ក្រសួង​នឹង​សហការ​ប្រឆាំង​ការលក់​សាច់​សត្វព្រៃ បន្ទាប់ពី​ដោះ​អន្ទាក់​បាន​ជាង​ ៦​ ម៉ឺន

ក្រសួងបរិស្ថាន​ថា​​នឹង​សហការ​ជាមួយ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​អនុវត្ដ​ច្បាប់​ទប់ស្កាត់​ការលក់ដូរ​សាច់​សត្វព្រៃ​ខុសច្បាប់​នៅ​កម្ពុជា បន្ទាប់ពី​មន្ត្រី​ឧទ្យានុរក្ស​រួម​ជាមួយ​អង្គការ​ដៃគូ និង​សហគមន៍​ដោះ​អន្ទាក់​ពី​តាម​តំបន់​ការពារ​ធម្មជាតិ​នានា​បាន​ជាង​ ៦ ​ម៉ឺន​អន្ទាក់​កាលពី​ឆ្នាំមុន ដែល​កើនឡើង​ជាង​ ២០% បើ​ធៀប ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-01-21-1004-230403.html

ក្រសួងបរិស្ថាន​បង្ហាញ​ទិន្នន័យ​នៃ​វត្តមាន​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ ដែល​ត្រូវបាន​ថត​បាន​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ចំនួន ​៣

ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​១៤ ខែមករា នេះ បានធ្វើការ​បង្ហាញ​ពី​ទិន្នន័យ​នៃ​វត្តមាន​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ ដែល​ត្រូវបាន​ថត​បាន​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ចំនួន​៣ គឺ​ខេត្តពោធិ៍សាត់ បាត់ដំបង និង​ខេត្តកោះកុង​។​ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-01-15-0906-230100.html

ហ្វូង​សត្វ​ស្លាប​ជិត​ផុត​ពូជ​ដ៏​ច្រើន​ក្បាល​មក​ដល់​កម្ពុជា ​ក្នុង​អំឡុងពេលបំលាស់ទីជំរក​ប្រចាំ​ឆ្នាំ

អង្គការអភិរក្សមួយបាននិយាយកាលពីថ្ងៃពុធថា ហ្វូងសត្វស្លាបចំណាកស្រុកដែលជិតផុតពូជធ្ងន់ធ្ងរ សត្វចាបពណ៌លឿង (yellow-breasted bunting) បានមកដល់តំបន់ការពារបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ ភាគខាងត្បូងនៃប្រទេសកម្ពុជា ក្នុងអំឡុងការបំលាស់ទីជំរកប្រចាំឆ្នាំរបស់ពួកវា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/337dAfO

មន្ត្រី​ប្រគល់​ផ្សោត​ងាប់​ឱ្យ​អង្គការ​ WWF ​ដើម្បី​ស្រាវជ្រាវ​

លោក​ ម៉ុក ពន្លក នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៩ ខែមករា​ថា សត្វ​ផ្សោត​ ១​ ក្បាល​ដែល​ងាប់​លើ​ឆ្នេរ​ខ្សាច់​នៅ​ភូមិ​ក្បាលកោះ សង្កាត់​កោះ​ទ្រង់ ក្រុង​ក្រចេះ ត្រូវ​បានប្រគល់​ទៅឱ្យ​ក្រុម​ស្រាវជ្រាវ​នៃ​អង្គការ WWF ហើយ​ប៉ុន្តែ​នៅ​មិនទាន់មាន​របាយការណ៍​បញ្ជាក់​យ៉ាងណា​នៅឡើយ​ទេ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-01-10-0927-229697.html

ការនាំចេញ​ផលិតផល​សត្វ​ក្នុង​ឆ្នាំ​ ២០២១ មាន​ទឹកប្រាក់​ជាង $៦៦ ​លាន

កម្ពុជា​ទទួលបាន​ចំណូល​ ៦៦,១៣ ​លាន​ដុល្លារ​ពី​ការនាំចេញ​ផលិតផល​សត្វ ​(​សត្វ​រស់​, សាច់ និង ស្បែក​) ​កាលពី​ឆ្នាំ​ ២០២១ កើនឡើង ៤០,១ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែលមាន​ ៤៧,១៨ ​លាន​ដុល្លារ​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-01-06-1459-229550.html

