បរិស្ថាន និងធនធានធម្មជាតិ

សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​ បង្ក្រាប​ទីតាំង​លក់​សាច់​សត្វ​ព្រៃ​ប្រមាណ​ជិត ៩០ គីឡូ

សមត្ថ​កិច្ច​ស្រុក​ភ្នំ​ស្រួច កាលពី​ថ្ងៃទី​១ធ្នូ​ ​បាន​ចុះ​ឆែក​ឆេរ និង​បង្ក្រាប​ទីតាំង​លក់​សាច់​សត្វព្រៃ​មួយ​កន្លែង ដោយ​បាន​រឹបអូស​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ​សរុប​ប្រមាណ​ជិត ៩០គីឡូ​ក្រាម ស្ថិតនៅ​ភូមិ​ចេក ឃុំ​អូរ ស្រុក​ភ្នំស្រួច​ខេត្ត​កំពង់​ស្ពឺ។​ នេះ​បើ​តាម​លោក​ យុគ ឌី មេ​បញ្ជាការ​កង​រាជ​អាវុធ ...

សុទ្ធ គឹមសឿន
https://bit.ly/2RtRpVW

ក្រសួង​បាន​ជម្រុញ​ការ​ចូលរួម​របស់​យុវជន​កាន់តែ​ច្រើន​ក្នុង​ការ​ការពារ​ព្រៃឈើ​

ក្រសួងបរិស្ថាន​កំពុង​ជម្រុញ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ពិសេស​យុវជន​ចូលរួម​ក្នុង​កិច្ច​ការពារ​ព្រៃឈើ​ និង​ធនធានធម្មជាតិ​ នៅ​ពេល​ដែល​រដ្ឋាភិបាល​ខ្វះ​កម្លាំង​ពលកម្ម​ និង​ឧបករណ៍​។​ លោក​ គង់​ សៀ​ក​លី​ ប្រធាន​នាយកដ្ឋាន​ជីវភាព​សហគមន៍​នៃ​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​ថា​ ផ្ទៃដី​សរុប​ប្រហែល ...

ប៉ិច សុធារី
https://www.khmertimeskh.com/50555320/ministry-urges-greater-youth-participation-in-forest-protection/

សហភាព​អឺរ៉ុប និង​អាល្លឺម៉ង់​ផ្តល់​មូលនិធិ​ប្រមាណ ១០ ​លាន​ដុល្លារ​ដល់​គណៈកម្មការ​ទន្លេមេគង្គ

ប្រទេស​អាល្លឺម៉ង់​ និង​សហភាព​អឺរ៉ុប​បន្ត​ផ្ដល់​មូលនិធិ​ថ្មី​ចំនួន ៨,៩២ ​លាន​អឺរ៉ូ​ ឬ​ប្រហែល​ ១០ ​លាន​ដុល្លារ​អាមេរិក​ដល់​គណៈកម្មការ​ទន្លេមេគង្គ ដើម្បី​គាំទ្រ​ដល់​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទឹក​ឆ្លងដែន​ក្នុង​ចំណោម​បណ្តា​ប្រទេស​មេគង្គ​ក្រោម​ដែល​រួមមាន កម្ពុជា ឡាវ ថៃ និង​វៀតណាម​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ ...

ឃុត សុភចរិយា
https://bit.ly/2Q23tkH

ខេត្ត​ ២ បាន​ចុះ​រឹបអូស​ឈើ​ជាង​​ ១០០ ​កំណាត់​ និង​គោយន្ត​ ៩ ​គ្រឿង

សមត្ថកិច្ច​ខេត្ត​រតនគិរី និង​សកម្មជន​ការពារ​ព្រៃឈើ​បាន​ចុះ​រឹបអូស​ឈើ​ជ្រុង​ប្រភេទ​គគីរ និង​មូល​ប្រភេទ​សុក្រំ​ និង​ធ្នង់​ជាង​ ១០០ ​កំណាត់​ដែល​ប្រភេទ​ឈើ​ជ្រុង​ត្រូវ​បាន​ក្រុម​ឈ្មួញ​ដឹក​យក​ទៅ​លាក់ទុក​ក្រោយ​សាលាឃុំ​វ៉ើនសៃ និង​សាលាឃុំ​ប៉ក់កាឡាន់​ក្នុង​ស្រុក​វ៉ើនសៃ​ ខេត្ត​រតនគិរី បន្ទាប់ពី​ពលរដ្ឋ​រាយការណ៍ ឯ ...

