ព័ត៌មាន​

ភ្ញៀវបរទេស​ចូល​មក​កម្ពុជា​រក្សា​​កំណើន ២ខ្ទង់​

ភ្ញៀវ​ទេសចរបរទេសចំនួន​ជិត ៣ លាន​នាក់​បាន​ចូល​មក​ក្នុង​ប្រទេស​​​កម្ពុជា​ ក្នុង​​​រយៈ​ពេល ៥ខែ​ដើម​ឆ្នាំ ​២០២៥ ដោយ​កើន​ឡើង​ជិត ១២​ភាគរយ​បើ​ធៀបនឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៤ ក្នុង​នោះ​ជាង ៤០​ភាគរយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​។​ ...

ហ៊ិន ពិសី
https://www.postkhmer.com/national/2025-7-1-1148-262506

តុកែ និងជីងចក់៣ប្រភេទ ត្រូវទទួលស្គាល់ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក និងស្នើដាក់ក្នុងបញ្ជី ជិតផុតពូជបំផុត

តុកកែថ្មី១ប្រភេទ និងជីងចក់២ប្រភេទ ដែលក្រុមអ្នកវិទ្យាសាស្ត្របរិស្ថានមួយក្រុម បានរកឃើញកាលពីខែមិនា ឆ្នាំ២០២៤ នៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបងនោះ ត្រូវបានទទួលស្គាល់ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-1-1134-262505

ទោះបីមានការចរចាបីលើកក៏ដោយ កម្ពុជានៅតែរងហានិភ័យការអនុវត្តអត្រាពន្ធ៤៩%ពីសហរដ្ឋអាមេរិក ខណៈពេលវេលាកំណត់កាន់តែខិតមកដល់

នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ មុនពេលពន្ធគយបដិការរបស់សហរដ្ឋអាមេរិកចូលជាធរមាន ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីថា លោកនឹងមិនបន្ដការផ្អាករយៈពេល ៩០ថ្ងៃលើសពីកាលបរិច្ឆេទកំណត់ថ្ងៃទី៩ ខែកក្កដាទេ ដែលជាសញ្ញាបញ្ជាក់ថា ទណ្ឌកម្មពាណិជ្ជកម្មនឹងត្រូវអនុវត្ត លុះត្រាតែមានកិច្ចព្រមព្រៀងថ្មីជាមួយសហរដ្ឋអាមេរិក។ ...

ស៊ើង និមល់
https://khmer.cambojanews.com/despite-three-rounds-of-talks-cambodia-risks-49-u-s-import-tariff-as-deadline-nears/

កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ដឹកជញ្ជូន​រវាង​​កម្ពុជា-តួកគី នឹងត្រូវ​ពង្រឹងបន្ថែម

កម្ពុជា-​​តួកគី បាន​ចុះ​ហត្ថលេខាលើសេចក្តីព្រាងអនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​(MoU)​ក្នុង​​គោលដៅដើម្បី​ពង្រឹងកិច្ចសហប្រតិបត្តិការក្នុង​វិស័យ​​ដឹកជញ្ជូនទ្វេភាគី​​តាមច្រករបៀងអន្តរជាតិ​(ច្រករបៀងកណ្តាល និងច្រករបៀង TRACECA) ដែលនឹង​​ជួយ​ឱ្យកម្ពុជាទាក់​ទាញ​​ការ​​មកបណ្តាក់​ទុន​​​ផ្ទាល់​កាន់​តែ​ច្រើន ព្រម​ទាំង​មាន​​ឱកាសក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកនៅ​ក្នុងតំបន់អាស៊ានសម្រាប់តភ្ជាប់ជា​មួយ​​តំបន់អឺរ៉ុប​ទៀតផង​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-30-1735-262501

CRF បដិសេធ​ចំពោះ​កញ្ចប់​វេចខ្ចប់​អង្ករ​ចំណុះ ៥ គីឡូក្រាម ​ដាក់​លក់​នៅ​តាម​អនឡាញប្រទេស​ចិន

សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) បាន​​ចេញ​បដិសេធចំពោះ​សម្បក​វេចខ្ចប់​អង្ករ​​ចំណុះ ៥​គីឡូក្រាម ដែល​មាន​​សរសេរជាភាសាថៃ និង​មាន​សញ្ញាស្រដៀងទង់ជាតិប្រទេសថៃ ប៉ុន្តែ​​មាន​​បង្ហាញថា​ជាផលិតផល​អង្ករ​​​កម្ពុជា ដែល​​​កំពុង​មាន​ដាក់​លក់​​​នៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិនថា ​មិនមែន​​ជាប្រភេទនៃការវេចខ្ចប់​អង្ករ​របស់​កម្ពុជា​ទេ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-30-1026-262490

កម្មវិធី​ផ្ដល់​ដី​ការពារ​ព្រៃ​ចាប់​ផ្ដើម​ចាប់ឆ្នោត​សម្រាប់​មនុស្ស​៥០០​គ្រួសារ​ដំបូង​ដែល​នឹង​ទៅ​រស់​នៅ​ស្រុក​សេសាន្ត

គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍ ដោយចីរភាព (ផ.ក.អ.) នៅ​ថ្ងៃ​នេះ​បាន​ចាប់​ឆ្នោត​​ផ្ដល់​ដី​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រចំនួន ៥០០​គ្រួសារ​ដំបូង​​ ដោយ​ផ្អែក​លើ​លក្ខណៈសម្បត្តិ រួមមាន គ្រួសារដែលមានសញ្ជាតិខ្មែរពីកំណើត គ្មានដី​ក្រីក្រពិតប្រាកដ និងចង់ទៅរស់នៅទីតាំងអនុវត្តកម្មវិធី។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-30-1635-262500

បុគ្គលិកសុខាភិបាល ត្រៀមលក្ខណៈជាស្រេច ដើម្បីជួយពលរដ្ឋ និងកងទ័ពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

ក្រសួងសុខាភិបាលពង្រឹងមណ្ឌលសុខភាពអាទិភាព ជាង១២០នៅតាមព្រំដែន ដែលរួមទាំងការត្រៀមក្រុមបុគ្គលិក និងបរិក្ខារបន្ថែម ជូនប្រជាពលរដ្ឋ ពិសេសកងទ័ពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បន្ទាប់​ពីជម្លោះព្រំដែនបានកើតឡើងសាជាថ្មី កាលពីចុងខែឧសភាកន្លងមក។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-30-1529-262499

ការចុះបញ្ជី​អាត្រានុកូលដ្ឋាន (CRVS) របស់​កម្ពុជា​មាន​វឌ្ឍនភាពល្អ​ ទោះនៅមាន​គម្លាត​​​ទិន្នន័យ​មរណភាព​​

ប្រទេស​កម្ពុជា​បាន​បោះជំហាន​យ៉ាងសំខាន់​ក្នុងការ​ចុះបញ្ជីអត្រានុកូលដ្ឋាន​ និង​ស្ថិតិ​អត្រានុ​កូលដ្ឋាន​ (CRVS) ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ ដោយមាន​ការចុះ​បញ្ជីកំណើត​ទាន់ពេលវេលា​កើនឡើង ៣០ ភាគរយ និង​ការចុះឈ្មោះ​មរណភាព​កើនឡើង​ទ្វេដង​ដល់ ៧០ ភាគរយ​នៅ​ឆ្នាំ ២០២៣។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-6-30-1513-262498

កម្មករកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បារម្ភ​ពីការងារពួកគេ បន្ទាប់ពីសហរដ្ឋអាមេរិកសម្រេចដំឡើងពន្ធ

កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ មានការព្រួយបារម្ភថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ៤៩ ភាគរយនឹងធ្វើឱ្យពួកគេប្រឈមនឹងការបាត់បង់ការងារ លក្ខខណ្ឌការងារមិនល្អ និងការកេងប្រវ័ញ្ចកើនឡើង ខណៈដែលប្រាក់ឈ្នួលអប្បបរមារបស់ពួកគេមិនអាចរក្សាអតិផរណាបានទេ។ ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/garment-footwear-workers-worry-about-u-s-tariff-hike-costing-their-jobs/

សំណើកែប្រែរដ្ឋធម្មនុញ្ញ ដកសញ្ជាតិខ្មែរ បង្កការព្រួយបារម្ភពីគណបក្សប្រឆាំង និងសង្គមស៊ីវិល

