បរិស្ថាន និងធនធានធម្មជាតិ

ការការពារបរិស្ថាន និងជីវៈចម្រុះ

កម្ពុជាកោតសរសើរយ៉ាងខ្លាំងលើកិច្ចព្រមព្រៀងអាកាសធាតុរវាងសហរដ្ឋអាមេរិក និងវៀតណាម

ក្រុមមន្ត្រី និងអ្នកជំនាញបរិស្ថានបានអបអរសាទរដល់ប្រទេសវៀតណាម និងសហរដ្ឋអាមេរិកលើការចុះហត្ថលេខាដោយអ្នកតំណាងសមភាគីលើកិច្ចព្រមព្រៀងគ្នាអំពីបម្រែបម្រួលអាកាសធាតុ ដែលការសហប្រតិបត្តិការនេះនឹងមានឥទ្ធិពលវិជ្ជមានក្នុងការជួយបន្ធូរបន្ថយផលប៉ះពាល់នៃបាតុភូតនេះនៅក្នុងតំបន់។ ...

ផន​ បុប្ផា
http://www.voacambodia.com/a/cambodia-heaps-praise-on-us-vietnam-climate-accord/3347270.html

ក្រុមយុវជនបរិស្ថានទាមទារឱ្យមានការស៊ើបអង្កេតពីទំនប់វារីអគ្គិសនី Don Sahong

ក្រុមយុវជនបរិស្ថានមួយបានស្នើរសុំប្រធានសភាជាតិនៃគណៈកម្មការបរិស្ថាន និងធនធានទឹក លោក ប៉ុល ហុំ ដើម្បីទៅទស្សនកិច្ច និងស៊ើបអង្កេតពីការបំពុលដែលនឹងបង្ករដោយសំណង់នៃទំនប់វារីអគ្គិសនី Don Sahong របស់ឡាវ។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/24811/group-demands-don-sahong-investigation/

សត្វកេងកងត្រូវបានជួយសង្គ្រោះនៅក្នុងតំបន់ព្រៃការពារសីមា

ការ​ល្បាត​តំបន់​ព្រៃ​ការពារ​សីមា​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​មួយ​កាល​ស​ប្តា​ហ៍​មុន​បាន​រក​ឃើញ​សត្វ​កេងកង​តូច​មួយ​ក្បែរ​ទីតាំង​កាប់​ឈើ​ខុសច្បាប់​។​ ការ​មើលឃើញ​សត្វ​កេងកង​កាន់តែ​កម្រ​ជាង​មុន​ដោយសារ​តែ​ស្ថិតិ​នៃ​សត្វ​បក្សី​បាន​ធ្លាក់​ចុះ ...

Jonathan Cox
http://www.khmertimeskh.com/news/23925/hornbill-rescued-in-seima-protected-forest/

ទា​ព្រៃ​ស្លាប​ស​ដ៏​កម្រ​ត្រូវ​បាន​ប្រលែង​ចូល​ព្រៃ​​នៅ​ខេត្ត​ព្រះ​វិហារ​វិញ

សត្វ​ទា​ព្រៃ​ស្លាប​ ស (White-winged Duck) ​ដ៏​កម្រ​មួយ​ក្បាល និង​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ ​ដែល​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​បាន​នៅ​ដើម​ខែ​ធ្នូ​នេះ ត្រូវ​បាន​​​ប្រលែង​ចូល​ទៅ​ក្នុង​ព្រៃ​នៃ​ខេត្ត​ព្រះវិហារ វិញ ​កាល​ពី​​ម្សិល​មិញ។ ...

បុគ្គលិកសារព័ត៌មាន ភ្នំំពេញប៉ុស្តិ៍
http://bit.ly/1J1vqzE

ផែនការ​នាំ​យក​សត្វ​ខ្លា​មក​ដាក់​ព្រៃ​កម្ពុជា​វិញ ឈាន​ទៅ​មុខ

ដំណើរ​នាំ​យក​សត្វ​ខ្លា​ធំ​មក​ប្រទេស​កម្ពុជា​វិញ​ បាន​ឈាន​ទៅ​មុខ​មួយ​ជំហាន​ទៀត​នៅ​សប្តាហ៍​នេះ ខណៈ​ក្រុម​អភិរក្ស​សត្វ​ព្រៃ​បាន​បញ្ជូន​អ្នក​​តំណាង​ទៅ​កាន់​ប្រទេស​ ឥណ្ឌា ដើម្បី​បាន​ដឹង​ពី​មធ្យោបាយ​បង្កើន​ចំនួន​សត្វ​ខ្លាធំ​នៅ​ទី​នោះ​ ក៏ ...

