ភ្នំពេញប៉ុស្តិ៍

សហគមន៍​ដក​ហូត​ម៉ាស៊ីន​អារឈើ​ពី​ជន​ល្មើស​បន្ទាប់​ពី​មាន​រឿង​ក្តី​នៅ​តុលាការ

សហគមន៍​បឹង​ទន្លេ​ម្រេច​ក្នុង​ខេត្ត​ព្រះ​វិហារ​បាន​ឃាត់​ខ្លួន ​និង​ដក​ហូត​ម៉ាស៊ីន​អារ​ឈើ​ពី​ជន​ល្មើស​កាល​ពី​ម្សិល​មិញ ​បន្ទាប់​ពី​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ប្តឹង​នាយក​​ដែន​ជម្រក​សត្វ​ព្រៃ​បឹង​ពែរ​ទារ​សំណង​ ៤១ ​លាន​រៀល ...

ផាក់ ស៊ាងលី
http://bit.ly/1DOSCdu

ស្ត្រី​ខ្មែរ​ទៅ​ការ​ប្តី​ចិន​ត្រូវ​​សង្គ្រោះ​ ខណៈ​ពលករ​តវ៉ា​នឹង​ក្រុម​ហ៊ុន​នាំទៅ​ថៃ​ក្បត់​សន្យា

ស្រ្តី​ខ្មែរ​រងគ្រោះ​ម្នាក់​បាន​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ កាល​ពី​ម្សិល​មិញ​បន្ទាប់​ពី​រងគ្រោះ​ចាញ់​បោក​មេ​ខ្យល់​នាំ​ទៅ​រៀប​ការ​ប្តី​នៅ​​ស្រុក​ចិន​ ហើយ​ក៏​មាន​​ពលករ​ខ្មែរ​ ៤ ​នាក់​ផ្សេង​ទៀត​ដែរ​ដែល​រង​ការ​ចាញ់​បោក ...

សែន ដាវីត
http://bit.ly/1AHjzyQ

ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​អនុម័ត​សេចក្តី​ព្រាង​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ

កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រីក្រោម​អធិបតី​ភាព​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន កាល​ពីម្សិល​មិញ បាន​អនុម័តនូវ​សេចក្តី​ព្រាង​កម្មវិធី​ជាតិ​ កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​ពី​ឆ្នាំ​ ២០១៥ ដល់​ ២០១៨ ដើម្បី​ឲ្យ​មន្ត្រី​បម្រើ​ប្រជាពលរដ្ឋ​បាន​កាន់​តែ​ល្អ​ជាង​មុន​ ខណៈ​ដែល​សេវា​សាធារណៈ​​នេះ ត្រូវ​បាន​គេ​រិះ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1y55tI4

ក្រុម​ហ៊ុន យូញៀន ​បើក​ផ្លូវ​​វិញ​បន្ទាប់​ពី​អ្នក​ភូមិ​តវ៉ា

ពលរដ្ឋ​ ៣០ ​គ្រួសារ​នៅ​ឃុំ​កោះ​ស្តេច ស្រុក​គិរី​សាគរ អះ​អាង​ថា ក្រុមហ៊ុន​ចិន​ យូញៀន បាន​យល់​ព្រម​កាយ​ដី​បើក​ផ្លូវ​​មួយ​ខ្សែ​ដែល​ក្រុមហ៊ុន​បាន​បិទ​ពី​ថ្ងៃ​ពុធ​វិញ​ហើយ បន្ទាប់​ពី​ការ​ចរចា​ពី​ថ្ងៃ​ម្សិល​មិញ។​ ...

ប៉ិច សុធារី
http://bit.ly/1FxQyv0

គ.ប.ក​ ពិភាក្សា​លើ​កិច្ច​សន្យា​ទិញ​លក់​ពេល​អនាគត

គណៈ​​កម្មការ​មូលបត្រ​កម្ពុជា​ (គ.ប.ក) កាល​ពី​ម្សិល​មិញ​បាន​រៀប​ចំ​កិច្ច​ពិ​ភា​ក្សា​ស្តី​ពី​សេច​ក្តី​ព្រាង​ប្រ​កាស​ទាក់​ទង​នឹង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ និង​ការ​គ្រប់​គ្រង​ការ​ជួញ​ដូរ​​ទំនិញ​តាម​កិច្ច​សន្យា​តម្លៃ​អនាគត ​(និស្សន្ទ​) លើ ...

