ព័ត៌មាន​

មិនដល់​​​មួយ​​​ឆ្នាំ​​​ផង​​​បន្ទាប់​​​ពី​​​បើក​​​ដំណើរ​​​ការ​​​ ហាង​​​មួយ​​​ចំនួន​​​នៅ​​​ផ្សារ​​​ទំនើប​​​អីុអន​​​​​​បាន​​​បិទ​​​ទ្វារ​​​

មិន​​​ដល់​​​១០​​​ខែ​​​ផង​​​ បន្ទាប់​​​ពី​​​ផ្សារទំនើប​​​អីុអន ដែល​​​ចំណាយ​​​អស់​​​ទឹក​​​ប្រាក់​​​២០០លាន​​​ដុល្លារ​​ ...

កង សុធា និង Anthony Jensen

កូន​ប្រុស​របស់​ឧកញ៉ា ឌួង ងៀប ត្រូវ​បាន​ផ្ទេរ​ចេញពី​ពន្ធនាគារ​ប៉េហ្ស៊ី ទៅ​បន្ត​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស

មន្ត្រី ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា កូន​ប្រុស​របស់​ឧកញ៉ា​ម្នាក់​​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​កាលពី​សប្ដាហ៍​មុន ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កូន​ប្រុស​របស់​ឧកញ៉ា​មេឈ្មួញ​ឈើ​ ទ្រី ភាព ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ផ្ទេរ​ចេញពី​ពន្ធនាគារ​ប៉េហ្ស៊ី​ដែល ...

សេក ឧត្តម
http://www.cambodiadailykhmer.com/news/24406/

តុលាការ​បើក​សវនា​ការ​ជា​ថ្មី​ករណី ហង្ស វុទ្ធី ហៅ​យមរាជ

សាលា​ដំបូង​រាជ​ធានី​កាល ពី​ម្សិល​មិញ​បាន​បើក​​សវនាការ​ម្តង​ទៀត​ លើ​សំណុំ​​រឿង​ក្តី​ព្រហ្មទណ្ឌ​របស់​ជន​ជាប់​ចោទ ហង្ស វុទ្ធី​ ហៅ​ យមរាជ វ័យ​ ៤៦ ឆ្នាំ​ជា​អតីត​មន្ដ្រី​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ដែល​ជា​មនុស្ស​ជំនិត ...

ប៊ុត រស្មីគង្គា
http://bit.ly/1DfxNVH

នគរបាល​ចាប់​ខ្លួន​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ពីបទ​ព្យាយាម​ដឹក​ឈើម្រះព្រៅ​ ​ឆ្លងកាត់​ច្រក​ព្រំដែន​

នគរបាល​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា មន្ត្រី​កង​រាជអាវុធ​ហត្ថម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​យប់​​ថ្ងៃ​ ច័ន្ទនៅ​ច្រក​ព្រំដែន​មួយ​ក្នុង​ខេត្ត​កំពត ខណៈ​ដែល​​បាន​ព្យាយាម​ឆ្លង​ចូល​ប្រទេស​វៀតណាម​ដោយ​ដឹកឈើ​ខុស​ច្បាប់​ ទម្ងន់ជិត​៧០០​គីឡូក្រាម​។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/24413/

ផ្ទះ​ជាង​ ៧០០ ខ្នង​បាន​រលំ និង​មនុស្ស​ ៨ ​នាក់​រងរបួស

យ៉ាង​ហោចណាស់​ពលរដ្ឋ​ ៨ នាក់ បាន​រងរបួស​ធ្ងន់​ និង​ស្រាល ក្នុង​ហេតុការណ៍​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ បោកបក់​យ៉ាងខ្លាំង​កាលពី​ថ្ងៃ​ ២១ មេសា​ បណ្តាល​ឲ្យ​ផ្ទះ​ ៧៦៤ ខ្នង​​បាន​ប៉ះពាល់​ និង​ខ្លះ​ដួល​រាប​ដល់​ដី​ ក្នុង​ខេត្ត​ចំនួន​ ៤​ មាន​ខេត្ត​កំពង់ចាម​ ស្ទឹងត្រែង មណ្ឌលគិរី និង​ខេត្ត​ឧត្តរមានជ័យ។នេះ​បើ​តាម​មន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ កាលពី ...

