ភ្នំពេញប៉ុស្តិ៍
លោក ស៊ុន ចាន់ថុល ឱ្យម្ចាស់រថយន្ដកន្លះលានគ្រឿងទៅធ្វើឆៀក
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានអំពាវនាវដល់ម្ចាស់យានយន្តដែលហួសសុពលភាពឆៀកប្រមាណកន្លះលានគ្រឿង ប្រញាប់ទៅឆៀកឱ្យទាន់ពេលវេលា ខណៈទីតាំងផ្ដល់សេវាកម្មនេះកំពុងតែនៅជិតពលរដ្ឋ ដែលជាការបង្កលក្ខណៈកាន់តែងាយស្រួលជាងមុន។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-29-1027-234050.html
អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួងត្រូវសម្ពោធដាក់ឱ្យប្រើ
អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់កនៃមនី្ទរពេទ្យព្រះអង្គឌួង ដែលចំណាយថវិកាសម្រាប់សាងសង់សរុបប្រមាណ ៨ លានដុល្លារអាមេរិក ជាជំនួយឥតសំណង់របស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ KOICA បានប្រកាសដាក់ឱ្យប្រើប្រាស់នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-29-0915-234032.html
ម៉ាឡេស៊ី សន្យានឹងជួយផ្សព្វផ្សាយពីឱកាសវិនិយោគនៅកម្ពុជា
វិស័យសំខាន់ៗចំនួន ៤ ត្រូវបានថ្នាក់ដឹកនាំ និងវិនិយោគិនមកពីរដ្ឋម៉ាឡាកា (ម៉ាឡេស៊ី) បង្ហាញការចាប់អារម្មណ៍ ព្រមទាំងបានសន្យានឹងជួយយកទៅផ្សព្វផ្សាយបន្តដល់វិនិយោគិនរបស់ខ្លួនឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-03-29-1131-234064.html
វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ចាប់ដៃគូសហការជាមួយមជ្ឈមណ្ឌលតេស្ត IELTS
វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា (AIB) បានចាប់ដៃគូសហការជាមួយមជ្ឈមណ្ឌលតេស្ត IELTS កម្ពុជានៃស្ថាប័នអប់រំ IDP ក្នុងគោលបំណងពង្រីកការទទួលស្គាល់ជាអន្តរជាតិ តាមរយៈការវាស់ស្ទង់សមត្ថភាពភាសាបរទេសរបស់និស្សិតនៅក្នុងវិទ្យាស្ថាន និងនិស្សិតពីស្ថាប័នដទៃ។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-03-29-1103-234061.html
KOICA បង្ហាញពីផែនការ និងគម្រោងថ្មីជាច្រើន ដើម្បីគាំទ្រការអភិវឌ្ឍកម្ពុជាពីឆ្នាំ ២០២២-២០២៤
លោកស្រី អ៊ីម ចុងហ៊ី អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េហៅកាត់ KOICA បានបង្ហាញពីផែនការ និងគម្រោងថ្មីជាច្រើនដើម្បីគាំទ្រសម្រាប់ការអភិវឌ្ឍកម្ពុជាចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ដើម្បីជួយឱ្យសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-03-29-0946-234041.html
ក្រសួងសុខាភិបាល៖ Pfizer, AstraZeneca ត្រៀមរួចជាស្រេចសម្រាប់ការប្រើប្រាស់ជាដូសជម្រុញ
មន្ទីរសុខាភិបាលក្រុង និងខេត្តនៅទូទាំងប្រទេសបានទទួលវ៉ាក់សាំងកូវីដ១៩ AstraZeneca និង Pfizer ដែលមានបំណងប្រើសម្រាប់ចាក់លើកទី៣ និងទី៤ របស់ប្រជាជន ដោយសារអត្រានៃការចាក់ថ្នាំបង្ការទូទាំងប្រទេសមានដល់ទៅ ៩២.៥៥ ភាគរយនៃចំនួនប្រជាជន។ ...
