News
Going home to vote? Expect a hike in travel prices
Voters who travel to cast ballots in the upcoming poll Sunday could face higher transportation fees as drivers and companies try to capitalise on heavier passenger volume. Phan Na, general manager at Phnom Penh Sorya Transportation, which sells bus tickets to several provinces, said fees could ...
http://www.phnompenhpost.com/business/going-home-vote-expect-hike-travel-prices
ពលរដ្ឋមួយចំនួននៅរតនគិរីបាត់ឈ្មោះពីបញ្ជីបោះឆ្នោត
មន្ត្រីគណៈកម្មការឃុំរៀបចំការបោះឆ្នោតនៅខេត្តរតនគិរី អះអាងថា ប្រជាពលរដ្ឋក្នុងឃុំមានឈ្មោះក្នុងប័ណ្ណព័ត៌មានបោះឆ្នោត ប៉ុន្តែពួកគាត់ខ្លះបាត់ឈ្មោះពីបញ្ជីបោះឆ្នោត។ មន្ត្រីគណបក្សសង្គ្រោះជាតិ នៅមូលដ្ឋាននោះកត់សម្គាល់ថា ប្រជាពលរដ្ឋដែលបាត់ឈ្មោះពីបញ្ជីបោះឆ្នោតមួយផ្នែកជាសកម្មជន ឬប្រជាពលរដ្ឋមិនគាំទ្រគណបក្សប្រជាជនកម្ពុជា។ មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តរតនគិរី អំពាវនាវសុំឲ្យគណៈកម្មការខេត្តរៀបចំការបោះឆ្នោតខេត្តរតនគិរី (គ.ខ.ប) ស៊ើបអង្កេតករណីបាត់ឈ្មោះប្រជាពលរដ្ឋពីបញ្ជីបោះឆ្នោតសម្រាប់ការ បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥នេះ។ សេចក្ដីអំពាវនាវនេះធ្វើឡើងនៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ៥ថ្ងៃមុនពេលការបោះឆ្នោត និងបន្ទាប់ពីមន្ត្រីគណៈកម្មការឃុំរៀបចំការបោះឆ្នោតឃុំញ៉ាង ស្រុកអណ្ដូងមាស អះអាងថា បានរកឃើញប្រជាពលរដ្ឋប្រមាណ ៦% ក្នុងឃុំមានឈ្មោះក្នុងប័ណ្ណព័ត៌មានបោះឆ្នោត ប៉ុន្តែពួកគាត់រកមិនឃើញឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកអណ្ដូងមាស អ្នកស្រី សួន សុខាន់ មានប្រសាសន៍បញ្ជាក់ថា សកម្មជនគណបក្សសង្គ្រោះជាតិ មួយចំនួនខកខានចូលរួមធ្វើជាអ្នកសង្កេតការណ៍តំណាងគណបក្ស និងបាត់បង់សិទ្ធិបោះឆ្នោត ប្រសិនពលរដ្ឋទាំងនោះមិនមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត។ អ្នកស្រីកត់សម្គាល់ថា ទំនងជាចេតនាបំបាត់សំឡេងឆ្នោតរបស់សកម្មជនគាំទ្រគណបក្សប្រឆាំងនៅ មូលដ្ឋាន ទើបកើតមានបញ្ហាបែបនេះ៖ «យកឈ្មោះហ្នឹងថាដាក់ សង្កេតការណ៍ទៅមើលក្នុងបញ្ជីអត់មាន។ រដ្ឋបាល ស៊ិក ហ្នឹង ក៏ជួយមើលដែរ អត់ឃើញ បានគាត់ប្រាប់ខ្ញុំថា អូមេភូមិមកពិនិត្យសុទ្ធតែបាត់អ៊ីចឹងទាំងអស់»។ មន្ត្រីរដ្ឋបាលនៃគណៈកម្មការឃុំរៀបចំការបោះឆ្នោតឃុំញ៉ាង ...
រដ្ឋា វិសាល
http://www.rfa.org/khmer/news/politics/some-people-in-rattanakiri-lost-name-for-election-07232013073900.html
Astra Says Gold Exploration Project Still On
An Australia-based firm that announced a plan to explore for gold in Ratanakkiri province insisted Monday that its Cambodian venture is still on track, despite allegations made in an Australian newspaper that it has garnered investment based on false information. Astra Resources, which has companies incorporated ...
