Government
Elections
ព្រះមហាក្សត្រអំពាវនាវឲ្យបាតុករនិងសមត្ថកិច្ចកុំប្រើហិង្សា
ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៦ កញ្ញា ទ្រង់បានអំពាវដល់ភាគីទាំងពីរ គឺក្រុមបាតុករខាងគណបក្សសង្គ្រោះជាតិ និងកងកម្លាំងសមត្ថកិច្ចដែលដាក់ពង្រាយការពារសន្តិសុខ និងបង្ក្រាបបាតុកម្មឲ្យឈប់ប្រើហិង្សាដាក់គ្នាបន្តទៅទៀត។ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៦ កញ្ញា ទ្រង់បានផ្ញើព្រះរាជសាររំលែកទុក្ខក្រុមគ្រួសារសពប្រជាពលរដ្ឋ ឈ្មោះ ម៉ៅ សុខចន្ទ អាយុ ២៩ឆ្នាំ មានកូន ៤នាក់ រស់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលបានត្រូវគ្រាប់កាំភ្លើងស្លាប់ក្នុងអំពើហិង្សាមួយរវាង ប្រជាពលរដ្ឋជាមួយកងកម្លាំងសមត្ថកិច្ច បិទផ្លូវនៅស្ពានអាកាស កាលពីយប់ថ្ងៃទី១៥ កញ្ញា។ ព្រះរាជសាររបស់ព្រះមហាក្សត្រចូលរួមរំលែកទុក្ខក្រុមគ្រួសារ សពនោះមានខ្លឹមសារថា៖ “ខ្ញុំមានព្រះរាជហឫទ័យ ក្រៀមក្រំជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃក្មួយដែលបានបាត់ បង់ជីវិត និងក្មួយៗដែលរងរបួស”។ ប្រភពប្រជាពលរដ្ឋពីកន្លែងកើតហេតុបានអះអាងថា បុរសឈ្មោះ ម៉ៅ សុខចន្ទ បានត្រូវគ្រាប់របស់កងកម្លាំងសមត្ថកិច្ចដែលបានបាញ់រះមកលើហ្វូង ប្រជាពលរដ្ឋដែលកំពុងព្យាយាមសុំឲ្យសមត្ថកិច្ចបើករបាំងលួសបន្លា ដែលក្រុមសមត្ថកិច្ចដាក់រាំងបិទផ្លូវនៅម្ដុំស្ពានអាកាសក្បាល ថ្នល់ ...
វោហារ ជាតិ
http://www.rfa.org/khmer/news/politics/king-calls-for-calm-09162013014844.html
ក្រុមបាតុករបក្សប្រឆាំងបិទផ្លូវនៅកំពង់ឆ្នាំងតវ៉ាចូលរួមបាតុកម្មនៅភ្នំពេញ
ក្រុមបាតុករគណបក្សសង្គ្រោះជាតិ ប្រមាណជា ៥០០នាក់ បាននាំគ្នាបិទផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាងមួយម៉ោង បណ្ដាលឲ្យរថយន្តធ្វើចរាចរណ៍នៅលើដងផ្លូវរាប់រយគ្រឿងមានការ កកស្ទះ។ ការសម្រេចចិត្តបិទផ្លូវជាតិរបស់ហ្វូងបាតុករនេះ គឺធ្វើឡើងបន្ទាប់ពីមានមន្ត្រីប៉ូលិសចរាចរណ៍ផ្លូវគោក និងកងកម្លាំងប្រដាប់អាវុធចម្រុះខេត្តកំពង់ឆ្នាំង បានព្យាយាមរារាំងរថយន្តដឹកក្រុមបាតុករគណបក្សសង្គ្រោះជាតិ មិនឲ្យទៅចូលរួមធ្វើមហាបាតុកម្មនៅរាជធានីភ្នំពេញ ក្រោមហេតុផលផ្សេងៗ។ «សំឡេងបាតុករស្រែកហ៊ោ» ក្រុមបាតុករគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង ជាច្រើនរយនាក់ ប្រដាប់ដោយឧបករណ៍បំពងសំឡេង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា បានស្រែកព្រមានទៅក្រុមសមត្ថកិច្ច ដែលបានឃាត់រថយន្តដឹកក្រុមបាតុករទៅធ្វើមហាបាតុកម្មនៅរាជធានី ភ្នំពេញ ថាខ្លួននឹងបិទកំណាត់ផ្លូវជាតិលេខ៥ រយៈពេលបីយប់បីថ្ងៃ ប្រសិនបើអាជ្ញាធរមិនអនុញ្ញាតឲ្យក្បួនរថយន្តរបស់ពួកគាត់ចូលទៅ ធ្វើមហាបាតុកម្មនៅក្នុងក្រុងភ្នំពេញ ទេនោះ។ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ សម្រាប់មណ្ឌលខេត្តកំពង់ឆ្នាំង លោក គី វណ្ណដារ៉ា មានប្រសាសន៍ថា សកម្មភាពត្រួតពិនិត្យច្បាប់ចរាចរណ៍របស់ក្រុមសមត្ថកិច្ចខេត្ត កំពង់ឆ្នាំង នាពេលនេះ គឺជាហេតុផលនយោបាយ និងចង់បន្ទច់បង្អាក់សកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ មិនឲ្យទៅចូលរួមធ្វើមហាបាតុកម្មនៅភ្នំពេញ៖ «គេឃាត់ឡានយើងគេ យកលេសថា អត់នេះអត់នោះ ប៉ុន្តែយើងបានពន្យល់ថា បើជាអត់នេះអត់នោះ ...