ឆាយ ច័ន្ទនីដា
http://bit.ly/1OJCMVx

CRF រក​អន្តរាគមន៍​បន្ថយ​ការ​ចំណាយ

គណៈកម្មាធិការ​ប្រតិបត្តិ​របស់​សហព័ន្ធ​ស្រូវ ​អង្ករ​កម្ពុជា​ (CRF) ​កាល​ពី​ម្សិលមិញ​បាន​ជួប​ជាមួយ​ក្រសួង​ពីរ​ដើម្បី​ស្វែងរក​លទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​ការ​ដឹក​ជញ្ជូន​ និង​ថាមពល​ដែល​ជា​កត្តា​កំពុង​បន្ត​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​មិន​អាច ...

ចាន់ មុយហុង
http://bit.ly/1DRgXQE

សាមគ្គីភាព​បាន​ក្លាយជា​ចំណុច​យកចិត្តទុកដាក់​សា​ជា​ថ្មី​របស់​មេដឹកនាំ​គណបក្សប្រឆាំង​

​ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ធ្វើការ​កោតសរសើរ​ជា​សាធារណៈ​ទៅ​កាន់​មេដឹកនាំ​គណបក្សប្រឆាំង​លោក​សម​ រ​ង្ស៊ី​អស់​រយៈពេល​មួយ​ខែ​ បន្ទាប់​ពី​ការ​គម្រាម​ប្រើប្រាស់​កងរាជអាវុធហត្ថ​ទៅ​កាន់​អនុប្រធាន​ លោក​ កឹ​ម​ សុខា​ មេដឹកនាំ​គណបក្សប្រឆាំង​ទាំង​ពីរ​បាន​រួបរួម​គ្នា​លើក​វិ ...

គុច ណារ៉េន
https://www.cambodiadaily.com/news/unity-again-the-focus-for-opposition-leaders-82451/

អាជ្ញាធរ​ថៃ​ដោះលែង​ពលរដ្ឋ​ខ្មែរ​ ៤ ​នាក់​ដែល​កាន់​លិខិត​ឆ្លងដែន​មិន​ស្របច្បាប់

ពលករ​ខ្មែរ​ ៤ ​នាក់​ ដែល​អាជ្ញាធរ​ថៃ​តាម​ព្រំដែន​បាន​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​ ០៤​ ខែ​មេសា​កន្លង​មកពី​បទ​ «ស្នាក់នៅ​ប្រទេស​ថៃ ​ដោយ​កាន់​លិខិត​ឆ្លងដែន​មិន​ស្រប​ច្បាប់» ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ហើយ បន្ទាប់ពី​តុលាការ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ បាន​បើក​សវនាការ និង ...

ឃុត សុភចរិយា
http://bit.ly/1yVcuhc

ប្រទេស​អូស្ត្រាលី​ផលិត​វី​ដេ​អូ​ជូន​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ឲ្យ​មក​ប្រទេស​កម្ពុជា​

កាលពី​ថ្ងៃ​ពុធ​ នាយក​រដ្ឋមន្ត្រីក្រសួង​អន្តោ​ប្រវេ​ស៍​នៃ​ប្រទេស​អូស្ត្រាលី​ បាន​ផលិត​វី​ដេ​អូ​ដែល​និយាយ​ការ​ពិត​មួយ​ ផ្ញើរ​ជូន​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ដែល​ត្រូ​វ​ឃុំឃាំង​នៅ​លើ​កោះ​ប៉ា​ស៊ី​ ហ្វិ​ក​ណូ​រុ​ ដើម្បី​ឲ្យ​ទទួលយក​សំណើ​តាំងទី ...

Steve Herman
http://bit.ly/1K7a67U

វៀតណាម​និង​កម្ពុជា​ រួម​គ្នា​ជួសជុល​វិមាន​មិត្តភាព​

​ភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​រាយ​ការណ៍​ឲ្យ​ដឹង​ថា​  ប្រទេស​វៀតណាម​ និង​ប្រទេស​កម្ពុជា​ បាន​ព្រមព្រៀង​គ្នា​អនុវត្ត​ការ​ណែនាំ​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​ ដើម្បី​ពិនិត្យ​ និង​កំណត់​វិមាន​មិត្តភាព​វៀតណាម​-​កម្ពុជា​ ដែល​ត្រូវ​ជួស​ជុស​ កែរ​លម្អ​ជា​ថ្មី​ និង ...

