• មេគង្គ
  • កម្ពុជា
  • ឡាវ
  • មីយ៉ាន់ម៉ា
  • ថៃ
  • វៀតណាម
  • English (en)English
  • ខ្មែរ (km)ខ្មែរ
  • ទំព័រដើម
  • អំពី
    • សាវតា​
    • អក្ខរកម្មទិន្នន័យ
    • ក្រុមការងារ ODC
      • សមាជិកក្រុមប្រឹក្សាភិបាល
      • បុគ្គលិក
      • អ្នកស្ម័គ្រចិត្ត និងអ្នកហាត់ការ
    • ការងារ
    • ឱកាសទទួលមូលនិធិ
      • ជំនួយគាំទ្រធ្វើដំណើរស្រាវជ្រាវ
      • ជំនួយ​គាំទ្រ​សម្រាប់​ការ​សរសេរ​និក្ខេបបទ​ថ្នាក់​បរិញ្ញាបត្រ​
    • កិច្ច​សហ​ប្រតិ​ប​ត្តិការ​
    • ប័ណ្ណសារ
  • SDG
    • គោលដៅ​ទី​១​ ពុំ​មាន​ភាព​ក្រីក្រ
    • គោលដៅទី២ គ្រោះអត់ឃ្លានស្មើសូន្យ
    • គោលដៅទី៣ សុខភាព និងសុខុមាលភាពមាំមួន
    • គោលដៅទី៤ ការអប់រំប្រកបដោយគុណភាព
    • គោលដៅទី៥ សមភាពយេនឌ័រ
    • គោលដៅទី៦ ទឹកស្អាត និងអនាម័យ
    • គោលដៅទី៧ ថាមពលស្អាត​ដែលមានតម្លៃសមរម្យ
    • គោលដៅទី៨ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច
    • គោលដៅទី៩ ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ
    • គោលដៅទី១០ កាត់បន្ថយវិសមភាព
    • គោលដៅទី១១ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព
    • គោលដៅទី១២ ការប្រើប្រាស់ និងការផលិតប្រកបដោយការទទួលខុសត្រូវ​
    • គោលដៅទី​១៣ ស​កម្ម​ភាព​​បរិស្ថាន​
    • គោលដៅទី១៤ ជីវិតក្រោមទឹក
    • គោលដៅទី១៥ ជីវិតលើដី
    • គោលដៅទី១៦ សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ
    • គោលដៅទី១៧ ភាពជាដៃគូ ដើម្បីសម្រេចគោលដៅ
    • គោលដៅ​ទី​ ១៨​ កម្ពុជា​គ្មាន​គ្រាប់​មីន​ ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​
  • ប្រធានបទ
    • បរិស្ថាន និងដី
      • កសិកម្ម​ និង​ ការ​នេ​សាទ​
      • គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន
      • បរិស្ថាន និងធនធានធម្មជាតិ
      • ឧស្សាហកម្មនិស្សារណកម្ម
      • ដីធ្លី
    • សេដ្ឋកិច្ច និងឧស្សាហកម្ម
      • សេដ្ឋកិច្ច និងពាណិជ្ជកម្ម
      • ថាមពល
      • វិស័យឧស្សាហកម្ម
      • ហេដ្ឋារចនាសម្ព័ន្ធ
      • ពល​កម្ម
      • វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
    • ប្រជាពលរដ្ឋ និងរដ្ឋាភិបាល
      • ជំនួយ និងការអភិវឌ្ឍ
      • រដ្ឋាភិបាល