Jamie Elliott
http://bit.ly/1NWgtiv

ប្រទះ​ឃើញ​សាកសព​ត្រី​ផ្សោត​ទឹកសាប​មួ​យ​ក្បាល​នៅ​ក្នុង​ខេត្តក្រចេះ​

កាលពី​ម្សិលមិញ​ សាកសព​ត្រី​ផ្សោត​ទឹកសាប​ទន្លេមេគង្គ​មួយ​ក្បាល​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ច្រាំង​ទន្លេ​នៃ​សង្កាត់​ព្រែក​ប្រសព្វ​ ខេត្តក្រចេះ​ ដែល​ជា​កន្លែង​តែ​មួយ​គត់​ដែល​ត្រី​ផ្សោត​ទន្លេមេគង្គ​ប្រហែល​ ៨០​ក្បាល​ ប៉ុណ្ណោះ​នៅ​សេសសល់​នៅ​ទីនោះ​ នេះ​បើ​យោង​តាម​ពាក្យ ...

Chea Vannak
http://www.khmertimeskh.com/news/18066/a-fresh-water-dolphin-found-dead-in-kratie/

អ្នក​ចំណាក​ស្រុក និង​មន្ត្រី​បរិស្ថាន​កាប់ឆ្ការ​ដី​អភិរក្ស​នៅ​តំបន់​សំឡូត

ដី​ព្រៃ​នៅ​ដែន​អភិរក្ស​សំឡូត​ក្នុង​ខេត្ត​ប៉ៃលិន​ និង​បាត់ដំបង​កំពុង​ត្រូវ​បាន​មន្ត្រី​បរិស្ថាន​ខ្លួន​ឯង និង​ជន​ធ្វើ​ចំណាក​​ស្រុក​ធ្វើការ​កាប់​ឆ្ការ​ដើម្បី​​ធ្វើ​កសិកម្ម និង​សង់​លំនៅឋាន​ដោយ​ខុស​ច្បាប់។មន្ត្រី​អាជ្ញាធរ​សង្កាត់​អូរតាវៅ​ក្នុង​ក្រុង​ប៉ៃលិន និង​មន្ត្រី​អនុរក្ស​បរិស្ថាន​ MJP បាន ...

ផាក់ ស៊ាងលី
http://bit.ly/1Mwq4Mf

អាជ្ញាធរ​គ្រោង​ធ្វើការ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​​​ក្បាលឆាយ

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​គ្រោង​នឹង​ធ្វើការ​​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​សាងសង់​រស់​​នៅ​ខុស​ច្បាប់​នៅ​លើ​ដី​តំបន់​​រក្សា​ប្រភព​ទឹកស្អាត​នៅ​​ក្បាលឆាយ​ក្នុង​ពេល​ឆាប់ៗ​នេះ​ដើម្បី​ធ្វើការ​អភិរក្ស​តំបន់​នេះ​ឡើង​វិញ​បន្ទាប់ពី​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចូល​ទៅ ...

សែន ដាវីត
http://bit.ly/1Lw7YZ2

តុលាការ​ចោទ​ជនជាតិ​វៀតណាម​ដែល​ជួញ​សំណាក​សត្វ​ឆ្លង​ដែន

តុលាការ​ខេត្ត​សៀមរាប​កាលពី​ម្សិលមិញ​សម្រេច​ចោទ​ប្រកាន់​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ដែល​បាន​រត់ពន្ធ​ឆ្អឹង​សត្វ​ព្រៃ​ដូចជា​ ភ្លុក​ដំរី​ និង​ចង្កូម​ខ្លា​សរុប​ ៤៣ ​គីឡូក្រាម​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទឹក​ដី​ប្រទេស​កម្ពុជា​តាម​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប។លោក ជ័យ ចាន់ដារ៉ា​ អនុប្រធាន​ការិយាល័យ​ត្រួត​ពិនិត្យ ...

