Did you mean?
Clear

526 News found for "B Interpark Baseball〔WWW.RTЗЗ.TOP〕코드B77〕Point kruh Toto🧐valenciabcㄛtotoafrica🚒getafecfṼAnaliza puževe divljači🧄nct kino֒Niue CasinoजBrother Hold\'em🎻.dke/"

អ្នក​វិភាគ​៖ ការ​ដក​អាសនៈ​ពី​បក្ស​ប្រឆាំង​គ្មាន​ច្បាប់

កណ្តាលៈ ពីរ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ព្រមាន​ថា ការ​ធ្វើ​ពហិការ​របស់​គណបក្ស​ប្រឆាំង​មិន​ចូល​រួម​រដ្ឋសភា នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន លោក​កាន់​កាប់​អាសនៈ​ទាំង​អស់​ក្នុង​រដ្ឋសភា អ្នក​វិភាគ​ថ្លែង​កាល​ពី​ម្សិលមិញ​ថា គណបក្ស​ប្រជាជន​គ្មាន​មូលដ្ឋាន​ច្បាប់ និង​ភាព​ស្រប​ច្បាប់​ផ្នែក​នយោបាយ​ក្នុង​ការ​កាន់​អំណាច​ជា​រដ្ឋាភិបាល ក្រោម​ប្រព័ន្ធ​គណបក្ស​តែ​មួយ​ឡើយ។ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន ច្រាន​ចោល​ការ​អះអាង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ដូច​គ្នា​ដែរ ដោយ​អះអាង​ថា​ការ​ព្យាយាម​រឹប​អូស​យក​អាសនៈ​របស់​គណបក្ស​ប្រឆាំង ដែល​រដ្ឋាភិបាល​កំណត់​ថា មាន ៥៥ អាសនៈ​នោះ គឺជា​អំពើ​ខុស​ច្បាប់។ ក្នុង​សុន្ទរកថា​នៅ​ខេត្ត កណ្តាល កាល​ពី​ថ្ងៃ​សុក្រ លោក ហ៊ុន សែន បាន​ថ្លែង​ថា «តួលេខ​មិន​សំខាន់​ទេ​» ចំពោះ​គណបក្ស​ប្រជាជន ដែល​ត្រូវ​ការ​កូរ៉ុម​ដើម្បី​កាន់​អំណាច​នោះ។ លោក​បន្ថែម​ថា គណបក្ស​កាន់​អំណាច​នឹង​បង្កើត​រដ្ឋាភិបាល​គណបក្ស​មួយ​ដែល​ជំរុញ​ដោយ​អាសនៈ របស់​គណបក្ស​ប្រឆាំង ប្រសិន​បើ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ​ការ​កោះ​អញ្ជើញ​របស់​ ព្រះ​មហាក្សត្រ​ឲ្យ​ចូល​រួម​ប្រជុំ​បើក​រដ្ឋសភា​ដែល​ត្រូវ​ធ្វើ ឡើង​ក្នុង​រយៈ​ពេល ៦០ ថ្ងៃ​យ៉ាង​យូរ​បន្ទាប់​ពី​ការ​បោះឆ្នោត។ លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «សុពលភាព​នៃ​អភ័យ​ឯកសិទិ្ធ​នឹង​កើត​មាន​ពេល​ស្បថ។ ប្រសិន​បើ​អ្នក​មិន​ចូល​រួម អ្នក​នឹង​ប្រឆាំង​ព្រះ​មហាក្សត្រ​»។ លោក​នាយក​រដ្ឋ​មន្រ្តី​បន្ថែម​ថា ការ​បែង​ចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​មាន​អាសនៈ​មួយ​ទៀត​ក្នុង​រដ្ឋសភា​នឹង​ធ្វើ​ឡើង​ដោយ​ស្រប​ ...

http://www.postkhmer.com/index.php/national/1-national-news/101841-2013-08-05-03-43-45

