សហគមន៍​នេសាទ ​បារម្ភ​ពី​ការបាត់បង់​ព្រៃកោងកាង​តាម​តំបន់ឆ្នេរ

សហគមន៍​នេសាទ និង​អង្គការ​សង្គម​ស៊ីវិល សម្តែង​ការព្រួយបារម្ភ​ជាខ្លាំង ចំពោះ​ការបន្ត​បាត់បង់​ព្រៃកោងកាង​នៅតាម​តំបន់ឆ្នេរ​ដែល​កំពុង​ទទួល​រង​ការកាប់បំផ្លាញ​ទន្ទ្រាន​កាន់កាប់​ពី​សំណាក់​ជនខិលខូច​មួយចំនួន និង​កំពុង​រង​ផលប៉ះពាល់​ ដោយសារ​តែ​គម្រោង​អភិវឌ្ឍន៍​នៅតាម​ឆ្នេរសមុទ្រ​ដែល​ទាមទារ​ឱ្យមាន​ការជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-11-03-1027-226151.html

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាំ​ដើមឈើ​ជាង​ ២​លាន​ដើម​

​អាជ្ញាធរ​ជាតិ​អប្សរា​ ដោយ​មានការ​ចូលរួម​ពី​ព្រះសង្ឃ​ និង​វិស័យ​ឯកជន​ នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​ដាំ​កូន​ឈើ​ចំនួន​ ២.៥០០​ដើម​ នៅ​តំបន់​ប្រាសាទព្រះវិហារ​ ព្រំ​ ពី​ល្វែង​ នៃ​ឧទ្យាន​អង្គរ​ ដើម្បី​បំពេញបន្ថែម​នូវ​សោភ័ណ​ភាព​ និង​បរិស្ថាន​នៃ​ប្រាសាទអង្គរវត្ត​។​ ...

ឈុ​ន​ ស៊ុន​លី​
https://www.khmertimeskh.com/50963801/apsara-authority-records-more-than-2-million-trees-planted/

មន្ត្រី​អំពាវនាវ​ឱ្យមាន​ការថែរក្សា​សត្វ​ផ្សោត​នៅ​អន្លង់​ផ្សោត​អូរ​ឈើទាល ដែល​ប្រឈម​ការបាត់បង់

មន្ត្រីជលផល​ព្រមាន​ពី​ការបាត់បង់​សត្វ​ផ្សោត​នៅ​អន្លង់ផ្សោត​អូរឈើទាល​នៃ​ឃុំ​ព្រះរំកិល ស្រុក​បុរីអូរស្វាយ​សែនជ័យ ដែល​បច្ចុប្បន្ន​នៅសល់តែ​ ១ ​ក្បាល ហើយ​ថា ផ្សោត​នេះ​អាច​ប្រឈម​នឹង​ការបាត់បង់ ដោយ​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​រៀបចំ​ផែនការ​ស្តារឡើងវិញ​ ដើម្បី​ធ្វើយ៉ាងណា​ជួយ​ឱ្យ​សត្វផ្សោត​នៅ​តំបន់​នេះ​សម្បូរ​ឡើងវិញ​។ ...

រី សុចាន់
https://www.postkhmer.com/national/2021-11-02-0940-226061.html

ស្វា​ត្រោស​ដែលជា​ប្រភេទ​សត្វ​កម្រ​មាន​ចំនួន​កើនឡើង​ជាង​ ២ ០០០ ក្បាល​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុងក្រោយ​នេះ​ នៅក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីម៉ា ខណៈ​ចំនួន​ស្វា​ត្រោស​លើ​ពិភពលោក​មាន​ការថយចុះ

មន្ត្រី​ក្រសួងបរិស្ថាន​បានឱ្យដឹងថា ស្វា​ត្រោស​ដែលជា​ប្រភេទ​សត្វ​កម្រ​មាន​ចំនួន​កើនឡើង​រហូតដល់​ទៅ​ជាង​ ២ ០០០ ក្បាល​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុងក្រោយ​នេះ​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវសីម៉ា ខេត្តមណ្ឌលគិរី ខណៈ​ចំនួន​ស្វា​ត្រោស​លើ​ពិភពលោក​មាន​ការថយចុះ​។ ...