សុទ្ធ គឹមសឿន
https://bit.ly/2FRhvRv

​អាជ្ញាធរ​ខេត្តក្រចេះ​ហាម​មិន​ឱ្យ​សង់ផ្ទះ​នៅ​តាម​ដង​ទន្លេ​បន្ទាប់​ពី​ការ​ដួល​រលំ​

​អាជ្ញាធរ​ស្រុក​ឆ្លូង​ខេត្តក្រចេះ​កាលពី​ម្សិលមិញ​បាន​បញ្ជា​ឱ្យ​មិន​ឱ្យ​អ្នក​ភូមិ​សង់ផ្ទះ​ និង​រើ​ផ្ទះ​ចេញ​សម្រាប់​អ្នក​ដែល​បាន​សាងសង់​រួច​នៅ​តាម​បណ្តោយ​ច្រាំង​ទន្លេ​ បន្ទាប់​ពី​ផ្ទះ​ចំនួន​ប្រាំ​ខ្នង​បាន​ដួល​រលំ​ចូល​ទន្លេ​កាលពី​ថ្ងៃ​អង្គារ​។ ...

សែន ដាវីត
https://www.khmertimeskh.com/50553933/kratie-authorities-ban-homes-on-riverbank-after-collapse/

​គណប្រតិភូ​មក​ពី​៦​ប្រទេស​ជួបជុំ​គ្នា​ ដើម្បី​រៀប​ផែនការ​អភិរក្ស​សត្វ​រមាំង​

មន្ត្រី​រដ្ឋាភិបាល​ អ្នកជំនាញ​ និង​អ្នក​អភិរក្ស​មក​ពី​ប្រទេស​ចំនួន​ ៦​ បាន​ជួបជុំ​គ្នា​ក្នុង​ស​ន្និ​សិ​ទ​រយៈពេល​បី​ថ្ងៃ​ នាទី​ក្រុងភ្នំពេញ​ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​របស់​ពួក​គេ​ ក្នុង​ការ​អភិរក្ស​សត្វ​រមាំង​ដែល​ជិត​ផុត​ពូជ​។​ មន្ត្រី​ម្នាក់​បាន​និយាយ ...

មុំ គន្ធា
https://www.khmertimeskh.com/50553628/officials-from-six-countries-meet-to-save-elds-deer/

ក្រសួង​ពាក់ព័ន្ធ​ឯកភាព ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន ​៣

ច្បាប់​ចំនួន​ ៣ ​រួមមាន ច្បាប់​ព្រៃឈើ ច្បាប់​ជលផល និង​ច្បាប់​តំបន់​ការពារ​ធម្មជាតិ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង នេសាទ​រួមទាំង​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ.ជ.អ.ប​) សម្រេច​​ជា​គោលការណ៍​ថា​នឹង​ស្នើ​ធ្វើ​វិសោធនកម្ម​ដើម្បី​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​។ ...