ជិត​ដល់​ថ្ងៃ​បោះឆ្នោត​អភិបាល​ក្រុង​សន្យា​ជាមួយ​អ្នក​បឹងកក់

ភ្នំពេញៈ នៅ​សល់​តែ​បួន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​បោះឆ្នោត លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ កាល​ពី​ម្សិលមិញ បាន​ចុះ​ទៅ​ជួប​អ្នក​ភូមិ​បឹងកក់ ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ អស់​រយៈ​ពេល​ជិត ៧ ឆ្នាំ​មក​ហើយ ដោយ​បាន​ធ្វើ​ការ​សន្យា​ជា​ថ្មី​ទៀត ចំពោះ​មុខ​អ្នក​ភូមិ​រងគ្រោះ​ថា លោក​នឹង​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​នេះ នៅ​ក្រោយ​ការ​បោះឆ្នោត។ លោក ប៉ា សុជាតិវង្ស បាន​ប្រាប់​អ្នក​ភូមិ​ឲ្យ​មាន​ការ​អត់ធ្មត់ និង​ជឿ​ជាក់ ចំពោះ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដោយ​លោក​បញ្ជាក់​ថា៖ «សូម​បង​ប្អូន​កុំ​បារម្ភ នៅ​ពេល​បោះឆ្នោត​រួច​រាល់ អាជ្ញាធរ​រាជធានី​នឹង​គិត​គូរ​ដោះស្រាយ​ជូន​បង​ប្អូន»។ អ្នក​ស្រី ហេង មុំ និង​ប្រជា​ពលរដ្ឋ​ប្រមាណ ១៥ គ្រួសារ ដែល​បាន​ដក​ខ្លួន​ចេញ​ពី​ក្រុម​អ្នក​ស្រី ទេព វន្នី បាន​សម្ដែង​ការ​ស្វាគមន៍ និង​អបអរ​សាទរ​ជា​ខ្លាំង ដោយ​បាន​ចាត់​ទុក​វត្តមាន​របស់​លោក ប៉ា សុជាតិវង្ស និង​ក្រុម​ការងារ ដែល​បាន​ចុះ​ត្រួត​ពិនិត្យ​ដល់​លំនៅឋាន​របស់​ពួក​គាត់​ដោយ​ផ្ទាល់​នេះ​ថា ជា​សញ្ញា​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​មួយ ដែល​ពួក​គាត់​បាន​ទន្ទឹង​រង់​ចាំ​អស់​រយៈ​ពេល​ជិត ៧ ឆ្នាំ​មក​ហើយ។ អតីត ...

​ឃុត សុភចរិយា
http://www.postkhmer.com/index.php/national/1-national-news/101253-2013-07-24-02-51-53