សូត សុខប្រាថ្នា និង ជិន ជេដ្ឋា
http://www.rfa.org/khmer/news/politics/demonstrator-want-to-join-demonstration-09152013075014.html
ស្លាប់ម្នាក់និងរងរបួសច្រើននាក់នៅពេលអ្នកគាំទ្រគណបក្សប្រឆាំងប៉ះទង្គិចជាមួយនគរបាល
ការធ្វើបាតុកម្មនៅថ្ងៃដំបូង ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិបាន បញ្ចប់កាលពីម្សិលមិញ ដោយមានការប៉ះទង្គិចគ្នាដោយហិង្សារវាងកង រាជអាវុធហត្ថ នគរបាលប្រឆាំងកុបកម្ម និងអ្នកតវ៉ានៅជិតស្ពានព្រះ មុនីវង្ស ដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួសជាច្រើននាក់ ទៀត។ នៅពេលយប់ជ្រៅ យប់មិញនេះ សាកសពឈ្មោះ ម៉ៅ ចាន់ អាយុ២៩ឆ្នាំ ជា ឪពុកមានកូនបួននាក់ ស្ថិតនៅចំកណ្តាលផ្លូវនៅកន្លែងដែលគេបាញ់ គាត់ស្លាប់នោះ។ ទោះបីជាមុននោះប៉ុន្មានម៉ោង មានមនុស្សស្លាប់ក៏ដោយ ក៏មនុស្សជា ច្រើននៅតែឡោមព័ទ្ធសាកសពនោះរហូតដល់យប់ជ្រៅ ដើម្បីរារាំងកងរាជ អាវុធហត្ថមិនឲ្យយកសាកសពចេញ ដោយមានការស្រែកដាក់អាជ្ញាធរ និង បុគ្គលិករថយន្តសង្គ្រោះបន្ទាន់ឲ្យចាកចេញពីកន្លែងនោះ។ បុរសម្នាក់ ដែលការពារសាកសពមិនឲ្យនគរបាលយកចេញ បានស្រែកថា “កុំ យកសាកសពនេះ។ លោកឯងសម្លាប់គាត់។ យើងមិនត្រូវការលោកឯងជួយទេ”។ អ្នកធ្វើដំណើររាប់ពាន់នាក់ឈរមើលការប្រយុទ្ធគ្នា រវាងយុវជន គប់ដុំថ្មជាមួយកងរាជអាវុធហត្ថ និងនគរបាលប្រឆាំងកុបកម្មដែល ប្រដាប់ដោយកាំភ្លើង បាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សែង ។ នៅត្រង់ចំណុចមួយ នគរបាលប្រឆាំងកុបកម្មរាប់រយនាក់ប្រឈមមុខ នឹងអ្នកគប់ដុំថ្មជាច្រើននាក់ នៅតាមស្ពានមុនីវង្ស នៅមហាវិថីព្រះ មុនីវង្ស និងផ្លូវជាតិលេខ២ ដែលនៅទីនោះផ្លូវត្រូវបានបិទ។ វីដេអូមួយនៅក្នុងយូធ្យូប កាលពីយប់មិញបង្ហាញថា យ៉ាងហោចណាស់យុវ ជនបីនាក់រងរបួសដោយគ្រាប់កាំភ្លើង និងអ្នករងរបួសជាច្រើននាក់ ទៀតដែលកំពុងស្ថិតនៅឯគ្លីនិកមួយកន្លែង។ ...
