ព័ត៌មាន
កម្ពុជានឹងនាំចេញផ្លែស្វាយស្រស់ ទៅកូរ៉េខាងត្បូង
ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាជាផ្លូវការទៅកាន់ប្រទេស កូរ៉េខាងត្បូង ជាលើកដំបូងនឹងត្រូវចាប់ផ្តើមនៅថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីជំនាញនៃទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យប្រទេសកូរ៉េ ធ្វើតេស្ត ដោយជោគជ័យលើគុណភាព និងភូតគាមអនាម័យរួចមក។ នេះបើយោងតាមមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និង ...
ហ៊ឹន ពិសី
https://bit.ly/2R9tpbH
សមត្ថកិច្ចត្រៀមការពារសន្តិសុខ ថ្ងៃបើកសវនាការលោក កឹម សុខា
សមត្ថកិច្ចត្រៀមរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅទូទាំងប្រទេស ជាពិសេសនៅជុំវិញសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃបើកសវនាការលើលោក កឹម សុខា ដែលជាប់ចោទពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» នៅថ្ងៃពុធ ទី ១៥ មករា ខានស្អែកនេះ។ សំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលលោក កឹម សុខា ត្រូវបានចោទប្រកាន់នឹងត្រូវបើកជំនុំជម្រះនៅថ្ងៃទី ១៥ មករា ខាងមុខនេះធ្វើ ...
នៀម ឆេង
https://bit.ly/2RebMr0
ក្រសួងចេញសេចក្ដីណែនាំថ្មីមួយ ជុំវិញការអនុវត្តច្បាប់សំណង់
មួយថ្ងៃបន្ទាប់ពីបានចាត់តាំងមន្ដ្រីឲ្យត្រួតពិនិត្យសំណង់នៅទូទាំងប្រទេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញសេចក្តីណែនាំថ្មី ១ ទៀតដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងវិស័យសំណង់ រាជធានី-ខេត្ដ ទាំងអស់ត្រូវពង្រឹងការអនុវត្ដច្បាប់ស្ដីពីសំណង់ និងលិខិតបទដ្ឋានគតិយុត្ដនានាដែលចូលជាធរមានឱ្យមានប្រសិទ្ធភាព ...
វ៉ន ដារ៉ា
https://bit.ly/2R9OqDc
លោក ស ខេង ប្រាប់មន្ត្រីបង្ក្រាបបទល្មើសឲ្យអស់ និងដោះបញ្ហាជូនពលរដ្ឋទាន់ពេល
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានណែនាំមន្ត្រី និងអភិបាលខេត្ដរតនគិរីឲ្យលុបបំបាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអស់ ដើម្បីធានាបាននូវភូមិឃុំមានសុវត្ថិភាព និងប្រាប់ឲ្យដោះស្រាយបញ្ហាជូនពលរដ្ឋតាំងពីផ្ដើមចេញជាពន្លក កុំចាំផ្ទុះធំទើបដោះស្រាយ។ លោក ស ខេង បានថ្លែងបែបនេះនៅក្នុងកម្មវិធីប្រកាសតែងតាំងប្រធានក្រុមការងារ ...
ម៉ិច ដារ៉ា
https://bit.ly/2NkVGuW
មន្ត្រីឧទ្យានុរក្សបានរើអន្ទាក់ជាង ២០០ ចេញពីតំបន់ការពារសត្វព្រៃអារ៉ែង
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance Cambodia) បានឲ្យដឹងថា កាលពីសប្ដាហ៍មុន មន្ត្រីឧទ្យានុរក្សបានចុះដកហូតអន្ទាក់ដាក់សត្វព្រៃចំនួនជាង ២០០ អន្ទាក់នៅក្នុងតំបន់អារ៉ែង។ មន្ត្រីបរិស្ថានខេត្តកោះកុងបានលើកឡើងថា ជ្រូកព្រៃគឺជាសត្វរងគ្រោះច្រើនជាងគេ ដោយសារអន្ទាក់ទាំងនោះ។ ទំព័រហ្វេសប៊ុកអង្គការសម្ព័ន្ធមិត្តសត្វព្រៃចុះផ្សាយនៅថ្ងៃទី ...