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ស្នើ​ឱ្យ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​សិក្សា​ពី​ការ​ធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បី​បើក​ផ្លូវ​ឱ្យ​ដកសញ្ជាតិ​ពលរដ្ឋខ្មែរពីបុគ្គលដែលត្រូវបានរកឃើញថាបាន​គប់គិត ជាមួយ​បរទេសបំផ្លាញផលប្រយោជន៍ជាតិ​ ខណៈក្រុមប្រឆាំងនិងអ្នកតាមដានបញ្ហានយោបាយយល់ថាវាមិនមែនជារឿងចាំបាច់ទេ។ ...

ឃួន ណារីម​
https://khmer.cambojanews.com/thumbs-down-on-proposal-to-strip-khmer-citizenship-risk-of-being-abused/

ការកាត់មូលនិធិរបស់សហរដ្ឋអាមេរិកចំនួន​១៥០លានដុល្លារ បណ្តាលឱ្យប្រព័ន្ធផ្សព្វ​ផ្សាយ​ឯករាជ្យជួបនឹងហានិភ័យ

បណ្តាសារព័ត៌មានឯករាជ្យនៅជុំវិញពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិដែលមិនធ្លាប់មានពីមុនមក ដូចដែលបានបង្ហាញក្នុងរបាយការណ៍ស៊ីជម្រៅមួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ របាយការណ៍បានបញ្ជាក់ថា ការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២៥ ដោយការកាត់ជំនួយប្រចាំឆ្នាំចំនួន ១៥០ លានដុល្លារបានបង្កឱ្យប្រព័ន្ធផ្សព្វផ្សាយជាច្រើនត្រូវបានបិទទ្វារ ការបញ្ឈប់បុគ្គលិករាប់សិបនាក់ និងការកើនឡើងនៃព័ត៌មានក្លែងក្លាយនៅក្នុងបណ្តាប្រទេសជាច្រើន។ ...

ស៊ើង និមល់
https://khmer.cambojanews.com/u-s-funding-cut-of-150m-puts-global-independent-media-at-risk/

ពលរដ្ឋបឹងតាមោកដែលបានដោះដូរដីរួចរាល់ ស្នើឱ្យចៅក្រមទម្លាក់បទចោទប្រកាន់លើពួកគេ

បើទោះបីជាទទួលយកសំណងដើម្បីផ្លាស់ទីពីដីរបស់ពួកគេក៏ដោយ ក៏ប្រជាសហគមន៍សំរោងត្បូងប្រាំបួននាក់នៅតំបន់បឹងតាមោកបានចូលខ្លួនទៅតុលាការនៅថ្ងៃទី២៦ ខែមិថុនាសម្រាប់សវនាការលើកទី៧ របស់ពួកគេដើម្បីទប់ទល់នឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌបន្ទាប់ពីការតវ៉ារឿងជីកប្រឡាយកាលពីខែកុម្ភៈឆ្នាំមុន។ ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/boeung-tamok-residents-accept-compensation-plead-judge-to-quash-criminal-charge-during-18-minute-hearing/

Wuxi Guolian Group បង្ហាញចំណាប់អារម្មណ៍ចង់កែច្នៃកសិផលសម្រាប់នាំទៅទីផ្សារប្រទេសចិន

ក្រុមហ៊ុន​ចិន Wuxi Guolian Group បាន​បង្ហាញ​ឆន្ទៈក្នុង​ការ​ចូល​រួមចំណែកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យ​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត តាម​រយៈ​ការ​មក​បណ្តាក់​ទុន​លើ​​ការ​កែច្នៃផលិតផលកសិផលមួយ​ចំនួន ​ដើម្បីនាំទៅកាន់ទីផ្សារប្រទេសចិន។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-27-1627-262477

