ព័ត៌មាន
រដ្ឋចំនួន ៣៦ បារម្ភពីស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា
តាមរយៈសេចក្តីប្រកាសរួមរបស់រដ្ឋចំនួន ៣៦ រួមមានសហរដ្ឋអាមេរិក អាល់បានី អូស្ត្រាលី ជប៉ុន កាណាដា ម៉ាសេដូនី ណ័រវ៉េ ស្វីស អ៊ុយក្រែន និងប្រទេសចំនួន២៨ ជាសមាជិកនៃសហភាពអឺរ៉ុប ចុះថ្ងៃទី១៤ ខែកញ្ញា និងត្រូវបានអានជូនដោយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Keith Harper បានឲ្យដឹងថា តាងនាមឲ្យរដ្ឋទាំងនោះ លោកបានកត់សំគាល់ឃើញការប្ដេជ្ញាចិត្តរបស់ប្រទេសកម្ពុជា បានទទួលស្គាល់ផងដែរនូវជំហានដែលប្រទេសកម្ពុជា បានប្រកាន់យក ក្នុងការផ្ដួចផ្ដើមឲ្យមានកំណែទម្រង់លើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នីតិវិធីក្នុងការបោះឆ្នោត និងការចុះឈ្មោះអ្នកបោះឆ្នោត ដែលជាការឆ្លើយតបនឹងកង្វល់ជាទូទៅរបស់ពលរដ្ឋទាក់ទងនឹងការបោះឆ្នោតឆ្នាំ២០១៣។ ...
តាំង វីដា
http://bit.ly/2cKwnQf
បក្សកាន់អំណាចប្រាប់អាស៊ាន និងអន្តរជាតិ ថាបក្សប្រឆាំងកំពុងបង្កអន្តរាយ
នាយករដ្ឋមន្ត្រីស្តីទីលោកសខេងជាប្រធានក្រុមសមាជិកសភាភាគច្រើនគណបក្សកាន់អំណាចបានលើកឡើងក្នុងលិខិតចំហទៅកាន់ថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ាននិងបណ្តាប្រទេសលើពិភពលោកថា សមាជិកសភា គណបក្សប្រឆាំង បានកំពុងតែធ្វើឲ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យ ស្ថិរភាពនយោបាយ និងមុខមាត់កម្ពុជា ក្នុងឆាកអន្តរជាតិ ជុំវិញការចោទប្រកាន់រាជរដ្ឋាភិបាលដោយគ្មានមូលដ្ឋាន។ ...
តាំង វីដា
http://bit.ly/2bZD15u