​មតិ បង្ហាញ​ថា កម្ពុជា​រីក​ចម្រើន​ផ្នែក​អាហារូបត្ថម្ភ

យោង​តាម​លទ្ធផល​បឋម​នៃ​ការ​ស្ទង់​មតិ​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​លើក ទី៤ ដែល​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ បាន​ឲ្យ​ដឹង​ថា ព្រះ​រាជា​ណាចក្រ​កម្ពុជា មាន​ការ​រីក​ចម្រើន​លើ​ផ្នែក​អាហារូបត្ថម្ភ សុខភាព​ទូទៅ និង​អត្រា​មរណភាព ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​កន្លង​មក​នេះ។ ...

ប៉ិច សុធារី and Sarah Taguiam
http://bit.ly/1zS2T48

ស្ត្រី​ចាញ់​បោក​គេ​នៅ​ចិន​និង​បុរស ១៧ នាក់​ធ្វើ​ការ​លើ​ទូក​នេសាទ​ត្រូវ​បាន​ជួយ​សង្គ្រោះ

ស្ត្រី​ម្នាក់ ដែល​គេ​ល្បួង​ឲ្យ​ទៅ​រៀបការ​នៅ​ប្រទេស​ចិន និង​បុរស​មួយ​ក្រុម ដែល​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​លើ​ទូក​នេសាទ​ថៃ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី គឺ​ជា​ប្រជាជន​កម្ពុជា ចុង​ក្រោយ​បំផុត ដែល​ត្រូវ​បាន​សង្គ្រោះ​ឲ្យ​រួច​ផុត​ពី​ការ​ជួញ​ដូរ​ទៅ​ក្រៅ​ប្រទេស។ ...

មុំ គន្ធា
http://bit.ly/1Abps8F

ស្ថាប័ន​ផ្ដល់​កម្ចី​ក្រៅ​ផ្លូវ​ការ​ចាប់​ផ្តើម​ចុះ​បញ្ជី

ការ​ចុះ​បញ្ជី​របស់​ស្ថាប័ន​ផ្តល់​កម្ចី​ក្រៅ​ផ្លូវ​ការ​បាន​កើន​ដល់​ជាង ១០០ ស្ថាប័ន​បន្ទាប់​ពី​ការ​ព្រមាន​ពី​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC)។ កាល​ពី​ដើម​ខែ​នេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង NBC បាន​ចេញ​សេចក្ដី​ប្រកាស​រួម​មួយ​ថា នឹង​ចាត់​វិធានការ​លើ​ស្ថាប័ន​ផ្តល់​កម្ចី​ដែល ...

ចាន់ មុយហុង
http://bit.ly/1zQMYmu

សាលា​រាជធានី​ចង់​ឲ្យ​ផ្លាស់​ប្តូរ​វេន​ធ្វើ​ការ​របស់​មន្ត្រី​រាជការ

សាលា​រាជធានី​កំពុង​សិក្សា ហើយ​នឹង​ធ្វើ​សំណើ​ទៅ​រដ្ឋាភិបាល ឲ្យ​ពិចារណា ធ្វើ​ការ​ផ្លាស់​ប្តូរ វេន​ម៉ោង​ធ្វើ​ការ​របស់​មន្ត្រី​រាជការ ការ​រៀបចំ​ដាក់​ផ្លូវ​ជា​ផ្លូវ​ឯក​ទិស និង​ត្រូវ​កំណត់​ចំនួន​នាំ​ចូល​រថយន្ត​និង​ម៉ូតូ ដែល​ជា​ផ្នែក​មួយ​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ ដែល​កំពុង ...

ឆាយ ច័ន្ទនីដា និង Alice Cuddy
http://bit.ly/1Mwm1Pk

តំណាង​រាស្ត្រ​ស្នើ​រដ្ឋ​មន្ត្រី​ចាត់​ការ​លើ​ក្រុម​ហ៊ុន​បោក​ប្រាស់​ពលករ

អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ធំ បាន​ស្នើ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ ចាត់​វិធានការ​លើ​ក្រុម​ហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​បរទេស​មួយ ឈ្មោះ AP TSE & Cambodia Resources Co.ltd. ដែល​បាន​ធ្វើ​សកម្ម​ភាព​បោក​ប្រាស់​ប្រជា​ពលរដ្ឋ​ជាង ៣០ នាក់​នៅ ឃុំ​ចំណារ​លើ ស្រុក​ស្ទោង។ ...

