ដីធ្លី
ពលរដ្ឋប្រមាណ៣០០នាក់មកពីខេត្ត៣ ជំរុញរដ្ឋាភិបាលពន្លឿនការដោះស្រាយវិវាទដីធ្លីជូនពួកគេ
ប្រជាពលរដ្ឋប្រមាណ៣០០នាក់ដែលឡើងមកពីខេត្តចំនួន៣ ដោយជំរុញឱ្យក្រសួង៣ និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្លឿនការដោះស្រាយវិវាទដីធ្លីជូនពួកគេ ក្រោយជម្លោះនេះបានអូសបន្លាយជាង១០ឆ្នាំហើយ។ ...
ខាន់ លក្ខិណា
https://www.vodkhmer.news/2022/11/17/about-300-people-urged-government-to-expedite-resolving-their-land-disputes/
ប្រជាពលរដ្ឋនិងអាជីវករនៅរមណីយដ្ឋានភ្នំសំពៅ ស្នើឱ្យដោះស្រាយសំណងជាថ្នូរនឹងការរុះរើ
ប្រជាពលរដ្ឋ និងអាជីវករប្រមាណ២០គ្រួសារដែលរស់នៅនិងលក់ដូរជុំវិញជើងភ្នំសំពៅ ស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយសំណងទៅតាមតម្លៃទីផ្សារឱ្យបានសមរម្យ ជាថ្នូរនឹងការរុះរើទៅតាំងទីលំនៅថ្មី ខណៈដែលអាជ្ញាធរអះអាងថា វិធានការរបស់ខ្លួន គឺដើម្បីយកទីតាំងនេះរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍។ ...
បុគ្គលិកវីអូឌី
https://www.vodkhmer.news/2022/11/17/residents-and-traders-at-phnom-sampov-request-compensation-in-exchange-for-demolition/
ពលរដ្ឋមានបញ្ហាដីធ្លីនៅខេត្តចំនួន៣ ដាក់ញត្តិនៅក្រសួងពាក់ព័ន្ធទាមទារឱ្យមានដំណោះស្រាយ
ប្រជាសហគមន៍ប្រមាណ៣០០នាក់ មកពីខេត្តចំនួន៣ បានប្រមូលផ្ដុំគ្នាដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត នៅរាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីទាមទារឱ្យក្រសួងស្ថាប័នទាំងនោះពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់។ ...
មេភូមិម្នាក់នៅខេត្តសៀមរាប ត្រូវបានដកចេញពីតំណែងក្រោយតវ៉ាទាមទារសិទ្ធិដីធ្លីរបស់ខ្លួនជាមួយពលរដ្ឋ
មេភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានថ្នាក់លើដកចេញពីតំណែង ក្រោយចេញមុខតវ៉ាទាមទារសិទ្ធិកាន់កាប់ដីធ្លីជាមួយប្រជាពលរដ្ឋជាង២១០គ្រួសារទៀត នៅតំបន់អភិវឌ្ឍន៍រុនតាឯក។ ...
ជនជាតិដើមភាគតិចពូនង ស្នើអាជ្ញាធរខេត្តមណ្ឌលគិរីចាត់វិធានការលើអ្នកដែលឈូសឆាយដីលើភ្នំជំនឿរបស់ពួកគាត់
ជនជាតិដើមភាគតិចពូនង នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ស្នើដល់អាជ្ញាធរចាត់វិធានការទប់ស្កាត់ការឈូសឆាយដីភ្នំដែលជាកន្លែងគោរពជំនឿ និងទាញយកអនុផលព្រៃឈើរបស់ពួកគាត់ ខណៈពួកគាត់អះអាងថា ថ្មីៗនេះមានជនល្មើសបានប្រើប្រាស់គ្រឿងចក្រឈូសឆាយដីភ្នំនោះអស់ប្រមាណ១០ហិកតា។ ...
មេង គ្រុយពន្លក
https://www.vodkhmer.news/2022/11/15/punong-people-ask-the-authorities-to-take-action-against-those-who-cleared-the-mountain/
ពលរដ្ឋជាង២០០គ្រួសារនៅខេត្តសៀមរាប រុះរើតង់ពីដីជម្លោះទាំងយប់ក្រោយអាជ្ញាធរគំរាមប្រើកម្លាំងបង្ក្រាប
ប្រជាពលរដ្ឋចំនួន២១០គ្រួសារ រស់នៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលកំពុងមានជម្លោះដីធ្លីជាមួយអាជ្ញាធរជាតិអប្សរា បានរុះរើតង់ពីដីជម្លោះទាំងយប់ ក្រោយអាជ្ញាធរគំរាមប្រើកម្លាំងបង្ក្រាប។ ...