រី សុចាន់
https://www.postkhmer.com/national/2021-10-30-1831-225983.html

ព្រះសង្ឃ​វត្ត​សៀមរាប​រៀបចំ​យុទ្ធនាការ​ដាំ​ដើម​ត្នោត​

​ព្រះសង្ឃ​គង់នៅ​វត្ត​ភ្នំ​ព្រះ​ទេវៈ​ ហៅ​សែន​ជ័យ​ ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​ គ្រោង​ដាំ​ដើម​ត្នោត​អាស៊ី​ចំនួន​ ៥០.០០០​ដើម​ ក្នុង​ព្រៃ​សហគមន៍​ទំហំ​ ៦០​ហិ​កតា​ ដើម្បី​អភិរក្ស​ពូជ​តំណាង​ឱ្យ​អត្តសញ្ញាណ​ជាតិ​។​ ​ ...

ឡាយ សាមាន
https://www.phnompenhpost.com/national/siem-reap-pagoda-monks-plan-palm-tree-planting-campaign

ផ្សោត​នៅ​អាង​ទឹក​ព្រំដែន​ចុះ​មក​ត្រឹម​មួយ​ក្បាល​

​ក្រុម​អភិរក្ស​សត្វ​ផ្សោត​ និង​មន្ត្រី​រដ្ឋាភិបាល​កំពុង​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​សត្វ​ផ្សោត​ដែល​មាន​វត្ត​មាននៅ​អាង​ទឹក​ឆ្លងទន្លេ​មេគង្គ​នៃ​ព្រំដែន​ឡាវ​-​កម្ពុជា​ ដោយ​ថា​ ប្រសិនបើ​និន្នាការ​ប្រកាស​អាសន្ន​នេះ​មិន​ត្រូវ​បាន ...

មុំ គន្ធា
https://www.phnompenhpost.com/national/border-pool-dolphins-down-just-one

អង្គការ​ជីវិត​សត្វស្លាប បារម្ភ​ពី​កម្ពស់​ទឹក​ទាប​នៅ​បឹង​ព្រែកល្ពៅ

អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា សម្តែង​​ការព្រួយបារម្ភ​ចំពោះ​កម្ពស់​ទឹក​​នៅ​តំបន់​ការពារទេសភាព​បឹងព្រែកល្ពៅ ខេត្តតាកែវ​ដែល​ទាប​ជាង​ឆ្នាំកន្លងមក​ ដែល​នឹងធ្វើ​ឱ្យ​សត្វ​នៅ​តំបន់​នេះ​ជួប​ហានិភ័យ​ក្នុង​ការរក​ចំណី​នៅ​រដូវប្រាំង​។ ...

រី សុចាន់
https://www.postkhmer.com/national/2021-10-19-1357-225306.html

សត្វ​ប្រើស​ស្បូវ​ញី​មួយ​ក្បាល ដែល​ជាប់អន្ទាក់​នៅក្នុង​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន​ត្រូវបាន​ជួយសង្គ្រោះ

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ដូចនេះ នា​ថ្ងៃទី០៨ ខែតុលា បន្ទាប់ពី​សត្វ​ប្រើស​ស្បូវ​ញី​មួយ​ក្បាល ដែល​ជាប់អន្ទាក់​ព្រាន​នៅក្នុង​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្តរមានជ័យ​ត្រូវ​បាន​ជួយសង្គ្រោះ​ និង​បាន​ព្រលែង​ចូលទៅ​ក្នុងព្រៃ​ធម្មជាតិ​វិញ​ប្រកប​ដោយ​សុវត្ថិភាព កាលពី​ថ្ងៃទី ៧ ខែ​តុលា ឆ្នាំ ២០២១។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-10-08-1750-224775.html

ឧទ្យានុរក្សឧត្តរមានជ័យសង្គ្រោះប្រើសជាប់អន្ទាក់

សត្វប្រើសស្បូវញីមួយក្បាល ដែលជាប់អន្ទាក់ព្រាននៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យត្រូវបានជួយសង្គ្រោះនិងបានព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញប្រកបដោយសុវត្ថិភាពនៅថ្ងៃព្រហស្បតិ៍នេះ។ ...