ខន សាវិ
https://bit.ly/2FH973W
គម្រោងកាត់បន្ថយការប្រើប្លាស្ទិក ត្រូវអនុវត្តតាមសាលានៅខេត្តសៀមរាប
អង្គការជំនឿលើសិស្សជនបទកម្ពុជាសហការជាមួយក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡាកំពុងរៀបចំអនុវត្ដគម្រោងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសាលារៀនក្នុងខេត្ដសៀមរាប ខណៈជំហានដំបូងនេះមានសាលារៀនចំនួន ២០ នឹងត្រូវជ្រើសរើសជាកន្លែងគ្មានប្លាស្ទិកដោយប្រើប្រាស់ដបទឹកជំនួសវិញ។ លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជា ...
វ៉ន ដារ៉ា
https://bit.ly/305KcR3
ក្រសួង ជូនដំណឹងពីភាពអាចប្រែប្រួលតម្លៃប្រេងសាំង
ក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញបានឲ្យដឹងថា ភាពតានតឹងជាអន្តរជាតិរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលជាប្រទេសផលិតប្រេងធំមួយក្នុងពិភពលោកអាចនឹងធ្វើឲ្យតម្លៃប្រេងនៅក្នុងប្រទេសកម្ពុជាមានការប្រែប្រួលដែលមិនអាចព្យាករបាន។ លិខិតរបស់ក្រសួងពាណិជ្ជកម្មដែលបានជូនដំណឹងទៅដល់ក្រុមហ៊ុនលក់រាយប្រេងឥន្ធនៈ ...
ហ៊ឹន ពិសី
https://bit.ly/39UzyB5
ជនជាតិភាគតិចបារម្ភពីការកាប់ព្រៃទន្ទ្រានកាន់កាប់ដីជិត ១០០ ហិកតា នៅតំបន់ការពារភ្នំព្រះ
ជនជាតិដើមភាគតិចព្នងបានលើកឡើងថា ដីព្រៃរបស់ភ្នំមួយនៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគីរីត្រូវបានគេកាប់ដើមឈើផ្ដួលរំលំដែលមានទំហំជិត ១០០ ហិកតា ដើម្បីយកដីនោះទុកធ្វើជាកម្មសិទ្ធិឯកជន។ ជនជាតិដើមភាគតិចចោទថា សកម្មភាពកាប់បំផ្លាញដីព្រៃបែបនោះគឺ ...
ខន សាវិ
https://bit.ly/2QE8K0f
រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាក់ថា ការបែកបាក់សង្គម គឺដោយសារអយុត្តិធម៌សង្គម ហើយការកែទម្រង់ប្រព័ន្ធយុត្តិធម៌ជាកម្មវត្ថុដ៏សំខាន់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ថ្លែងថា ការបែកបាក់សង្គមកើតឡើងពីសង្គមដែលអយុត្តិធម៌ ព្រោះតាមបទពិសោធប្រទេសមួយចំនួនក្នុងពិភពលោកដែលមានការបែកបាក់ គឺដោយសារសង្គមអយុត្តិធម៌ ហើយថាការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺជាការងារដ៏សំខាន់មួយ ខណៈមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់ថា ការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ឱ្យមានលក្ខណៈកាន់តែល្អប្រសើរ គឺត្រូវការចំណាយពេលវេលាយូរ និងទស្សនវិស័យវែងឆ្ងាយ ...
ខន សាវិ
https://bit.ly/37TdgxS
ប្រធានរដ្ឋសភាកម្ពុជានឹងដឹកនាំប្រតិភូទៅប្រជុំ APPF នៅថ្ងៃ ១១ មករា
ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាលោក ហេង សំរិន នៅរសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៨ នៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា APPF នៅទីក្រុងកង់បេរ៉ា ប្រទេស អូស្ត្រាលី។ នេះបើតាមលោក ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋានរដ្ឋសភាកាលពីថ្ងៃពុធ។ លោក ប៉េងឡុង បាន ...