មុំ គន្ធា
https://www.phnompenhpost.com/national/pfizer-astrazeneca-ready-booster-use-health-ministry
បញ្ជូនទៅតុលាការ ៦នាក់ ពាក់ព័ន្ធថ្នាំញៀនជាង ៧០០គីឡូក្រាម
គ្រឿងញៀនជាង៧០០គីឡូក្រាម ត្រូវបានរឹបអូស និងមនុស្ស៦នាក់ បញ្ជូនទៅតុលាការ ក្នុងសំណុំរឿងពីរផ្សេងគ្នា បន្ទាប់ពីប្រតិបត្តិការរបស់សមត្ថកិច្ចកាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែមីនា។ ...
អោម ប៊ុនធឿន
https://www.phnompenhpost.com/national/six-sent-court-over-700kg-drugs
ការនាំចេញជ័រកៅស៊ូ និងឈើមានតម្លៃជាង ៧៧ លានដុល្លារក្នុងខែមករាដល់ខែកុម្ភៈ
កម្ពុជារកចំណូលបានជាង ៧៧ លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២២ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានកៅស៊ូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/rubber-latex-wood-exports-worth-over-77m-jan-feb
CGCC សហការជាមួយ UNDP ជួយពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុដល់សហគ្រិនស្ត្
កម្ពុជាមានគោលដៅពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រីតាមរយៈកម្មវិធីធានាឥណទាន និងផ្តល់ការគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ដែលដឹកនាំដោយស្ត្រី ដែលជាផ្នែកមួយនៃការស្តារឡើងវិញនៃសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ ១៩។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-03-28-1135-233972.html
«ទឹកឃ្មុំព្រៃមណ្ឌលគិរី» ត្រូវបានប្រកាសជាផលិតផល GI
«ទឹកឃ្មុំព្រៃមណ្ឌលគិរី» ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ក្នុងគោលដៅផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា លើកកម្ពស់គុណភាពសម្បកវេចខ្ចប់ និងកេរ្តិ៍ឈ្មោះ ព្រមទាំងបង្កើនចង្វាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាជន។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-03-28-1136-233973.html
មន្ត្រី៖ ទិវា ១ ម៉ោងសម្រាប់ភពផែនដី គឺជាឱកាសបង្ហាញពីការយកចិត្តទុកដាក់ចំពោះធម្មជាតិ
ទិវា ១ ម៉ោងសម្រាប់ភពផែនដី គឺជាឱកាសល្អមួយសម្រាប់ទាំងអស់គ្នាបង្ហាញពីការយកចិត្តទុកដាក់ចំពោះធម្មជាតិ និងបរិស្ថានក៏ដូចជាប្រាប់ដល់អ្នកដទៃទៀតឱ្យបានយល់ពីសារៈសំខាន់នៃធនធានធម្មជាតិ ចំពោះជីវិតនៅលើភពផែនដី ព្រមទាំងចូលរួមស្វែងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈមជាច្រើន ដែលកំពុងកើតឡើង។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-28-1017-233957.html
ជាង ៥ ឆ្នាំ កម្ពុជារកចំណូលបានជាង $៧០ លាន ពីការចុះបញ្ជីលេខរថយន្តពិសេស និងលេខផ្ទាល់ខ្លួន
ក្នុងរយៈជាង ៥ ឆ្នាំចុងក្រោយនេះកម្ពុជារកចំណូលបានពីការចុះបញ្ជីលេខរថយន្តពិសេស និងចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន បានជាង ៧០ លានដុល្លារអាមេរិក ខណៈអន្តរក្រសួងកំពុងបន្តខិតខំធ្វើជាមួយក្រុមហ៊ុនគោលដៅដើម្បីផ្សព្វផ្សាយពីលេខពិសេសនេះបន្ថែមទៀត។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-28-1050-233965.html
ក្រសួងអប់រំនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំចំនួន ៣ នាថ្ងៃទី ២៨-៣០ មីនា ឆ្នាំនេះ