The Cambodia Daily
http://www.cambodiadailykhmer.com/news/5439/
ក្រសួងមហាផ្ទៃថាបាតុកម្មរបស់បក្សប្រឆាំងជាទង្វើខុសច្បាប់
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានចាត់ទុកការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៥ ខែកញ្ញា ជាទង្វើខុសច្បាប់ និងមិនដង្ហែតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ ដែលព្រះអង្គចង់ឲ្យគណបក្សប្រឆាំងចូលរួមប្រជុំសភានៅថ្ងៃទី២៣ កញ្ញា ខាងមុខ។ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា លោកមានការសោកស្ដាយដែលគណបក្សសង្គ្រោះជាតិ មិនគោរពតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ និងតាមការស្នើសុំរបស់ខ្លួនមកក្រសួងមហាផ្ទៃ ដែលថា បាតុកម្មតែមិនដង្ហែជាក្បួន។ លោក ខៀវ សុភ័គ បានចាត់ទុកថា ការធ្វើបាតុកម្មនេះជាការញុះញង់របស់គណបក្សសង្គ្រោះជាតិ ឲ្យប្រជាពលរដ្ឋមកចូលរួមបាតុកម្មនេះ។ លោក ខៀវ សុភ័គ បន្ថែមថា ខណៈដែលក្រុមបាតុករដង្ហែក្បួនឆ្ពោះទៅកាន់មុខព្រះបរមរាជវាំង គឺមានការប៉ះទង្គិចគ្នាបន្តិចបន្តួចរវាងប្រជាពលរដ្ឋ និងសមត្ថកិច្ច ប៉ុន្តែមិនមានរបួសធ្ងន់ធ្ងរទ។ ...
ទីន ហ្សាការីយ៉ា
http://www.rfa.org/khmer/news/politics/govt-official-says-carp-demonstrate-against-law-09152013075259.html
កិច្ចប្រជុំចរចាថ្នាក់កំពូលរវាងគណបក្សជាប់ឆ្នោត នៅថ្ងៃចន្ទ មានរបៀបវារៈផ្ទុយគ្នា
កិច្ចប្រជុំចរចាថ្នាក់កំពូលរវាងមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃចន្ទ ទី១៦កញ្ញា បង្ហាញនូវរបៀបវារៈផ្សេងគ្នា។ គណបក្សប្រជាជនកម្ពុជា ប្រកាន់ជំហរ ដោះស្រាយបញ្ហានយោបាយជាប់គាំង ដោយពិភាក្សាពីរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភាថ្មី។ រីឯគណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរដដែល ដោយទាមទារឲ្យមានការដោះស្រាយភាពមិនប្រក្រតី នៃការបោះឆ្នោត មុននឹងឈានដល់ការជជែកពីរចនាសម្ព័ន្ធ ថ្នាក់ដឹកនាំរដ្ឋសភា។ សម្រាប់អ្នកតាមដានសង្គមនយោបាយវិញ ចាត់ទុកកិច្ចប្រជុំរវាងប្រមុខដឹកនាំគណបក្សជាប់ឆ្នោត នៅថ្ងៃចន្ទស្អែកនេះ ថាជាសញ្ញាវិជ្ជមានមួយ ទោះបីជាលទ្ធផលបែបណាក៏ដោយ។ ...
