ព័ត៌មាន
ការនាំចេញទំនិញរបស់ SEZ បានចំណែក ២០-២៥ភាគរយនៃចំនួនទឹកប្រាក់នាំចេញសរុប
តំបន់សេដ្ឋកិច្ចពិសេស(SEZ)កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការនាំចេញទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិ ដោយរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ចំនួនទឹកប្រាក់នាំចេញទំនិញរបស់ SEZ ទាំងអស់នៅកម្ពុជាមានចំណែកប្រហែល ១/៤នៃការនាំចេញសរុបរបស់កម្ពុជា ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-23-1637-262432
វិនិយោគិនខេត្តអានហ៊ួយ បានមកសិក្សាឱកាសវិនិយោគនៅខេត្តព្រះសីហនុ
វិនិយោគិនមកពីខេត្តអានហ៊ួយ ប្រទេសចិន ចំនួន ៥ក្រុមហ៊ុនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សាពីឱកាសវិនិយោគនៅខេត្តព្រះសីហនុដើម្បីពង្រីកទីផ្សាររបស់ខ្លួននៅក្នុងតំបន់ឱ្យកាន់តែធំថែមទៀត ខណៈទំហំទឹកប្រាក់នៃការបណ្តាក់ទុន ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-16-1543-262367
នាយករដ្ឋមន្ត្រី៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៦,៣% ក្នុងឆ្នាំ២០២៥
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករថានឹងមានកំណើន ៦.៣ ភាគរយនៅឆ្នាំ២០២៥ ដែលជំរុញដោយការបន្តកំណើនក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងវិស័យកសិកម្ម។ ...
ស៊ុំ ម៉ាណែត
https://surl.li/ykaelz
ធនាគារពិភពលោក ទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម៤%សម្រាប់ឆ្នាំ២០២៥
ធនាគារពិភពលោក នៅក្នុងរបាយការណ៍ខែមិថុនា របស់ខ្លួនបានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម៤ភាគរយសម្រាប់ឆ្នាំ២០២៥ ដែលចំនួននេះជាការធ្លាក់ចុះពីការព្យាករណ៍លើកមុន ៥,៥ភាគរយ។ ការព្យាករណ៍នេះ ធ្វើឡើងក្រោយធនាគារពិភពលោកមើលឃើញថា តម្រូវការនៅកម្ពុជាធ្លាក់ចុះ ភាពមិនច្បាស់លាស់ក្នុងការនាំចេញទំនិញ គោលនយោបាយពាណិជ្ជកម្ម និង អស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុពីសមាមាត្រកម្ចីមិនដំណើរការខ្ពស់។ ...
Sangeetha Amarthalingam
https://kiripostkhmer.com/stories/world-bank-slashes-cambodias-gdp-growth-to-4-in-2025
ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា កើនឡើងដល់ជាង ២៥ ពាន់លានដុល្លារ
ការនាំចេញ-នាំចូលទំនិញរវាងប្រទេសកម្ពុជា ជាមួយប្រទេសដៃគូពាណិជ្ជកម្មទាំងអស់បានកើនឡើងជិត ២០ ភាគរយព្រមគ្នាដែលធ្វើឱ្យទំហំពាណិជ្ជកម្មអន្តរជាតិនៅក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៥ សម្រេច ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-10-1418-262312
ក្រុមហ៊ុនចិនគ្រោងនឹងបង្កើនការនាំចេញចេកអំបូងលឿង ឱ្យដល់៣ម៉ឺនតោន ក្នុងឆ្នាំ២០២៥នេះ