ពលរដ្ឋនៅជាប់បឹងតាមោកធ្វើពិធីដាក់បណ្តាសារចំពោះអ្នកដែលមានបំណងយកដីធ្លីរបស់ពួកគាត់
ប្រជាពលរដ្ឋប្រមាណ ៥០នាក់ តំណាងឱ្យ២៥០គ្រួសារ រស់នៅជាប់បឹងតាមោក ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានធ្វើពិធីដាក់បណ្តាសារចំពោះជនទាំងឡាយណា ដែលមានគោលបំណងចង់រំលោភដីធ្លីរបស់ពួកគេ ខណៈជម្លោះដីធ្លីនៅបន្តអូសបន្លាយ ដោយនៅពុំទាន់មានដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធនៅឡើយ។ ...
ជនជាតិដើមភាគតិចប្រមូលផ្ដុំមុខតុលាការខេត្តកំពង់ធំ ខណៈសាក្សីម្នាក់ចូលបំភ្លឺក្នុងសំណុំរឿងដីធ្លីរបស់តំណាងពួកគេ
តំណាងជនជាតិដើមភាគតិចកួយជាង២០នាក់ នៅឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃសុក្រនេះ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តកំពង់ធំ ខណៈជនជាតិដើមភាគតិចម្នាក់ដែលជាសាក្សី ចូលបំភ្លឺជុំវិញសំណុំរឿងតំណាងរបស់ពួកគេដែលជាប់បណ្ដឹងពាក់ព័ន្ធរឿងជម្លោះដីធ្លី។ ...
ពលរដ្ឋមួយចំនួនដែលរងផលប៉ះពាល់ពីគម្រោងព្រលានយន្តហោះថ្មី រក្សាជំហរមិនយកសំណង៨ដុល្លារក្នុង១ម៉ែត្រការ៉េ
ប្រជាពលរដ្ឋមួយចំនួន ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅតែរក្សាជំហរមិនទទួលយកសំណងត្រឹម ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ តាមការកំណត់របស់ដ្ឋាភិបាល ខណៈពលរដ្ឋខ្លះបានទទួលសំណងនេះទាំងបង្ខំចិត្ត ក្រោយអស់ជំនឿលើការដោះស្រាយរបស់អាជ្ញាធរ។ ...
ឃុត សុគន្ធ
https://www.vodkhmer.news/2022/11/07/some-citizens-affected-kandal-airport-project-remain-non-compensation/
ពលរដ្ឋបឹងតាមោកបោះតង់យាមមិនឱ្យអាជ្ញាធរចាក់ដីលុបកន្លែងអាស្រ័យផល ខណៈវិវាទដីធ្លីមិនទាន់ដោះស្រាយចប់
ប្រជាពលរដ្ឋប្រមាណ ៣០នាក់ តំណាងឱ្យ២៥០គ្រួសារ រស់នៅជាប់បឹងតាមោក ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានបោះតង់លើដីកំពុងមានជម្លោះ និងដាក់វេនគ្នាយាមមិនឱ្យអាជ្ញាធរចាក់ដីលុបបឹងតាមោក ប៉ះពាល់ដល់កន្លែងអាស្រ័យផលរបស់ពួកគេ ខណៈជម្លោះដីធ្លីនេះមិនទាន់បានដោះស្រាយចប់។ ...
អាជ្ញាធរមូលដ្ឋានមិនទាន់ដឹងករណីកាប់ព្រៃកោងកាង និងការសង់សំណង់រឹងចូលសមុទ្រក្នុងខេត្តកោះកុង
អាជ្ញាធរមូលដ្ឋាននៅខេត្តកោះកុង អះអាងថា ខ្លួននៅមិនទាន់បានដឹងករណីកាប់ព្រៃកោងកាង និងការសាងសង់សំណង់រឹងចូលសមុទ្រក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅឡើយទេ។ ...
