បរិស្ថាន និងធនធានធម្មជាតិ
ស្រូវជិត ៤ ម៉ឺនហិកតា ក្នុងខេត្តចំនួន ៧ កំពុងជួបគ្រោះរាំងស្ងួត
ស្រូវចំនួន ៣៩ ៩៦៦ ហិកតា ស្ថិតក្នុងខេត្តចំនួន ៧ កំពុងជួបគ្រោះរាំងស្ងួតខ្វះទឹក ហើយក្រសួងធនធានទឹកនិងអាជ្ញាធរ កំពុងចាប់ផ្ដើមប្រើម៉ាស៊ីនបូមទឹកដាក់ ដើម្បីជួយសង្គ្រោះស្រូវពលរដ្ឋនៅតាមតំបន់ខ្លះ ដែលជិតប្រភពទឹក ខណៈដែលមន្ត្រីនិយាយថា គ្រោះរាំងស្ងួតក្នុងតំបន់ ...
ខន សាវិ
https://bit.ly/30FPn9b
មន្ត្រីរដ្ឋបាលព្រៃឈើ ៣ រូប ត្រូវបានកោះហៅសួរចម្លើយករណីបទល្មើសព្រៃឈើ
ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តមណ្ឌលគិរី លោក ហៀង សុភក្ត្រ ពីម្សិលមិញ បានបញ្ជាឲ្យមន្ត្រីរដ្ឋបាលព្រៃឈើចំនួន ៣ នាក់ ចូលខ្លួនបំភ្លឺនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីឲ្យបានមុនថ្ងៃទី ២៤ សីហា ជុំវិញករណីបទល្មើសព្រៃឈើ ខណៈមន្ត្រីចុះស្រាវជ្រាវដល់ទីតាំងក្រុមហ៊ុន វិជ្ជរី ...
សុទ្ធ គឹមសឿន
https://bit.ly/2M19VVU
សំរាមប្លាស្ទិក ៨៣ កុងតឺន័រ នៅកំពង់ផែក្រុងព្រះសីហនុ ត្រូវបានគេនាំចូលមកពីអាមេរិក និងកាណាដា
សំរាមដែលជាកាកសំណល់ប្លាស្ទិកចំនួន ៨៣ កុងតឺន័រ មានទម្ងន់ប្រមាណ ១ ៦០០ តោន ជាទំនិញហាមឃាត់ ដែលត្រូវបានសមត្ថកិច្ចបង្ក្រាបនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានមន្ត្រីបញ្ជាក់ថា មានប្រភពមកពីសហរដ្ឋអាមេរិក និងកាណាដា ហើយនៅពេលនេះ សមត្ថកិច្ច កំពុងបន្តធ្វើ ...
សុទ្ធ គឹមសឿន
https://bit.ly/2JO8I1e
តំបន់ភ្នំបូកគោនឹងអភិវឌ្ឍជាទីក្រុងឆ្លាតវៃ និងទេសចរណ៍
រដ្ឋាភិបាលសម្រេចដាក់ឲ្យអភិវឌ្ឍតំបន់បូកគោជាទីក្រុងឆ្លាតវៃ និងជាទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ ដែលនឹងក្លាយជាទីតាំងផ្សារភ្ជាប់តំបន់ឆ្នេរនៃច្រករបៀងទេសចរណ៍ភាគខាងត្បូង។ នេះបើតាមអនុក្រឹត្យស្តីពីការដាក់ ...
ធូ វិរៈ
https://bit.ly/2GeLRuO
សមត្ថកិច្ចកំពុងតាមចាប់មនុស្ស ៦ នាក់ ខណៈតុលាការសម្រេចឃុំខ្លួន ៥ នាក់ទៀត ពាក់ព័ន្ធបទល្មើសព្រៃឈើ
មនុស្សចំនួន ៦ នាក់បន្ថែមទៀត ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួននិងត្រូវតុលាការបញ្ជាឲ្យចូលខ្លួនបំភ្លឺជុំវិញករណីបទល្មើសព្រៃឈើពាក់ព័ន្ធជាមួយឧកញ៉ា ស៊ឹង សំអុល ដែលត្រូវបានតុលាការសម្រេចឃុំខ្លួនរួចហើយ ខណៈដែលជនជាតិវៀតណាម ២ នាក់ និងខ្មែរ ៣ នាក់ ក្នុងបទល្មើស ...