បុគ្គលិកសារព័ត៌មាន Bernama
http://bit.ly/1zJIdwy

មន្ត្រី​កម្ពុជា​បាន​ជួយ​រំដោះ​គ្រួសារ​ដែល​ត្រូវ​ចោទ​ពី​អំពើ​អាប​ធ្មប់​នៅ​ខេត្ត​ភាគ​ឦសាន​

អាជ្ញាធរ​ដែនដី​បាន​និយាយ​ថា​ កាលពី​ថ្ងៃ​ពុធ​ មន្ត្រី​នៅ​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ​បាន​ជួយ​រំដោះ​គ្រួសារ​មួយ​ដែល​ត្រូវ​ចោទ​ថា​ជា​ធ្មប់​ ដោយ​អ្នក​ភូមិ​ ដែល​ស្រែក​ឃ្លាន​សងសឹក​ជាមួយនឹង​ឪពុក​នៃ​គ្រួសារ​នេះ​ ​បានស្តី បន្ទោស​ថា​បុរសនោះសម្លាប់​មនុស្ស​១០ ...

បុគ្គលិកសារព័ត៌មាន RFA Khmer
http://bit.ly/1KbT48L

គូប្រជែង​ក្នុង​វិស័យ​ផ្លូវដែក​ ចិន​និង​ជប៉ុន​ ប្រកួតប្រជែងគ្នា​សម្រាប់​ទីផ្សារ​រថភ្លើង​ល្បឿន​លឿន​នៅ​អាស៊ី​

នៅផ្នែក​មួ​យ​ចំនួន​នៃ​អាស៊ី​ភាគ​ឦសាន​ និង​អឺរ៉ុប​ សម្រាប់សតវត្សរ៍​ទី​២១​នេះ​ ការ​ធ្វើ​ដំណើរ​ដោយ​រថភ្លើង​ គឺជា​មធ្យោបាយ​ដឹក​ជញ្ជូន​ឆ្លង​ប្រទេស​មួយ​ដ៏​មាន​សុវត្ថិភាព​និង​ទាន់​ពេលវេលា​។​ នៅ​អាស៊ី​ខាងត្បូង​ និង​អាស៊ី​អាគ្នេយ៍​ ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ជា ...

Steve Herman
http://bit.ly/1aXwYKw

កម្ពុជា​នឹង​ចូលរួម​ដេញថ្លៃ​ផ្គត់ផ្គង់​អង្ករ​ទៅ​អ៊ី​រ៉ា​ក់

តំណាង​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​នេះ​ថា​ ក្រុមហ៊ុន​កម្ពុជា​នាំ​អង្គរ​ចេញ​មួយ​ ត្រូវ​បាន​រំពឹង​ទុក​ថា​ នឹង​ចូលរួម​ដេញថ្លៃ​ផ្គត់ផ្គង់​អង្គរ​ ទៅ​ប្រទេស​អ៊ី​រ៉ា​ក់​ ក្នុង​បរិមាណ​ ៣០,០០០​តោន​ នៅ​រវាង​ចុងខែ​នេះ​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://bit.ly/1yS4SM0

សំណើ​នៃ​ការ​តាំង​លំនៅ​ជា​ថ្មី​ទៅ​ឲ្យ​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ អាច​នឹង​រំលោភ​កិច្ចព្រមព្រៀង​ជាមួយនឹង​កម្ពុជា​

មន្ត្រីអន្តោប្រវេសន៍​នៃ​ប្រទេស​អូស្ត្រាលី​ បាន​ទំនាក់ទំនង​ជាមួយនឹង​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ នៅ​ក្នុង​មជ្ឈមណ្ឌល​ឃុំឃាំង​ណូ​រុ​ អំពី​ការ​តាំង​លំនៅ​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​គោលបំណង​រំលោភ​លើ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ​។​ ​កិច្ចព្រមព្រៀង​ជាមួយនឹង​ប្រទេស​កម្ពុជា​ បញ្ជាក់​ថា​ សំណើ ...