សង្គម​ស៊ីវិល​ស្នើ​ព្រះ​មហាក្សត្រ​ពន្យារ​ប្រជុំ​សភា​ដើម្បី​ចរចា​បន្ត

ភ្នំពេញៈ ខណៈ​ដែល​ព្រះ​មហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី កាល​ពី​ថ្ងៃ​ពុធ បាន​ជំរុញ​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​នៃ​គណបក្ស​ប្រឆាំង​ឲ្យ​ចូល​រួម​ក្នុង​ អង្គ​ប្រជុំ​បើក​រដ្ឋសភា​ថ្មី​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ ទី២៣ ខែ កញ្ញា ក្រុម​សង្គម​ស៊ីវិល​បាន​ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​នឹង​អំពាវនាវ​ដល់​ព្រះ​បរម​រាជវាំង​ទុក​ពេល​បន្ថែម​សម្រាប់​គណបក្ស​ នយោបាយ​ចរចា​គ្នា។ គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ប្រជុំ​តទល់​គ្នា​ចំនួន​ពីរ​លើក​ក្នុង​សប្តាហ៍​នេះ​ដើម្បី​ស្វែង​រក ​ចំណុច​រួម ខណៈ​ដែល​ថ្ងៃ​កំណត់​បង្កើត​រដ្ឋាភិបាល​កំពុង​តែ​ខិត​ជិត​មក​ដល់។ កិច្ច​ប្រជុំ​លើក ទី១ បាន​ចេញ​សេចក្តី​ប្រកាស​រួម​ដែល​បាន​សន្យា​ថា​នឹង​ធ្វើ​កំណែ​ទម្រង់​ដល់ ដំណើរការ​បោះឆ្នោត ចំណែក​ឯ​កិច្ច​ប្រជុំ​លើក ទី២ ពុំ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ទេ ដោយ​គណបក្ស​បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​កិច្ច​ពិភាក្សា​ផ្ទៃ​ក្នុង​មុន​ពេល​ រៀបចំ​កិច្ច​ប្រជុំ​ថ្មី​ទៀត។ រហូត​មក​ដល់​ពេល​នេះ គណបក្ស​ប្រឆាំង​បាន​អះអាង​ថា ការ​ធ្វើ​ពហិការ​ប្រជុំ​សភា​នៅ​ថ្ងៃ​ចន្ទ​នោះ នៅ​តែ​អាច​កើត​ឡើង។ ព្រះ​មហាក្សត្រ បាន​ឡាយ​ក្នុង​រាជសារ​ថា ៖ «យោង​តាម​មាត្រា ៨២ នៃ​រដ្ឋ​ធម្មនុញ្ញ ខ្ញុំ​សូម​ជម្រាប​ជូន​ឯកឧត្តម និង​លោក​ជំទាវ​ទាំង​អស់​មេត្តា​ជ្រាប​ថា ខ្ញុំ​នឹង​យាង​ជា​ព្រះ​រាជា​ធិបតី​ដ៏​ខ្ពង់​ខ្ពស់ ក្នុង​សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល ទី៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ ថ្ងៃ ទី២៣ ខែ កញ្ញា ឆ្នាំ ២០១៣។ ...

វង្ស សុខេង-មាស សុខជា
http://www.postkhmer.com/index.php/national/1-national-news/104135-2013-09-19-03-00-23

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បដិសេធ​ប្តឹង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ

ភ្នំពេញៈ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កាល​ពី​ម្សិលមិញ​បាន​សម្រេច​ដូច​នឹង​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដោយ​ច្រាន​ចោល​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្តឹង​សុំ​ឲ្យ​មាន​ការ ​ផ្ទៀង​ផ្ទាត់​តួលេខ​និង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ក្នុង​ខេត្ត បាត់ដំបង។ នៅ​ក្នុង​សវនាការ​ប្រហែល ២ ម៉ោង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​បាន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ចូល​ទៅ​ ក្នុង​បន្ទប់​សវនាការ​ដើម្បី​យក​ព័ត៌មាន​ទេ ប៉ុន្តែ​ក្រុម​យុវជន​គណបក្ស​នយោបាយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​ បន្ទប់​សវនាការ​។ បន្ទាប់​ពី​សម្រាក​រយៈ​ពេល​ជាង ៣ ម៉ោង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ច្រាន​ចោល​បណ្តឹង​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​ប្តឹង​ជំទាស់​សេចក្តី​សម្រេច​របស់ គ.ជ.ប ហើយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​តម្កល់​សេចក្តី​សម្រេច​របស់ គ.ជ.ប ថា ជា​សេចក្តី​សម្រេច​បាន​ការ។ ដើម​បណ្តឹង​លោក សួន ចំរើន មេធាវី ជូង ជូងី និង កេត ខី ដែល​ជា​តំណាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្យាយាម​ពន្យល់​អំពី​មូលហេតុ​និង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ដែល ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ការិយាល័យ​ចំនួន ២៣៣ ក្នុង​ខេត្ត បាត់ដំបង ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ហើយ​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ច្រាន​ចោល​សេចក្តី​សម្រេច​របស់ គ.ជ.ប ដោយ​អះអាង​ថា សេចក្តី​សម្រេច​របស់ គ.ជ.ប មិន​ឆ្លុះ​បញ្ចាំង​ពី​យុត្តិធម៌​និង​តម្លាភាព​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត។ លោក ជូង ជូងី បាន​ថ្លែង​បន្ត​ថា៖ ...