សែន ដាវីត
http://bit.ly/1MYiFnO

សមត្ថកិច្ច​កំពុង​តាម​ចាប់​អ្នក​បាញ់​សម្លាប់​ ប្រើស ​ក្នុង​ព្រៃ​អភិរក្ស​

សាច់​ប្រើស​មួយ​ក្បាល​ទម្ងន់​ជិត ៥០ គីឡូក្រាម​ ត្រូវ​បាន​ក្រុម​ល្បាត​​រដ្ឋបាល​ព្រៃ​ឈើ​កែវ​សីមា​ចាប់​រឹប​អូស កាល​ពី​ថ្ងៃ​អាទិត្យ នៅ​ពេល​ដែល​ជន​​ល្មើស​ កំពុង​តែ​ដឹក​តាម​ម៉ូតូ ចេញ​ពី​ព្រៃ​តំបន់​អភិរក្ស ស្ថិត​ក្នុង​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា។ ...

ផាក់ ស៊ាងលី
http://bit.ly/1gnCjO7

ការ​ដោះដូរ​សត្វ​រវាង​ជប៉ុន និង​កម្ពុជា​អាច​បញ្ចប់​ឆ្នាំ ២០១៦

សួន​សត្វ Hirakawa ​នៅ​ភាគ​ខាង​ត្បូង​​នៃ​ប្រទេស​ជប៉ុន​បាន​បញ្ជាក់​ថា​សួន​សត្វ​គ្រោង​នឹង​បញ្ជូន​​សត្វ​ខ្លា​ស​ដែល​ជិត​ផុត​ពូជ​ទៅកាន់​សួន​សត្វ​ទឹក​ឈូ​ក្នុង​ខេត្ត​កំពត​វិញ​ទោះបី​ជា​មាន​លក្ខខណ្ឌ​អាក្រក់​ និង​ភ័ស្ដុតាង​ពី​ការ​ខូចខាត ...

ផាក់ ស៊ាងលី និង Charles Parkinson
http://bit.ly/1IHQOCW

កម្ពុជា​គ្រោង​ដូរ​ដំរី​ពីរ​ក្បាល​ជាមួយ​សត្វ​ជប៉ុន

លោក​ ញឹម វណ្ណដា ​ម្ចាស់​សួនសត្វ​ទឹកឈូ​កំពត​ គ្រោង​នឹង​ធ្វើការ​ដោះដូរ​ដំរី​ពីរ​ក្បាល​ជាមួយ​នឹង​សត្វ​កម្រ ៦ ក្បាល របស់​ប្រទេស​ជប៉ុន​ដោយ​មាន​ការ​ឯកភាព​ពី​ប្រមុខ​រដ្ឋាភិបាល​បើ​ទោះបី​ជា​អង្គការ​ និង​ក្រុម​អ្នក​ជួយ​ឧបត្ថម្ភ​ដំរី​ទាំង​ពីរ​នោះ​ហាក់​មិន​សប្បាយ​ចិត្ត​យ៉ាង​ណា ...

ផាក់ ស៊ាងលី
http://bit.ly/1LCbT9n

មន្រ្តីរកឃើញឈើប្រណីតលាក់ទុកក្នុងស្រះទឹកក្រុងស្ទឹងត្រែង

កាលពីថ្ងៃសៅរ៍ មន្ត្រីរដ្ឋបាលព្រៃឈើរឹបអូសបានឈើប្រណិតខុសច្បាប់ចំណុះ១៣ម៉ែត្រគូប ក្នុងក្រុងស្ទឹងត្រែង ដែលបានលាក់ទុកនៅក្នុងស្រះទឹកមួយ ព័ទ្ធជុំវិញដោយព្រៃរប៉ះរប៉ោយ នេះបើយោងតាមពាក្យសម្តីរបស់មន្ត្រីម្នាក់កាលពីថ្ងៃអាទិត្យ។ ...

Saing Soenthrith
https://www.cambodiadaily.com/news/officials-find-luxury-wood-in-stung-treng-city-pond-91798/

យុទ្ធនាការការពារព្រៃឡង់ចាប់ផ្តើមហើយ

ដោយសារការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាមានកំណើនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ប្រជាពលរដ្ឋកាន់តែច្រើនបានរួបរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញទាំងនោះ។ ក្នុងពេលបច្ចុប្បន្ន មនុស្សមួយក្រុមចំនួន ៣០០នាក់ បានចូលរួមធ្វើយុទ្ធនាការ ស្តីអំពីការយល់ដឹងបញ្ហាការកាប់បំផ្លាញព្រៃឡង់ដែលជាព្រៃបៃតងធំបំផុតនៅក្នុងប្រទេស។ ...