Paul Farrell
http://bit.ly/1DQq6ZR

តុលាការ​បន្ត​សាក​សួរ​​ឧត្តម​សេនីយ៍ទោ ថោង សារ៉ាត់ ពាក់ព័ន្ធ​ករណី​មនុស្ស​ឃាត

នៅ​ថ្ងៃ​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​បន្ត​ការ​សាក​សួរ​ឧត្ដម​សេនីយ៍​ទោ ថោង សារ៉ាត់ ​ដែល​ប្រឈម​ការ​ចោទ​ប្រកាន់​ពីបទ​រៀបចំ​ការ​ធ្វើ​ឃាត​លោកឧកញ៉ា អុឹង ម៉េងជឺ កាលពី​ខែ​វិច្ឆិកា ​ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពីសប្តាហ៍​មុន បន្ទាប់ពី​រត់​គេច​ខ្លួន​រយៈពេល​ជាង​៤​ខែ​។ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/24378/

ជន​បរទេស​ពីរ​នាក់​ត្រូវ​ចាប់​បញ្ជូន​មក​ក្រសួង​មហាផ្ទៃ

បុរស​ជន​បរទេស​ពីរនាក់ ដែល​លួច​លាក់​រស់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ខុស​ច្បាប់ ដោយ​ពុំ​មាន​លិខិត​ស្នាម​ផ្សេងៗ​នោះ ត្រូវ​បាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ ចាប់​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​ត្រូវ​បាន​បញ្ជូន​មក​កាន់​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ​ កាល​ពី ...

ឆាយ ច័ន្ទនីដា
http://bit.ly/1DFNrdF

កម្ពុជាកំពុង​ព្យាយាម​ស្វែង​រក​​វត្ថុ​បុរាណ​​របស់​ខ្លួន​ដែល​ចោរ​លួច​យក​ទៅត្រឡប់​មក​វិញ

មន្ត្រី​ស្ថានទូត​មួយ​រូប​បាន​បញ្ជាក់​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ក្រោយ​ពី​រឹប​អូស​​​វត្ថុបុរាណ​​​អាស៊ី​​យ៉ាង​ច្រើន​ដែល​ឈ្មួញ​​គំនូរ​ម្នាក់​​រស់​នៅ​ក្នុង​បុរីញូវយ៉ក រត់​ពន្ធ​ចូល​ទៅ​ក្នុង​សហរដ្ឋ​អាមេរិក​រួច​មក​ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ ...

ម៉ារៀរ ផូឡា ប៊្រីតូ
http://www.cambodiadailykhmer.com/news/24356/

អាជ្ញាធរ​អប្សរា​ចង់​ដំឡើង​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​អង្គរ

អាជ្ញាធរ​អប្សរា​កំពុង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​បង្កើន​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​ក្នុង​គោល​បំណង​បង្កើន​ប្រាក់​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ដោយ​លើក​ឡើង​ថា តម្លៃ​សំបុត្រ​នៅ​ពេល​បច្ចុប្បន្ន​ថា ​«​មាន​តម្លៃ​ទាប​» បើ​ធៀប​នឹង​បណ្ដា​ប្រទេស ...

ចាន់ មុយហុង
http://bit.ly/1yO00Yk

សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​១០នាក់​ស្វះស្វែង​សុំ​នៅ​ក្រៅ​ឃុំ​

សមាជិក​១០​រូបនៃ​រណសិរ្ស​រំដោះជាតិ​ខ្មែរ​​ ជា​ក្រុមតស៊ូមតិ​ដែល​តាម​​ចោទថា បាន​វាយ​ប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ត្រូវបាន​សាកសួរ​នៅ​សាលា​ឧទ្ធរណ៍​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិល​មិញ​ ជុំវិញ​ការ​ខំប្រឹង​ប្រែង​សុំការ​ដោះលែង​នៅ​ក្រៅឃុំ។ ...

ឃ សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/24364/

អាជ្ញាធរ​និង​ពលរដ្ឋ​ប្តឹង​ប្តល់​គ្នា​រឿង​លក់​ដី​សហគន៍

ប្រជា​សហគមន៍ និង​មន្រ្តី​អាជ្ញាធរ​ក្នុង​ឃុំ​រមណី ស្រុក​រវៀង កំពុង​ប្តឹង​ប្តល់​គ្នា​ទៅ​វិញ​ទៅ​មក ​រឿង​ទន្រ្ទាន​ដី​ខុស​ច្បាប់ និង​ឈូស​ឆាយ​ដី​សហគមន៍​ជាង ១៥ ហិកតា​លក់​ឲ្យ​ឈ្មួញ។ សមាជិក​សហគមន៍​អូរពោធិ៍​បឹង​ទន្លេ​ម្រេច​បីនាក់​បាន​ប្តឹង​មន្រ្តី​អាជ្ញាធរ​ភូមិ​ឃុំ​និង​ឈ្មួញ​ដី​ម្នាក់​ទៅ ...