វិនិយោគិនម៉ាឡេស៊ី​ចាប់​អារម្មណ៍​ការ​វិនិយោគលើ​វិស័យ​ជា​ច្រើន​នៅ​កម្ពុជា

វិនិយោគិន​ម៉ាឡេស៊ី​​មក​ពីសមាគម​ចំនួន ២០ បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ក្នុង​ការ​ស្វែងរកឱកាសវិនិយោគនៅកម្ពុជា​ ដែល​ជា​ប្រទេស​មាន​ច្បាប់វិនិយោគ​​ទាក់​ទាញ​ខ្លាំង ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​​កម្ពុជា-​ម៉ាឡេស៊ី ក្នុង​រយៈ​ពេល ៥​ខែ​ដើម​ឆ្នាំ ​២០២៥ បាន​កើន​ឡើង​ជិត ២០​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-27-1348-262473

ក្រសួងសុខាភិបាល ប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាំ សម្រាប់បង្ការការឆ្លងមេរោគអេដស៍

ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី២៧ ខែមិថុនានេះ បានប្រកាសដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនូវឱសថឈ្មោះកាបូតេក្រាវៀ (Cabotegravir) សម្រាប់បង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ ដែលជាការផ្តល់សេវាមួយមុនដំបូងគេ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-27-190-262482

ផ្ទះគំរូធន់នឹងការប្រែប្រួលអាកាសធាតុចំនួន១២ខ្នង ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋនៅតំបន់ឆ្នេរ

ផ្ទះគំរូធន់នឹងការប្រែប្រួលអាកាសធាតុចំនួន១២ខ្នង ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ នៅក្នុងស្រុកដំណាក់ចង្អើរ និងក្រុងកែប។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-27-1555-262476

មិត្តភាព​រវាង​គ្រួសារ​លោក​ ហ៊ុន សែន និង​លោក​ ថាក់ស៊ីន បែក​បាក់​ដោយ​សារ​ការ​ប្រមាថ​​និង​ភាព​មិន​ស្មោះ​ត្រង់​របស់​នាយករដ្ឋមន្ត្រី​ថៃ​ផែថងថាន

ប្រធាន​ព្រឹទ្ធសភា​ លោក ហ៊ុន សែន ថ្លែង​ថា នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន​អ្នក​ស្រី ​ផែថងថាន ស៊ីណាវ៉ាត្រ គឺ​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​លោ​ក និង​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​មាន​រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ​ ឈាន​ដល់​ទី​បញ្ចប់​​និង​ធ្វើ​ឲ្យ​បញ្ហា​ព្រំដែន​មិន​អាច​រក​ដំណោះស្រាយ​​ដោយសារ​តែ​ភាព ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-27-171-262478

អាជ្ញាធរ​អន្តោប្រវេសន៍​ថៃ​ដាក់​ស្ត្រី​ខ្មែរ​ពិការ​ដៃ​ម្នាក់​ក្នុង​បញ្ជី​ខ្មៅ​ហាម​មិន​ឲ្យ​ចូល​ប្រទេស​ថៃ​ជា​អចិន្ត្រៃយ៍

ស្ត្រី​ខ្មែរ​ដែល​ពិការ​ដៃ​ម្ខាង​ដែល​ធ្លាប់​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ត្រូវ​បាន​អាជ្ញាធរ​ថៃ ដាក់​ក្នុង​បញ្ជី​ខ្មៅ​ហាម​ឃាត់​មិន​ឲ្យ​ចូល​ទៅ​ប្រទេស​ថៃ​ជា​រៀង​រហូត​នា​ពេល​អនាគត បន្ទាប់​ពី​សមត្ថកិច្ច​ថៃ​ឃាត់​ខ្លួន​រយៈ​ពេល ២​យប់​ដោយ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-28-2150-262483

កម្ពុជា​បិទ​ការ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​​ចេញ​ចូល​ឬ​ឆ្លង​កាត់​ព្រំដែន​កម្ពុជា​ថៃរហូត​ដល់​ថៃ​ដក​ការ​រឹត​ត្បិត​ទាំង​អស់​ឲ្យ​ដូច​មុន​ថ្ងៃ​៧មិថុនា

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជូនដំណឹងដល់សាធារណជនជាតិ និងអន្តរជាតិថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-29-1419-262484

​គម្រោង​វិនិយោគ​ចំនួន​៣៥​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​បាន​ផ្តល់​ការ​លើកទឹកចិត្ត​

​ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះ​សីហ​នុ​កាលពី​ថ្ងៃ​ពុធ​បាន​អនុម័ត​ជា​គោលការណ៍​នៃ​គម្រោង​វិនិយោគ​និង​អាជីវកម្ម​ថ្មី​ចំនួន​៣៥​ គម្រោង​ដែល​មាន​ដើមទុន​សរុប​ប្រមាណ​ ៣២៧​ លាន​ដុល្លារ​។​ ​ ...