http://www.cambodiadaily.com/business/astra-says-gold-exploration-project-still-on-36194/
អ្នកគាំទ្រគណបក្សប្រជាជនរារាំងអ្នកគាំទ្រគណបក្សប្រឆាំងមិនឲ្យឆ្លងកាត់មហាវិថីព្រះសុរាម្រឹត
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាបានរារាំងអ្នកគាំទ្រគណបក្សប្រឆាំង មិនឲ្យបើកបរឆ្លងកាត់កន្លែងជួបជុំគ្នារបស់ខ្លួននៅសួនមុខវត្ត បទុម ក្នុងរាជធានីភ្នំពេញ ដោយបានវាយយានយន្តរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ឬរារាំងមិនឲ្យពួកគេធ្វើដំណើរឆ្លងកាត់ឡើយ ដែលជាការរំលោភច្បាប់បោះឆ្នោតយ៉ាងច្បាស់ក្រឡែត។ នៅក្នុងហេតុការណ៍មួយ យុវជនគណបក្សប្រជាជនកម្ពុជាមួយក្រុមមានគ្នាប្រាំមួយនាក់បានឡោម ព័ទ្ធម៉ូតូមួយគ្រឿង ហើយបានទាញដៃអ្នកជិះម៉ូតូនោះចេញពីម៉ូតូ ហើយបានទាញបង្វិលម៉ូតូនោះទាំងបង្ខំឲ្យគាត់ជិះទៅក្រោយវិញ។ នៅក្នុងឧបទ្ទវហេតុមួយទៀត អ្នកបើកបររថយន្តទំនើបមួយគ្រឿង ដែលបដិសេធមិនព្រមឈប់នៅត្រង់ចំណុចត្រួតពិនិត្យក្រៅផ្លូវការនោះ ត្រូវបានយុវជនគណបក្សប្រជាជនកម្ពុជាមួយក្រុមដេញតាមបណ្ដោយ មហាវិថីព្រះសុរាម្រឹត ដែលបានវាយរថយន្តរបស់គាត់ពីចំហៀង។គេឮយុវជនម្នាក់ស្រែកថា៖ “ នេះគឺជាផ្លូវរបស់យើង។ នេះគឺជាច្បាប់របស់យើង”។ ...
ខេមបូឌា ដេលី
http://www.cambodiadailykhmer.com/news/3087/
ស្ថានទូតនានាត្រៀមខ្លួនព្រោះខ្លាចក្រែងមានអំពើហិង្សាពាក់ព័ន្ធនឹងការបោះឆ្នោតកើតឡើង
មន្ត្រីស្ថានទូតនានាបានលើកឡើងកាលពីម្សិលមិញថា ខ្លួនបានផ្តល់ដំណឹងដល់ប្រជាពលរដ្ឋរបស់ខ្លួនរួចរាល់ហើយអំពីភាព ចលាចលដែលនឹងអាចកើតមានឡើងពាក់ព័ន្ធនឹងការបោះឆ្នោត និងមាន ការត្រៀមខ្លួនរួចជាស្រេចខ្លាចក្រែងមានការតវ៉ានៅថ្ងៃបោះ ឆ្នោត ឬក្រោយថ្ងៃបោះឆ្នោត ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទោះបី ជាស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា នាពេលនេះនៅមានស្ថិរ ភាពនៅឡើយក្ដី។ មន្ត្រីមកពីស្ថានទូតអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញបានលើកឡើងថា ខ្លួនបាន ក្រើនរំឭកដល់ប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាឲ្យ ត្រៀមខ្លួនទុកជាមុន ខ្លាចក្រែងមានភាពចលាចលផ្ទុះឡើង។ កម្មវិធីណែនាំអំពីការធ្វើដំណើររបស់ស្ថានទូតអង់គ្លេសដែល បង្ហោះតាមអីុនធើណិត បានផ្តល់ដំណឹងឲ្យប្រជាពលរដ្ឋរបស់ខ្លួន ចៀសវាងពីយុទ្ធនាការឃោសនាបោះឆ្នោត។ កម្មវិធីនេះបានលើកឡើងដោយសំដៅទៅលើឧបទ្ទវហេតុកាលពីថ្ងៃទី៥ ខែកក្កដា នៅពេលមានការបាញ់ឡើងលើប៉ុន្មានគ្រាប់បន្ទាប់ពីការប៉ះទង្គិចគ្នា បានកើតឡើងអំឡុងយុទ្ធនាការឃោសនារបស់គណបក្សសង្គ្រោះជាតិក្នុង រាជធានីភ្នំពេញថា “ ស្ថានទូតសូមក្រើនរំឭកដល់ប្រជាពលរដ្ឋឲ្យចៀស វាងពីយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ការហែក្បួន ឬក៏ការប្រមូលផ្តុំផ្សេងៗ ដែលអាចកើតមានការប៉ះទង្គិចគ្នារវាងគណបក្សនយោបាយដែលកំពុងតែ ប្រកួតប្រជែងគ្នា”។ ហើយវរសេនីយ៍ឯកម្នាក់់នៃកងរាជអាវុធហត្ថលើ ផ្ទៃប្រទេសដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ត្រូវបានចោទប្រកាន់ ចំពោះការបាញ់បោះនេះ។ ...
