កសិកម្ម និង ការនេសាទ
សហភាពអឺរ៉ុបផ្តល់ជំនួយ ១៥លានអឺរ៉ូ ដើម្បីធ្វើទំនើបកម្មកសិកម្មកម្ពុជា ជំរុញការនាំចេញ
សហភាពអឺរ៉ុប (EU) កាលពីថ្ងៃសុក្របានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១៥ លានអឺរ៉ូ ប្រមាណ ១៦,៣៨ លានដុល្លារ ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មរបស់កម្ពុជា និងកែលម្អលទ្ធភាពទទួលបានរបស់កសិករទាំងទីផ្សារក្នុងស្រុក និងពិភពលោក។ ...
ស៊ុំ ម៉ាណេត
https://www.khmertimeskh.com/501654845/eu-grants-e15-million-to-modernize-cambodias-agriculture-boost-exports/
ក្រុមហ៊ុនចិនចំនួន៥០ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
តំណាងក្រុមវិនិយោគិនចិនសរុបប្រមាណ ៥០ក្រុមហ៊ុន មកពីខេត្តហ៊ឺណាន សាធារណរដ្ឋប្រជាមានិតចិន បានមកកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅបន្ថែមទៀតរវាងប្រទេសទាំងពីរ។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/ILkan
រដ្ឋមន្ត្រីក្រសួងកសិកម្មលើកទឹកចិត្តប្រជាកសិករដាំម្ទេស ឱ្យចូលរួមក្នុងសហគមន៍កសិកម្មទំនើប
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានជំរុញ និងលើកទឹកចិត្តប្រជាកសិករដាំម្ទេសចូលរួមក្នុងសហគមន៍កសិកម្មទំនើបឱ្យបានកាន់តែច្រើន ព្រោះការចូលរួមនេះនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ជាពិសេសការធានាផ្នែកទីផ្សារ និងតម្លៃ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-3-7-920-261535
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៖ ការលើកទឹកចិត្តផ្នែកគយនឹងជំរុញវិស័យស្វាយចន្ទី
កាលពីថ្ងៃអង្គារ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពីការលើកទឹកចិត្តផ្នែកគយរបស់រដ្ឋាភិបាលសម្រាប់ការកែច្នៃ ការនាំចេញ និងនាំចូលស្វាយចន្ទី។ ...
មុំ គន្ធា
https://bit.ly/4isHUCw
កុមារកម្ពុជាស្នើឱ្យមេដឹកនាំពិភពលោកយកចិត្ដទុកដាក់លើអាហារូបត្ថម្ភកុមារនៅវេទិកាអាស៊ីប៉ាស៊ីហ្វិក
បេក្ខភាពមេដឹកនាំយុវជនកម្ពុជាអាយុ ១៥ ឆ្នាំ បានចូលរួមវេទិកាអាស៊ីប៉ាស៊ីហ្វិកលើកទី ១២ ស្តីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (APFSD) ដោយអំពាវនាវដល់មេដឹកនាំក្នុងតំបន់ឱ្យវិនិយោគលើអាហាររូបត្ថម្ភរបស់កុមារ ការកែលម្អបច្ចេកទេសកសិកម្ម និងការយល់ដឹងកាន់តែច្រើនអំពីអាហារដែលមានសុខភាពល្អ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-3-5-1534-261514
នាយករដ្ឋមន្ត្រីកម្ពុជាថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រាមធ្យមរង្វង់ ៦.៥%
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រសាសន៍ថាកាលពីម្សិលមិញថា រាជរដ្ឋាភិបាលកម្ពុជា មានសុទិដ្ឋិនិយមខ្ពស់ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៦.៥ ភាគរយសម្រាប់ទសវត្សរ៍ក្រោយ។ ...