សែន​ ដា​វិត​
https://bit.ly/3AG3tcB

រក​ឃើញ​សម្បុក​សត្វ​ ត្រដក់តូច ដែល​ជា​សត្វ​ត្រូវ​បាន​កត់​ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN

អង្គការ WCS Cambodia បង្ហាញ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​រក​ឃើញ​សម្បុក​របស់​សត្វ​ ត្រដក់តូច ដែល​ជា​សត្វ​ត្រូវ​បាន​កត់ត្រាក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​ងាយ​រងគ្រោះ​ជា​សកល ចំនួន ២​ហ្វូង ក្នុង​នោះ​ហ្វូង​ទី​១ មាន​សម្បុក​ចំនួន ៥ និង​ហ្វូង​ទី​២ មាន​សម្បុក​ចំនួន ២។ នេះ​បើ​តាម​ហ្វេសប៊ុក​របស់​អង្គការ WCS Cambodia នៅថ្ងៃនេះ។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-09-25-1221-224213.html

ហ្វូង​កូន​សត្វក្រពើ​ភ្នំ​ជិត​ផុត​ពូជ​ ៨ ​ក្បាល ​ត្រូវបាន​រកឃើញ​នៅ​ដែន​ជម្រក​ស្រែ​ពក

ហ្វូង​កូន​សត្វក្រពើ​ភ្នំ ដែលជា​ប្រភេទ​សត្វ​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត​ចំនួន​ ៨ ​ក្បាល ​ត្រូវ​បាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​ផ្នែក​ស្រាវជ្រាវ​សត្វព្រៃ​នៃ​ក្រសួងបរិស្ថាន​ និង​អង្គការ​មូលនិធិ​សកល​សម្រាប់​ធនធាន​ធម្មជាតិ​ (WWF) រកឃើញ​ក្នុង​ដែន​ជម្រក​ធម្មជាតិ​នៃ​តំបន់​ស្រែពក ដែល​វា​កំពុង​រស់នៅ​ដោយ​សុវត្ថិភាព​ក្នុង ...

មុំ គន្ធា
https://www.postkhmer.com/national/2021-09-22-0904-224006.html

​សត្វ​ស្លាប​ជិត​ផុត​ពូជ​ចំនួន​ ៦០​ ប្រភេទ​ត្រូវ​បាន​គេ​ឃើញ​សម្រុក​មក​តំបន់ដីសើម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​ និង​អង្គការ​ BirdLife​ Cambodia​ បាន​កត់ត្រា​វត្តមាន​នៃ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ជាង​ ៦០​ ប្រភេទ​នៅ​ក្នុង​តំបន់​ “​ រាម​សារ​”​ ស្ទឹង​សែន​ និង​តំបន់​ស្នូល​បឹង​ឆ្មា​ក្នុង​តំបន់​អភិរក្ស​ជីវៈចម្រុះ​ទន្លេសាប​ខេត្តកំពង់ធំ​។​ ...

វ៉​ន​ ដា​រ៉ា​
https://www.phnompenhpost.com/national/sixty-endangered-bird-species-seen-flocking-kingdom-wetland-areas

សត្វត្រដក់​តូច​ ៦ ​ក្បាល​ទៀត នឹងត្រូវ​លែង​ចូលទៅក្នុង​ដែន​ជម្រក​ធម្មជាតិ​វិញ ក្រោយពី​ជួយសង្គ្រោះ

មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវចម្រុះ (ACCB) ដែលមាន​ទីតាំងនៅ​ខេត្តសៀមរាប គ្រោង​នឹង​លែង​សត្វ​ត្រដក់​តូច​ចំនួន​ ៦ ​ក្បាល​បន្ថែមទៀត ចូលទៅក្នុង​ដែនជម្រក​ធម្មជាតិ​វិញ ក្រោយពី​ត្រូវបាន​ជួយសង្គ្រោះ និង​ស្តារនីតិសម្បទា​។ ...

បុគ្គលិក ភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2021-08-31-1331-222714.html

សត្វស្លាប​កម្រ​ចំនួន ៤ ប្រភេទ ដែល​ជិត​ផុតពូជ​នៅលើ​សកល​លោក ត្រូវ​បាន​ថត​ជាប់​នៅក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា

សត្វស្លាប​កម្រ​ចំនួន ៤ប្រភេទ ដែល​កំពុង​រងគ្រោះ និង​ជិត​ផុតពូជ​នៅ​លើ​សកល​លោក ត្រូវបាន​ថតជាប់​នៅក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា ខេត្តមណ្ឌលគិរី។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-08-27-1631-222527.html