Joshua Wilwohl
http://www.cambodiadailykhmer.com/latest/3081/
Malaysian motos to enter market
Naza Bikes Sdn Bhd, a subsidiary of Malaysia-based Naza Group of Companies, will enter Cambodia’s crowded motorbike sector, according to the local brand manager. “[Business] will probably be launched on the first of next month,” Hay Chamreoun, the manager, said yesterday, adding that construction for the ...
http://www.phnompenhpost.com/business/malaysian-motos-enter-market
Swine imports spell the end of good fortune for farmers
Three years ago, the high prices for pig livestock inspired Chhoeurng Sarun and many other villagers in Svay Rieng province, near the Vietnam border, to go into small-scale farming. Imports coming over from the Vietnamese and Thai borders flooded the market, and prices fell. Srun ...
http://www.phnompenhpost.com/business/swine-imports-spell-end-good-fortune-farmers
Building exhibition scheduled for Sept
The third edition of CAMBUILD, one of the country’s biggest international building and construction conferences, is scheduled for September 10-12 on Koh Pich. Three hundred participants are expected to exhibit at the event. ...
http://www.phnompenhpost.com/business/building-exhibition-scheduled-sept
លោក សម រង្ស៊ី បន្តស្នើប្រធានគ.ជ.បអនុញ្ញាតឲ្យលោកឈរឈ្មោះបោះឆ្នោត
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានតវ៉ាជាបន្តទៅទៀតដើម្បីបានទទួលសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត បើទោះបីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា លោកមិនអាចបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតក៏ដោយ។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតមួយច្បាប់នៅថ្ងៃទី២៣ កក្កដា សុំឲ្យ លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប ឲ្យដាក់បញ្ចូលឈ្មោះលោកជាស្វ័យប្រវត្តិទៅក្នុងបញ្ជីឈ្មោះអ្នក បោះឆ្នោត និងបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោត ដោយសាររូបលោកជាអ្នកតំណាងរាស្ត្រដែលបានទទួលការលើកលែងទោសពី ព្រះមហាក្សត្ររួចហើយ។ ដូច្នេះ តាមមាត្រា ១៥ នៃច្បាប់ស្ដីពីលក្ខន្តិកៈតំណាងរាស្ត្រ លោកត្រូវតែបានទទួលសុពលភាពអភ័យឯកសិទ្ធិ និងបុព្វសិទ្ធិឡើងវិញ។ នៅក្នុងលិខិតនោះ លោក សម រង្ស៊ី បានបញ្ជាក់ថា រូបលោកមិនមែនសុំចុះឈ្មោះជាថ្មីឡើងវិញនោះទេ ពីព្រោះរូបលោកជាអ្នកតំណាងរាស្ត្រដែលមានឈ្មោះនៅក្នុងបញ្ជីអ្នក បោះឆ្នោតរួចទៅហើយ ហើយការលុបឈ្មោះលោកកន្លងមក ដោយ គ.ជ.ប អាងលើអំណាចសាលដីការបស់តុលាការប៉ុណ្ណោះ។ ដូច្នេះ ...