ឃុត សុគន្ធ
https://www.vodkhmer.news/2022/11/09/local-authorities-not-yet-aware-of-the-case-of-mangrove-deforestation/
សហគមន៍ចម្រុះវិស័យទាមទារឱ្យរដ្ឋាភិបាលដោះស្រាយវិបត្តិដីធ្លី នយោបាយ សិទ្ធិមនុស្ស និងការងារ
វិបត្តិដីធ្លី នយោបាយ ការងារ ទីផ្សារកសិកម្ម និងសិទ្ធិចូលរួមកិច្ចការសង្គម ត្រូវបានពលរដ្ឋមកពីសហគមន៍ចម្រុះវិស័យ ទាមទារឱ្យរដ្ឋាភិបាលដោះស្រាយ ដើម្បីឱ្យជីវភាពរស់នៅរបស់ពួកគេ ទទួលបានអត្ថប្រយោជន៍ ដែលត្រូវបានការពារដោយច្បាប់។ ...
ពលរដ្ឋ២៥០គ្រួសារនៅជាប់បឹងតាមោកប្តឹងទៅទូតអាមេរិកជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីរបស់ពួកគេ
ប្រជាពលរដ្ឋប្រមាណ៣០នាក់ តំណាងឱ្យ២៥០គ្រួសារ រស់នៅជាប់បឹងតាមោក ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បាននាំគ្នាដាក់ញត្តិនៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីសុំអន្តរាគមន៍ករណីជម្លោះដីធ្លីរបស់ពួកគេ ក្រោយគ្មានដំណោះស្រាយពីអាជ្ញាធរកម្ពុជា។ ...
ការលក់ដីរបស់រដ្ឋទៅឱ្យឧកញ៉ាដោយបញ្ចុះតម្លៃ
ឯកសាររបស់រដ្ឋាភិបាលបង្ហាញថា ដីរាប់រយហិកតាក្នុងខេត្តមណ្ឌលគិរី ត្រូវបានលក់ទៅឱ្យគ្រួសារឧកញ៉ាធំមួយក្នុងតម្លៃទាបត្រឹម ៦០០ រៀលក្នុងមួយម៉ែត្រការ៉េ ដែលជាឯកសាររដ្ឋាភិបាលបង្ហាញថា ហើយកំពុងប្រឈមនឹងការតវ៉ាពីប្រជាពលរដ្ឋដែល ...
ម៉ិច ដារ៉ា
https://vodenglish.news/document-suggests-state-land-sale-to-tycoon-at-discount-price/
ជនជាតិដើមភាគតិចព្នងបានអះអាងថារដ្ឋាភិបាលបានប្រគល់ដីរបស់ពួកគាត់ទៅឱ្យក្រុមហ៊ុនឯកជន
ជនជាតិដើមភាគតិចតំណាងឲ្យជិត ១០០ គ្រួសារនៅឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានដាក់ពាក្យបណ្តឹងប្តឹងអាជ្ញាធរដែលផ្តល់ដីចំនួន ២៥៥ ហិកតា ទៅឱ្យក្រុមហ៊ុនឯកជនវិនិយោគ និងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ធម្មជាតិ។ ...
តន វិបុល
https://www.khmertimeskh.com/501178877/bunong-claim-govt-gave-their-land-away/
មណ្ឌលគិរីដោះស្រាយវិវាទដីធ្លីដ៏ធំបំផុតរបស់ខ្លួន
ការដោះស្រាយនៅខាងក្រៅតុលាការត្រូវបានធ្វើឡើងនៅក្នុងវិវាទដីធ្លីដ៏ធំបំផុតក្នុងខេត្តមណ្ឌលគិរី ដែលបានចាប់តាំងពីឆ្នាំ២០១៩មក។ មេឃុំប៊ូស្រា លោក យ៉ុត សាវិន បាននិយាយកាលពីម្សិលមិញថា ជម្លោះដីធ្លីដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ...
ឈុន ស៊ុនលី
https://www.khmertimeskh.com/501178068/mondulkiri-solves-its-biggest-land-dispute/
តំណាងពលរដ្ឋមានវិវាទដីធ្លីនៅខេត្តសៀមរាបខកចិត្ត ក្រោយអាជ្ញាធរស្រុកមិនបានចុះមកជួបតាមការសន្យា
តំណាងពលរដ្ឋ២១០គ្រួសារ នៅភូមិស្នាសង្គ្រាម ស្រុកប្រាសាទបាគង ខេត្តសៀមរាប ខកចិត្ត ដែលអភិបាលស្រុកប្រាសាទបាគង មិនបានចុះមកជួបពលរដ្ឋពាក់ព័ន្ធបញ្ហាដីធ្លីរ៉ាំរ៉ៃតាមការសន្យា ខណៈអភិបាលស្រុកអះអាងថា គាត់មិនបានសន្យាថាមកជួបពលរដ្ឋនៅថ្ងៃអង្គារនេះឡើយ។ ...
