ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសលើកឡើងថា សហរដ្ឋអាមេរិកប្រាប់ឱ្យកម្ពុជាបន្តទទួលយកនិរទេសជន
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានមានប្រសាសន៍កាលពីម្សិលមិញថា សហរដ្ឋអាមេរិកបានប្រាប់ឱ្យកម្ពុជាបន្តទទួលយកពលរដ្ឋខ្មែរដែលត្រូវបាននិរទេសពីសហរដ្ឋអាមេរិក ថ្វីបើកម្ពុជាបានស្នើសុំម្ដងហើយម្ដងទៀតដើម្បីចរចាឡើងវិញជុំវិញកិច្ចព្រមព្រៀងនិរទេសរវាងប្រទេសទាំងពីរក្ដី។ ...
ឆន ភារុណ
http://www.cambodiadailykhmer.com/37402
មន្ត្រី UN ថា កម្ពុជា ឈរទី១ ក្នុងអាស៊ាន ដែលគោរពសិទ្ធិ
អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានទទួលស្គាល់ថាកម្ពុជា បានឈរលើចំណាត់ថ្នាក់ទី១ក្នុងចំណោមប្រទេសអាស៊ាន ដែលមានការគោរពសិទ្ធិសេរីភាពបញ្ចេញមតិបានល្អប្រសើរ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សរូបនេះ បានជំរុញឲ្យមានការកែលម្អនូវបញ្ហាសិទ្ធិមនុស្សមួយចំនួនទៀតដែលជា ...
ប៉ិច សុធារី
http://bit.ly/2epn9ZJ
រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងទៅទស្សនៈកិច្ចរុស្ស៊ី
លោកប្រាក់ សុខុន បានដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចការងាររយៈពេល២ថ្ងៃនៅសហព័ន្ធរុស្ស៊ី កាលពីម្សិលមិញ និងមានការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់សហព័ន្ធរុស្ស៊ីក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសជាតិទាំងពីរ នេះបើឱ្យ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/30309/foreign-minister-visits-russia/
រដ្ឋមន្ត្រីប្រាប់ UN ថា ការឲ្យប្រកាន់តាម ’លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះ’ មិនសមហេតុសមផល
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយការពាររដ្ឋាភិបាលចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍ ដោយលើកឡើងថា គណបក្សកាន់អំណាចត្រូវបានគេតម្រូវឲ្យប្រកាន់តាម “លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះ” ដោយមិនសមហេតុសមផល ខណៈគណបក្សប្រឆាំង “កំពុងប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ”។ ពេលថ្លែងសុន្ទរកថាដ៏សំខាន់លើកដំបូងទៅកាន់អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីក្រសួងការបរទេសថ្មីរូបនេះគឺជាមន្ត្រីរដ្ឋាភិបាលចុងក្រោយបំផុតដែលវាយបកលើការអះអាងដែលថា គណបក្សប្រជាជនកម្ពុជាកំពុងព្យាយាមបំបាក់គណបក្សប្រឆាំង និងអ្នករិះគន់ផ្សេងៗទៀតមុនការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨។ ...
ខូលីន ម៉ីយន៍
http://www.cambodiadailykhmer.com/34483
រដ្ឋមន្ត្រីការបរទេសនឹងទៅចូលរួមមហាសន្និបាតរបស់អង្គការសហប្រជាជាតិ
រដ្ឋមន្ត្រីការបរទេស ឯឧត្តមក ប្រាក់ សុខុន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំមហាសន្និបាតនអង្គការសហប្រជាជាតិលើកទី ៧១ នៅសប្តាហ៍ក្រោយ ដែលនៅទីនោះលោកនឹងចូលរួមជាមួយបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន មន្ត្រីអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំនៃប្រតិភូមកពីបណ្តាប្រទេសជាច្រើនទៀត នេះបើយោងតាមសេចក្តីថ្លៃងការណ៍មួយពីក្រសួងការបរទេសកាលពីម្សិលមិញ។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/29837/foreign-minister-to-attend-un/
ប្រទេសកាណាដាចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្ម
ប្រទេសកាណាដាមានគោលបំណងដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារការវិនិយោកជាមួយកម្ពុជា ដើម្បីជម្រុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្ទាប់ពីការធ្វើទស្សនៈកិច្ចនៃរដ្ឋមន្ត្រីការបរទេសកាណាដា លោក Stephane Dion នៅព្រះរាជានាចក្រកម្ពុជាកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29361/canada-wants-trade-pact/
ពលរដ្ឋកម្ពុជាបានទទួលសេរីភាពពីប្រទេសម៉ាឡេស៊ី និងប្រទេសថៃ
ក្រសួងការបរទេសកាលពីថ្ងៃព្រហស្បត្តិ៍បានធានាពលរដ្ឋកម្ពុជា ២៣ នាក់ ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនកាលពីខែមុនក្នុងករណីដែលទិដ្ឋការស្នាក់នៅរបស់ពួកគេហួសកំណត់ និងធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ី។ ពលរដ្ឋកម្ពុជា ១៦ នាក់ទៀត ត្រូវបានឃុំខ្លួនដោយអាជ្ញាធរថៃពីបទមិនមានលិខិតឆ្លងដែន ក៏ត្រូវបានដោះលែងផងដែរ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/29331/cambodians-freed-from-malaysia--thailand/
ជប៉ុន ជួយគម្រោងពង្រីកបណ្ដាញចែក ចាយអគ្គិសនីច្រករបៀងសេដ្ឋកិច្ចខាងត្បូង
ខេត្តសក្ដានុពលសេដ្ឋកិច្ចចំនួនបី នឹងមានលទ្ធភាពតភ្ជាប់បណ្ដាញអគ្គិសនីប្រើប្រាស់ បន្ទាប់ពីរដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ជំនួយប្រមាណ ៨លានដុល្លារដល់កម្ពុជា លើគម្រោងពង្រីកបណ្ដាញចែកចាយអគ្គិសនីតាមច្រករបៀងខាងត្បូង។ មន្ត្រីរដ្ឋាភិបាលថា គម្រោងនេះនឹងជួយបង្កើនឱកាសវិនិយោគបន្ថែមទៀតក្នុងតំបន់។ គម្រោងផ្តល់ជំនួយពង្រីកបណ្ដាញចែកចាយអគ្គិសនីនេះ នឹងត្រូវសាងសង់នៅខេត្តចំនួន៣ ដូចជា នៅក្រុងបាវិត ខេត្តស្វាយរៀង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ខេត្តទាំងបីនេះសុទ្ធសឹងជាទីតាំងសក្ដានុពលក្បែរច្រកព្រំដែន ជាពិសេសវត្តមានតំបន់សេដ្ឋកិច្ចពិសេសកំពុងកើនឡើង។ ...
ជា វណ្ណៈ
http://bit.ly/2c9uZpX
ថៃ-កម្ពុជា ពិភាក្សាអំពីពាណិជ្ជកម្ម និងការតភ្ជាប់ផ្លូវដែក
រដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងកម្ពុជាបានជួបប្រជុំកាលពីថ្ងៃចុងសប្តាហ៍នៅទីក្រុងបាងកកដើម្បីពិភាក្សាពីបញ្ហាទ្វេភាគីមួយចំនួនរួមទាំងការជំរុញពាណិជ្ជកម្ម និងការវិវឌ្ឍក្នុងការតភ្ជាប់ផ្លូវដែកតាមព្រំដែនផងដែរ។ នៅកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី ១០ ដើម្បីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងថៃ និងកម្ពុជាលោក Don Pramudwinai រដ្ឋមន្ត្រីការបរទេសថៃ និងសហភាគីរបស់លោកគឺលោក ប្រាក់ សុខុន បានពិភាក្សាគ្នាពីការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបីដងដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ខាងមុខនេះដូចបានព្រមព្រៀងដោយលោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha និងលោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅទីក្រុងបាងកកកាលពីខែធ្នូឆ្នាំមុន។ ...