Chea Vannak
http://www.khmertimeskh.com/news/14222/prey-lang-campaign-kicks-off/

យុទ្ធនាការដាំដើមឈើឡើងវិញ

ដោយមើលឃើញការប្រឈមមុខនឹងការកាប់បំផ្លាញព្រៃឈើយ៉ាងឆាប់រហ័សនៅកម្ពុជា ក្រុមព្រះសង្ឃនិងក្រុមអ្នកបរិស្ថាន ចង់កែរលំអនិងបំពេញចន្លោះនៃពិភពធម្មជាតិរបស់ប្រទេស កម្ពុជាឡើងវិញ។ ...

Chea Takihiro
http://www.khmertimeskh.com/news/14099/tree-planting-campaigns-target-deforestation/

តំបន់ព្រៃឈើ(មិន)ការពារ

នៅក្នុងដែនជម្រកសត្វព្រៃនៅប្រទេសកម្ពុជា, តំបន់អភិរក្សនិងឧទ្យានជាតិសត្វព្រៃត្រូវបានធ្លាក់ចុះយ៉ាងលឿន ដូចនៅកន្លែងដ៏ទៃផ្សេងទៀត នៅក្នុងប្រទេស។ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/unprotectedareas/

សកម្មជន​មួយ​ក្រុម​ហែ​ក្បួន​ទៅ​បំបួស​ដើមឈើ​ក្នុង​ព្រៃឡង់​នៅ​ថ្ងៃ​នេះ

ក្រុម​ព្រះសង្ឃ និង​សកម្មជន​បរិស្ថាន​​ជាង ១០០​ អង្គ​/នាក់​នៅ​ថ្ងៃ​សុក្រ​នេះ​នឹង​ហែក្បួន​ចូល​ទៅ​ក្នុង​ព្រៃឡង់​ដើម្បី​បំបួស​ដើមឈើ​ និង​លើក​កម្ពស់​ការ​យល់ដឹង​អំពី​បរិស្ថាន​ខណៈ​ដែល​ព្រៃស្រោង​ដ៏​ធំ​បំផុត​ចុងក្រោយ​របស់​កម្ពុជា​នេះ​កំពុង​ទទួល​រង​នូវ​ការ​កាប់​បំផ្លាញ ...

Ethan Harfenist
http://bit.ly/1LLFeO3

កម្ពុជា​ឲ្យ​បញ្ចូល​ការ​ជួញដូរ​ ឈើ​ សត្វ ​ជា​អាទិភាព

រដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​ដល់​​តំណាង​មកពី​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ អាស៊ាន ឲ្យ​ពិចារណា​សំណើ​របស់​ថៃ ដែល​ស្នើឲ្យ​ទទួល​ស្គាល់​ការ​ជួញដូរ​សត្វព្រៃ និង​ឈើ ជា​អាទិភាព​ថ្មី​នៃ​ក្របខ័ណ្ឌ​តំបន់​ស្តី​ពី​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ឧត្តមមន្រ្តី​​លើក​ទី​ ១៥ ស្តីពី​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​កិច្ចប្រជុំ ...

វង្ស សុខេង
http://bit.ly/1e4p58E

សកម្មជន​ព្រៃឡង់​បំបួស​ដើមឈើ​ធំៗ​ដែល​នៅ​សេសសល់

សកម្មជន​ព្រៃឡង់​បាន​ចាប់​ដក​ហូត​ម៉ាស៊ីន​អារឈើ និង​ឈើ​ពី​ជន​អ្នក​លួច​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ស្រុក​សណ្តាន់ ហើយ​បន្ត​បំបួស​ដើមឈើ​ធំៗ​ដែល​នៅ​សេសសល់​ពី​ការ​បំផ្លាញ​។ បណ្តាញ​សហគមន៍​ព្រៃឡង់​ចំនួន​ ២១ ​នាក់​បាន​ចុះ​ល្បាត​ព្រៃឡង់​កាលពី​ថ្ងៃ​អាទិត្យ​​ និង ...