កែវ និមល
http://www.rfa.org/khmer/news/politics/sam-rainsy-react-to-nec-on-register-name-07232013081955.html
អង្គការតម្លាភាពបង្ហាញពីស្ថានភាពមិនប្រក្រតីមួយចំនួនក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត
ក្នុងរយៈពេលយុទ្ធនាការប្រមាណជាង២៥ថ្ងៃកន្លងមកនេះ អង្គការតម្លាភាពបានសង្កេតឃើញថាមានភាពល្អប្រសើរជាងមុនៗ មួយចំនួន និងទន្ទឹមនឹងនេះដែរក៏មានភាពមិនប្រក្រតីមួយចំនួនបានកើតមានឡើងក្នុងកំឡុងពេលយុទ្ធនាការបោះឆ្នោត ដែល ជាហេតុធ្វើឱ្យអង្គការខាងលើមានការព្រួយបារម្ភក្នុងការប៉ះពាល់ដល់ដំណើរការបោះឆ្នោតដោយសេរី។ អង្គការតម្លាភាពកម្ពុជាបានសំដែងការព្រួយបារម្ភអំពីភាពមិនប្រក្រតី មួយចំនួន ជុំវិញយុទ្ទនាការឃោសនាបោះឆ្នោត និងរឿងលោក សម រង្ស៊ី មិនមានសិទ្ធិចុះឈ្មោះ និងឈរឈ្មោះបោះឆ្នោតបាន។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់អង្គការតម្លាភាពកម្ពុជា ដែលបានចេញផ្សាយនាថ្ងៃអង្គារទី២៣ កក្កដានេះ បានបង្ហាញថាស្ថានភាពក្នុងកំឡុងយុទ្ធនាការបោះឆ្នោតក្នុងកំឡុង ពេលជាង៤សប្តាហ៍កន្លងមកនេះ បានបង្ហាញថា មានភាពមិនប្រក្រតីចំនួន២ ដែលអង្គការបានចាត់ទុកថាជាការគំរាមកំហែងផ្នែកនយោបាយនៅតែបន្តជា បញ្ហាប្រឈមមុខ។ កាលពីថ្ងៃទី៥ កក្កដាមានការបាញ់កាំភ្លើងឡើងទៅលើមួយដោយមន្ត្រីយោធា ទៅលើក្បួនដង្ហែរបស់គណបក្សប្រឆាំងក្នុងរាជធានីភ្នំពេញ។ ហើយកាលពីថ្ងៃទី២០ កក្កដាកន្លងទៅ មានជនមិនស្គាល់មុខម្នាក់ត្រូវបានគេចោទថាបានបាញ់ទៅលើ ទីស្នាក់ការគណបក្សសង្គ្រោះជាតិមួយថ្ងៃបន្ទាប់ពីការវិលត្រឡប់មក វិញរបស់លោក សម រង្ស៊ី។ ជាងនេះទៅទៀត អង្គការខាងលើបានលើកឡើងបន្តថា ភាពមិនប្រក្រតីបានកើតឡើងមានមួយចំនួនទៀតដែរ ដូចជាការរកមិនឃើញឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ការទិញទឹកចិត្តប្រជាពលរដ្ឋពីសំណាក់មន្ត្រីបក្សនយោបាយផ្សេងៗ អំពើហិង្សាលើសកម្មជនគណបក្សនយោបាយ និងប្រជាពលរដ្ឋ មន្ត្រីសាធារណៈឃោសនាបោះឆ្នោតក្នុងម៉ោងការងារ ការប្រើប្រាស់សម្បត្តិរដ្ឋ ការបំផ្លាញស្លាកគណបក្ស និងការរំខានដល់យុទ្ធនាការបោះឆ្នោតជាដើម។ ...
ជា ប៊ុនធឿន
http://www.khmer.rfi.fr/transparency-report-compagn-election
ការស្ទាបស្ទង់រកឃើញថា អ្នកបោះឆ្នោតត្រូវការព័ត៌មានបន្ថែមជាចាំបាច់ មុនពេលបោះឆ្នោត
យោងតាមលទ្ធផលនៃការស្ទាបស្ទង់មួយធ្វើ ឡើងដោយមូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធបោះឆ្នោត ហៅកាត់ថា IFES ដែលមានមូលដ្ឋាននៅក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជា តែ១៥ភាគ រយប៉ុណ្ណោះដែលស្គាល់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ហៅកាត់ថា គ.ជ.ប. និង៨៥ភាគរយជឿថា គណបក្សនយោបាយគួរតែលាតត្រដាងហិរញ្ញវត្ថុ សម្រាប់ការធ្វើយុទ្ធនាការឃោសនារបស់ខ្លួន។ ការស្ទង់មតិដែលបានធ្វើឡើងកាលពីខែមេសានិង ខែឧសភា និងដែលត្រូវបានចេញផ្សាុយកាលពីថ្ងៃ សុក្រនេះ ផ្អែកលើបទសម្ភាសជាមួយប្រជាពលរដ្ឋគ្រប់ អាយុបោះឆ្នោតចំនួន១.៧៥២នាក់និងក្រុមគោលដៅ ចំនួន១០នៅក្នុងខេត្តចំនួនប្រាំ។ IFES បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ លទ្ធផលនៃការស្ទាបស្ទង់បង្ហាញថា ប្រជាពល រដ្ឋកម្ពុជា ចាប់អារម្មណ៍លើដំណើរការបោះឆ្នោត ប៉ុន្តែ បានរាយការណ៍ថា ទទួលបានព័ត៌មានតិចតួចស្ដីពីដំណើរការនេះ ។ទិន្នន័យក៏បង្ហាញដែរថាប្រជាពលរដ្ឋកម្ពុជា មានការយល់ដឹងខ្លះៗអំពីការបោះឆ្នោត ប៉ុន្តែមួយចំនួនធំបង្ហាញថា ត្រូវការព័ត៌មានបន្ថែម”។ ការស្ទាបស្ទង់នេះបង្ហាញថា មួយផ្នែកដោយសារតែមានប្រជាជនពលរដ្ឋមួយ ចំនួនតូចប៉ុណ្ណោះ ដែលយល់ដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាអ្វី និងធ្វើកិច្ចការអ្វីខ្លះឲ្យប្រាកដ។ ...