សត្វ​ស្លាប​៣​ប្រភេទ​ទៀត និង​សត្វ​ទោច​មកុដត្រូវបាន​ព្រលែងនៅក្នុង​ឧទ្យាន​អង្គរ​

សត្វ​ស្លាប៣ប្រភេទ មាន​ចំនួន​១៨​ក្បាល​ និង​សត្វ​ទោចមកុដ​២​ក្បាល​ទៀត ត្រូវ​បាន​ព្រ​លែងនៅក្នុង​ឧទ្យាន​អង្គរ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3qrahrg

WCS និង​មន្ត្រី​បរិស្ថាន​ខេត្តព្រះវិហារ ចាប់ផ្តើម​សិក្សា​អំពី​សត្វ​ទោច​មកុដ​នៅ​តំបន់​ភ្នំ​ត្បែង

ក្រុម​ស្រាវជ្រាវ​ជីវចម្រុះ​នៃ​អង្គការ​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ បានចាប់ផ្តើម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​វត្តមាន​សត្វ​ទោចមកុដ នៅក្នុង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តព្រះវិហារ ដែល​ការសិក្សា​នេះ​មាន​រយៈពេល​ ៦ ​ខែ ខណៈ​កម្ពុជា​មាន​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​នេះ​ប្រមាណ ៣៥ ០០០ ​ក្បាល គឺ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-12-27-1023-228953.html

រូបភាព​សត្វ​ឈ្លូស​យក្ស​ត្រូវបាន​ថត​ឃើញ​ជា​លើកដំបូង​ នៅ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​

រូប​ភាពជា​លើកដំបូង​បង្អស់​នៃ​សត្វ​ឈ្លូស​យក្ស​ដែលជា​ប្រភេទ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត​នៅ​ប្រទេស​កម្ពុជា​ ​ត្រូវបាន​ក្រសួងបរិស្ថាន​បង្ហាញ​ដល់​សាធារណជន​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃ​សៅរ៍​ទី​១៨​ខែធ្នូ​នេះ ក្រោយពី​ត្រូវបាន​ថត​កាលពី​ខែមីនា​កន្លងមកនេះ​។​ ...

ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2021-12-18-1507-228526.html

សត្វស្វា​ ១៨ ​ក្បាល​ដែល​រំខាន​ និង​បង្ក​ការភ័យខ្លាច​ដល់​ពលរដ្ឋ​នៅ​តំបន់​វត្តភ្នំ ​ត្រូវបាន​ចាប់​យកទៅ​ភ្នំ​តាម៉ៅ

ស្វា​កាចៗ​ចំនួន​ ១៨ ​ក្បាល ដែល​អុកឡុក​ និង​បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ព្រំប្រទល់​រវាង​សង្កាត់​ស្រះចក និង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ នាពេល​កន្លងមក ត្រូវ​បាន​មន្ត្រី​ជំនាញ​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ ចាប់យក​ទៅកាន់​ភ្នំ​តាម៉ៅ កាលពី​រសៀល​ថ្ងៃទី​ ៦ ធ្នូ​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2021-12-08-0941-228010.html

​អន្ទាក់​ជាង​ ១៩.០០០​ ត្រូវ​បាន​គេ​ដក​ចេញពី​ភ្នំក្រវាញ​

​មន្ត្រី​អនុរក្ស​អង្គការ​សម្ព័ន្ធ​សត្វព្រៃ​បាន​ដក​អន្ទាក់​ជាង​ ១៩.០០០​ ក្បាល​នៅ​ភ្នំក្រវាញ​ក្នុង​រយៈពេល​ ៩​ ខែ​ដើមឆ្នាំ​នេះ​។​​ ...