ក្រុមហ៊ុន ខេមបូឌាន បាណាណា អេហ្គ្រីខល ឆឺរ័ល ឯ.ក (CBA) គ្រោងនឹងបង្កើនការនាំចេញចេក អំបូងលឿងស្រស់ ទៅកាន់ប្រទេសចិនឱ្យដល់ ៣ម៉ឺនតោន ក្នុងឆ្នាំ២០២៥នេះ តាមរយៈការបង្កើនផ្ទៃដីដាំដុះ និងខ្សែច្រវាក់ផ្គត់ផ្គង់។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-7-102-262292
កម្ពុជាចង់ឱ្យវិនិយោគិនជប៉ុនមកធ្វើទស្សនកិច្ចដោយផ្ទាល់ ដើម្បីងាយស្រួលស្វែងរកឱកាសវិនិយោគ
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យវិនិយោគិនជប៉ុនមកធ្វើទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់ ដើម្បីងាយស្រួលពិនិត្យមើលសក្តានុពល និងស្វែងរកឱកាសបណ្តាក់ទុន ព្រមទាំងបានជំរុញឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចជប៉ុននៅកម្ពុជាផងដែរ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-30-1438-262225
AIIB ចង់ស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលនៅកម្ពុជា
ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(Asian Infrastructure Investment Bank-AIIB) បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការជាកម្ពុជាលើវិស័យសក្ដានុពលមួយចំនួន និងមានជំនឿថាសេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាបាននូវកំណើនប្រកបដោយភាពធន់ និងរឹងមាំបន្ថែមទៀត។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-29-1512-262211
គម្រោងវិនិយោគនៅខេត្តព្រះសីហនុទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល កើនដល់ជិត ៣០០
គម្រោងវិនិយោគចំនួន ១០ បន្ថែមទៀត ដែលមានទុនវិនិយោគសរុប ១៥៤ លានដុល្លារ នឹងត្រូវទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាលក្រោម«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ដែលធ្វើឱ្យចំនួនគម្រោងទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាលនៅខេត្តព្រះសីហនុ កើនដល់ ២៩៧ គម្រោង។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-29-1358-262206
រុមហ៊ុនម៉ាឡេស៊ី ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា
ក្រុមហ៊ុនម៉ាឡេស៊ីចំនួន ២ បានបង្ហាញបំណងក្នុងការស្វែករកឱកាសវិនិយោគបន្ថែមនៅកម្ពុជាលើផ្នែកបច្ចេកវិទ្យា និងឡូជីស្ទីក ខណៈប្រទេសទាំង ២ បានអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា(DTA) ជាមួយតាំងពីដើមឆ្នាំ២០២១។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-28-1338-262195
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ ទោះបីនាំចូលវត្ថុធាតុដើមពីក្រៅ ទំនិញផលិតនៅកម្ពុជាជាផលិតផលកម្ពុជា
នៅដើមខែក្រោយនេះ ការចរចាពន្ធបដិការ ៤៩ភាគរយដែលអាមេរិកដាក់លើទំនិញពីកម្ពុជានឹងធ្វើនៅជុំទី២។ ទោះបីជារដ្ឋបាលលោក ដូណាល់ ត្រាំ កំណត់អត្រាពន្ធនេះដោយផ្អែកលើឱនភាពពាណិជ្ជកម្មរបស់អាមេរិកក៏ដោយ បញ្ហាដើមកំណើតទំនិញទំនងជាកត្តា ...
