រដ្ឋាភិបាល

ទំនាក់ទំនងអន្តរជាតិ

កម្ពុជាបានទទួលសពទាហានមួយរូបពីភាគីថៃ ខណៈ២០រូបទៀតដែលនៅរស់មិនទាន់បញ្ជូនមក

កម្ពុជាទទួលបានសាកសពទាហានកម្ពុជាមួយរូបពីភាគីថៃ និង២០រូបទៀតកំពុងស្ថិតក្រោមការគ្រប់គ្រង់របស់ភាគីថៃនៅឡើយ ដែលភាគីកម្ពុជាកំពុងចរចា ដើម្បីបញ្ជូនត្រឡប់មកវិញ បន្ទាប់ពីមានបទឈប់បាញ់។ ...

បុគ្គលិកខេមបូចា
https://khmer.cambojanews.com/cambodia-receives-body-of-one-soldier-from-thailand-20-more-yet-returned/

អន្តរជាតិអាចមើលឃើញច្បាស់ថា ភាគីណាដែលបានគោរពនិងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ដោយស្មោះស្ម័គ្រ

ក្រសួងការពារជាតិកម្ពុជាទទួលយកសំណើរបស់សមភាគីថៃក្នុងការរៀប​ចំ​កិច្ច​ប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅប្រទេសម៉ាឡេស៊ី ជាកន្លែងដែលកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសជិតខាងទាំងពីរត្រូវបានចុះហត្ថលេខាកាលពីដើមសប្តាហ៍នេះ ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធរយៈពេលប្រាំថ្ងៃ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-1-931-262834

ស្អែកនេះ ថៃប្រគល់យោធិនកម្ពុជាវិញតែ២នាក់ប៉ុណ្ណោះ អះអាងថាមិនទាន់សាកសួរចប់

វេបសាយ Khaosod English របស់ថៃ បានផ្សាយមុននេះថា កងទ័ពភូមិភាគទី២ ពន្យារពេលធ្វើមាតុភូមិនិវត្តន៍របស់ទាហានខ្មែរ១៨នាក់ ខណៈការសួរចម្លើយមិនទាន់ចប់សព្វគ្រប់ ប៉ុន្តែនឹងបញ្ជូនទាហាន២នាក់ របួសម្នាក់ និងម្នាក់មានបញ្ហាផ្លូវចិត្ត ត្រឡប់ទៅវិញមុនគេតាមច្រកចុងចោម-អូរស្មាច់ នៅថ្ងៃស្អែក ទី០១ ខែសីហា។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-31-2141-262833

ការ​បញ្ចប់​ជម្លោះ​ប្រដាប់​​អាវុធ ​អាច​ជួយ​ឱ្យ​កម្ពុជា​​ទទួល​បាន​អត្រា​​ពន្ធបដិការទាប​ជាង​មុន​ពី​អាមេរិក​

អ្នកជំនាញ​សេដ្ឋកិច្ច​ និង​មន្រ្តីរដ្ឋាភិបាល​កម្ពុជា ​មានសុទិដ្ឋិនិយម​ថា អត្រា​ពន្ធបដិការ​ដែល​រដ្ឋបាល​អាមេរិក បាន​កំណត់​យក​ពីទំនិញ​​កម្ពុជា​ចំនួន ៣៦% នា​ពេល​កន្លង​មក អាច​នឹង​ត្រូវ​បញ្ចុះ​បន្ថែម​ទៀត​បន្ទាប់​ពី​​រដ្ឋាភិបាល​​​កម្ពុជា-ថៃ​​​​យល់​ព្រម​ឈប់​បាញ់​គ្នា​​តាម​ការ​អំពាវនាវ​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-29-1620-262814

កម្ពុជា​ចោទប្រកាន់​ថៃបំពាន​កិច្ចព្រមព្រៀងបទឈប់បាញ់ និង​ឱ្យ​ភាគីថៃ​ដោះលែង​ទាហាន​ខ្មែរ​

យោធា​ថៃ ៧​នាក់​បានបំពាន​​បទ​ឈប់​បាញ់​ដោយពួកគេ​ដើរ​​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា។ លោក ​វិបុលសុភ័ក្រ្ត បាន​បង្ហាញ​រូបថត​បង្ហាញដល់​អនុព័ន្ធ​​យោធា​នូវ​ពី​សកម្មភាព​​ទាហាន​ថៃ​ទាំង​នោះ​អង្គុយ​ក្នុង​ដីកម្ពុជា ដោយ​មិន​ព្រមចាកចេញ​រហូត​ដល់​ពេល​យប់​ទើប​ត្រឡប់​ទៅវិញ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-30-1535-262823

ឈប់លឺសំឡេងកាំភ្លើង បន្ទាប់បទឈប់បាញ់បានចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រ

អ្នកនាំពាក្យខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បានបញ្ជាក់ថា សំឡេងកាំភ្លើងធំ និងការបាញ់កាំភ្លើងបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីពាក់កណ្ដាលអធ្រាត្រ នៅតំបន់ដែលការប៉ះទង្គិចគ្នាដែលបានកើតឡើងនៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ។ ...