សុន មិនា
https://www.khmertimeskh.com/50974405/more-than-19000-snares-removed-at-the-cardamom-mountain/

ក្រុម​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា បន្ត​រកឃើញ​សម្បុក​សត្វ​ស្លាប​ទឹក​មានការ​កើនឡើង​នៅឆ្នាំនេះ ក្នុង​តំបន់ការពារ​បឹង​ព្រែក​ល្ពៅ​ ខេត្តតាកែវ

ក្រុម​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា បន្ត​រកឃើញ​សម្បុក​សត្វ​ស្លាប​ទឹក​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​ខេត្តតាកែវ នៅ​ឆ្នាំ ២០២១ បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2021-11-14-1750-226754.html

ឧទ្យានុរក្ស​តំបន់​រ៉ាមសារ​បឹង​ទន្លេ​ឆ្មា​ បាន​រក​ឃើញសម្បុក​អកត្រី​ក្បាល​ប្រផេះ​ចំនួន ១០ នៅ​ក្នុង​ខែ​តុលា

ឧទ្យានុរក្ស​តំបន់​រ៉ាមសារ​បឹង​ទន្លេ​ឆ្មា​បាន​រក​ឃើញ​សម្បុក​អកត្រី​ក្បាល​ប្រផេះ​ចំនួន ១០ នៅ​ក្នុង​ខែ​តុលា។ អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​សង្ឃឹម​ថា សម្បុក​សត្វ​នេះ​នឹង​ត្រូវ​បាន​រក​ឃើញ​ច្រើន​ទៀត ព្រោះ​រដូវ​បន្ត​ពូជ​ឆ្នាំ​នេះ​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-11-05-1623-226318.html

វត្តមាន​កូន​ខ្ទីង​និង​ខ្ទីង​ជំទង់ ជាច្រើន​ត្រូវ​បាន​ថត​ឃើញ​ដោយ​ម៉ាស៊ីន​ថតស្វ័យ​ប្រវត្តិ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កម្ពុជា

ខណៈ​ពេល​ចំនួន​សត្វ​ខ្ទីង ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន​ការ​ធ្លាក់​ចុះ​ទាំង​នៅ​ក្នុង​សកលលោក និង​កម្ពុជា វត្តមាន​កូនខ្ទីង​និង​ខ្ទីងជំទង់​ជាច្រើន​ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការការពារ​ជម្រក​និងសុវត្ថិភាព​សត្វ​ព្រៃ​កាន់​តែ ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2021-11-06-0932-226326.html

មន្ត្រី​អំពាវនាវ​ឱ្យមាន​ការថែរក្សា​សត្វ​ផ្សោត​នៅ​អន្លង់​ផ្សោត​អូរ​ឈើទាល ដែល​ប្រឈម​ការបាត់បង់

មន្ត្រីជលផល​ព្រមាន​ពី​ការបាត់បង់​សត្វ​ផ្សោត​នៅ​អន្លង់ផ្សោត​អូរឈើទាល​នៃ​ឃុំ​ព្រះរំកិល ស្រុក​បុរីអូរស្វាយ​សែនជ័យ ដែល​បច្ចុប្បន្ន​នៅសល់តែ​ ១ ​ក្បាល ហើយ​ថា ផ្សោត​នេះ​អាច​ប្រឈម​នឹង​ការបាត់បង់ ដោយ​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​រៀបចំ​ផែនការ​ស្តារឡើងវិញ​ ដើម្បី​ធ្វើយ៉ាងណា​ជួយ​ឱ្យ​សត្វផ្សោត​នៅ​តំបន់​នេះ​សម្បូរ​ឡើងវិញ​។ ...