      • ច្បាប់ និងប្រព័ន្ធតុលាការ
      • ប្រជាជន និងជំរឿន
      • ការ​អភិវឌ្ឍ​សង្គម
      • ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង
  • ផែនទី
    • ផែនទី
    • ទាញយកផែនទី
  • ព័ត៌មានទិន្នន័យ
    • បរិស្ថាន និងដី
      • សហគមន៍ព្រៃឈើ
      • ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
      • ព័ត៌មានគ្រប់គ្រងធនធានជលផល
      • គម្របព្រៃឈើ
      • វារីអគ្គិសនី
        • ស្ថានីយ៍វារីអគ្គិសនី
        • អាងស្តុកទឹក
        • អនុស្ថានីយ៍
        • ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់
      • តំបន់ការពារធម្មជាតិ
      • ទេសភាពតំបន់ព្រៃឡង់
      • ដី​សមូហភាព​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​បាន​ចុះបញ្ជី​
    • សេដ្ឋកិច្ច និងឧស្សាហកម្ម
      • សម្បទាន​ដី​សេដ្ឋកិច្ច​
      • ការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា
      • ករណីការងារ
      • សម្បទានរ៉ែ
      • ប្លុកប្រេងនិងឧស្ម័ន
      • ចំណូលសាធារណៈពីវិស័យឧស្សាហកម្មនិស្សារណកម្ម
      • អាជីវកម្មប្រកបដោយទំនួលខុសត្រូវនៅកម្ពុជា
      • កញ្ចប់ព័ត៌មានសហគ្រាសធុនតូច និងមធ្យម
      • តំបន់សេដ្ឋកិច្ចពិសេស
      • គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ
      • ប្រតិបត្តិករទូរគមនាគមន៍
    • ប្រជាពលរដ្ឋ និងរដ្ឋាភិបាល
      • ការ​ទទួល​បាន​ព័ត៌មាន​អំពី​សេវា​សាធារណៈ​
      • ស្ថិតិជំរឿន
      • កូវីដ​-១៩
        • ប៉ាណ្ណូបរិធាន
        • ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​
      • ការបោះឆ្នោត
      • គណនេយ្យភាពសង្គម
      • សម្បទានដីសង្គមកិច្ច
        • ដី​បែងចែក​សម្រាប់​សម្បទាន​ដី​សង្គមកិច្ច​
        • ដី​បម្រុង​ទុក​សម្រាប់​សម្បទាន​ដី​សង្គមកិច្ច
      • ឧកញ៉ាក្នុងប្រទេសកម្ពុជា
  • ព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីប្រកាសជាសាធារណៈ
  • Learning Platform
  • ឯកសារច្បាប់
  • ឃ្លាំងទិន្នន័យ
    • ឃ្លាំងទិន្នន័យ
    • ការ​ចូល​រួម​ចែក​រំលែក​ទិន្នន័យ​
  • ប្លក់
  • /
  • ព័ត៌មានទិន្នន័យ
  • /
  • ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

  • ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
  • ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
ទាញយក និង ទិន្នន័យមេតា
Share
Tweet
Share
35
ក្រុមហ៊ុន ក្រុមហ៊ុនប្លែក​ ដាយអឹម៉ិន ស្តូន អេសជេស៊ី
ព័ត៌មានក្រុមហ៊ុន ក្រុមហ៊ុនប្លែក​ ដាយអឹម៉ិន ស្តូន អេសជេស៊ី គឺជាក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិត ដែលត្រូវបានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម តាមលិខិតលេខ ១១៨០ ពណ.ចបព ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣។ ក្រុមហ៊ុនមានលោក BUI KIM NGUYEN ភេទ ប្រុស សញ្ញាតិ វៀតណាម គឺជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន។
ដើមទុនចុះបញ្ជីក្រុមហ៊ុន ១០.០០០.០០០ ដុល្លារអាមេរិក
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣
លេខកូដចុះបញ្ជីក្រុមហ៊ុន ១១៨០
ឈ្មោះប្រធានក្រុមហ៊ុន លោក BUI KIM NGUYEN
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន ប្រទេសវៀតណាម
អាសយដ្ឋានក្រុមហ៊ុន ផ្ទះលេខ៥៦ ផ្លូវលេខ២៩៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ
ប្រភេទរបាយការណ៍ EIA ការវាយតម្លៃហេតុប៉ះពាល់បរិស្ថា​ន​ដំបូង
ក្រសួង/ស្ថាប័ន ក្រសួងរ៉ែ និងថាមពល
ទីតាំង ទីតាំងគម្រោងស្ថិតនៅតំបន់វាលល្អៀង
ភូមិ ភូមិថ្នល់
ឃុំ ឃុំស្វាយជ្រះ
ស្រុក ស្រុកស្នួល
ខេត្ត ខេត្តក្រចេះ
រយៈពេលកិច្ចសន្យា ព័ត៌មានពុំអាចរកបាន
ទំហំផ្ទៃដីរបស់គម្រោង ៣០ ហិកតា
វិស័យ ឧស្សាហកម្មនិស្សារណកម្ម
ក្រុមហ៊ុនសិក្សា EIA អេស-ប៊ី-ខេ រីស៊ើច អេន ឌីវេឡុបមេន
ព័ត៌មានក្រុមហ៊ុនសិក្សា EIA ព័ត៌មានពុំអាចរកបាន
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA ផ្ទះលេខ៤៣ ផ្លូវ៣១៧ កែងផ្លូវ៥៧២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីវិសោធនកម្មមាត្រា ១៣៩ និងមាត្រា ១៤៤នៃច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសារពើពន្ធ ច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្ម ធនធានរ៉ែ ច្បាប់ភូមិបាល ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីជលផល ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីផ្លូវថ្នល់ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អនុក្រឹត្យស្ដីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម អនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុលទឹក អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង អនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង អនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន អនុក្រឹត្យស្តីពីការបង្កើតមូលនិធិបរិស្ថាន និងសង្គម ប្រកាសស្តីពីគោលការណ៍ណែនាំទូទៅក្នុងការធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង និងពេញលេញ ប្រកាសអន្តរក្រសួងស្តីពីអត្រាសួយសារលើតម្លៃធនធានរ៉ែ និងនីតិវិធីនៃការបង់សួយសារ ប្រកាសអន្តរក្រសួងស្តីពីចំណាត់ថ្នាក់នៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមសម្រាប់គម្រោងអាជីវកម្មរ៉ែសំណង់គ្រប់ប្រភេទ ឬរ៉ែផ្សេងទៀតដែលមានលក្ខណៈជាសិប្បកម្ម និងអាជីវកម្មខ្នាតតូច ប្រកាសអន្តរក្រសួងស្តីពីការកំណត់ថ្លៃឈ្នួលដីតំបន់អាជ្ញាបណ្ណធនធានរ៉ែ យុទ្ធសាស្តចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍បៃតង
ចំណូលនិងចំណាយក្រុមហ៊ុន វិភាគចំណូលចំណាយគម្រោង (ការវិភាគសេដ្ឋកិច្ច) ត្រូវបានប៉ាន់ស្មានផ្អែកលើស្ថានភាពទីផ្សារជាក់ស្តែងនាពេលបច្ចុប្បន្ន៖​ ចំណូលចំណាយគម្រោង (លក់ក្នុងស្រុក) ក្នុងរយៈពេល​ ៥ឆ្នាំ ដែលសរុបចំណាយ (ក្នុងឆ្នាំ២០១៧ ពុំអាចរកបាន) ៧.៧០៥.២០០ ដុល្លារអាមេរិក (ក្នុងឆ្នាំ២០១៨) ១០.២៧៣.២០០ ដុល្លារអាមេរិក​(ក្នុងឆ្នាំ២០១៩) ១០.២៧៣.២០០ ដុល្លារអាមេរិក (ក្នុងឆ្នាំ២០២០) ១០.២៧៣.២០០ ដុល្លារអាមេរិក (ក្នុងឆ្នាំ២០២១) និងសរុបចំណេញក្រោយបង់ពន្ធ (ក្នុងឆ្នាំ២០១៧ ពុំអាចរកបាន) ២៧៦.៣៦០ ដុល្លារអាមេរិក (ក្នុងឆ្នាំ២០១៨)​​​ ៣៦៨.៧៦០ ដុល្លារអាមេរិក (ក្នុងឆ្នាំ២០១៩) ៣៦៨.៧៦០ ដុល្លារអាមេរិក (ក្នុងឆ្នាំ២០២០) និង ៣៦៨.៧៦០ ដុល្លារអាមេរិក (ក្នុងឆ្នាំ២០២១)។
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម គម្រោងនឹងផ្តល់ប្រយោជន៍ជាច្រើនដល់សង្គមជាតិដូចជា​ ទាញយកថ្មក្រានីតមកកែច្នៃជាថ្មអារសម្រាប់បម្រើឱ្យការងារសំណង់ក្នុងស្រុក និងនាំ ចេញទៅបរទេសដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេស ដោយការទាញយកធនធានរ៉ែដែលមានស្រាប់ មកប្រើប្រាស់ឱ្យចំទិសដៅ និងអស់លទ្ធផលដើម្បីលើកស្ទួយផលិតផលក្នុងស្រុក និងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា កាត់ បន្ថយចំណាកស្រុក និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការបង់ពន្ធអាករផ្សេងៗជូនរាជរដ្ឋាភិបាល។
ចំនួនការងារដែលបានបង្កើត ដើម្បីដំណើរការអាជីវកម្មថ្មអារនេះ គឺក្រុមហ៊ុនត្រូវការបុគ្គលិក/កម្មករសរុបចំនួន ៦០ នាក់ (បុគ្គលិកបរទេសចំនួន ៥ នាក់ គឺជនជាតិវៀតណាម) ក្នុងនោះបុគ្គលិក/កម្មករអចិន្ត្រៃយ៍ចំនួន ២៧ នាក់ ប្រចាំការក្នុងការដ្ឋាន និងបុគ្គលិកបណ្ដែតចំនួន ៣៣ នាក់។
ការចូលរួមជាសាធារណៈ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមលើគម្រោងនេះត្រូវបានពិភាក្សាជាមួយភាគី មន្ទីរ និងស្ថាប័នពាក់ព័ន្ធរួមមាន សាលាខេត្តក្រចេះ មន្ទីរបរិស្ថាន មន្ទីរសុខាភិបាល មន្ទីរសិប្បកម្ម និងឧស្សាហកម្ម មន្ទីររ៉ែ និងថាមពល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ខណ្ឌរដ្ឋបាលជលផល) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរទេសចរណ៍ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរផែនការ មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរអភិវឌ្ឍជនបទ និងអង្គការមិនមែនរដ្ឋាភិបាល (អង្គការ WWF កម្ពុជា)។
ប្រភពដីបម្លែងពី ព័ត៌មានពុំអាចរកបាន
ផែនការគ្រប់គ្រងបរិស្ថាន ក្រុមហ៊ុនមានផែនការទុកដាក់កាកសំណល់កែប្រែកន្លែងក្រោយធ្វើអាជីវកម្មទៅជាប្រយោជន៍សាធារណៈ ដាក់ស្លាកសញ្ញាណែនាំកន្លែងគ្រោះថ្នាក់ និងធ្វើការដាំកូនឈើឡើងវិញនៅកន្លែងអាជីវកម្ម។
ផែនការអភិវឌ្ឍ ក្នុងផ្ទៃដីអាជីវកម្មទំហំ ៣០ ហិកតា គឺក្រុមហ៊ុនមានផែនការរៀបចំការដ្ឋានជីកយកថ្មទំហំ ២០ ហិកតា និង ១០ ហិកតាប្រើប្រាស់សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ ក្រុមហ៊ុនមានវិធានការកាត់បន្ថយ​ដូចជា លើការប្រែប្រួលសណ្ឋានដី គុណភាពខ្យល់ សំឡេងរំញ័រ គុណភាពទឹកលើដី គុណភាពទឹកក្រោមដី និងគុណភាពដី ការពារព្រៃឈើ និងសត្វព្រៃ មានផែនការបង្ការជំងឺសម្រាប់បុគ្គលិក/កម្មករ និងបញ្ហាទំនាស់ដីធ្លី។
មូលនិធិសេដ្ឋកិច្ចនិងសង្គម ក្រុមហ៊ុនបានត្រៀមថវិកាបម្រុងចំនួន ៥០.០០០ ដុល្លារអាមេរិក សម្រាប់កិច្ចការស្តារបរិស្ថានឡើងវិញ។
ឆ្នាំបោះពុម្ភ EIA ២០១៧
បច្ចុប្បន្នភាព មករា ២០២៥