ព្រះសង្ឃប្រមាណ៦០០អង្គនៅតែបន្តចូលរួមមហាបាតុកម្មអហិង្សា
ព្រះសង្ឃច្រើនរយអង្គបានចូលរួមមហាបាតុកម្មអហិង្សាគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ បើទោះជាមានសង្ឃប្រកាស និងសេចក្តីណែនាំជាបន្តបន្ទាប់របស់គណៈសង្ឃនៃព្រះរាជាណាចក្រកម្ពុជា មិនឲ្យចូលរួមក៏ដោយ។ ព្រះសង្ឃប្រមាណជា ៦០០អង្គ និមន្តមកពីក្រុងភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួននៃប្រទេសកម្ពុជា បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងមហាបាតុកម្មអហិង្សារបស់គណបក្ស សង្គ្រោះជាតិ។ ចំនួនព្រះសង្ឃដែលចូលរួមក្នុងមហាបាតុកម្មលើកនេះ នៅតែមានចំនួនច្រើន បើធៀបទៅនឹងមហាបាតុកម្មលើកទី១ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣។ ក្នុងចំណោមព្រះសង្ឃដែលចូលរួមខ្លះមានកាន់ទៀន ធូប ផ្កាឈូក ទង់ជាតិព្រះពុទ្ធសាសនា និងព្រះសង្ឃខ្លះទៀត មានកាន់បដាដែលសរសេរថា ពួកយើងត្រូវការយុត្តិធម៌ សច្ចធម៌ សេរីភាព និងសន្លឹកឆ្នោតពិត ជីវិតខ្ញុំ ជាដើម។ ព្រះតេជព្រះគុណ គឹម សុត្ថេរ និមន្តមកពីវត្តមួយក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមក្នុងមហាបាតុកម្ម បានមានថេរដីកាថា ព្រះអង្គមានសេចក្តីរីករាយចូលរួមក្នុងមហាបាតុកម្មរបស់គណបក្ស សង្គ្រោះជាតិ ព្រោះវាជាបាតុកម្មអហិង្សា ដើម្បីទាមទាររកយុត្តិធម៌អោយម្ចាស់ឆ្នោត។ ព្រះអង្គបន្តថា ព្រះអង្គចូលរួមដើម្បីទាមទារសិទ្ធិសេរីភាពអោយប្រជាពលរដ្ឋខ្មែរ ទាំងអស់ ដើម្បីអោយរួចផុតពីការគាបសង្កត់របស់មេដឹកនាំសព្វថ្ងៃ។ ព្រះតេជព្រះគុណថា ព្រះតេជព្រះគុណមិនព្រួយបារម្ភថា ...
យាង សុជាមេត្តា
http://www.rfa.org/khmer/news/politics/monks-join-non-violence-demonstration-09152013090913.html
Cambodian opposition stages second big poll 'fraud' protest
Thousands of Cambodians are protesting, for the second weekend in a row, against the ruling party’s narrow election win in July. Opposition leader Sam Rainsy said demonstrations would continue until vote irregularities were investigated. Police used water cannons to disperse protesters who tore down barricades near the ...
BBC News Staff
http://www.bbc.co.uk/news/world-asia-24098788
Cambodian TV Fails to Cover Protests
Viewers of local television on Sunday would have had no idea the opposition CNRP was staging a mass protest, during which violent clashes with police occurred and water cannons and tear gas were used. Instead, anyone tuned into state-owned TVK or the pro-government broadcasters CTN, CNC, ...
Kim Chan and Dene-Hern Chen
http://Cambodian TV Fails to Cover Protests
បក្សសង្គ្រោះជាតិប្រកាសបន្តធ្វើមហាបាតុកម្មរហូតមានដំណោះស្រាយ
មហាបាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ លើកទី២ បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ដែលមានមនុស្សចូលរួមរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។ មហាបាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ បានចាប់ផ្ដើមដូចការរំពឹងទុកនៅព្រឹក ថ្ងៃទី១៥ ខែកញ្ញា នេះ នៅទីលានប្រជាធិបតេយ្យ។ ពលរដ្ឋជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រមាណ ១០ម៉ឺននាក់ បានធ្វើដំណើរមកពីគ្រប់ទិសទីក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តដើម្បីចូលរួមមហាបាតុកម្មនេះ។ ចាប់តាំងពីព្រឹកព្រលឹម មេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី និងលោក កឹម សុខា បានដឹកនាំអ្នកគាំទ្រជាច្រើនពាន់នាក់ដើរចេញពីទីកន្លែងផ្សេង គ្នាទៅកាន់ទីលានប្រជាធិបតេយ្យ។ សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកនាង ទេព សុរ៉ាវី ពីទីលានប្រជាធិបតេយ្យ៖ នៅក្នុងពេលហែក្បួនបាតុកម្មនៅព្រឹកនេះដែរ ក្រុមបាតុករដែលដឹកនាំដោយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានជួបការរារាំងមួយនៅគល់ស្ពានអាកាសក្បាលថ្នល់។ នៅទីនោះកម្លាំងកងរាជអាវុធហត្ថបានដាក់រនាំងលួសបន្លាជាច្រើនជាន់ មិនអនុញ្ញាតអោយអ្នកណាម្នាក់បានឆ្លងកាត់ស្ពានអាកាស ឬឆ្លងចូលក្នុងមហាវិថីព្រះនរោត្ដម។ ក្រុមបាតុករបានងាកទៅដើរតាមផ្លូវព្រះមុនីវង្សវិញ។ ចំណែកក្បួនដែលដឹកនាំដោយលោក កឹម សុខា ពុំមានការរារាំងទេ។ យ៉ាងណានៅតាមដងផ្លូវ លោក កឹម ...