សុទ្ធ គឹមសឿន
https://bit.ly/2YVOUiP
លោក ហ៊ុន សែន មានបំណងហាមឃាត់ការនាំចូលកាកសំណល់មិនអាចកែច្នៃបាន
ឆាប់ៗនេះកម្ពុជាអាចក្លាយជាប្រទេសអាស៊ីបន្ទាប់ដែលបដិសេធការនាំចូលកាកសំណល់ពីក្រៅប្រទេស ទោះបីជាមានការលើកឡើងពីវិស័យឯកជនថា កម្ពុជាអាចដុតកាកសំណល់ដើម្បីផលិតអគ្គិសនី។ យោងតាមកាសែត The Guardian បានឱ្យដឹងថា ការហាមឃាត់ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50623834/hun-sen-aims-to-ban-imports-of-non-recyclable-waste/
សត្វប្រវឹកជាង ១ ពាន់ក្បាល ត្រូវបានលែងក្រោយចាប់បាន
សមត្ថកិច្ចខេត្តកំពង់ធំបានលែងសត្វស្លាបអម្បូរសត្វប្រវឹកជាង ១ ពាន់ក្បាល ទៅក្នុងរមណីយដ្ឋានព្រៃប្រស់កាលពីចុងសប្ដាហ៍កន្លងទៅនេះ ក្រោយពីរឹបអូសបានពីរថយន្ត ១ គ្រឿង ដែលត្រូវបាន ...
សុទ្ធ គឹមសឿន
https://bit.ly/2Gd4y22
គណៈកម្មការជាតិប្រគល់រថយន្ត ៤០ គ្រឿង ឲ្យអាជ្ញាធរខេត្តគ្រប់គ្រងវិញ
គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសម្រេចផ្ទេរការគ្រប់គ្រងរថយន្តចំនួនជាង ៤០ គ្រឿង ដែលបម្រើឲ្យមធ្យោបាយដឹកជញ្ជូនព្រៃឈើរបស់លោកឧកញ៉ា ស៊ឹង សំអុល ឲ្យអាជ្ញាធរខេត្តមណ្ឌលគិរីចាត់ចែងវិញ ...
សុទ្ធ គឹមសឿន
https://bit.ly/30rBz2a
ខេត្តព្រះសីហនុ ផ្តើមយុទ្ធនាការសម្អាតអនាម័យ និងបរិស្ថានទីក្រុង ថ្ងៃទី ១៣ កក្កដា
អភិបាលខេត្តទើបឡើងថ្មី នៃខេត្ដព្រះសីហនុ លោក គួច ចំរើន បានផ្ដើមបង្កើត «យុទ្ធនាការសម្អាតអនាម័យ និងបរិស្ថានទីក្រុង» ដែលមានទ្រង់ទ្រាយធំ ដោយយកថ្ងៃទី ១៣ កក្កដា សម្រាប់ព្រឹត្តិការណ៍នេះ ដើម្បីបំផុសគំនិតមន្រ្ដីរាជការ វិស័យឯកជន និងពលរដ្ឋ រួមគ្នាសម្អាតបរិស្ថានតាមទីសាធារណៈនានា និងប្រមូល ...
វ៉ន ដារ៉ា
https://bit.ly/2YXFDad
បញ្ជូនឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក ៣ នាក់ ទៅតុលាការ
លោកឧកញ៉ា ស៊ឹង សំអុល ម្ចាស់ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ និងបក្ខពួក ៣ នាក់ ត្រូវបានកងរាជអាវុធហត្ថបញ្ជូនខ្លួនទៅសាលាដំបូងខេត្តមណ្ឌលគិរីកាលពីម្សិលមិញពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ខណៈលោក សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសប្រកាសតាមចាប់អ្នកពាក់ព័ន្ធនឹងឧក្រិដ្ឋ ...
សុទ្ធ គឹមសឿន
https://bit.ly/2LeEGqB
បញ្ហាទឹកកខ្វក់នៅក្នុងខេត្តព្រះសីហនុ
មន្ត្រីមកពីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ទីររដ្ឋបាលខេត្តព្រះសីហនុកំពុងសិក្សាពីវិធីដោះស្រាយហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតរួមគ្នា ហើយបានសម្រេចចិត្តដោះស្រាយបញ្ហាទឹកកខ្វក់ និងផ្លូវជាបឋម។ នៅក្នុងខែឧសភា គណៈកម្មាធិអន្តរក្រសួង ដែល ...