ក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់សហគមន៍ សង្គម-វប្បធម៌អាស៊ាន នាឆ្នាំ ២០២២ នេះ នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំចំនួន ៣ ដែលនឹងធ្វើឡើង ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមីនា នៅរាជធានីភ្នំពេញ ដោយធ្វើតាមប្រព័ន្ធអនឡាញ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-28-1048-233964.html
រដ្ឋាភិបាលឧបត្ថម្ភប្រាក់ដល់មន្ត្រី និងគ្រួសារជនពលី ក្នុងពិធីបុណ្យចូលឆ្នាំ និងភ្ជុំ
រាជរដ្ឋាភិបាលបានត្រៀមថវិកាប្រមាណ ៨ លានដុល្លារឧបត្ថម្ភដល់មន្ដ្រីរាជការ និងកម្លាំងប្រដាប់អាវុធប្រមាណ ៥០ ម៉ឺននាក់ សម្រាប់ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះដោយមន្ដ្រីរាជការម្នាក់ៗ និងគ្រួសារជនពលី និងជនមរណៈជាអតីតយុទ្ធជន ១ គ្រួសារនឹងទទួលបាន ១០ ម៉ឺនរៀល។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-28-1051-233966.html
ជនប្រព្រឹត្តបទល្មើសនេសាទនៅបឹងទន្លេសាបជាង ១០ នាក់ ត្រូវបានចាប់ខ្លួន
ជនប្រព្រឹត្តបទល្មើសនេសាទចល័តជាង ១០ នាក់ ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំងចាប់ខ្លួនបានជាបន្តបន្ទាប់ ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាបតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈអន្តរក្រសួងបានឯកភាពគ្នាបង្កើតទីបញ្ជាការឈរជើងថ្នាក់ជាតិជាអចិន្រៃ្តយ៍នៅទីតាំងសំខាន់ៗចំនួន ២ កន្លែងដើម្បីបង្ក្រាបបទល្មើសនេសាទ។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-03-28-0948-233948.html
Chief Bank ចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Zillennium លើកម្មវិធី «Chief Easy»
ធនាគារពាណិជ្ជ ឈីហ្វ (Chief Bank) បានចាប់ផ្តើមការពង្រីកសេវាកម្មឌីជីថលនៃការផ្តល់ប្រាក់កម្ចីខ្នាតតូចរបស់ខ្លួន «Chief Easy» តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយនឹងក្រុមហ៊ុន Zillennium Co., Ltd។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-03-26-1430-233916.html
ក្រសួងសុខាភិបាលបានបញ្ជូនវ៉ាក់សាំងកូវីដ ១៩ ទៅដល់មន្ទីរសុខាភិបាលទាំង ២៥ រាជធានី-ខេត្តចាក់ដូសជំរុញ
ក្រសួងសុខាភិបាល និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានបញ្ជូនវ៉ាក់កូវីដ ១៩ រួចរាល់ ទៅដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង ២៥ សម្រាប់ចាក់ដូសជំរុញជូនដល់ប្រជាពលរដ្ឋ ក្នុងចំណោមអត្រានៃអ្នកបានចាក់វ៉ាក់សាំងនៅទូទាំងប្រទេសបានចំនួន ៩២,៥៥% ធៀបនឹងចំនួន ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-28-0949-233949.html
លោក ប្រាក់ សុខុន កោតសរសើរចិនដែលឈានមុខផ្តល់វ៉ាក់សាំងកូវីដ ១៩ រាប់លានដូសដល់ប្រទេសមេគង្គបានទាន់ពេល
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស កោតសរសើរចិនដែលឈានមុខក្នុងការផ្តល់ឱសថ ការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រ និងវ៉ាក់សាំងកូវីដ ១៩ រាប់លានដូសមកកាន់បណ្តាប្រទេសមេគង្គបានទាន់ពេលវេលាក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ និងវិបត្តិសុខាភិបាលសកល។ ...