http://www.rfa.org/khmer/news/politics/cnrp-second-massive-protest-09142013211646.html
គណបក្សសង្រ្គោះជាតិរក្សាជំហរធ្វើបាតុកម្មបើទោះណាជាមានការដាក់បង្កៃគ្រាប់បែកនៅក្បែរទីលានប្រជាធិបតេយ្យកាលពីព្រឹកមិញក្ដី
កាលពីព្រឹកមិញនេះ អាជ្ញាធរបានរកឃើញការដាក់បង្កៃគ្រាប់បែកនៅកន្លែងពីរផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។ ទីមួយនៅបរិវេណទល់មុខរដ្ឋភាជាតិ និងទី២ គ្រាប់បែកត្រូវបានគេដាក់បង្កៃត្រង់បរិវេណសួនច្បារកែ្បរស្ពាន នាគ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិបានថ្លែងថា បើទោះណាជាមានការគំរាមដោយការបង្កៃគ្រាប់បែកនៅស្ពាននាគដែលនៅ កៀកនឹងទីលានប្រជាធិបតេយ្យកាលពីប៉ុន្មានម៉ោងមុននេះក៏ដោយ ក៏គណបក្សសង្រ្គោះជាតិនៅតែរក្សាជំហរធ្វើមហាបាតុកម្មដដែល។ លោក យឹម សុវណ្ណ បានថ្លែងប្រាប់វិទ្យុអូស្ត្រាលីថា គ្រាប់បែកបីគ្រាប់នោះមិនអាចកម្លាចប្រជាពលរដ្ឋដែលនឹងចូលរួមមហា បាតុកម្មនាថ្ងៃអាទិត្យខាងមុខនេះទេ។ ...
Grenade Found Near Opposition Rally Site in Siem Reap
Activists for the opposition Cambodia National Rescue Party in Siem Reap have found an unexploded grenade, near a site where opposition leaders were expected to hold a meeting Thursday. The rusty grenade was found less than 50 meters from where Rescue Party leaders Sam Rainsy ...
Kong Sothanarith
http://www.voacambodia.com/content/grenade-found-near-opposition-rally-site-in-siem-reap/1748718.html
FTU Requests Week Off for Workers to Join Rally
The Free Trade Union (FTU) requested that the Garment Manufacturers Association in Cambodia (GMAC) permit workers nationwide to take a weeklong holiday in order to participate in the opposition’s planned demonstrations, according to a letter sent by the FTU this week. Signed by union president Chea ...
Khy Sovuthy
http://www.cambodiadaily.com/elections/ftu-requests-week-off-for-workers-to%E2%80%88join-rally-42214/
ក្រសួង មហាផ្ទៃអនុញ្ញាតឲ្យធ្វើបាតុកម្ម ១ ថ្ងៃ កម្មកររារែក
ភ្នំពេញៈ កម្មករ និងមេដឹកនាំសហជីពហាក់ដូចជាខ្វែងគំនិតគ្នា កាលពីម្សិលមិញ នៅពេលសួរថាតើគាំទ្របាតុកម្ម ដែលគ្រោងធ្វើរយៈពេល ៣ ថ្ងៃនៅទីលានប្រជាធិបតេយ្យដោយគណបក្សប្រឆាំង ឬយ៉ាងណា ខណៈក្រសួងមហាផ្ទៃអនុញ្ញាតឲ្យធ្វើតែ ១ ថ្ងៃ គឺនៅថ្ងៃទី១៥ ដោយហាមមិនឲ្យប្រមូលផ្តុំគ្នានៅពេលយប់។ កាលពីថ្ងៃម្សិលមិញក្រសួងមហាផ្ទៃបានចេញលិខិតអនុញ្ញាតឲ្យធ្វើ មហាបាតុកម្មដោយ សន្តិវិធីនៅថ្ងៃ ទី១៥ កញ្ញា ចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ៦ ល្ងាច ហើយបានហាមប្រមូលផ្តុំគ្នានិងការស្នាក់នៅពេលយប់ដោយសារត្រូវចំ ថ្ងៃសិស្សានុសិស្សប្រឡង។ យោងតាមយុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិដំឡើងប្រាក់ឈ្នួល អប្បបរមារហូតដល់ ១៥០ ដុល្លារអាមេរិក ហាក់ដូចជាមានឥទិ្ធពលក្នុងចំណោមកម្មករកាត់ដេរ ក្នុងខណ្ឌ មានជ័យ កាលពីម្សិលមិញ។ ប៉ុន្តែ ប្រសិនបើការគាំទ្រគណបក្សសង្គ្រោះជាតិមិនមានភាពរឹង មាំក្នុងចំណោមកម្មករកាត់ដេរទាំងនោះ ទេការសន្យារបស់ពួកគេម្នាក់ចូលរួមបាតុកម្មពីថ្ងៃអាទិត្យដល់ ថ្ងៃ អង្គារ ក៏ហាក់ដូចជាមិនរឹងមាំដែរ។ បើទោះបីជាអ្នកស្រី លឹម លី អាយុ ៣៧ ឆ្នាំ អង្គុយតវ៉ានៅរោងចក្រ ...
ឆាយ ចន្ទនីដា & Sean Teehan
http://www.postkhmer.com/index.php/national/1-national-news/103922-2013-09-13-05-19-20
Anonymous Hacks Government Websites