ប៉ិច សុធារី
https://www.khmertimeskh.com/50622637/water-problems-in-sihanoukville/
សមត្ថកិច្ចកម្ទេចរថយន្តដឹកឈើល្មើសច្បាប់ ៤ គ្រឿង ក្រោយចាប់ឧកញ៉ា ស៊ឹង សំអុល
រថយន្តដឹកឈើល្មើសច្បាប់មួយចំនួនដែលរកឃើញក្នុងព្រៃជ្រៅពាក់ព័ន្ធនឹងឧកញ៉ា ស៊ឹង សំអុល ក្នុងរឿងបំផ្លាញព្រៃឈើ ត្រូវបានកម្ទេចចោល ខណៈសំណុំរឿងនៃការចាប់ខ្លួនឧកញ៉ារូបនេះ និងបក្ខពួកអាចនឹងផ្ទេរមកកាន់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែសកម្មជនព្រៃឈើសម្តែងក្តីបារម្ភខ្លាច ...
សុទ្ធ គឹមសឿន
https://bit.ly/2NQrJFt
២ ឆ្នាំ ចាប់ម៉ាស៊ីនអារឈើបាន ២ ៣០០ គ្រឿង
គ្រាន់តែក្នុងរយៈពេល ២ ឆ្នាំ គឺក្នុងឆ្នាំ ២០១៧ និងក្នុងឆ្នាំ ២០១៨ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានចាប់ម៉ាស៊ីនអារឈើខ្នាតតូច ចំនួន ២ ៣០០ គ្រឿង ពីក្រុមជនកាប់បំផ្លាញព្រៃឈើខុសច្បាប់រួមទាំងអន្ទាក់សត្វព្រៃ គ្រឿងចក្រចូក និងឈូសឆាយ និងម៉ាស៊ីនអារឈើខ្នាតធំ មួយចំនួនទៀត ត្រូវបានរឹបអូស នៅក្នុងតំបន់ការពារព្រៃឈើជួរភ្នំក្រវាញខាងត្បូង។ ...
ខន សាវិ
https://bit.ly/2Y2FFjD
មន្ត្រីព្រៃឈើម្នាក់ត្រូវពលរដ្ឋចោទថា នៅពីក្រោយឈ្មួញឈើ តែមន្ត្រីរូបនេះបដិសេធ
មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើម្នាក់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យត្រូវបានពលរដ្ឋចោទថា ជាអ្នកនៅពីក្រោយឈ្មួញឈើមួយចំនួន ដែលប្រមូលទិញឈើពីពលករខ្មែរ ដែលលួចឆ្លងដែនចូលទៅកាប់ឈើដោយ ...
ឃុត សុភចរិយា
https://bit.ly/2XZkBdH
ឧកញ៉ា ស៊ឹង សំអុល មេការក្រុមហ៊ុន និងអ្នកបើកបររថយន្ត ៣ នាក់ ត្រូវឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ
លោកឧកញ៉ា ស៊ឹង សំអុល ម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រខេសាន់ មេការក្រុមហ៊ុន ២ នាក់ និងអ្នកបើកបររថយន្តម្នាក់សរុប ៤ នាក់ ត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ឃាត់ខ្លួនកាលពីម្សិលមិញ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើខណៈរថយន្តដែលបម្រើឲ្យមធ្យោបាយដឹកជញ្ជូនឈើជាង ៤០ ...
សុទ្ធ គឹមសឿន
https://bit.ly/2FZZX39
បញ្ឈប់ និងកម្ទេចសំណង់ ២ ទីតាំង ខណៈការពិនិត្យបានជាង ១០០ កន្លែង
រដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃចន្ទបានបញ្ឈប់ការសាងសង់ និងបានយកគ្រឿងចក្រវាយកម្ទេចសំណង់ធ្វើពីគ្រោងដែកនិងថ្មរបស់ជនជាតិចិនចំនួន ២ ទីតាំង នៅតំបន់ឆ្នេរអូរត្រេះ ១ ក្នុងក្រុងព្រះសីហនុ បន្ទាប់ពីរកឃើញសំណង់ទាំងនេះសង់ឡើង ...
វ៉ន ដារ៉ា
https://bit.ly/2NHB1Ug
ព្រះមហាក្សត្រអំពាវនាវឲ្យពលរដ្ឋចូលរួមដាំដើមឈើ និងទប់ស្កាត់ការកាប់ឈើ
ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី កាលពីម្សិលមិញបានអំពាវនាវដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ ឲ្យនាំគ្នាចូលរួមដាំដើមឈើ ឲ្យបានច្រើននៅតាមទីសាធារណៈនានារួមទាំងក្នុងដីស្រែចម្ការរបស់ ...