មាស សុខជា
http://www.postkhmer.com/index.php/national/1-national-news/103484-2013-09-05-02-50-13

លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​ត្រៀម​ខ្លួន​ធ្វើ​បាតុកម្ម

កណ្តាលៈ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី កាល​ពី​ម្សិលមិញ បាន​ប្រាប់​ទៅ​ក្រុម​អ្នក​គាំទ្រ​ក្នុង​ខេត្ត កណ្តាល​ឲ្យ​រៀបចំ កន្ទេល ខ្នើយ អង្ករ និង​ត្រៀម​ខ្លួន​សម្រាប់​ការ​តវ៉ា​រយៈ​ពេល​យូរ​ជាង​មុន ខណៈ​ដែល​លោក និង​លោក កឹម សុខា ដែល​ជា​ប្រធាន និង​អនុ​ប្រធាន​បាន​គូស​បង្ហាញ​អំពី​ផែនការ​សម្រាប់​ការ​តវ៉ា​នៅ​ទីលាន​ ប្រជាធិបតេយ្យ​ដែល​អាច​អូស​បន្លាយ​រយៈ​ពេល​ច្រើន​ថ្ងៃ​ឬ​យូរ​ជាង​នេះ។ ថ្លែង​ទៅ​កាន់​ប្រជាជន​ប្រមាណ ២០០០ នាក់​ក្នុង​ស្រុក ខ្សាច់កណ្តាល មួយ​ថ្ងៃ​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រកាស​ លទ្ធផល​ផ្លូវ​ការ​បញ្ជាក់​ពី​ការ​ឈ្នះ​របស់​គណបក្ស​កាន់​អំណាច​នៅ ក្នុង​ការ​បោះឆ្នោត​ខែ កក្កដា លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​ចូល​រួម​នៅ​ក្នុង​បាតុកម្ម ទូទាំង​ប្រទេស ដែល​ធ្វើ​ឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី១៥ កញ្ញា និង​បន្ត​យ៉ាង​ហោច​ណាស់​រហូត​ដល់​ថ្ងៃ​ទី១៧។ លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «យើង​នឹង [ធ្វើ​បាតុកម្ម] ច្រើន​ថ្ងៃ​ច្រើន​សប្តាហ៍។ ប្រសិន​បើ​ចាំ​បាច់​នឹង​ដើរ​ហែ​យើង​នឹង​ហែ»។ ...

មាស សុខជា និង Stuart White
http://www.postkhmer.com/index.php/national/1-national-news/103700-2013-09-10-04-02-02

