ព័ត៌មាន
ក្រសួងទេសចរណ៍បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ឱ្យបង្កើនគុណភាពសេវាកម្មក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ក្រសួងទេសចរណ៍បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ឱ្យបង្កើនគុណភាពសេវាកម្ម និងរក្សាតម្លៃសមរម្យ ខណៈដែលមនុស្សម្នារាប់លាននាក់ត្រូវបានរំពឹងថានឹងធ្វើដំណើរទូទាំងប្រទេសដើម្បីប្រារព្ធពិធីបុណ្យនេះ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យពុទ្ធសាសនាដ៏សំខាន់សម្រាប់ពុទ្ធសាសនិកខ្មែរគ្រប់រូប។ ...
ជា វណ្ណយុទ្ធ
https://shorturl.at/8I83x
ប្រធានព្រឹទ្ធសភាអំពាវនាវចូលរួមលើកកម្ពស់ការអប់រំ និងអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យាតាមមូលដ្ឋាន
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន កាលពីម្សិលមិញ បានអំពាវនាវពលរដ្ឋទាំងអស់ ពិសេសយុវជនយកចិត្តទុកដាក់លើការអប់រំ និងអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យារបស់ខ្លួននៅតាមមូលដ្ឋាន ដើម្បីក្លាយជាធនធានមនុស្សដ៏មានតម្លៃក្នុងការរួមចំណែកពង្រឹង និងពង្រីកសង្គមប្រកបដោយចំណេះដឹងខ្ពស់។ ...
ហង្ស ពណ្ណរាយ
https://shorturl.at/U1DhN
កម្ពុជាសម្រេចបានវឌ្ឍនភាពសំខាន់ក្នុងការផ្លាស់ប្តូរថាមពល
កម្ពុជាបានបោះជំហ៊ានយ៉ាងធំនៅក្នុងការផ្លាស់ប្តូរថាមពលស្អាតរបស់ខ្លួនជាមួយនឹងការអនុម័តថ្មីៗនេះនូវគម្រោងថាមពលខ្យល់ចំនួនពីរបន្ថែមទៀត ដែលជាសញ្ញានៃសករាជថ្មីសម្រាប់ថាមពលកកើតឡើងវិញនៅក្នុងប្រទេស។ តួលេខពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា គំនិតផ្តួចផ្តើមថាមពលខ្យល់ពីរបន្ថែមទៀតត្រូវបានអនុម័តនៅក្នុងខែសីហា។ ...
ជា វណ្ណយុទ្ធ
https://shorturl.at/f0cEU
កម្ពុជាអនុម័តស្តង់ដារពិភពលោកចំនួន ២១ ដើម្បីជំរុញកំណើន
កម្ពុជាបានបោះជំហានយ៉ាងម៉ឺងម៉ាត់មួយទៀតក្នុងការសម្របសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងស្តង់ដារពិភពលោក បន្ទាប់ពីក្រុមប្រឹក្សាស្តង់ដារជាតិ (NSC) បានអនុម័តស្តង់ដារអន្តរជាតិថ្មីចំនួន២១ នៅក្នុងកិច្ចប្រជុំលើកទី៣១ របស់ខ្លួន ក្រោមអធិបតីភាពលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សា។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/ixyeb
គម្រោងសាងសង់ជាង ២ ពាន់ ត្រូវបានអនុញ្ញាតឱ្យសាងសង់នៅក្នុងឆមាសទី១
ស្ថានភាពវិស័យសំណង់នៅកម្ពុជាបានចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានជាបណ្តើរៗហើយ ដោយនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ មានគម្រោងសាងសង់ជាង ២ ០០០គម្រោង ត្រូវបានអនុញ្ញាតឱ្យសាងសង់ ដែលកើនឡើងជិត ១/៤ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ...
ហ៊ិន ពិសី
https://www.postkhmer.com/business/2025-9-8-1631-263205
កម្ពុជា-ចិន ពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងពិព័រណ៍អន្តរជាតិ CIFIT 2025
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានដឹកនាំគណៈប្រតិភូក្រុមហ៊ុនចំនួន ១៧ ទៅកាន់ប្រទេសចិន ដើម្បីស្វែងរកឱកាសវិនិយោគ ក៏ដូចជាចូលរួមក្នុងពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (CIFIT) នៅទីក្រុង Xiamen ខេត្ត Fujian ចាប់ពីថ្ងៃទី ៧- ១២ខែកញ្ញា។ ...