ឯកសារយោង

[ពង្រាង] របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង​សង្គមដំបូង លើគម្រោងអាជីវកម្មថ្មអារ របស់ក្រុមហ៊ុនប្លែក​ ដាយអឹម៉ិន ស្តូន អេសជេស៊ី
គោលបំណងនៃការសិក្សារបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងនេះ គឺ៖ - ធានាការធ្វើអាជីវកម្មក្នុងរយៈពេលយូរអង្វែងប្រកបដោយនិរន្តរភាព។ - ស្វែងយល់ពីធនធានបរិស្ថានដែលមានស្រាប់នៅក្នុង និងជុំវិញទីតាំងគម្រោង រួមមាន ធនធានរូបសាស្ត្រ ធនធានជីវសាស្ត្រ និងធនធានសេដ្ឋកិច្ច-សង្គម។ - ជំរុញការពិគ្រោះយោបល់សាធារណៈ។ - កំណត់សក្តានុពល និងមូលហេតុនៃការប៉ះពាល់ទៅលើធនធានបរិស្ថានដែលមានស្រាប់នៅក្នុងតំបន់នោះ ដោយសារសកម្មភាពដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន។ - កំណត់វិធានការកាត់បន្ថយរាល់ហេតុប៉ះពាល់បរិស្ថានអវិជ្ជមាន ដែលអាចកើតមានឡើង ពីសកម្មភាពគម្រោង ឱ្យដល់កម្រិតអប្បបរមា។ - សម្រង់អនុសាសន៍ល្អៗពីស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន លើវិធាន ការការពាររយៈពេលខ្លី-វែង និងលទ្ធផល ឬឥទ្ធិពលវិជ្ជមាន និងអវិជ្ជមានរបស់គម្រោង។ - ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ខេត្ត និងប្រទេសជាតិប្រកបដោយនិរន្តរភាព។