Lauren Crothers
http://www.cambodiadailykhmer.com/latest/3083/
យុវជនបង្ហាញគោលនយោបាយនៃគណបក្សរបស់ខ្លួន
ភ្នំពេញ — កាលពីចុងសប្តាហ៍កន្លងទៅ អង្គការក្រៅរដ្ឋាភិបាលមួយបានរៀបចំព្រឹត្តិការណ៍សួរដេញដោលមតិ ក្នុងចំណោមតំណាងយុវជនមកពីគណបក្សនយោបាយដែលកំពុងប្រកួតប្រជែង នៅក្នុងការបោះឆ្នោតសភាជាតិនីតិកាលទី៥ខាងមុខនេះ។ តំណាងមកពីគណបក្សកាន់អំណាចបានទទួលការគាំទ្រពីទស្សនិកជនយ៉ាង ច្រើន ប៉ុន្តែទស្សនិកជនខ្លះបានលើកឡើងថា គណបក្សនេះបានរៀបចំឲ្យអ្នកគាំទ្ររបស់ខ្លួនស្រែកហ៊ោកញ្ជៀវ ដើម្បីបង្ហាញការគាំទ្រដល់បេក្ខជនរបស់ខ្លួន។ យុវជនតំណាងគណបក្សនយោបាយចំនួន៦ក្នុងចំណោមគណបក្សនយោបាយទាំង៨ ដែលកំពុងប្រកួតប្រជែងនៅក្នុងការបោះឆ្នោតសភាជាតិនីតិកាលទី៥នេះ បានចូលរួមសួរដេញដោលគ្នានិងឆ្លើយសំណួរទាក់ទងនឹងការអប់រំនិងការ ងារ នៅក្នុងព្រឹត្តិការណ៍ដេញដោលមតិមួយដែលរៀបចំឡើងដោយវិទ្យាស្ថាន សាធារណរដ្ឋអន្តរជាតិ IRI នៅក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃសៅរ៍ទី២០ ខែកក្កដាកន្លងទៅនេះ។ គណបក្សទាំង៦ដែលតំណាងដោយយុវជនរៀងៗខ្លួន រួមមាន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ...
សាយ មុន្នី
http://khmer.voanews.com/content/parties-youth-debate-in-forum-organized-by-iri/1707178.html
Young activists take to the streets ahead of the Cambodian elections
Cambodia’s upcoming elections have been dubbed the “Cambodian Spring”, with an unprecedented number of young activists taking to the streets and social media, demanding a change. More than a third of registered voters are aged between 18 and 30, and the Opposition Cambodian National Rescue Party ...
http://www.abc.net.au/news/2013-07-22/an-cambodian-spring-feature/4834450
Local Stations in a Quandary Over Election Broadcasting Ban
WASHINGTON — Local FM radio station operators say they are uncertain whether they will drop programming from the Voice of America and other foreign-produced media, following the issue of a government ban on broadcasting leading up to Election Day. A June 21 directive from the Ministry ...
គជប មិនអនុញ្ញាតឲ្យលោកសមរង្ស៊ី ចុះឈ្មោះបោះឆ្នោតបានទេ
ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានសម្រេចជាផ្លូវការហើយ បន្ទាប់ពីកិច្ចប្រជុំអស់ពេលស្ទើរតែមួយថ្ងៃនេះ ដោយមិនអនុញ្ញាតឲ្យលោកសមរង្ស៊ី ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ នៅមណ្ឌលខេត្តកណ្តាល បានទេ។ នេះបើតាមលោក អ៊ឹម សួស្តី ប្រធានគជប។ ...
មុនីរាជ
http://www.cen.com.kh/localnews/show_detail/19?token=YmM2MzJkYj
Cambodia election will not have influence on tourism
Tourism is one of the major sectors supporting the Cambodian economy. Last year, the country attracted 3.58 million foreign tourists, generating 2.2 billion US dollars in revenues. The Cambodian Minister of Tourism Thong Khon said Tuesday that the July 28 national elections in Cambodia would not ...
http://www.eturbonews.com/36396/cambodia-election-will-not-have-influence-tourism
Cambodia's oil import down by 2 pct in 5 months
Cambodia imported 727,500 tons of petroleum in the first five months of the year, a 2 percent drop from 744,700 tons a year earlier, the figures of the Ministry of Commerce showed Saturday. A liter of premium gasoline goes for 1.38 U.S. dollars in Phnom ...