The Bangkok Post
http://bit.ly/2bQc6sq
ពលករចំណាកស្រុក១០នាក់ចេញពីពន្ធនាគារម៉ាឡេស៊ីមកស្រុកវិញ
ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃសុក្រថា ពលករចំណាកស្រុកចំនួន១០នាក់ ក្នុងចំណោមនោះមាន ស្រីបួននាក់ផង ត្រូវបានបញ្ជូនមកប្រទេសកម្ពុជាវិញក្នុងសប្តាហ៍នេះ បន្ទាប់ពីត្រូវគេចាប់ខ្លួននិងដាក់ពន្ធនាគារ នៅប្រទេសម៉ាឡេស៊ី។ ពួកគេនៅជាមួយក្រុមមនុស្សប្រាំមួយនាក់ផ្សេងទៀត ដែលក៏ត្រូវបាននិរទេសពី ពន្ធនាគារម៉ាឡេស៊ីកាលពីដើមខែនេះដែរ។ ក្រសួងនេះបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ដោយនិយាយថា រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន បានបញ្ជាឲ្យស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ីធ្វើអន្តរាគមន៍ជួយក្នុងករណីពលករទាំង១០នាក់នេះ។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/33903
ការចាកចេញពី Brexit នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជានោះទេ
ឯកអគ្គរាជទូតអង់គ្លេសកាលពីម្សិលមិញ បានបញ្ជាក់ជាថ្មីម្តងទៀតដល់រដ្ឋាភិបាលកម្ពុជាថា លទ្ធផលនៃការចាក់ចេញពីសហភាពអឺរ៉ុបនាពេលថ្មីៗនេះ និងការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីដោយបក្សកាន់អំណាច នឹងមិនមានផលប៉ះពាល់ជាអវិជ្ជមានមកលើទំនាក់ទំនង ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/28856/brexit-won---t-affect-ties--says-uk-ambassador/
ក្រសួងពិចារណាសំណើរបស់រដ្ឋាភិបាលតួកគី ដែលសុំឲ្យបិទសាលាហ្សាម៉ាន់
ក្រសួងការបរទេសបានបញ្ជាក់កាលពីម្សិលមិញថា ខ្លួនកំពុងតែពិនិត្យឡើងវិញលើសំណើការទូតរបស់រដ្ឋាភិបាលតួកគីដែលស្នើសុំឲ្យបិទសាលាហ្សាម៉ាន់ ក្នុងរាជធានីភ្នំពេញ ដោយសារសាលានេះជាប់សង្ស័យ ថាមានទំនាក់ទំនងជាមួយអង្គការមួយដែលត្រូវបានបន្ទោសចំពោះរដ្ឋប្រហារមិនបានសម្រេចកាលពីខែមុននៅក្នុងប្រទេសនេះ។ ...
ឃី សុវុឌ្ឍី និង Ben Paviour
http://www.cambodiadailykhmer.com/33798
រដ្ឋាភិបាលបញ្ជាឱ្យស្ថានទូតស្រាវជ្រាវរកពលរដ្ឋខ្មែរបន្ថែមទៀត ដែលជាប់ពន្ធនាគារនៅម៉ាឡេស៊ី
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានបញ្ជាឱ្យមន្ត្រីទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី ស្រាវជ្រាវរកពលរដ្ឋខ្មែរបន្ថែមទៀតដែលកំពុងជាប់នៅក្នុងមន្ទីរឃុំឃាំងផ្សេងៗរបស់ប្រទេសនេះ បន្ទាប់ពីពលរដ្ឋខ្មែរចំនួន១៨នាក់ត្រូវបានដោះលែងពីពន្ធនាគារមួយក្នុងក្រុងគូឡាឡាំពួ កាលពីសប្ដាហ៍មុន។ ...