រី សុចាន់
https://www.postkhmer.com/national/2021-11-02-0940-226061.html

ស្វា​ត្រោស​ដែលជា​ប្រភេទ​សត្វ​កម្រ​មាន​ចំនួន​កើនឡើង​ជាង​ ២ ០០០ ក្បាល​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុងក្រោយ​នេះ​ នៅក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីម៉ា ខណៈ​ចំនួន​ស្វា​ត្រោស​លើ​ពិភពលោក​មាន​ការថយចុះ

មន្ត្រី​ក្រសួងបរិស្ថាន​បានឱ្យដឹងថា ស្វា​ត្រោស​ដែលជា​ប្រភេទ​សត្វ​កម្រ​មាន​ចំនួន​កើនឡើង​រហូតដល់​ទៅ​ជាង​ ២ ០០០ ក្បាល​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុងក្រោយ​នេះ​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវសីម៉ា ខេត្តមណ្ឌលគិរី ខណៈ​ចំនួន​ស្វា​ត្រោស​លើ​ពិភពលោក​មាន​ការថយចុះ​។ ...

រី សុចាន់
https://www.postkhmer.com/national/2021-10-30-1831-225983.html

ផ្សោត​នៅ​អាង​ទឹក​ព្រំដែន​ចុះ​មក​ត្រឹម​មួយ​ក្បាល​

​ក្រុម​អភិរក្ស​សត្វ​ផ្សោត​ និង​មន្ត្រី​រដ្ឋាភិបាល​កំពុង​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​សត្វ​ផ្សោត​ដែល​មាន​វត្ត​មាននៅ​អាង​ទឹក​ឆ្លងទន្លេ​មេគង្គ​នៃ​ព្រំដែន​ឡាវ​-​កម្ពុជា​ ដោយ​ថា​ ប្រសិនបើ​និន្នាការ​ប្រកាស​អាសន្ន​នេះ​មិន​ត្រូវ​បាន ...

មុំ គន្ធា
https://www.phnompenhpost.com/national/border-pool-dolphins-down-just-one

សត្វ​ប្រើស​ស្បូវ​ញី​មួយ​ក្បាល ដែល​ជាប់អន្ទាក់​នៅក្នុង​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន​ត្រូវបាន​ជួយសង្គ្រោះ

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ដូចនេះ នា​ថ្ងៃទី០៨ ខែតុលា បន្ទាប់ពី​សត្វ​ប្រើស​ស្បូវ​ញី​មួយ​ក្បាល ដែល​ជាប់អន្ទាក់​ព្រាន​នៅក្នុង​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្តរមានជ័យ​ត្រូវ​បាន​ជួយសង្គ្រោះ​ និង​បាន​ព្រលែង​ចូលទៅ​ក្នុងព្រៃ​ធម្មជាតិ​វិញ​ប្រកប​ដោយ​សុវត្ថិភាព កាលពី​ថ្ងៃទី ៧ ខែ​តុលា ឆ្នាំ ២០២១។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-10-08-1750-224775.html

ឧទ្យានុរក្សឧត្តរមានជ័យសង្គ្រោះប្រើសជាប់អន្ទាក់

សត្វប្រើសស្បូវញីមួយក្បាល ដែលជាប់អន្ទាក់ព្រាននៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យត្រូវបានជួយសង្គ្រោះនិងបានព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញប្រកបដោយសុវត្ថិភាពនៅថ្ងៃព្រហស្បតិ៍នេះ។ ...

សែន​ ដា​វិត​
https://bit.ly/3AG3tcB

រក​ឃើញ​សម្បុក​សត្វ​ ត្រដក់តូច ដែល​ជា​សត្វ​ត្រូវ​បាន​កត់​ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN

អង្គការ WCS Cambodia បង្ហាញ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​រក​ឃើញ​សម្បុក​របស់​សត្វ​ ត្រដក់តូច ដែល​ជា​សត្វ​ត្រូវ​បាន​កត់ត្រាក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​ងាយ​រងគ្រោះ​ជា​សកល ចំនួន ២​ហ្វូង ក្នុង​នោះ​ហ្វូង​ទី​១ មាន​សម្បុក​ចំនួន ៥ និង​ហ្វូង​ទី​២ មាន​សម្បុក​ចំនួន ២។ នេះ​បើ​តាម​ហ្វេសប៊ុក​របស់​អង្គការ WCS Cambodia នៅថ្ងៃនេះ។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-09-25-1221-224213.html