ហ៊ គឹមសាយ
http://bit.ly/1FxGXo5

ជនជាតិ​ភាគ​តិច​ទទូច​ឲ្យ​រដ្ឋាភិបាល​ដក​ដី​ពី​ក្រុមហ៊ុន​ចិន​និង​វៀតណាម

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​គួយ និង​ព្នង បាន​ទទូច​ឲ្យ​រដ្ឋាភិបាល លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុម​ហ៊ុន​ចិន និង​វៀតណាម ហើយ​ទាម​ទារ​ឲ្យ​ដក​ហូត​តួនាទី​ពី​អាជ្ញាធរ​មូល​ដ្ឋាន​មួយ​ចំនួន​ដែល​គំរាម​កំហែង​ចាប់​ពួកគាត់​ដាក់​ពន្ធនាគារ​និង​ការពារ​ផល​ប្រយោជន៍​ក្រុមហ៊ុន។ ប្រជាសហគមន៍​ប្រមាណ​ជា ២០ នាក់ ...

ផាក់ ស៊ាងលី
http://bit.ly/14xAeJN

គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ប្តូរ​ប្រធាន​ក្រុម​ការងារ​នៅ​តាម​ខេត្ត

គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ផ្លាស់ប្តូរ​ការ​គ្រប់គ្រង​ការងារ​របស់​ប្រធាន​ក្រុម​ការងារ​ខេត្ត​មួយ​ចំនួន ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ និង​ពង្រឹង​សមត្ថភាព​មន្រ្តី​តាម​មូលដ្ឋាន​របស់​ខ្លួន ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ ក្នុង​នោះ ក៏​នឹង​មាន​ការ​ផ្លាស់ប្តូរ​តំណែង​ប្រធាន​ក្រុម​ការងារ​ខេត្ត​ខ្លះ​ផង​ដែរ​។​ ...

តាំង វីដា
http://bit.ly/1AvlJkY

អ្នកស្លាប់​ដោយសារ​គ្រោះ​មហន្តរាយ​ធ្លាក់​ចុះ​ ៧០%

មន្ត្រី​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះមហន្តរាយ​ធម្មជាតិ ដែល​រួមមាន​ទឹកជំនន់ ខ្យល់​ព្យុះ រន្ទះបាញ់ និង​បាក់ដី​ច្រាំង​ទន្លេ ក្នុង​ឆ្នាំ​២០១៤ បាន​ធ្លាក់​ចុះ​ប្រមាណ​៧០​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៣​។​ ...

ឃុត សុភចរិយា
http://bit.ly/1DERFnV

ពលរដ្ឋ​ប្តឹង​ឲ្យ​អាជ្ញាធរ​រក​ដំណោះស្រាយ​រឿង​ក្រុមហ៊ុន​ចិន​ឈូស​ប៉ះពាល់​ដីចម្ការ

ប្រជាពលរដ្ឋ​២០​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ពី​ការ​ជីក​ថ្មម៉ាប​ពី​សំណាក់ ក្រុមហ៊ុន​ស្ថិត​នៅ​ឃុំ​ចម្ការ​លើ​ស្រុក​ថា​ឡាបរិវ៉ាត់​ខេត្ត​ស្ទឹងត្រែង​បាន​ដាក់​បណ្តឹង​មក​អាជ្ញាធរ​និង​សមាគម​អាដហុក ជួយ​អន្តរាគមន៍​ក្រោយពី​ក្រុមហ៊ុន​ឈូសឆាយ​ដី​ប៉ះពាល់​ដល់​ដីស្រែចម្ការ​ពួកគាត់​។​ ...

សែន ដាវីត
http://bit.ly/1480VEs

រោងចក្រ Cambo បញ្ឈប់​កម្មករ​ ៥០ នាក់ ព្រោះ​មិន​គោរព​​ដីកា​បង្គាប់​ឲ្យ​ចូល​ធ្វើ​ការ

កម្មករ​រោងចក្រ Cambo Kotop ប្រមាណ​ជា​ ៥០ ​នាក់​ត្រូវ​បាន​រោងចក្រ​បញ្ឈប់​ពី​ការងារ​កាល​ពី​ថ្ងៃ​សុក្រ និង​ថ្ងៃចន្ទ​ដោយសារ​ចោទ​ថា​ ពួក​គេ​មាន​កំហុស​ធ្ងន់ធ្ងរ​មិន​គោរព​តាម​ការ​បង្គាប់​របស់​ដីកា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​ចូល​ធ្វើ​ការ​កាល​ពី​ចុង​ខែ​ធ្នូ​ឆ្នាំ ...