ប៉ិច សុធារី
http://bit.ly/1zNcCZp

ក្រសួង​ពាណិជ្ជកម្ម​ធ្វើ​វេទិកា​តាម​ខេត្ត​ជាមួយ​ឯកជន

រដ្ឋ​មន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម នឹង​ដឹក​នាំ​ធ្វើ​វេទិកា​ជា​បន្ត​បន្ទាប់​ជាមួយ​វិស័យ​ឯកជន​នៅ​តាម​ខេត្ត​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ប្រឈម និង​ឱកាស​របស់​អាជីវករ​ក្នុង​ការ​រៀបចំ​ខ្លួន​សម្រាប់​សមាហរណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន (AEC) ចុង ឆ្នាំ​២០១៥ នេះ។ វេទិកា​នឹង​ចាប់ផ្ដើម​នៅ ខេត្ត​សៀមរាប នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ និង​បន្ទាប់​មក ...

ចាន់ មុយហុង
http://bit.ly/1L9gL0t

ឯក​អគ្គ​រដ្ឋទូត​អាមេរិក​បារម្ភ​ពី​ទង្វើ​មិន​ល្អ​លើ​ជន​ម៉ុងតាញ៉ា​ស្វែង​រក​សិទ្ធិ​ជ្រក​កោន

ឯក​អគ្គ​រដ្ឋ​ទូត សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា លោក William Todd បាន​ថ្លែង​លើក​ឡើង អំពី​ការ​មក​ដល់​ជា​បន្ត​បន្ទាប់​នៃ​ជនជាតិ​ម៉ុង​តា​ញ៉ា ពី​ប្រទេស​វៀតណាម ដែល​ស្វែង​រក​ការ​សុំ​សិទ្ធិ​ជ្រក​កោន​ថា សហគមន៍​អន្តរជាតិ​មាន​ក្តី​បារម្ភ​អំពី​ការ​ទទួល​រង​ការ​ប្រព្រឹត្ត​មិន​ល្អ​ទៅ​លើ​ពួក ...

Kevin Ponniah
http://bit.ly/1ALuRp9

ការ​ចំណាយ​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ចិន​កើន​ឡើង

ការ​ចាយ​វាយ​របស់​ប្រជាជន​នៅ​ភ្នំពេញ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ២០១៥ នេះ​អាច​នឹង​កើន​ឡើង​ជាង​ឆ្នាំ​មុន ជា​ពិសេស​លើ​ផលិតផល​សំខាន់ៗ​ដែល​ប្រើ​ប្រាស់​សម្រាប់​ពិធី​សែន​ព្រេន ខណៈ​អាជីវករ​លក់​ដូរ​ផ្លែ​ឈើ និង​ផលិតផល​ម្ហូប​អាហារ​ជាច្រើន​បាន​អះអាង​ស្រដៀង​គ្នា​ពី ...

ហ៊ គឹមសាយ
http://bit.ly/1E4wQV2

សាលា​រាជធានី​ពង្រាយ​ឡាន​ទឹក ២០ គ្រឿង​ត្រៀម​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន

រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រមាណ ២០ គ្រឿង​នឹង​ត្រូវ​បាន​ដាក់​ត្រៀម​តាម​ចំណុច​គោលដៅ​សំខាន់ៗ​ក្នុង​ខណ្ឌ​ទាំង ១២ នៅ​រាជធានី​ភ្នំពេញ និង​ទីប្រជុំជន​ដែល​ជាទី​កម្សាន្ត​មួយ​ចំនួន​ទៀត​ដើម្បី​បង្ការ​និង​ទប់ស្កាត់​អគ្គិភ័យ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ ទី១៨ ដល់ ថ្ងៃ២១ ខែ​កុម្ភៈ។ ...