ម៉ិច ដារ៉ា
https://bit.ly/2AuL19J

ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​ នៅ​តែ​រង​ការរំលោភ​យក​ ទោះបី​មាន​បម្រាម

ឆ្នេរសមុទ្រ​ក្នុង​ខេត្ដ​ព្រះសីហនុ​នៅ​តែ​ត្រូវ​បាន​បំពាន​ដោយ​ក្រុម​អ្នក​វិនិយោគឯកជន ដោយ​បាន​ចាក់ដី​រំលោភ​ចូល​ឆ្នេរ និង​សាងសង់​កំពង់ផែ​សំណង់​រឹង​ជា​បន្ដបន្ទាប់ ខណៈ​អាជ្ញាធរ​មាន​ត្រឹម​វិធានការ​ធ្វើ​កិច្ចសន្យា​ហាមឃាត់ បើ​ទោះបី​លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ធ្លាប់​បញ្ជា​ចាត់​វិធានការ​បន្ទាន់​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​កាយ​ដី​លុប ...

វ៉ន ដារ៉ា
https://bit.ly/2DXfaTd

ក្រសួង​ប្រាប់​ឲ្យ​ថ្នាក់​ខេត្ត​ ថែរក្សា​ដី​ ព្រៃកោងកាង​ ដែល​គេ​ទន្ទ្រាន

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​ ៤ ​ខេត្ត ត្រូវ​មាន​វិធានការ​គ្រប់គ្រង ថែរក្សា និង​ការពារ​ព្រៃកោងកាង​នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ខណៈ​សកម្មភាព​នៅ​ខេត្ត​ទាំងនោះ​កំពុង​ទទួល​រង​ការកាប់​ទន្ទ្រាន ឈូសឆាយ និង​ចាក់ដី​លុប​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃកោងកាង​ធ្វើ​ជា​កម្មសិទ្ធិ​។ ...

វ៉ន ដារ៉ា
https://bit.ly/2QeI9aT

មន្ត្រី​បរិស្ថាន​ ២ ​នាក់​ត្រូវ​បាន​តុលាការ​លើកលែង​ការចោទប្រកាន់

មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​ចំនួន ២ ​នាក់​ត្រូវ​បាន​តុលាការ​ខេត្ត​លើកលែង​ការចោទប្រកាន់​កាលពី​ខែ​តុលា​ក្រោយពី​ជាប់​បណ្ដឹង​អស់​រយៈពេល​ប្រមាណ​ ៥ ​ឆ្នាំ​ពាក់ព័ន្ធ​នឹង​បទ​បរិហារ​បង្កាច់​កេរ្តិ៍ កាប់គាស់​រុករាន​ព្រៃ​ និង​ឈូសឆាយ​ដីព្រៃ​ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​។ យោង​តាម​លិខិត​ជូនដំណឹង​របស់​តុលា ...

សុទ្ធ គឹមសឿន
https://bit.ly/2KuGVTo

​លោក​ ស​ ខេ​ង​ បាន​បន្ទោស​អាជ្ញាធរ​ព្រំដែន​អំពី​ការ​កាប់​ឈើ​ខុសច្បាប់​

​លោក​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្តីបន្ទោស​មន្ត្រី​មូលដ្ឋាន​ ដែល​បាន​ដាក់​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ -​ ថៃ​ ពី​បទ​មិន​អាច​ទប់ស្កាត់​លំហូរ​អ្នក​កាប់​ឈើ​ខុសច្បាប់​ ដែល​បាន​ឆ្លងកាត់​ព្រំដែន​ ដើម្បី​កាប់​ដើមឈើ​នៅ​ប្រទេស​ថៃ​។​ លោក​ ស​ ខេ​ង ...

តាំង វីដា
https://www.khmertimeskh.com/50551911/sar-kheng-chastises-border-authorities-over-illegal-logging/