មុំ គន្ធា
https://shorturl.at/nDkFg
កម្ពុជាកំពុងខិតខំធ្វើពិពិធកម្មទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅទីផ្សារប្រទេសចិន
ផលិតកម្មស្វាយចន្ទីកម្ពុជានឹងអាចបង្កើនការទាញយកចំណូលបានកាន់តែច្រើនបន្ថែមទៀតប្រសិនបើអាចដឹកជញ្ជូន(គ្រាប់ចន្ទីឆៅ)ដោយផ្ទាល់ទៅទីផ្សារប្រទេសចិន ខណៈទិន្នន័យក្រៅផ្លូវការបង្ហាញថា ចំណូលពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ នារយៈពេល ៨ខែដើម ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-9-8-1440-263203
ត្រៀមរួចហើយសម្រាប់ដំណើរការ៖ អាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃ ១.៥ ពាន់លានដុល្លារ បើកដំណើរការថ្ងៃនេះ ដែលរួមចំណែកផ្លាស់ប្តូរទិដ្ឋភាពអាកាសចរណ៍នៅកម្ពុជា
អាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃ ១,៥ ពាន់លានដុល្លារនៅថ្ងៃនេះត្រូវបានគេរំពឹងទុកថានឹងពង្រឹងការតភ្ជាប់ របស់ប្រទេសកម្ពុជាទៅពិភពលោក និងកំណើនសេដ្ឋកិច្ចនាពេលអនាគត។ អាកាសយានដ្ឋាននឹងចាប់ផ្តើមប្រតិបត្តិការហោះហើរនៅថ្ងៃនេះ ដោយពិធីសម្ពោធជាផ្លូវការគ្រោងធ្វើនៅថ្ងៃទី២០ តុលា។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/9f48U
កម្ពុជា-ហ្វីលីពីន ចុះMoU លើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការដឹកជញ្ជូនតាមផ្លូវអាកាស និងការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
កម្ពុជា និងហ្វីលីពីន បានចុះហត្ថលេខា លើឯកសារចំនួន៣ នៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ ក្នុងឱកាសនៃទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតី លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ នៅកម្ពុជា។ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកប្រធានាធិបតី ម៉ាកូស ធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខានេះដោយផ្ទាល់។ ...
ខន ចំប៉ា
https://thmeythmey.com/detail/151248
យ៉ាងហោចណាស់សត្វត្មាតជាង៤០ក្បាលស្លាប់ ដោយសារស៊ីសាកសពសត្វមានថ្នាំពុល
អង្គការWWFកម្ពុជាបានធ្វើការកត់ត្រាករណីសត្វត្មាតពុលថ្នាំចំនួន១៩ករណី ដែលបណ្តាលឱ្យស្លាប់ចំនួន៤២ក្បាលចាប់តាំងពីឆ្នាំ២០០៥មក។ ក្នុងនោះ ក្នុងឆ្នាំ២០១៤ មានត្មាតស្លាប់ច្រើនជាងគេ។ អង្គការWWFកម្ពុជាបានធ្វើការកត់សម្គាល់ នាថ្ងៃថ្ងៃអាទិត្យ ទី៧ ខែកញ្ញានេះថា ការបំពុលសត្វព្រៃនៅតែបន្តកើតមាន ដែលបង្កជាក្តីបារម្ភមួយ ចំពោះអាយុជីវិតរបស់សត្វត្មាត។ ក្នុងរយៈ១០ឆ្នាំចុងក្រោយនេះ អង្គការបានកត់ត្រាករណីបំពុលសត្វ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-8-1127-263198
ក្រសួងអប់រំប្រជុំគ្នារកដំណោះស្រាយកាត់បន្ថយការបោះបង់នៅបឋមសិក្សាដើម្បីជំរុញកំណើនចូលរៀននៅមធ្យមសិក្សា
ក្រសួងអប់រំបានជួបប្រជុំគ្នាស្វែងរកដំណោះស្រាយនិងការផ្ដល់អាហារូបត្ថម្ភនៅសាលារៀនកម្រិតបឋមសិក្សាដែលជាផ្នែកមួយចូលរួមចំណែកកាត់បន្ថយបញ្ហាការបោះបង់នៅបឋមសិក្សា ដើម្បីជំរុញកំណើនការចូលរៀននៅមធ្យមសិក្សាទុតិយភូមិ និងបង្កើនអត្រាបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិ ព្រមទាំងផ្តល់ឱ្យយុវជនកម្ពុជានូវចំណេះដឹងមុខវិជ្ជា ជំនាញ និងសមត្ថភាពសតវត្សទី២១។ ...