ញ៉ាន ចំរ៉ុង
https://shorturl.at/3j6RD
ទុនជាង១ពាន់លាន ក្រុមហ៊ុនវៀតណាម THACO អភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាអាចរកចំណូល៨០០លានក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៨
THACO AGRI ជាបុត្រសម្ព័ន្ធក្រុមហ៊ុន TRUONG HAI GROUP CORPORATION (THACO) របស់វៀតណាម និងបានចាប់ផ្ដើមអភិវឌ្ឍវិស័យកសិកម្មដោយផ្ដោតសំខាន់លើចេក គោ និងបន្លែហូបផ្លែដទៃទៀត នៅក្នុងខេត្ដក្រចេះ និងខេត្ដរតនគិរី កាលពីឆ្នាំ២០១៨ បានប៉ាន់ប្រមាណថា ក្រុមហ៊ុនអាចរកប្រាក់ចំណេញ ៨០០លានដុល្លារក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៨។ ...
ហុង រស្មី
https://www.postkhmer.com/business/2025-2-17-1541-261351
ក្រសួងពាណិជ្ជកម្ម៖ ការកែលម្អផលិតកម្មក្នុងស្រុក និងការពង្រីកទីផ្សារជាគន្លឹះនៃកំណើនសេដ្ឋកិច្ច
កាលពីថ្ងៃព្រហស្បតិ៍ក្រសួងពាណិជ្ជកម្មបានលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាក្រុមហ៊ុនផលិតក្នុងស្រុកឱ្យផលិតផលិតផលដែលឆ្លើយតបនឹងតម្រូវការទីផ្សារ និងមានការប្រកួតប្រជែងដើម្បីជំនួសទំនិញនាំចូលមួយចំនួន។ ...
មុំ គន្ធា
https://shorturl.at/GfJSq
អ្នកវិនិយោគចិនត្រូវបានលើកទឹកចិត្តឲ្យវិនិយោគលើវិស័យកសិកម្មរបស់កម្ពុជា
កាលពីម្សិលមិញក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានជំរុញឱ្យវិនិយោគិនពិចារណាក្នុងការបង្កើតខ្សែចង្វាក់ផលិតកម្មក្នុងវិស័យ កសិកម្ម ជាពិសេសការកែច្នៃស្វាយចន្ទីដែលជាគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរ។ ...
មុំ គន្ធា
https://shorturl.at/ds2W7
អ្នកវិនិយោគត្រូវបានជំរុញឱ្យទាញយកសក្តានុពលពីវិស័យស្វាយចន្ទីដែលកំពុងកើនឡើងនៅកម្ពុជា
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃអង្គារបានជំរុញឱ្យក្រុមហ៊ុនធំៗចំនួនពីរពិចារណាក្នុងការវិនិយោគលើវិស័យកសិឧស្សាហកម្ម ជាពិសេសឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា។ ...
មុំ គន្ធា
https://shorturl.at/tXTJZ
ចក្រភពអង់គ្លេសស្វែងរកការបង្កើននាំចូលផលិតផលកសិកម្មពីកម្ពុជា ខណៈដែលកសិករជំរុញឱ្យមានការគាំទ្របន្ថែម
អ្នកបញ្ជាទិញនាំមុខគេរបស់ចក្រភពអង់គ្លេសចំនួនប្រាំពីរដែលមកពីឧស្សាហកម្មអង្ករ គ្រាប់ស្វាយចន្ទី និងផ្លែឈើស្ងួតកំពុងមកទស្សនកិច្ចប្រទេសកម្ពុជាចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីស្វែងរកឱកាសអាជីវកម្ម និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយអ្នកផលិតកសិកម្មក្នុងស្រុក។ ទន្ទឹមនឹងនោះ កសិករក្នុងស្រុកកំពុងអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀត ដើម្បីបង្កើនការនាំចេញផលិតផលកសិកម្ម។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/uk-buyers-seek-to-raise-rice-cashew-imports-from-cambodia-as-farmers-urge-more-support/
កង្វះកម្លាំងពលកម្មធ្វើឱ្យផលិតផលមៀនប៉ៃលិន ខាតបង់ជាងពាក់កណ្តាល