មន្ត្រី​ព្រមាន​ ផាកពិន័យ​អ្នក​បោះចោល​សំរាម ​ក្នុង​ពិធីបុណ្យ​អុំទូក

ក្រសួង​បរិស្ថាន​នឹង​ដាក់​ពង្រាយ​មន្ត្រី និង​យុវជន​ស្ម័គ្រចិត្ត​ប្រមាណ ៣០០ នាក់ ដើម្បី​ដើរ​ត្រួតពិនិត្យ និង​អប់រំ​ពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​ផលប៉ះពាល់​ដោយសារ​ការបោះ​ចោល​សំរាម​ជាមួយ​នឹង​ការព្រមាន​ផាកពិន័យ ចំពោះ​អ្នក​បោះចោល​សំរាម ខណៈ​ក្រុមហ៊ុន​ស៊ិនទ្រី​នឹង​ដាក់​ពង្រាយ​កម្មករ​ចំនួន ២៧៤ ​នាក់ និង​ឡាន​ចំនួន ៤៥ គ្រឿង​ដើម្បី​ប្រមូល និង​ដឹក​សំរាម​នៅក្នុង​ពិធីបុណ្យ​អុំទូក ...

ម៉ិច ដារ៉ា និង សុទ្ធ គឹមសឿន
https://bit.ly/2K4u1eN

សមត្ថកិច្ច​បង្ក្រាប​ហាង​កែច្នៃ​សំណាក​សត្វព្រៃ

សំណាក​សត្វព្រៃ​ជាច្រើន​ប្រភេទ​ក្នុង​នោះ​មាន​សំណាក​សត្វព្រៃ​ប្រភេទ​កម្រ និង​ជិត​ផុត​ពូជ​ត្រូវ​បាន​ក្រុម​អន្ដរាគមន៍​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត​នៃ​រដ្ឋបាល​ព្រៃឈើ​ចាប់​រឹបអូស​ពី​ទី​តាំងហាង​កែច្នៃ​ចម្លាក់​មួយ​កន្លែង នៅក្នុង​សង្កាត់​ច្បារអំពៅ ២ កាលពី​រសៀល​ម្សិលមិញ​បើ​ទោះបី​ជា​មាន​ការ​បញ្ជាក់​ថា ...

ឃុត សុភចរិយា
https://bit.ly/2DB3UvB

អាជ្ញាធរ​លែង​កូន​គ្រែង​ទើប​បង្ក្រាប​បាន​ជាង​ ៤០០ ​គីឡូក្រាម​ចូល​សមុទ្រ

កូន​គ្រែង​ប្រមាណ​ជាង​ ៤០០ ​គីឡូក្រាម​ត្រូវ​បាន​ក្រុម​មន្ត្រី​រដ្ឋបាល​ជលផល និង អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ព្រៃនប់​ចាក់​លែង​ចូល​ទៅ​ក្នុង​សមុទ្រ​វិញ​ភ្លាមៗ បន្ទាប់ពី​បង្ក្រាប​បាន និង​រឹបអូស​ពី​ប្រជានេសាទ​ខុសច្បាប់ នៅ​ចំណុច​តំបន់​ឆក​វាលរេញ​។ នេះ​បើ​តាម​ការអះអាង​របស់​លោក ឯម ភា ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ ...

ឃុត សុភចរិយា
https://bit.ly/2RQ3lRz

សាលា​ ១០ ​ត្រូវ​ជ្រើសរើស​សម្រាប់​បញ្ជ្រាប​ការប្រែប្រួល​អាកាសធាតុ

ក្រោម​ជំនួយ​ពី​សហភាព​អឺរ៉ុប​សាលារៀន​ចំនួន ១០ ​នៅក្នុង​ខេត្ត​ចំនួន​ ៤ ​ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​សាលា​ «​បញ្ជ្រាប​ការប្រែប្រួល​អាកាសធាតុ​ក្នុង​វិស័យ​អប់រំ (MCCE)» ខណៈ​ការប្រែប្រួល​អាកាសធាតុ​គឺជា​កង្វល់​ទូទាំង​ពិភពលោក​ក្នុង​នោះ​កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ស្ថិត​ក្នុង​ចំណោម​នោះ​ដែរ​។ ...