សាលាក្រុង​ច្រាន​ចោល​សំណើ​បក្ស​សង្គ្រោះ​ជាតិ

ភ្នំពេញៈ សាលា​រាជធានី កាល​ពី​ម្សិលមិញ បាន​ច្រាន​ចោល​សំណើ​របស់​គណបក្ស​ប្រឆាំង ដែល​ស្នើ​សុំ​ធ្វើ​ការ​ប្រមូល​ផ្តុំ​ជា​ថ្មី​ទៀត នៅ​ទីលាន​ប្រជាធិតេយ្យ នៅ​ថ្ងៃ​អាទិត្យ​ដោយ​មាន​អ្នក​គាំទ្រ​ប្រមាណ ២០០០០ នាក់ ដោយ​ថ្លែង​ថា ពួក​គេ​មិន​អាច​ផ្តល់​សន្តិសុខ សម្រាប់​អ្នក​ចូល​រួម​ច្រើន​បែប​នេះ​បាន​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង មាន​គម្រោង​ធ្វើ «សមាជ​គណបក្ស» នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​អាទិត្យ នឹង​គ្រោង​ធ្វើ​បាតុកម្ម នៅ​ពេល​ក្រោយ​ក្នុង​ខែ​នេះ។ បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាង​សាលា​រាជធានី និង​គណបក្ស​ប្រឆាំង អ្នក​នាំ​ពាក្យ​សាលា​រាជធានី លោក ឡុង ឌីម៉ង់ បាន​ថ្លែង​ថា មន្រ្តី​សាលា​រាជធានី បាន​ថ្លែង​ថា ពួក​គេ អាច​អនុញ្ញាត​ឲ្យ​យ៉ាង​ច្រើន​បំផុត​ចំនួន ១០០០០ នាក់ ហើយ​គណបក្ស ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង មហា​ផ្ទៃ ប្រសិន​បើ​ពួក​គេ​គ្រោង​ធ្វើ​លើស​ចំនួន​នោះ។ លោក ឌីម៉ង់ បាន​ថ្លែង​បន្ត​ថា៖ «នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​ពួក​គេ​មិន​ត្រូវ​ប្រើ​ប្រាស់​វេទិកា​នោះ​ វាយប្រហារ​ព្រះ​មហាក្សត្រ​ឬ រាជ​រដ្ឋាភិបាល​ទេ»។ លោក​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវ​បាន​ណែនាំ មិន​ឲ្យ​ធ្វើ​ការ​ហែ​ក្បួន​ផង​ដែរ។ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញឫទិ្ធ ...

មាស សុខជា
http://www.postkhmer.com/index.php/national/1-national-news/104708-2013-10-02-03-37-10

កឹម សុខា មិន​ចូល​ជួប​អភិបាល​រាជធានី​តែ​នៅ​ប្រកាន់​ជំហរ​ធ្វើ​បាតុកម្ម

ភ្នំពេញៈ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ បាន​បដិសេធ​ជា​លើក​ទី ២ មិន​ទៅ​ជួប​តាម​ការ​អញ្ជើញ​របស់​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​នេះ​ឡើយ ប៉ុន្តែ​នៅ​តែ​ប្រកាន់​ជំហរ​ធ្វើ​មហា​បាតុកម្ម​លើក ទី៣ នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ការ​ដើរ​ដង្ហែ​ក្បួន រយៈ​ពេល ៣ ថ្ងៃ​តាម​ការ​គ្រោង​ទុក​ដដែល ដើម្បី​ទាមទារ​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត ចំពោះ​ភាព​មិន​ប្រក្រតី ក្នុង​ការ​បោះឆ្នោត ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ធ្វើ​ការ​តវ៉ា ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​បោះឆ្នោត​មក។ កាល​ពី​ថ្ងៃ សុក្រ តំណាង​គណបក្ស សង្គ្រោះ​ជាតិ ដែល​ជា​មេ​ក្រុម​ដឹក​នាំ​បាតុកម្ម បាន​ចូល​ទៅ​ជួប​ពិភាក្សា ពី​ការ​ធ្វើ​បាតុកម្ម ជាមួយ​មន្ត្រី​សាលា​រាជធានី ម្តង​រួច​មក​ហើយ ប៉ុន្តែ​ជំនួប​នោះ មិន​ទាន់​មាន​ការ​ព្រម​ព្រៀង​គ្នា​នៅ​ឡើយ​ទេ ដោយ​សាលា​រាជធានី​តម្រូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ការ​ជួប​ជុំ​តែ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មាន​អ្នក​ចូល​រួម​ត្រឹម​មួយ​ម៉ឺន​នាក់ នឹង​មិន​អនុញ្ញាត​ឲ្យ​ដើរ​ដង្ហែ​ក្បួន​ឡើយ។ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ពី​ខេត្ត ...