អាជ្ញាធរ​ជាតិ​អប្សរា​ កំពុង​ធ្វើ​របាំង​សំណាញ់​ដាក់​​ការពារ​កុំឱ្យ​សត្វ​ប្រចៀវ​ទំ​លើ​ដំបូល​ប្រាសាទ

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ធ្វើ​របាំង​សំណាញ់​ការពារ​សត្វ​ប្រចៀវ​កុំឱ្យ​ចូល​ទៅ​ទំ​នៅ​ផ្នែក​ដំបូល​នៃ​ថែវ​ប្រាសាទ​អង្គរវត្ត ព្រោះ​ទឹកនោម​សត្វ​ប្រចៀវ​អាច​បណ្តាល​ឱ្យ​មាន​សំណើម​ និង​បង្កើត​ទៅជា​ជាតិប្រៃ​ដែល​ជា​សារធាតុ​ងាយ​នឹង​ធ្វើឱ្យ​ថ្ម​របស់​ប្រាសាទ​មានការ​ពុកផុយ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-08-26-1545-222361.html

​បញ្ហា​ប្រមាញ់​គំរាមកំហែង​ដល់​ប្រភេទ​សត្វព្រៃ​នៅ​កម្ពុជា​

​អ្នក​អភិរក្ស​ធនធាន​ជាតិ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​បន្ត​បរបាញ់​សត្វព្រៃ​ នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ បន្ទាប់​ពី​សត្វ​កម្រ​ និង​ជិត​ផុត​ពូជ​ជា​ច្រើន​ ត្រូវ​បាន​រក​ឃើញ​ថា​ស្លាប់​ ឬ​របួស​ដោយសារ​អន្ទាក់​។​ ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/poaching-problems-threaten-kingdoms-sanctuary-species

ចំនួន​សត្វ​ដំរី​អាស៊ី​នៅ​មណ្ឌលគិរី​បច្ចុប្បន្ន​មាន​ចំនួន​ប្រមាណ​ ៣០០​ក្បាល​

​អ្នក​ស្រាវជ្រាវ​សត្វព្រៃ​មក​ពី​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ និង​អង្គការ​អភិរក្ស​សត្វព្រៃ​ពិភពលោក​ថ្មីៗ​នេះ​ បាន​បញ្ចប់​ការ​ប្រមូល​គំរូ​លាមក​ដំរី​អាស៊ី​ចំនួន​ ៨៥​ ធ្វើការ​វិភាគ​ ដើម្បី​កំណត់​ចំនួន​ និង​គំរូ​នៃ​ការ​ធ្វើ​ចំណាកស្រុក​។​ ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/mondulkiri-population-asian-elephants-now-estimated-300-strong

​ពពែ​ប្រែក្លាយ​អ្នក​បរបាញ់​ទៅ​ជា​អ្នក​ឃ្វាលគោ

​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​ បាន​បរិច្ចាគ​ពពែ​ចំនួន​ ១០​ ក្បាល​ ទៅ​ឱ្យ​តំបន់ការពារធម្មជាតិ​សហគមន៍​កងមាស​ ឃុំ​សុចិត្រ​ ស្រុក​សណ្តាន់​ ដើម្បី​ជួយ​កែ​លំអ​ជីវភាព​សហគមន៍​ក្នុង​មូលដ្ឋាន​ និង​ផ្តល់​នូវ​ជម្រើស​មួយ​ផ្សេង​ទៀត​ក្នុង​ការ​រស់នៅ ​ជំនួស​ឱ្យ​ការ​កាប់​ឈើ​ និង​បរបាញ់​សត្វព្រៃ ...

នៅ ស៊ីវត្ថា
https://www.phnompenhpost.com/national/goats-turn-hunters-herders

នៅ​លើ​ផ្លូវត្រូវ​ដើម្បី​បង្កើត​កាបូន​រេ​ដ​បូក​

​ទីកន្លែង​ថ្មី​ចំនួន​ ៤៣​ ដែល​កំណត់​ដោយ​ក្រសួងបរិស្ថាន​ និង​ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) គម្រោង​ព្រៃ​ឡង់​បៃតង​សម្រាប់​ការ​ផ្តល់​កាបូន​រេ​ដ​បូក​​នឹង​នាំ​មក​នូវ​ផល​ប៉ះពាល់​បរិស្ថាន​សហគមន៍​ និង​ជីវៈចម្រុះ​វិជ្ជមាន​ដល់​កម្ពុជា​ក្រៅពី​គ្មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ការ​រិច​រិល ...