ឌឹ ខេមបូឌា ដេលី
http://www.cambodiadailykhmer.com/33605
អូស្ត្រាលី និងកម្ពុជាថា កិច្ចព្រមព្រៀងជនភៀសខ្លួននៅតែមានសុពលភាព
យោងតាមអ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងកាលពីម្សិលមិញថា លោកស្រី អ៊ែនជើឡា ខខូរែន (Angela Corcoran) ឯកអគ្គរដ្ឋទូតអូស្ត្រាលី និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់អះអាងជាថ្មីនូវការតាំងចិត្តរបស់ប្រទេសទាំងពីរចំពោះកិច្ចព្រមព្រៀងតាំងលំនៅថ្មីសម្រាប់ជនភៀសខ្លួនដ៏ចម្រូងចម្រាសដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងឆ្នាំ២០១៤។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/33445
រដ្ឋាភិបាលរិះគន់ភាពអយុត្តិធម៌នៃការឆ្លើយតបអំពីសមុទ្រចិនខាងត្បូង
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានមានប្រសាសន៍ កាលពី ម្សិលមិញថា ប្រទេសកម្ពុជាបានទទួលរងការប្រព្រឹត្តចំពោះដោយមិនត្រឹម ត្រូវពីសំណាក់ប្រទេសអាស៊ានមួយ ចំនួន និងសមាជិកនៃបណ្ដាញព័ត៌មាន ដែលបានបន្ទោសដោយខុសលើប្រទេសនេះថា បានធ្វើឱ្យរាំងស្ទះ ដល់សេចក្ដីថ្លែងការណ៍តំបន់ទាក់ទិននឹងសាលក្រមសមុទ្រចិនខាងត្បូងនាពេលថ្មីៗនេះ។ ...
ឃី សុវុឌ្ឍី និង Ben Paviour
http://www.cambodiadailykhmer.com/33334
រដ្ឋមន្ត្រីក្រសួងការបរទេសច្រានចោលកង្វល់របស់លោក បាន គីមូន
បន្ទាប់ពីបដិសេធដំបូងមិនធ្វើអត្ថាធិប្បាយអំពីការហៅទូរស័ព្ទដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិមកលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកាលពីសប្ដាហ៍មុនមក ក្រសួងបានបញ្ចេញការឆ្លើយតបរបស់លោក ប្រាក់ សុខុន ដែលការឆ្លើយតបទាំងនោះនិយាយការពារការបង្ក្រាបកាលពីពេលថ្មីៗនេះរបស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំង។ ...
ព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំសកម្មភាពកម្ចាត់មីន
ជាមួយនឹងមជ្ឈមណ្ឌលថ្មីរបស់ខ្លួនឈ្មោះថា មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនតំបន់អាស៊ាន (ARMAC) កម្ពុជា ត្រូវបានត្រៀមខ្លួនជួយដល់ប្រទេសនានាក្នុងអាស៊ាន ដើម្បីសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនានា ដែលភាគច្រើនស្ថិតនៅក្នុងអតីតតំបន់សង្គ្រាម នេះបើឱ្យដឹងពីក្រុមមន្ត្រី។ ...
ទីន សុខាវុទ្ធ
http://www.khmertimeskh.com/news/25522/kingdom-leads-in-mine-removal/
ជើងហោះហើរផ្ទាល់ពីប្រទេសជប៉ុននឹងចាប់ដំណើរការក្នុងពេលឆាប់ៗ
ជើងហោះហើរផ្ទាល់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុននឹងចាប់ដំណើរការក្នុងពេលឆាប់ៗនេះ បន្ទាប់ពីអ្នកតំណាងពីប្រទេសទាំងពីរបានផ្លាស់ប្តូរកំណត់ត្រាកិច្ចព្រមព្រៀងសេវាអាកាសចរ។ ...
មេ គុណមករា
http://www.khmertimeskh.com/news/25466/direct-flights-from-japan-to-start/
កម្ពុជា និងចិនពិភាក្សាគ្នាពីភាពតឹងតែងនៅសមុទ្រចិនភាគខាងត្បូង
លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi កាលពីថ្ងៃសុក្រ បានធានាជាមួយសមភាគីកម្ពុជា ដែលទើបតែតែងតាំងថ្មី លោក ប្រាក់ សុខុន ថារដ្ឋាភិបាលទីក្រុងប៉េកាំងគោរពសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូង បើទោះបីជាមានការប៉ះទង្គិច ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/24115/cambodia--china-discuss-south-china-sea-tensions/
កម្ពុជា មានអ្នកប្រើប្រាស់អុីនធឺណេត ៦.២៧ លាននាក់ គិតត្រឹមឆ្នាំទៅមិញ
កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកម្ពុជា បានរាយការណ៍ពីអ្នកប្រើប្រាស់អុីនធឺណេតសរុបចំនួន ៦.២៧ លាននាក់ នៅឆ្នាំ២០១៥ កើនឡើង ២៥ភាគរយ ពីចំនួន ៥លាននាក់ នៅឆ្នាំ២០១៤ បើយោងទៅតាមតួលេខរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ...