ឃុត សុភចរិយា
https://bit.ly/2tJvSS3
ប្រាក់ចំណូលរបស់កំពង់ផែព្រះសីហនុកើនឡើង ១៧%
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) បានរាយការណ៍កំណើនប្រាក់ចំណូលដ៏រឹងមាំជាមួយនឹងកំណើន ១៧,៥ ភាគរយ កាលពីឆ្នាំមុនធៀបនឹងឆ្នាំ ២០១៨។ យោងតាមរបាយការណ៍ប្រចាំឆ្នាំបានមកពីក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានចេញផ្សាយកាលពីម្សិលមិញ ប្រាក់ចំណូលសរុបរបស់កំពង់ផែនេះបានកើនឡើងដល់ប្រហែល ៨០ លាន ...
ម៉ៃ គុណមករា
https://bit.ly/37Tp6Ih
ក្រុមហ៊ុន Jinko Solar នឹងផ្គត់ផ្គង់បន្ទះសូឡាដល់គម្រោង ៣
ក្រុមហ៊ុន JinkoSolar Holding Co Ltd បាន ប្រកាសថា ខ្លួននឹងផ្គត់ផ្គង់បន្ទះសូឡា (PV) សម្រាប់គម្រោង ៣ នៅក្នុងប្រទេស កម្ពុជា ដោយមានសមត្ថភាពរួម ១៥០ មេហ្គាវ៉ាត់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានដែលទទួលបានដោយភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃពុធ។ សេចក្ដីប្រកាសព័ត៌មានបន្តថា ក្រុមហ៊ុន JinkoSolar ដែលចុះបញ្ជីនៅផ្សារហ៊ុនញូវយ៉កជាក្រុមហ៊ុនផលិតបន្ទះសូឡាឈានមុខគេរបស់ពិភពលោក។ ក្រុមហ៊ុននេះបាន ...
ធូ វិរៈ
https://bit.ly/39UkOlJ
មនុស្ស ៤ នាក់ ត្រូវបានបញ្ជូនទៅតុលាការរឿងប្រព្រឹត្តបទល្មើសព្រៃឈើ
មនុស្ស ៤ នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរីពីម្សិលមិញ បន្ទាប់ពីមន្ត្រីកងរាជអាវុធហត្ថឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសព្រៃឈើកាលពីថ្ងៃ ៦ មករា នៅឃុំស្រែក្ទម្ព ក្នុងស្រុកកែវសីមាជាមួយនឹងវត្ថុតាងរថយន្ត ១ គ្រឿង ម៉ាស៊ីនត្រង់សឺន័រ ២ គ្រឿង និងម៉ាស៊ីនត្រើយឈើ ១ គ្រឿង។ លោក អ៊ុំ សុវណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបាន ...
ម៉ិច ដារ៉ា
https://bit.ly/305xTEl
ក្រុមមន្ត្រីបារម្ភ ខណៈអត្រាងាប់នៃសត្វផ្សោតកើនឡើង
អត្រាងាប់នៃសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាក្នុងឆ្នាំ ២០១៩ ត្រូវបានគេកត់ត្រាថា មានការកើនឡើងខ្ពស់ជាងឆ្នាំមុនៗ ប៉ុន្តែក៏មានកូនផ្សោតដែលទើបនឹងកើតមានការកើនឡើងផងដែរ។ ទោះយ៉ាងណាចំនួនសត្វផ្សោតងាប់ ដែលមានការកើនឡើងបង្កឲ្យមានក្ដីបារម្ភជាថ្មីសម្រាប់ក្រុមអ្នកអភិរក្ស។ លោក អ៊ុក វិបុល ប្រធាន ...