បុគ្គលិកខេមបូចា
https://khmer.cambojanews.com/no-sounds-of-shooting-after-ceasefire-comes-into-effect-at-midnight/

កម្ពុជា​បដិសេធ​ម្ដងទៀត​ការ​ចោទ​ប្រកាន់​របស់ថៃ​ទាំងព្រឹក​ទាំង​ល្ងាច​ថាកម្ពុជា​បំពានបទឈប់បាញ់គ្នា

ទាំង​អ្នក​នាំពាក្យ​រដ្ឋាភិបាល និង​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ សុទ្ធ​តែបាន​បដិសេធ​ម្ដងហើយ​ម្ដងទៀត​អំពី​ការ​ចោទ​ប្រកាន់​របស់​ភាគី​ថៃ​ដែល​ថា កងទ័ព​កម្ពុជា​បាន​បំពាន​បទ​ឈប់​បាញ់​គ្នាក្រោយ​ពេល​ម៉ោង​ ១២ រំលង​អធ្រាត្រ​យប់​មិញ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-29-1834-262818

ក្រសួងណែនាំឱ្យអ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ឈប់ជាបន្ទាន់នូវការប្រមាថថ្នាក់ដឹកបរទេស ក្នុងពេលមានជម្លោះព្រំដែន

ក្រសួងព័ត៌មានបានណែនាំឱ្យអ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនគ្រប់មជ្ឈដ្ឋាន ត្រូវបញ្ឈប់ជាបន្ទាន់ នូវការកាត់តរូបភាព ការប្រមាថ ឬការបង្កើតព័ត៌មានញុះញង់ទាំងឡាយ ដែលប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់បុគ្គល ឬថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋបរទេស ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃជម្លោះ ជាមួយប្រទេសនោះក៏ដោយ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-29-1623-262816

កងទ័ពថៃបើកការបាញ់ប្រហារនៅខេត្តពោធិ៍សាត់របស់កម្ពុជា បន្ទាប់ពីកិច្ចប្រជុំអង្គការសហប្រជាជាតិបញ្ចប់

នៅម៉ោង ៥:០២ ព្រឹក នាថ្ងៃទី២៦ ខែកក្កដា ប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ចប់ ថៃបានពង្រីកតំបន់ជម្លោះដោយការបាញ់ប្រហារកាំភ្លើងធំចំនួន ៥ គ្រាប់ទៅលើទីតាំងជាច្រើននៅស្រុកវាលវែង ខេត្តពោធិ៍សាត់របស់ប្រទេសកម្ពុជា។ នេះបើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។ ...

ស៊ើង និមល់
https://khmer.cambojanews.com/as-u-n-meeting-ends-with-call-for-peace-thai-troops-open-fire-in-cambodias-pursat-province/

ថៃនៅតែបន្តបាញ់ប្រហារលើកម្ពុជា ទោះបីឯកភាពជាគោលការណ៍ជាមួយលោក ត្រាំ លើបទឈប់បាញ់

កងទ័ពថៃនៅតែបន្តវាយប្រយុទ្ធជាមួយកម្ពុជា ទោះបីភាគីទាំងពីរបានឯកភាពជាគោលការណ៍លើបទឈប់បាញ់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ យ៉ាងណាក្តី។ ...

ឃួន ណារីម​
https://khmer.cambojanews.com/thailand-continues-to-open-fire-at-cambodia-even-as-it-agreed-with-trump-to-a-ceasefire/

បុគ្គលិក​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​ពលរដ្ឋ​សរុប ៤៥​នាក់​ដែល​បាន​ជាប់​នៅ​ប្រាសាទ​ព្រះវិហារ​បាន​ចាកចេញ​ដោយ​សុវត្ថិភាព

បុគ្គលិកអាជ្ញាធរជាតិព្រះវិហារ ចំនួន ៤៥ រូប បាន​រួចផុតគ្រោះថ្នាក់​ហើយ​ បន្ទាប់​ពីជាប់គាំងនៅលើប្រាសាទព្រះវិហារជាង ២ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លង​ទៅ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-26-1530-262784