បញ្ហាកង្វះកម្លាំងពលកម្ម ចំពេលរដូវកាលប្រមូលផល បានធ្វើឱ្យបរិមាណផ្លែមៀនប៉ែលិនដែលប្រមូលបាននៅដើមឆ្នាំ ២០២៥ នេះខូតខាតជាង ៥០ភាគរយនៃទិន្នផលដែលមានសរុប ខណៈតម្លៃផ្លែមៀនប៉ៃលិន បានធ្លាក់ចុះជាង ១០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-2-12-141-261312
ក្រុមហ៊ុន Arvin International Marketing INC បង្ហាញចំណាប់អារម្មណ៍បញ្ជាទិញអង្ករពីកម្ពុជា
ក្រុមហ៊ុន Arvin International Marketing INC ដែលជាអ្នកផ្គត់ផ្គង់ និងចែកចាយអំបិលធំជាងគេនៅប្រទេសហ្វីលីពីន បានបង្ហាញចំណាប់អារម្មណ៍បញ្ជាទិញអង្ករពីប្រទេសកម្ពុជាដើម្បីចែកចាយនៅក្នុងទីផ្សារនៅក្នុងប្រទេសរបស់ខ្លួន។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-2-11-1756-261304
រដូវប្រាំងឆ្នាំនេះសីតុណ្ហភាពទាបជាងឆ្នាំមុន រដូវវស្សានឹងចាប់ផ្ដើមលឿន
ក្នុងឆ្នាំ២០២៥នេះ សីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមានឹងទាបជាងឆ្នាំ២០២៤ ហើយសីតុណ្ហភាពមធ្យមទូទាំងប្រទេសចន្លោះពីអប្បបរមា ២០°C និងមធ្យមអតិបរមា ៣៧°C ចាប់ពីខែកុម្ភៈដល់ដើមខែមីនា ដែលត្រជាក់ជាងឆ្នាំ២០២៤។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-2-6-180-261277
ការផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាល បានជួយបង្កើនផលិតកម្មស្រូវដល់ ១៣លានតោន
លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានមានប្រសាសន៍ថា ការផ្តល់ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលដើម្បីរក្សាស្ថិរភាពតម្លៃកសិផល និងផ្គត់ផ្គង់ជីវភាពរស់នៅរបស់កសិករមានប្រសិទ្ធភាពខ្ពស់ ដោយបង្កើនផលិតកម្មស្រូវពី ៩ ...
ស៊ុំ ម៉ាណេត
https://shorturl.at/uqyVA
កសិករខេត្តបន្ទាយមានជ័យប្រែពីក្រុមតូចមួយ ទៅជាសហករណ៍មានមហិច្ឆតាធ្វើស្រែរាប់សិបហិកតា
គំនិតផ្តួចផ្តើមនៅក្នុងឆ្នាំ២០០៩ បានប្រែកសិករមួយក្រុមទៅជាសហករណ៍មួយ ពោរពេញដោយការប្រមូលផលស្រូវ ទទួលបានប្រាក់ចំណេញ និងទំនុកចិត្ត កើនឡើងជាលំដាប់ ដោយសារទទួលបានការគាំទ្រដោយគម្រោងការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប ហៅកាត់ថា PCRL របស់អង្គការស្បៀងអាហារ និងកសិកម្មនៃអង្កការសហប្រជាជាតិ ហៅកាត់ថា FAO។ ...
Sangeetha Amarthalingam
https://kiripostkhmer.com/stories/banteay-meanchey-farmers-sow-seeds-of-change
ការនាំចេញផលិតផលកសិកម្មមានការកើនឡើងគួរឱ្យកត់សម្គាល់
របាយការណ៍ផ្លូវការរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ប្រទេសកម្ពុជាមើលឃើញពីការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងការនាំចេញផលិតផលកសិកម្មដែលមានសក្តានុពលនៅឆ្នាំ២០២៤។ ...
ជា វណ្ណយុទ្ធ
https://shorturl.at/rXoNJ
លោករដ្ឋមន្ត្រីឌិត ទីណា៖ កម្ពុជាបើកចំហដល់គ្រប់អ្នកវិនិយោគផ្នែកកសិកម្មទាំងអស់
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីម្សិលមិញបានមានប្រសាសន៍ថា ប្រទេសកម្ពុជាបើកចំហដល់គ្រប់អ្នកវិនិយោគទាំងអស់ដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យកសិកម្ម។ ...