ខ្លឹមសារ​នៅ​ក្នុង​គេហទំព័រ និង​គ្រប់​ស្នា​ដៃ​ដើម​ដែល​ផលិត​ និង​បោះពុម្ព​ដោយ​ អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ​​ (អូ​ឌី​ស៊ី)​ ត្រូវ​បាន​ផ្តល់​ក្រោម​អាជ្ញាប័ណ្ណ​ CC BY-SA 4.0។​ អត្ថបទ​ព័ត៌មាន​សង្ខេប​ ត្រូវ​បាន​ដកស្រង់​ចេញពី​សារព័ត៌មាន ស្របតាមការ​ណែនាំ​អំពី​គោលការណ៍​នៃ​ការ​ប្រើប្រាស់​ដោយ​យុត្តិធម៌​ និង​រក្សាសិទ្ធិអ្នកនិពន្ធ ដោយ​ប្រភពដើម​នៃ​​អត្ថបទទាំង​នោះ​ ។​ ស្នាដៃ​ និង​មូលដ្ឋាន​ទិន្នន័យ ​ភ្ជាប់​នៅ​លើ​គេហទំព័រ​របស់​ អូ​ឌី​ស៊ី​ ត្រូវ​បាន​ចងក្រង​មក​ពី​ឯកសារ​ដែល​អាច​រក​បានជា​សាធារណៈ​ និង​ផ្តល់​ជូន​ដោយ​មិន​យក​កម្រៃ​ ក្នុង​គោលបំណង​បម្រើ​ដល់ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​។​ គេហទំព័រ​នេះ​ មិនមែន​ជា​សេវា​ស្រាវជ្រាវ​ដើម្បី​ស្វែងរកប្រាក់​កម្រៃ​ ឬ​ ជា​វិស័យ​មួយ​ដែល​គ្រប់គ្រង​ដោយ​ភ្នាក់ងារ​រដ្ឋាភិបាល​ និង ​អន្តររដ្ឋាភិបាល​ណាមួយ​នោះ​ទេ ​។​ ទំព័រ​នេះ​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​មួយ​ ដែល​លើកកម្ពស់​ការ​យល់​ដឹង​ទូលាយ​/​ទិន្នន័យ​បើក​ទូលាយ​ ដោយ​មិនស្វែង​រក​ផល​ចំណេញ​។​ ព័ត៌មាន​ ត្រូវ​បាន​បោះផ្សាយ​ បន្ទាប់​ពី​ការ​មើល​ បញ្ជាក់​ និង​ផ្ទៀងផ្ទាត់​យ៉ាង​ហ្មត់ចត់​។​ យ៉ាងណា​ក៏​ដោយ​ អូ​ឌី​ស៊ី​ មិន​អាច​ធានា​នូវ​ភាព​ត្រឹមត្រូវ​ ពេញលេញ​ ឬ​ភាព​ដែល​អាច​ទុកចិត្ត​បាននូវ​ប្រភព​ភាគី​ទី​បី​បាន​ទេ​។​ អូ​ឌី​ស៊ី​ សូម​មិន​ធ្វើការ​អះអាង​ ឬ​ធានា​ ទោះជា​បាន​សម្តែង​ច្បាស់​ ឬ​មិន​ជាក់លាក់​ ជា​អង្គហេតុ​ ឬ​អង្គច្បាប់​ ពាក់ព័ន្ធ​ទៅ​នឹង​ភាព​ត្រឹមត្រូវ​ ពេញលេញ​ ឬ​ភាព​សម​ស្រប​នៃ​ទិន្នន័យ​ ស្នាដៃ​ ឬ​ ឯកសារ​ ដែល​មាន​ ឬ​ដែល​បាន​យក​មក​យោង​ជា​ឯកសារ​ ឬ​ដែល​បាន​ផ្តល់​ឲ្យ​។

អូឌីស៊ី សូមលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់គេហទំព័រនេះ ធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីគាំទ្រកិច្ចការ​របស់ពួកគេ និងចែករំលែកលទ្ធផលពីការសិក្សាស្រាវជ្រាវនេះ ជាមួយនឹងក្រុមការងារយើងខ្ញុំ។ សូម ទំនាក់ទំនងមកកាន់យើងខ្ញុំ ដើម្បីចូលរួមចំណែកធ្វើឱ្យភាពសុក្រឹតរបស់គេហទំព័នេះ កាន់តែល្អប្រសើរឡើង។

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវ ទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករអន្តរាយ ឬ ទាមទារ​ឱ្យមានការទទួលខុស​ត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការអភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូចប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

MENUMENU
  • អំពី​យើង​
  • ទំនាក់ទំនង
  • កំណត់សម្គាល់
  • លក្ខខណ្ឌនៃការប្រើប្រាស់
  • វិភាគទាន

This website is built on WordPress using the JEO Beta theme and CKAN as back-end for structured data. To learn more about the system architecture, read our documentation.

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

  • សួរសំនួរ
  • រាយការណ៍បញ្ហា
  • ចូលរួមផ្តល់មតិ
  • ផ្តល់ព័ត៌មានមកវិញ
  • ផ្ញើឯកសារ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកមានគំនិតថ្មីដែលអាចជួយដល់ការផ្លាស់ប្តូរលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ? យើងខ្ញុំរីករាយនឹងទទួលយក។

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons។

មើល | លុបចោល
ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

cxPBB
* ប្រអប់មតិមិនអាចទទេ! អ៊ីមែលនេះមិនត្រឹមត្រូវ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!