មុំ គន្ធា
http://bit.ly/1L9EXzQ

គ្រួួសារ​ម៉ុងតាញ៉ា ៥ នាក់​ត្រូវ​អាជ្ញាធរ​វៀតណាម​ដោះ​លែង​វិញ

គ្រួសារ​ម៉ុងតាញ៉ា ដែល​នគរបាល​ខ្មែរ​ចាប់​បញ្ជូន​ទៅ​វៀតណាម​នោះ ត្រូវ​បាន​ដោះលែង​វិញ​ហើយ បន្ទាប់​ពី​ត្រូវ​ឃុំ​ខ្លួន​ធ្វើ​ការ​សាកសួរ​អស់​រយៈ​ពេល​ជាង ១០ ថ្ងៃ។ ...

ផាក់ ស៊ាងលី
http://bit.ly/1A521xX

កម្មករ​រោងចក្រ​ហ័រលីង​ជាង ២០០ នាក់​ធ្វើ​កូដកម្ម

កម្មករ​រោងចក្រ​កាត់​ដេរ ហ័រលីង ជាង ២០០ នាក់​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម ២ ថ្ងៃ​ហើយ​នៅ​មុខ​រោងចក្រ​នៅ ឃុំ​ស្នំ​ក្រពើ ស្រុក​គង​ពិសី ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ ១៣ ចំណុច និង​ឲ្យ​ទទួល​ខុស​ត្រូវ ចំពោះ​កម្មករ​ម្នាក់​ដែល​ថៅកែ​ស្រី​ជនជាតិ​ចិន​ប្រើ​ឧបករណ៍​ឆក់​គាត់​ឲ្យ​មាន​របួស។ វិវាទ​ការងារ​នេះ ខាង​មន្ទីរ​ការងារ​ខេត្ត​នឹង ...

ប៉ិច សុធារី
http://bit.ly/19qokEa

នាយក​រដ្ឋ​មន្ត្រី​នឹង​ស្នើ​លើក​លែង​ទោស​ស្ត្រី​មាន​កូន​ជាប់​ពន្ធនាគារ

យោង​តាម​អ្នក​ចូល​រួម​ជាច្រើន​នាក់​ក្នុង​សន្និសីទ​មួយ កាល​ពី​ថ្ងៃ​ចន្ទ បាន​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បង្កើត​គណៈកម្មាធិការ​ថ្មី​មួយ​ដើម្បី​ផ្តល់​ការ​លើក​លែង​ទោស​ដល់​ស្ត្រី​ជា​ម្តាយ ដែល​កំពុង​ជាប់​ឃុំ​ជាមួយ​នឹង​កូន​នៅ​ក្នុង​ពន្ធនាគារ។ ...

វង្ស សុខេង និង Laignee Barron
http://bit.ly/1G051wc

បុគ្គលិក​មណ្ឌល​សុខភាព​ខណ្ឌ​៧​មករា នៅ​តែ​មិន​ស្ងប់​ចិត្ត

បុគ្គលិក​ប្រមាណ​ជាង ១០០ នាក់​នៃ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ និង​មណ្ឌល​សុខភាព ខណ្ឌ​៧​មករា ដែល​មាន​ទីតាំង​នៅ​កណ្តាល​រាជធានី ជួប​ប្រជុំ​គ្នា​ជា​លើក​ដំបូង​ជាមួយ​ប្រធាន​មន្ទីរ ទាក់ទិន​នឹង​ការ​បារម្ភ​របស់​ពួកគេ​លើ​ការ​ដោះដូរ​អគារ​ឲ្យ​ឯកជន ដោយសារ​ការ​បិទ​ប្រកាស​ថ្មីៗ​នេះ​ថា អគារ​ផ្នែក​ខាង​មុខ ...

ឆាយ ច័ន្ទនីដា
http://bit.ly/19qn8Rj

អង្គការ​ថ្មី​របស់ សុម៉ាលី ម៉ម ទទួល​បាន​ភ្លើង​ខៀវ​នៅ​អាមេរិក

អង្គការ​សប្បុរស​ថ្មី​របស់​លោក​ស្រី សុម៉ាលី ម៉ម ដែល​ដឹក​នាំ​ដោយ​អតីត​បុគ្គលិក​របស់​មូលនិធិ សុម៉ាលី ម៉ម និង​តារា​ភាពយន្ត​ស្រី​ហូលីវូដ បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា អង្គការ​លោក​ស្រី​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ភ្លើង​ខៀវ​ក្នុង​សហរដ្ឋ​អាមេរិក។ ...