មុំ គន្ធា
http://bit.ly/14801I5

ប៉ុស្តិ៍​ទូរទស្សន៍​ទាំងអស់​នឹង​តម្រូវ​ឲ្យ​ចាក់​ភាពយន្ត​ខ្មែរ

នៅក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឧស្សាហកម្ម​កម្សាន្ត​របស់​កម្ពុជា​ឲ្យ​រីកចម្រើន​ខ្លាំង​ឡើង ប៉ុស្តិ៍​ទូរទស្សន៍​ទាំងអស់​នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ នឹង​ត្រូវ​ចំណាយ​រយៈពេល​មួយ​ម៉ោង​ចាក់​ភាពយន្ត​ខ្មែរ​និង​កម្មវិធី​ខ្មែរ​។ ក្នុង​អំឡុង​កិច្ចប្រជុំ​ជាមួយ​ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​ចន្ទ តំណាង​ប៉ុស្តិ៍​ទូរទស្សន៍​នានា​បាន ...

Sarah Taguiam និង ប៉ិច សុធារី
http://bit.ly/13Dc546

SAP សង្ឃឹម​ថា នឹង​ឡើង​ផ្សារហ៊ុន​ឆ្នាំ​ក្រោយ

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ (SAP)​ ជា​សហគ្រាស​មួយ​ក្នុង​ចំណោម​សហគ្រាស​រដ្ឋ​ទាំង​បី​សង្ឃឹម​ថា​នឹង​ចុះបញ្ជី​លើ​ផ្សារហ៊ុន ខែ​មិថុនា ឆ្នាំ​២០១៥ បន្ទាប់ពី​យឺតយ៉ាវ​ពី​ផែនការ​ឡើង​ផ្សារហ៊ុន​កាលពី​៣​ឆ្នាំ​មុន​។ នេះ​បើ​តាម​មន្ត្រី​កំពង់ផែ។ រដ្ឋាភិបាល​គ្រោង​នឹង​ចុះ​បញ្ជី​សហគ្រាស​រដ្ឋ​ចំនួន​៣ គឺ​កំពង់ផែ ...

ម៉ៃ គុណមករា
http://bit.ly/1xKk10u

ពលរដ្ឋ​ជាង​ ១០០​ នាក់​បិទ​ផ្លូវ​ជាតិ ៦​A​ រឿង​ទំនាស់​ដី

អ្នកភូមិ​ជិត​ ១០០​ នាក់​តំណាង​ឲ្យ​៦​គ្រួសារ​រស់​នៅក្នុង​សង្កាត់​ព្រែក​លាប​ខណ្ឌ​ជ្រោយចង្វារ​បាន​យក​គ្រែ​មក​បិទ​ផ្លូវ​ជាតិ ​៦​A កាលពី​ព្រឹក​ម្សិលមិញ ​ប្រឆាំង​ទៅ​នឹង​ការ​រុះរើ​ផ្ទះសំបែង​របស់​គាត់​លើ​ទំហំ​ផ្ទៃ​ដី​ជិត​ ១​ ហិកតា​ជាមួយ​ក្រុមហ៊ុន​អេងកាំង​។ អ្នកភូមិ ...

សែន ដាវីត
http://bit.ly/1CGkgsD

ក្រសួង​នឹង​ពិនិត្យ​ឡើង​វិញ​ពី​គម្រោង​ស្ថាបនា​ផ្លូវ

រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​បង្ហាញ​ឆន្ទៈ​ពី​ការ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួយ​ (ACU) ដើម្បី​បំបាត់​អំពើ​ពុករលួយ​ក្នុង​នីតិវិធី​លទ្ធកម្ម​សាធារណៈ ​បន្ទាប់​ពី​បញ្ហា​មួយ​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​អ្នកអង្កេត​អំពើ​ពុករលួយ​ក្នុង​វេទិកា​សាធារណៈ​លើក​ទី​មួយ​ស្ដីពី​ច្បាប់ ...