​ស៊ុំ​ ម៉ា​ណេ​ត​
https://shorturl.at/f7ruJ

កម្ពុជា​ផ្តល់​ឱកាស​ជា​ច្រើន​សម្រាប់​អាជីវកម្ម​ម៉ា​ឡេ​ស៊ី​

​លោកស្រី​ Zaimah​ Osman​ ស្នងការ​ពាណិជ្ជកម្ម​ Malaysia​ External​ Trade​ Development​ Corporation​ (MATRADE)​ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា​ សេដ្ឋកិច្ច​កម្ពុជា​ដែល​កំពុង​រីក​ចម្រើន​ឥត​ឈប់​ឈរ​ផ្តល់​នូវ​ឱកាស​ជា​ច្រើន​សម្រាប់​អាជីវកម្ម​ម៉ា​ឡេ​ស៊ី​។​ ​ ...

Sreekanth Ravindran
https://shorturl.at/BbvzI

អង្គការលើកលែងទោសអន្តរជាតិចោទកម្ពុជាថា​ មិនអើពើបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងទីតាំងប្រើសម្រាប់ជាកន្លែងឆបោក

អង្គការលើកលែងទោសអន្តរជាតិ បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ថា មានចេតនាព្រងើយកន្តើយចំពោះការរំលោភបំពានសិទ្ធិមនុស្សយ៉ាងទូលំទូលាយ រួមមានការជួញដូរមនុស្ស ពលកម្មដោយបង្ខំ ការជ្រើសរើសកុមារចូលធ្វើការងារ ទាសភាព និងការធ្វើទារុណកម្ម ដែលត្រូវបានអង្គការនេះអះអាងថាបានកើតឡើងក្នុងបរិវេណបោកប្រាស់ជាង៥០កន្លែងនៅទូទាំងប្រទេស។ ...

ស៊ើង និមល់
https://khmer.cambojanews.com/amnesty-accuses-cambodian-government-of-ignoring-human-rights-abuses-in-scam-compounds/

ការយាយីផ្នែកច្បាប់ សេរីភាពសារព័ត៌មានធ្លាក់ចុះ និងជំនួយរួមតូច កំពុងគំរាមកំហែងអ្នកសារព័ត៌មាន

របាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានបង្ហាញឱ្យដឹងថា សេរីភាពសារព័ត៌មាននៅកម្ពុជាបន្តធ្លាក់ចុះ ចំពេលមានការគំរាមកំហែងផ្នែកច្បាប់ ការថយចុះជំនួយ និងការរឹតត្បិតកាន់តែខ្លាំង។ ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/legal-threats-shrinking-aid-and-press-freedom-threaten-cambodian-journalism/

ARDB ​នឹង​បន្តជួយ​គាំទ្រចំពោះ​ការ​ផ្តល់​ឥណទានសម្រាប់​ប្រមូល​ទិញ​ដំឡូងមី និង​ពោត​ក្រហម​

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​(ARDB) បាន​អំពាវនាវដល់ក្រុម​ពាណិជ្ជករ/ឈ្មួញ​ឱ្យ​ជួយ​ប្រមូលទិញដំឡូមីពីប្រជាកសិករ​​កាន់តែ​សកម្ម​បន្ថែម​ទៀត ហើយ​​ ARDB ​នឹង​បន្តជួយ​គាំទ្រផ្នែកឥណទានផងដែរ ខណៈ​ការ​បិទ​ព្រំដែន​ជា​មួយ​ប្រទេស​ថៃ គឺ​ជា​ពេល​វេលា​ដែលកម្ពុជា​​​ត្រូវ​ខិត​ខំ​ពង្រឹង និង​ពង្រីក​សមត្ថភាព​ផលិតកម្ម​ក្នុង​ស្រុក​ផងដែរ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-26-1439-262464

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

kYMey
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!