រី សុចាន់
https://www.postkhmer.com/national/2022-03-26-1102-233910.html
ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការសាយភាយអាវុធមហាប្រល័យ
ក្រសួងមហាផ្ទៃរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធកាលពីថ្ងៃទី ២៥ មីនា ដោយមានអ្នកចូលរួមចំនួន ៣៧៧ រូប ក្នុងនោះមានមន្ត្រីជំនាញនៃអង្គភាពពាក់ព័ន្ធនានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងតំណាងមកពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន ១៤៧ ផងដែរ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-28-0916-233941.html
ឥណ្ឌាប្រកាសត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតប ចំពោះតម្រូវការនានារបស់កងយោធពលខេមរភូមិន្ទ
ឥណ្ឌាប្រកាសត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតប ចំពោះតម្រូវការនានារបស់កងយោធពលខេមរភូមិន្ទ និងស្នើកម្ពុជាពិនិត្យលទ្ធភាពក្នុងការបង្កើតស្ថានអនុព័ន្ធយោធាឥណ្ឌានៅកម្ពុជា។ ...
រី សុចាន់
https://www.postkhmer.com/national/2022-03-25-1632-233899.html
អាជ្ញាធរជាតិសំបូរព្រៃគុក និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ចុះ MoU លើគម្រោងជួសជុល ប្រាសាទគុក ឬប្រាសាទមហាឥសី
មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិសំបូរព្រៃគុកបានឱ្យដឹងថា អាជ្ញាធរជាតិសំបូរព្រៃគុក និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌាបានចុះអនុស្សរណៈយោគយល់គ្នាមួយ (MoU) នារសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ លើគម្រោងជួសជុល ប្រាសាទគុក ឬប្រាសាទមហាឥសី (N17)។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-25-1700-233902.html
បារាំង ជប៉ុនប្រកាសជួយអភិរក្សតំបន់រមណីយដ្ឋានអង្គរ ១០ ឆ្នាំទៀត
បារាំង និងជប៉ុន ដែលជាសហប្រធានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ (ICC-Angkor) ប្រកាសជួយគាំទ្រលើការអភិរក្ស និងអភិវឌ្ឍន៍ដោយចីរភាព រយៈពេល ១០ ឆ្នាំទៀត លើការងារបេតិកភណ្ឌ និងសហគមន៍ ដើម្បីធ្វើឱ្យកិច្ចការអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋាន អង្គរកាន់តែល្អប្រសើរ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-03-26-0846-233904.html
កម្ពុជា-ប៉ាគីស្ថាន ប្តេជ្ញាពង្រឹងវិស័យរក្សាសន្តិភាព
កម្ពុជា និងប៉ាគីស្ថានប្តេជ្ញាពង្រឹងចំណងទាក់ទង និងសាមគ្គីភាពមិត្តភាពរវាងប្រទេសទាំង ២ កាន់តែមានភាពជិតស្និទ្ធ ដោយបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាព។ ...
រី សុចាន់
https://www.postkhmer.com/national/2022-03-26-0856-233906.html
ក្រសួងកសិកម្ម ប្រាប់ឱ្យអ្នកចង់នាំចេញផ្លែមៀនប៉ៃលិនទៅប្រទេសចិន មកដាក់ពាក្យស្នើសុំ
បន្ទាប់ពីពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅទីផ្សារប្រទេសចិនបានចូលជាធរមាន ក្រសួងកសិកម្ម បានអំពាវនាវឱ្យអ្នកនៅក្នុងវិស័យផលិតកម្មមៀនប៉ៃលិន ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់នាំចេញផ្លែមៀនស្រស់ទៅទីផ្សារប្រទេសចិន ឱ្យរួសរាន់មកដាក់ពាក្យស្នើសុំ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-03-26-1219-233914.html