Alice Cuddy
http://bit.ly/1zMTIlk

ក្រសួង​ប្រកាស​ផ្អាក​អាជ្ញាប័ណ្ណ​លើ​ជំនាញ​ធុរកិច្ច

ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ផ្អាក​ការ​ផ្តល់​អាជ្ញាប័ណ្ណ​សម្រាប់​ការ​បើក​មុខ​ជំនាញ​គ្រប់​គ្រង គណនេយ្យ ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា ក្នុង​បំណង​ជំរុញ​ការ​អនុវត្ត​កំណែ​ទម្រង់​នៅ​ឧត្តម​សិក្សា​ឲ្យ​ឆ្លើយ​តប​នឹង​តម្រូវការ​នៃ​ទីផ្សារ​ការងារ​និង​ការ​វិវត្ត​សេដ្ឋកិច្ច​ជាតិ។ «ក្រសួង​បាន​កត់​សម្គាល់ ...

ចាន់ មុយហុង
http://bit.ly/17k2ssE

Worldbridge ពង្រីក​ប្រតិបត្តិការ​នៅ​កម្ពុជា

Kerry Worldbridge Logistics Ltd ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​ក្រុមហ៊ុន Kerry Logistic Network Limited និង Worldbridge International (Cambodia) Ltd ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​ហុងកុង បាន​ទិញ​ភាគ​ហ៊ុន​ភាគ​ច្រើន​របស់ Cambodia Express Group Inc ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ក្នុង​ស្រុក​ដើម្បី​ពង្រឹង​ប្រតិបត្តិការ​ដឹក​ជញ្ជូន​នៅ​កម្ពុជា។ ...

ចាន់ មុយហុង
http://bit.ly/1BkHLKl

ម៉ុងតាញ៉ា​ ២​ នាក់​ក្នុង​ចំណោម​ ៣២​ នាក់​ឈឺ

ជនជាតិ​ម៉ុងតាញ៉ា ២ នាក់ ក្នុង​ចំណោម ៣២ នាក់ ដែល​កំពុង​រស់​លាក់​ខ្លួន​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគិរី កំពុង​មាន​ជំងឺ​ខណៈ​ដែល​សន្តិសុខ​ភូមិ បាន​រឹតបន្តឹង​ការ​យាមកាម​ទាំងយប់​ទាំងថ្ងៃ។ អ្នកភូមិ​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ និង​អង្គការ​អាដហុក បាន​ឲ្យ​ដឹង​ថា បុរស​ម៉ុងតាញ៉ា​ពីរ​នាក់ ស្ថិត​ក្នុង​ក្រុម​១៨ នាក់​ដែល​បាន​មក​ដល់​ខេត្ត​រតនគិរី​កាលពី ...

ផាក់ ស៊ាងលី
http://bit.ly/1MwnoNX

លីកាដូៈ កុមារ​រស់នៅ​តាម​ម្តាយ​ក្នុង​ពន្ធនាគារ​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​ការ​លូតលាស់

យ៉ាង​ហោច​ណាស់​ក៏​មាន​កុមារ​ចំនួន ​៣៩ ​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​ ១​ ខែ​ដល់ ​៤ ​ឆ្នាំ​ដែល​កំពុង​រស់នៅ​ក្នុង​ពន្ធនាគារ​តាម​ម្តាយ​បាន​ជួប​ប្រទះ​បញ្ហា​ធ្ងន់ធ្ងរ​ទាក់ទង​ទៅ​នឹង​ការ​លូតលាស់​របស់​ពួកគេ​ ដោយសារ​តែ​ប្រព័ន្ធ​ពន្ធនាគារ​កម្ពុជា​មិន​មាន ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/17awGi3

ERA បង្ហាញពី​ជោគជ័យ​ក្នុង​ការ​ប្រើ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី

បន្ទាប់ពី​ធ្វើការ​សាកល្បង​ចុះឈ្មោះ​បោះឆ្នោត​តាម​បែប​ទំនើបកម្ម​ក្នុង​រាជធានី-ខេត្ត​ចំនួន​៣​រួច​មក សម័ន្ធ​កំណែទម្រង់​ការ​បោះឆ្នោត​ (ERA) បាន​បង្ហាញពី​ជោគជ័យ​នៃ​ការ​អនុវត្ត​ប្រព័ន្ធ​ចុះឈ្មោះ​ថ្មី​នេះ ដោយ​ធានា​បាន​ជាង​ ៩៩​ ភាគរយ​ថា អ្នក​ចុះឈ្មោះ​បោះឆ្នោត​មិន​មាន​ឈ្មោះ​ស្ទួន ឬ​ទិន្នន័យ​ស្ទួន​ឡើយ។ ការ​បង្ហាញ​លទ្ធផល​នេះ ធ្វើ ...

ប៉ិច សុធារី
http://bit.ly/1zqfFI7

ការ​ដោះ​ដូរ​ដី​នៅ​ក្នុង​ខេត្ត​កំពត​ ត្រូវ​បាន​ពិនិត្យ​ពិច័យ​

កាល​ពី​ថ្ងៃ​ពុធ​ ក្រុម​សមា​ជិក​សភា​គណ​បក្ស​ប្រ​ឆាំង​ បាន​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត​មួយ​លើ​ករណី​ដោះ​ដូរ​ដី​នៅ​ក្នុង​ខេត្ត​កំពត​ ដែល​បាន​ស្នើ​ដោយ​រដ្ឋា​ភិ​បាល​។ ...

វង្ស សុខេង
http://www.phnompenhpost.com/land-swap-kampot-scrutinised

បក្សប្រឆាំង​ចោទ​ថៃ​ថា​លើក​ទឹកចិត្ត​ដល់​ការ​សម្លាប់​ខ្មែរ

មន្រ្តី គណបក្សប្រឆាំង ច្រើន ជាង ១០ នាក់ បាន ចោទប្រកាន់ ថៃ ថា បាន លើក ទឹកចិត្ត ដល់ ការ សម្លាប់ ប្រជាពលរដ្ឋ ខ្មែរ ក្រៅ ប្រព័ន្ធ តុលាការ នៅ តាម បណ្តោយ ព្រំដែន។ ក្នុង លិខិត ប្រើ ពាក្យ ខ្លាំងៗ មួយ ដែល ផ្ញើ ជូន លោក Prayuth Chan-ocha នាយករដ្ឋមន្រ្តី ថៃ កាលពី ថ្ងៃ ទី ៩ ខែ កុម្ភៈ តំណាងរាស្ត្រ ...

Kevin Ponniah
http://bit.ly/1vK89Gu

IFAD បង្ហាញ​គម្រោង $៥២ លាន​គាំទ្រ​វិស័យ​កសិកម្ម

មូលនិធិ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ​កសិកម្ម (IFAD) ពី​ម្សិលមិញ​បង្ហាញ​ផែនការ​មាន​ទឹក​ប្រាក់ ៥២ លាន ដុល្លារ​ក្នុង​ការ​ជួយ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​គោល​នយោបាយ​ក្នុង​ការ​ជួយ​កសិករ​ក្រីក្រ​ដើម្បី​កែលម្អ​ផលិត​ភាព​កសិកម្ម។ ...

Eddie Morton
http://bit.ly/1CHsWgj

ជនម៉ុងតាញ៉ា​៣​នាក់​ថ្មី​ទៀត​បាន​រត់​មក​ដល់​ក្រុង​ភ្នំពេញ

ជនម៉ុងតាញ៉ា​៣​នាក់​ដែល​រួម​ទាំង​ក្មេងស្រី​ម្នាក់​ផង​នោះ​បាន​មក​ដល់​ភ្នំពេញ និង​ជួប​ជាមួយ​នឹង​តំណាង​អង្គការ​សហប្រជាជាតិ​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ទៅ​ប្រទេស​ទី​៣ បន្ទាប់ពី​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​គ្រាប់​កាំភ្លើង​និង​បែកបាក់​គ្រួសារ​នៅ​តាម​ផ្លូវ។ ...

ផាក់ ស៊ាងលី
http://bit.ly/1L2hpNc

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CccWt
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!