ឃុត សុភចរិយា
https://bit.ly/30sF7kF
លោក វេង សាខុន៖ ក្រុមជនខិលខូចដែលបានឈូសឆាយរំលោភយកដីព្រៃសហគមន៍ និងប្រឈមចំពោះមុខច្បាប់
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមជនខិលខូចមួយចំនួន ដែលបានឈូសឆាយរំលោភយកដីព្រៃសហគមន៍បម្រុងទុករបស់រដ្ឋជាង ១ពាន់ហិកតា នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា ក្រោយពីបានទទួល ...
ប៉ិច សុធារី
https://bit.ly/2NKsGz5
រដ្ឋសភាស្វែងរកធាតុចូលបន្ថែមសម្រាប់គម្រោងបឹងតាមោក
រដ្ឋសភាបានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធបញ្ជាក់ថាតើមានបញ្ហាពាក់ព័ន្ធនឹងការបង្កើតតំបន់បឹងតាមោក ឬយ៉ាងណា បន្ទាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានដាក់ញត្តិ។ លោក ប្រាជ្ញ ច័ន្ទ ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ...
អាវុធហត្ថនឹងចុះស្រាវជ្រាវរកបទល្មើសព្រៃឈើ នៅតំបន់ដីសម្បទាន
មន្ត្រីជំនាញកងរាជអាវុធហត្ថគ្រោងនឹងចុះស្រាវជ្រាវ និងស៊ើបអង្កេតរកបទល្មើសព្រៃឈើនៅតាមក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចមួយចំនួន នៅខេត្តមណ្ឌលគិរី បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជំរុញ ...
សុទ្ធ គឹមសឿន
https://bit.ly/32ezmZA
សមត្ថកិច្ច នឹងដុតបំផ្លាញវត្ថុតាងបទល្មើសព្រៃឈើនៅនឹងកន្លែង
គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានព្រមានចាត់វិធានការតឹងរ៊ឹងប្រឆាំងក្រុមជនលួចបន្លំកាប់ និងដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ តាមរយៈការដុតបំផ្លាញចោលនូវមធ្យោបាយជាវត្ថុតាងនៃបទល្មើសនៅ ...
ឃុត សុភចរិយា
https://bit.ly/2YMwy3U
រដ្ឋាភិបាលបង្កើតគណៈកម្មាធិការបង្ក្រាបករណីទន្ទ្រានយកដីព្រៃ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មាធិការជាតិថ្មីមួយដើម្បីចាត់វិធានការលើករណីទន្ទ្រានព្រៃរដ្ឋយកដីធ្វើកម្មសិទ្ធិនៅតាមបណ្ដាខេត្តមួយចំនួន ដោយមានសមាសភាពសរុបចំនួន ១៣ រូបមកពីក្រសួង ស្ថាប័នពាក់ព័ន្ធដែលមានលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាប្រធាន។ ...
វ៉ន ដារ៉ា
https://bit.ly/2RQOJTb
ក្រសួងកត់សម្គាល់ពីការថយចុះនៃឧក្រិដ្ឋកម្មព្រៃឈើ
ក្រសួងបរិស្ថានកាលពីម្សិលមិញបានកត់សម្គាល់ថា ករណីរំលោភដីធ្លីខុសច្បាប់ និងការកាន់កាប់តំបន់ការពារនៅក្នុងខេត្តចំនួន ៤ បានថយចុះ ដោយសារតែវិធានការដែលអនុវត្តដោយមន្ត្រីបរិស្ថានជាតិ និងថ្នាក់មូលដ្ឋាន។ កាលពីឆ្នាំមុនក្រសួងបរិស្ថានបានចាត់វិធានការប្រឆាំងនឹងឧក្រិដ្ឋកម្ម ...
អាជ្ញាធរ និងអង្គការសត្វព្រៃ ស្នើឲ្យក្រុមហ៊ុនដីសម្បទានវៀតណាមជួយថែរក្សាជម្រកសត្វព្រៃ
អាជ្ញាធរខេត្តរតនគិរី និងអង្គការអន្តរជាតិដែលកំពុងអភិរក្សសត្វព្រៃនៅកម្ពុជា បានស្នើឲ្យក្រុមហ៊ុនវៀតណាមដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលឈ្មោះ ហ័ង អាញ លំផាត់ ជួយថែរក្សា និងការពារជម្រកសត្វព្រៃដែលជិតផុតពូជ នៅតំបន់ដែនជម្រកសត្វព្រៃលំផាត់ដោយស្នើ ...
សុទ្ធ គឹមសឿន
https://bit.ly/2ZXO98X