ថៃ​ប្រើ​យុទ្ធសាស្ត្រ​ព័ត៌មាន​មួលបង្កាច់ ​ភូតកុហក​ពិភពលោក ជាលេសវាយ​ប្រហារកម្ពុជា​

ដើម្បី​បង្កើត​លេស​ឈ្លានពាន​ប្រដាប់អាវុធ​លើ​បូរណភាព​ទឹកដី​កម្ពុជា ថៃ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ព័ត៌មាន​មួលបង្កាច់ ​ភូតកុហក​ពិភពលោក និង​​ស្រែកថា​ខ្លួនឯង​គឺជា​ជនរងគ្រោះ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-26-1638-262785

កម្ពុជា​មិន​មាន​ភាព​ចាំ​បាច់​ក្នុង​ការ​ប្រើប្រាស់​មីសីល PHL-03 ចម្ងាយឆ្ងាយ​នោះ​ទេ

កម្ពុជាបានបដិសេធការចោទប្រកាន់របស់​ថៃ​ថាកម្ពុជា​បានបាញ់មីស៊ីល PHL-03 ទៅកាន់ប្រទេសថៃ ខណៈប្រទេសថៃបានបង្កើនការវាយប្រហារលើកម្ពុជា ដោយបន្តប្រតិបត្តិការ​របស់​ពួក​គេ​រហូតដល់សមុទ្រនៅថ្ងៃទីបីនៃជម្លោះ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-26-1738-262787

ទាហានថៃនៅតែ​​វាយប្រហារ​សន្ធាប់​ ប្រើគ្រប់​សព្វាវុធ​ ទោះ​ទទួល​ពាក្យ​បទឈប់បាញ់ពី​ Donald Trump

ទោះ​ទទួលពាក្យបទឈប់បាញ់ពីលោកប្រធានាធិបតី Donald Trump ទាហានថៃនៅតែបន្ដវាយប្រហារដោយគឃ្លើន និងសន្ធាប់មកកាន់ដែនអធិប្បតេយ្យ​ភាព​កម្ពុជា ដោយ​ប្រើ​ប្រាស់​សព្វាវុធ​ធុនធំ យន្ដហោះ​ទម្លាក់គ្រាប់ និងគ្រាប់បែកចង្កោម កាន់តែច្រើន​ជាង​មុន។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-27-81-262788

ថៃបង្កើនការវាយសន្ធាប់យ៉ាងសាហាវ ឃោរឃៅចូលទឹកដីកម្ពុជា តែបង្កើតព័ត៌មានបំភ្លៃ

ចាប់ពីម៉ោង ២:០០ រំលងអធ្រាត្រថៃបើកការវាយប្រហារយ៉ាងកាំភ្លើងមកលើដែនអធិបតេយ្យរបស់កម្ពុជានៅតំបន់វាលឥន្ទ្រី។ ម៉ោង ២:៣០ នាទីថៃចាប់ផ្ដើមវាយប្រហារនៅតាថាវ ភ្នំ ៣៣៣ និងភ្នំខ្មោច និងបង្ហោះ drones នៅលើភូមិភូមិសាស្ត្រនោះតែម្ដង។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-27-1159-262789

ក្រសួងការងារ​កត់​សម្គាល់​ការ​រើសអើង​លើ​ពលករ​ខ្មែរ​នៅ​ស្រុក​ថៃ និង​អំពាវ​នាវ​ឲ្យ​ពលករ​ត្រឡប់​មក​វិញ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែង​ថា បានកត់សម្គាល់ឃើញថា មានការ កើនឡើងនូវការរើសអើង ការប្រើហិង្សា និងការគំរាមកំហែងដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-27-2155-262791

កម្ពុជា​ច្រានចោល​ការ​ចោទប្រកាន់​របស់​ថៃ​ដែល​ថា​ កម្ពុជា​ដាក់​មីន​ថ្មី​បណ្ដាល​ឱ្យ​របួស​ទាហាន​ថៃ​ ៥នាក់​

លោកស្រី​ ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-23-2216-262750

តួនាទី​អាស៊ាន​ក្នុង​ជម្លោះ​កម្ពុជា​-​ថៃ​៖ តើ​វា​អាចជួយ​សម្រួល​ដល់​សន្តិ​ភាព​បានទេ​?