ម៉ៃ ទិត្យថារ៉ា
http://www.postkhmer.com/index.php/national/1-national-news/105355-2013-10-21-03-00-08

សង្គម​ស៊ីវិល​ខក​ចិត្ត​នឹង​ការ​ចូល​រួម​ស៊ើប​អង្កេត​ការ​បោះឆ្នោត

ភ្នំពេញៈ ក្តី​រំពឹង​របស់​សង្គម​ស៊ីវិល​ដែល​សង្ឃឹម​ថា នឹង​បាន​ចូល​រួម​ក្នុង​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី នៃ​ការ​បោះឆ្នោត​ទំនង​ជា​រលាយ​ទៅ​វិញ បន្ទាប់​ពី​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប កាល​ពី​ម្សិលមិញ​អះអាង​ថា ពួក​គេ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ដើរ​តួ​ត្រឹម​តែ​ជា​អ្នក​សង្កេត​ការណ៍​តែ​ ប៉ុណ្ណោះ។ លោក ជាម យៀប បាន​បដិសេធ​មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ដែល​លើក​ឡើង​ថា រដ្ឋាភិបាល​បាន​សម្រេច​មិន​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ជា សមាជិក​សកម្ម នៃ​គណៈកម្មការ​នេះ​ទេ​ឬ ប៉ុន្តែ​លោក​បាន​ប្រាប់​ផ្ទាល់​មក​ភ្នំពេញ ប៉ុស្តិ៍ ថា ពួក​គេ​នឹង​ដើរ​តួនាទី​នៅ​ក្នុង​កម្រិត​សកម្ម​ខ្លាំង​ជាង​មុន​។ លោក​បន្ត​ថា៖ «ប្រសិន​បើ [អង្គការ​ក្រៅ​រដ្ឋាភិបាល] គ្រាន់​តែ​ចូល​រួម​ស្តាប់​ឬ​សង្កេត​ការណ៍ នោះ​វា​គ្មាន​បញ្ហា​ទេ»។ បន្ទាប់​ពី​កិច្ច​ពិភាក្សា​ប្រកប​ដោយ​ផ្លែ​ផ្កា​រវាង​ក្រុម​សង្គម​ស៊ីវិល ​និង​រដ្ឋ​មន្រ្តី​ក្រសួង មហា​ផ្ទៃ​លោក ស ខេង កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ទន្ទឹង​រង់​ចាំ​នូវ​តួនាទី​មួយ នៅ​ក្នុង​ការ​ស៊ើប​អង្កេត​បញ្ហា​នេះ។ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ជា​តំណាង​មួយ​រូប​ក្នុង ចំណោម​តំណាង​សង្គម​ស៊ីវិល​ដែល​ជួប​ពិភាក្សា​ជាមួយ លោក ស ខេង បាន​ថ្លែង​ថា លោក​មាន​ការ​ខក​ចិត្ត​នៅ​ពេល​ឮ អំពី​ការ​ផ្លាស់​ប្តូរ​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ថា ...

http://www.postkhmer.com/index.php/national/1-national-news/102343-2013-08-14-03-12-15