http://www.asean-china-center.org/english/2013-07/22/c_132563149.htm
គ.ជ.ប ពន្យល់អ្នកបោះឆ្នោតនៅពេលរកឈ្មោះមិនឃើញ
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រាប់ប្រជាពលរដ្ឋអំពី វិធីសាស្ត្រមួយចំនួននៅពេលទៅបោះឆ្នោត ប៉ុន្តែជួបបញ្ហាបាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត។ តាមសេចក្ដីប្រកាសរបស់គ.ជ.ប ដែលកម្ពុជាថ្មីទទួលបានលើកឡើងថា នៅថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោង៧ព្រឹកខាងមុខការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ដែលមានចំនួន១៩០០៩ការិយាល័យនឹងត្រូវបើកទ្វារសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥។ អ្នកបោះឆ្នោតចំនួន៩៦៧៥៤៥៣នាក់នឹងត្រូវមកបោះឆ្នោតចាប់ពីម៉ោង៧ ព្រឹករហូតដល់ម៉ោង៣រសៀល។ ការិយាល័យបោះឆ្នោតនីមួយៗនឹងត្រូវមានមន្ត្រីការិយាល័យបោះឆ្នោតចំនួន ៦រូប។ ក្នុងចំណោមមន្ត្រីការិយាល័យទាំង៦រូប មន្ត្រី២រូបដែលឈរនៅខាងក្រៅការិយាល័យបោះឆ្នោតក្នុងអំឡុងពេល បោះឆ្នោតគឺមួយរូបជាសមាជិកទទួលបន្ទុកសណ្ដាប់ធ្នាប់ និងមួយរូបទៀតជាជំនួយការទី២ ហើយមន្ត្រីការិយាល័យបោះឆ្នោតចំនួនចំនួន៤រូបទៀតដែលស្ថិតនៅក្នុង ការិយាល័យបោះឆ្នោតនោះរួមមាន ប្រធានការិយាល័យ១រូប អនុប្រធាន១រូប លេខាធិការ១រូប និងជំនួយការទី១មួយរូប។ ...
Bandith appeals while on the lam
Former Bavet town governor Chhouk Bandith has appealed — from hiding — his conviction for shooting three women at a protest earlier last year, his lawyer said. His attorney, Sun Bunnarith, said that he had filed the appeal about two weeks ago, and that Bandith’s ...
http://www.phnompenhpost.com/national/bandith-appeals-while-lam
ក្រសួងមហាផ្ទៃចេញបម្រាមលើការភ្នាល់លទ្ធផលនៃការបោះឆ្នោតជាតិនៅថ្ងៃទី២៨ខែកក្កដា
ក្រសួងមហាផ្ទៃបានចាត់ទុកការភ្នាល់លទ្ធផលនៃការបោះឆ្នោតជាតិ នៅថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ ជាការខុសច្បាប់ ដោយលើកឡើងថា វិធានការនេះ គឺជាការចាំបាច់ក្នុងការទប់ស្កាត់អសន្តិសុខសង្គម។ បំរាមដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ក្រសួង មហាផ្ទៃនេះឲ្យដឹងថា វិធានការនេះ គឺជាការចាំបាច់ដើម្បីធានាសុវត្ថិភាពសាធារណៈ និងសន្តិសុខ ព្រមទាំងការពារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលអាចរងការគំរាមកំហែងដោយសារមនុស្សមួយចំនួនបានភ្នាល់គ្នា ផ្អែកលើព័ត៌មានមិនត្រឹមត្រូវ។ យោងតាមក្រសួងមហាផ្ទៃឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តព្រៃវែង បាននិងកំពុងភ្នាល់គ្នាថា តើ គណបក្សនីមួយអាចទទួលបានជោគជ័យយ៉ាងណានៅថ្ងៃទី២៨ខែកក្កដា នេះ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិបានសួរថា ហេតុអ្វីបានជាក្រសួងមហាផ្ទៃចេញបំរាមបែបនេះ ខណៈដែលការលេងល្បែង គឺជាការខុសច្បាប់ទៅហើយនៅខាងក្រៅកាស៊ីណូ។ លោកបានថ្លែងបន្តទៀតថា “ ក្រសួងមហាផ្ទៃគួរតែយកចិត្តទុកដាក់អំពីបញ្ហាសន្តិសុខជាតិបាន ហើយ”។ ...