វ៉ន ដារ៉ា
https://bit.ly/2FsRV4K

ពលរដ្ឋ​ព្រួយ​រឿង​បណ្ដេញចេញ ក្រោយ​អាជ្ញាធរ​សម្រេច​មិន​ឲ្យ​ដី

ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ១០០ ​គ្រួសារ​បាន​បង្ហាញ​ការព្រួយបារម្ភ​ពី​ការបណ្ដេញ​ចេញ​ពី​តំបន់​កំពុង​​រស់នៅ​នៅក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ដែល​ជា​បរិវេណ​ឧទ្យាន​ជាតិ ក្រោយពី​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ កាលពី​ម្សិលមិញ​បាន​បដិសេធ​សំណើ​សុំ​វៀល​ដី​ទំហំ​ប្រហែល​ ២៥០ ​ហិកតា​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2qKw7HS

តំបន់​ស្នូល​ស្ទឹងសែន​ត្រូវ​ដាក់​ជា​តំបន់​រ៉ាមសារ​ទទួល​ស្គាល់​ជា​អន្តរជាតិ

រដ្ឋាភិបាល​បាន​ដាក់​បញ្ចូល​តំបន់​រ៉ាមសារ​ស្ទឹងសែន​ដែល​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​បឹង​ទន្លេសាប​ជា​ប្រភេទ​តំបន់​ដីសើម​ទឹកសាប​សម្បូរ​ទៅ​ដោយ​ធនធាន​ព្រៃ​លិច​ទឹក​ និង​ជា​ទីជម្រក​ដ៏សំខាន់​សម្រាប់​ជីវៈចម្រុះ​គ្រប់​ប្រភេទ​នោះ​ទៅ​ជា​ «​តំបន់​រ៉ាមសារ​ទី​ ៥» នៃ​ប្រទេស​កម្ពុជា ...

ឃុត សុភចរិយា
https://bit.ly/2zAA1XL

ក្រុមហ៊ុនឯកជន​មួយ នៅ​តែ​បន្ត​ចាក់ដីរំលោភយក​ ឆ្នេរព្រែក​ត្រែង

ក្រុម​ហ៊ុន​ឯក​ជន​មួយ​ដែល​បាន​ចាក់​ដី​រំលោភ​ចូល​ឆ្នេរ​សមុទ្រ ​នៅ​ចំណុច​ឆ្នេរ​ព្រែក​ត្រែង​ ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​មាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ជិត​២ខែ​ហើយ​ក៏​ដោយ តែ​រហូត​មក​ដល់​ថ្ងៃ ...

វ៉ន ដារ៉ា
https://bit.ly/2ySSsYh

តំណាង​សហគមន៍​ថា បទល្មើស​ដឹកឈើ​​ចេញ​ទៅ​វៀតណាម​​ ​នៅ​តែ​បន្ដ​កើត​មាន

តំណាង​សហគមន៍​នៅ​មណ្ឌលគិរី​បាន​អះអាង​ថា ការដឹកឈើ​ខុស​ច្បាប់​ឆ្លងដែន​ទៅ​វៀតណាម​​នៅ​តែ​បន្ត​កើត​មាន​ឥត​ឈប់ឈរ​ និង​ទ្រង់ទ្រាយ​ធំ បើ​ទោះបី​នាយករដ្ឋមន្ត្រី​បាន​ព្រមាន និង​បញ្ជា​ឲ្យ​ឧទ្ធម្ភាគចក្រ​តាមដាន​អ្នក​លួច​កាប់​ព្រៃឈើ ហើយ​បាញ់​ពី​លើ ខណៈ​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក ស ខេង ក៏​បាន​ព្រមាន​បន្ថែម​យ៉ាង ...

ម៉ិច ដារ៉ា
https://bit.ly/2qufWhS

មន្ត្រី​ជំនាញ​ កំពុង​ត្រួតពិនិត្យ​ការ​លួច​កាន់កាប់​ដីព្រៃ​ខុស​ច្បាប់

មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កោះកុង​កំពុង​បន្ត​នីតិវិធី​ត្រួតពិនិត្យ ស្រាវជ្រាវ​ និង​បង្ក្រាប​បទល្មើស​ការ​លួច​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ដោយ​ខុស​ច្បាប់​នៅក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ពាម​ក្រសោប​។ នេះ​បើ​តាម​លោក ម៉ម ផល្លារ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង​កាលពី​ម្សិលមិញ​។ ...