ហ្វូង​កូន​សត្វក្រពើ​ភ្នំ​ជិត​ផុត​ពូជ​ ៨ ​ក្បាល ​ត្រូវបាន​រកឃើញ​នៅ​ដែន​ជម្រក​ស្រែ​ពក

ហ្វូង​កូន​សត្វក្រពើ​ភ្នំ ដែលជា​ប្រភេទ​សត្វ​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត​ចំនួន​ ៨ ​ក្បាល ​ត្រូវ​បាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​ផ្នែក​ស្រាវជ្រាវ​សត្វព្រៃ​នៃ​ក្រសួងបរិស្ថាន​ និង​អង្គការ​មូលនិធិ​សកល​សម្រាប់​ធនធាន​ធម្មជាតិ​ (WWF) រកឃើញ​ក្នុង​ដែន​ជម្រក​ធម្មជាតិ​នៃ​តំបន់​ស្រែពក ដែល​វា​កំពុង​រស់នៅ​ដោយ​សុវត្ថិភាព​ក្នុង ...

មុំ គន្ធា
https://www.postkhmer.com/national/2021-09-22-0904-224006.html

សត្វត្រដក់​តូច​ ៦ ​ក្បាល​ទៀត នឹងត្រូវ​លែង​ចូលទៅក្នុង​ដែន​ជម្រក​ធម្មជាតិ​វិញ ក្រោយពី​ជួយសង្គ្រោះ

មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវចម្រុះ (ACCB) ដែលមាន​ទីតាំងនៅ​ខេត្តសៀមរាប គ្រោង​នឹង​លែង​សត្វ​ត្រដក់​តូច​ចំនួន​ ៦ ​ក្បាល​បន្ថែមទៀត ចូលទៅក្នុង​ដែនជម្រក​ធម្មជាតិ​វិញ ក្រោយពី​ត្រូវបាន​ជួយសង្គ្រោះ និង​ស្តារនីតិសម្បទា​។ ...

បុគ្គលិក ភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2021-08-31-1331-222714.html

សត្វស្លាប​កម្រ​ចំនួន ៤ ប្រភេទ ដែល​ជិត​ផុតពូជ​នៅលើ​សកល​លោក ត្រូវ​បាន​ថត​ជាប់​នៅក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា

សត្វស្លាប​កម្រ​ចំនួន ៤ប្រភេទ ដែល​កំពុង​រងគ្រោះ និង​ជិត​ផុតពូជ​នៅ​លើ​សកល​លោក ត្រូវបាន​ថតជាប់​នៅក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា ខេត្តមណ្ឌលគិរី។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-08-27-1631-222527.html

អាជ្ញាធរ​ជាតិ​អប្សរា​ កំពុង​ធ្វើ​របាំង​សំណាញ់​ដាក់​​ការពារ​កុំឱ្យ​សត្វ​ប្រចៀវ​ទំ​លើ​ដំបូល​ប្រាសាទ

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ធ្វើ​របាំង​សំណាញ់​ការពារ​សត្វ​ប្រចៀវ​កុំឱ្យ​ចូល​ទៅ​ទំ​នៅ​ផ្នែក​ដំបូល​នៃ​ថែវ​ប្រាសាទ​អង្គរវត្ត ព្រោះ​ទឹកនោម​សត្វ​ប្រចៀវ​អាច​បណ្តាល​ឱ្យ​មាន​សំណើម​ និង​បង្កើត​ទៅជា​ជាតិប្រៃ​ដែល​ជា​សារធាតុ​ងាយ​នឹង​ធ្វើឱ្យ​ថ្ម​របស់​ប្រាសាទ​មានការ​ពុកផុយ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-08-26-1545-222361.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

kWDnS
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!