ការ​បាត់​អាសនៈ​នៅ​ខេត្ត កណ្តាល​ជា​ទឡ្ហីករណ៍​បញ្ជាក់​របស់​បក្ស​ប្រឆាំង

ភ្នំពេញៈ ដោយសារ​តែ​ការ​ច្រាន​ចោល​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ បោះឆ្នោត (គ.ជ.ប) ទៅ​លើ​បណ្តឹង​ទាំង​អស់​ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត ​កន្លង​ទៅ កាល​ពី​ចុង​សប្តាហ៍ គណបក្ស​ប្រឆាំង​កាល​ពី​ម្សិលមិញ​បាន​បង្ហាញ​ភ័ស្តុតាង អំពី​ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បោះឆ្នោត​ដោយ​លើក​យក​មណ្ឌល​មួយ ​ចំនួន​ធ្វើ​ជា​ទឡ្ហីករណ៍​បញ្ជាក់ អំពី​ភាព​មិន​ប្រក្រតី​ទាំង​នោះ ដែល​ធ្វើ​ឲ្យ​គណបក្ស​នេះ​បាត់បង់​អាសនៈ​របស់​ខ្លួន។ នៅ​ក្នុង​សិក្ខាសាលា​មួយ​ពី​ម្សិលមិញ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា រួម​ជាមួយ​នឹង តំណាង​ពី​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ខុម ហ្វ្រែល បាន​រិះគន់​ទៅ​លើ​ដំណើរការ​ផ្ទៀង​ផ្ទាត់​ការ​រាប់​សន្លឹក​ឆ្នោត របស់ គ.ជ.ប ជា​ពិសេស​កង្វះ​ឆន្ទៈ​របស់​ស្ថាប័ន​នេះ​ក្នុង​ការ​បើក​កញ្ចប់​សុវត្ថិភាព ដើម្បី​ផ្ទៀង​ផ្ទាត់​ទៅ​នឹង​លទ្ធផល​ដូច​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ បោះឆ្នោត​ឃុំ និង​ខេត្ត។ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​បង្ហាញ​ផង​ដែរ អំពី​ការ​សិក្សា​ករណី​មួយ​នៅ​ខេត្ត កណ្តាល​ដែល​តួលេខ​ផ្ទាល់​របស់​គណបក្ស​បង្ហាញ​ថា គណបក្ស​នេះ​ឈ្នះ​បាន​ចំនួន ៧ អាសនៈ មិន​មែន ៦ អាសនៈ​ដូច​លទ្ធផល​ប្រកាស​បច្ចុប្បន្ន​នេះ​ទេ ហើយ​លោក សម រង្ស៊ី ប្រដូច គ.ជ.ប ទៅ​នឹង​ចោរ​ដែល​បាន​លួច​ហើយ តែ​មិន​ព្រម​បង្ហាញ​អ្វី​នៅ​ក្នុង​កញ្ចប់​នោះ ដើម្បី​ពិនិត្យ​មើល​ថា ...

ភ្នំពេញប៉ុស្តិ៍
http://www.postkhmer.com/index.php/national/1-national-news/102562-2013-08-19-03-07-20

ក្រសួង មហាផ្ទៃ​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម ១ ថ្ងៃ កម្មករ​រារែក

ភ្នំពេញៈ កម្មករ និង​មេ​ដឹក​នាំ​សហជីព​ហាក់​ដូចជា​ខ្វែង​គំនិត​គ្នា កាល​ពី​ម្សិលមិញ នៅ​ពេល​សួរ​ថា​តើ​គាំទ្រ​បាតុកម្ម ដែល​គ្រោង​ធ្វើ​រយៈ​ពេល ៣ ថ្ងៃ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ដោយ​គណបក្ស​ប្រឆាំង ឬ​យ៉ាង​ណា ខណៈ​ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឲ្យ​ធ្វើ​តែ ១ ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី១៥ ដោយ​ហាម​មិន​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​នៅ​ពេល​យប់។ កាល​ពី​ថ្ងៃ​ម្សិលមិញ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​ធ្វើ​ មហា​បាតុកម្ម​ដោយ សន្តិវិធី​នៅ​ថ្ងៃ ទី១៥ កញ្ញា ចាប់​ពី​ម៉ោង ៦ ព្រឹក​ដល់​ម៉ោង ៦ ល្ងាច ហើយ​បាន​ហាម​ប្រមូលផ្តុំ​គ្នា​និង​ការ​ស្នាក់នៅ​ពេល​យប់​ដោយ​សារ​ត្រូវ​ចំ​ ថ្ងៃ​សិស្សានុសិស្ស​ប្រឡង។ យោង​តាម​យុទ្ធនាការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដំឡើង​ប្រាក់​ឈ្នួល​ អប្បបរមា​រហូត​ដល់ ១៥០ ដុល្លារ​អាមេរិក ហាក់​ដូច​ជា​មាន​ឥទិ្ធពល​ក្នុង​ចំណោម​កម្មករ​កាត់​ដេរ ក្នុង​ខណ្ឌ មាន​ជ័យ កាល​ពី​ម្សិលមិញ​។ ប៉ុន្តែ ប្រសិន​បើ​ការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​ភាព​រឹង មាំ​ក្នុង​ចំណោម​កម្មករ​កាត់​ដេរ​ទាំង​នោះ ទេ​ការ​សន្យា​របស់​ពួក​គេ​ម្នាក់​ចូល​រួម​បាតុកម្ម​ពី​ថ្ងៃ​អាទិត្យ​ដល់ ថ្ងៃ អង្គារ ក៏​ហាក់​ដូចជា​មិន​រឹង​មាំ​ដែរ។ បើ​ទោះ​បី​ជា​អ្នក​ស្រី លឹម លី អាយុ ៣៧ ឆ្នាំ អង្គុយ​តវ៉ា​នៅ​រោងចក្រ ...

