ក្រសួង​មហាផ្ទៃ​ថា​បាតុកម្ម​របស់​បក្ស​ប្រឆាំង​ជា​ទង្វើ​ខុស​ច្បាប់

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​ចាត់​ទុក​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ជា​ទង្វើ​ខុស​ច្បាប់ និង​មិន​ដង្ហែ​តាម​ព្រះរាជ​តម្រិះ​របស់​ព្រះមហាក្សត្រ ដែល​ព្រះអង្គ​ចង់​ឲ្យ​គណបក្ស​ប្រឆាំង​ចូល​រួម​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​២៣ កញ្ញា ខាង​មុខ។ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា លោក​មាន​ការ​សោកស្ដាយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ មិន​គោរព​តាម​គោលការណ៍​របស់​ក្រសួង​មហាផ្ទៃ និង​តាម​ការ​ស្នើ​សុំ​របស់​ខ្លួន​មក​ក្រសួង​មហាផ្ទៃ ដែល​ថា បាតុកម្ម​តែ​មិន​ដង្ហែ​ជា​ក្បួន។ លោក ខៀវ សុភ័គ បាន​ចាត់​ទុក​ថា ការ​ធ្វើ​បាតុកម្ម​នេះ​ជា​ការ​ញុះញង់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ប្រជាពលរដ្ឋ​មក​ចូល​រួម​បាតុកម្ម​នេះ។ លោក ខៀវ សុភ័គ បន្ថែម​ថា ខណៈ​ដែល​ក្រុម​បាតុករ​ដង្ហែ​ក្បួន​ឆ្ពោះ​ទៅ​កាន់​មុខ​ព្រះ​បរម​រាជវាំង គឺ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​បន្តិចបន្តួច​រវាង​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ប៉ុន្តែ​មិន​មាន​របួស​ធ្ងន់ធ្ងរ​ទ។…

ទីន ហ្សាការីយ៉ា
http://www.rfa.org/khmer/news/politics/govt-official-says-carp-demonstrate-against-law-09152013075259.html