Anonymous Cambodia, a group of local computer hackers, has claimed responsibility for disrupting at least three government websites since Saturday and vowed additional hacking attacks to protest against July’s “unfair” election, according to the group’s Facebook page and Twitter account. Since Saturday, the hackers have attacked ...
Joshua Wilwohl
http://www.cambodiadaily.com/news/anonymous%E2%80%88hacks-government-websites-42250/
A protest economy emerges
By 10am, Siv Lin, the owner of a mobile food stall facing Phnom Penh’s Freedom Park, had prepared all the rice, pork, eggs and vegetables needed to serve yesterday’s regular lunch crowd. It was a normal day. But on September 7, when thousands of opposition Cambodia ...
Hor Kimsay and Anne Renzenbrink
http://www.phnompenhpost.com/business/protest-economy-emerges
CNRP to Forge Ahead With ‘Camp-In’ Despite Prohibition
The opposition CNRP said Thursday it is forging ahead with plans to hold a three-day demonstration, which the party has dubbed a “camp-in,” despite a letter from the Ministry of Interior that says the protests can only go on for one day. The Interior Ministry letter, ...
Colin Meyn
http://www.cambodiadaily.com/elections/cnrp-to-forge-ahead-with-camp-in-despite-prohibition-42242/
NGOs defend right to aid rally
Civil society groups yesterday hit back at the government after a Ministry of Interior statement released on Wednesday warned NGOs that they would be breaking ministry protocols on political neutrality by “directly or indirectly” supporting an unnamed political party or its protests. The Cambodia National Rescue ...
Kevin Ponniah and Chhay Channyda
http://www.phnompenhpost.com/national/ngos-defend-right-aid-rally
Workers split on call to rally
Union workers and leaders appeared divided yesterday on the question of whether to support the opposition party’s planned three-day demonstration at Freedom Park. Campaign promises from the Cambodia National Rescue Party to raise minimum monthly salaries to $150 seemed to have struck a chord with garment ...
Chhay Channyda and Sean Teehan
http://www.phnompenhpost.com/national/workers-split-call-rally
Cambodian opposition sues election body
Cambodia’s opposition said on Thursday that it had filed a lawsuit against the kingdom’s poll authorities over strongman Prime Minister Hun Sen’s disputed election win. The Cambodia National Rescue Party (CNRP) accused three top National Election Committee officials and their accomplices of faking voter names on ...
Pakistan Daily Times News Staff
http://www.dailytimes.com.pk/default.asp?page=2013%5C09%5C13%5Cstory_13-9-2013_pg4_3
Analysts See Conundrum for Opposition in Political Dealing
Cambodian political analysts say the opposition is now facing a dilemma, as public pressure continues for a just solution for alleged election fraud. That has limited the opposition’s ability to deal for a political solution, analysts said this week. However, with the return of King ...