Saing Soenthrith
http://www.cambodiadailykhmer.com/latest/2852/
អតីតពលរដ្ឋសំបុកចាបដែលពុំមានសិទ្ធិបោះឆ្នោតស្តាយខ្លួន ពេលការបោះឆ្នោតកាន់តែខិតជិតមកដល់
អតីតប្រជាពលរដ្ឋអ្នកភូមិសំបុកចាបប្រមាណជាង១០០គ្រួសារ ដែលសព្វថ្ងៃកំពុងរស់នៅក្នុងភូមិអណ្តូងថ្មីខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ កំពុងប្រឈមទៅនឹងការបាត់បង់សិទ្ធិបោះឆ្នោត ការបោះឆ្នោតដែលនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃ២៨កក្កដាឆ្នាំ២០១៣ខាងមុខ។ ការពុំមានសិទ្ធិបោះឆ្នោតនេះត្រូវបានប្រជាពលរដ្ឋអ្នកភូមិអណ្តូងថ្មីភាគច្រើនអះអាងថាបណ្តាលមកពីការពុំទាន់មានកម្មសិទ្ធិដីធ្លីច្បាស់លាស់ ការពុំមានលិខិតបញ្ជាក់ទីកន្លែងស្នាក់នៅ និងជាពិសេសពុំមានអត្តសញ្ញាណប័ណ្ណសម្រាប់សំគាល់ខ្លួន។ អតីតពលរដ្ឋដែលពុំមានសិទ្ធិបោះឆ្នោតភាគច្រើនកំពុងស្តាយខ្លួននៅពេលដែលការបោះឆ្នោតកំពុងខិតជិតមកដល់៕ ...
ចាន់ លីដា
http://www.khmer.rfi.fr/cambodia/20130722-sombok-chap-cannot-vote
ស្ថានីយទូរទស្សន៍លើកឡើងថា ការផ្សាយព័ត៌មានពីការវិលត្រឡប់របស់លោក សម រង្ស៊ី ជាការបំពានច្បាប់
ស្ថានីយទូរទស្សន៍គ្រប់គ្រងដោយរដ្ឋបានឲ្យដឹងកាលពីម្សិលមិញថា មូលហេតុដែលពួកគេមិនធ្វើការផ្សព្វផ្សាយព័ត៌មានអំពីការវិលត្រឡប់ មកប្រទេសកម្ពុជាវិញរបស់មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី កាលពីថ្ងៃសុក្រនោះ គឺដោយសារការផ្សព្វផ្សាយព័ត៌មាននេះ គឺជាការបំពានច្បាប់បោះឆ្នោត។ លោក គឹម គុណវឌ្ឍ អគ្គនាយករងស្ថានីយទូរទស្សន៍ជាតិបានមានប្រសាសន៍ថា “ យោងតាមច្បាប់បោះឆ្នោត យើងត្រូវបានហាមមិនឲ្យធ្វើការផ្សព្វផ្សាយសម្រាប់គណបក្សណា មួយដែលបំរើផលប្រយោជន៍របស់ពួកគេអំឡុងពេលឃោសនារកសម្លេង ឆ្នោតទេ”។ លោក យិន សូវៃ ប្រធានផ្នែកព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានឲ្យដឹងថា នាយករបស់លោកបានហាមឃាត់មិនឲ្យផ្សាយព័ត៌មានបែបនេះទេ។ លោក សូវៃ មានប្រសាសន៍ថា “ការផ្សាយរបស់យើង គឺស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយយើងមិនចង់ឲ្យមានបញ្ហាទេ។យើងមិនអាចធ្វើការផ្សព្វផ្សាយដោយ លើកឡើងអំពីគណបក្សនយោបាយតែមួយដោយមិនមានគណបក្សនយោបាយដទៃទៀត បានឡើយ ពីព្រោះនេះ គឺជាច្បាប់របស់ គ.ជ.ប. ដែលតម្រូវឲ្យមានតម្លាភាពក្នុងការផ្សព្វផ្សាយ”។ ...