ឃុត សុភចរិយា
https://bit.ly/305ZzbX
លោក ស៊ុន ចាន់ថុល ប្រកាសចាប់ផ្ដើមលក់ស្លាកលេខពិសេសបំពាក់លើរថយន្តដោយប្រើឈ្មោះម្ចាស់ ដែលមានតម្លៃពី ២ លានទៅ ១ ពាន់លានរៀល
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសចាប់ផ្ដើមលក់ស្លាកលេខពិសេសសម្រាប់បំពាក់លើយានយន្តមានតម្លៃចន្លោះពី ២ លានរៀល រហូតដល់ ១ ពាន់លានរៀល (គឺស្មើប្រមាណជា ៥០០ ទៅ ២៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក)។ លោករដ្ឋមន្ត្រីថ្លែងថា ស្លាកលេខពិសេសនេះម្ចាស់រថយន្តអាចដាក់ឈ្មោះ ...
សុទ្ធ គឹមសឿន
https://bit.ly/39Seonb
បីថ្ងៃទៀតស្រុកមង្គលបុរីនឹងខ្វះទឹកប្រើប្រាស់ ខណៈអាងស្តុកទឹករីងស្ងួត
កាលពីម្សិលមិញក្រសួងធនធានទឹកបានព្រមានថា កម្ពស់ទឹកនៅអាងស្តុកទឹកមង្គលបូរី ក្នុងខេត្តបន្ទាយមានជ័យ កំពុងរីងដោយសារតែគ្រោះរាំងស្ងួត។ នៅក្នុងសេចក្តីថ្លែងការណ៍នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្រសួងបានកត់សម្គាល់ថាអាងស្តុកទឹកនេះមានទឹកគ្រប់សម្រាប់ផ្គត់ផ្គង់ស្រុកមង្គលបូរី រយៈពេលតែ ...
សែន ដាវីត
https://bit.ly/2t2yRVD
រដ្ឋាភិបាល អនុម័តផែនការភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ
រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃចន្ទបានសម្រេចអនុម័តលើសេចក្តីព្រាងផែនការមេអន្តរកាលស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្មដែលជាផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍ និងជួយកាត់បន្ថយតម្លៃសេវាក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក។ សេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ក្នុងអំឡុងកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងជាប្រធានក្រុម ...
ធូ វិរៈ
https://bit.ly/37SJ31X
សង្គមស៊ីវិលស្នើរដ្ឋាភិបាល ធានាគុណភាព សុវត្ថិភាពកន្លែងការងារកម្មករសំណង់
ក្រុមសង្គមស៊ីវិលបានទាមទារឲ្យរដ្ឋាភិបាលមានវិធានការម៉ឺងម៉ាត់ ដើម្បីធានាគុណភាព និងសុវត្ថិភាពនៅកន្លែងធ្វើការងារ សម្រាប់កម្មករសំណង់ ក្រោយពីហេតុការណ៍បាក់រលំអគារចំនួន ៣ ដងកាលពីឆ្នាំមុន និងដើមឆ្នាំនេះដែលបណ្តាលឲ្យមានមនុស្សស្លាប់ជិត ៧០ នាក់ ដោយពួកគេគ្រោងរួមគ្នាជាង ១០០ ...
វ៉ន ដារ៉ា
https://bit.ly/2QzxTt8
ពលរដ្ឋជាង ១០០ គ្រួសារ រង់ចាំសំណងពីគម្រោងធ្វើទំនប់រក្សាទឹកនៅព្រះវិហារ
ពលរដ្ឋប្រមាណជាង ១០០ គ្រួសារ កំពុងធ្វើការទាមទារសំណងពីអាជ្ញាធរ ក្រោយពីការសាងសង់ទំនប់រក្សាដែលជាគម្រោងរបស់រាជរដ្ឋាភិបាលធ្វើសម្រាប់ទប់ទឹកដែលមានទំហំ ៣ ៤០០ ម៉ែត្រស្ថិតនៅក្នុងស្រុកជ័យសែនដែលបានធ្វើឲ្យប៉ះពាល់លើដីស្រែ និងដីលំនៅឋានរបស់ពួកគេ។ លោក រ៉េត សារុំ ពលរដ្ឋម្នាក់ដែលរង ...