តន វិបុល
https://shorturl.at/IMc4J
វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិត្រូវបានប្រកាសចូលជាធរមាន
ប្រមុខរដ្ឋស្ដីទីលោក ហ៊ុន សែន បានប្រកាសឱ្យប្រើវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិកាលពីថ្ងៃសុក្រ ដែលច្បាប់នេះអនុញ្ញាតឱ្យរដ្ឋាភិបាលដកសញ្ជាតិខ្មែរពីកំណើតក្រោមការចោទប្រកាន់ពីបទក្បត់ជាតិតាមរយៈការគប់គិតជាមួយបរទេសបំផ្លាញជាតិខ្លួនឯង។ ...
តន វិបុល
https://shorturl.at/y9WGQ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជំរុញការអនុលោមតាមឌីជីថល ដើម្បីបង្កើនការប្រកួតប្រជែងអាជីវកម្ម
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យនិយ័តករគណនេយ្យនិងសវនកម្ម (ACAR) ជំរុញការរាយការណ៍តាមប្រព័ន្ធឌីជីថល ការអនុលោមភាព និងការអភិវឌ្ឍជំនាញ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងអាជីវកម្មរបស់កម្ពុជា។ ...
ញ៉ាន ចំរ៉ុង
https://shorturl.at/FseMk
លោក ហ៊ុន ម៉ាណែត ទន្ទឹងរង់ចាំធ្វើការជាមួយមេដឹកនាំថ្មីរបស់ថៃដើម្បីឲ្យទំនាក់ទំនងប្រទេសទាំងពីរវិលទៅរកប្រក្រតីភាពឡើងវិញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សរសេរលិខិតអបអរសាទរចំពោះការជាប់ឆ្នោតរបស់លោក អានុទិន ចាន់វីរៈកុល ដែលជានាយករដ្ឋមន្ត្រីទី៣២នៃព្រះរាជាណាចក្រថៃ។ លោកទន្ទឹងរង់ចាំធ្វើការជាមួយមេដឹកនាំថៃដើម្បីវិលទៅរកប្រក្រតីភាពឡើងវិញ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-7-1642-263193
កម្ពុជា-វៀតណាម នឹងចុះអនុស្សរណៈនៃការយោគយល់គ្នាថ្មី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារកម្រិតខ្ពស់ និងសំខាន់ជាមួយលោក Nguyễn Văn Hùng រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ក្នុងឱកាសដំណើរទស្សនកិច្ចដឹកនាំគណៈប្រតិភូទេសចរណ៍កម្ពុជាចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១៩។ ...
មុំ គន្ធា
https://shorturl.at/GKtg7
កម្ពុជានិងបួគីណាហ្វាសូឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដោះមីន
ប្រមុខរដ្ឋស្ដីទីកម្ពុជានិងជាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានសម្ដែងការស្វាគមន៍ចំពោះអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូប្រចាំកម្ពុជាលោក Daouda Bitie ដែលបានចូលជួបនិងប្រគល់សារតាំងដល់លោកនៅព្រឹទ្ធសភាកាលពីម្សិលម្សិល។ ...