ឆាយ ចន្ទនីដា & Sean Teehan
http://www.postkhmer.com/index.php/national/1-national-news/103922-2013-09-13-05-19-20

Amid stable outlook, Moody's confirms Cambodia credit rating

Moody’s Investors Service affirmed Wednesday Cambodia’s government issuer rating at b2 with a stable outlook, stating that recent labour unrest could result in only slightly slower economic growth this year. “Cambodia’s underlying credit strengths are expected to withstand the impact of recent political tensions and labor ...

The Cambodia Herald News Staff
http://www.thecambodiaherald.com/cambodia/detail/1?page=13&token=MmM0MmU3NmU4MmU

After bus company reneges on promises, a desperate union resumes protests

After the bus company Giant Ibis Transport delayed concluding negotiations with 30 laid off union employees, the workers continued protests at the company’s Sen Sok district station in Phnom Penh on Monday. ...

Eung Sea
https://cambojanews.com/after-bus-company-reneges-on-promises-a-desperate-union-resumes-protests/

Family of violently beaten government critic seeks justice

Phnom Penh police say they are investigating a brutal assault against a vocal critic of government policies, as civil society groups say the incident is the latest in an ongoing crackdown on critical voices. ...

Khuon Narim
https://cambojanews.com/family-of-violently-beaten-government-critic-seeks-justice/

Son Chhay found guilty for defamation, ordered to pay CPP $750,000

The Phnom Penh court on Friday ordered opposition Candlelight Party vice president Son Chhay to pay the ruling CPP 3 billion riel ($750,000) in damages, finding him guilty of defamation for saying that voting fraud occurred during the June commune elections. ...

Sorn Sarath
https://cambojanews.com/son-chhay-found-guilty-for-defamation-ordered-to-pay-cpp-750000/

Supreme court upholds 2018 “Adhoc 5” bribery convictions

The Supreme Court on Friday upheld the 2018 bribery convictions of five current and former staffers of human rights group Adhoc, concluding the appeal process in a criminal case that critics have said failed to substantiate the charges. ...

Khuon Narim
https://cambojanews.com/supreme-court-upholds-2018-adhoc-5-bribery-convictions/

For overseas Khmer citizens, voting requires a costly trip home

Tuon Sopheara, a Cambodian migrant worker in South Korea, wants to vote in the upcoming July elections but cannot afford the plane ticket home. ...

Khuon Narim
https://cambojanews.com/for-overseas-khmer-citizens-voting-requires-a-costly-trip-home/

Prime minister’s relative receives 30 hectares of Mondulkiri forest land

Government official Dy Panha received 30.79 hectares of land in northeastern Mondulkiri province cut from forest cover in a September sub-decree released publicly earlier this year.  ...

Eung Sea and Khuon Narim
https://cambojanews.com/prime-ministers-relative-receives-30-hectares-of-mondulkiri-forest-land/

Former opposition activists arrested for Facebook posts insulting the king

 Two former opposition activists were arrested Tuesday and charged with incitement and insulting the King for Facebook posts commenting on the relationship between King Norodom Sihamoni and Prime Minister Hun Sen. ...

Sorn Sarath
https://cambojanews.com/former-opposition-activists-arrested-for-facebook-posts-insulting-the-king/

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

4evFv
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!