ឡុង គីមម៉ារីតា
https://bit.ly/2NbVwWC
ពលរដ្ឋមកពីខេត្ត ២ ដាក់ញត្តិនៅតាមស្ថាប័នចំនួន ៣ ឲ្យជួយពីរឿងវិវាទដីធ្លី
ពលរដ្ឋមានជម្លោះដី្លធីជាង ៥០ នាក់ មកពីខេត្តចំនួន ២ គឺខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀងកាលពីម្សិលមិញបាននាំគ្នាមកដាក់ញត្តិនៅក្រសួងយុត្តិធម៌ ក្រសួងកសិកម្ម និងក្រសួងមហាផ្ទៃដើម្បីស្នើឲ្យជួយដោះស្រាយបញ្ហារបស់ពួកគេដែលបន្តអូសបន្លាយជាយូរ ...
ឡុង គីមម៉ារីតា
https://bit.ly/2R3rANg
CDC អនុម័តគម្រោងចំនួន ៤ តម្លៃជាង $១៧ លាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃចន្ទសម្រេចអនុម័តគម្រោងវិនិយោគចំនួន ៤ ដែលមានតម្លៃសរុប ១៧,២ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ៤៩០ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា CDC បានអនុម័តឲ្យក្រុមហ៊ុនចំនួន ៤ រួមមាន ក្រុមហ៊ុន Sun Awesome Garment Co., Ltd. លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងបោកគក់ស្ថិត ...
ហ៊ឹន ពិសី
https://bit.ly/2T8d6ym
អាជ្ញាធរខេត្តកំពង់ស្ពឺផ្អាកសំណង់អគាររោងចក្ររបស់ចិនដោយសារសង់មិនស្របតាមបច្ចេកទេស
អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវសំណង់អគាររោងចក្រផលិតបាតស្បែកជើងមួយកន្លែង ដែលស្ថិតនៅភូមិត្រាវ ឃុំវាល ស្រុកគងពិសី ក្រោយពីបានរកឃើញថា សំណង់នេះបានសាងសង់មិនស្របតាមបទដ្ឋានបច្ចេកទេស។ អភិបាលខេត្តកំពង់ស្ពឺ ...
ប៉ិច សុធារី
https://bit.ly/2QyY03u
សន្តិភាព ជាមូលដ្ឋានកំណើនសេដ្ឋកិច្ចកម្ពុជា
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃអង្គារបានឲ្យដឹងថា សន្ដិភាព និងស្ថិរភាពនយោបាយបានធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យសម្រេចបានកំណើនខ្ពស់ប្រមាណ ៧,១ ភាគរយក្នុងបរិការណ៍អតិផរណាទាប អត្រាប្តូរប្រាក់មានស្ថិរភាព និងទុនបម្រុងអន្តរជាតិបន្តកើនឡើង។ នៅក្នុងពិធីរំឭកខួបលើកទី ៤១ នៃថ្ងៃរំដោះ ...
ម៉ៃ គុណមករា
https://bit.ly/2T5oZoD
ចំណូលរបស់ក្រសួងពាណិជ្ជកម្មឆ្នាំ ២០១៩ ធ្លាក់ចុះជាង ៥០ ភាគរយ
ការកាត់បន្ថយការិយាធិបតេយ្យនៅក្រសួងពាណិជ្ជកម្មបានធ្វើចំណូលប្រចាំឆ្នាំ ២០១៩ របស់ស្ថាប័នមួយធ្លាក់ចុះជាង ៥០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម។ របាយការណ៍បានបង្ហាញថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចលុបចោលបែបបទនាំចេញមួយចំនួន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មចំណូលរបស់ ...
ធូ វិរៈ
https://bit.ly/2QzmRnN