នៀម ឆេង
https://www.postkhmer.com/business/2025-5-26-176-262173
DTA រវាងកម្ពុជាជាមួយប្រទេសក្នុងតំបន់ចំនួន ២ នឹងចូលជាធរមាននៅពេលខាងមុខ
អ្នកសេដ្ឋកិច្ចមានសុទិដ្ឋិនិយមថា ការធ្វើពាណិជ្ជកម្ម និងការវិនិយោគផ្ទាល់ពីវិនិយោគិនបរទេស ជាពិសេសវិនិយោគិនឡាវ និងហ្វីលីពីននៅកម្ពុជា នឹងកើនឡើងបន្ថែមទៀត ខណៈការអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា(Double Taxation Agreement-DTA) រវាងប្រទេសទាំង ២ ជាមួយកម្ពុជានឹងចូលជាធរមាននៅពេលខាងមុខ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-22-1323-262134
សមត្ថភាពផលិតកម្មស៊ីម៉ងត៍កម្ពុជា បានឡើងដល់ ១១លានតោនក្នុង១ឆ្នាំ
សមត្ថភាពនៃការផលិតស៊ីម៉ងត៍នៅកម្ពុជាបានកើនដល់ប្រមាណ ១១លានតោនក្នុង ១ឆ្នាំ បន្ទាប់ពីរោងចក្រផលិតស៊ីម៉ងត៍ទី ៦ នៅកម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន(ភ្នំពេញ) ក្នុងទឹកប្រាក់ប្រមាណ ២៥០លានដុល្លារប្រកាសបើកដំណើរការជាផ្លូវនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នេះ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-20-1428-262112
CDC ពិនិត្យលើសំណើគម្រោងវិនិយោគចំនួន ១៣
សំណើសុំវិនិយោគថ្មីចំនួន ១២ និងគម្រោងពង្រីកបន្ថែមចំនួន ១ ដែលមានទុនវិនិយោគសរុបប្រមាណ៣១៨ លានដុល្លារ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លើកយកមកពិនិត្យ មុននឹងផ្តល់ការអនុញ្ញាតជាគោលការណ៍ឱ្យវិនិយោគនៅកម្ពុជា។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-12-1710-262056
រយៈពេល ៤ខែ CDC អនុម័តលើគម្រោងវិនិយោគចំនួន ២៣១ គម្រោង
គម្រោងវិនិយោគចំនួន ៥៩ ដែលមានទុនសរុប ៨៦០ លានដុល្លារត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តនៅក្នុងខែមេសា ឆ្នាំ ២០២៥ ដែលធ្វើឱ្យចំនួនគម្រោងវិនិយោគបានអនុម័តក្នុងរយៈពេល ៤ខែដើមឆ្នាំ ២០២៥ មានរហូតដល់ ២៣១។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-7-1422-262019
វិនិយោគិនចិនចាប់អារម្មណ៍ការវិនិយោគក្នុងផលិតកម្មប្រេងឆៅនៅកម្ពុជា
ក្រុមហ៊ុនមកពីប្រទេសចិន Beijing Scitech Holdings Co., Ltd. បានបង្ហាញការចាប់អារម្មណ៍ចំពោះឱកាសវិនិយោគលើការចម្រាញ់ប្រេងឆៅ និងការផលិតផលិតផលផ្សេងៗដែលជាការកែច្នៃចេញពីសំណល់នៃការចម្រាញ់ប្រេងឆៅនៅក្នុងប្រទេសកម្ពុជា ខណៈរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថាជាការចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-6-1413-262005
លោក ហ៊ុន ម៉ាណែត៖ កុំឃើញគេមកថាតើខ្ញុំបានអ្វីផ្ទាល់ខ្លួន
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញឲ្យអាជ្ញាធរទាំងថ្នាក់ស្រុកនិងខេត្តនីមួយៗគិតផលប្រយោជន៍រួមជាងជាជាងផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងការទាក់ទាញវិនិយោគិនទៅបណ្ដាក់ទុននៅក្នុងខេត្តរៀងៗខ្លួន។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-4-29-1718-261961
រដ្ឋអំពាវនាវការវិនិយោគពីចិនបន្ថែមទៀតដើម្បីជំរុញទេសចរណ៍កម្ពុជា
រដ្ឋាភិបាលបានបញ្ជាក់ថា កម្ពុជាកំពុងទទួលបានលទ្ធផលផ្លែផ្កាពីការវិនិយោគរបស់ចិនក្នុងវិស័យទេសចរណ៍ ខណៈស្ថាប័នពាក់ព័ន្ធក្នុងវិស័យទេសចរណ៍របស់ប្រទេសទាំងពីរបានប្តេជ្ញាចិត្តបន្តទាក់ទាញអ្នកវិនិយោគបន្ថែមទៀតពីប្រទេសចិន។ ...
