ស្ថានីយ៍វារីអគ្គិសនី
- ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៦
ស្ទឹងជាយអារែង
22
ស្ថានីយ៍ | ស្ទឹងជាយអារែង |
គោលបំណងនៃគម្រោង | ទំនប់វារីអគ្គិសនី |
ក្រុមហ៊ុនវិនិយោគ | China Guodian Corporation, Sinohydro Corporation Limited (Sinohydro) |
ប្រទេសវិនិយោគ | ចិន |
អានុភាពជាមេហ្គាវ៉ាត់ | ១០៨ |
ថាមពលជាជីហ្គាវ៉ាត់ម៉ោង | មិនស្គាល់ |
ឆ្នាំគ្រោងដំណើរការ | 2016 |
ឃុំ | ប្រឡាយ |
ស្រុក | ថ្មបាំង |
ខេត្ត | កោះកុង |
មាត្រដ្ឋានស្ថានីយ៍ | មាត្រដ្ឋានធំ |
កាលបរិច្ឆេទនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | ខែមករា ឆ្នាំ២០០៨ |
ស្ថានភាពនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | ការសិក្សាពីលទ្ធភាពដែលអាចធ្វើបាន |
ស្ថានភាពគម្រោង | ស្ថិតក្រោមការសិក្សា |
ស្ថានភាពលម្អិតនៃគម្រោង | មិនស្គាល់ |
ឯកសារយោង
ការប្រឆាំងទៅនឹងសំណើរសាងសង់ទំនប់វារីអគ្គិសនីស្ទឹងជ័យអារ៉ែង
|
តំបន់សម្រាប់ការស្ថាបនាទំនប់វារីអគ្គិសនីស្ទឹងជ័យអារ៉ែងដែលមានអនុភាពផលិតចំនួន ២៦០ មេហ្គាវ៉ាត់ស្ថិតនៅក្នុងព្រៃការពារនៃភាគកណ្តាលជួរភ្នំក្រវាញ។ រដ្ឋាភិបាលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Sinohydro Resources របស់ចិនដើម្បីសាងសង់ទំនប់នេះ។ យោងតាមអ្នកសិក្សាស្រាវជ្រាវផ្នែកកិច្ចការអន្តរជាតិមួយរូបរបស់សាកលវិទ្យាល័យ Princetonបានឱ្យដឹងថា បើទំនប់នេះសាងសង់បានសម្រេច ផលប៉ះពាល់ដែលរំពឹងទុករួមមានការលិចលង់នៃភូមិរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប៉ះពាល់ទៅដល់ជនជាតិដើមភាគតិចពិសេសទៅកាន់ដីធ្លីរបស់ពួកគេ និងប៉ះពាល់ដល់ជម្រកធម្មជាតិរបស់សត្វព្រៃជិតផុតពូជគឺសត្វក្រពើភ្នំ។ |
អត្ថបទសង្ខេប៖ ទំនប់វារីអគ្គិសនីស្ទឹងជ័យអារ៉ែង
|
នេះជាអត្ថបទសង្ខេបរបស់អង្គការ Earthrights International ស្តីអំពីទំនប់វារីអគ្គិសនីស្ទឹងជ័យអារ៉ែង ដោយបង្ហាញអំពីទិដ្ឋភាពទូទៅ ក្រុមហ៊ុនចិនដែលជាប់ពាក់ព័ន្ធក្នុងគម្រោងនេះ ផលប៉ះពាល់បរិស្ថាន សង្គមនិងវប្បធម៌ ក៏ដូចជាបង្ហាញអំពីជម្លោះរវាងប្រជាជនក្នុងសហគមន៍និងម្ចាស់គម្រោង។ ទំនប់វារីអគ្គិសនីស្ទឹងជ័យអារ៉ែង ស្ថិតនៅក្នុងជ្រលងភ្នំអារ៉ែេងនៃខេត្តកោះកុង