ចាន់ មុយហុង
http://bit.ly/13sCG3w

នាយករដ្ឋមន្ត្រី​ថៃ​បដិសេធ​ការ​ចោទ​ថា​ថៃ​បាញ់​សម្លាប់​ស្ត្រី​ខ្មែរ​៥​នាក់

លោក​នាយករដ្ឋមន្រ្តី​ថៃ ប្រាយុធ ចានអូចា បាន​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា ទាហាន​ថៃ​បាន​បាញ់​ស្រ្តី​ខ្មែរ​ប្រាំ​នាក់ ដែល​ធ្វើឲ្យ​ម្នាក់​ស្លាប់​កាលពី​ពីរ​សប្តាហ៍​មុន​នោះ ប៉ុន្តែ​ក្រុម​គ្រួសារ​ស្រ្តី​រងគ្រោះ​និង​អាជ្ញាធរ​កម្ពុជា​នៅ​តែ​អះអាង​ពី​ការ​បាញ់​របស់​ទាហាន​ថៃ​ដដែល​។ ...

ផាក់ ស៊ាងលី
http://bit.ly/1JH2J8u

Oxfam ជំរុញ​ឲ្យ​អង្គការ​អន្តរជាតិ​ពិចារណា​ពី​តួនាទី​របស់​ខ្លួន​នៅ​កម្ពុជា

អង្គការ Oxfam International ដែល​ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​ជំនួយ​ដំបូង​គេ ដែល​មក​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ក្រោយ​របប​ខ្មែរ​ក្រហម បាន​ជំរុញ​ឲ្យ​អង្គការ​អន្តរជាតិ​រាប់​រយ​អង្គការ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​នេះ​ពិចារណា​អំពី​តួនាទី​អនាគត​របស់​ខ្លួន​និង​លទ្ធភាព​យុទ្ធសាស្ត្រ ...

Kevin Ponniah
http://bit.ly/1E0Dj59

ផែនការ​នាំ​ចេញ​អង្ករ ១ លាន​តោន​បរាជ័យ

សំណួរ​ដែល​លើក​ឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ​ថា តើ​កម្ពុជា​អាច​សម្រេច​បាន​តាម​គោល​ដៅ​នាំ​ចេញ​អង្ករ ១ លាន​តោន​ត្រឹម ឆ្នាំ​២០១៥ ទេ ពេល​នេះ​ប្រមុខ​រដ្ឋាភិបាល​ដែល​ជា​អ្នក​ប្រកាស​គោល​នយោបាយ ១ លាន​តោន​នេះ​កាល​ពី​ម្សិល​មិញ​បាន​ទទួល​ស្គាល់​ថា ទិសដៅ​នាំ​ចេញ​អង្ករ​ឲ្យ ...

ចាន់ មុយហុង
http://bit.ly/1zThZL7

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ព្រមាន​ចាប់​ខ្លួន​ប្រធាន​ស្ថាប័ន​ដែល​ការពារ​មន្ត្រី​ខ្មោច

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ព្រមាន​ថា ខ្លួន​គ្រោង​នឹង​ធ្វើ​ការ​បោស​សម្អាត​មន្ត្រី​ខ្មោច នៅ​តាម​ក្រសួង​ស្ថាប័ន​នានា ដោយ​ធ្វើ​ការ​ចាប់​ខ្លួន​ប្រធាន​ស្ថាប័ន ដែល​ការពារ​មន្ត្រី​ខ្មោច​ទាំង​នោះ។ លោក ឆាយ សាវុធ អនុ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិល​មិញ ថា ចាប់​ពី ឆ្នាំ​២០១៥ តទៅ អង្គភាព​នឹង​ធ្វើ​កំណែ ...

មាស សុខជា
http://bit.ly/1sYPjQi

អំពើ​ហិង្សា​និង​ការ​សេព​សន្ថវៈ​លើ​ស្ត្រី​និង​កុមារ​នៅ​តែ​ជា​កង្វល់​សម្រាប់​កម្ពុជា

លោក​ស្រី​ឧប​នាយក​រដ្ឋ​មន្ត្រី ម៉ែន សំអន កាល​ពី​ថ្ងៃ​ម្សិល​មិញ ក្រើន​រំឭក​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​និង​ផ្សព្វ​ផ្សាយ​អប់រំ​បន្ថែម​ដល់​ប្រជា​ពលរដ្ឋ អំពី​សមាស​ភាព​យេនឌ័រ ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​និង​អំពើ​រំលោភ​សេព​សន្ថវៈ​លើ​ស្រ្តី​និង​កុមារ ដែល ...