Yatt Malai
https://kiripost.com/stories/call-for-more-chinese-investors-to-boost-cambodias-tourism
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តយល់ព្រមលើការធានាទូទាត់របស់រដ្ឋាភិបាលលើគម្រោងវិនិយោគផ្នែកថាមពល
គម្រោងវិនិយោគវិស័យថាមពលអគ្គិសនីចំនួន ២៦ ទីតាំង ពីការបណ្តាក់ទុនរបស់ក្រុមហ៊ុនវិនិយោគចំនួន ២៤ ត្រូវបានគណៈកម្មការធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា បានអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-4-22-1725-261901
គម្រោងវិនិយោគសរុបជិត ៣០០ នៅខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសជាគោលការណ៍
ស្ថានភាពការវិនិយោគ និងវិស័យសំណង់ក្នុងខេត្តព្រះសីហនុ ត្រូវបានរំពឹងថា នឹងកាន់តែមានភាពល្អប្រសើរ បន្ទាប់ពីគម្រោងវិនិយោគសរុប ២៨៧ ដែលមានទុនវិនិយោគប្រមាណជិត ៧ ពាន់លានដុល្លារ ត្រូវបានរដ្ឋាភិបាលកម្ពុជាផ្តល់ការលើកទឹកចិត្តជាគោលការណ៍នៅក្នុងក្របខ័ណ្ឌ«កម្មវិធីពិសេស ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-4-17-136-261864
កម្ពុជាលើកទឹកចិត្តឱ្យវិនិយោគិនវៀតណាមបណ្តាក់ទុនលើការបង្កើតតំបន់កសិ-ឧស្សាហកម្ម
កម្ពុជាបានស្នើ និងលើកទឹកចិត្តឱ្យវិនិយោគិនវៀតណាមចូលមកបណ្តាក់ទុនលើការបង្កើតតំបន់កសិ-ឧស្សាហកម្ម ដើម្បីប្រមូលផ្តុំក្រុមហ៊ុនកែច្នៃជ័រកៅស៊ូ និងផលិតកម្មកសិកម្មផ្សេងៗទៀតដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មនៅកម្ពុជាដែលកំពុងមានតម្រូវការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-4-4-1341-261801
ក្រុមហ៊ុនតៃវ៉ាន់មានផែនការបញ្ជាទិញគ្រាប់ស្វាយចន្ទីកែច្នៃរួចចំនួន ៣ ពាន់តោនពីកម្ពុជា
ផលិតកម្មគ្រាប់ស្វាយចន្ទី(កែច្នៃ)កម្ពុជាបានចាប់ផ្តើមបង្ហាញសក្តានុពលរបស់ខ្លួនលើទីផ្សារអន្តរជាតិ ដោយមានក្រុមហ៊ុនមកពីកោះតៃវ៉ាន់គ្រោងនឹងបញ្ជាទិញក្នុងបរិមាណ ៣ ពាន់តោនសម្រាប់នាំចេញទៅទីផ្សារកោះតែវ៉ាន់។ នេះបើតាម លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-3-28-157-261741
តំបន់សេដ្ឋកិច្ចពិសេស គឺជាកម្លាំងចលករដ៏សំខាន់ដែលទាក់ទាញវិនិយោគិនចិនចូលមកកម្ពុជា
ទុនវិនិយោគរបស់វិនិយោគិនចិននៅក្នុងប្រទេសកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយរយៈពេល ២ ខែដើមឆ្នាំ ២០២៥ មានបរិមាណជិត ៨០ភាគរយនៃចំនួនទុនវិនិយោគសរុបនៅកម្ពុជា ខណៈតំបន់សេដ្ឋកិច្ច ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-3-25-1658-261712
CCC ប្រាប់វិនិយោគិនវៀតណាមឱ្យមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា
គណៈប្រតិភូនៃសភាពាណិជ្ជកម្មកម្ពុជា(CCC) បានប្រាប់ពាណិជ្ជករវៀតណាមឱ្យមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការចាប់ដៃគូជាមួយពាណិជ្ជករកម្ពុជា ក៏ដូចជាបណ្តាក់ទុនវិនិយោគផ្ទាល់នៅកម្ពុជា ខណៈពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ ក្នុងឆ្នាំ ២០២៤ សម្រេចបានជិត ៧,៨ ពាន់លានដុល្លារ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-3-21-1549-261682