ឃុត សុភចរិយា
https://bit.ly/2yV6g4x

មន្ត្រី​ស្នើ​អង្គការ FAO ជួយ​ប្រជាសហគមន៍​ដើម្បី​កាត់បន្ថយ​ការរំពឹង​លើ​ព្រៃឈើ

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា ខ្លួន​បាន​និង​កំពុង​ស្នើឲ្យ​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ​ (FAO) ជួយឧបត្ថម្ភ​ជា​ថវិកា និង​សម្ភារ ដើម្បី​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាសហគមន៍​ព្រៃឈើ និង​ជលផល​សំដៅ​កាត់បន្ថយ​ការពឹងផ្អែក​របស់​ពួកគេ​កុំ​ឲ្យ​សង្ឃឹម​ទៅ​លើ​ធនធាន​អនុផល​ព្រៃឈើ ឬ​ជលផល​ទាំង​ស្រុង​ពេក​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2qn5loP

បទល្មើស​ព្រៃឈើ​ឆ្លង​ដែន​ពី​មណ្ឌលគិរី​ចូល​ទៅ​វៀតណាម​នៅ​តែ​បន្ត​កើត​មាន​ច្រើន​

ជនជាតិ​ដើម​ភាគតិច​ខេត្តមណ្ឌលគិរី​អះអាង​ថា​ ជំនួញ​ឈើ​ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​វៀតណាម​ នៅ​តែ​កើត​មាន​ឥត​ឈប់​ឈរ​ បើ​ទោះបីជា​ អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ និង​ក្រសួងមហាផ្ទៃ​បាន​ប្ដេជ្ញា​ចិត្ត​ទប់ទល់​មិន​ឲ្យ​កើត​មាន​យ៉ាងណា​ក្តី​។​ ពលរដ្ឋ​សង្ស័យ​ថា​ ឈ្មួញ​ខ្លះ​មាន​ងារ ...

សេក បណ្ឌិត
https://www.rfa.org/khmer/news/environment/illegal-logging-to-VN-still-11012018023357.html

ដី​អភិរក្ស​នៅ​ស្រុក ​ស្ទឹងហាវ​ ត្រូវ​គេ​ទន្ទ្រាន​យក

ដី​អភិរក្ស​ក្នុង​ដែន​សហគមន៍​ព្រៃកោងកាង​ក្នុង​ភូមិ​ ១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ដ​ព្រះសីហនុ​ប្រមាណ​ ៥០ ​ហិកតា​ត្រូវ​បាន​តំណាង​សហគមន៍​អះអាង​ថា មាន​អ្នក​កាប់​ទន្ទ្រាន និង​បោះបង្គោល​យក ប៉ុន្ដែ​អាជ្ញាធរ​នៅ​មិន​ទាន់​វែកមុខ​ជនល្មើស​ឃើញ​ទេ​។ ...

វ៉ន ដារ៉ា
https://bit.ly/2OggDop

​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​តាម​រយៈ​ប្រសិទ្ធភាព​ឧស្សាហកម្ម​

​កម្មវិធី​ TEST​ ដែល​មាន​គោលបំណង​ប្រយុទ្ធ​ប្រឆាំង​នឹង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ដោយ​ជួយ​ដល់​សាជីវកម្ម​អនុម័ត​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​បរិស្ថាន​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ម្សិលមិញ​នៅ​រាជធានី​ភ្នំពេញ​។​ ‘TEST’​ មាន​ន័យ​ថា​ ‘​ការ​ផ្ទេរ​បច្ចេកវិទ្យា​អំណោយផល ...

សុខ ចាន់
https://www.khmertimeskh.com/50545686/combating-climate-change-through-industrial-efficiency/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

7md4m
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!