នៅពេល​​ភាព​តានតឹង​រវាង​កម្ពុជា និង​ថៃ​កាន់តែ​កើនឡើងកម្ដៅ ​បន្ទាប់ពី​ការប៉ះទង្គិច​គ្នា​នៅតាម​ព្រំដែន​ដ៏​សាហាវ​នៅ​ខែឧសភា​ឆ្នាំ២០២៥​​ ​​អាស៊ានហាក់​គ្មាន​តួនាទី​​ក្នុងការ​សម្របសម្រួល​ជម្លោះ​នេះ​ឡើយ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-21-1021-262710

ថៃឱ្យទាហានដើរល្បាតតម្រាយផ្លូវថ្មីក្នុងតំបន់អតីតសមរភូមិល្មើសអធិបតេយ្យកម្ពុជារួចទៅហើយ

ក្រសួងការពារជាតិកម្ពុជា បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ប្រទេសថៃ ជុំវិញការផ្ទុះគ្រាប់មីនកាលពីពេលថ្មីៗនេះ ដែលបណ្តាលឲ្យទាហានថៃ ៣នាក់រងរបួស ដោយថាឧបទ្ទវហេតុនេះ កើតឡើងដោយសារតែពួកគេដើរល្បាតក្នុងតម្រាយផ្លូវថ្មីនៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-20-1545-262705

លោក ហ៊ុន សែន ថា​លោក​ក៏​មិន​ចង់​និយាយ​ជាមួយ​លោក ថាក់ស៊ីន ទៀតដែរ ហើយ​ថាក់ស៊ីនជា​អ្នក​ផ្ដើម​គំនិត​ក្បត់​បក្សភូមិចាយថៃ

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន វាយ​បក​ទៅលើ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ថៃ​ថា លោក​ឈប់​និយាយ​ជាមួយ​លោក ហ៊ុន សែន។ ឆ្លើ​យ​តប​នឹង​ការ​លើក​ឡើង​នេះ​លោក ហ៊ុន សែន ថ្លែង​ថា លោក​ក៏​មិន​ចង់​និយាយ​ជាមួយ​មនុស្ស​ដែល​ត្រៀម​ជាប់​គុក​ផង​ដែរ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-20-1230-262704

អាជ្ញាធរ​មីន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​សារព័ត៌មាន​ថៃ ដែល​ចោទ​ថា​កម្ពុជា​ដាក់មីន​ថ្មី

អាជ្ញាធរមីន បដិសេធ និងច្រានចោលទាំងស្រុង ចំពោះខ្លឹមសារព័ត៌មានដែលបានចុះផ្សាយ​ដោយ​សារព័ត៌មាន​ថៃ​ ដែល​មានចេតនាចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី ដែល​ខុស​ពី​ការ​ពិត និង​ផ្ទុយពី​ឆន្ទៈ​របស់​កម្ពុជា។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-18-1955-262699

អ្នកវិភាគ៖ កម្ពុជាបង្ក្រាបការ​ឆបោក​តាម​អនឡាញគឺ​ដើម្បី​សុវត្ថិភាពសង្គម ខណៈ​ថៃ​ធ្វើ​ឡើងដើម្បី​ដុតរោល​កម្ពុជា

គិត​ចាប់​ពី​​ថ្ងៃ​ទី២៧ មិថុនា ដល់​​ទី១៨ ខែកក្កដា​នេះ ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ឆបោក​តាម​អនឡាញ​ដែល​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បាន​ជាង ១៣៧០​​​នាក់ហើយ​ ខណៈ​ដែល​​យុទ្ធនាការ​កំពុង​បន្ត។ អ្នក​វិភាគ​មើល​ឃើញ​ថា កម្ពុជា​បង្ក្រាប​បទ​ល្មើស​នេះ​ដើម្បី​សន្តិសុខ​​សង្គម ខណៈ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-18-1533-262697

បញ្ញវន្ដ​ស្នើឱ្យមានដំណោះស្រាយសន្ដិវិធី និងនិរន្ដរភាព​​ចំពោះ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ

ជម្លោះព្រំដែន​កម្ពុជា​-​ថៃ មាន​ប្រវត្តិ​ដ៏​យូរលង់ និង​ស្មុ​គ្រ​ស្មាញ ប៉ុន្តែ​ភាព​តានតឹង​នាពេល​ថ្មីៗ​នេះ ​បាន​ដុត​ភ្លើង​កំហឹង​ឡើង​វិញ ដោយ​សោកនាដកម្មនៃការ​បាត់​បង់​ជីវិត​​របស់​ទាហាន​ខ្មែរ​ម្នាក់ កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៥​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-18-114-262694

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

fEzkC
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!