សុន មិនា
https://www.khmertimeskh.com/50920930/on-the-right-track-to-generating-carbon-credits/

កន្ធាយ​យក្ស​អាស៊ី​ញី​មួយ​ក្បាល​ទម្ងន់​ជិត​ ៣៤ ​គីឡូក្រាម ត្រូវបាន​អ្នកភូមិ​ចាប់បាន​នៅក្នុង​បឹង​ស្នាយ ក្រុង​កំពង់ចាម

កន្ធាយ​យក្ស​អាស៊ី​ញី​មួយ​ក្បាល​ទម្ងន់​ជិត​ ៣៤ ​គីឡូក្រាម ត្រូវបាន​អ្នកភូមិ​ចាប់បាន​នៅក្នុង​បឹងស្នាយ ស្ថិតក្នុង​ភូមិ​តាណេង​ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​កាលពី​ថ្ងៃទី​ ១៩ ​ខែសីហា និង​បាន​យកទៅ​ប្រគល់ជូន​មន្ត្រីជលផល​ដើម្បី​អភិរក្ស​។ ...

រី សុចាន់
https://www.postkhmer.com/national/2021-08-20-1541-222065.html

អាជ្ញាធរ​មូលដ្ឋាន​ និង​សហគមន៍​ គ្រោង​រៀបចំ​គ្រោងឆ្អឹង​សត្វ​ផ្សោត​ដាក់​តាំងនៅ​ខេត្តស្ទឹងត្រែង

អាជ្ញាធរ​មូលដ្ឋាន​នៃ​ខេត្តស្ទឹងត្រែង និង​សហគមន៍​មូលដ្ឋាន​គ្រោង​រៀបចំ​រូបសំណាក គ្រោងឆ្អឹង​សត្វ​ផ្សោត សម្រាប់​ដាក់​តាំងនៅ​អន្លង់​ផ្សោត​អូរឈើទាល​ក្នុង​ឃុំ​ព្រះរំកិល ស្រុក​បុរី​អូរស្វាយ​សែនជ័យ ខេត្ត​ស្ទឹងត្រែង ដើម្បី​ទុកជា​កេរដំណែល​សម្រាប់​អ្នក​ចង់​ទស្សនា​ប្រភេទ​សត្វ​នេះ​។ ...

រី សុចាន់
https://www.postkhmer.com/national/2021-08-19-1122-221924.html

រដ្ឋបាលព្រៃឈើសៀមរាប បង្រ្កាបករណីលួចដឹកសត្វតុកកែក្នុងរថយន្តដឹកទំនិញមួយគ្រឿង

កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានឃាត់រថយន្តដឹកឥវ៉ាន់មួយគ្រឿងរបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ នៅថ្ងៃទី១៧ ខែ សីហា នៅចំណុចផ្លូវលេខ ៦៧ ត្រង់ចំណុចឃុំបល័ង្គ ស្រុកប្រាសាទបាគង ដោយលួចបង្កប់ដឹកសត្វតុកកែ ជិត១ពាន់ក្បាល។ ...

កែវ រចនា
https://bit.ly/3gciN9a

អង្គការ​អភិរក្សៈ ចំនួន​សត្វ​ស្លាប​ក្នុង​តំបន់​​ការពារ​ធម្មជាតិ​វាល​កំបោរ​មាន​ការថយចុះ

អង្គការ​អភិរក្ស​សត្វស្លាប​បានឱ្យ​ដឹងថា ចំនួន​សត្វស្លាប​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​វាល​កំបោរ ដែល​ស្ថិតនៅ​ដែនជម្រក​សត្វព្រៃ​លំផាត់ ខេត្ត​​រតនគិរី​បាន​ថយចុះ បើ​ធៀប​នឹង​ឆ្នាំមុន ខណៈ​ឆ្នាំនេះ​សហគមន៍​តំបន់​នេះ​បាន​កត់ត្រា​ចំនួន​សត្វ​ស្លាបមាន​ ៣៥ ​ប្រភេទ​។  ...

រី សូចាន់
https://www.postkhmer.com/national/2021-08-18-0946-221815.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

3R3jn
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!