ពលរដ្ឋជាង២០០គ្រួសារនៅខណ្ឌឫស្សីកែវទាមទារអភិវឌ្ឍន៍នៅកន្លែងនិងបណ្ណកម្មសិទ្ធិ ខណៈអាជ្ញាធរឱ្យដូរទៅទីតាំងថ្មី
ប្រជាពលរដ្ឋចំនួន២៤៤គ្រួសារ នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលរងផលប៉ះពាល់ពីគម្រោងពង្រីកផ្លូវ ទាមទារអភិវឌ្ឍន៍នៅកន្លែង និងចេញបណ្ណកម្មសិទ្ធិ ខណៈអាជ្ញាធរឱ្យពលរដ្ឋទាំងនោះដោះដូរទៅទីតាំងថ្មី។ ...
វិវាទដីធ្លីត្រូវបានដោះស្រាយតាមរយៈការសម្របសម្រួល
វិវាទដីធ្លីរយៈពេលវែងរវាងអ្នកភូមិជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី និងក្រុមហ៊ុនឯកជនជុំវិញព្រៃឈើសហគមន៍ត្រូវបានដោះស្រាយនៅក្នុងការសម្របសម្រួល ដែលជាដំណោះស្រាយដំបូងសម្រាប់កម្ពុជា។ ...
ថៃ សុធា
https://kiripost.com/stories/land-disputes-settled-through-mediation
ជនជាតិដើមភាគតិចជិត១០០នាក់នៅខេត្តមណ្ឌលគិរី តវ៉ាប្រឆាំងអាជ្ញាធរដែលកាត់ដីរបស់ពួកគាត់ឱ្យទៅឧកញ៉ា
ជនជាតិដើមភាគតិចពូនងជិត១០០នាក់ នៅឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បាននាំគ្នាតវ៉ាមុខសាលាឃុំ នៅថ្ងៃពុធនេះ ប្រឆាំងនឹងអាជ្ញាធរដែលបានកាត់ដីពួកគេចំនួន២៥៥ហិកតា ទៅឱ្យឧកញ៉ាធ្វើការអភិវឌ្ឍ។ ...
GMAC សន្យាកៀរគរឱ្យមានការគាំទ្រថវិកាពីក្រុមហ៊ុនប្រមាណ ៧០០ សម្រាប់ការងារបោសសម្អាតមីននៅកម្ពុជា
សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) សន្យានឹងកៀរគរឱ្យមានការចូលរួមការឧបត្ថម្ភគាំទ្រថវិកាពីបណ្តាក្រុមហ៊ុនប្រមាណ ៧០០ ដែលជាសមាជិករបស់ខ្លួនសម្រាប់ការងារបោសសម្អាតមីននៅកម្ពុជា ខណៈកម្មវិធីប្រមូលថវិកាសប្បុរសគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែវិច្ឆិកា ខាងមុខ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-10-28-1000-242864.html
ឥណ្ឌាផ្តល់ឆ្កែហិតមីនចំនួន៤ក្បាលដល់កម្ពុជា
រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានផ្តល់ឆ្កែហិតមីនចំនួន៤ក្បាល និងសម្ភារៈផ្សេងទៀតដល់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) សម្រាប់សកម្មភាពមនុស្សធម៌របស់ខ្លួន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3DGYwVD
អ្នកភូមិទាមទារថ្លៃដីដែលបានលក់ឲ្យអាជ្ញាធរអប្សរា
ប្រជាពលរដ្ឋជាង១០០នាក់ តំណាងឲ្យជាង២០០គ្រួសារ នៅភូមិស្នាសង្ក្រាម ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទាមទារឲ្យបង់ថ្លៃលក់ដីជូនអាជ្ញាធរជាតិអប្សរា។ ...
តន វិបុល
https://www.khmertimeskh.com/501174754/villagers-demand-to-be-paid-for-land-sold-to-apsara-authority/
អភិបាលខេត្តបាត់ដំបង៖ បទល្មើសធនធានធម្មជាតិ និងបញ្ហាទំនាស់ដីធ្លី មានការថយចុះជាបន្តបន្ទាប់
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៣ តុលាថា ការងារបង្ក្រាបបទល្មើសនានានៅក្នុងខេត្ត រួមមានការបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិ ដូចជា បទល្មើសនេសាទ បទល្មើសព្រៃឈើ គឺមានការថយចុះជាបន្តបន្ទាប់។ ...
កែវ កិរិយា
https://www.postkhmer.com/national/2022-10-25-0959-242702.html