ដែលជាទីជម្រករបស់ប្រជាជនប្រមាណ ១៥០០នាក់។ការសិក្សាអំពីរង្វាយតម្លៃផលប៉ះពាល់បរិស្ថាននៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះ ត្រូវបានរាយការណ៍ថារួចរាល់ហើយ ដែលទំនប់នេះមានអនុភាពផលិតចំនួន ១០៨ មេហ្គាវ៉ាត់ក្នុងតម្លៃសាងសង់សរុប ៣២៧លានដុល្លារ។ |
កំរងបញ្ជីដីសម្បទាន
|
កំរងបញ្ជីនេះបានផ្តល់បញ្ជីឯកសារអំពីការសិក្សាអំពីដីសម្បទានសង្គមកិច្ច ដែលបានលើករឿងជាកត្តានៃការអភិវឌ្ឍនៅកម្ពុជា បញ្ហាជីវភាពតាមជន បទ និងការអភិវឌ្ឍសង្គម ។ បន្ថែមពីនេះ ក្របខណ្ឌច្បាប់មាន អនុក្រិត្យ ច្បាប់ សារាចរ និងគោលនយោបាយទាក់ទងដីសម្បទាន និងការអភិវឌ្ឍ សង្គម ។ ឯកសារបានប្រមូលមកពីក្រសួងនានា (ក្រសួងសេដ្ឋកិច្ច ហេរិញ្ញវត្ថុ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អង្គការវេទិការនៃ អង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា) ។ ជាបន្ថែម មានឯកសារករណី សិក្សាជាច្រើន និងព័ត៌មានទូទៅនៅទាំងថ្នាក់តំបន់ និងអន្តរជាតិ ស្តីពី សម្បទានរ៉ែនៅកម្ពុជា ។ ព័ត៌មានខាងលើអាចរកបាននៅក្នុងគេហទំព័ររបស់ អង្គការវេទិកានៃអង្គការមិនរដ្ឋាភិបាលស្តីពីកម្ពុជា ដែលបានចងក្រងដោយ កម្មវិធីដីធ្លី និងជីវភាព ។ |
គន្ថនិទ្ទេសនៃសម្បទាន
|
នេះជាគន្ថនិទ្ទេសនៃសម្បទានដែលរៀបចំឡើងក្រោមគម្រោងដីនិងជីវរស់នៅរបស់អង្គការវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីអំពីកម្ពុជា(NGO Forum)។ តារាងនេះបង្ហាញពីអត្ថបទបោះពុម្ពផ្សាយនិងច្បាប់ពាក់ព័ន្ធត្រូវបានបង្ហាញដោយប្រធានបទ ឈ្មោះអ្នកនិពន្ធ/អ្នកបោះពុម្ពផ្សាយ ឆ្នាំបោះពុម្ពនិងកំណត់ចំណាំផ្សេងៗទៅលើប្រធានបទយ៉ាងទូលំទូលាយ ស្តីអំពីដីសម្បទានសេដ្ឋកិច្ចនិងដីសម្បទានស្វែងរុករក និងផលប៉ះពាល់ទៅកាន់ជីវភាពប្រជាពលរដ្ឋ ទំនាស់ដីធ្លី ការទន្ទ្រានយកដី និងនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ |
Concession Bibliography
|
A webpage showing list showing report of case studies on various concessions or land related investment issues. |
របាយការណ៍ថ្នាក់ជាតិស្តីអំពីកិច្ចការពារនិងអភិវឌ្ឍនៅកម្ពុជា
|