ផាក់ ស៊ាងលី
http://bit.ly/1MjTuub

បទល្មើស​ព្រៃ​ឈើ​​នៅ​ដែន​ជម្រក​សត្វ​ភ្នំ​សំកុះ មាន​មន្ត្រី​បរិស្ថាន​រួម​ឃុប​ឃិត

ឈើ​ប្រមាណ​ជា​ ៣០០ ដើម​ក្នុង​មួយ​ថ្ងៃៗ​ត្រូវ​គេ​កាប់​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំសំកុះ ក្នុង​ស្រុក​សំឡូត​រាប់​ឆ្នាំ​មក​ហើយ​ ដោយ​មាន​ការ​ឃុប​ឃិត​ពី​មន្រ្តី​បរិស្ថាន​ទទួល​យក​សំណូក​ជាង​ ៥ ម៉ឺន​រៀល​ក្នុង​ឈើ​មួយ​គោយន្ត។ នេះ​បើ​តាម​ប្រជាសហគមន៍​បាន​អះអាង។ ...

ផាក់ ស៊ាងលី
http://bit.ly/1Jvd8CQ

កិច្ច​សហប្រតិបត្តិការ​លើ​សត្វ​ផ្សោត​ ត្រូវ​បាន​ជម្រុញ​

​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក​ (WWF)​ បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ កាន់តែ​ជិត​ស្និទ្ធ​បន្ថែម​ទៀត​រវាង​ប្រទេស​កម្ពុជា​ និង​ឡាវ​ ដើម្បី​ការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ​ ជា​ការ​ដាស់តឿន​មួយ​ចំពោះ​ការ​ស្លាប់​របស់​ផ្សោត​ញី​មួយ​ក្បាល​កាលពី​ស​ប្តា​ហ៍​មុន​ ដែល ...

Charles Parkinson
http://www.phnompenhpost.com/national/cooperation-dolphins-urged

បណ្តាញ​​​សហគមន៍​​​ព្រៃ​​​ឡង់​​​​​​បញ្ចប់​​​ការ​​​ល្បាត​​​ព្រៃ​​​រយៈពេល​​ប្រាំ​​​ថ្ងៃ

បណ្ដាញ​​សកម្មជន​ប្រហែល​៤០០​នាក់​បាន​បញ្ចប់​ការ​ល្បាត​​ព្រៃ​​​ឡង់​ទំហំ​ ៦៥០.០០០​ហិក​​​តា​ដែល​គ្មាន​ការ​ការ​ពារ​រយៈ​ពេល​៥​ថ្ងៃ នៅ​ក្នុង​ខេត្ត​​​ភាគ​ខាង​ជើង​នៃ​ប្រទេស​កាលពី​ថ្ងៃ​​អាទិត្យ ដោយ​​ ...

អូន ភាព
http://www.cambodiadailykhmer.com/news/24018/

ផ្សោត​ញី​ទន្លេមេគង្គ​​ធំ​ជាង​គេ​​មួយ​ក្បាល​ទៀត​បាន​ងាប់

ផ្សោត​មួយ​ក្នុង​ចំណោម​ ៦​ ក្បាល​​មាន​ទម្ងន់​ជាង​ ២០០​ គីឡូក្រាម​ នៅ​តំបន់​ព្រំដែន​រវាង​ខេត្ត​ស្ទឹងត្រែង​ និង​ប្រទេស​ឡាវ​ បាន​ងាប់​ ហើយ​ត្រូវ​បាន​អ្នកភូមិ​ប្រទះ​ឃើញ​កាលពី​សប្តាហ៍​មុន ដែល​ធ្វើឲ្យ​ចំនួន​​ត្រី​ផ្សោត​ងាប់​កើនឡើង​ដល់​ ៥ ​ក្បាល​តែ​ក្នុង​រយៈពេល ...

ផាក់ ស៊ាងលី
http://bit.ly/1HFyjkh

សកម្ម​​​ជន​​​សហ​​​គមន៍​​​​​​ប្រមាណ​​​ ៤០០ នាក់​​​កំពុង​​​​​​ធ្វើ​​​យុទ្ធ​​​នាការ​​​ដើរ​​​ល្បាត​​​ពាស​​​ពេញ​​​​​​ព្រៃ​​​ឡង់​​​

កាល​​​ពីម្សិលមិញ សកម្មជន​​​សហគមន៍​​​ប្រហែល​​​៤០០នាក់​​​បាន​​​ចេញ​​ ដើរល្បាត​​​រយៈ​​​ពេល​​​ប្រាំ​​​ថ្ងៃ​​​នៅ​​​តាម​​​ព្រៃ​​​ឡង់ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/news/23930/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

r7HBK
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!