តន វិបុល
https://shorturl.at/tWYle
សម្តេចម៉ែព្រះប្រទានថវិកាដល់CMAC ដើម្បីបោសម្អាតមីននៅតាមព្រំដែនកម្ពុជាថៃ
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានប្រោសប្រទានព្រះរាជទ្រព្យចំនួន២ម៉ឺនដុល្លារអាមេរិកដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC)ដើម្បីប្រើប្រាស់ក្នុងការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាម នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-5-112-263179
កម្ពុជា-ជប៉ុន ឯកភាពគ្នាពង្រីកទំនាក់ទំនងវិនិយោគ
កម្ពុជា និងជប៉ុនបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការកែលម្អបរិយាកាសវិនិយោគ បន្ទាប់ពីកិច្ចប្រជុំលើកទី៣០ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដែលបានធ្វើឡើងកាលពីថ្ងៃពុធ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/btaZ8
កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីជាផ្លូវការជាលើកដំបូងទៅកាន់ប្រទេសអ៊ីតាលី
គ្រាប់ស្វាយចន្ទីកែច្នៃចំនួន ១៤ តោនរបស់កម្ពុជាត្រូវបាននាំចេញជាផ្លូវការទៅកាន់ប្រទេសអ៊ីតាលីកាលពីម្សិលមិញដោយក្រុមហ៊ុន Ample Agro Product Co., Ltd. ដែលជាសមិទ្ធផលថ្មីមួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីជំរុញផលិតភាព កែច្នៃតម្លៃបន្ថែម និងការប្រកួតប្រជែងការនាំចេញ។ ...
មុំ គន្ធា
https://shorturl.at/flZwE
ភាគីពាក់ព័ន្ធចុះហត្ថលេខាលើគម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទីបី ជំរុញសេវាផ្គត់ផ្គង់ទឹកដល់ពលរដ្ឋ
គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាគំនិតផ្តួចផ្តើមដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់កម្ពុជា ដើម្បីផ្តល់សេវាទឹកប្រកបដោយគុណភាព បរិយាបន្ន និរន្តរភាព និងប្រសិទ្ធភាពដល់ប្រជាពលរដ្ឋ។ ...
ម៉ុន សុកែវ
https://kiripostkhmer.com/stories/framework-agreement-signed-for-third-phase-of-11m-bakheng-water-project
ភាពតានតឹងផ្ទុះជាថ្មីក្រោយថៃបន្តរាយលួសបន្លាលើទឹកដីកម្ពុជា ខណៈមន្ត្រីកម្ពុជាទាមទារឱ្យមានការដោះស្រាយ
ភាពតានតឹងជុំវិញរបាំងលួសបន្លាដែលដំឡើងដោយទាហានថៃនៅតំបន់ជម្លោះនៃខេត្តបន្ទាយមានជ័យបានផ្ទុះឡើងជាថ្មីនៅថ្ងៃព្រហស្បតិ៍ ដោយអ្នកភូមិមកពីភូមិជោគជ័យ ឃុំអូរបីជាន់ បានប្រឈមមុខនឹងទាហានថៃនៅពេលដែលអ្នកភូមិទាំងនោះត្រូវបានរារាំងមិនឱ្យចូលផ្ទះ និងដីស្រែរបស់ពួកគេ។ ...
ស៊ើង និមល់ និង ឡូន សៅដា
https://khmer.cambojanews.com/new-standoff-erupts-over-thai-border-barricades-officials-push-for-action-via-general-border-committee/
ប្រទេស២០ប្តេជ្ញាជំរុញការស្តារផ្ទៃដី១,៨លានហិកតា ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់
គណៈប្រតិភូ២០ប្រទេសបានប្តេជ្ញារួមគ្នា ក្នុងការជំរុញជាសកល ដើម្បីស្តារផ្ទៃដីប្រមាណ១,៨លានហិកតា ដែលត្រូវបានគេរំពឹងថា នឹងអាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រមាណ ១៤៥លានតោន និងផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាង ៣លាននាក់។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-4-1636-263177
ប្រព័ន្ធឌីជីថលសម្រាប់កែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន គ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះ
ក្រសួងមហាផ្ទៃគ្រោងនឹងដាក់ឱ្យដំណើរការប្រព័ន្ធកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានតាមឌីជីថលនៅចុងឆ្នាំនេះ ដើម្បីផ្ដល់ជម្រើស និងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការកែតម្រូវទិន្នន័យ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-4-1431-263173
កងទ័ពជើងគោកកម្ពុជាបើកដំណើរការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើទ័ព
កងទ័ពជើងគោកកម្ពុជាបានបើកដំណើរការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខណ្ឌកងទ័ពជើងគោក ដើម្បីពង្រឹងសមត្ថភាពវិស័យការពារជាតិ។ ...
តន វិបុល
https://shorturl.at/MoO2e