បុគ្គលិកសារព័ត៌មាន Galobal Post
http://www.globalpost.com/article/6716027/2016/01/07/cambodia-has-627-mln-internet-users-last-year
ប្រទេសកម្ពុជាសរសើរក្រុមហ៊ុនចិន សម្រាប់ការជួយអភិវឌ្ឍឧស្សាហកម្មទូរគមនាគមន៍
កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រាក់ សុខុន បានសរសើរក្រុមហ៊ុនទូរគមនាគមន៍អាសុីអាគ្នេយ៍របស់ប្រទេសចិន ឬហៅកាត់ថា សុីធែល (SEATEL) សម្រាប់ការវិនិយោគធនធានដ៏ច្រើន នៅក្នុងការអភិវឌ្ឍសេវា 4G នៅក្នុងប្រទេសកម្ពុជា។ ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/article/6634478/2015/08/23/cambodia-hails-chinese-firm-helping-develop-telecom-industry
ប្រទេសកម្ពុជាកំពុងសម្លឹងឃើញពីការរីកលូតលាស់ពាណិជ្ជកម្មលើអុីនធឺណេត ដោយសារការប្រើប្រាស់អុីនធឺណេតកាន់តែច្រើនឡើង
អ្នកធ្វើជំនួញ និងមន្ត្រីរដ្ឋាភិបាលខាងវិស័យពាណិជ្ជកម្ម បានឱ្យដឹងថា អ្នកវិនិយោគ បានត្រឡប់មកចាប់អារម្មណ៍វិស័យពាណិជ្ជកម្មលើអុីនធឺណេត នៅក្នុងប្រទេសកម្ពុជា ខណៈពេលដែលមនុស្សកាន់តែច្រើនឡើងនៅប្រជាជាតិអាសុីអាគ្នេយ៍មួយនេះ កំពុងប្រើប្រាស់អុីន ...
បុគ្គលិកសារព័ត៌មាន Xinhuanet News
http://news.xinhuanet.com/english/2015-08/09/c_134496329.htm
ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិតមានការកើនឡើងនៅក្នុងប្រទេសកម្ពុជា
ទន្ទឹមនឹងការរីករាលដាលនៃការប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងប្រទេសកម្ពុជា ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិតក៏ទទួលបានការរីកចម្រើនតាមនោះដែរ។ ពាណិជ្ជកម្មមួយចំនួនមានសណ្ឋានជាមជ្ឈមណ្ឌលផ្សារទំនើបដូចជា MAIO Mall ដែលផ្ដល់សេវាកម្មប្រាក់កម្ចីនិងការកក់ទុក ក៏ដូចជាសេវាកម្មដ៏ទៃទៀត។ ហាង Shop168, ផ្តល់សេវាកម្មទំនាក់ទំនងរវាងហាងលក់ឥដ្ឋនិងបាយអជាមួយអតិថិជនតាមរយៈគេហទំព័របណ្តុំព័ត៌មានពាក់ព័ន្ធនិងសេវាកម្មដឹកជញ្ជូន។ ហាង Mall 855 ផ្តល់សេវាកម្មភ្ជាប់ទំនាក់ទំនងរវាងអតិថិជន សម្រាប់ការលក់ដូរទំនិញឱ្យគ្នាទៅវិញទៅមក។ ...
Un Raksmey and Igor Kossov
http://www.khmertimeskh.com/news/13987/e-commerce-surges-in-cambodia/
កម្ពុជាបញ្ជូនកងទ័ពទៅប្រទេសម៉ាលីសម្រាប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកម្ពុជាបានចាប់ផ្តើមបញ្ជូនកងទ័ពចំនួន ៣០៩ នាក់ ជាលើកដំបូងរបស់ខ្លួនដើម្បីចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសម៉ាលី។ “នេះគឺជាលើកដំបូងដែលកម្ពុជាបញ្ជូនកងថែរក្សាសន្តិភាពទៅកាន់ប្រទេសម៉ាលី ...
បុគ្គលិកសារព័ត៌មាន Authint Mail
https://www.authintmail.com/article/asia/cambodia-dispatches-troops-mali-un-peacekeeping-mission