ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
35
ក្រុមហ៊ុន | ក្រុមហ៊ុនប្លែក ដាយអឹម៉ិន ស្តូន អេសជេស៊ី |
ព័ត៌មានក្រុមហ៊ុន | ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិត ដែលត្រូវបានចុះឈ្មោះក្នុង បញ្ជីពាណិជ្ជកម្ម តាមលិខិតលេខ ១១៨០ ពណ.ចបព ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣។ ក្រុមហ៊ុន គឺមានលោក BUI KIM NGUYEN ភេទ ប្រុស សញ្ញាតិ វៀតណាម គឺជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន |
ដើមទុនចុះបញ្ជីក្រុមហ៊ុន | ១០.០០០.០០០ ដុល្លារអាម៉េរិក |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន | ១៨ ខែកុម្ភៈ ឆ្នាំ២០១៣ |
លេខកូដចុះបញ្ជីក្រុមហ៊ុន | ១,១៨០ |
ឈ្មោះប្រធានក្រុមហ៊ុន | BUI KIM NGUYEN |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន | វៀតណាម |
អាសយដ្ឋានក្រុមហ៊ុន | ផ្ទះលេខ៥៦ ផ្លូវលេខ២៩៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ |
ប្រភេទរបាយការណ៍ EIA | របាយការណ៏វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង |
ក្រសួង/ស្ថាប័ន | ក្រសួងរ៉ែ និងថាមពល |
ទីតាំង | ទីតាំងគម្រោង៖ ស្ថិតនៅតំបន់វាលល្អៀង |
ភូមិ | ថ្នល់ |
ឃុំ | ស្វាយជ្រះ |
ស្រុក | ស្នួល |
ខេត្ត | ក្រចេះ |
រយៈពេលកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
ទំហំជាហិកតា | ៣០ ហ.ត |
ប្រភេទសម្បទាន | អាជីវកម្មថ្មអារ |
ក្រុមហ៊ុនសិក្សា EIA | អេស-ប៊ី-ខេ រីស៊ើច អេន ឌីវេឡុបមេន |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA | ផ្ទះលេខ៤៣ ផ្លូវ៣១៧ កែងផ្លូវ៥៧២ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ | រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការ គ្រប់គ្រងធនធានធម្មជាតិ, ច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីវិសោធនកម្មមាត្រា ១៣៩ និងមាត្រា ១៤៤នៃច្បាប់ស្តីពីការងារ, ច្បាប់ស្តីពីសារពើពន្ធ, ច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្ម ធនធានរ៉ែ, ច្បាប់ភូមិបាល, ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិត នៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ, ច្បាប់ស្តីពីព្រៃឈើ, ច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពីជលផល, ច្បាប់ស្តីពីការគ្រប់គ្រង ធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពីផ្លូវថ្នល់, ច្បាប់ស្តីពីចរាចរណ៍ផ្លូវ គោក, អនុក្រឹត្យស្ដីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន, អនុក្រឹត្យស្ដីពីការត្រួត ពិនិត្យការបំពុលទឹក, អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង, អនុក្រឹត្យស្ដីពីការត្រួត ពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង, អនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន, អនុក្រឹត្យស្តីពីការបង្កើតមូលនិធិបរិស្ថាន និងសង្គម, ប្រកាសស្តីពីគោល ការណ៍ណែនាំទូទៅក្នុងការធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង និងពេញលេញ, ប្រកាសអន្តរក្រសួងស្តីពីអត្រាសួយសារលើតម្លៃធនធានរ៉ែ និងនីតិវិធីនៃការបង់សួយសារ, ប្រកាសអន្តរក្រសួងស្តីពីចំណាត់ថ្នាក់នៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន សម្រាប់គម្រោង អាជីវកម្មរ៉ែសំណង់គ្រប់ប្រភេទ ឬរ៉ែផ្សេងទៀតដែលមានលក្ខណៈជាសិប្បកម្ម និងអាជីវកម្មខ្នាតតូច, ប្រកាសអន្តរក្រសួងស្តីពីការកំណត់ថ្លៃឈ្នួលដីតំបន់អាជ្ញាបណ្ណធនធានរ៉ែ, យុទ្ធសាស្តចតុកោណដំណាក់កាលទី៣, ផែនការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍បៃតង |
ចំណូលនិងចំណាយក្រុមហ៊ុន | វិភាគចំណូលចំណាយគម្រោង (ការវិភាគសេដ្ឋកិច្ច) ខាងក្រោម ត្រូវបានប៉ាន់ស្មានផ្អែក លើស្ថានភាពទីផ្សារជាក់ស្តែងនាពេលបច្ចុប្បន្ន៖ - ចំណូលចំណាយគម្រោង(លក់ក្នុងស្រុក) ក្នុងរយះពេល៥ឆ្នាំ សរុបចំណាយ (ក្នុងឆ្នាំ ២០១៧ ពុំអាចរកបាន) 7,705,200(ក្នុងឆ្នាំ ២០១៨) 10,273,200(ក្នុងឆ្នាំ ២០១៩) 10,273,200(ក្នុងឆ្នាំ ២០២០) 10,273,200(ក្នុងឆ្នាំ ២០២១) សរុបចំណេញក្រោយបង់ពន្ធ (ក្នុងឆ្នាំ ២០១៧ ពុំអាចរកបាន) 276,360(ក្នុងឆ្នាំ ២០១៨) 368,760(ក្នុងឆ្នាំ ២០១៩) 368,760(ក្នុងឆ្នាំ ២០២០) 368,760(ក្នុងឆ្នាំ ២០២១) |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម | គម្រោងនឹងផ្តល់ប្រយោជន៏ជាច្រើនដល់សង្គមជាតិដូចជា៖ ទាញយកថ្មក្រានីត មកកែច្នៃជាថ្មអារ សម្រាប់បម្រើឲ្យការងារសំណង់ក្នុងស្រុក និងនាំ ចេញទៅបរទេស, ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេស ដោយការទាញយកធនធានរ៉ែដែលមានស្រាប់ មកប្រើប្រាស់ឲ្យចំទិសដៅ និងអស់លទ្ធផល, ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក និងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា កាត់ បន្ថយចំណាកស្រុក, ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធអាករផ្សេងៗជូនរាជរដ្ឋាភិបាល |
ចំនួនការងារដែលបានបង្កើត | ដើម្បីដំណើរការអាជីវកម្មថ្មអារនេះ គឺក្រុមហ៊ុនត្រូវការបុគ្គលិក/កម្មករសរុបចំនួន៦០នាក់ (បុគ្គលិកបរទេស ចំនួន០៥នាក់ គឺជនជាតិវៀតណាម) ក្នុងនោះបុគ្គលិក/កម្មករអចិន្ត្រៃយ៍ចំនួន ២៧ នាក់ ប្រចាំការក្នុងការដ្ឋាន និងបុគ្គលិកបណ្ដែត ចំនួន៣៣នាក់ |
ការចូលរួមជាសាធារណៈ | ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមលើគម្រោងនេះត្រូវបានពិភាក្សាជាមួយភាគី មន្ទីរ និងស្ថាប័នពាក់ព័ន្ធរួមមាន៖ • សាលាខេត្តក្រចេះ • មន្ទីរបរិស្ថាន • មន្ទីរសុខាភិបាល • មន្ទីរសិប្បកម្ម និងឧស្សាហកម្ម • មន្ទីររ៉ែ និងថាមពល • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ខណ្ឌរដ្ឋបាលជលផល) • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ • មន្ទីរទេសចរណ៍ • មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរផែនការ • មន្ទីរសាធារណការ និងដឹកជញ្ជូន • មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ • មន្ទីរអភិវឌ្ឍជនបទ • អង្គការក្រៅរដ្ឋាភិបាល (អង្គការ WWF កម្ពុជា) |
ប្រភពដីបម្លែងពី | ព័ត៌មានពុំអាចរកបាន |
ផែនការគ្រប់គ្រងបរិស្ថាន | ក្រុមហ៊ុនមានផែនការទុកដាក់កាកសំណល់ កែប្រែកន្លែងក្រោយធ្វើអាជីវកម្មទៅជាប្រយោជន៍សាធារណ ដាក់ស្លាកសញ្ញាណែនាំកន្លែងគ្រោះថ្នាក់ ធ្វើការដាំកូនឈើឡើងវិញនៅកន្លែងអាជីវកម្ម |
ផែនការអភិវឌ្ឍ | ក្នុងផ្ទៃដីអាជីវកម្មទំហំ៣០ហិកតា គឺក្រុមហ៊ុនមានផែនការរៀបចំការដ្ឋានជីកយកថ្មទំហំ ២០ ហិកតា និង១០ហិកតា ប្រើប្រាស់សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ | ក្រុមហ៊ុនមានវិធានការកាត់បន្ថយដូចជា៖ លើការប្រែប្រួល សណ្ឋានដី, គុណភាពខ្យល់, សំឡេងរំញ័រ, គុណភាពទឹកលើដី, គុណភាពទឹកក្រោមដី និងគុណភាពដី, ការពារព្រៃឈើ និងសត្វព្រៃ, មានផែនការបង្ការជំងឺសម្រាប់បុគ្គលិក/កម្មករ, លើបញ្ហាទំនាស់ដីធ្លី |
មូលនិធិសេដ្ឋកិច្ចនិងសង្គម | ក្រុមហ៊ុន បានត្រៀមថវិកាបម្រុងចំនួន ៥០.០០០ដុល្លារអាម៉េរិក សម្រាប់កិច្ចការ ស្តារបរិស្ថានឡើងវិញ |
ឆ្នាំបោះពុម្ភ EIA | ២០១៧ |