ព្រះមហាក្សត្រអញ្ជើញមេគណបក្សធំពីរឲ្យចូលប្រជុំក្នុងព្រះបរមរាជវាំងនៅថ្ងៃស្អែកដើម្បីដោះស្រាយបញ្ហាជាតិ
ភ្នំពេញៈ ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី បានចេញព្រះរាជសារអញ្ជើញមេដឹកនាំគណបក្សធំៗឈ្នះឆ្នោត ចូលរួមប្រជុំនៅថ្ងៃទី១៤ ខែ កញ្ញា នៅក្នុងព្រះបរមរាជវាំងក្រោមព្រះរាជាធិបតីរបស់ព្រះអង្គ ដើម្បីដោះស្រាយបញ្ហាជាតិ នៅខណៈ ក្រុមប្រឹក្សាធម្មនុញ្ញបានព្រមានថា ជនណាក៏ដោយដែលមិនគោរពតាមសេចក្តីសម្រេចរបស់ខ្លួន អាចប្រឈមនឹងទោសជាប់ពន្ធនាគារ បន្ទាប់ពីគណបក្សប្រឆាំង បានប្រកាសថា ខ្លួនបានប្តឹងមន្រ្តីជាន់ខ្ពស់បីនាក់នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។ នៅក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី ដែលបានចេញពីរដាច់ដោយឡែកពីគ្នា ទ្រង់បានត្រាស់បង្គាប់ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមនឹងសហការីចំនួន ២រូប និងលោក សម រង្ស៊ី និងសហការី ២ រូប អញ្ជើញចូលរួមប្រជុំក្រោមព្រះរាជាធិបតីនៃព្រះអង្គដើម្បីដោះស្រាយ លើបញ្ហាជាតិដែលកំពុងកើតមាន។ជំនួបនេះនឹងប្រព្រឹត្តទៅនៅថ្ងៃ សៅរ៍ម៉ោង ៩ ព្រឹកនៅមហាប្រាសាទ ខេមរិន្ទ ក្នុងព្រះបរម រាជវាំង។ ជាការឆ្លើយតបភ្លាមៗនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតបថានឹងចូលរួមប្រជុំតាមការអញ្ជើញរបស់ព្រះមហាក្សត្រ។ ក្នុងលិខិតរបស់លោកនាយករដ្ឋមន្ត្រីបានបន្តថា៖ «ទូលព្រះបង្គំជាខ្ញុំនឹងដឹកនាំសហការីចំនួន ២ ...
ម៉ៃ ទិត្យថារ៉ា មាស សុខជា និង Abby Seiff
http://www.postkhmer.com/index.php/national/1-national-news/103893-2013-09-13-02-33-08
ខុមហ្វ្រែលរិះគន់ក្រុមប្រឹក្សាធម្មនុញ្ញចំពោះការដោះស្រាយពាក្យបណ្តឹរបស់គណបក្សសង្គ្រោះជាតិ
កាលពីម្សិលមិញ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិង យុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានចេញសេចក្តីថ្លែងការណ៍មួយ រិះគន់ក្រុមប្រឹក្សាធម្មនុញ្ញចំពោះការដោះស្រាយពាក្យបណ្តឹង របស់គណបក្សសង្គ្រោះជាតិពាក់ព័ន្ធនឹងការបោះឆ្នោតដែលត្រូវបាន ច្រានចោលជាលើកចុងក្រោយកាលពីថ្ងៃទី៦ ខែកញ្ញា។ សេចក្ដីថ្លែងការណ៍នេះបានលើកឡើងថា ទំនាក់ទំនងរបស់លោក ឯក សំអុល អតីតសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញជាមួយគណបក្សប្រជាជនកម្ពុជា គឺ ធ្វើឲ្យក្រុមប្រឹក្សាធម្មនុញ្ញមិនអាចធ្វើការសម្រេចចិត្ត របស់ខ្លួនបាន។ អង្គការខុមហ្វ្រែល ក៏បានគូសបញ្ជាក់ពីកង្វះការស៊ើបអង្កេតរបស់ ក្រុមប្រឹក្សាធម្មនុុញ្ញនៅមណ្ឌលខេត្តកណ្ដាល ដែលបានបិទការិយាល័យ បោះឆ្នោតមុនម៉ោង៣ និងការដឹកជញ្ជូនមន្ត្រីយោធាតាមរថយន្តរបស់ រដ្ឋ ដើម្បីទៅបោះឆ្នោតនៅក្នុងមណ្ឌលសៀមរាបផងដែរ។ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការ ខុមហ្វ្រែល បានមានប្រសាសន៍ថា ក្រុមប្រឹក្សាធម្មនុញ្ញមិនបានស៊ើប អង្កេតលើភាពមិនប្រក្រតី ដែលកើតមានអំឡុងការបោះឆ្នោតនោះឡើយ។ លោកបានថ្លែងថា “[ក្រុមប្រឹក្សាធម្មនុញ្ញ] មិនបានស្វែងរកភ័ស្ដុតាងថ្មីណាមួយទេ ហើយក៏មិនបានស៊ើបអង្កេត លើភាពមិនប្រក្រតីតាមពាក្យបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិដែរ។ លោកបានបន្ថែមថា “ពួកគេគ្រាន់តែប្រើរបាយការណ៍ ដែលបានមកពីគណបក្សនយោបាយនីមួយៗ និងគ.ជ.ប. តែប៉ុណ្ណោះ ហើយបន្ទាប់មកបានផ្ដោតលើការដាក់ទោសមន្ត្រីមូល ដ្ឋានមួយចំនួន”។ ...