បទបង្ហាញស្តីអំពីទិដ្ឋភាពទូទៅនៃវិស័យអគ្គីសនីនិងគម្រោងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយរួមមានទិដ្ឋភាពទូទៅ ការវិវត្តនៃការផលិតថាមពលអគ្គីសនី តារាងសង្ខេបនៃអ្នកផ្គត់ផ្គង់ថាមពលអគ្គីសនីក្នុងរយៈពេលវែងនិងទិសដៅនៃគម្រោងអភិវឌ្ឍសម្រាប់បណ្តាញអគ្គីសនីថា្នកជាតិ។ ប្រភពនៃអគ្គីសនីរួមមាន៖ វារីអគ្គីនី ធ្យូងថ្ម ឧស្ម័នធម្មជាតិ ប្រេងឆៅនិងអគ្គីសនីនាំចូល។ ត្រឹមឆ្នាំ២០៣០ ប្រមាណ៧០ភាគរយនៃប្រជាជននៅទូទៅប្រទេសនឹងអាចទទួលបានអគ្គីសនីប្រើប្រាស់។ |
ដំណើរការនៃគម្រោងអភិវឌ្ឍវិស័យអគ្គិសនីនិងការតភ្ជាប់បណ្តាញបញ្ជូន
|
បទបង្ហាញនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី០៨នៃក្រុមជំនួបពិសេស (FG-8) សម្រាប់អនុតំបន់ទន្លេមេគង្គ(GMS) កាលពីថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០០៩ នៅលួងព្រះបាងនៃសាធារណៈរដ្ឋប្រជាមានិតឡាវ។ មាតិការនៃបទបង្ហាញនេះរួមមានការអភិវឌ្ឍវិស័យអគ្គិសនីនាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា និងទស្សនវិស័យទៅលើគម្រោងអភិវឌ្ឍវិស័យអគ្គិសនី។ |
ដំណើរការនៃការអភិវឌ្ឍគម្រោងថាមពលនានានៅកម្ពុជា និងគម្រោងតភ្ជាប់បណ្តាញអគ្គិសនី
|
បទបង្ហាញនេះត្រូវបានរៀបចំឡើងដោយអគ្គិសនីកម្ពុជា។ វាផ្តោតសំខាន់ទៅលើបច្ចុប្បន្នភាពនៃការអភិវឌ្ឍវិស័យថាមពល និងចក្ខុវិស័យនៃគម្រោងអភិវឌ្ឍថាមពល។ |
បទបង្ហាញស្តីអំពីវារីអគ្គិសនីខ្នាតតូចសម្រាប់ប្រទេសកំពុងអភិវឌ្ឍ៖ ប្រទេសកម្ពុជា
|
បទបង្ហាញសង្ខេបមួយនេះចាប់ផ្តើមឡើងដោយការណែនាំអំពីគោលដៅនៃគោលនយោបាយអគ្គិសនី ដែលត្រូវបានតាក់តែងឡើងតាំងពីខែតុលា ឆ្នាំ១៩៩៤ និងបានបង្ហាញជាបន្តបន្ទាប់អំពីគម្រោងវារីអគ្គិសនីខ្នាតតូចនិងខ្នាតធំដែលមានសក្កានុពលនៅក្នុងប្រទេសកម្ពុជា។ នៅចុងបញ្ចប់នៃបទបង្ហាញ បានលើកឡើងផងដែរអំពីកង្វះខាតសមត្ថភាពបច្ចេកទេសរបស់មន្ត្រីពាក់ព័ន្ធនៅក្នុងនាយកដ្ឋានអគ្គិសនី ដូច្នេះនាយកដ្ឋានស្នើរសុំជំនួយក្នុងការអភិវឌ្ឍចំនុចខ្វះខាតនេះ។ |
បណ្ណសារគេហទំព័រស្តីអំពីទំនប់វារីអគ្គិសនីស្ទឹងជាអារ៉ែងក្នុងខេត្តកោះកុងប្រទេសកម្ពុជា
|
បណ្ណសារគេហទំព័រស្តីអំពីព័ត៌មានរបស់ទំនប់វារីអគ្គិសនីស្ទឹងជាអារ៉ែង បង្ហាញព័ត៌មានលម្អិតអំពីគម្រោង ទីតាំង ទំហំវិនយោគ និង ការផលិតថាមពល។ |