ប៉ិច សុធារី
http://bit.ly/1GLYPZk

កម្ពុជា​នឹង​ចេញ​គោល​នយោបាយ​លើក​កម្ពស់​សហគ្រាស SME

កម្ពុជា​កំពុង​រៀបចំ​គោល​នយោបាយ​លើក​ទឹក​ចិត្ត​សហគ្រាស​ធុន​តូច និង​មធ្យម (SME Policy) ដើម្បី​អភិវឌ្ឍ​វិស័យ​ដែលមាន​សក្តានុពល​មួយ​នេះ​ឲ្យ​រឹង​មាំ​ជាង​មុន​ដើម្បី​ត្រៀម​ខ្លួន​ជម្នះ​បញ្ហា​ប្រឈម​ដែល​នឹង​មាន​កាន់​តែ​ខ្លាំង​ឡើង​នៅ​ពេល​សមាហរណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន​ចូល​មក​ដល់ ...

ហ៊ គឹមសាយ
http://bit.ly/1E1zw7P

ប្រាក់​ចំណូល​របស់​ក្រុម​ហ៊ុន PPWSA កើន​ឡើង​ខ្ពស់​ក្នុង​ត្រីមាស ទី៣

យោង​តាម​ឯកសារ​ចុង​ក្រោយ​បំផុត​របស់​ក្រុម​ហ៊ុន​គ្រប់​គ្រង​ដោយ​រដ្ឋ​ផ្ញើ​ឲ្យ​ក្រុម​ហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា (CSX) ប្រាក់​ចំណូល​របស់​រដ្ឋករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ PPWSA បាន​កើន​ឡើង​ពីរ​ដង​ក្នុង​អំឡុង​ត្រីមាស​ទី៣។ ប្រាក់​ចំណេញ​របស់ PPWSA បន្ទាប់​ពី​បង់​ពន្ធ​រួច​បាន​កើន​ឡើង ៤,៥ លាន​ដុល្លារ ...

Eddie Morton
http://bit.ly/1zz61pm

អង្គការ ៤០ ទាមទារ​ឲ្យ​មាន​ច្បាប់​ការពារ​អ្នក​ធ្វើ​ការ​នៅ​តាម​ផ្ទះ

អង្គការ​ជាតិ-​អន្តរជាតិ​ចំនួន ៤០ បាន​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​សច្ចាប័ន លើ​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ​លេខ ១៨៩ ស្តីពី​ការងារ​សមរម្យ សម្រាប់​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ ដើម្បី​ធានា និង​ការពារ​សិទ្ធិ​ដល់​ពួក​គេ​ឲ្យ​ដូច​ទៅ​នឹង​កម្មករ​ផ្នែក​ផ្សេងៗ​ទៀត។ អង្គការ​ទាំង​នោះ បាន​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ ...

ប៉ិច សុធារី
http://bit.ly/1skwcdt

កម្ពុជា​ខិត​ជិត​ទៅ​លុប​បំបាត់​ការ​ស្លាប់​ដោយ​ជំងឺ​គ្រុន​ចាញ់

កម្ពុជា​កំពុង​ខិត​ជិត​ទៅ​សម្រេច​បាន​នូវ​គោលដៅ​លុប​បំបាត់​នូវ​ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់ នៅ​ត្រឹម ឆ្នាំ​២០១៥ ខណៈ​ដែល​ករណី​ស្លាប់​បាត់​បង់​ជីវិត​បាន​ធ្លាក់​ចុះ​ពី ៩៣ នាក់​នៅ​ក្នុង ឆ្នាំ​២០១១ មក​ត្រឹម ១២ នាក់ កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​ទិន្នន័យ​ថ្មី​ពី ...

Laignee Barron
http://bit.ly/1wANie9

ហ៊ុន ជា ត្រូវ​ដំឡើង​ឋានៈ​ជា​ឧត្តម​សេនីយ៍​ត្រី

លោក ហ៊ុន ជា ក្មួយ​ប្រុស​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​ប្រមុខ​រដ្ឋ​ស្តីទី លោក ជា ស៊ីម ដំឡើង​ឋាន​ន្តរស័ក្តិ​ជា​ឧត្តម​សេនីយ៍​ត្រី ក្នុង​ក្រប​ខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ។ នេះ​បើ​យោង​ទៅ​តាម​ព្រះ​រាជ​ក្រឹត្យ ដែល​បាន​ចេញ​ផ្សាយ​ដោយ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ចុះ​ថ្ងៃ ទី១៩ ខែ​តុលា ឆ្នាំ​២០១៤ កន្លង​ទៅ។ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1yBNjcY

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CK55v
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!