Eang Mengleng
http://www.cambodiadailykhmer.com/news/5342/
Two Explosive Devices Found in Phnom Penh Safely Detonated, Removed
Bomb disposal experts conducted a controlled explosion on a device discovered near the National Assembly building in Phnom Penh on Friday morning and safely removed a second explosive device, consisting of three M-79 rifle-launched grenade shells, from a park near the city’s Wat Phnom. The ...
Khuon Narim
http://www.cambodiadaily.com/news/two-explosive-devices-found-in-phnom-penh-safely-detonated-removed-42261/
ក្រុមប្រឹក្សាធម្មនុញ្ញព្រមានប្តឹងអ្នករិះគន់សេចក្តីសម្រេចរបស់ខ្លួន
ដោយមិនយល់ស្របនឹងការរិះគន់កាន់តែច្រើនឡើងៗជាប់ជានិច្ចចំពោះ វិធីដែលខ្លួនដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោតជាតិ ដែលមានការប្រកួតប្រជែងដ៏ជូរចត់កាលពីខែកក្កដានោះ កាលពីម្សិលមិញ ក្រុមប្រឹក្សាធម្មនុញ្ញបានគំរាមប្តឹងអ្នករិះគន់ខ្លួន ដោយព្រមាន ថា អ្នករិះគន់អាចប្រឈមទោសជាប់ពន្ធនាគារចំពោះការបញ្ចេញទស្សន រិះគន់។ ការគំរាមនេះកើតមានឡើងនៅពេលដែលអ្នកសង្កេតការណ៍បោះឆ្នោត ឯករាជ្យ និងគណបក្សសង្គ្រោះជាតិដែលបន្តតវ៉ាចំពោះជ័យជម្នះរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដានេះ បានរិះគន់ម្តងហើយ ម្តងទៀតចំពោះការដោះស្រាយរបស់ ក្រុម ប្រឹក្សាធម្មនុញ្ញលើពាក្យបណ្តឹងពាក់ព័ន្ធនឹងការបោះ ឆ្នោត ដោយចោទស្ថាប័ននេះថា ធ្វើតាមបង្គាប់គណបក្សប្រជាជន កម្ពុជារបស់លោក ហ៊ុន សែន ។ ក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្តីប្រកាសព័ត៌មានមួយកាល ពីម្សិលមិញ និយាយការពារឯករាជភាពរបស់ខ្លួន និងបានលើកឡើងពី មាត្រាមួយនៅក្នុងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ ក្រុមប្រឹក្សាធម្មនុញ្ញដែលចែងពីទោសជាប់ពន្ធនាគារចំពោះអ្នក ដែលមិនគោរពសេចក្តីសម្រេចរបស់ខ្លួន។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះក្រុមប្រឹក្សាធម្មនុញ្ញ លើកឡើងពីសេចក្តីសម្រេចរបស់ខ្លួនថា “សុទ្ធសឹងតែអនុម័តដោយសមូហភាព និងមានសំឡេងឯកច្ឆន្ទនៃសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល ហើយជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ាមានអានុភាពអនុវត្តទៅលើ អំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ”។ ...
Kuch Naren
http://www.cambodiadailykhmer.com/news/5397/