មុំ គន្ធា
https://shorturl.at/F8oGj
អាស៊ាន-អូស្ត្រាលី កសាងជណ្ដើរត្រីសម្រាប់ការបំលាស់ទីតាមជីវសាស្ដ្រដើម្បីជលផលចីរភាព
ទន្លេមេគង្គ ជាធនធានដ៏សំខាន់ដែលហូរកាត់ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម បានដើរតួនាទីសំខាន់ក្នុងការចិញ្ចឹមជីវិតមនុស្សរាប់លាននាក់។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-2-5-1557-261255
លោកនាយករដ្ឋមន្រ្តីបានជួបជាមួយកសិករដាំស្វាយចន្ទី និងកោតសរសើរសហគមន៍កសិកម្មចំពោះការខិតខំប្រឹងប្រែង និងការរួមចំណែកក្នុងវិស័យកសិកម្ម
នៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំសហគមន៍កសិកម្មទំនើបដែលផ្តោតលើដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ។ ...
មុំ គន្ធា
https://shorturl.at/EiAWA
ប្រព័ន្ធធារាសាស្ត្រដែលមានលក្ខណៈពេញលេញ ផ្តល់លទ្ធភាពឱ្យកសិករធ្វើស្រែបាន ៣ ដងក្នុងមួយឆ្នាំ
ពីរថ្ងៃបន្ទាប់ពីបានចុះពិនិត្យខេត្តតាកែវ និងកំពង់ធំ ដែលប្រឈមនឹងការខ្វះខាតទឹកក្នុងរដូវប្រាំង លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីម្សិលមិញបានថ្លែងថា ប្រព័ន្ធធារាសាស្ត្រដែលមានលក្ខណៈពេញលេញ ដែលជាគម្រោងមួយក្រោម “កម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា ដំណាក់កាលទី២” (CAVAC II ) ធានាការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់កសិករ ដោយអាចឱ្យពួកគាត់ធ្វើស្រែបានដល់ទៅបីដងក្នុងមួយឆ្នាំ។ ...
ញាន ចំរុង
https://shorturl.at/PQWk4
ស្រូវប្រាំងប្រមាណ៣ម៉ឺនហិកតា ក្នុងខេត្តចំនួន៨ កំពុងប៉ះពាល់ដោយសារការខ្វះខាតទឹក
យ៉ាងហោចណាស់ស្រូវប្រាំងប្រមាណ៣ម៉ឺនហិកតា ក្នុងខេត្តចំនួន៨ បានកំពុងទទួលរងផលប៉ះពាល់ដោយការខ្វះខាតទឹក ហើយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធបាននឹងកំពុងតែបូមទឹកជួយសង្រ្គោះ ដែលមិនបណ្តាលឱ្យមានការខូចខាតណាមួយនោះទេ គិតមកដល់ត្រឹមថ្ងៃទី២៣ ខែមករានេះ។ នេះបើយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-1-24-1133-261178
វិស័យកសិកម្មកម្ពុជា កាន់តែមានភាពធន និងដើរតួនាទីសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ
កសិកម្ម គឺជាវិស័យអាទិភាពដ៏សំខាន់មួយរបស់កម្ពុជាដែលចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការធានាសន្តិសុខស្បៀង បង្កើតឱកាសការងារ និងប្រាក់ចំណូលទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាការនាំចេញទៅទីផ្សារអន្តរជាតិ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-1-23-1820-261174
ទឹកប្រាក់នៃការនាំចេញផលិតផលកៅស៊ូក្នុងឆ្នាំ ២០២៤ កើនឡើងជាង ៣៦ ភាគរយ
កម្ពុជារកចំណូលបានជាង ៦៧១ លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ទៅទីផ្សារអន្តរជាតិកាលពីឆ្នាំ ២០២៤ ដោយកើនឡើងជាង ៣៦ ភាគរយបើធៀបនឹងឆ្នាំ ២០២៣ ខណៈតម្លៃជ័រកៅស៊ូ ក៏បានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ផងដែរ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-1-23-1431-261169