គណបក្សសង្គ្រោះជាតិ៖មេឃុំ-ចៅសង្កាត់ភាគច្រើន មិនទាន់ប្រគល់គល់បញ្ជីនិងសៀវភៅបញ្ជាក់អត្តសញ្ញាណអ្នកបោះឆ្នោត
គណបក្សសង្គ្រោះជាតិបានប្រកាសថា រហូតមកដល់ពេលនេះ មេឃុំ-ចៅសង្កាត់ភាគច្រើនមិនបានធ្វើតាមសេចក្តីណែនាំរបស់គ.ជ.ប. ស្តីពីការបញ្ជូនសៀវភៅបញ្ជីលិខិតបញ្ជាក់អត្តសញ្ញាណ សម្រាប់បម្រើឲ្យការបោះឆ្នោត ទៅកាន់គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត តាមកាលបរិច្ឆេទកំណត់នោះឡើយ។ ក៏ប៉ុន្តែ លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប. បានបដិសេធ ហើយថា គល់បញ្ជី និងសៀវភៅបញ្ជីលិខិតបញ្ជាក់អត្តសញ្ញាណនោះ បានបញ្ជូនមកកាន់គ.ជ.ប.ថ្នាក់ខេត្ត-រាជធានី ចាប់តាំងពីថ្ងៃទី១៤ និងថ្ងៃទី១៥កក្កដា ហើយមានអ្នកសង្កេតការណ៍ និងតំណាងគណបក្សនយោបាយត្រួតពិនិត្យ ជាប្រចាំរាល់ថ្ងៃ។ តាមច្បាប់ មេឃុំ ចៅសង្កាត់ ត្រូវបញ្ឈប់ការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការ បោះឆ្នោត ត្រឹមថ្ងៃទី១២កក្កដា ហើយមេឃុំ ចៅសង្កាត់ត្រូវវេចខ្ចប់គល់បញ្ជី និងសៀវភៅបញ្ជីលិខិតបញ្ជាក់អត្តសញ្ញាណនោះ បញ្ជូនទៅគ.ជ.ប.ខេត្ត-រាជធានី ដើម្បីរក្សាទុក និងដើម្បីឲ្យតំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត ពិនិត្យមើលគល់បញ្ជី និងសៀវភៅលិខិតបញ្ជាក់អត្តសញ្ញាណ សម្រាប់បម្រើឲ្យការបោះឆ្នោត។ ក៏ប៉ុន្តែ គណបក្សសង្គ្រោះជាតិ បានប្រកាសកាលពីថ្ងៃទី២១កក្កដា ថា រហូតមកដល់ពេលនេះ មេឃុំ-ចៅសង្កាត់ភាគច្រើន មិនទាន់បានប្រគល់គល់បញ្ជី និងសៀវភៅលិខិតបញ្ជាក់អត្តសញ្ញាណ ...
លី ម៉េងហួរ
http://www.khmer.rfi.fr/liste-electeurs-NEC-opposition
លក្ខខណ្ឌអាកាសធាតុអាចជាក្តីបារម្ភដែលរំខានដល់ដំណើរការបោះឆ្នោត
លក្ខខណ្ឌអាកាសធាតុដែលធ្វើអោយមានភ្លៀងធ្លាក់ខ្លាំង ក៏ជាបញ្ហារំខានមួយ ដែលគ.ជ.ប ព្រួយបារម្ភដែរ។ ប៉ុន្តែទោះយ៉ាងនេះក្តីគ.ជ.ប បានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់នឹងបញ្ហាមួយនេះ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៨កក្កដា ឆ្នាំ២០១៣ ដែលជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នឹងអាចមានភ្លៀងធ្លាក់នៅតំបន់ទំនាបកណ្តាល។ រីឯនៅតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម។ លក្ខខណ្ឌអាកាសធាតុបែបនេះ បាននាំឲ្យមានការព្រួយបារម្ភថា អាចបណ្តាលអោយរំខានដល់ដំណើរការនៃការបោះឆ្នោតខាងមុខនេះ។ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា គ.ជ.ប បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទប់ទល់នឹងស្ថានភាពភ្លៀងធ្លាក់ និងការជន់លិចនៅរដូវវស្សា នេះ។ គ.ជប. បានត្រៀមបោះទីតាំងការិយាល័យបោះឆ្នោតនៅតំបន់ទីទួលមានសុវត្ថិភាព ដូចជា វត្តអារាម និងសាលារៀននៅក្នុងភូមិស្រុក។ លើសពីនេះ គ.ជ.ប ក៏ណែនាំអោយមន្រី្តរៀបចំការបោះឆ្នោតប្រុងប្រយត្ន័ក្នុងការ ថែរក្សាសន្លឹកឆ្នោតអោយបានល្អ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង។ ប៉ុន្តែគ.ជ.ប នៅតែមានការព្រួយបារម្ភអំពីផលវិបាកជាយថាហេតុមួយចំនួនដែលបង្កឡើងដោយ ស្ថានភាពធម្មជាតិ ដែលអាចរំខានដល់ដំនើរការនៃការបោះឆ្នោត។ ទោះបីជាយ៉ាងនេះក្តី លោក ទេព នីថា អះអាងថា គ.ជ.ប នឹងខិតខំប្រឹងប្រែងអោយអស់ពីលទ្ធភាព ដើម្បីធ្វើអោយដំណើរការបោះឆ្នោតមានភាពល្អប្រសើរ។ ...
រិទ្ធិ ម៉ូនីកា
http://www.khmer.rfi.fr/cambodia/20130722-problem-rainy-in-election-day