ផាក់ ស៊ាងលី
http://bit.ly/1cYqyfS

មន្ត្រីម្នាក់​លើក​ឡើង​ថា ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ថ្មី​នៅ​សល់​ច្រើន​ខែទៀត​

បើ​ទោះ​ជាច្បាប់​ចរាចរណ៍ផ្លូវគោក​​ដែលគេ​រង់ចាំ​ជាយូរ​មក​ហើយ​នោះ​​ត្រូវ​បាន​អនុម័ត​ដោយ​​រដ្ឋសភា​កាលពី​ខែ​ធ្នូ​ក៏ដោយ ក៏មន្ត្រីនគរបាលបាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា រដ្ឋា​ភិបាល​នឹង​មិន​ទាន់​ចាប់ផ្តើមអនុវត្ត​ទេ ដោយ​​អនុវត្ត​ក្នុង​រយៈពេល​៥ឬ​​៦ខែទៀត​ឯណោះ​។ ច្បាប់​នេះ​កំណត់​ដាក់ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/news/24380/

លោក​ជា​ ស៊ីម ដំឡើង​ឋានៈ​មន្ត្រី​ជាន់ខ្ពស់​ប៉ូលិស​ចំនួន​ ៩ ​រូប

មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​សរុប​ចំនួន​ ៩ ​​​នាក់ ​ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​ឧត្តមសេនីយ៍​ចាប់ពី​ឧត្តមសេនីយ៍ត្រី ដល់​ឧត្តមសេនីយ៍ឯក​។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​មួយ​ដែល​​ចុះ​ហត្ថលេខា​ដោយ​ប្រមុខរដ្ឋ​ស្តីទី​លោក ជា ស៊ីម ។ អនុក្រឹត្យ​ដែល​​ចុះ​ថ្ងៃ​ទី​ ១៣ ខែ​មេសា​ បាន​បញ្ជាក់​ថា ឧត្តមសេនីយ៍ទោ ព្រំ ចន្ថា, សូ វ៉ាន់ទី​ និង​ ឯម វិចិត្រ ត្រូវ​តែងតាំង ...

វង្ស សុខេង
http://bit.ly/1HiSjMT

អាជ្ញាធរ​ឃុំ​កោះកាពិ​កៀរគរ​​ពលរដ្ឋ​បណ្តេញ​បុគ្គលិក​អង្គការ​មាតា​ធម្មជាតិ​ចេញ

អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​នៅក្នុង​ឃុំ​កោះកាពិ ស្រុក​កោះកុង ខេត្ត​កោះកុង បាន​កៀរគរ​​ពលរដ្ឋ​ឲ្យ​ធ្វើការ​តវ៉ា​ដើម្បី​​ស្នើសុំ​ទៅ​ថ្នាក់លើ​​អន្តរាគមន៍​បណ្តេញ​បុគ្គលិក​អង្គការ​មាតា​ធម្មជាតិ​ចេញ​ពី​ភូមិ ដោយ​​ចោទ​ថា តែងតែ​ញុះញង់​ឲ្យ​​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ឲ្យ​តវ៉ា រាំងស្ទះ​ការអភិវឌ្ឍ​នៅក្នុង​ភូមិ ស្រប​ពេល ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1yQJCXt

សាលា​រាជធានី​នឹង​កោះ​ហៅ​សហជីព​មក​ពិភាក្សា​ពី​ការ​ជួបជុំ​កម្មករ​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ

សាលា​រាជធានី​ភ្នំពេញ នឹង​អញ្ជើញ​​តំណាង​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ មក​ជួប​ប្រជុំ​ក្នុង​សប្តាហ៍​នេះ ក្រោយ​ការ​ដាក់​លិខិត​ប្រាប់​ពី​ការ​គ្រោង​ជួប​ជុំ​កម្មករ​កម្មការិនី​ចំនួន ៣០០០ នាក់​ រៀប​ចំ​ទិវា​ពលកម្ម​អន្តរជាតិ​ លើក​ទី​ ១២៩​ នា​ថ្ងៃ​១ ខែ​ឧសភា​ខាង​មុខ​នេះ នៅ​ទី​លាន​ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1JsqZsR

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

jRDdr
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!